បណ្តាញសង្គម

ហ្គាណា នឹងចាប់ផ្តើមផលិតវ៉ាក់សាំង COVID-19 ដោយខ្លួនឯង នៅខែមករា ឆ្នាំ 2024

 លោកប្រធានាធិបតី Nana Akufo-Addo បាននិយាយកាលពីថ្ងៃពុធ (ថ្ងៃទី 30 ខែមីនា) នៅក្នុងសុន្ទរកថារដ្ឋនៃប្រជាជាតិរបស់លោកនៅក្នុងសភាថា ប្រទេសហ្គាណា នឹងចាប់ផ្តើមផលិតវ៉ាក់សាំង COVID-19 ដោយខ្លួនឯងនៅខែមករា ឆ្នាំ 2024។

អាន​បន្ត៖ ហ្គាណា នឹងចាប់ផ្តើមផលិតវ៉ាក់សាំង COVID-19 ដោយខ្លួនឯង នៅខែមករា ឆ្នាំ 2024

ផ្សារឱសថងងឹត កំពុងលេចឡើងនៅប្រទេសរុស្ស៊ី

 ក្រុមឃ្លាំមើលសុខភាពរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ (30 មីនា) បានលើកឡើងពីការ ព្រួយ បារម្ភ លើការលក់ឱសថតាមអ៊ីនធឺណិតឡើងវិញ បន្ទាប់ពីថ្នាំមួយចំនួន បានលក់អស់ ខណៈដែលប្រជាជន ភ័យខ្លាចកង្វះខាត និងការដំឡើងថ្លៃដោយសារទណ្ឌកម្មរបស់លោកខាងលិច។

អាន​បន្ត៖ ផ្សារឱសថងងឹត កំពុងលេចឡើងនៅប្រទេសរុស្ស៊ី

នាយករដ្ឋមន្រ្តីអូស្រា្តលី៖ «វត្តមានរបស់លោក ពូទីន ក្នុងកិច្ចប្រជុំ G20 នឹងមិនអាចទទួលយកបានឡើយ»

 (មែលប៊ន)៖ នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក ស្កុត ម៉ូរីសសុន (Scott Morrison) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាការអនុញ្ញាតឲ្យប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) អង្គុយជាមួយមេដឹកនាំពិភពលោកផ្សេងទៀតក្នុងកិច្ចប្រជុំកំពូល G20 នៅឆ្នាំនេះ គឺនឹងមិនអាចទទួលយកបាននោះឡើយ ចំពោះមុខសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីអូស្រា្តលី៖ «វត្តមានរបស់លោក ពូទីន ក្នុងកិច្ចប្រជុំ G20...

លោកពូទីន គ្រោងនឹងចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ី

 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានបំណងចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ី នៅចុងឆ្នាំនេះ នេះបើតាមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃពុធ (២៣ មីនា) ដោយច្រានចោលការលើកឡើងរបស់សមាជិក G20 មួយចំនួនថា រុស្ស៊ី អាចត្រូវបានរារាំងពីក្រុមនេះ។

អាន​បន្ត៖ លោកពូទីន គ្រោងនឹងចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ី

ប្រអប់ខ្មៅនៃយន្តហោះធ្លាក់ China Eastern ត្រូវបានរកឃើញហើយ

 ប្រអប់ខ្មៅមួយ ក្នុងចំណោមប្រអប់ខ្មៅចំនួនពីរ ពីយន្តហោះធ្លាក់របស់អាកាសចរណ៍ China Eastern ត្រូវបានរកឃើញហើយកាលពីថ្ងៃពុធ (២៣ មីនា) ខណៈដែលក្រុមអ្នកស៊ើបអង្កេតព្យាយាមផ្គុំគ្នានូវអ្វី ដែលបានធ្វើឱ្យយន្តហោះដឹកអ្នកដំណើរ ១៣២ នាក់ ធ្លាក់ចូលទៅក្នុងតំបន់ភ្នំនៅភាគខាងត្បូងប្រទេសចិន។

អាន​បន្ត៖ ប្រអប់ខ្មៅនៃយន្តហោះធ្លាក់ China Eastern ត្រូវបានរកឃើញហើយ

អ៊ុយក្រែប្រធានាធិបតីន ស្នើឱ្យជប៉ុនបង្កើនសម្ពាធទណ្ឌកម្មលើរុស្ស៊ី

 ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានស្នើឱ្យជប៉ុនកាលពីថ្ងៃពុធ (២៣ មីនា) បង្កើនសម្ពាធដាក់ទណ្ឌកម្មលើរុស្ស៊ី សម្រាប់ការលុកលុយអ៊ុយក្រែន ដោយដាក់ទណ្ឌកម្មពាណិជ្ជកម្មលើទំនិញរុស្ស៊ី។

