ខេត្តបាត់ដំបង ៖ ក្រុមឈ្មួញគ្រឿងញៀនយ៉ាងតិចចំនួន០៣នាក់ ក្នុងចំណោមបក្សពួក០៤នាក់ ដែលបានស្ពាយគ្រឿងញៀនឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិ«ប៉ោយប៉ែត» ត្រូវសមត្ថកិច្ចខេត្តបាត់ដំបង ចាប់ខ្លួននិងរឹបអូសបានគ្រឿងញៀនប្រភេទ ICE (ម៉ាទឹកកក) យ៉ាងតិច០៥គ.ក កាលពីរសៀលថ្ងៃទី២៨ ធ្នូ ខណៈក្រុមនេះកំពុងជិះម៉ូតូដឹកគ្រឿងញៀននេះទាំងការុងតាមផ្លូវលេខ១ ដល់ខាងមុខអនុវិទ្យាល័យសោហឺ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
អានបន្ត៖ ក្រុមសង្គមងងឹតស្ពាយឆ្លងដែនថៃតែមកជាប់អន្ទាក់ប៉ូលិសបាត់ដំបង
ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យដែលផ្តើមគំនិតក្នុងធ្វើគុតព្រះចៅអធិការវត្តចេតិយ៍ថ្មី ស្ថិតនៅឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាលនោះ ត្រូវបានកម្លាំងសមត្ថកិច្ចវែកមុខចាប់ខ្លួនបានហើយ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នេះ ។
អានបន្ត៖ ចម្លើយសារភាពមេខ្លោងរៀបគំរោងធ្វើគុតចៅអធិការវត្ត...
រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ឯក ប៉ុល និលឯក នាយការិយាល័យអនុវត្តដីកា នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបង្ហើបឲ្យដឹងថា កម្លាំងនគរបាលជំនាញរបស់លោកបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់អតីតជាអ្នកលក់ផលិតផលតាមអនឡាញ ពាក់ព័ន្ធករណីឆបោកប្រាក់ពីអតិថិជនចំនួនជិត១លានដុល្លារអាមេរិក មកដល់ពេលនេះ សមត្ថកិច្ចបាន និងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។
ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ជាងជួសជុលរថយន្តម្នាក់បានបាត់បង់អាយុជីវិត កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ខណៈជនរងគ្រោះបានយកអាំងវិចទ័រ(ប្រដាប់សាកអាគុយ)ចាប់បញ្ចូលភ្លើងអាគុយជាប់តួរថយន្ត បណ្តាលឲ្យឆ្លងចរន្តឆក់បាត់បង់ជីវិតនៅពេលកំពុងជួសជុលខាងក្រោមរថយន្ត មុខផ្ទះរបស់ឈ្មោះ ខៀវ គីណាល់ ជាម្ចាស់រថយន្ត ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
អានបន្ត៖ ជាងម្នាក់លូនចូលជួសជុលក្រោមឡានខូច ស្រាប់តែជួបគ្រោះមើលមិនឃើញ
មណ្ឌលគិរី៖ លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា កម្លាំងផ្នែកជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន និងសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិដើមស្រល់ និងភូមិអូរស្ពាន ស្ថិតនៅក្នុងសង្កាត់សុខដុម និងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ខេត្តសៀមរាប ៖ អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងរួមនឹងទ្រព្យសម្បត្តិ ត្រូវបានបំផ្លាញអស់ទាំងស្រុងបង្កការភ្ញាក់ផ្អើលពេញភូមិ ដល់សមត្ថកិច្ច។ ហេតុការណ៍ឆេះផ្ទះពលរដ្ឋបានកើតឡើង នៅវេលាម៉ោង០៣រសៀលថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅចំណុចភូមិ ព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
ខេត្តកំពត ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រគល់ ជនសង្ស័យម្នាក់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដែលជនសង្ស័យរូបនេះ ជាម្ចាស់កាំភ្លើង ដែលផ្ដល់ឲ្យបក្ខពួក បាញ់សន្ដិសុខក្រុមហ៊ុន សូ ងួន ស្លាប់និងរបួសនៅខេត្តកំពត ។
អានបន្ត៖ តាមចាប់បុរសម្ចាស់កាំភ្លើងផ្ដល់ឲ្យបក្ខពួកបាញ់សម្លាប់សន្ដិសុខក្រុមហ៊ុន...
