ខេត្តស្វាយរៀង ៖ នាម៉ោង០៧ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុច ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្រោយពីប្រព្រឹត្តបទល្មើសលួចម៉ូតូ Zoomer X ។
អានបន្ត៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូ ZoomerX
ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រីចំនួន៧៤នាក់ ក្នុងនោះស្រី៤៣នាក់ ដែលបាននាំគ្នាមកចូលរួមបុណ្យសពគម្រប់មួយឆ្នាំ នៅភូមិអំពិល ឃុំប៉ឺស២ ស្រុកក្រូចឆ្មារបានពុលម្ហូបបុណ្យ ក្នុងនោះត្រូវបានគេសន្និដ្ឋានអាចមកពីត្រសក់ត្រាំ និងសម្ល។
អានបន្ត៖ ភ្ញៀវមកបុណ្យសព ពុលម្ហូបអាហារ ដឹកសង្គ្រោះផ្អើលភូមិ
ខេត្តស្វាយរៀង ៖ កូនប្រុសតិរច្ឆានម្នាក់ ផឹកស្រាស្រវឹងហើយរករឿងឈ្លោះ ហើយយកអង្រែបុកគ្រឿងវាយទៅលើម្តាយបណ្តាលអោយស្លាប់ ត្រូវសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង តាមចាប់ខ្លួនបានធ្វើនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចវាលស្រែ ក្នុងភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ ។
អានបន្ត៖ កូនប្រុសតិរច្ឆានម្នាក់ផឹកស្រវឹង ទាញអង្រែបុកគ្រឿងវាយម្តាយបង្កើតស្លាប់
ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋរាប់សិបនាក់បានលើកគ្នាព័ទ្ធ និងវាយសំពងក្របីញី១ក្បាល រហូតដល់ក្របីញីនោះងា.ប់ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមាត់ព្រែក ខាងកើតភូមិស្គារ ស្ថិតក្នុងឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ដោយសារតែក្របីញីមួយក្បាលនោះ បានវ័ធត្រូវមនុស្សបណ្តាលឱ្យបាត់បង់ជីវិតម្នាក់ និងរងរបួសធ្ងន់២នាក់ កាលពីរសៀលថ្ងៃទី៣១ ខែតុលាម្ល៉េះ។
អានបន្ត៖ ពលរដ្ឋរាប់សិបនាក់ព្រួតគ្នាវាយក្របីញី១ក្បាល...
ខេត្តបាត់ដំបង៖ ក្រោយពីបញ្ចប់ការសាកសួរ មន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជូនជនសង្ស័យចំនួន០៣នាក់ ទៅកាន់តុលាការនៅព្រឹកថ្ងៃទី០៣ វិច្ឆិកា នេះ ដែលពាក់ព័ន្ធនឹងអំពើចោរកម្ម (កាច់សោរ.កលួចម៉ូតូ)។ នៅក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង០៣នាក់នោះ ១-ឈ្មោះ ខឿម រ៉ន អាយុ៣៨ឆ្នាំ នៅភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ២-ឈ្មោះ ធឿម ស្វិត អាយុ២២ឆ្នាំ នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង និង៣-ឈ្មោះ សែម ចាន់ធា ហៅ ស្កូវ អាយុ៣៤ឆ្នាំ នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។
ខេត្តតាកែវ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា សមត្ថកិច្ចនគរបាលមូលដ្ឋានឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិពោធិខ្វិត ដែលរាយការណ៍ថា មានជនមិនស្គាល់អត្តសញ្ញាណដាច់ចិត្តណាស់លោកព្រះ បានយកសាកសពទារិកាម្នាក់រុំ រួចយកទៅបោះចោលនៅចំណុចមាត់លូទឹក ស្ថិតនៅផ្លូវបំបែកក្នុងភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
អានបន្ត៖ ចិត្តដាច់អ្វីម៉្លេះ! ទារិកាដ៏កំសត់ត្រូវរុំ រួចយកទៅបោះចោលនៅមាត់លូ
