ខេត្តត្បូងឃ្មុំ ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៦ខ្នងស្មើនឹង៦ម្ចាស់ ត្រូវបានអគ្គិភ័យឆាបឆេះអណ្ដាតភ្លើងខ្មួលខ្មាញ់ទៅលើអាកាសបង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅ វេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងនោះដោយលោកឧត្តមសេនីយ៍ស្នងការ បានឲ្យរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ។
អានបន្ត៖ ទុស្សេខ្សែភ្លើងបណ្ដាលឲ្យលំនៅដ្ឋាន៦ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេច
រាជធានីភ្នំពេញ ៖ បុរសម្នាក់មានមុខរបរជាកសិករ កាលពីវេលាម៉ោងប្រមាណ១០ យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ឃាត់ខ្លួននៅចំណុចមុខផ្សារស្ទឹងមានជ័យ លើបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈបុរសរូបនោះបាន នឹងកំពុងយួរថ្នាំញៀនប្រមាណជាងមួយគីឡូក្រាមទៅលក់ប៉ះចំសមត្ថកិច្ច។ ជនសង្ស័ឈ្មោះ ថង ប៊ុនមី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅមិនពិតប្រាកដ។
អានបន្ត៖ យួរថ្នាំញៀនជាង១គីឡូក្រាមទៅលក់ប៉ះចំសមត្ថកិច្ច ដូចដើរចូលពន្ធនាគារ
ខេត្តកំពង់ឆ្នាំង ៖ គិតត្រឹមដល់ថ្ងៃទី២៦ វិច្ឆិកា នេះ អ្នកជំងឺទាំង១១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ហើយគ្រូពេទ្យកំពុងយកចិត្តទុកដាក់តាមដានស្ថានភាពអាការៈរបស់ជនរងគ្រោះទាំងនោះផងដែរ ។
អានបន្ត៖ ២នាក់បាត់បង់ជីវិត និង១១នាក់កំពុងសង្គ្រោះ ក្រោយផឹកទឹកក្នុងស្រែ
ខេត្តព្រះវិហារ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីឃាត.កម្មដោយចេតនាមួយកើតឡើង ព្រោះតែទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ីរហូតឈានដល់ជនសង្ស័យម្នាក់ទាញកាំបិតផ្គាក់រួចស្ទុះទៅកាប់ជនរងគ្រោះដែលជាមិត្តភក្តិរបស់ខ្លួនពីក្រោយចំលលាដ៍ក្បាល បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនឹងកន្លែងកើតហេតុ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណ១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចដីស្រែកងទ័ពមួយកន្លែង ស្ថិតក្នុងភូមិសែនរុងរឿង៤ ឃុំមរតកតេជោ ស្រុកជាំក្សាន្ត ។
អានបន្ត៖ មិនគួរឡើយ! ត្រឹមពាក្យសម្តី ហ៊ានលើកដៃផ្តាច់ជីវិតមនុស្សម្នាក់
រាជធានីភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានបុរសជាជនរងគ្រោះរងគ្រោះម្នាក់ប្តឹងកម្លាំងមានសម្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹកឲ្យជួយចាប់ឃាត់ខ្លួន ក្រោយពីរូបគេ និងជនរងគ្រោះបានជួបគ្នានៅមន្ទីរពេទ្យរុស្ស៊ីហើយនាំទៅធ្វើការនៅផ្សារនាគមាស ដោយប្រាប់ថាអាចរកលុយបានក្នុង១ថ្ងៃ ពី៨ទៅ៩ម៉ឺនរៀល ពេលទៅដល់ខ្ចីទូរស័ព្ទដៃម៉ាក OPPO មួយគ្រឿងនិយាយ ហើយយកគេចខ្លួនបាត់ស្រមោលអស់រយៈពេល៨ថ្ងៃទើបបានឃើញមកម្តងទៀតនោះ។
ខេត្តសៀមរាប ៖ កម្លាំងនគរបាល នៃការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានចាប់ឃាត់ខ្លួននារីជាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី អំពើលួចទ្រព្យសម្បត្តិ (ប្រាក់និងគ្រឿងអលង្ការ) ខណៈនារីម្នាក់ទៀតជាម្ចាស់បន្ទប់ ចេញទៅខាងក្រៅ មិនបានចាក់សោទ្វារ ។
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ត្រូវឃាត់ខ្លួនម្នាក់ធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម្នាក់ទៀតទទួលទិញផលចោរកម្មត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៍តាមច្បាប់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ ជនសង្ស័យ២នាក់រួមមាន៖ ១.ឈ្មោះ រស់ សារ៉យ (ហៅឡយ) ភេទប្រុស អាយុ២៦ឆ្នាំ ២.ឈ្មោះ រ៉ា រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ ជនសង្ស័យទាំង២រស់នៅភូមិទំនប់(ក៥) សង្កាត់.ក្រុងប៉ោយប៉ែត។
អានបន្ត៖ ម្នាក់ធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម្នាក់ទៀតទទួលទិញផលចោរកម្ម...
