រាជធានីភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងជាប្រភេទល្បែងភ្នាល់ឡូតូតាមអនឡាញ ដែលគេដាក់បញ្ចាំងទូរទស្សន៍ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោករស់ សុភក្តិ អភិបាលរងខណ្ឌធ្វើការចុះបង្ក្រាប កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃ១៧ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបេនឡានទល់មុខផ្សារច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
អានបន្ត៖ ល្បែងភ្នាល់«ឡូតូ»តាមអនឡាញ ត្រូវបានបង្ក្រាប
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ ធ្វើការឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពលួចកាច់សោរកម៉ូតូ១គ្រឿង បានសម្រេច ខណៈដែលម្ចាស់ម៉ូតូខាងលើជិះទៅកាន់ផ្ទះជួលមួយកន្លែង រួចទុកនៅខាងក្រោម ហើយឡើងទៅជួបសង្សារនៅលើជាន់ទី១ នាវេលាយប់ពាក់កណ្ដាលអធ្រាត្រ ។
អានបន្ត៖ នឹកស្មានមិនដល់! ទុកម៉ូតូខាងក្រោមឡើងទៅជួបសង្សារនៅជាន់ទី១...
ខេត្តក្រចេះ ៖ បន្ទាប់ពីមានអាក់ខោនហ្វេសបុកមួយឈ្មោះ Khlei Khleom Deily បានបង្ហោះករណីឪពុកមាប្រើហិង្សាលើកូនដោយសរសេរថា «ប៉ូលិសមិនហ៊ានចាប់ជនបង្កហេតុជូនមកស្នងការនគបាលជ្រាបជាព័ត៌មាន» ។
អានបន្ត៖ ឃាត់សួរនាំបុរសជាឪពុកមា បានបង្កឱ្យក្មួយប្រុសរបួសស្នាមលើខ្លួន
ខេត្តកោះកុង ៖ នៅថ្ងៃទី១៦ វិច្ឆិកា វេលាម៉ោង១០និង២៥នាទីព្រឹក ដោយអនុវត្ត តាមអនុសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកោះកុង លោកវរសេនីយ៍ ឯក ហួន នុន អធិការនគរបាល ស្រុកស្រែអំបិល បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀន, ផ្នែកព្រហ្មទណ្ឌ, ប៉ុស្តិ៍រដ្ឋបាលស្រែអំបិល និងកំលាំងអន្តរាគមន៍ បានចុះអនុវត្តន៍តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តកោះកុងលេខ :៣៦២៦ត.ព/១៩ ចុះថ្ងៃទី៣១/១២/១៩ ចេញដោយ ងួន ធីរ: ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង ។
ខេត្តកំពង់ធំ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ហេតុការណ៍មួយបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងភោជនីយ៍ដ្ឋានមួយកន្លែងដែលមានយីហោ ជ្រោះពេជ្រចិន្តា ស្ថិតនៅក្នុងភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន បង្កការភ្ញាក់គ្រប់គ្នា ។
អានបន្ត៖ ផ្អើលទាំងយប់ ក្រោយនាយកទីចាត់ការចាក់ព្រះរាជអាជ្ញារង
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរថយន្តបែនដឹកដីបើកបញ្ជ្រាស់ទិសបុកនិងកិនបែកក្បាល បណ្តាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអាធមនៅកន្លែងកើតហេតុ ចោលប្រពន្ធនិងកូនប្រុសស្រីចំនួន២នាក់ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូមួយគ្រឿងធ្វើដំណើរត្រឡប់មកពីយកលុយថ្លៃទឹកសុទ្ធវិញ។
អានបន្ត៖ បុរសម្នាក់មកពីយកលុយថ្លៃទឹកសុទ្ធវិញ ស្រាប់តែជួបគ្រោះតាមផ្លូវ
រាជធានីភ្នំពេញ ៖ បុរសជាងម៉ៅការសំណង់ម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែត្រូវរថយន្តរេចង្កូតមកបុកពេញទំហឹង ហើយរថយន្តបង្កបានបើកគេចបាត់ស្រមោល ។
អានបន្ត៖ ឃើញលេខខលមក តែមិនមែនសំឡេងប្តី លុះសួរនាំដឹងរឿង ប្រពន្ធស្លុតចិត្ត
រាជធានីភ្នំពេញ ៖ នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយទៀតហើយថ្មីចែស នៅលើទឹកដីខេត្តកំពង់ស្ពឺ ជាលទ្ធផលឃាត់ខ្លួនឈ្មួញគ្រឿងញៀនម្នាក់ និងចាប់យកថ្នាំញៀនប្រមាណជាង១ គីឡូក្រាម។
អានបន្ត៖ គ្រឿងញៀនជាង១គីឡូក្រាមថ្មីចែសទៀត ចាប់បាននៅលើទឹកដីខេត្តកំពង់ស្ពឺ
ប្រាប់ថាខ្ចីមួយភ្លែត តែបាត់៣ថ្ងៃ លុះប្រទះកំពុងជិះចូលទៅបញ្ចាំនាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ លោក វ៉ាន់ តារ៉ា ដែលបានឃាត់ខ្លួនជន សង្ស័យបាននិយាយថា ការឃាត់ខ្លួនជននេះ ដោយយោងលើបណ្ដឹងជនរងគ្រោះដែលជាបងថ្លៃ ឈ្មោះ រឿម ដេត ហៅ ចាំង ប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ។
អានបន្ត៖ ប្រាប់ថាខ្ចីមួយភ្លែត តែបាត់៣ថ្ងៃ លុះប្រទះកំពុងជិះចូលទៅបញ្ចាំ
រាជធានីភ្នំពេញ ៖ បើតាមប្រភពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចុះបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់ ចាក់ភ្នាល់ជាល្បែងស៊ីសងខុសច្បាប់ និងឃាត់ខ្លួនអ្នកលេងជល់មាន់បានចំនួន ១៤នាក់ ។
អានបន្ត៖ បង្ក្រាបសង្វៀនជល់មាន់នៅខណ្ឌច្បារអំពៅឃាត់ខ្លួន១៤នាក់...
