បណ្តាញសង្គម

ចាប់ជនសង្ស័យម្នាក់ ដាក់គ្រាប់បែក ក្នុងប្រអប់ការដូ ផ្ញើអោយម្ចាស់ហាងព្រីមកាហ្វេ គំរាមជម្រិតទារលុយ ៥០០០ ដុល្លារ

ភ្នំពេញ៖ អាជ្ញាធរមាន សមត្ថកិច្ច បានចាប់ខ្លួន ជនសង្ស័យម្នាក់ ដែលបានដាក់ គ្រាប់បែកមួយគ្រាប់ ដាក់ក្នុងប្រអប់ការដូ ផ្ញើអោយ ម្ចាស់ហាងព្រីមកាហ្វេ ដើម្បីគំរាមជម្រិតទារលុយ ៥០០០ ដុល្លារ។

អាន​បន្ត៖ ចាប់ជនសង្ស័យម្នាក់ ដាក់គ្រាប់បែក ក្នុងប្រអប់ការដូ ផ្ញើអោយម្ចាស់ហាងព្រីមកាហ្វេ...

ម៉ូតូបុកជាមួយរថយន្ត បណ្តាលឲ្យយុវជន ២នាក់ របួសធ្ងន់ស្រាល

កណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាលពីម៉ោងប្រហែល ៩យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល រវាងម៉ូតូ និងរថយន្តដឹកកុងតឺន័រ បណ្តាលឲ្យយុវជន ២នាក់ របួសធ្ងន់ស្រាល។

អាន​បន្ត៖ ម៉ូតូបុកជាមួយរថយន្ត បណ្តាលឲ្យយុវជន ២នាក់ របួសធ្ងន់ស្រាល

មន្រ្តីយោធា ពិកាជើង បើករថយន្ត ទាំងស្រវឹង ទៅបុករនាំងដែក ចែកទ្រូងផ្លូវ បាក់អស់៦ផ្ទាំង និងជ្រុលបុក អ្នកជិះម៉ូតូ រងរបួស

ភ្នំពេញ៖ មន្រ្តីយោធា ពិកាជើងម្នាក់ ដោយសារតែ មានស្ថានភាព ស្រវឹងខ្លាំង បានបង្ក គ្រោះថ្នាក់ ចរាចរណ៍ ដោយបើករថយន្ត ទៅបុកបំផ្លាញ ទ្រព្យសម្បត្តិរបស់រដ្ឋ និងធ្វើឲ្យអ្នកដទៃ រងរបួសស្រាល ប៉ុន្តែជនបង្ករូបនេះ បានរត់គេចខ្លួន បាត់ស្រមោល ក្រោយកើតហេតុ ដោយទុករថយន្ត ដែលរងការខូចខាត យ៉ាងធ្ងន់ធ្ងរនោះ នៅកន្លែងកើតហេតុ ។

អាន​បន្ត៖ មន្រ្តីយោធា ពិកាជើង បើករថយន្ត ទាំងស្រវឹង ទៅបុករនាំងដែក ចែកទ្រូងផ្លូវ...

យុវជនវ័យក្មេងម្នាក់ សង្ស័យខូចចិត្ត សង្សាសុំបែក លោតសម្លាប់ខ្លួន ពីលើអាគារជាន់ទី១១

ភ្នំពេញ៖ យុវជនវ័យក្មេង ជាកម្មករសំណង់ម្នាក់ អាយុ២១ឆ្នាំ បានសម្រេច បញ្ចប់ជីវិត ដោយលោតសម្លាប់ ពីលើអាគារជាន់ទី១១ (កម្ពស់ជាង៦០ម៉ែត្រ) ក្នុងការដ្ឋានសំណង់ ខុនដូ កំពុងសាងសង់ ស្ថិតនៅ ដីឡូតលេខ ២៦-២៨ ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា នៅម៉ោងប្រមាណ ៩៖៣០នាទីយប់ ថ្ងៃសុក្រនេះ ។

អាន​បន្ត៖ យុវជនវ័យក្មេងម្នាក់ សង្ស័យខូចចិត្ត សង្សាសុំបែក លោតសម្លាប់ខ្លួន ពីលើអាគារជាន់ទី១១

