បណ្តាញសង្គម

គ.ជ.ប៖ រយៈពេល៣៩ថ្ងៃ មានពលរដ្ឋជាង៣៩ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា សម្រាប់រយៈពេល៣៩ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតថ្មីចំនួន ៣៩៥,៨៨៧នាក់។

អាន​បន្ត៖ គ.ជ.ប៖ រយៈពេល៣៩ថ្ងៃ មានពលរដ្ឋជាង៣៩ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១

មិត្ត​ដែកថែប​ចិន​លើកទឹកចិត្ត​មហាអំណាច​បន្ដ​ផ្ដល់ជំនួយ​ដល់​អាស៊ាន

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែប្រកាសខ្លួនជាមិត្តដែកថែបរបស់មហាអំណាចចិន បាន លើក ទឹកចិត្តឱ្យចិនបន្តផ្តល់ជំនួយដល់អាស៊ាន ជាពិសេស ផ្តល់ការគាំទ្រចំពោះក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងគំនិតផ្តួចផ្តើមនានា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ។

អាន​បន្ត៖ មិត្ត​ដែកថែប​ចិន​លើកទឹកចិត្ត​មហាអំណាច​បន្ដ​ផ្ដល់ជំនួយ​ដល់​អាស៊ាន

រដូវវស្សា​ឆ្នាំ​២០២១​ចូលដល់​ទីបញ្ចប់​ហើយ តែ​ភ្លៀង​នៅមាន​បន្ត​ដល់​ដើមខែ​ធ្នូ​

ភ្នំពេញៈ ខ្យល់គ្រប់កម្រិត បានប្តូរទិសទាំងស្រុងមកពីទិសឦសានជាការបញ្ជាក់ថារដូវវស្សាឆ្នាំ២០២១ បានចូលដល់ទីបញ្ចប់ហើយ តែអាកាសធាតុត្រជាក់នៅមិនទាន់ចុះមករួចនៅឡើយទេ ដោយសារបាតុភូត ផ្សេងៗនៅបន្តមានចូលដល់ក្នុងសមុទ្រចិនខាងត្បូងបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយរហូតដល់ដើមខែធ្នូ ចាប់ពីត្រឹមខេត្តកំពង់ធំចុះក្រោម(ត្បូង)។

អាន​បន្ត៖ រដូវវស្សា​ឆ្នាំ​២០២១​ចូលដល់​ទីបញ្ចប់​ហើយ តែ​ភ្លៀង​នៅមាន​បន្ត​ដល់​ដើមខែ​ធ្នូ​

៣ថ្ងៃ ក្នុងពិធីបុណ្យអុំទូក ខេត្តស្វាយរៀងមានភ្ញៀវទេសចរដើរលេងកម្សាន្ត ជាង៣ពាន់នាក់

(ស្វាយរៀង)៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈពេល ៣ថ្ងៃភ្ញៀវទេសចរដើរលេងកម្សាន្ត ជាង៣ពាន់នាក់នៅតាមរមណីយដ្ឋាននានាក្នុងខេត្តស្វាយរៀង។

អាន​បន្ត៖ ៣ថ្ងៃ ក្នុងពិធីបុណ្យអុំទូក ខេត្តស្វាយរៀងមានភ្ញៀវទេសចរដើរលេងកម្សាន្ត ជាង៣ពាន់នាក់

ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅថ្ងៃទី ២២ ខែវិច្ឆិកា តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ តបតាមការ អញ្ជើញរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាសហប្រធាន និងជាអ្នករៀបចំកិច្ចប្រជុំនេះ។

អាន​បន្ត៖ ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន...

