ត្បូងឃ្មុំ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីរួមដំណើរ បានចុះពិនិត្យមើល ទិដ្ឋភាពច្រាំងបាក់ ដោយសារ គ្រោះធម្មជាតិ ទឹកជំនន់ ដែលធ្វើអោយខូចខាត ផ្ទះ ដំណាំ ស្រែចំការ របស់ប្រជាពលរដ្ឋ និងបណ្តាយអោយ ផ្លូវនៅតាមខ្សែបណ្តោយទន្លេ រងការបាក់ស្រុត លំបាកក្នុងការធ្វើដំណើរ។
អានបន្ត៖ អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យមើល ទិដ្ឋភាពច្រាំងបាក់ ដោយសារគ្រោះទឹកជំនន់...
ត្បូងឃ្មុំ៖ អភិបាលខេត្ដត្បូងឃ្មុំ ឯកឧត្តម ប្រាជ្ញ ចន្ទ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០១៤នេះ បានដឹកនាំក្រុមការងារ ទាំងថ្នាក់ខេត្ដ និងមូលដ្ឋាន ចុះទៅពិនិត្យមើល ការស្ដារប្រព័ន្ធលូ នៅទីប្រជុំជនក្រុងសួង ដើម្បីបង្កើនសោភ័ណ្ហភាព ហើយជាពិសេសនោះ រៀបចំប្រពន្ធលូ ចៀសវាង ការជនលិច នៅពេលមានភ្លៀងធ្លាក់ម្ដងៗ ។
អានបន្ត៖ អភិបាលខេត្ដត្បូងឃ្មុំ ចុះពិនិត្យមើល ការស្ដារប្រព័ន្ធលូ នៅទីប្រជុំជនក្រុងសួង
ត្បូងឃ្មុំ-តៃនិញ៖ ដើម្បីកិច្ចសហប្រតិបត្តិការ និងរឹតចំណង សាមគ្គីភាពមិត្តភាព ឲ្យបានកាន់តែ ល្អប្រសើរឡើង រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ក៏ដូចជា ការចូលរួមអបអរសាទ ក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី ៦៩ ទិវាបុណ្យជាតិ នៃសាធារណរដ្ឋ សង្គមនិយម វៀតណាម។
អានបន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ដឹកនាំគណៈប្រតិភូ ខេត្តត្បូងឃ្មុំ ទៅទស្សនៈកិច្ច...
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤នេះ ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណះកម្មាធិការ បសបក និង ឯកឧត្តម លី ឡេង អភិបាលរង ខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួម សិក្ខាសាលា ស្តីពីនិតិវិធី ផ្គត់ផ្គង់ពូជស្រូវ បន្លែ និងដំណាំរួមផ្សំផ្សេងៗ ដល់កសិករក្រីក្រ ដែលរងគ្រោះ ដោយទឹកជំនន់ និងរាំងស្ងួត ក្នុងឆ្នាំ២០១៤ ៕
អានបន្ត៖ សិក្ខាសាលា ស្តីពីនិតិវិធី ផ្គត់ផ្គង់ពូជស្រូវ បន្លែ និងដំណាំរួមផ្សំផ្សេងៗ...
ត្បូងឃ្មុំ៖ ក្រោយពីមាន ការរិះគន់ និងលើកឡើង ពីកង្វល់ របស់ប្រជាពលរដ្ឋ និងក្រុមអាជីវករ ដែលរកស៊ីលក់ដូរ នៅក្នុងផ្សារសួង និងរស់នៅក្នុង ទីប្រជុំជន មួយនេះ ស្ដីអំពីបញ្ហាបរិស្ថាន ពាក់ព័ន្ធបញ្ហាសំរាម និងប្រព័ន្ធលូ ដែលមានការរាំងស្ទះ ធ្វើឱ្យទឹកជន់លិច ជះក្លិនស្អុយនោះ អភិបាលរង ខេត្ដត្បូងឃ្មុំ ឯកឧត្ដម ហាក់ សុខមករា កាលពីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ បានដឹកនាំ ក្រុមការងារ មកពីមន្ទីរសាធារណការខេត្ដ អភិបាលក្រុងសួង អាជ្ញាធរសង្កាត់ និងអ្នកម៉ៅការផ្សារ ចុះទៅពិនិត្យផ្ទាល់ នៅទីនោះ ដើម្បីរកវិធីដោះស្រាយ បំបាត់កង្វល់របស់ ប្រជាពលរដ្ឋ និងក្រុមអាជីវករ ។
អានបន្ត៖ អាជ្ញាធរខេត្ដត្បូងឃ្មុំ ស្នើឱ្យមានការរៀបចំ ប្រព័ន្ធលូឡើងវិញ នៅទីប្រជុំជន...
ត្បូងឃ្មុំ៖ រមណីយដ្ឋាន ហ្លួងព្រះស្ដេចកន ឬបន្ទាយព្រៃនគរ មានទីតាំងស្ថិតនៅ ភូមិបន្ទាយព្រៃនគរ ឬ ភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្ដកំពង់ចាម មានចម្ងាយ ៤៩ គ.ម ពីទីក្រុងកំពង់ចាម តាមផ្លូវជាតិលេខ ៧ ។
អានបន្ត៖ រមណីយដ្ឋាន ហ្លួងព្រះស្តេចកន ឬ បន្ទាយព្រៃនគរ ជាសក្តានុពលរបស់ ខេត្តត្បូងឃ្មុំ...