បុរសម្នាក់ ដែលជាអ្នករើសអេតចាយ ខ្សល់គដេកស្លាប់ នៅមុខរ៉ារទះភ្លើង

ភ្នំពេញ៖ បុរសម្នាក់ ដែលជាអ្នករើសអេតចាយ បានដេកស្លាប់នៅមុខ រ៉ារទះភ្លើងដោយសារ ខ្សល់គ កាលពីវេលាម៉ោង ១២ និង ៤០ នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុច មុខរ៉ារទះភ្លើង ច្រកខាងកើត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

អាន​បន្ត៖ បុរសម្នាក់ ដែលជាអ្នករើសអេតចាយ ខ្សល់គដេកស្លាប់ នៅមុខរ៉ារទះភ្លើង

ករណីបុរសជាប្តី បាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯង តាមក្រោយ នៅផ្សារទំនើបសុរិយា

ភ្នំពេញ៖ សមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ៤៖៤០នាទី រសៀល ថ្ងៃព្រហស្បតិ៍នេះ មានករណីឃាតកម្ម ដ៏សាហាវមួយ កើតឡើង នៅហាងអ៊ុតសក់ តូបលេខ៦០ នៃផ្សារទំនើនសុរិយា ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីបុរសម្នាក់ បានបាញ់ សម្លាប់ប្រពន្ធរួច ហើយបាញ់សម្លាប់ខ្លួនឯង តាមក្រោយ ។

អាន​បន្ត៖ ករណីបុរសជាប្តី បាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯង តាមក្រោយ...

រថយន្តហ៊ីយ៉ាន់ដាយ ២.៥តោន របូតកង់ក្រោយខាងឆ្វេង ធ្វើឲ្យឡាប់ផ្ងារជើងឡើងលើ នៅកណ្ដាលផ្លូវ

ត្បូងឃ្មុំ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយករណី ស្ថិតនៅចំនុច ភូមិថ្នល់ថ្មី ឃុំចញ្ជើម សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ វេលាម៉ោងប្រមាណ ៧:៥០ នាទីព្រឹក នៅថ្ងៃ ២៣ ខែ កក្កដា ឆ្នាំ ២០១៤ ។

អាន​បន្ត៖ រថយន្តហ៊ីយ៉ាន់ដាយ ២.៥តោន របូតកង់ក្រោយខាងឆ្វេង ធ្វើឲ្យឡាប់ផ្ងារជើងឡើងលើ...

បុរសម្នាក់ ត្រូវរថយន្តបុកស្លាប់ ខណៈកំពុងបើកម៉ូតូ ចេញពីសាលា បណ្ឌិត្យសភានគរបាល

កណ្តាល៖ បុរសម្នាក់បាន ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារតែមានរថយន្ត តូរីសមួយគ្រឿង បើកបុកពេញទំហឹង ខណៈកំពុង ចេញពីសាលា បណ្ឌិត្យសភា នគរបាល ហើយបានដូលម៉ូតូ ក៏ត្រូវរថយន្ត បុកពីក្រោយ។

អាន​បន្ត៖ បុរសម្នាក់ ត្រូវរថយន្តបុកស្លាប់ ខណៈកំពុងបើកម៉ូតូ ចេញពីសាលា បណ្ឌិត្យសភានគរបាល

កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ បង្ក្រាបទីតាំង លួចបើកកន្លែងរួមភេទ របស់ជនជាតិវៀតណាម ឃាត់ខ្លួនមេការម្នាក់

ត្បូងឃ្មុំ៖ បុរសជនជាតិ វៀតណាមម្នាក់ មានតួនាទីជាមេការ នៅទីតាំង លួចបើកកន្លែង រកស៊ីផ្លូវភេទ ត្រូវបាន កម្លាំងនគរបាល ខេត្ត ត្បូងឃ្មុំ ចាប់ខ្លួន ក្នុងប្រតិបត្តិការ ចុះទៅបង្ក្រាប កាលពីវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិ ត្រពាំងផ្លុងទី២ ឃុំ ត្រពាំងផ្លុង ស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មុំ ខណ:ដែលថៅកែ ជាជនជាតិវៀតណាម ឈ្មោះ ថាច់ ញ៉ង ភេទប្រុស រត់គេចខ្លួនបាត់ ។

អាន​បន្ត៖ កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ បង្ក្រាបទីតាំង លួចបើកកន្លែងរួមភេទ...