កម្ពុជាត្រូវការថវិកាប្រមាណ២២៥លានដុល្លារបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនគ្មានមីន ឆ្នាំ២០២៥

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ដើម្បីឱ្យកម្ពុជា សម្រេចបាននូវគោលដៅរបស់ខ្លួនគ្មានមីនឆ្នាំ២០២៥ កម្ពុជាត្រូវការថវិកាប្រមាណ ២២៥លានដុល្លារបន្ថែមទៀត និងសូមឱ្យដៃគូអភិវឌ្ឍន៍ ក៏ដូចជារដ្ឋភាគីជាសមាជិកដែលមានលទ្ធភាពជួយដល់កម្ពុជា ដើម្បីបន្តដំណើររួមគ្នាសម្រេចបាននូវចក្ខុវិស័យ ឆ្នាំ២០២៥។

អាន​បន្ត៖ កម្ពុជាត្រូវការថវិកាប្រមាណ២២៥លានដុល្លារបន្ថែមទៀត...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ចិនចំនួន២លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំនួន២លានដូសបន្ថែមទៀត។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ចិនចំនួន២លានដូស...

កិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប លើកទី១១ បិទបញ្ចប់​ក្រោមស្មារតី លើកកម្ពស់ភាពជាដៃគូសភា ដើម្បី​សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩

ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីពិធីបើកកិច្ចប្រជុំភាពជាដៃគូអាស៊ី-អឺរ៉ុបលើកទី ១១ (ASEP11) ដ៏អធិកអធមជាមួយនឹងវត្តមានដ៏ឧត្តុងឧត្តម និងការថ្លែងសុន្ទរកថាគន្លឹះដ៏មានអត្ថន័យខ្លឹមសាររបស់ថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា និងតំណាងសភាសហគមន៍អឺរ៉ុបរួចមក

អាន​បន្ត៖ កិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប លើកទី១១ បិទបញ្ចប់​ក្រោមស្មារតី...

លោក ហ៊ុន ម៉ានី៖ កម្ពុជា បច្ចុប្បន្នដើរតួនាទីស្មើមុខ ស្មើមាត់ក្នុងការដោះស្រាយបញ្ហាធំៗនៅលើក្របខណ្ឌតំបន់ និងអន្តរជាតិទាំងមូល (Video inside)

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានបញ្ជាក់ថា ប្រទេសកម្ពុជា ដែលទទួលរង់សោកនាដកម្មជាច្រើន ប៉ុន្តែ ក្រោមនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាព តួនាទីរបស់រកម្ពុជា នៅលើឆាកអន្តរជាតិ ពីមួយឆ្នាំទៅមួយឆ្នាំ មានការប្រែប្រួល បច្ចុប្បន្នកម្ពុជា បានដើរតួនាទីដោយស្មើមុខ ស្មើមាត់ក្នុងការពិភាក្សាដោះស្រាយបញ្ហាធំៗនៅលើក្របខណ្ឌតំបន់ និងអន្តរជាតិទាំងមូល។

អាន​បន្ត៖ លោក ហ៊ុន ម៉ានី៖ កម្ពុជា បច្ចុប្បន្នដើរតួនាទីស្មើមុខ...

សម័យកូវីដ ! សភាកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ជាលើកដំបូង

រាជធានីភ្នំពេញ ៖ ដូចជា ការគ្រោងទុក នៅថ្ងៃទី១៦ ខែវិច្ឆិកា រដ្ឋសភាកម្ពុជាបានធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) តាមប្រព័ន្ធនិម្មិត (Virtual Meeting) ដែលផ្សាយចេញពីវិមានរដ្ឋសភា ។

អាន​បន្ត៖ សម័យកូវីដ !...

និយ័តករទូរគមនាគមន៍កម្ពុជា ចាត់វិធានការបិទគេហទំព័រល្បែងស៊ីសងអនឡាញខុសច្បាប់ចំនួន៧៩

(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជូនដំណឹងអំពីការចាត់វិធានការបិទខ្ទប់គេហទំព័រចំនួន៧៩ ដែលកំពុងដំណើរការ ល្បែងស៊ីសងអនឡាញខុសច្បាប់ ក្នុងប្រទេសកម្ពុជា។

អាន​បន្ត៖ និយ័តករទូរគមនាគមន៍កម្ពុជា ចាត់វិធានការបិទគេហទំព័រល្បែងស៊ីសងអនឡាញខុសច្បាប់ចំនួន៧៩

ព្រឹកស្អែក​ សម្តេច​តេ​ជោនឹង​អញ្ជើញ​ទទួល​វ៉ាក់សាំង​២​លាន​ដូ​ស​​ជំនួយ​​រដ្ឋាភិបាលប្រជាមានិត​ចិន​ផ្តល់​ឲ្យ​កម្ពុជា

រាជធានីភ្នំពេញ ៖ ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងចំនួន២លានដូសជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ។

អាន​បន្ត៖ ព្រឹកស្អែក​...