អាន​បន្ត៖ អ៊ុយក្រែប្រធានាធិបតីន ស្នើឱ្យជប៉ុនបង្កើនសម្ពាធទណ្ឌកម្មលើរុស្ស៊ី

វៀតណាម បញ្ចប់ការធ្វើចត្តាឡីស័កកូវីដ-១៩ សម្រាប់អ្នកធ្វើដំណើរអន្តរជាតិ

ប្រទេសវៀតណាម បានប្រកាសបញ្ចប់ការដាក់ឱ្យនៅដាច់ពីគេ ឬចត្តាឡីស័កសម្រាប់អ្នកដំណើរអន្តរជាតិនៅថ្ងៃពុធ (១៦ មីនា) ខណៈដែលប្រទេសនេះ ព្យាយាមចាប់ផ្តើមឧស្សាហកម្មទេសចរណ៍របស់ខ្លួនឡើងវិញ បន្ទាប់ពីមានការរឹតបន្តឹង COVID-19 យ៉ាងតឹងរ៉ឹងក្នុងរយៈពេលពីរឆ្នាំមកនេះ។

អាន​បន្ត៖ វៀតណាម បញ្ចប់ការធ្វើចត្តាឡីស័កកូវីដ-១៩ សម្រាប់អ្នកធ្វើដំណើរអន្តរជាតិ

អ្នកកាន់កាមេរ៉ារបស់ទូរទស្សន៍អាមេរិក Fox News និងអ្នកកាសែតអ៊ុយក្រែន បាត់បង់ជីវិត ក្នុងសង្រ្គាមនៅអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ បណ្តាញព័ត៌មានរបស់សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា អ្នកកាន់កាមេរ៉ាមួយរូបប្រចាំទូរទស្សន៍ព័ត៌មានអាមេរិក Fox News លោក ព្យែរ ហ្សាក់ហ្ស៊ូវស្គី (Pierre Zakrzewski) និងអ្នកកាសែតជនជាតិអ៊ុយក្រែនគឺ អ្នកនាងអូឡេកសាន់ដ្រា កូវស៊ីណូវ៉ា (Oleksandra Kuvshynova) ហៅ សាស្សា (Sasha) ត្រូវបានសម្លាប់ ក្នុងប្រទេសអ៊ុយក្រែនបន្ទាប់ពីរថយន្តដែលពួកគេជិះធ្វើដំណើរ បានរងការវាយប្រហារ។

អាន​បន្ត៖ អ្នកកាន់កាមេរ៉ារបស់ទូរទស្សន៍អាមេរិក Fox News និងអ្នកកាសែតអ៊ុយក្រែន...

ក្រុងកៀវ នឹងដាក់បម្រាមគោចរសម្រាប់រយៈពេល ៣៦ ម៉ោង ដ៏ពិបាក និងគ្រោះថ្នាក់

 អភិបាលក្រុងលោក Vitali Klitschko បាននិយាយថា ក្រុង Kyiv នឹងដាក់បម្រាមគោចររយៈពេល ៣៦ ម៉ោង ចាប់ពីយប់ថ្ងៃអង្គារ (១៥ មីនា) ចំពេលមាន "ពេលវេលាដ៏លំបាក និងគ្រោះថ្នាក់" បន្ទាប់ពីការវាយប្រហារជាច្រើនលើករបស់រុស្ស៊ី។

អាន​បន្ត៖ ក្រុងកៀវ នឹងដាក់បម្រាមគោចរសម្រាប់រយៈពេល ៣៦ ម៉ោង ដ៏ពិបាក និងគ្រោះថ្នាក់

ចិន បដិសេធការអះអាងរបស់អាមេរិក ដែលថារុស្ស៊ីសុំជំនួយនៅអ៊ុយក្រែន

 ប្រទេសចិន បានបដិសេធកាលពីថ្ងៃអង្គារ (15 មីនា) ការអះអាងរបស់មន្ត្រីអាមេរិក ដែលថារុស្ស៊ី បានស្វែងរកជំនួយយោធានៅក្នុងប្រទេសអ៊ុយក្រែន ហើយបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ពីការផ្សព្វផ្សាយ "ព័ត៌មានមិនពិត" ដែលប្រថុយនឹងការកើនឡើងនៃជម្លោះ។

