បណ្តាញសង្គម

ជិះម៉ូតូរត់គេចពីក្មេងស្ទាវដេញវាយ មិនប្រយ័ត្ន ក៏ជ្រុល​បុក​រថយន្ត របួស ២នាក់

ភ្នំពេញ៖ យុវជន ២នាក់ ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង រត់គេចពីក្មេងស្ទាវមួយក្រុម ដែលបានដេញវាយ ដោយពួកគេបើកម៉ូតូយ៉ាងលឿន ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស ដែលកំពុងបត់ឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរងរបួសទាំង ២នាក់។

អាន​បន្ត៖ ជិះម៉ូតូរត់គេចពីក្មេងស្ទាវដេញវាយ មិនប្រយ័ត្ន ក៏ជ្រុល​បុក​រថយន្ត របួស ២នាក់

ប៉េអឹម បញ្ជូន ០៧នាក់ និងវត្ថុតាង ឡើងតុលាការ ពាក់ព័ន្ធគ្រឿង​ញៀន

ខេត្តព្រះសីហនុ៖ វេលាម៉ោង ១៤:០០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ចំនួន ០៧នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

អាន​បន្ត៖ ប៉េអឹម បញ្ជូន ០៧នាក់ និងវត្ថុតាង ឡើងតុលាការ ពាក់ព័ន្ធគ្រឿង​ញៀន

បង្ក្រាបក្រុមញៀនល្បែងជល់មាន់ ចាប់បានម្នាក់ និងមាន់ ២

ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តបានចុះល្បាតតាមបណ្ដាស្រុកមួយចំនួន ដើម្បីពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន កាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ប៉ូលិសបានបង្ក្រាបក្រុមអ្នកញៀនល្បែងជល់មាន់ នៅក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក។

អាន​បន្ត៖ បង្ក្រាបក្រុមញៀនល្បែងជល់មាន់ ចាប់បានម្នាក់ និងមាន់ ២

លំនៅ​ដ្ឋា​ន​១​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ សង្ស័យ​ទុ​ស្សេ​ចរន្តអគ្គិសនី

រាជធានីភ្នំពេញ ៖ លំនៅដ្ឋាន១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅរងការខូចខាតស្ទើរតែទាំងស្រុងរួមទាំងទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់ផងដែរ ហើយភ្លាមៗនោះត្រូវបានរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងទៅបាញ់ពន្លត់ទើបរលត់ទៅវិញទាំងស្រុង និងមិនបានឆេះរាលដល់ផ្ទះឈើដែលស្ថិតនៅជាប់នោះទៀត។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាន​បន្ត៖ លំនៅ​ដ្ឋា​ន​១​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ សង្ស័យ​ទុ​ស្សេ​ចរន្តអគ្គិសនី

កុំ​តែ​បាន​ប្អូនស្រី​ស្រែក​ទាន់​កុំ​អី​មិនដឹង​ថា​រត់​ដល់​ណា​ទេ និង​លុយ​ជិត​២​ម៉ឺន​ដុល្លារ​ទៀត

រាជធានីភ្នំពេញ ៖ ផ្ទះលក់ដូរ និងបើកវីងមួយកន្លែងត្រូវបានជនសង្ស័យ ប្រុស ស្រីមានគ្នា ប្រមាណ៤នាក់ ចូលបន្លំលួចយកឡាំងលុយ មានប្រាក់ប្រមាណជិត២ម៉ឺនដុល្លារយកចេញមកក្រៅបានសម្រេច តែត្រូវបានប្អូនស្រីឃើញទាន់ក៏ស្រែកចោរៗ រត់ទៅប្រតាយដណ្តើមបានមកវិញ ដែលហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ចំណុចផ្ទះលក់អីវ៉ាន់ចាបហួយ និងបើកវីងវេលុយយីហោ វិន សាវុធ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អាន​បន្ត៖ កុំ​តែ​បាន​ប្អូនស្រី​ស្រែក​ទាន់​កុំ​អី​មិនដឹង​ថា​រត់​ដល់​ណា​ទេ...

