បណ្តាញសង្គម

អង់គ្លេស ប្រកាសទណ្ឌកម្មថ្មី លើមីយ៉ាន់ម៉ា

 ចក្រភពអង់គ្លេស បានប្រកាសទណ្ឌកម្មថ្មីលើប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍ទី ២ ខែ កញ្ញា ដោយនិយាយថា ខ្លួន កំពុងផ្តោតលើដៃគូជំនួញសំខាន់របស់របបយោធា សម្រាប់ការ ផ្តល់អាវុធ និងជំនួយហិរញ្ញវត្ថុ បន្ទាប់ពីមានរដ្ឋប្រហារកាលពីដើមឆ្នាំនេះ។

អាន​បន្ត៖ អង់គ្លេស ប្រកាសទណ្ឌកម្មថ្មី លើមីយ៉ាន់ម៉ា

អភិបាលក្រុងញូវយ៉ក ប្រកាសភាពអាសន្នលើព្យុះ Ida

អភិបាលរដ្ឋញូវយ៉កលោកស្រី Kathy Hochul បានប្រកាសស្ថានភាពគ្រាអាសន្នលើកដំបូងរបស់លោកស្រី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈសំណល់នៃព្យុះសង្ឃរា Ida បាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរ នៅតំបន់ភាគតសាន-សហរដ្ឋអាមេរិក។

អាន​បន្ត៖ អភិបាលក្រុងញូវយ៉ក ប្រកាសភាពអាសន្នលើព្យុះ Ida

មនុស្សរាប់ពាន់នាក់ ចូលរួមបាតុកម្មតវ៉ានៅទីក្រុងបាងកក ទាមទារឱ្យនាយករដ្ឋមន្រ្តី ចុះចេញពីតំណែង

ប្រជាជនថៃរាប់ពាន់នាក់ បានធ្វើបាតុកម្មនៅកណ្តាលទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ (២ កញ្ញា) ដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha លាលែងពីតំណែង ដោយនិយាយថា ពួកគេ នឹងត្រឡប់មកវិញជារៀងរាល់ថ្ងៃ រហូតដល់លោក ព្រមចាកចេញពីតំណែង បាតុកម្ម នៅផ្លូវបំបែក Asoke នៅកណ្តាលទីក្រុងបាងកក គឺជាការជួបជុំដ៏ធំបំផុតមួយនៅឆ្នាំនេះបើទោះបីជាមានការព្រមានហាមឃាត់ ដោយសារតែការរឹតត្បិតនៃជំងឺកូវីដ ១៩ ពីប៉ូលីស កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ក៏ដោយ ។

អាន​បន្ត៖ មនុស្សរាប់ពាន់នាក់ ចូលរួមបាតុកម្មតវ៉ានៅទីក្រុងបាងកក ទាមទារឱ្យនាយករដ្ឋមន្រ្តី...

នាយករដ្ឋមន្ត្រីក្រិក រុះរើគណៈរដ្ឋមន្ត្រី

 អ្នកនាំពាក្យរដ្ឋាភិបាលក្រិក បានប្រកាសកាលពីថ្ងៃអង្គារ នៅក្នុងសេចក្តីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍ថា នាយករដ្ឋមន្រ្តីក្រិក Kyriakos Mitsotakis បានរុះរើគណៈរដ្ឋមន្ត្រីរបស់ខ្លួនហើយ ដោយបន្ថែមមុខមាត់ថ្មី បន្ទាប់ពីការរិះគន់លើរដ្ឋាភិបាល ក្នុងការដោះស្រាយភ្លើងឆេះព្រៃនៅរដូវក្តៅនេះ ។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីក្រិក រុះរើគណៈរដ្ឋមន្ត្រី

បុគ្គលិកសុខាភិបាលកូរ៉េខាងត្បូង ទម្លាក់ផែនការធ្វើកូដកម្ម បន្ទាប់ពីមានកិច្ចព្រមព្រៀង