អាន​បន្ត៖ ចិន បដិសេធការអះអាងរបស់អាមេរិក ដែលថារុស្ស៊ីសុំជំនួយនៅអ៊ុយក្រែន

នាយករដ្ឋមន្ត្រីជប៉ុន យល់ព្រមធ្វើការជាមួយប្រទេស UAE ដើម្បីស្ថិរភាពទីផ្សារប្រេង

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយកាលពីថ្ងៃអង្គារថា លោក បានយល់ព្រមជាមួយរាជទាយាទនៃទីក្រុង Abu Dhabi របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម គឺព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed Al Nahyan ដើម្បីធ្វើការរួមគ្នា ក្នុងការជួយរក្សាស្ថិរភាពទីផ្សារប្រេងឆៅអន្តរជាតិ។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីជប៉ុន យល់ព្រមធ្វើការជាមួយប្រទេស UAE ដើម្បីស្ថិរភាពទីផ្សារប្រេង

ការវាយប្រហារតាមអាកាស សម្លាប់មនុស្សម្នាក់នៅក្រុងគៀវ មុនការចរចាថ្មីរវាងអ៊ុយក្រែន និងរុស្ស៊ី

 សេវាសង្គ្រោះបន្ទាន់របស់ប្រទេសអ៊ុយក្រែន បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសលើអគារលំនៅដ្ឋានមួយក្នុងរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ កាលពីថ្ងៃចន្ទ (ទី 14 មីនា) ខណៈដែលទីក្រុងម៉ូស្គូ បានរក្សាការវាយប្រហារដ៏សាហាវរបស់ខ្លួន មុនពេលកិច្ចចរចាជាថ្មី។

អាន​បន្ត៖ ការវាយប្រហារតាមអាកាស សម្លាប់មនុស្សម្នាក់នៅក្រុងគៀវ...

ជនជាតិរុស្សីរាប់ពាន់នាក់ នាំគ្នាសម្រុកចាកចេញពីប្រទេសថៃ ខណៈទណ្ឌកម្មត្រូវបានវាយប្រហារ

 មន្ត្រីថៃ បាននិយាយថា អ្នកទេសចររុស្ស៊ីរាប់ពាន់នាក់នៅក្នុង ប្រទេសថៃ កំពុងជួបការលំបាកក្នុងការស្វែងរកផ្លូវត្រឡប់ទៅផ្ទះវិញ ខណៈដែលទណ្ឌកម្ម អន្តរជាតិ ដែលដាក់ជុំវិញសង្គ្រាមនៅអ៊ុយក្រែន បានប៉ះពាល់ដល់អ្នកឈប់សម្រាកដើរលេង។

អាន​បន្ត៖ ជនជាតិរុស្សីរាប់ពាន់នាក់ នាំគ្នាសម្រុកចាកចេញពីប្រទេសថៃ...

អ្នកស្រុកយ៉ាំងហ្គោន តម្រង់ជួរដើម្បីទឹក ខណៈការកាត់ផ្តាច់ចរន្តអគ្គិសនី ញ៉ាំញី

 អ្នកស្រុកនៃរដ្ឋធានី Yangon ដែលជាទីក្រុងពាណិជ្ជកម្មដ៏មមាញឹករបស់មីយ៉ាន់ម៉ា បានតម្រង់ជួរសម្រាប់ទឹក កាលពីថ្ងៃចន្ទ (ទី 14 ខែមីនា) ខណៈដែលការដាច់ចរន្តអគ្គិសនី ធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយរដ្ឋប្រហារយោធាកាលពីឆ្នាំមុន។

អាន​បន្ត៖ អ្នកស្រុកយ៉ាំងហ្គោន តម្រង់ជួរដើម្បីទឹក ខណៈការកាត់ផ្តាច់ចរន្តអគ្គិសនី ញ៉ាំញី

ទាហានអាហ្វហ្គានីស្ថាន ស្វែងរកការលើកលែងទោសតាលីបង់បន្ទាប់ពីការដួលរលំទីក្រុង Herat

ទាហានអាហ្វហ្គានីស្ថានរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅការិយាល័យអភិបាលក្រុង Herat ភាគខាងលិច ដើម្បីស្វែងរកពួកតាលីបង់ មិនមែនដើម្បីប្រយុទ្ធជាមួយពួកគេទេ ប៉ុន្តែដើម្បីស្វែងរកការលើកលែងទោស។

អាន​បន្ត៖ ទាហានអាហ្វហ្គានីស្ថាន ស្វែងរកការលើកលែងទោសតាលីបង់បន្ទាប់ពីការដួលរលំទីក្រុង Herat

