បណ្តាញសង្គម

ប៉ូលិសចរាចរណ៍ បើកឡាន​ទាំងស្រវឹង បុកបង្គោលភ្លើងស្តុប ទាំងកណ្តាលអាធ្រាត្រ

រាជធានីភ្នំពេញ៖ បុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលចរាចរណ៍ បានបើករថយន្ត ក្នុងស្ថានភាពស្រវឹង លឿនដូចហោះ មកដល់ផ្លូវកោង មិនបានប្រយ័ត្ន ក៏ជ្រុលទៅបុកនឹងបង្គោលភ្លើងស្តុប រងការខូចខាតយ៉ាងដំណំ។

អាន​បន្ត៖ ប៉ូលិសចរាចរណ៍ បើកឡាន​ទាំងស្រវឹង បុកបង្គោលភ្លើងស្តុប ទាំងកណ្តាលអាធ្រាត្រ

ស្រវឹងស្រា បើករថយន្ត បុករះរ៉ឺម៉ក​លក់ផ្លែឈើ និងកន្លែងលក់ត្រី របួសមនុស្សម្នាក់

រាជធានីភ្នំពេញ៖ បុរសវ័យជាង ៥០ឆ្នាំម្នាក់ ចេញពីផឹកស៊ី បានបើករថយន្តកូរ៉ូឡា រេចង្កូត ជ្រុលទៅបុករះលើរ៉ឺម៉កលក់ផ្លែឈើ និងកន្លែងលក់ត្រី បណ្ដាលឲ្យរងខូចខាត និងរងរបួសម្នាក់កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅទល់មុខរោងចក្រកាត់ដេរ តាមបណ្ដោយផ្លូវ ដួងងៀប ក្នុងភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

អាន​បន្ត៖ ស្រវឹងស្រា បើករថយន្ត បុករះរ៉ឺម៉ក​លក់ផ្លែឈើ និងកន្លែងលក់ត្រី របួសមនុស្សម្នាក់

ឡានបើកបញ្ច្រាសផ្លូវ បុកម៉ូតូ ស្លាប់ប្តី ប្រពន្ធរបួសធ្ងន់

រាជធានីភ្នំពេញ៖ រថយន្ត LEXUS LX450 មួយគ្រឿង បើកបរបញ្រ្ចាសទិសដៅចរាចរណ៍ ឬបើកបញ្ច្រាសផ្លូវ ទៅម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះ ២នាក់ប្តីប្រពន្ធ បណ្ដាលឲ្យប្តីស្លាប់ រីឯប្រពន្ធ រងរបួសធ្ងន់ ត្រូវបានរថយន្តឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ។

អាន​បន្ត៖ ឡានបើកបញ្ច្រាសផ្លូវ បុកម៉ូតូ ស្លាប់ប្តី ប្រពន្ធរបួសធ្ងន់

ឆេះ​ទៀត​ហើយ​! ពេលនេះកំពុងតែឆេះ​ផ្ទះពលរដ្ឋនៅ​សង្កាត់​ច្បារ​អំពៅ​ទី​១

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដែលឆេះនេះយ៉ាងសន្ធោសន្ធៅ ។

អាន​បន្ត៖ ឆេះ​ទៀត​ហើយ​! ពេលនេះកំពុងតែឆេះ​ផ្ទះពលរដ្ឋនៅ​សង្កាត់​ច្បារ​អំពៅ​ទី​១

គូស្នេហ៍​ស្រី​ស្រឡាញ់​ស្រី ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ដល់​ខេត្តកណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានគូស្នេហ៍មួយគូស្រីស្រឡាញ់ភេទស្រីដូចគ្នា ហើយមានទំនាស់នឹងគ្នា ស្ត្រីម្នាក់បានយករថយន្តមួយគ្រឿងជិះគេចខ្លួនពីខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចសហការតាមមកចាប់ខ្លួនដល់ខេត្តកណ្តាល។

អាន​បន្ត៖ គូស្នេហ៍​ស្រី​ស្រឡាញ់​ស្រី ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ដល់​ខេត្តកណ្តាល

រថយន្ត ២គ្រឿងប៉ះគ្នា ខូចខាតតិចតួច តែដោះស្រាយ​មិនត្រូវ

រាជធានីភ្នំពេញ៖ មន្ត្រីកិច្ចសន្យាចរាចរណ៍ក្រុងម្នាក់ បើកបររថយន្ត ក្នុងស្ថានភាពស្រវឹង ទៅកៀររថយន្ត HILUX VIGO ពាក់ស្លាកលេខ ខេមរៈភូមិន្ទ ខូចខាតតិចតួចតែប៉ុណ្ណោះ។

អាន​បន្ត៖ រថយន្ត ២គ្រឿងប៉ះគ្នា ខូចខាតតិចតួច តែដោះស្រាយ​មិនត្រូវ

ខំទៅពួនលេងក្នុងព្រៃត្នោតហើយ នៅតែរត់មិនរួចពីប៉ូលិសទៀត!