ខេត្តកំពង់ស្ពឺ ៖ ដីមួយកន្លែងដែលមេភូមិបានលក់ ហើយអ្នកទិញបានចុះបញ្ជីធ្វើប្លង់កាន់កាប់ជិត២០ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ទើបផ្ទុះការតវ៉ាដាក់ពាក្យបណ្តឹងទាមទារសុំអោយតុលាការជួយផ្តល់យុត្តិធម៌។ ការតវ៉ារបស់ក្រុមប្រជាពលរដ្ឋនេះដែរត្រូវបានភាគីអ្នកទិញអះអាងថា មានអ្នកញុះញង់ពីក្រោយខ្នង ដើម្បីបង្កចលាចលក្នុងសង្គមតែប៉ុណ្ណោះ។
អានបន្ត៖ រដ្ឋអំណាចមូលដ្ឋានលក់ដីរួម តាំងពីជាង១០ឆ្នាំមុនទើបផ្ទុះការតវ៉ា
ខេត្តបន្ទាយមានជ័យ ៖ ក្រោយទឹកជំនន់ស្រកត្រូវបានបញ្ជូនអ្នកទោសមកដាក់ពន្ធនាគារខេត្តបន្ទាយមានជ័យនៅពេលជម្លៀសដាក់ពន្ធនាគារចំនួន៤ខេត្តដែលដឹកដាក់វិញនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
អានបន្ត៖ ក្រោយទឹកជំនន់ស្រក អ្នកទោសត្រូវដឹកបញ្ជូនត្រឡប់មកវិញ
រាជធានីភ្នំពេញ ៖ គ្រូបង្រៀនមួយចំនួន ជាពិសេសគ្រូជិតចូលនិវត្តន៍នៃវិទ្យាល័យបឹង ត្របែក មកដល់ពេលនេះទៅហើយនៅតែបារម្ភពីការបាត់ដីសាលាដែលពួកគាត់បានថែរក្សាអស់ជាច្រើនទសវត្ស ទោះបីកន្លងមកសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានណែនាំដល់មន្ត្រីក្រោមឱវាទរបស់លោកឱ្យបញ្ឈប់សកម្មភាពដោះដូរអគាររបស់រដ្ឋតទៅទៀត ជាមួយនឹងការព្រមានដកតួនាទីថ្នាក់ដឹកនាំក្នុងក្រសួងស្ថាប័នមួយចំនួនដែលមិនអនុវត្តតាមការណែនាំរបស់លោកក្ដី។
អានបន្ត៖ គ្រូបង្រៀនវិទ្យាល័យបឹងត្របែកខ្លះនៅតែបារម្ភពីការបាត់ដីសាលា
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ វិច្ឆិកា បានប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿងចាងហ្វាងកាសែតជាតិខ្មែរ ពាក់ព័ន្ធពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដាក់ពន្ធនាគារកំណត់១៨ ខែ នឹងពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន២លានរៀល ។
អានបន្ត៖ ផ្តន្ទាទោសចាងហ្វាងកាសែតម្នាក់ដាក់ពន្ធនាគារ១៨ខែ ពិន័យប្រាក់២លានរៀល
រាជធានីភ្នំពេញ ៖ ជនជាតិនីហ្សេរីយ៉ាម្នាក់ នៅព្រឹកថ្ងៃទី១២ វិច្ឆិកា ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបើកបររថយន្តល្មើសច្បាប់ចរាចរណ៍ ប្រើប្រាស់ប្រាក់ដុល្លារក្លែងក្លាយ និងរក្សាទុកគ្រឿងញៀន(កញ្ឆា)ដោយខុសច្បា ប់ ។
អានបន្ត៖ បន្តរឿងសំណុំយកប្រាក់ក្លែងក្លាយបង់ថ្លៃផាកពិន័យប៉ូលិសចរាចរណ៍