រដ្ឋមន្ត្រីការបរទេសកាតា ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូនកាលពីថ្ងៃអាទិត្យ

 ប្រភពមួយដែលដឹងពីដំណើរទស្សនកិច្ចនេះ បាននិយាយថា រដ្ឋមន្ត្រីការបរទេសកាតា បានធ្វើដំណើរទៅក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ (១៣ មីនា) ដើម្បីពិភាក្សាអំពីកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ និងការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។

អាន​បន្ត៖ រដ្ឋមន្ត្រីការបរទេសកាតា ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូនកាលពីថ្ងៃអាទិត្យ

អាមេរិក ព្រមានចិនពីគ្រោះថ្នាក់នៃការជួយរុស្ស៊ីក្នុងការឈ្លានពានអ៊ុយក្រែន

 មន្ត្រីអាមេរិក បាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក Jake Sullivan គ្រោងនឹងជួបជាមួយអ្នកការទូតកំពូលរបស់ចិន លោក Yang Jiechi នៅទីក្រុងរ៉ូម នៅថ្ងៃចន្ទ សប្តាហ៏នេះ ហើយនឹងសង្កត់ធ្ងន់លើទណ្ឌកម្មសេដ្ឋកិច្ច ដែលទីក្រុងប៉េកាំង នឹងត្រូវប្រឈម ប្រសិនបើខ្លួន ជួយរុស្ស៊ីក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

អាន​បន្ត៖ អាមេរិក ព្រមានចិនពីគ្រោះថ្នាក់នៃការជួយរុស្ស៊ីក្នុងការឈ្លានពានអ៊ុយក្រែន

លោក ហ្សេលេនស្គី ស្នើឱ្យអង់គ្លេសផ្ដល់ជំនួយ និងការគំាទ្របន្ថែមដល់អ៊ុយក្រែន (Video inside)

(ឡុងដ៍)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) នៅថ្ងៃអង្គារ៍សប្តាហ៍នេះ បានអំពាវនាវឲ្យចក្រភពអង់គ្លេស ជួយអ៊ុយក្រែនបន្ថែមទៀត ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី ហើយដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូឱ្យកាន់តែខ្លាំងទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។

អាន​បន្ត៖ លោក ហ្សេលេនស្គី ស្នើឱ្យអង់គ្លេសផ្ដល់ជំនួយ និងការគំាទ្របន្ថែមដល់អ៊ុយក្រែន...

រុស្ស៊ីអះអាងថា អ៊ុយក្រែនកន្លងមកមានផែនការ គ្រោងវាយប្រហារតំបន់ឧទ្ទាម Donbass នៅខែមីនានេះ

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ក្រសួងបានទទួលឯកសារសម្ងាត់ ដែលបញ្ជាក់ថាអ៊ុយក្រែនមានបំណងវាយប្រហារលើ ក្រុមឧទ្ទាមនៅតំបន់ជម្លោះភាគខាងកើតប្រទេស ក្នុងខែមីនានេះ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Reuters ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។

អាន​បន្ត៖ រុស្ស៊ីអះអាងថា អ៊ុយក្រែនកន្លងមកមានផែនការ គ្រោងវាយប្រហារតំបន់ឧទ្ទាម Donbass...

អ៊ុយក្រែនប្រកាសថា៖ «ជនបរទេសដែលចូលរួមប្រយុទ្ធ ដើម្បីអ៊ុយក្រែន នឹងមានសិទ្ធិទទួលបានសញ្ជាតិ»

 (កៀវ)៖ អនុរដ្ឋមន្រ្តីនៃមហាផ្ទៃអ៊ុយក្រែន លោក យេវហេន យេននីន (Yevhen Yenin) បាននិយាយកាលពីថ្ងៃអង្គារ៍សប្តាហ៏នេះថា ជនបរទេសដែលស្ម័គ្រចិត្តជួយប្រយុទ្ធដើម្បីអ៊ុយក្រែន នឹងមានសិទ្ធិទទួលបានសញ្ជាតិអ៊ុយក្រែន។

អាន​បន្ត៖ អ៊ុយក្រែនប្រកាសថា៖ «ជនបរទេសដែលចូលរួមប្រយុទ្ធ ដើម្បីអ៊ុយក្រែន...

ថៃ៖ មនុស្សជាង ២២,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៩នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

 (បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២២,០៧៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

អាន​បន្ត៖ ថៃ៖ មនុស្សជាង ២២,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៩នាក់ស្លាប់...