បណ្តាញសង្គម

សហរដ្ឋអាមេរិកអះអាងថា «យើងឈរនៅជាមួយកោះតៃវ៉ាន់ជានិច្ច» ទោះបីជាដំណើរទស្សនកិច្ច ត្រូវបានលុបចោល

 ញូយ៉ក៖ ទោះបីជាទើបសម្រេចលុបចោល ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ក្តី ក៏ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អង្គការសហប្រជាជាតិ (UN) លោកស្រី ឃែល្លី ក្រាហ្វត៍ (Kelly Craft) បានអះអាងយ៉ាងឱឡារិកថា «សហរដ្ឋអាមេរិកឈរនៅជាមួយកោះតៃវ៉ាន់ ហើយនិងរក្សាជំហរមួយនេះជានិច្ច»។

អាន​បន្ត៖ សហរដ្ឋអាមេរិកអះអាងថា «យើងឈរនៅជាមួយកោះតៃវ៉ាន់ជានិច្ច» ទោះបីជាដំណើរទស្សនកិច្ច...

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៧១នាក់ទៀត និងអ្នកជំងឺ២នាក់បាត់បង់ជីវិត

  (បាងកក)៖ នៅថ្ងៃព្រហស្បតិ៍នេះប្រទេសថៃបានរាយការណ៍ពីករណីឆ្លង COVID-19 ចំនួន ២៧១នាក់ ថែមទៀត និងករណីស្លាប់ ០២នាក់ផងដែរ។

អាន​បន្ត៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៧១នាក់ទៀត និងអ្នកជំងឺ២នាក់បាត់បង់ជីវិត

WHO កោះប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់ មុនកាលកំណត់ ពិភាក្សាពីវីរុសកូរ៉ូណាកូវីដ-១៩ ទម្រង់ថ្មី

(ហ្សឺណែវ)៖ គណៈកម្មាធិការសង្គ្រោះបន្ទាន់ របស់អង្គការសុខភាពពិភពលោក (WHO) នឹងបើកកិច្ចប្រជុំមុនពេលកំណត់ ០២សប្តាហ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពី វីរុសកូរ៉ូណា (COVID-19) ទម្រង់ថ្មី ដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស និងប្រទេសអាហ្រ្វិកខាងត្បូង ហើយបានឆ្លងរីករាលដាលយ៉ាងឆាប់រហ័សដល់យ៉ាងហោច ៥០ប្រទេស ជាហេតុបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។

អាន​បន្ត៖ WHO កោះប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់ មុនកាលកំណត់...

ចិនរកឃើញករណីឆ្លងកូវីដ-១៩ ច្រើនបំផុតមិនធ្លាប់មាន នៅក្នុងរយៈពេលជាង៥ខែ ​​​​(Video inside)

(សៀងហៃ)៖ ប្រទេសចិនមើលឃើញនូវការលោតឡើងខ្ពស់បំផុត នៃចំនួនករណីឆ្លងវីរុសកូរ៉ូណា (COVID-19) មិនធ្លាប់មានក្នុងរយៈពេលជាង ៥ខែកន្លងទៅនេះ បើទោះបីជាទីក្រុងចំនួន ០៣ ត្រូវបានបិទទ្វារ (lockdown) និងកំពុងបង្កើនការធ្វើតេស្ត ព្រមទាំងចាត់វិធានការផ្សេងៗទៀត ដើម្បីទប់ស្កាត់រលកនៃការឆ្លងថ្មី នៅក្នុងប្រទេសនេះក៏ដោយ។

អាន​បន្ត៖ ចិនរកឃើញករណីឆ្លងកូវីដ-១៩ ច្រើនបំផុតមិនធ្លាប់មាន នៅក្នុងរយៈពេលជាង៥ខែ...

ប្រធានាធិបតីចិនលោក ស៉ី ជិនពីង ជំរុញឲ្យក្រុមហ៊ុន Starbucks ជួយលើកស្ទួយទំនាក់ទំនង ចិន-អាមេរិក

 (ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៉ី ជិនពីង បានជំរុញឲ្យលោក ហូវ៉ាដ ស្កាល់ស៍ (Howard Schultz) អតីតប្រធានក្រុមហ៊ុនកាហ្វេដ៏ល្បីលំដាប់ថ្នាក់ពិភពលោកគឺ Starbucks ក៏ដូចជាក្រុមហ៊ុននេះផ្ទាល់ ដើរតួនាទីវិជ្ជមានក្នុងការលើកស្ទួយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងចំណងទ្វេភាគីរវាងចិន និងអាមេរិក។

អាន​បន្ត៖ ប្រធានាធិបតីចិនលោក ស៉ី ជិនពីង ជំរុញឲ្យក្រុមហ៊ុន Starbucks...

