បណ្តាញសង្គម

មគ្គុទ្ទេសក៍ទេសចរណ៍៣០០នាក់ ទទួលចំណេះដឹងអំពីតំបន់ប្រវត្តិសាស្រ្ត អន្លង់វែង

(ភ្នំពេញ)៖ នៅសណ្ឋាគារ អង្គរសេនជូរី ខេត្តសៀមរាប មានការបើកកិច្ច ប្រជុំពិភាក្សាមួយ ដែលរៀបចំដោយ ក្រសួងទេសចរណ៍ មជ្ឈមណ្ឌលឯកសារកម្ពុជា និងគណកម្មការអន្តរ ក្រសួងចំនួនបួន ផ្សេងទៀត ដើម្បីផ្សព្វផ្សាយ តំបន់ទេសចរណ៍ ប្រវត្តិសាស្រ្ត អន្លង់វែង ដល់មគ្គុទេ្ទស ទេសចរណ៍ និងការីទេសចរណ៍ ក្នុងខេត្តសៀមរាប។

អាន​បន្ត៖ មគ្គុទ្ទេសក៍ទេសចរណ៍៣០០នាក់ ទទួលចំណេះដឹងអំពីតំបន់ប្រវត្តិសាស្រ្ត អន្លង់វែង

ប្រមុខរាជរដ្ឋាភិបាល អំពាវនាវដល់ក្រុមហ៊ុនដឹកអ្នកដំណើរ កុំដំឡើងថ្លៃសំបុត្ររថយន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវយ៉ាង ទទូចជាថ្មីទៀត ដល់ក្រុមហ៊ុន រថយន្តដឹកអ្នក ដំណើរទាំងអស់ កុំឱ្យដំឡើងថ្លៃ ធ្វើដំណើរពីប្រជា ពលរដ្ឋអ្នកធ្វើដំណើរ ក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរខាងមុខនេះ ព្រោះឲ្យតែដល់ ពេលចូលឆ្នាំម្ដងៗ ម្ចាស់រថយន្តឈ្នួល ឬក្រុមហ៊ុនដឹក អ្នកដំណើរមួយចំនួន តែងតែដំឡើង ថ្លៃឈ្នួលរបស់ខ្លួន ជាហេតុនាំឲ្យប៉ះពាល់ ដល់ការចំណាយ របស់កម្មករ និងប្រជាពលរដ្ឋ។

អាន​បន្ត៖ ប្រមុខរាជរដ្ឋាភិបាល អំពាវនាវដល់ក្រុមហ៊ុនដឹកអ្នកដំណើរ...

សម្តេច ទៀ បាញ់៖ អ្នកដែលរត់សម្ងំសុខតែរៀងខ្លួន ពេលស្រុកខ្មែរជួបកលិយុគ បែរជាមកតាំងខ្លួនថាជាអ្នកស្នេហាជាតិ និងចង់សង្គ្រោះជាតិ ក្នុងគ្រាមានសន្តិភាព

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានបង្ហាញការងឿយឆ្ងល់ថា អ្នកដែលបានរត ទៅសម្ងំយកសុខរៀងខ្លួន ពេលកម្ពុជាជួបកលិយុគ្គ ពេលនេះបែរជាមក តាំងខ្លួនជាអ្នកស្នេហាជាតិ និងចង់សង្រ្គោះជាតិ នៅពេលប្រទេស មានសន្តិភាពទៅវិញ។

អាន​បន្ត៖ សម្តេច ទៀ បាញ់៖ អ្នកដែលរត់សម្ងំសុខតែរៀងខ្លួន ពេលស្រុកខ្មែរជួបកលិយុគ...