រាជធានីភ្នំពេញ ៖ ក្មេងស្ទាវប្រុស-ស្រី២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន កាលពីវេលាម៉ោង២១ និង៤០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែនជ័យរាជធានីភ្នំពេញ ក្រោមបទសង្ស័យ ប្រើប្រាស់អាវុធខ្លីបាញ់ហ្គាស ។
ខេត្តកំពង់ធំ ៖ មានករណីប្រទះឃើញបុរសម្នាក់បានបញ្ចប់ជីវិតដោយចងក បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាទៀបភ្លឺថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចលើផ្ទះប្អូនថ្លៃឈ្មោះ ផុន សារឿន ស្ថិតក្នុងភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
អានបន្ត៖ ប្រាប់ប្រពន្ធចុងថាទារលុយកូនដើមមិនបាន លុះទៀបភ្លឺប្តីធ្វើរឿងមួយស្មានមិនដល់
រាជធានីភ្នំពេញ ៖ សាកសពទារកម្នាក់ ដែលគេសង្ស័យថាបានស្លាប់បាត់ទៅហើយនោះ ទំនងជាត្រូវបានម្តាយរុំក្រមាក្រហមដាក់កេះបិទមាត់ជិតយកមកទុកចោលជាប់ក្បែររបងវិទ្យាល័យវត្តភ្នំ ទាល់តែអ្នកអនាម័យមកបើកមើលទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលដ្ឋ និងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ។
អានបន្ត៖ សពទារកម្នាក់ត្រូវបានគេយកមកបោះចោល នៅក្បែររបងវិទ្យាល័យវត្តភ្នំ
ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី២៥ តុលា ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តប៉ៃលិន ដើម្បីត្រៀមចុះសិក្សាត្រួតពិនិត្យវាយតម្លៃផលប៉ះពាល់ក្រោយពីជំនន់ទឹកភ្លៀងបានស្រកចុះទៅវិញ ។
អានបន្ត៖ ត្រៀមចុះពិនិត្យនិងជួសជុលហេដ្ឋារចនាសម្ព័ន្ធ...
ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ស្តីពីករណីបង្ក្រាបគ្រឿងញៀនក្រោមរូបភាព (ភ្លៀងរលឹម) កាលពីវេលាម៉ោងប្រមាណ០៩ និង៣០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យជំនាញទី៤ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តម សេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានធ្វើការស្រាវជ្រាវ និងចុះបង្ក្រាប ករណីរក្សាទុកជួញដូរគ្រឿងញៀនដោយខុសច្បាប់១ករណី នៅសណ្ឋាគារឆាងឆឹង ស្ថិតក្នុងក្រុម១៨ ភូមិ៣ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ។
ខេត្តកណ្តាល ៖ អំពើហិង្សាមួយបានកើតឡើង ដែលបង្កដោយយុវជនពីរក្រុម បានដេញគប់ កាប់ចាក់គ្នា រហូតធ្វើឲ្យយុវជនម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ជ័យជំនះ ទាំងយប់។
អានបន្ត៖ យុវជនពីរក្រុមដេញវាយ កាប់ចាក់គ្នា អ្នកឈ្នះដេកគុក អ្នកចាញ់ដេកពេទ្យ
ខេត្តកែប ៖ អេស្កាវ៉ាទ័រចំនួន3គ្រឿងកាយភ្នំ «ទ្រូងអណ្ដើក» ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីរសៀលថ្ងៃទី២៤ តុលា ត្រូវកម្លាំងនគរបាលខេត្តកែប និងនគរបាលស្រុកចុះមកឃាត់ទាំង៣គ្រឿងនេះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកដំណាក់ចង្អើរ ។
អានបន្ត៖ ភ្នំ«ទ្រូងអណ្តើក»អាចរលាយ បើកាយដីយ៉ាងគគ្លើនបែបនេះ
ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្សារព្រះប្រសប់ ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល បន្ទាប់ពីស្ត្រីរូបនោះបានប្រើល្បិចឆបោក យកបន្តោងខ្សែករូបសិង្ហក្រឡៃទៅលក់យកប្រាក់៥២ម៉ឺនរៀល។
អានបន្ត៖ ឆបោកយកបន្តោងរូបសិង្ហស្រោបស្ពាន់ដាំពេជ្រកាឡៃ...