រាជធានីភ្នំពេញ ៖ ផ្ទះសាងសង់បែបបុរាណធ្វើពីឈើលើថ្មក្រោមចំនួន៤ខ្នង សង្ស័យឆ្លង ចរន្តអគ្គិសនីបណ្តាលឱ្យឆាបឆេះចេញជាផ្កាភ្លើងឆេះខ្ទេចគ្មានសល់ ខណៈដែលរថយន្តពន្លត់អគ្គិភ័យប្រឹងជួយដែរ តែជួយមិនទាន់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃ ទី១០ វិច្ឆិកា នេះ នៅចំណុចផ្ទះលេខ ២៧ និងផ្ទះលេខ ២៥ ផ្លូវ៤៣០ កែងផ្លូវ៤៩២ ក្រុម១១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
អានបន្ត៖ សោកស្តាយណាស់ បំផ្លាញផ្ទះបុរាណខ្មែរ៤ខ្នងខ្ទេចគ្មានសល់
រាជធានីភ្នំពេញ ៖ នគរបាលចរាចរណ៍ប្រចាំការនៅគោលដៅ ស្ដុបអតីតស្ពានដែកចម្ការដូង បានឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌ ដង្កោ បន្ទាប់ពីជនជាតិស្បែកខ្មៅរូបនេះ យកក្រដាសប្រាក់ចដុល្លារក្លែងក្លាយមកបង់ថ្លៃផាកពិន័យច្បាប់ចរាចរណ៍ ដោយសារខ្លួនគេបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ កាលពីវេលាម៉ោងប្រមាណ១០ និង៤០នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។
អានបន្ត៖ វ៉ៃខ្នោះ ព្រោះយកដុល្លារក្លែងក្លាយ មកបង់ថ្លៃផាកពិន័យចរាចរណ៍
រាជធានីភ្នំពេញ ៖ នគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដោយរឹបអូស ជាង០៦គីឡូក្រាម នៅខណ្ឌមានជ័យ នៅរាជធានីភ្នំពេញ ។
អានបន្ត៖ បង្ក្រាបបានជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនជាង៦គីឡូក្រាម
ខេត្តកណ្ដាល ៖ មានករណីប៉ុនប៉ងមនុស្សឃាតមួយបានកើតឡើងកាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បង្កឡើងដោយបុរសម្នាក់បានប្រើកាំបិតចុងស្រួច ចាក់ទៅលើនារីដែលជាគូដណ្តឹងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះខឹងឪពុកកូនស្រីហៅរូបគេឲ្យទៅផ្តាច់ពាក្យ នៅសាលាសង្កាត់។
អានបន្ត៖ ខឹងឪពុកកូនស្រីហៅទៅផ្តាច់ពាក្យ ចាក់គូដណ្តឹងប៉ុនប៉ងផ្តាច់ជីវិត
ខេត្តកំពត ៖ អាជ្ញាធរស្រុកកំពង់ត្រាចមានកងរាជអាវុធហត្ថស្រុកមាននគរបាលស្រុករួមទាំងមន្ទីរសាលាស្រុកដឹកនាំដោយលោក ជួន សុភា អភិបាលរងស្រុក កាលពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា កន្លងទៅ បានមកចុះមកវាយខឿនសំណង់តូបដែលរៀបលយចូលទៅលើផ្លូវសាធារណៈក្នុងផ្សារកំពង់ត្រាច។
អានបន្ត៖ អាជីវករលក់មាសនៅផ្សារកំពង់ត្រាច ខឹងសម្បានឹងអាជ្ញាធរចុះមកវាយសំណង់ចោល
ខេត្តត្បូងឃ្មុំ ៖ លំនៅដ្ឋានប្រជាពលរដ្ឋចំនួនពីរខ្នងមានពីរម្ចាស់ត្រូវបានអគ្គិភ័យលេបត្របាក់អស់គ្មានសល់។ ហេតុតែការណ៍នោះបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ហើយត្រូវបានរថយន្តពន្លត់អគ្គិភ័យនៃអធិការរដ្ឋាននគរបាលស្រុក ចេញមកអន្តរាគមន៍ជួយបាញ់ពន្លត់ផងដែរ។
អានបន្ត៖ ទុស្សេខ្សែភ្លើងបណ្ដាលឲ្យអគ្គិភ័យលេបត្របាក់ផ្ទះអស់២ខ្នងទាំងយប់