លោក ហ៊ុយ វណ្ណៈ៖ យើងរួមគ្នាកម្ចាត់នូវព័ត៌មានសំរាម ព្រោះព័ត៌មាននេះបង្កគ្រោះថ្នាក់ខ្លាំងណាស់ ដល់សង្គមសព្វថ្ងៃ

(ភ្នំពេញ)៖ លោក ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នក សារព័ត៌មានកម្ពុជា បានថ្លែងថា អ្នកសារព័ត៌មានទាំអស់ និយាយឡែក និងនិយាយជារួម ប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាកម្ចាត់ និងលុបបំបាត់នូវ ព័ត៌មានសំរាម ចេញឲ្យអស់ពី ប្រទេសកម្ពុជា។

អាន​បន្ត៖ លោក ហ៊ុយ វណ្ណៈ៖ យើងរួមគ្នាកម្ចាត់នូវព័ត៌មានសំរាម...

ព្រឹកនេះ ក្រសួងប្រៃសណីយ៍ សហការជាមួយ ស.ស.ស.ក បើកសិក្ខាសាលាស្តីពី «និន្នាការ និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន»

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ បានសហការជាមួយ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បើកសិក្ខាសាលា ស្តីអំពី «និន្នាការ និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន» ដែលប្រព្រឹត្ តទៅនៅទីស្តីការ ក្រសួងប្រៃសណីយ៍។

អាន​បន្ត៖ ព្រឹកនេះ ក្រសួងប្រៃសណីយ៍ សហការជាមួយ ស.ស.ស.ក បើកសិក្ខាសាលាស្តីពី «និន្នាការ...

ព្រឹកនេះ ក្រសួងប្រៃសណីយ៍ សហការជាមួយ ស.ស.ស.ក បើកសិក្ខាសាលាស្តីពី «និន្នាការ និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន»

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ បានសហការជាមួយ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បើកសិក្ខាសាលា ស្តីអំពី «និន្នាការ និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន» ដែលប្រព្រឹត្ តទៅនៅទីស្តីការ ក្រសួងប្រៃសណីយ៍។

អាន​បន្ត៖ ព្រឹកនេះ ក្រសួងប្រៃសណីយ៍ សហការជាមួយ ស.ស.ស.ក បើកសិក្ខាសាលាស្តីពី «និន្នាការ...

អភិបាលខេត្តព្រះវិហារ ចុះពិនិត្យទំនាស់ដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនចំការអំពៅ ដែលនៅសេសសល់ ដើម្បីឈានទៅរកដំណោះស្រាយ ជូនភាគីទាំងពីរ

(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំមេបញ្ជាកា រកងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធរួម និងអាជ្ញាធរភូមិ ឃុំ ស្រុក បានចុះពិនិត្យដល់ ទីតាំងជាក់ស្តែងដី ទំនាស់រវាងប្រជាសហគម និងក្រុមហ៊ុនចំការពៅ ដែលនៅសេសល់ ដើម្បីឈានទៅរកដំណោះ សា្រយបញ្ចប់ជាស្ថាពររវាងភាគីទាំងពីរ ដែលស្ថិតក្នុងឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ លោក អ៊ុន ចាន់ដា បានថ្លែងថា ការចុះមកពិនិត្យដល់ ទីតាំងជាក់ស្តែងដីទំនាស់ រវាងប្រជាសហគម និងក្រុមហ៊ុនចំការអំពៅរបស់ចិន នៅពេលនេះ គឺយើងចង់ដឹង និងចង់ស្រាវជ្រាវ រកមូលហេតុពិតប្រាកដ នៃទំនាស់ដើម្បីឈាន ទៅដល់ការដោះស្រាយបញ្ចប់ នៅពេលខ្លីខាងមុខនេះ។

អាន​បន្ត៖ អភិបាលខេត្តព្រះវិហារ ចុះពិនិត្យទំនាស់ដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនចំការអំពៅ...

រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងសុខាភិបាល

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញ ជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងសុខាភិបាល នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ដែលបានធ្វើឡើងអស់រយៈពេល ១ថ្ងៃកន្លះរួចមកនោះ។

អាន​បន្ត៖ រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់...