ត្បូងឃ្មុំ៖ ពលរដ្ឋនៅខេត្តថ្មី ចាប់ផ្តើមរង្គោះរង្គើ រឿងដីធ្លី

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋ ខេត្តត្បូងឃ្មុំ ប្រមាណ ១០០នាក់ បានដាក់ញ្ញត្តិ ទាមទារឲ្យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជួយអន្តរាគមន៍ ចេញប័ណ្ណ កម្មសិទ្ធិ ស្របច្បាប់ លើដីលំនៅដ្ឋាន នៅនឹងកន្លែង ។

អាន​បន្ត៖ ត្បូងឃ្មុំ៖ ពលរដ្ឋនៅខេត្តថ្មី ចាប់ផ្តើមរង្គោះរង្គើ រឿងដីធ្លី

មន្រ្តីនគរបាល ខណ្ឌច្បារអំពៅម្នាក់ ដេកស្លាប់ក្នុងបន្ទប់ធ្វើការ

ភ្នំពេញ៖ មន្ដ្រីប៉ូលិសម្នាក់ ត្រូវគេប្រទះឃើញស្លាប់ ក្នុងបន្ទប់ដេកនៃ អគារអធិការ ប៉ូលិសខណ្ឌ ច្បារអំពៅ ក្រុងភ្នំពេញ កាលពីម៉ោង ១០ និង ៤៥ នាទី ព្រឹកថ្ងៃទី១៥កក្កដា ឆ្នាំ២០១៤នេះ ។

អាន​បន្ត៖ មន្រ្តីនគរបាល ខណ្ឌច្បារអំពៅម្នាក់ ដេកស្លាប់ក្នុងបន្ទប់ធ្វើការ

សន្តិសុខ​ខណ្ឌដូនពេញ ៣នាក់ ដែលរងរបួសធ្ងន់ កំពុងស្ថិត នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅឡើយ

ភ្នំពេញ៖ សន្តិសុខ ខណ្ឌដូនពេញ ៣នាក់ ដែលរងរបួសធ្ងន់ ក្នុងការប៉ះទង្គិចគ្នា ជាមួយបាតុករ ដឹកនាំដោយ គណបក្ស សង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីម្សិលមិញ កំពុងស្ថិត ក្នុងបន្ទប់សង្គ្រោះ បន្ទាន់នៅឡើយ នៅព្រឹកថ្ងៃពុធនេះ ។

អាន​បន្ត៖ សន្តិសុខ​ខណ្ឌដូនពេញ ៣នាក់ ដែលរងរបួសធ្ងន់ កំពុងស្ថិត...

ប្រទះឃើញ សពយុវជនម្នាក់ នៅលើភ្លឺស្រែ ក្រោមដើមត្នោត នៅសង្កាត់កកាប មិនទាន់ដឹងមូលហេតុ

ភ្នំពេញ៖ សពយុវជនម្នាក់ ត្រូវបាន ប្រជាពលរដ្ឋ ប្រទះឃើញ ដេកស្លាប់ នៅលើភ្លឺស្រែ ក្រោម ដើមត្នោត ក្នុងភូមិ កាកាប សង្កាត់ កាកាប ខណ្ឌ ពោធិ៍សែនជ័យ កាលពីវេលាម៉ោងប្រមាណ ៦៖៣០នាទីព្រឹក ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៤ ដោយមិនទាន់ដឹង មូលហេតុ ខណៈប្រជាពលរដ្ឋ សង្ស័យជា អំពើឃាតកម្ម ។

អាន​បន្ត៖ ប្រទះឃើញ សពយុវជនម្នាក់ នៅលើភ្លឺស្រែ ក្រោមដើមត្នោត នៅសង្កាត់កកាប...