ត្បូងឃ្មុំ៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមកាងារ ថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ប្រគល់ផ្លូវកៅស៊ូ ស្ថិតនៅឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងនោះក៍មានវត្តមាន ឯកឧត្តម ហាក់ សុខមករា អភិបាលងខេត្ត ព្រមទាំងមន្រ្តីរាជការ ជាច្រើនរូបទៀត។
អានបន្ត៖ ប្រធានក្រុមកាងារថ្នាក់ជាតិ ចុះជួយខេត្តត្បូងឃ្មុំ ប្រកាសប្រគល់ ផ្លូវកៅស៊ូ...
ត្បូងឃ្មុំ៖ ក្រុមការងារមួយក្រុម ដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមកាងារ ថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ អមដំណើរដោយ ឯកឧត្តម ហាក់ សុខមករា អភិបាលងខេត្ត ព្រមទាំងមន្រ្តីរាជការ ជាច្រើនរូបទៀត ចុះអន្តរាគមន៍ សម្របសម្រួល ករណីទំនាស់ដីធ្លី ជាមួយប្រជាពលរដ្ឋ និង ក្រុមហ៊ុន ចំការកៅស៊ូ មេមត់ ស្ថិតនៅ ភូមិក្រពើលិច-កើត ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥ ខែសីហានេះ។
អានបន្ត៖ ឯកឧត្តម ជា សុផារ៉ា ដឹកនាំក្រុមការងារ ចុះអន្តរាគមន៍ ករណីទំនាស់ដីធ្លី...
ត្បូងឃ្មុំ៖ បើគិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នំាំ២០១៤ កម្រិតទឹកស្មើនឹង ១២.២៤ ម៉ែត្រ បើបៀបធៀប ទៅនឹងកម្រិត ខ្ពស់មុនស្រង់ ទៅវិញ មានកម្ពស់ ១៥.៩៣ ម៉ែត្រ នោះគឺទឹកបានស្រកវិញ ៣.៦៩ ម៉ែត្រ ហើយ០.០៤ ម៉ែត្រ ។
អានបន្ត៖ ផលប៉ះពាល់ និងខូចខាត ដោយគ្រោះទឺកជំនន់ ទន្លេមេគង្គ ក្នុងខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ ក្មេងប្រុស និយាយមិនចេញ (តំឡាន់) បានចាប់កុមារី រំលោភបានសម្រេច ហើយសំលាប់ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ចំណុចព្រៃឈើទាល ខាងត្បូង ភូមិអណ្តូងពក ឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ក្មេងប្រុស តំឡាន់ ចាប់កុមារីរំលោភ រួចសំលាប់នៅ ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ កាលពីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ បានបើកសិក្ខាសាលា ផ្សព្វផ្សាយ លិខិតបទដ្ឋាន គតិយុត្ត ពាក់ព័ន្ធ នឹងការគ្រប់គ្រង ធនធានមនុស្ស និងការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាល ថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត ដោយមាន ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក រួមទាំងមន្រ្ដីរាជការ ជាច្រើនរូបទៀត ។
អានបន្ត៖ សិក្ខាសាលាផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹង ការគ្រប់គ្រង...
ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ ក្នុងសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ មានប្រារព្ធ ពិធីបិទវគ្គ បណ្តុះបណ្តាល ផែនការវិនិយោគ ៥ឆ្នាំ និង ៣ឆ្នាំរំកិល ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្ត។
អានបន្ត៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បិទវគ្គបណ្តុះបណ្តាល ផែនការវិនិយោគ ៥ឆ្នាំ និង ៣ឆ្នាំរំកិល
ត្បូងឃ្មុំ៖ មន្ត្រីពសុពេទ្យ នៃមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ កាលពីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ បានចុះព្យាបាល សត្វគោ ដែលកើត ជំងឺអុតក្តាម និងធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ ឲ្យចេះថែទាំសត្វ និងការពារ កុំឲ្យឆ្លងជំងឺ ពីសត្វទៅសត្វ នៅភូមិចាន់រស្មី ឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ មន្ត្រីពេទ្យសត្វ ខេត្តត្បូងឃ្មុំ ចុះព្យាបាល សត្វពាហនៈ ជូនប្រជាពលរដ្ឋ និងណែនាំ...
ត្បូងឃ្មុំ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានប្រគល់ឧបករណ៍ សំភារៈមួយចំនួនធំ ដល់ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ដើម្បីជួយសំរួល បំរើសេវាការងារ រដ្ឋបាលក្នុងខេត្ត ឲ្យបានប្រសើរឡើង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ និងមានការចូលរួមជាគណៈអធិបតី ពីសំណាក់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមន្រ្តី មួយចំនួនទៀត។
អានបន្ត៖ អគ្គស្នងការនគរបាលជាតិ ចុះសំណេះសំណាល និង ប្រគល់ឧបករណ៍មួយចំនួនធំ...