ខេត្តស្ទឹងត្រែង ៖ កាលពីព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២០ នេះ មានករណីទណ្ឌិតម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនបានបាត់បង់ជីវិត ក្រោយពីដឹកចេញពីពន្ធនាគារខេត្តស្ទឹងត្រែងទៅដល់មន្ទីរពេទ្យបង្អែកខេត្តមួយសន្ទុះ ។
អានបន្ត៖ ទណ្ឌិតម្នាក់នៅសល់៧ខែទៀតមានសេរីភាពឡើងវិញ ស្រាប់តែស្លា.ប់
ខេតត្បូងឃ្មុំ ៖ មុខសញ្ញាលួចនិងប្លន់ដ៏សកម្មម្នាក់ បានត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត សហការជាមួយនគរបាលស្រុកពញាក្រែក ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ។
អានបន្ត៖ មុខសញ្ញាចោរប្លន់ម្នាក់ខំគេចខ្លួន6ឆ្នាំហើយ តែនៅគេចមិនរួច
រាជធានីភ្នំពេញ ៖ បុរសម្នាក់មានជំងឺប្រចាំកាយមកសម្រាកផ្ទះបងបង្កើតដើម្បីព្យាបាលជំងឺ បែរជាសម្រេចចិត្តចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
អានបន្ត៖ មកសម្រាកផ្ទះបងដើម្បីមើលជំងឺ ស្រាប់តែគិតខ្លីបញ្ចប់ជីវិតខ្លួនឯង
ខេត្តសៀមរាប ៖ លោកវរសេនីយ៍ឯក ឆាយ ហាក់ឡុង អធិការនគរបាលស្រុកអង្គរធំបានឱ្យដឹងថា កម្លាំងនគរបាលស្រុកបានឃាត់ខ្លួនយុវជនម្នាក់ពីបទល្បួងក្មេងស្រីអាយុក្រោម១៥ឆ្នាំ រំលោភបានសម្រេច១២លើកអស់រយៈពេល២ឆ្នាំមកហើយទើបបែកការណ៍ដឹងដល់ក្រុមគ្រួសារក្មេងស្រីរងគ្រោះ ។
អានបន្ត៖ សម្រេច១២លើករយៈពេល២ឆ្នាំហើយ ទើបដឹងដល់គ្រួសារនាង
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីបុរសជាជាងរថយន្តម្នាក់បានបាញ់ខ្លួនឯងមួយគ្រាប់ចំក្បាលនៅក្នុងផ្ទះកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខភូមិបាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ ប៉ុន្តែជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ លុះដឹកសពត្រឡប់មកផ្ទះវិញទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង៩និង៣០ព្រឹកថ្ងៃដដែល ។
អានបន្ត៖ អតីតពលករកូរ៉េម្នាក់បាញ់ខ្លួនឯងក្នុងផ្ទះ មិនដឹងមូលហេតុ (វីដេអូ)
ខេត្តកណ្ដាល ៖ បើតាមមានសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆក់មនុស្សម្នាក់រហូតបាត់បង់ជីវិត និងរបួសម្នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិអាចម៍កុក ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
អានបន្ត៖ ភ្លៀងមួយមេធំលាយខ្យល់កន្ទ្រាក់ធ្វើឱ្យប៉ើងរោង...
ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន២លើកផ្សេងគ្នាកើតឡើងក្នុងថ្ងៃតែមួយ បណ្តាលឱ្យបាត់បង់ជីវិតម្នាក់ និងរបួសធ្ងន់ម្នាក់ ។ករណីទី១-កាលពីវេលាម៉ោងជាង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ មានរថយន្តមួយគ្រឿងជ្រុលចង្កូតទៅបុករនាំងពុះចែកទ្រូងផ្លូវ លើផ្លូវជាតិលេខ៣ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឱ្យអ្នកបើកបររថយន្តរងរបួសធ្ងន់ ។
អានបន្ត៖ ២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ ឆក់យកជីវិតម្នាក់ របួសធ្ងន់ម្នាក់
ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ឃាត់ខ្លួន នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៩ វិច្ឆិកា ពេលជននេះ កំពុងសម្ងំលេងល្បែងអុីនធើរណេតមួយកន្លែង នៅម្ដុំផ្សារទំនើបបូរីថ្មី ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដែលដឹកនាំកម្លាំងចុះប្រតិបត្តិការផ្ទាល់ លោក វ៉ាន់ តារ៉ា បានឲ្យដឹងថា ជនសង្ស័យដែលលោកបានឃាត់ខ្លួនឈ្មោះ បូរ៉ា សុវណ្ណ អាយុ៣០ឆ្នាំ នៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ។
អានបន្ត៖ ចាប់បានលោកចោរដែលឆក់កាបូបកូនសិស្សពេលកំពុងជិះកង់
ខេត្តកំពង់ឆ្នាំង ៖ ដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចច្រុះរួមមាន៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស, កងរាជអាវុធហត្ថខេត្ត និងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើ កំពង់ត្រឡាច បានស្ទាក់ចាប់បានរថយន្តយីឌុបមួយគ្រឿង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិតាអក ឃុំពានី ស្រុកកំពង់ត្រឡាច ខណៈដែលរថយន្តធន់ធ្ងន់ខាងលើដឹកឈើអារចម្រុះ បង្កប់លាក់ក្នុងគំនរឈើផ្ទះចាស់ ធ្វើចរាចរលើផ្លូវជាតិ ដោយគ្មានច្បាប់អនុញាត។
អានបន្ត៖ សមត្ថកិច្ចចម្រុះស្ទាក់ចាប់បានឈើមួយរថយន្តយីឌុប...