ឃើញ​វ៉ា​លី​ស​ចម្លែក​ធំ​មួយ​ក្នុង​គំនរ​សំរាម លុះ​បើក​មើល​ស្រាប់តែ​ឃើញ​សព​អាក្រាត​កាយ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានឃាតករវាយស.ម្លា.ប់រួចញាត់ចូលទៅក្នុងវ៉ាលីសពណ៍ខ្មៅមួយយកទៅបោះចោលនៅក្នុងគំនរសម្រាមនៅទីក្រុងកោះពេជ្រ ហើយនៅទីនោះពុំមានអ្នកដឹងនោះឡើយ ក្រោយមកវ៉ាលីសដាក់សាកសពរួមជាមួយសំរាមផ្សេងៗទៀតត្រូវបានរថយន្តដឹកចេញទៅចោលនៅទីលានចាក់សំរាមក្រុមហ៊ុនស៊ីនទ្រី ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ ហើយខណៈពេលដែលកម្មករនៅទីនោះបើកមើលវ៉ាលីស ទើបប្រទះឃើញសាកសពមនុស្សម្នាក់ដែលមានក្លិនស្អុយទៅហើយ។ ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅនៅលើទីលានចាក់សំរាមក្រុមហ៊ុនស៊ីនទ្រី(តំបន់C)ស្ថិតនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អាន​បន្ត៖ ឃើញ​វ៉ា​លី​ស​ចម្លែក​ធំ​មួយ​ក្នុង​គំនរ​សំរាម...

បញ្ជូន ៣នាក់ ឡើងតុលាការ ដោយសារចែកចាយ និងប្រើ​ប្រាស់​គ្រឿងញៀន

ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនរបស់កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ០៣នាក់ និងវត្ថុតាងថ្នាំញៀន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។

អាន​បន្ត៖ បញ្ជូន ៣នាក់ ឡើងតុលាការ ដោយសារចែកចាយ និងប្រើ​ប្រាស់​គ្រឿងញៀន

ស្ត្រីម្នាក់ បើកម៉ូតូ បុករនាំងដែក​ផ្លូវកោង ស្លាប់ពេលបញ្ជូនទៅ​ពេទ្យ

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់ បានរងរបួសធ្ងន់ ដោយសារតែបើកម៉ូតូ ទៅបុករនាំងដែកផ្លូវកោង បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមក បានស្លាប់ ខណៈពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

អាន​បន្ត៖ ស្ត្រីម្នាក់ បើកម៉ូតូ បុករនាំងដែក​ផ្លូវកោង ស្លាប់ពេលបញ្ជូនទៅ​ពេទ្យ

សមត្ថកិច្ច​ស៊ើបអង្កេត​បាន​តម្រុយ​ខ្លះ​ហើយ ចោរ​ស្រី​ដែល​ប្រើ​ថ្នាំ​សណ្ដំ​តា​យាយ

ខេត្តបាត់ដំបង ៖ តា និងយាយដែលត្រូវជនមិនស្គាល់មុខដាក់ថ្នាំសណ្ដំដេកស្ដូកស្ដឹងយ៉ាងធ្ងន់ រួចរើ.កកាយលួចយកទ្រព្យសម្បត្តិកាលពី៣ថ្ងៃមុននោះ ពេលនេះពួកគាត់ទាំង០២នាក់បានធូរស្រាល ហើយចាកចេញពីមន្ទីរពេទ្យទៅសម្រាកបណ្ដោះអាសន្ននៅផ្ទះកូនរបស់គាត់ នៅស្រុកថ្មគោល ដើម្បីព្យាបាលបន្ត។

អាន​បន្ត៖ សមត្ថកិច្ច​ស៊ើបអង្កេត​បាន​តម្រុយ​ខ្លះ​ហើយ ចោរ​ស្រី​ដែល​ប្រើ​ថ្នាំ​សណ្ដំ​តា​យាយ

ចោរ​គាស់​តូប​លក់​ខោអាវ​និង​ហាង​លក់​​ទូរស័ព្ទ​២​យប់​ផ្ទួនៗ​ដោយសុវត្ថិ​ភាព

ខេត្តបាត់ដំបង ៖ សមាសភាពចោរហារយ ហាក់កំពុងបង្ហាញពីសកម្មភាពរបស់ខ្លួនកាន់តែខ្លាំង ហើយកំពុងរីករាលដាល់ដល់តាមបណ្ដាទីប្រជុំជននានានៅតាមជនបទ បន្ទាប់ពីធ្វើសកម្មភាពគាស់ទម្លុះទំលាយលួចទ្រព្យសម្បត្តិមិនឆ្អែតឆ្អន់នៅក្នុងក្រុងបាត់ដំបង បើទោះជាកន្លងមកសមត្ថ កិច្ចតែងបង្ក្រាបនិងឃាត់ខ្លួនជនដៃដល់បានខ្លះៗក្ដី។

អាន​បន្ត៖ ចោរ​គាស់​តូប​លក់​ខោអាវ​និង​ហាង​លក់​​ទូរស័ព្ទ​២​យប់​ផ្ទួនៗ​ដោយសុវត្ថិ​ភាព