ប្រទះឃើញសព បុរសជនជាតិចិនម្នាក់ ដេកស្លាប់ក្បែរម៉ូតូ នៅសង្កាត់ទឹកថ្លា

ភ្នំពេញ៖ សពបុរស ជនជាតិចិនម្នាក់ ត្រូវបានគេ ប្រទះឃើញ ដេកស្លាប់ នៅក្បែរម៉ូតូ របស់ខ្លួន ជិតពន្នុកខ្សាច់ កាលពីវេលា ម៉ោងប្រមាណ ៧ព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅតាម ផ្លូវណតប្រ៊ីត ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិតស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ។

អាន​បន្ត៖ ប្រទះឃើញសព បុរសជនជាតិចិនម្នាក់ ដេកស្លាប់ក្បែរម៉ូតូ នៅសង្កាត់ទឹកថ្លា

តំណាងរាស្រ្តបក្សប្រឆាំង ប្រាំរូប ត្រូវបញ្ជូនទៅតុលាការ ខណៈបក្ស ត្រៀមធ្វើសន្និសីទកាសែត

ភ្នំពេញ៖ បេក្ខជនជាប់ឆ្នោត តំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ ចំនួន ប្រាំរូប ដែលត្រូវបាន ឃាត់ខ្លួន កាលពីម្សិលមិញ ក្នុងអំពើហិង្សា ក្បែរទីលាន ប្រជាធិបតេយ្យ ត្រូវបញ្ជូនឡើងតុលា ដំបូងនៅព្រឹកនេះ។

អាន​បន្ត៖ តំណាងរាស្រ្តបក្សប្រឆាំង ប្រាំរូប ត្រូវបញ្ជូនទៅតុលាការ ខណៈបក្ស...

កម្លាំងសន្តិសុខសង្កាត់ និងខណ្ឌ ជាង២០នាក់ រងរបួសធ្ងន់​ និងស្រាល កំពុងសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ មកដល់វេលា ម៉ោង១១ព្រឹក ថ្ងៃដដែលនេះ ឃើញកម្លាំង សន្តិសុខ ខណ្ឌ ដូនពេញ និងកម្លាំង សន្តិសុខសង្កាត់ ដែល រងរបួសធ្ងន់ និងស្រាល សរុប២១នាក់ បានបញ្ជូន មកសង្គ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត បន្ទាប់ពីកា រប៉ះទង្គិច គ្នាមួយ រវាងបាតុករ របស់គណបក្សសង្គ្រោះជាតិ ដែលសម្រុក បុកចូលទីលាន ប្រជាធិបតេយ្យ នៅចំណុចជិត ស្ពាននាគ ក្នុងសង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ ។ 

អាន​បន្ត៖ កម្លាំងសន្តិសុខសង្កាត់ និងខណ្ឌ ជាង២០នាក់ រងរបួសធ្ងន់​ និងស្រាល កំពុងសង្គ្រោះ...

ប៉ូលីសឃាត់ខ្លួន បេក្ខជនជាប់ឆ្នោត បក្សសង្គ្រោះជាតិ ចំនួន៣រូប ក្រោយផ្ទុះហិង្សា

ភ្នំពេញ៖ មិនមែន មានតែលោកស្រី មូរ សុខហួរ តែម្នាក់ទេ ដែលត្រូវបានកម្លាំងប៉ូលីស ឃាត់ខ្លួន ក្រោយផ្ទុះហិង្សា ក្បែរទីលាន ប្រជាធិបតេយ្យ នៅព្រឹកនេះ។

អាន​បន្ត៖ ប៉ូលីសឃាត់ខ្លួន បេក្ខជនជាប់ឆ្នោត បក្សសង្គ្រោះជាតិ ចំនួន៣រូប ក្រោយផ្ទុះហិង្សា

ក្រុមជួយសង្គ្រោះ ប្រើពេលជាង ៨ម៉ោង ក្នុងប្រតិបត្តិការ រាវរកឧទ្ធម្ភាគចក្រ និងសពជនរងគ្រោះ ទាំង៤នាក់

ភ្នំពេញ៖ ព្រឹត្ដិការណ៍ ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើង និងកម្រកើតឡើង នោះគឺកង កម្លាំងទ័ព អាកាស របស់ប្រទេសកម្ពុជា ពេលកំពុងហ្វឹកហាត់ ដូចសព្វ មួយដង ស្រាប់ តែខុស បច្ចេកទេស ក្នុងការបើកបរបណ្ដាល ឱ្យឧទ្ធម្ភាគចក្រ មួយគ្រឿង ដាំក្បាលចូល ទៅរណ្ដៅដី ដែលជម្រៅ ជិត៤០សិបម៉ែត្រ នៅខាងក្រោយ សាលាសង្កាត់ព្រៃស ខណ្ឌដង្កោ។

អាន​បន្ត៖ ក្រុមជួយសង្គ្រោះ ប្រើពេលជាង ៨ម៉ោង ក្នុងប្រតិបត្តិការ រាវរកឧទ្ធម្ភាគចក្រ...