ខេត្តព្រៃវែង ៖ មេឃក្តៅហួតហែងមានខ្យល់រំភើយបក់មកតិចៗ សូមបងប្អូនប្រជាជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះបញ្ហាភ្លើងចង្ក្រាន ភ្លើងធូប-ទៀន ដែលអុជទុកចោលវាអាចបង្កក្លាយទៅជាអគ្គិភ័យឆាបឆេះគ្រោះថ្នាក់ ឬខូចខាតបាត់បង់សម្ភារទ្រព្យសម្បត្តិរបស់យើងខំរកពីមុនមកយ៉ាងលំបាកត្រូវរលាយអស់ទៅវិញតែមួយពព្រិចភ្នែកនោះឡើយ។
អានបន្ត៖ ព្រោះតែភ្លើងទៀនបណ្ដាលឲ្យអគ្គិភ័យលេបត្របាក់...
រាជធានីភ្នំពេញ ៖ លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសម្នាក់ដែលជាប់សង្ស័យពាក់ព័ន្ធក្នុងសំណុំរឿង.ប្រឆាំងនឹងអ្នករាជការសាធារ ណៈ.ក្រោយពីលោក សិត វណ្ណៈ ព្រះរាជអាជ្ញារងបើកការសាកសួរតាមនីតិវិធីចប់សព្វគ្រប់ហើយ ដោយជនសង្ស័យរូបនេះគាត់បានធ្វើកិច្ចសន្យាច្បាស់លាស់ បញ្ជាក់ថាគាត់មិនមានប្រឆាំងនឹងអ្នករាជការសាធារណៈ ដូចជាអាជ្ញាធរមូលដ្ឋាននៅពេលដែលចុះ ទៅធ្វើការងារនោះទៀតទេ អីចឹងគាត់មានកិច្ចសន្យាត្រឹមត្រូវ ហើយក្រោយពីសាកសួរបានអនុញ្ញាតឲ្យគាត់ទៅផ្ទះសិន ចាំបន្តចាត់តាមនីតិវិធីទៀត។
អានបន្ត៖ សួរហើយឲ្យទៅផ្ទះសិន ថ្ងៃក្រោយមិនរាងចាលបន្តនីតិវិធីម្តងទៀត
ខេត្តកណ្តាល ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា នេះថា កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យទី៤ នៃមន្ទីរប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃីង សាត់ នាយករងមន្ទីរ ដោយមានការសហការជាមួយនគរបាលខេត្តកណ្តាល ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះធ្វើការស្រាវជ្រាវ និងបង្ក្រាបករណី ដឹកជញ្ជូន និងជួញដូរនូវសារធាតុគ្រឿងញៀនដោយខុសច្បាប់មួយករណីនៅចំណុចលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
អានបន្ត៖ បង្ក្រាបគ្រឿងញៀនចាប់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនជាង១គីឡូក្រាម
រាជធានីភ្នំពេញ ៖ ក្រោយពីបើកការសាកសួរអស់រយៈពេល២ថ្ងៃ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានសម្រេចធ្វើការចោទប្រកាន់មន្ត្រីនគរបាលបម្រើការងារនៅខណ្ឌជ្រោយចង្វាម្នាក់ ពីបទ.រំលោភសេពសន្ថវៈ និងបទ.កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។ បន្ទាប់មកសំណុំរឿងនេះត្រូវបានតំណាងអយ្យការចាត់ទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនលើជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន។
អានបន្ត៖ ចោទប្រកាន់មន្ត្រីនគរបាលម្នាក់ ពីបទរំលោភសេពសន្ថវៈប្រពន្ធគេ
ខេត្តស្វាយរៀង ៖ បើយោងតាម អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីសាខា (ក.ប.ប) ខេត្តស្វាយរៀង ដោយមានការសហការពីមន្ទីរពាណិជ្ជខេត្ត និងគណកម្មការផ្សារ បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើការត្រួតពិនិត្យផលិតផលម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ នៅផ្សារប្រសូត្រ ស្ថិតក្នុងស្រុកស្វាយទាន ខេត្តស្វាយរៀង ។
អានបន្ត៖ រកឃើញសារធាតុគីមី បូរ៉ាក់ លើងៀតបបែល និងពពុះសណ្តែក នៅផ្សារប្រសូត្រ...