រថយន្ត​ធុន​ធំ​ ជាន់​ហ្វ្រាំង​មិន​ស៊ី បុក​រះ​នៅ​រង្វង់​មូល​ក្បាលស្ពាន​គី​ហ្សុ​ណា

ខេត្តកំពង់ចាម ៖ រថយន្តធុនធំមួយគ្រឿង បើកចុះពីលើស្ពានគីហ្ស៊ុណា ដោយហ្វ្រាំងមិនស៊ី ជាហេតុបណ្ដាលឲ្យបុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿង សំណាងល្អក្នុងហេតុការណ៍នេះ មិនមានអ្នកស្លាប់នោះទេ តែបានធ្វើឲ្យម្នាក់ម្នាក់ព្រលឹងចុងសក់ ។

អាន​បន្ត៖ រថយន្ត​ធុន​ធំ​ ជាន់​ហ្វ្រាំង​មិន​ស៊ី បុក​រះ​នៅ​រង្វង់​មូល​ក្បាលស្ពាន​គី​ហ្សុ​ណា

៥នាក់ទៀត ពាក់ព័ន្ធនឹងគ្រឿង​ញៀន នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ចំនួន ០៥នាក់ ទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់។ ជនសង្ស័យទាំង ៥នាក់នោះ ត្រូវបានឃាត់ខ្លួន កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅក្រុម១៦ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

អាន​បន្ត៖ ៥នាក់ទៀត ពាក់ព័ន្ធនឹងគ្រឿង​ញៀន នៅខេត្តព្រះសីហនុ

២នាក់ទៀត ត្រូវប៉ូលិសចាប់​រឿងគ្រឿងញៀន

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១ : ៣០នាទី នៅក្រុម១៤ ភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។១/ ជនសង្ស័យ ឈ្មោះ សៅ មករា ភេទ ប្រុស ឆ្នាំកំណើត ១៩៨៣ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន ក្នុងក្រុម១៤ ភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។

អាន​បន្ត៖ ២នាក់ទៀត ត្រូវប៉ូលិសចាប់​រឿងគ្រឿងញៀន

កម្មករម្នាក់​បញ្ចប់ជីវិត​​ក្នុង​បន្ទប់ទឹក​ បន្សល់​ទុកត្រឹម​​ពាក្យ​មួយ​ឃ្លា​

រាជធានីភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវបានគេប្រទះឃើញចង.កនៅក្នុងបន្ទប់ទឹក បណ្តាលឱ្យបាត់បង់ជីវិត ដោយបន្សល់ទុកក្រដាសមួយសន្លឹកដែលសរសេរថា «សុំទោសអ្នកទាំងអស់គ្នាដែលខ្ញុំត្រូវធ្វើបែបនេះ» ។

អាន​បន្ត៖ កម្មករម្នាក់​បញ្ចប់ជីវិត​​ក្នុង​បន្ទប់ទឹក​ បន្សល់​ទុកត្រឹម​​ពាក្យ​មួយ​ឃ្លា​

ប៉ូលិស​កម្ពុជា និង​ម៉ា​ឡេ​ស៊ី រំដោះ​ក្មេង​ស្រី​ខ្មែរ​ម្នាក់ ត្រូវ​​ស្ត្រី​ម្ចាស់ផ្ទះ​វាយ​និង​កាត់​ស្លឹកត្រចៀក

រាជធានីភ្នំពេញ ៖ បើយោងតាមហ្វេសប៊ុកស្ត្រីជនជាតិខ្មែរអ៊ីស្លាមម្នាក់ឈ្មោះ Zalina Li បានបង្ហោះរូបភាព និងវីដេអូ កាលពីថ្ងៃទី៧ ធ្នូនេះ ស្តីពីករណីហិង្សាលើក្មេងស្រីខ្មែរម្នាក់ បម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី(រយៈពេល៤ឆ្នាំ) ត្រូវស្ត្រីម្ចាស់ផ្ទះធ្វើទារុណកម្ម និងកាត់ស្លឹកត្រចៀកយ៉ាងព្រៃផ្សៃ ។

អាន​បន្ត៖ ប៉ូលិស​កម្ពុជា និង​ម៉ា​ឡេ​ស៊ី រំដោះ​ក្មេង​ស្រី​ខ្មែរ​ម្នាក់...

កម្មករ​អូស​រទេះ​នៅ​ផ្សារ​នាគ​មាស​ម្នាក់​បាត់បង់​ជីវិត​ដោយ​មិនដឹង​មូលហេតុ?