កម្ពុជាផ្សព្វផ្សាយច្បាប់វិនិយោគថ្មី ដើម្បីទាក់ទាញវិនិយោគិន និងធុរជនកូរ៉េខាងត្បូង

(ភ្នំពេញ)៖ វេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ឆ្នាំ២០២១ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រោមកិច្ចសហការជាមួយ ស្ថានទូតកូរ៉េប្រចាំកម្ពុជា និងភ្នាក់ងារជំរុញវិនិយោគ និងពាណិជ្ជកម្មកូរ៉េ (KOTRA) នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីផ្សព្វផ្សាយច្បាប់ ស្ដីពីវិនិយោគថ្មី ជូនវិនិយោគិន និងធុរជនកូរ៉េ ដែលមានអ្នកចូលរួមចំនួនប្រមាណ១០០នាក់។

អាន​បន្ត៖ កម្ពុជាផ្សព្វផ្សាយច្បាប់វិនិយោគថ្មី ដើម្បីទាក់ទាញវិនិយោគិន និងធុរជនកូរ៉េខាងត្បូង

ក្រសួងព័ត៌មានស្នើអ្នកសារព័ត៌មាន និងរដ្ឋបាលតាមស្ថាប័ននានាស្វែងយល់ចំណុចខ្វះខាតពីគ្នាជៀសវាង ចោទប្រកាន់រាជរដ្ឋាភិបាលមិនដឹងហេតុផល

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធបានស្នើឲ្យអ្នកសារព័ត៌មាន និងផ្នែករដ្ឋបាលនៅតាមបណ្តាស្ថាប័ននានាធ្វើការស្វែងយល់ពីចំណុចខ្វះខាតរវាងគ្នានឹងគ្នា ជៀសវាងការចោទប្រកាន់លើរដ្ឋាភិបាលដែលមិនដឹងហេតុផល ។

អាន​បន្ត៖ ក្រសួងព័ត៌មានស្នើអ្នកសារព័ត៌មាន...

តំណាងកម្ពុជា នឹងឡើងថ្លែងក្នុងវេទិកាប្រចាំឆ្នាំលើកទី១០ របស់អង្គការសហប្រជាជាតិ ស្តីអំពីធុរៈកិច្ច និងសិទ្ធិមនុស្ស នៅថ្ងៃទី២៩ ខែវិច្ឆិកា ខាងមុខ

(ភ្នំពេញ)៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាតិ នឹងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី១០ របស់ខ្លួន ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែឆ្នូ ឆ្នាំ២០២១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ស្តីអំពីធុរកិច្ច និងសិទ្ធិមនុស្ស ដែលមានការចូលរួមពីតំណាងរដ្ឋ អង្គការសង្គមស៊ីវីល និងអ្នកវិនិយោគ ហើយដែលនឹងឡើងថ្លែងពីគោលជំហររបស់ខ្លួនពាក់ព័ន្ធនឹងប្រធានបទខាងលើនេះផងដែរ។

អាន​បន្ត៖ តំណាងកម្ពុជា នឹងឡើងថ្លែងក្នុងវេទិកាប្រចាំឆ្នាំលើកទី១០ របស់អង្គការសហប្រជាជាតិ...