ខេត្តស្វាយរៀង ៖ ឪពុកស្តីប្រដៅរឿងកុំអោយដើរលេង និងកុំឱ្យផឹកស៊ី ក្រែងជំងឺប្រចាំកាយរើឡើងវិញ ស្រាប់តែកូនប្រុសផ្ទុះកំហឹងទាញព្រនង់ឬស្សីវាយត្រូវចំសៀតផ្កា បណ្តាលឱ្យឪពុកបាត់បង់ជីវិត។
អានបន្ត៖ គ្រាន់តែហាមធ្វើរឿងនេះសោះ បែរជាកូនផ្ទុះកំហឹងលើកដៃប្រហារជីវិតឪពុក
ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសហការជាមួយស្នងការដ្ឋាននគបាលខេត្តព្រៃវែង និងស្រុកស៊ីធរកណ្តាល ចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ជាចោរលួចរថយន្ត នៅចំណុចផ្ទះជនសង្ស័យ ភូមិយស់ ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
រាជធានីភ្នំពេញ៖ ការដ្ឋានសំណង់ដ៏ធំមួយកន្លែង ស្ថិតនៅប្រមុះជ្រូកលើផ្លូវលេខ៣៥៥ និងផ្លូវលេខ៣១៧ សង្កាត់បឹងកក់ទី១ ត្រូវបានគេអះអាងថា មិនគោរពតាមការណែនាំ របស់អាជ្ញាធរខណ្ឌទួលគោកឡើយ។ ការដ្ឋាននោះ ត្រូវគេដឹងថា ជាការដ្ឋាន សាងសង់ អាគារពហុមុខងារ មានកម្ពស់ ៣០ជាន់ និងមានជាន់ក្រោម ២ជាន់ជារបស់ ក្រុម ហ៊ុន មេហ្គាគឹម វើលដ៍ខបអិលធីឌី ដែលមានលោកស្រី LEE WAN-CHIជាតំណាងក្រុម ហ៊ុន។
អានបន្ត៖ សំណង់ដ៏ស្កឹមស្កៃនេះ មិនគោរពតាមការណែនាំអាជ្ញាធរខណ្ឌទួលគោក
ខេត្តកំពង់ឆ្នាំង ៖ សពបុរសដែលត្រូវបានទឹកហូរកួចយកទៅបាត់កាលពីរសៀលថ្ងៃទី17 ខែតុលានោះ ពេលនេះត្រូវបានរកឃើញហើយនៅម៉ោង1និង30នាទីរសៀលថ្ងៃទី19 ខែតុលា ឆ្នាំ2020នេះ ដែលមានចម្ងាយជាង1គីឡូម៉ែត្រពីកន្លែងកើតហេតុ ។លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស បានបញ្ជាក់តាមទូរស័ព្ទនៅរសៀលថ្ងៃទី 19 ខែតុលានេះថា សពជនរងគ្រោះខាងលើឈ្មោះ ទេព ប៊ឿន អាយុ41ឆ្នាំ មានទីលំនៅភូមិជីប្រង ឃុំជៀបស្រុកទឹកផុស បានរកឃើញហើយនៅរសៀលនេះ គឺមានចម្ងាយជាង1គីឡូម៉ែត្រពីកន្លែងកើតហេតុ ។
អានបន្ត៖ រកឃើញហើយ ជនរងគ្រោះដែលត្រូវទឹកកួចយកទៅបាត់អស់២ថ្ងៃមកហើយ
រាជធានីភ្នំពេញ ៖ កម្មករសំណង់បុរីប្លូ៊ដាយមិនម្នាក់បានធ្លាក់ពីលើអគារជាន់ទី៣ បណ្តាលអោយបាត់បង់ជីវិតនៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយម្ចាស់ការរដ្ឋានសំណង់នេះបានព្យាយាមលាក់បាំងព័ត៌មាន ដោយពុំរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឡើយ រួចនាំគ្នាដឹកសពទៅខេត្តសៀមរាបបាត់ ។
អានបន្ត៖ កម្មករសំណង់ម្នាក់ធ្លាក់ពីលើជាន់ទី៣ ខណៈម្ចាស់បុរីព្យាយាមលាក់បាំង
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមគ្នា៤នាក់ ត្រូវនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនបាន ក្រោយពេលធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេចកាលពីម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅតាមផ្លូវលេខ៥១ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ចំណែកឯបក្សពួក២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
អានបន្ត៖ បុរស៤នាក់ចេញធ្វើសកម្មភាព តែចប់ត្រឹមនាងដេញតាម អស់លក្ខណ៍២ រត់រួច២
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងឌុបគ្នាធ្វើសម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿងពីស្ត្រីម្នាក់ក្នុងខណៈពេលដែលនាងកំពុងជិះម៉ូតូ១គ្រឿងតាមផ្លូវហើយនិយាយទូរស័ព្ទបណ្ដើរ ។
អានបន្ត៖ បុរស២នាក់ជិះឌុបគ្នាទៅធ្វើសកម្មភាពលើនារីម្នាក់ តែចុងក្រោយរត់មិនរួច