ខេត្តកំពង់ចាម៖ ទោះបីជាកម្លាំងសមត្ថកិច្ច បានបង្ក្រាបបទល្មើសបញ្ជល់មាន់ ដោយខុសច្បាប់ ច្រើនលើកច្រើនសារក៏ដោយ ក៏ក្រុមអ្នកញៀនល្បែងជល់មាន់នេះ នៅតែនាំគ្នាលួចលេងបញ្ជល់មាន់ នៅក្នុងព្រៃ ក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។ តែសមត្ថកិច្ចជាច្រើននាក់ នៅតែតាមរកឃើញ ហើយឡោមព័ទ្ធ ចាប់បាន ៨នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនទៀត។ ចំណែកអ្នកខ្លះទៀត បានរត់គេចខ្លួនបាត់។

អាន​បន្ត៖ ខំទៅពួនលេងក្នុងព្រៃត្នោតហើយ នៅតែរត់មិនរួចពីប៉ូលិសទៀត!

ប្រទះ​​ឃើញ​បំណែក​សាកសព​នៅ​មាត់ទន្លេ បង្ក​ការ​ភ្ញាក់​យ៉ាង​ខ្លាំង

រាជធានីភ្នំពេញ ៖ បំណែកសាកសពជាគ្រោងឆ្អឹងចាប់ពីចង្កេះរហូតដល់ត្រឹមឆ្អឹងកំភួនជើងប៉ុណ្ណោះ ដែលមានស្លៀកខោខ្លី រូបតុក្តាចម្រុះព៌ណមួយ ត្រូវបានអ្នកមកអង្គុយលេងកម្សាន្តនៅមាត់ទន្លេបានប្រទះឃើញអណ្តែតមកទើរមាត់ច្រាំងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាំគ្នាមកចោមរោមមើល និងរាយការណ៍ប្រាប់កម្លាំងមានសមត្ថកិច្ចមូលដ្ឋានឱ្យបានដឹងពីរឿងនេះ។ភ្លាមៗ។

អាន​បន្ត៖ ប្រទះ​​ឃើញ​បំណែក​សាកសព​នៅ​មាត់ទន្លេ បង្ក​ការ​ភ្ញាក់​យ៉ាង​ខ្លាំង

បញ្ជូន​ខ្លួន​បណ្តាញ​គ្រឿងញៀន​៣​នាក់​ទៅ​តុលាការ ពាក់​ពន្ធ​ជាមួយ​ឈ្មួញ​ជនជាតិ​ថៃ

រាជធានីភ្នំពេញ ៖ មុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់ ដែលសមត្ថកិច្ចជំនាញសហការចាប់ខ្លួននៅក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ គឺជាបណ្តាញរបស់ឈ្មួញជនជាតិថៃម្នាក់ដែលត្រូវបានចាប់ខ្លួនប៉ុន្មានថ្ងៃមុននេះ ពាក់ព័ន្ធករណីនាំថ្នាំញៀនប្រមាណ៥០គីឡូក្រាមឆ្លងដែនចូលមកកម្ពជា ហើយត្រូវកម្លាំងមានសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ត្រៀមបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះ។ជនសង្ស័យ៣នាក់នោះ ១.ឈ្មោះ សេង ដាលីនសិដ្ឋ ហៅចិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ (ទើបចេញពីពន្ធនាគារ) ២.ឈ្មោះ ហុង យៀង ហៅ ទី យៀង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ និង៣.ឈ្មោះ ឯល ហ្វាយុ ហៅ ហុង ម៉េងសឺ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ។

អាន​បន្ត៖ បញ្ជូន​ខ្លួន​បណ្តាញ​គ្រឿងញៀន​៣​នាក់​ទៅ​តុលាការ ពាក់​ពន្ធ​ជាមួយ​ឈ្មួញ​ជនជាតិ​ថៃ