ត្បូងឃុំ៖ នាព្រឹកថ្ងៃទី១៣ ខែសីហានេះ ឯកឧត្ដម លី ឡេង អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាលខេត្ត និងជាប្រធានគណកម្មការ គ្រប់គ្រង គ្រោះមហន្តរាយខេត្ត និងមន្រ្តីរួមដំណើរ បានចុះទៅសំណេះសំណាល និងចែកអំណោយ ដល់ប្រជាពលរដ្ឋ រស់នៅទីទួលសុវត្ថិភាព ក្នុងឃុំបឹងប្រួល និងពាមជីលាំង ចំនួន ៦១៣ គ្រួសារ ក្នុង១គ្រួសារៗ ទទូលបាន អង្ករ ២៥គីឡូក្រាម។
អានបន្ត៖ អភិបាលរងខេត្តត្បូងឃ្មុំ នាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ចំនួន ៦១៣គ្រួសារ...
ត្បូងឃ្មុំ៖ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ម្សិលមិញនេះ ប្រជាពលរដ្ឋចំនួន ១១៤៨ គ្រួសារ ដែលរងគ្រោះ ដោយទឹកជំនន់ បានទទួលអំណោយ ពីសំណាក់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត និងជា ប្រធានគណកម្មការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត និងលោកជំទាវ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥ គីឡូក្រាម និង នំបុ័ង ២ ដើម។
អានបន្ត៖ អាជ្ញាធរខេត្តត្បូងឃ្មុំ នាំយកអំណោយ ចែកជួនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់...
ត្បូងឃ្មុំ៖ ដើម្បីជួយជំរុញនូវការអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំ ដែលជាខេត្ត ទើបតែបង្កើតថ្មី ស្របទៅនិងការគ្រោងទុក របស់ថ្នាក់ដឹកនាំ ក្នុងនោះ អង្គការការីតាស បានយកអំណោសប្បុរសធម៌ មួយចំនួន ទៅប្រគល់ជូន សាលាខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៤ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បីជាជំនួយ មួយផ្នែកទៀតសម្រប់ទៅនិង តម្រូវការ ចំាបាច់ក្នុងកំឡុងពេលដែល ទឹកកំពុងជោជន់ លិចលង់ផ្នះសំបែង របស់ប្រជាពលរដ្ឋ ។
អានបន្ត៖ ពិធីប្រគល់អំណោយ សប្បុរសធម៌ ពីអង្គការការីតាស ដល់សាលាខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធកិច្ចប្រជុំ សាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មានការអញ្ជើញ ចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ ព្រមទាំមន្រ្តីរាជការ ជាច្រើនរូបទៀត។
អានបន្ត៖ កិច្ចប្រជុំ សាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី២
ត្បូងឃ្មុំ៖ ស្របពេលដែល ប្រទេសកម្ពុជា ជួបប្រទះ គ្រោះមហន្ដរាយ ដោយទឹកជំនន់ ទូទាំងប្រទេស រាជធានីខេត្ត ក្នុងនោះ ខេត្តត្បូងឃ្មុំ ក៏មានទទួលរង គ្រោះមហន្តរាយជំនន់ ដោយទឹកភ្លៀង និងទឹកទន្លេមេគង្គ កំពុងហក់ឡើង លើលការប្រកាសអាសន្ដ ១៥.៩១ម៉ែត្រ កាលទីថ្ងៃ០៦ ខែសីហា ឆ្នាំ២០១៤ បានធ្វើ ឲ្យទឹកទន្លេមេគង្គ ជន់លិច តំបន់តាមដងទន្លេ ដែលធ្វើឲ្យមាន ផលប៉ះពាល់ទ្រព្យសម្បត្ដិ សាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន និងអាយុជីវិត របស់ប្រជាពលរដ្ឋផងដែរ ។
អានបន្ត៖ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាព តំបន់រងគ្រោះ ដោយទឹកជំនន់...
ត្បូងឃ្មុំ៖ នាព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងលោកជំទាវ អមដំណើដោយប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចែកអំណោយ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន ៤ឃុំ សរុប ១៤៨០គ្រួសារ ដោយមួយគ្រួសារៗ ទទួលបានអង្ករ ២០គីឡូក្រាម ទឹកត្រី ២ដប ទឹកសុីអុីវ ២ដប និងនំបុ័ង ២ដើម។
អានបន្ត៖ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចែកអំណោយ ដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ចំនួន...
ត្បូងឃ្មុំ៖ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប បានចាប់ផ្តើម នៅព្រឹកនេះហើយ ដោយឆ្នាំនេះ មានបេក្ខជនដាក់ពាក្យ ចំនួន ៩៣.៤៥៦ នាក់ មានបន្ទប់ប្រឡង ចំនួន ៣.៧៧៩ បន្ទប់ ក្នុងមណ្ឌល ចំនួន ១៥៤ នៅទូទាំងរាជធានី-ខេត្ត។
អានបន្ត៖ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំនេះ កំពុងដំណើរការដោយរលូន...