ទីបំផុតក្រុមជំនាញ WHO ធ្វើដំណើរទៅដល់ទីក្រុងវូហាន នៃប្រទេសចិនហើយ ប៉ុន្តែត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន

(ប៉េកាំង)៖ អាជ្ញាធរចិនបានអះអាងថា ក្រុមជំនាញមកពីអង្គការសុខភាពពិភពលោក (WHO) បានធ្វើដំណើរមកដល់ទីក្រុងវូហាន (Wuhan) នៃខេត្តហឺប៉ី (Hebei) របស់ប្រទេសចិនហើយ ដោយស្ថិតនៅក្នុងការគោលដៅ ស៊ើបអង្កេតអំពីប្រភពដើមនៃវីរុសកូរ៉ូណា (COVID-19)។

អាន​បន្ត៖ ទីបំផុតក្រុមជំនាញ WHO ធ្វើដំណើរទៅដល់ទីក្រុងវូហាន នៃប្រទេសចិនហើយ...

លោក បៃដិន នឹងតែងតាំងអ្នកជំនាញនយោបាយការបរទេសម្នាក់ ឲ្យកាន់តំណែងថ្មីមួយដែលផ្តោតលើតំបន់អាស៉ី ចំពោះមុខភាពតានតឹងជាមួយចិន ​​​​(Video inside)

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ត្រូវគេរំពឹងថា នឹងតែងតាំងអ្នកជំនាញជើងចាស់ម្នាក់ខាងគោលនយោបាយការបរទេស គឺលោក ខឺត ឃែមប៊ែល (Kurt Campbell) ឲ្យកាន់មុខតំណែងបង្កើតថ្មីមួយនៅសេតវិមាន ដែលទទួលបន្ទុកគោលនយោបាយសម្រាប់តំបន់អាស៉ី។

អាន​បន្ត៖ លោក បៃដិន នឹងតែងតាំងអ្នកជំនាញនយោបាយការបរទេសម្នាក់...

លោក ដូណាល់ ត្រាំ និងលោក ភែន ជួបពិភាក្សាគ្នាចំពោះមុខការព្យាយាមទម្លាក់ ប្រធានាធិបតីជិតផុតអាណត្តិរូបនេះ ចេញពីតំណែង ​​​​(Video inside)

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោកអនុប្រធានាធិបតី ម៉ៃក៍ ភែន បានជួបពិភាក្សាគ្នាក្នុងសេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដោយបង្ហាញសញ្ញាថា អ្នកទាំងពីរកំពុងជិះលើទូកតែមួយ ខណៈសមាជិកសភាបក្សប្រជាធិបតេយ្យ កំពុងដាក់សម្ពាធឱ្យលោក ភែន ចូលរួមក្នុងការដកលោក ត្រាំ ពីតំណែង។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ និងលោក ភែន ជួបពិភាក្សាគ្នាចំពោះមុខការព្យាយាមទម្លាក់...

Facebook តែងតាំងបុគ្គលិកជាន់ខ្ពស់ទទួលបន្ទុកផ្នែកសិទ្ធិស៊ីវិល និងតស៊ូមតិ ​​​​(Video inside)

(អាមេរិក)៖ ក្រុមហ៊ុន Facebook Inc បានប្រកាសតែងតាំងលោក Roy Austin Jr. ជាបុគ្គលិកជាន់ខ្ពស់ទទួលបន្ទុកការពារ សិទ្ធិ ស៊ីវិល និងការតស៊ូមតិ ដែលនឹងចាប់ផ្ដើមចូលកាន់តំណែងពីថ្ងៃទី១៩ ខែមករា ខាងមុខនេះ ។

អាន​បន្ត៖ Facebook តែងតាំងបុគ្គលិកជាន់ខ្ពស់ទទួលបន្ទុកផ្នែកសិទ្ធិស៊ីវិល និងតស៊ូមតិ...

ព្រះមហាក្សត្រម៉ាឡេស៊ីសម្រេចព្រះទ័យ ដាក់ប្រទេសទាំងមូលចូលក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់កូវីដ-១៩ ​​​​(Video inside)

(គូឡាឡាំពួ)៖ ព្រះមហាក្សត្រម៉ាឡេស៊ីព្រះចៅ ស៊ុលតង់ អាប់ឌុលឡាហ៍ (Al-Sultan Abdullah) នៅថ្ងៃអង្គារនេះបានសម្រេចព្រះទ័យដាក់ប្រទេសម៉ាឡេស៊ី ទាំងមូលចូលក្នុងគ្រាមានអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។

អាន​បន្ត៖ ព្រះមហាក្សត្រម៉ាឡេស៊ីសម្រេចព្រះទ័យ ដាក់ប្រទេសទាំងមូលចូលក្នុងគ្រាអាសន្ន...