រដ្ឋលេខាធិការ​ក្រសួងវប្បធម៌ លើកទឹកចិត្តដល់ផលិតករទាំងអស់ ត្រូវផលិតរឿងដាក់បញ្ចាំង លើទីផ្សារឲ្យបានច្រើន និងកុំមានចិត្តរារែក

(ភ្នំពេញ)៖ លោក សោម សុគន្ធ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានថ្លែងកោតសរសើរដល់ផលិតករទាំងអស់ ដែលបានខិតខំប្រឹងប្រែង ចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធានផ្ទាល់ខ្លួន ដើម្បីផលិតរឿងដាក់បញ្ចាំង នៅលើទីផ្សាររបស់ភាពយន្តខ្មែរ និងសុំឲ្យផលិតករទាំងអស់នោះ កុំមានចិត្តរារែក ឬស្ទាក់ស្ទើរអ្វីឲ្យសោះ ជាមួយនឹងបទដ្ឋានគត្តិយុទ្ធនានារបស់ក្រសួង ទៅលើផលិតកម្ម ខណៈទីផ្សារភាពយន្តខ្មែរ នៅក្នុងប្រទេស កំពុងតែជួបប្រទះនូវការខ្វះខាតច្រើន ដែលមិនទាន់អាចឆ្លើយតប តាមតម្រូវការ របស់ទស្សនិកជនបានឡើយ។

អាន​បន្ត៖ រដ្ឋលេខាធិការ​ក្រសួងវប្បធម៌ លើកទឹកចិត្តដល់ផលិតករទាំងអស់...

ព្រះសង្ឃ និងនិស្សិតមកពី១០សាកលវិទ្យាល័យ ចែកសម្ភារសិក្សាដល់កុមារ៣៤៧នាក់ និងរៀបចំបុណ្យភូមិ «សាលាឫស្សីស្រុកក្រោម» នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

(កំពង់ចាម)៖ ក្រុមនិស្សិតមកពី១០សាកលវិទ្យាល័យល្បីៗនៅភ្នំពេញ បានមូលមតិគ្នាបង្កើតកម្មវិធីសប្បុរសធម៌មួយ ចែកសម្ភារៈសិក្សាកុមារ៣៤៧នាក់ និងរៀបចំបុណ្យភូមិ «សាលាឫស្សីស្រុកក្រោម» នៅសាលាបឋមសិក្សាឫស្សីស្រុកក្រោម ស្ថិតនៅភូមិត្នោតលើ និងត្នោតក្រោម ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ។

អាន​បន្ត៖ ព្រះសង្ឃ និងនិស្សិតមកពី១០សាកលវិទ្យាល័យ ចែកសម្ភារសិក្សាដល់កុមារ៣៤៧នាក់...

រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំអនុគណៈកម្មាការសម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រាថ្មីសំបូរព្រៃគុក» ឆ្នាំ២០១៨

(កំពង់ធំ)៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ រួមជាមួយអភិបាលរងខេត្ត សហភាពសហព័ន្ធយុវជនខេត្ត មន្ត្រីរាជការជុំវិញខេត្ត ចូលរួមប្រជុំអនុគណៈកម្មការ សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រានថ្មីសំបូរព្រៃគុក» ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ឆាប់ៗនេះ។

អាន​បន្ត៖ រដ្ឋបាលខេត្តកំពង់ធំ...

កងទ័ពឈរជើងការពារព្រំដែនខេត្តព្រះវិហារ ទទួលបានអំណោយ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកដល់

(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរាជការ តាមមន្ទីរអង្គភាពនានាជុំវិញខេត្ត អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងបាននាំថវិការ សម្ភារៈ គ្រឿងឧបភោគបរិភោគជាច្រើនទៀត យកទៅប្រគល់ជូនដល់អង្គភាពនានា ដែលកំពុងឈរជើងតាមខ្សែរបន្ទាត់ព្រំដែន ក្នុងសមរភូមិទិសទី១ នៅប្រាសាទព្រះវិហារ។

អាន​បន្ត៖ កងទ័ពឈរជើងការពារព្រំដែនខេត្តព្រះវិហារ ទទួលបានអំណោយ...