រដ្ឋបាលខណ្ឌចំការមន ជួបសំណេះសំណាល និងផ្ដល់អំណោយដល់សមាគមមនុស្សចាស់សង្កាត់ទាំង៥ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន បានជួបសំណេះសំណាលជាមួយសមាគមមនុស្សចាស់សង្កាត់ទាំង៥ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ក្រោមវត្តមានលោកស្រី កែវ សាម៉ុល អភិបាលរងតំណាងលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានសមាគមមនុស្សចាស់ខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

អាន​បន្ត៖ រដ្ឋបាលខណ្ឌចំការមន ជួបសំណេះសំណាល និងផ្ដល់អំណោយដល់សមាគមមនុស្សចាស់សង្កាត់ទាំង៥...

សមាគមភស្តុភារកម្មកម្ពុជា ចុះ MoU ជាមួយក្រុមហ៊ុន វន្តសាលា លើកកម្ពស់ការបណ្តុះបណ្តាលលើមុខវិជ្ជាជំនាញឡូជីស្ទីក និងដឹកជញ្ជូន

(ភ្នំពេញ)៖ សមាគមភស្តុភារកម្មកម្ពុជា និងក្រុមហ៊ុន វន្តសាលា ឯ.ក នៅព្រឹកទី២៦ ខែតុលា ឆ្នាំ២០២១ បានប្រារព្វពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ក្រោមអធីបតីភាពលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និងសហការី ដោយមានការអញ្ជើញចូលរួមពី ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគម ព្រមទាំងក្រុមប្រឹក្សានាយកទីប្រឹក្សា និងក្រុមគ្រូបង្គោល និងក្រុមហ៊ុន វន្តសាលាឯកតំណាងដោយ លោក គឹម សិរីវុឌ្ឍ នាយកក្រុមហ៊ុន ព្រមទាំង ក្រុមប្រឹក្សានាយក និងសហការី។

អាន​បន្ត៖ សមាគមភស្តុភារកម្មកម្ពុជា ចុះ MoU ជាមួយក្រុមហ៊ុន វន្តសាលា...

រដ្ឋាភិបាល​អាស៊ាន​គូសបញ្ជាក់​លើ​ឯកសារ​សំខាន់​២​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន

រាជធានីភ្នំពេញ ៖ ប្រមុខរដ្ឋាភិបាលអាស៊ានបានគូសបញ្ជាក់ពីឯកសារសំខាន់ៗចំយោងតាមបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៧ តុលា ឆ្នាំ២០២១ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៤ តាមប្រព័ន្ធវីដេអូជាមួយនឹងបណ្ដាមេដឹកនាំអាស៊ានដទៃទៀត ។

អាន​បន្ត៖ រដ្ឋាភិបាល​អាស៊ាន​គូសបញ្ជាក់​លើ​ឯកសារ​សំខាន់​២​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​...

សម្តេចតេជោ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤, ជប៉ុនប្រកាសផ្តល់កម្ចី និងជំនួយសន្ធឹកសន្ធាប់សម្រាប់អាស៊ាន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ បានបន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤ ដែលជាកិច្ចប្រជុំស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២១នេះ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែតុលា។

អាន​បន្ត៖ សម្តេចតេជោ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤,...

រាជរដ្ឋាភិបាលកម្ពុជាផ្តល់វ៉ាក់សាំងស៊ីណូហ្វាម ២០ម៉ឺនដូសដល់រដ្ឋាភិបាលវៀតណាម

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រេចបានផ្តល់វ៉ាក់សាំងស៊ីណូហ្វាមចំនួន២០ម៉ឺនដូសជូនដល់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ។

អាន​បន្ត៖ រាជរដ្ឋាភិបាលកម្ពុជាផ្តល់វ៉ាក់សាំងស៊ីណូហ្វាម ២០ម៉ឺនដូសដល់រដ្ឋាភិបាលវៀតណាម

ថ្ងៃនេះជាថ្ងៃទី១៦នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត! សូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត

(ភ្នំពេញ)៖ ការចុះឈ្មោះបោះឆ្នោតមានសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋ ដើម្បីមានសិទ្ធិចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។

អាន​បន្ត៖ ថ្ងៃនេះជាថ្ងៃទី១៦នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត!...