ផ្ទុះអាវុធដាក់គ្នា រវាងសមត្ថកិច្ច ជាមួយជនសង្ស័យ ពេលបង្ក្រាបឈើគ្រញូង

កំពង់ធំ៖ មានការបាញ់តគ្នា ជាច្រើនគ្រាប់ រវាងជនសង្ស័យ ជាអ្នកដឹកឈើ គ្រញូង ជាមួយអង្គរក្ស លោក ព្រះរាជអាជ្ញារង ខេត្ដកំពង់ធំ កាលពី ម៉ោងជាង ៦ព្រឹក ព្រលឹមថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៤ នៅភូមិ ត្រពាំងវែង សង្កាត់ ស្រយូវ ក្រុង ស្ទឹងសែន បន្ទាប់ពី មានការដេញ បង្ក្រាប រថយន្ដហុងដា ពណ៌ស្លែ ដឹកឈើគ្រញូង រួចមក ។

អាន​បន្ត៖ ផ្ទុះអាវុធដាក់គ្នា រវាងសមត្ថកិច្ច ជាមួយជនសង្ស័យ ពេលបង្ក្រាបឈើគ្រញូង

ឃាតកសម្លាប់សង្សារ នៅក្នុងផ្ទះសំណាក់ គេចខ្លួនបាន ៤ថ្ងៃ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន

សៀមរាប៖ ជនសង្ស័យម្នាក់ ដែលជាឃាតក សម្លាប់សង្សារ របស់ខ្លួន ដោយវិធី ច្របាច់ករ នៅក្នុងបន្ទប់ ផ្ទះសំណាក់ មានឈ្មោះ អង្គរ ទិព្វ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤ នៅភូមិ ស្លក្រាម សង្កាត់ ស្លក្រាម ក្រុង សៀមរាប កន្លងទៅនោះ បានរត់គេចខ្លួន អស់រយៈពេល ៤ថ្ងៃ រហូតដល់ ថ្ងៃទី១៣ ខែកក្កដា ទើបសមត្ថកិច្ច នគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការ ក្រុង សៀមរាប បានសហការ ជាមួយ សមត្ថកិច្ច នគរបាល ខេត្តត្បូងឃ្មុំ ធ្វើការឃាត់ខ្លួន បានជនសង្ស័យម្នាក់នេះ កាលពីវេលាម៉ោង ប្រមាណ ៩:០០ព្រឹក ថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ ២០១៤ ស្ថិតនៅចំណុច បុរីសម្តេចតេជោ ក្នុងភូមិ ចំការគោ ឃុំដា ស្រុក មេម៉ត់ ខេត្តត្បូងឃ្មុំ រួចបានបញ្ជូន មកកាន់ខេត្តសៀមរាប ដើម្បីធ្វើ ការសាកសួរ ។

អាន​បន្ត៖ ឃាតកសម្លាប់សង្សារ នៅក្នុងផ្ទះសំណាក់ គេចខ្លួនបាន ៤ថ្ងៃ ត្រូវបានសមត្ថកិច្ច...

បុរសម្នាក់ តខ្សែភ្លើងឆក់ត្រី ភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់

បន្ទាយមានជ័យ៖ បុរសម្នាក់ ត្រូវចរន្តអគ្គិសនី ឆក់ស្លាប់ ភ្លាមៗ ខណៈពេល តខ្សែភ្លើង ចេញពីផ្ទះ របស់ខ្លួនដើម្បី ឆក់ត្រីក្នុងទឹក ស្រះក្បែរផ្ទះ ។

អាន​បន្ត៖ បុរសម្នាក់ តខ្សែភ្លើងឆក់ត្រី ភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់