អភិបាលរងខេត្តពោធិ៍សាត់៖ វត្តអារាម គឺជាមណ្ឌលវប្បធម៌ អក្សរសាស្រ្ត ជាថ្នាលបណ្តុះនូវធនធានមនុស្ស អប់រំពលរដ្ឋ ឲ្យយល់ដឹងពីបុណ្យ បាប គុណ ទោស ជៀសចាកឆ្ងាយពីគ្រឿងញៀន

(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា វត្តអារាម គឺជាមណ្ឌលវប្បធម៌ អក្សរសាស្រ្ត ជាថ្នាលបណ្តុះនូវធនធានមនុស្ស អប់រំពលរដ្ឋ ពិសេសយុវជនឲ្យយល់ដឹងពីបុណ្យ បាប គុណ ទោស ឲ្យជៀសចាកឆ្ងាយពីគ្រឿងញៀន អំពើអាណាចារ និងក្រុមក្មេងទំនើង ហើយការអប់រំសីលធម៌ និងសុជីវធម៌ដល់យុវជនជំនាន់ក្រោយ គឺជាប្រការយ៉ាងសំខាន់។

អាន​បន្ត៖ អភិបាលរងខេត្តពោធិ៍សាត់៖ វត្តអារាម គឺជាមណ្ឌលវប្បធម៌ អក្សរសាស្រ្ត...

កំណាត់ផ្លូវជាតិ​លេខ​៥ ពីក្រុងបាត់ដំបង ទៅក្រុងសិរីសោភ័ណ ​ជា​ផ្លូវ​សេដ្ឋកិច្ច​​ដ៏​មាន​សក្ដានុពលរបស់កម្ពុជា បើកការដ្ឋានសាងសង់ក្រោមជំនួយរបស់ជប៉ុន មានទឹកប្រាក់១៨៥លានដុល្លារ

(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លួវជាតិលេខ៥ ពីក្រុងបាត់ដំបង ខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ កំណាត់ផ្លូវជាតិ​លេខ​៥ ពីក្រុងបាត់ដំបង ទៅក្រុងសិរីសោភ័ណ...

ព្រឹកថ្ងៃចន្ទនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបង ទៅសិរីសោភ័ណ តម្លៃ ១៨៥លានដុល្លារ

(បាត់ដំបង)៖ កំណាត់ផ្លុវជាតិលេខ៥ ពីបាត់ដំបង ទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រវែងជិត ៨៥គីឡូម៉ែត្រ ត្រូវធ្វើពិធីបើកការដ្ឋានសាងសង់ឲ្យកាន់តែរឹងមាំកម្រិត AC និងពង្រីកឲ្យកាន់តែធំនៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ។

អាន​បន្ត៖ ព្រឹកថ្ងៃចន្ទនេះសម្តេចតេជោ ហ៊ុន សែន...

ក្រសួងសេដ្ឋកិច្ច បញ្ជាក់ពីការខិតខំប្រឹងប្រែងដោះស្រាយ បញ្ហារបស់វិស័យឯកជន បង្កើតបរិយាកាសកាន់តែល្អប្រសើរ ចំពោះការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា ខណៈកង្វល់មួយចំនួនត្រូវលើកឡើង

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Bretton G. Scaironi សហប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម ឃ) នៃវេទិការាជរដ្ឋាភិ បាល-ផ្នែកឯកជន នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ដោយមានការចូលរួមពី សហសេវិក ទាំងផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន ព្រមទាំងមានការចូលរួមពីតំណាង សភាពាណិជ្ជកម្ម កម្ពុជាផងដែរ។

អាន​បន្ត៖ ក្រសួងសេដ្ឋកិច្ច បញ្ជាក់ពីការខិតខំប្រឹងប្រែងដោះស្រាយ បញ្ហារបស់វិស័យឯកជន...