រាជធានីភ្នំពេញ ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ មានគណនីហ្វេសបុកជាច្រើន បានចែកចាយបន្តគ្នានូវដំណឹងអសន្តិសុខមួយថា «សូមបងប្អូនប្រុងប្រយ័ត្ន បុរសម្នាក់នេះ(ភ្ជាប់រូបភាព ០៣សន្លឹក) ដែលបានគាបសម្លុតយកលុយពីក្មេងស្រីៗសិស្សសាលា ដែលជិះម្នាក់ឯង ខ្ញុំក៏ត្រូវបានវាសម្លុតម្តងដែរ សូមបងប្អូនប្រុងប្រយ័ត្ន នៅម្តុំស្តុបកងរាជអាវុធហត្ថទួលគោក មានជនខិលខូចម្នាក់ ដើរតែគាបស៊ីលុយស្រីៗ ដែលជិះម៉ូតូតែម្នាក់ឯង ហើយវាចោទថា គេជិះម៉ូតូគៀរម៉ូតូរបស់វា ។
ខេត្តព្រះសីហនុ ៖ការរំជើបរំជួលពីជម្លោះដីធ្លីប៉ុន្មានថ្ងៃមុននៅស្រុកព្រៃនប់ រហូតមានផ្ទុះហិង្សា បន្ទាប់ពីមានការផ្ទុះអាវុធគំរាមរហូតចាប់ខ្លួនពលរដ្ឋ៨នាក់បញ្ជូនទៅតុលាការមិនទាន់ដឹងស-ខ្មៅផង ស្រាប់តែពេលនេះ រាលដាលដល់ស្រុកស្ទឹងហាវម្តង ។
អានបន្ត៖ រំជួលណាស់ជម្លោះហិង្សារឿងដីធ្លីប៉ុន្មានថ្ងៃនេះ រាលដាលដល់ស្រុកស្ទឹងម្តង
ខេត្តបាត់ដំបង ៖ សមត្ថកិច្ចមិនបានចាត់វិធានការចំពោះជនម្នាក់ដែលបានវាយកម្ទេចសមិទ្ធផលនានា នៅក្នុងវត្តចំនួន០២ នៅក្នុងស្រុកសំពៅលូន កាលពីម្សិលមិញនោះទេ ដោយយោងលើអំណះអំណាងរបស់ម្ដាយ និងឯកសារគ្រូពេទ្យថា ជននោះកើតរោគសរសៃប្រសាទ ហើយត្រូវបានលោកស្នងការខេត្ត និង លោកព្រះរាជអាជ្ញា អនុញ្ញាតឲ្យអាណាព្យាបាលយកជននេះទៅព្យាបាលនៅភ្នំពេញទៀតផង។ អធិការនគរបាលស្រុកសំពៅលូន លោក ពេជ្រ សារ៉ែន បានប្រាប់កោះសន្តិភាព តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៤ ធ្នូ ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងវត្តចំនួន០២ ក្នុងថ្ងៃតែមួយ តែពេលកើតហេតុផ្សេងគ្នា ។
អានបន្ត៖ មិនយកទោសពៃរ៍លើអ្នកបំផ្លាញសមិទ្ធផលក្នុងវត្តទេហើយថែមទាំងសង្គ្រោះគាត់...
ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៣ ធ្នូ ក្រោយពីផ្លោះរបងចូលលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះគេ កាលពី០២ថ្ងៃមុន នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ហើយថែមទាំងដកហូតបានវត្ថុតាងមួយចំនួនផង។
ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលគេដឹងថា មានមុខរបរជាអ្នកស៊ីឈ្នូលដើរបេះដូងឲ្យគេ ទំនងបែកថ្នាំដល់កំរិត បានដុតម៉ូតូកញ្ចាស់របស់ខ្លួនចោល កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ ធ្នូ នៅក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលធ្វើឲ្យអ្នកភូមិនិងសមត្ថកិច្ចមានការភ្ញាក់ផ្អើលទាំងព្រឹក។
បន្ទាយមានជ័យ៖ បុរសជនជាតិចិនម្នាក់ រងរបួសស្រាល ដោយសាការផ្ទុះអាវុធ កាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវដើមពុទ្រ្ទា ជិតទឹកដីកាស៊ីណូ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត។ជនរងគ្រោះ គេមិនស្គាល់អត្តសញ្ញាណទេ គឺដឹងត្រឹមថា ជាជនជាតិចិន បើកហាងលក់បង្កងអាំង នៅចំណុចកើតហេតុ។
រាជធានីភ្នំពេញ៖ រថយន្ត ដឹកសំបកកង់រថយន្តធុនធ្ងន់មួយគ្រឿង បានរ៉េចង្កូត ឡើងខឿនសួនច្បារខណ្ឌចែកទ្រូវផ្លូវ ហើយទាញចង្កូតក្រឡាប់ កៀររ៉ឺម៉កម៉ូតូមួយគ្រឿង បណ្តាលអោយធ្លាក់ផ្លូវ រងរបួសធ្ងន់ស្រាលចំនួន ៩នាក់។
អានបន្ត៖ រថយន្ត ដឹកទំនិញធុនធ្ងន់ បើកឡើងខឿន ក្រឡាប់កៀររ៉ឺម៉កម៉ូតូ របួស ៩នាក់
រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ឃាត់ខ្លួន បាននៅចំណុចផ្លូវលំ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២០ និង០០នាទី យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។
អានបន្ត៖ ឃាត់ខ្លួនម្នាក់ ដកហូតថ្នាំញៀន ១៥កញ្ចប់តូច នៅសង្កាត់ច្បារអំពៅ២
ខេត្តសៀមរាប៖ ប្រជាពលរដ្ឋនៅស្រុកអង្គរធំ ជាង ១០០ នាក់ បាននាំគ្នាបិទផ្លូវ មិនឱ្យរថយន្តធុនធំ ធ្វើចរាចរណ៍។ មូលហេតុ ដោយសារពួកគាត់ទ្រាំនឹងទង្វើរបស់ក្រុមហ៊ុនដឹកជញ្ជូននោះ លែងបាន និងហុយខ្លាំងពេក។
អានបន្ត៖ ពលរដ្ឋស្រុកអង្គរធំ ជាង ១០០នាក់ បិទផ្លូវ មិនឱ្យរថយន្តធុនធំ ឆ្លងកាត់
ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យប្រុសស្រី ចំនួន ០៧នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីម៉ោង ០៨:០០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។
អានបន្ត៖ បញ្ជូន ៧នាក់ និងវត្ថុតាង ទៅតុលាការ ពាក់ព័ន្ធគ្រឿញៀន
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យជនជាតិវៀតណាម ជាមុខសញ្ញាចែកចាយគ្រឿងញៀនតាមដងទន្លេ២ នាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងធ្វើការចាប់ឃាត់ខ្លួននៅវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ នៅចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈជនសង្ស័យកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន។
ខេត្តសៀមរាប៖ ភ្លើងឆេះកុដិ្ឋ នៅវត្តតាហង្ស រង្សីសារារាម សល់តែឆ្អឹង។ កុដ្ឋិ ដែលឆេះនោះ មានបណ្តោយ ២១ម៉ែត្រ ទទឹង ៩,៥០ម៉ែត្រ សង់ពីថ្ម ក្រោមឈើ លើប្រក់សង្កសី កម្ពស់ ៣ម៉ែត្រ។
ខេត្តសៀមរាប៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប រួមសហការជាមួយកម្លាំងនគរបាលក្រុងសៀមរាប នគរបាលស្រុកសូទ្រនិគម និងនគរបាលស្រុកវ៉ារិន បានចុះបង្ក្រាបក្រុមជនសង្ស័យ ក្នុងករណីលួចម៉ូតូដ៏សកម្ម នៅក្នុងខេត្តសៀមរាប។
តាកែវ៖ ជនសង្ស័យចំនួន ២នាក់ ត្រូវបាននគរបាលស្រុកព្រៃកប្បាស ស្ទាក់ផ្លូវឃាត់ខ្លួនបាន រួចកសាងសំណុំរឿង បញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងខេត្ត កាត់ទោសទៅតាមច្បាប់។ជនសង្ស័យទាំង ២នាក់នេះ ជាក្រុមជនសង្ស័យឆ្លងដែនពីខេត្តផ្សេង មកលួចកាច់សោរកម៉ូតូ បានសម្រេចហើយ តែរត់មិនរួច ក៏ត្រូវនគរបាលស្រុកព្រៃកប្បាស ស្ទាក់ចាប់ខ្លួនបាន រួមជាមួយវត្ថុតាងជាក់ស្តែង។
អានបន្ត៖ ចោរកាច់កម៉ូតូឆ្លងខេត្ត ២នាក់ អស់លក្ខណ៍ នៅព្រៃកប្បាស