រាជធានីភ្នំពេញ ៖ បុរសជាកម្មករអូសរទេះនៅផ្សារនាគមាសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងផ្សារឃ្លាំងរំសេវ ដោយពុំដឹងមូលហេតុឡើយ ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ២ និង៤០នាទីរសៀល ថ្ងៃទី៩ ខែធ្នូនេះ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

អាន​បន្ត៖ កម្មករ​អូស​រទេះ​នៅ​ផ្សារ​នាគ​មាស​ម្នាក់​បាត់បង់​ជីវិត​ដោយ​មិនដឹង​មូលហេតុ?

ដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ នៅមាត់សមុទ្រ

កែប៖ ឧបករណ៍នេសាទខុសច្បាប់ជាច្រើន ត្រូវបានដុតបំផ្លាញចោល នៅឆ្នេរសមុទ្រ ស្ថិតក្នុងភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ រួមទាំងមន្ត្រីផ្សេងៗទៀត មកពីមន្ទីរនានាជាច្រើននាក់ បានចូលរួមដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ទាំងនេះ។

អាន​បន្ត៖ ដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ នៅមាត់សមុទ្រ

លួចច្រើនលើក ញ៉ាម ទីបំផុត ដេកគុក!

បន្ទាយមានជ័យ៖ បុរសម្នាក់ បានលួចកាត់ទុយោស្ពាន់ម៉ាស៊ីនត្រជាក់ជាច្រើនលើកច្រើនសា តែលើកចុងក្រោយ ត្រូវចាប់ខ្លួន ដោយមានទុយោ ១ដុំ ជាវត្ថុតាង។ បុរសលួចទុយោស្ពាន់ម៉ាស៊ីនត្រជាក់នោះ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០។

អាន​បន្ត៖ លួចច្រើនលើក ញ៉ាម ទីបំផុត ដេកគុក!

ម្តាយ​ឪពុក​ទៅ​បាច​ត្រី​ផ្ញើ​កូន​នឹង​ម្តាយ​ចាស់ ត្រឡប់​មក​វិញ​កូន​លង់ទឹក​ស្លាប់​ទាំង​៣​នាក់

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅស្រះទឹកខាងជើងវត្តអណ្តោត ចម្ងាយ២០០ម៉ែត្រ ក្នុងឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

អាន​បន្ត៖ ម្តាយ​ឪពុក​ទៅ​បាច​ត្រី​ផ្ញើ​កូន​នឹង​ម្តាយ​ចាស់...

​​​កូរ៉េ​ម្នាក់​​ជាប់ពី​បទ​រំលោភ​លើ​ទំ​នុក​ចិត្តនិង​បម្រុង​គេចខ្លួន​ចេញពី​កម្ពុជា​

រាជធានីភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញចាប់នឹងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ពាក់ពន្ធពីបទរំលោភលើទំនុងចិត្ត ។

អាន​បន្ត៖ ​​​កូរ៉េ​ម្នាក់​​ជាប់ពី​បទ​រំលោភ​លើ​ទំ​នុក​ចិត្តនិង​បម្រុង​គេចខ្លួន​ចេញពី​កម្ពុជ...

កូវីដសហគមន៍៖ ឪពុកម្តាយមួយចំនួនហៅកូននៅភ្នំពេញវិលទៅស្រុក

រាជធានីភ្នំពេញ ៖ យុវជនដែលកំពុងបម្រើការងារនិងសិក្សានៅភ្នំពេញមួយចំនួន ត្រូវបានឪពុកម្តាយទទួចឲ្យវិលទៅស្រុកកំណើតមួយរយៈសិន ខណៈដែលភ្នំពេញកំពុងប្រឈមនឹងជំងឺកូវីដ១៩ខ្លំាងក្លាពីព្រឹត្តិការណ៍២៨វិចិ្ឆកា ដែលគិតត្រឹមព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ រកឃើញមានអ្នកកើតកូវីដ ក្នុងសហគមន៍កើនឡើងដល់ ៣២ នាក់នោះ ។កញ្ញា ស្រីនាថ មានស្រុកកំណើតនៅខេត្តព្រៃវែង និងជាអ្នកបម្រើការងារតាមផ្ទះបានឲ្យដឹងថាគាត់មានបងប្អូនស្រីបីនាក់ កំពុងធ្វើការនៅភ្នំពេញ។

អាន​បន្ត៖ កូវីដសហគមន៍៖ ឪពុកម្តាយមួយចំនួនហៅកូននៅភ្នំពេញវិលទៅស្រុក