អាជ្ញាធរជាតិអាវុធគីមី រៀបចំសិក្ខាសាលារយៈពេល៣ថ្ងៃ ស្តីពីការគ្រប់គ្រងការនាំចេញនាំចូល និងការប្រើប្រាស់ទំនិញទ្វេមុខ ក្រោមការឧបត្ថម្ភរបស់សហភាពអឺរ៉ុប

(ភ្នំពេញ)៖ អាជ្ញាធរជាតិអាវុធគីមី នៃក្រសួងការពារជាតិ ពេលនេះបាននិង កំពុងរៀបចំសិក្ខាសាលាមួយ ដែលមានរយៈពេល៣ថ្ងៃ ស្តីអំពីការគ្រប់គ្រងការនាំចេញនាំចូល និងការប្រើប្រាស់ទំនិញទ្វេមុខ។

អាន​បន្ត៖ អាជ្ញាធរជាតិអាវុធគីមី រៀបចំសិក្ខាសាលារយៈពេល៣ថ្ងៃ...

រសៀលនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ខណៈប្រជាពលរដ្ឋខ្មែរអូស្ត្រាលីខ្ទង់ពាន់នាក់កំពុងរង់ចាំស្វាគមន៍យ៉ាងអន្ទះសា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អូស្រា្តលី នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនារសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ តបតាមការអញ្ជើញរបស់លោក ម៉ាល់កុម ធឺនប៊ុល (Malcolm Turnbull) នាយករដ្ឋមន្រ្តីអូស្រា្តលី។

អាន​បន្ត៖ រសៀលនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី...

ប្រព័ន្ធលូរបស់រដ្ឋ ដែលជួយរំដោះទឹកជន់លិច នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ត្រូវអ្នកមានរំលោភយកទៅធ្វើជាកម្មសិទ្ធិ, ពលរដ្ឋនៅមូលដ្ឋាន សុំឲ្យអភិបាលខណ្ឌ ជួយទប់ស្កាត់

(ភ្នំពេញ)៖ ប្រព័ន្ធលូមួយខ្សែដែលជារបស់រដ្ឋជាយូរឆ្នាំមកហើយនោះ ស្ថិតនៅចំណុចក្រុម១២ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នៅពេលនេះត្រូវបានអ្នកមានទ្រព្យ សម្បត្តិមួយគ្រួសារ រំលោភយក និងកំពុងសង់របងថ្មយ៉ាងរឹងមាំ។

អាន​បន្ត៖ ប្រព័ន្ធលូរបស់រដ្ឋ ដែលជួយរំដោះទឹកជន់លិច នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ...

មន្រ្តីកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បន្តចុះអង្កេតរកផលិតផលខូចគុណភាព នៅផ្សារច្បារអំពៅ ផ្សារបន្លែច្បារអំពៅ និងផ្សារព្រែកឯង ក្នុងខណ្ឌច្បារអំពៅ

(ភ្នំពេញ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូប អាហារតាមផ្ទះម៉ាត ផ្សារច្បារអំពៅ ផ្សារបន្លែច្បារអំពៅ សាលាបឋមសិក្សាច្បារអំពៅ ផ្សារព្រែកឯង និង សាលាបឋមសិក្សាព្រែកឯង ក្នុងខណ្ឌច្បារអំពៅ។

អាន​បន្ត៖ មន្រ្តីកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បន្តចុះអង្កេតរកផលិតផលខូចគុណភាព...

របាយការណ៍ក្រសួងធនធានទឹក៖ ការប្រមូលផលស្រូវ រដូវប្រាំងរបស់ប្រជាកសិករ សម្រេចបានជិត៣៦ម៉ឺនហិកតា ស្មើនឹង៦៣ភាគរយ

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ការប្រមូលផលស្រូវរដូវប្រាំង ក្នុងឆ្នាំ២០១៧-២០១៨ ទូទាំង២១រាជធានី-ខេត្ត របស់ប្រជាកសិករខ្មែរសម្រេចបានជិត៣៦ម៉ឺនហិកតា ស្មើនឹង៦៣ភាគរយ ខណៈការបង្កបង្កើន ផលស្រូវរដូវប្រាំងឆ្នាំនេះ សម្រេចបានជិត ៦០ម៉ឺនហិកតា៕

អាន​បន្ត៖ របាយការណ៍ក្រសួងធនធានទឹក៖ ការប្រមូលផលស្រូវ រដូវប្រាំងរបស់ប្រជាកសិករ...