 បុគ្គលិកសុខាភិបាលជួរមុខរបស់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ (២ កញ្ញា) នេះ បានទម្លាក់ផែនការធ្វើកូដកម្ម បន្ទាប់ពីពួកគេ បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលស្តីពីតំរូវការរបស់ពួកគេ ក្នុងការបង្កើនបុគ្គលិក និងលក្ខខណ្ឌការងារល្អប្រសើរ ក្នុងកំឡុងពេលចរចារចុងក្រោយត្រឹមមួយយប់។

អាន​បន្ត៖ បុគ្គលិកសុខាភិបាលកូរ៉េខាងត្បូង ទម្លាក់ផែនការធ្វើកូដកម្ម...

ក្បួនដង្ហែរតាលីបង់ អូតបង្ហាញពីគ្រឿងចក្រលួចប្លន់ពីអាមេរិក

 ក្រុមតាលីបង់ កាលពីថ្ងៃពុធទី ១ ខែកញ្ញា បានដង្ហែក្បួនឧបករណ៍យោធាមួយចំនួន ដែលពួកគេរឹបអូសបាន ក្នុងកំឡុងពេលដែលពួកគេកាន់កាប់អាហ្វហ្គានីស្ថាន ខណៈដែលក្រុម1 មកពីប្រទេស Qatar បានចុះចតនៅអាកាសយានដ្ឋានដែលត្រូវបានគេបោះចោល នៅទីក្រុងកាប៊ុលដែលជាជំហានដំបូង ឆ្ពោះទៅរកការស្តារឡើងវិញ និងដំណើរការជាខ្សែជីវិតសម្រាប់ជំនួយ។

អាន​បន្ត៖ ក្បួនដង្ហែរតាលីបង់ អូតបង្ហាញពីគ្រឿងចក្រលួចប្លន់ពីអាមេរិក

ជប៉ុនស្នើបង្កើនកញ្ចប់ថវិកាការពារជាតិច្រើនបំផុតមិនធ្លាប់មានរហូតដល់ «៤៩ពាន់លានដុល្លារអាមេរិក» ដើម្បីប្រឈមមុខនឹងយោធាចិន

 (តូក្យូ)៖ ក្រសួងការពារជាតិជប៉ុនកាលពីថ្ងៃអង្គារបានស្នើសុំកញ្ចប់ថវិកាចំនួន៥.៤ទ្រីលានយ៉េន ឬប្រហាក់ប្រហែលស្មើនឹង៤៩ពាន់លានដុល្លារ សម្រាប់ឆ្នាំការចំណាយលើវិស័យយោធាឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានជប៉ុន Asia Nikkei នៅថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។

អាន​បន្ត៖ ជប៉ុនស្នើបង្កើនកញ្ចប់ថវិកាការពារជាតិច្រើនបំផុតមិនធ្លាប់មានរហូតដល់...

លោក ចូ បៃដិន ជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន ជុំវិញបញ្ហាសន្តិសុខ

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានជួបពិភាក្សាការងារពីបញ្ហាសន្តិសុខជាមួយប្រធានាធិបតី អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡិនស្គី (Volodymyr Zelensky) ខណៈពេលអ៊ុយក្រែនកំពុងបារម្ភពីការប្ដេជ្ញាចិត្តរបស់អាមេរិក ក្រោយការដួលរលំអាហ្វហ្កានីស្ថាន។

អាន​បន្ត៖ លោក ចូ បៃដិន ជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន ជុំវិញបញ្ហាសន្តិសុខ

មេដឹកនាំកំពូលក្រុមតាលីបង់លោក Akhundzada នឹងដឹកនាំរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី

(កាប៊ុល)៖ លោក មូលឡោះ ហ៊ីបាធូលឡោះ អាខាន់ហ្សាដា (Mullah Hibatullah Akhundzada) អាយុ ៦០ឆ្នាំ នឹងក្លាយជាមេដឹកនាំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី ខណៈការចរចាបង្កើតរដ្ឋាបាលថ្មី ឈានចូលដល់ទីបញ្ចប់។