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៩១លាននាក់ ស្លាប់ជាង ១លាន ៩៥ម៉ឺននាក់ និងជាសះស្បើយជាង ៦៥លាននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩១,៣១៤,៣៧០នាក់ហើយ។

អាន​បន្ត៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៩១លាននាក់ ស្លាប់ជាង ១លាន ៩៥ម៉ឺននាក់...

Twitter ចាត់វិធានការក្តៅ បិទគណនីសរុបជាង៧ម៉ឺនគណនី ក្រោយការផ្ទុះអំពើហិង្សា នៅវិមានសភាអាមេរិក

 (បរទេស)៖ ក្រុមហ៊ុន Twitter នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានឲ្យដឹងថា ខ្លួនបានបិទគណនីច្រើនជាង ៧ម៉ឺនគណនី ដែលជាប់ពាក់ព័ន្ធជាមួយក្រុមស្តាំនិយមហៅថា ឃ្យូអេណុន (QAnon) ក្រោយហេតុការណ៍ផ្ទុះអំពើហិង្សានៅវិមានសភាអាមេរិក ដែលបង្កឡើងដោយក្រុមអ្នកគាំទ្ររបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

អាន​បន្ត៖ Twitter ចាត់វិធានការក្តៅ បិទគណនីសរុបជាង៧ម៉ឺនគណនី ក្រោយការផ្ទុះអំពើហិង្សា...

ក្រុមជំនាញ WHO កំពុងស្ថិតនៅប្រទេសចិន ដើម្បីវាយតម្លៃវ៉ាក់សាំងកូវីដ-១៩ នៃក្រុមហ៊ុន Sinovac និង Sinopharm

(ប៉េកាំង)៖ ប្រមុខអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានឱ្យដឹងថា ក្រុមការងារនៃស្ថាប័នអន្តរជាតិមួយនេះ កំពុងស្ថិតនៅក្នុង ប្រទេសចិន ដើម្បីវាយតម្លៃលើវ៉ាក់សាំង COVID-19 ផលិតឡើងដោយក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ (Sinovac) និងក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinopharm)។

អាន​បន្ត៖ ក្រុមជំនាញ WHO កំពុងស្ថិតនៅប្រទេសចិន ដើម្បីវាយតម្លៃវ៉ាក់សាំងកូវីដ-១៩...

សហរដ្ឋអាមេរិក៖ អ្នកជំងឺជិត ២,០០០នាក់ស្លាប់ និងមនុស្សជាង ២១ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ ក្នុងពេលតែ១ថ្ងៃ!

(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២១៤,៦៨៣នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ១,៩៦៤នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ អ្នកជំងឺជិត ២,០០០នាក់ស្លាប់ និងមនុស្សជាង...

អាមេរិក៖ មន្ត្រីប៉ូលិសម្នាក់បាត់បង់ជីវិត ក្រោយក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ សម្រុកចូលវិមានសភា និងផ្ទុះអំពើហិង្សា

  (វ៉ាស៉ីនតោន)៖ មន្រ្តីប៉ូលិសម្នាក់ដែលមានតួនាទីការពារវិមានសភាអាមេរិក (Capitol Hill) ទើបតែបានបាត់បង់ជីវិតក្រោយរងរបួស អំឡុងភាពចលាចលនៃការប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ដែលបានចូលលុកលុយដ៏កក្រើកនៅទីនោះ កាលពីថ្ងៃពុធសប្តាហ៍នេះ។

អាន​បន្ត៖ អាមេរិក៖ មន្ត្រីប៉ូលិសម្នាក់បាត់បង់ជីវិត ក្រោយក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ...

ទីបំផុតនាយករដ្ឋមន្រ្តីសិង្ហបុរីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសដំបូង

(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរីលោក លី សៀនឡុង (Lee Hsien Loong) នៅថ្ងៃសុក្រនេះ ទើបតែបានទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 បន្ទាប់ពីប្រទេសសិង្ហបុរីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 កាលពីចុងខែធ្នូ ឆ្នាំ២០២០។

អាន​បន្ត៖ ទីបំផុតនាយករដ្ឋមន្រ្តីសិង្ហបុរីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសដំបូង

ចៅក្រមនៃតុលាការអ៉ីរ៉ាក់ ចេញដីកាចាប់ខ្លួនប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពាក់ព័ន្ធការធ្វើឃាតមេកងជីវពលអ៉ីរ៉ាក់ កាលពីដើមឆ្នាំ២០២០