ឪពុក​តែ​ង​និយាយ​បែបនេះ​ច្រើនសា​តែកូន​ៗមិន​ចាប់​អារម្មណ៍ លុះព្រឹកឆោឡោ

ខេត្តកំពង់ធំ ៖ មានករណីប្រទះឃើញបុរសម្នាក់ចងកនៅលើដើមឈើក្បែរមាត់ស្ទឹង បណ្តាលឱ្យបាត់បង់ជីវិត បានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចខាងក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ត្របែក ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ជនរងគ្រោះឈ្មោះ ឈួន ហៃ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

អាន​បន្ត៖ ឪពុក​តែ​ង​និយាយ​បែបនេះ​ច្រើនសា​តែកូន​ៗមិន​ចាប់​អារម្មណ៍ លុះព្រឹកឆោឡោ

ដេញចាប់​ជនសង្ស័យ​២​នាក់ រត់​ចូល​ទឹកស្រះ ក្រោយ​លួច​កាច់​សោ​.​ក​ម៉ូតូ ម្ចាស់​ឃើញ​ទាន់​!

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ធ និងកម្លាំងនគរបាលខណ្ឌសែនសុខ ដេញចាប់បានភ្លាមៗ ក្រោយពីធ្វើសកម្មភាពកាច់សោ.កម៉ូតូ មិនបានសម្រេច ម្ចាស់ចេញមកទាន់ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

អាន​បន្ត៖ ដេញចាប់​ជនសង្ស័យ​២​នាក់ រត់​ចូល​ទឹកស្រះ ក្រោយ​លួច​កាច់​សោ​.​ក​ម៉ូតូ...

បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូ​សុខៗ វិលមុខដួល បែកមុខ​បែកមាត់ លើស្ពានច្បារអំពៅ

រាជធានីភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បែកមុខបែកមាត់ ហូរឈាម រងរបួសជាទម្ងន់ ខណៈដែលកំពុងតែជិះម៉ូតូ ម៉ាកហុងដា C125 មួយគ្រឿងឆ្លងស្ពានព្រះមុនីវង្សចាស់ ឬស្ពានច្បារអំពៅ ក៏ស្រាប់តែមានអាការៈងងឹតមុខ ដួល។ អ្នកដំណើរតាមផ្លូវ នាំគ្នាជួយលើក និងធ្វើចលនាសង្គ្រោះ កាលពីវេលាម៉ោង ១២ និង ៤៥នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

អាន​បន្ត៖ បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូ​សុខៗ វិលមុខដួល បែកមុខ​បែកមាត់ លើស្ពានច្បារអំពៅ

កក្រើក​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​មនុស្ស​៣​នាក់​ជាមួយ​ថ្នាំ​ញៀន​សន្ធឹកសន្ធាប់

ខេត្តបន្ទាយមានជ័យ ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងការិយាល័យផ្សព្វផ្សាយអប់រំ(ក9)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀនក្រោមកិច្ចសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានឆ្មក់ង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

អាន​បន្ត៖ កក្រើក​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​មនុស្ស​៣​នាក់​ជាមួយ​ថ្នាំ​ញៀន​សន្ធឹកសន្ធាប់

ជនជាតិ​ចិន​៣​នាក់​ដាក់​កាំភ្លើង​ក្នុង​កាបូប​បម្រុង​ចូល​ច្រៀង​ខារ៉ាអូខេ ត្រូវ​ប៉េ​អឹ​ម​ក្របួច​ជាប់

រាជធានីភ្នំពេញ ៖ ជនជាតិចិនប្រុសស្តី៣នាក់ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំខ្លួនទៅតុលាការពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់។

អាន​បន្ត៖ ជនជាតិ​ចិន​៣​នាក់​ដាក់​កាំភ្លើង​ក្នុង​កាបូប​បម្រុង​ចូល​ច្រៀង​ខារ៉ាអូខេ...

ឃាត់ខ្លួន​បាន​ហើយ ក្មេង​ទំនើង​ដែល​នាំ​គ្នា​ បង្ហោះ​ម៉ូតូ​តាម​ផ្លូវជាតិ​លេខ​១ នាំមកអប់រំ

ខេត្តស្វាយរៀង ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានស្រាវជ្រាវរកឃើញ និងបង្ហាញមុខយុវជន បង្ហោះម៉ូតូតាមផ្លូវសាធារណៈ ក្នុងក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។

អាន​បន្ត៖ ឃាត់ខ្លួន​បាន​ហើយ ក្មេង​ទំនើង​ដែល​នាំ​គ្នា​ បង្ហោះ​ម៉ូតូ​តាម​ផ្លូវជាតិ​លេខ​១...