អាន​បន្ត៖ មេដឹកនាំកំពូលក្រុមតាលីបង់លោក Akhundzada នឹងដឹកនាំរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី

ក្រុមប្រឆាំងនៅក្នុងបក្សកាន់អំណាចរបស់ហ្វីលីពីន ព្យាយាមបណ្តេញលោក Duterte ចេញពីតួនាទីប្រធាន

 ជម្លោះរវាងក្រុមគូប្រជែងនៅក្នុងគណបក្សកាន់អំណាចរបស់ប្រទេសហ្វីលីពីន បានកើនឡើងកាលពីថ្ងៃអាទិត្យទី ២៩ ខែសីហា នៅពេលដែលក្រុមមួយដឹកនាំដោយតារាប្រដាល់ Manny Pacquiao បានព្យាយាមដកប្រធានាធិបតី Rodrigo Duterte ចេញពីតួនាទីជាប្រធានគណបក្សដោយការបោះឆ្នោតខ្លួនឯង។

អាន​បន្ត៖ ក្រុមប្រឆាំងនៅក្នុងបក្សកាន់អំណាចរបស់ហ្វីលីពីន ព្យាយាមបណ្តេញលោក Duterte...

កូរ៉េខាងជើង ទំនងជាចាប់ផ្តើមដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរឡើងវិញ

អង្គការឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាបានចាប់ផ្តើមដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលត្រូវបានគេជឿថា បានផលិតផ្លាតូនីញ៉ូម-ជាធាតុគីមីនៃអាតូមិក សម្រាប់អាវុធនុយក្លេអ៊ែរ។

អាន​បន្ត៖ កូរ៉េខាងជើង ទំនងជាចាប់ផ្តើមដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរឡើងវិញ

អាមេរិកវាយប្រហាររដ្ឋអ៊ីស្លាម នៅទីក្រុងកាប៊ុល ខណៈការដកទ័ពជិតមកដល់

 ប្រភពក្នុងស្រុកមួយ បានបញ្ជាក់ថា ជនស៊ីវិលអាហ្វហ្គានីស្ថាន ៦ នាក់ រួមទាំងកុមារ ៤ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីគ្រាប់រ៉ុក្កែតមួយ ត្រូវបានបាញ់នៅអាកាសយានដ្ឋានក្រុងកាប៊ុល-ជាកន្លែង ដែលជើងហោះហើរជម្លៀស ដឹកនាំដោយអាមេរិក កំពុងបន្ត ប៉ុន្តែមិនបានចំគោលដៅ។

អាន​បន្ត៖ អាមេរិកវាយប្រហាររដ្ឋអ៊ីស្លាម នៅទីក្រុងកាប៊ុល ខណៈការដកទ័ពជិតមកដល់

អាហ្វហ្កានីស្ថាន៖ ក្រុមតាលីបង់បិទផ្លូវចូលទៅកាន់អាកាសយានដ្ឋានកាប៊ុល ខណៈកងទ័ព NATO សម្រុកចាកចេញ

  (កាប៊ុល)៖ ក្រុមតាលីបង់បានបិទផ្លូវមិនឱ្យប្រជាជនអាហ្វហ្កានីស្ថាន ចូលទៅកាន់អាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុលឡើយ ក្រោយមានការវាយប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាត ខណៈកងទ័ព NATO មួយភាគធំបានចាកចេញពីអាហ្វហ្កានីស្ថានកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទ) បន្ទាប់ពីចំណាយពេលស្ថិតនៅក្នុង ប្រទេសអាស៊ីខាងត្បួងមួយនេះអស់ ២០ឆ្នាំ។

អាន​បន្ត៖ អាហ្វហ្កានីស្ថាន៖ ក្រុមតាលីបង់បិទផ្លូវចូលទៅកាន់អាកាសយានដ្ឋានកាប៊ុល ខណៈកងទ័ព...