  (បាកដាដ)៖ ចៅក្រមម្នាក់នៃតុលាការក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ បានចេញដីកាចាប់ខ្លួនប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ ក្នុងសំណុំរឿងធ្វើឃាត មេដឹកនាំកងជីវពលអ៉ីរ៉ាក់ម្នាក់ កំឡុងប្រតិបត្តិការផ្តាច់ជីវិតមេទ័ពកំពូលអ៉ីរ៉ង់លោក កាសិម សូឡៃមេនី (Qasem Soleimani)។

អាន​បន្ត៖ ចៅក្រមនៃតុលាការអ៉ីរ៉ាក់ ចេញដីកាចាប់ខ្លួនប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ...

លោក ដូណាល់ ត្រាំ បានពិភាក្សារិះរកវិធីដើម្បី លើកលែងទោសដល់ខ្លួនឯង, នេះបើតាមកាសែត New York Times

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពិភាក្សាជាមួយក្រុមមន្ត្រីទីប្រឹក្សារបស់លោក ពីលទ្ធភាពនៃការប្រើប្រាស់អំណាចប្រធានាធិបតី «ដើម្បីលើកលែងទោសឱ្យខ្លួនឯង» ខណៈលោកត្រូវបានគេរំពឹងថា អាចនឹងប្រឈមមុខនឹងពាក្យបណ្ដឹងតាមផ្លូវច្បាប់ជាច្រើន នៅពេលផុតអាណិត្តនៅថ្ងៃទី២០ ខែមករាខាងមុខនេះ។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ បានពិភាក្សារិះរកវិធីដើម្បី លើកលែងទោសដល់ខ្លួនឯង,...

លោក គីម ជុងអ៊ុន ប្តេជ្ញាដឹកនាំកូរ៉េខាងជើងទៅរក «សករាជមាស» បន្ទាប់ពីបានទទួលស្គាល់បរាជ័យ ក្នុងការអនុវត្តផែនការសេដ្ឋកិច្ច៥ឆ្នាំ

  (ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាថា លោកនឹងធ្វើឱ្យកាន់តែល្អប្រសើរឡើងនូវប្រព័ន្ធដឹកនាំសង្គម និងទំនាក់ទំនងការបរទេស បន្ទាប់ពីលោកផ្ទាល់ទទួលស្គាល់ពីបរាជ័យ នៃការអនុវត្តផែនការសេដ្ឋកិច្ច ០៥ឆ្នាំរបស់លោក។

អាន​បន្ត៖ លោក គីម ជុងអ៊ុន ប្តេជ្ញាដឹកនាំកូរ៉េខាងជើងទៅរក «សករាជមាស»...

លោក ចូ បៃដិន៖ «ភាពចលាចលនៅវិមានសភា គឺជាទង្វើបំពាននីតិរដ្ឋ និងជាសកម្មភាពឧទ្ទាម»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) បានថ្កោលទោស និងចាត់ទុកអំពើហិង្សា ព្រមទាំងការសម្រុកចូលវិមានសភាជាតិ ពីសំណាក់ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ នោះថា «ជាទង្វើបំពាននីតិរដ្ឋ និងជាសកម្មភាពឧទ្ទាម»។

អាន​បន្ត៖ លោក ចូ បៃដិន៖ «ភាពចលាចលនៅវិមានសភា គឺជាទង្វើបំពាននីតិរដ្ឋ និងជាសកម្មភាពឧទ្ទាម»

ជប៉ុននឹងដាក់ទីក្រុងតូក្យូព្រមទាំងខេត្តនៅជុំវិញ៣ទៀតឲ្យស្ថិតក្រោមគ្រាអាសន្ន ដើម្បីទប់ទល់ការរាតត្បាតកូវីដ-១៩

 (តូក្យូ)៖ សំណើរដ្ឋាភិបាលជប៉ុនស្តីពីការប្រកាសគ្រាអាសន្នរយៈពេល១ខែ ដោយចាប់ផ្តើមពីថ្ងៃសុក្រស្អែកនេះតទៅ សម្រាប់ទីក្រុងតូក្យូ និងខេត្តជិតខាងចំនួន៣ ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 ដែលកំពុងឈានដល់កម្រិតដ៏អាក្រក់បំផុតមួយ គឺត្រូវបានអនុម័តហើយនាថ្ងៃព្រហស្បតិ៍។

អាន​បន្ត៖ ជប៉ុននឹងដាក់ទីក្រុងតូក្យូព្រមទាំងខេត្តនៅជុំវិញ៣ទៀតឲ្យស្ថិតក្រោមគ្រាអាសន្ន...