ស្នេហា​បែកបាក់ បែកគំនិត​ក្លែង​ហ្វេ​ស​ប៊ុ​ក វាយប្រហារ​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ ដើម្បី​ទម្លាក់​កំហុស​ឲ្យ​អតីត​សង្សារ

ខេត្តកែប ៖ ក្រោយពីទទួលបានពាក្យបណ្ដឹងជាច្រើនពីបណ្ដាអង្គភាពមួយចំនួន និងជនរងគ្រោះជាច្រើននាក់ និងក្រោមការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជា ពៅ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយមានការសហការជាមួយកម្លាំងនគរបាលខេត្តកែប ។

អាន​បន្ត៖ ស្នេហា​បែកបាក់ បែកគំនិត​ក្លែង​ហ្វេ​ស​ប៊ុ​ក វាយប្រហារ​ព្រះមហាក្សត្រ...

បាត់មួយយប់ ស្អែកឡើង ប្រទះ​ឃើញ​លង់ទឹកប្រឡាយ

ខេត្តកំពង់ធំ៖ សាកសពអណ្ដែតទឹក ត្រូវបានគេឃើញ កាលពីវេលាម៉ោង ១០:២០នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងតំបន់ត្រពាំងក្រសាំង ភូមិបល្ល័ង្គ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

អាន​បន្ត៖ បាត់មួយយប់ ស្អែកឡើង ប្រទះ​ឃើញ​លង់ទឹកប្រឡាយ

ស្រវឹងស្រា រករឿងឈ្លោះ កាប់​ប្រពន្ធ​១ពូថៅ របួសក្បាល​ធ្ងន់ធ្ងរ!

ខេត្តមណ្ឌលគិរី៖ អំពើហឹង្សាមួយ បានបណ្តាលឲ្យប្រពន្ធរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យបង្អែក ក្រោយប្តី យកពូថៅ កាប់ចំក្បាល។ ហេតុការណ៍ប្តីប្រពន្ធវាយគ្នានេះ បានកើតឡើង នៅវេលាម៉ោង ២១ និង ៤០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

អាន​បន្ត៖ ស្រវឹងស្រា រករឿងឈ្លោះ កាប់​ប្រពន្ធ​១ពូថៅ របួសក្បាល​ធ្ងន់ធ្ងរ!

លួចឆ្លងខេត្ត ពេលនេះ​ អស់លក្ខណ៍ ប៉ះចំគ្រឿងកាឡៃ!

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ដែលធ្លាប់លួចយ៉ាងសកម្ម ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង នៅពេលនេះ អស់លក្ខណ៍ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

អាន​បន្ត៖ លួចឆ្លងខេត្ត ពេលនេះ​ អស់លក្ខណ៍ ប៉ះចំគ្រឿងកាឡៃ!

បង្ក្រាបវង់បៀរ ឃាត់បានជាង ២០នាក់ តែមេល្បែង ឡើងឡាន​ទៅបាត់!

រាជធានីភ្នំពេញ៖ ទីតាំងបើកល្បែងស៊ីសង មួយកន្លែង ត្រូវបានអាជ្ញាធរខណ្ឌឬស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានចុះបង្ក្រាប ដោយឃាត់ខ្លួនមនុស្សស្រីប្រុសបានជាង ២០នាក់ ព្រមទាំងដកហូតវត្ថុតាង មានបៀរជាច្រើនហ៊ូ។

អាន​បន្ត៖ បង្ក្រាបវង់បៀរ ឃាត់បានជាង ២០នាក់ តែមេល្បែង ឡើងឡាន​ទៅបាត់!

មិន​ទាន់​បាន​ធ្វើ​បុណ្យសព​ជន​រង​គ្រោះ​១០០​ថ្ងៃ​ផង ស្រាប់តែ​ដោះ​លែង​ជន​ត្រូវ​ចោទ​បាត់

ខេត្តព្រៃវែង ៖ មានការភ្ញាក់ផ្អើលពេលដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត បានសម្រេចដោះលែង ជនត្រូវចោទជាឃាតកទាំងពីរនាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ទាំងក្រុមគ្រួសារសពមិនទាន់នឹងបានធ្វើបុណ្យគម្រប់១០០ ថ្ងៃផង។

អាន​បន្ត៖ មិន​ទាន់​បាន​ធ្វើ​បុណ្យសព​ជន​រង​គ្រោះ​១០០​ថ្ងៃ​ផង...