ព្យុះហឺរីខិន Ida បោកបក់រដ្ឋ Louisiana របស់អាមេរិក និងបង្កឲ្យមានការបាក់ដី, មនុស្ស៥សែននាក់ គ្មានអគ្គិសនីប្រើប្រាស់

 (អាមេរិក)៖ ព្យុះហឺរីខិន អាយដា (Ida) ដែលជាព្យុះហឺរីខិនកម្រិតទី ៤ នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា (ពេលវេលានៅសហរដ្ឋអាមេរិក) បានបក់បោកចូលមកដល់រដ្ឋ ល្វីស្យាណា (Louisiana) សហរដ្ឋអាមេរិកហើយ។

អាន​បន្ត៖ ព្យុះហឺរីខិន Ida បោកបក់រដ្ឋ Louisiana របស់អាមេរិក និងបង្កឲ្យមានការបាក់ដី,...

មួយគ្រួសារមានគ្នា៩នាក់ (៦នាក់ជាកុមារ) ស្លាប់ក្នុងការវាយប្រហារដោយដ្រូនអាមេរិក នៅក្នុងទីក្រុងកាប៊ុល

(កាប៊ុល)៖ មនុស្សសរុប ០៩នាក់ ដែលជាសមាជិកក្នុងគ្រួសារតែមួយ ត្រូវបានសម្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ដោយយន្ដហោះដ្រូនអាមេរិក លើរថយន្ដមួយគ្រឿង នៅឯតំបន់ទីប្រជុំជនមួយកន្លែងនៃរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន។

អាន​បន្ត៖ មួយគ្រួសារមានគ្នា៩នាក់ (៦នាក់ជាកុមារ) ស្លាប់ក្នុងការវាយប្រហារដោយដ្រូនអាមេរិក...

ការយល់ព្រមរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ត្រូវបានប៉ះពាល់ដោយការដោះស្រាយជំងឺរាតត្បាត

 ការស្ទង់មតិមួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធទី ២៥ ខែសីហា បានបង្ហាញថា កម្រិតវាយតម្លៃការយល់ព្រមរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ បន្ទាប់ពីរលកនៃការឆ្លងវីរុសកូរ៉ូណាលើកទី ២ ដ៏កាចសាហាវ ។

អាន​បន្ត៖ ការយល់ព្រមរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ត្រូវបានប៉ះពាល់ដោយការដោះស្រាយជំងឺរាតត្បាត

ជនជាតិអាហ្វហ្គានីស្ថាន ដណ្តើមគ្នារត់គេចពីតាលីបង់ បន្ទាប់ពីលោក Biden បញ្ជាក់ពីថ្ងៃផុតកំណត់នៃការហោះហើរ នៅថ្ងៃទី ៣១ ខែសីហា

ជនជាតិអាហ្វហ្គានីស្ថាននៅថ្ងៃព្រហស្បតិ៍ (២៥ សីហា) នេះ ប្រញាប់ប្រញាល់រត់គេចពីការគ្រប់គ្រងរបស់តាលីបង់ ប៉ុន្តែមន្រ្តីលោកខាងលិច បាននិយាយថា ក្រុមនេះ បានធានាថា ការជម្លៀសខ្លះ នឹងត្រូវបានអនុញ្ញាត បន្ទាប់ពីថ្ងៃផុតកំណត់នៃការដកទ័ពអាមេរិក នៅសប្តាហ៍ក្រោយក៏ដោយ។

អាន​បន្ត៖ ជនជាតិអាហ្វហ្គានីស្ថាន ដណ្តើមគ្នារត់គេចពីតាលីបង់ បន្ទាប់ពីលោក Biden...

ជប៉ុនបញ្ឈប់ការប្រើវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Moderna ចំនួន ១.៦៣លានដូស ក្រោយរកឃើញសារធាតុអាចចម្លងរោគ

 (តូក្យូ)៖ រដ្ឋាភិបាលជប៉ុននឹងបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង COVID-19 ចំនួន ១.៦៣លានដូសរបស់ក្រុមហ៊ុនអាមេរិក Moderna បន្ទាប់ពីមានសេចក្ដីរាយការណ៍ ពីការរកឃើញសារធាតុកខ្វក់អាចចម្លងរោគ នៅក្នុងកូនដបវ៉ាក់សាំងជាច្រើនដែលមិនទាន់ប្រើ។

អាន​បន្ត៖ ជប៉ុនបញ្ឈប់ការប្រើវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Moderna ចំនួន...

សហរដ្ឋអាមេរិកនឹងធានាថា ជនជាតិខ្លួនព្រមទាំងដៃគូនានា អាចបន្តចាកចេញពីអាហ្វហ្គានីស្ថាន «ទោះបីជាហួសថ្ងៃកំណត់»

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន (Antony Blinken) បានថ្លែងនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ថា សហរដ្ឋអាមេរិកនឹងធានាឲ្យជនជាតិរបស់ខ្លួន និងដៃគូនានា អាចបន្តការចាកចេញពីអាហ្វហ្គានីស្ថានដដែល បើទោះបីជាត្រូវហួសកាលកំណត់ថ្ងៃទី៣១ ខែសីហាក៏ដោយ។

អាន​បន្ត៖ សហរដ្ឋអាមេរិកនឹងធានាថា ជនជាតិខ្លួនព្រមទាំងដៃគូនានា...

ទីក្រុងស៊ីដនីប្រឈមមុខការរាតត្បាតកូវីដ-១៩ បំប្លែងខ្លួន Delta កាន់តែអាក្រក់, មន្ទីរពេទ្យនានាដំឡើងតង់ ដើម្បីទទួលអ្នកជំងឺ

 (ស៉ីដនី)៖ មន្ទីរពេទ្យធំៗចំនួន ០២កន្លែងនៅភាគខាងលិចទីក្រុងស៉ីដនី (Sydney) ដែលជាចំណុចកណ្ដាលនៃការផ្ទុះឡើងនូវវីរុស COVID-19 បំប្លែងខ្លួន Delta នៅប្រទេសអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះបានដំឡើងតង់នៅខាងក្រៅមន្ទីរពេទ្យជាច្រើន ដើម្បីជួយដោះស្រាយជាមួយនឹងការកើនឡើងនៃអ្នកជំងឺ ខណៈទីក្រុងនេះកំពុងប្រឈមនឹងការផ្ទុះឡើងដ៏អាក្រក់បំផុត នៃវីរុសឆ្លងរាតត្បាតដ៏កាចសាហាវនេះ។

អាន​បន្ត៖ ទីក្រុងស៊ីដនីប្រឈមមុខការរាតត្បាតកូវីដ-១៩ បំប្លែងខ្លួន Delta កាន់តែអាក្រក់,...

អ្នកនាំពាក្យតាលីបង់មិនទាន់អាចបញ្ជាក់ទេថា តើមានជំនួបរវាងនាយក CIA និងមេដឹកនាំតាលីបង់ Baradar កាលពីថ្ងៃចន្ទមែន ឬមួយក៏អត់

 (កាប៊ុល)៖ អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ (Zabihullah Mujahid) បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារសប្តាហ៍នេះថា រូបលោកមិនអាចបញ្ជាក់បាននោះទេ អំពីសេចក្តីរាយការណ៍ព័ត៌មានដែលថា នាយកចារកម្មអាមេរិក CIA បានជួបជាមួយមេដឹកនាំមួយរូបរបស់តាលីបង់ ជាសម្ងាត់នៅទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាននោះ។

អាន​បន្ត៖ អ្នកនាំពាក្យតាលីបង់មិនទាន់អាចបញ្ជាក់ទេថា តើមានជំនួបរវាងនាយក CIA...