បណ្តាញសង្គម

ឃាត់ខ្លួន​មនុស្ស​១១​នាក់ ក្នុងការ​បង្ក្រាប​ទីតាំង ល្បែងស៊ីសង តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត "​ប៉ារីស​ណេ​ត​"

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល សហការ ជាមួយ កម្លាំងនគរបាល អធិការដ្ឋាន នគរបាល ក្រុង តាខ្មៅ បានចុះ បង្ក្រាប ទីតាំងលេងល្បែង ស៊ីសង តាមប្រព័ន្ធ អ៊ីនធើណេត យីហោ ប៉ារីសណេត ចំណុចផ្ទះលេខ ២៩៤ ផ្លូវលេខ ១០៦ ភូមិ តាខ្មៅ១ សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ កាលពីម៉ោងជាង  ៤ ល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤ ដោយបានឃាត់ខ្លួន ម្ចាស់ទីតាំង ចំនួន២នាក់ និងអ្នកចូល លេង ចំនួន ៩ នាក់ ។

អាន​បន្ត៖ ឃាត់ខ្លួន​មនុស្ស​១១​នាក់ ក្នុងការ​បង្ក្រាប​ទីតាំង ល្បែងស៊ីសង...

ព័ត៌មានបឋម៖ ស្លាប់៥នាក់ របួសធ្ងន់ម្នាក់ នៅក្នុងឧទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ ក្នុងខណ្ឌដង្កោ ភ្នំពេញ

ភ្នំពេញ៖ ឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ កាល ពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០១៤ ។

អាន​បន្ត៖ ព័ត៌មានបឋម៖ ស្លាប់៥នាក់ របួសធ្ងន់ម្នាក់ នៅក្នុងឧទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ...

គ្រោះថ្នាក់ដ៍រន្ធត់ រថយន្ដកុងតឺន័រ បុកជាមួយ រថយន្ដហាយឡែនឌ័រ ស្លាប់ ៨នាក់

ពោធិ៍សាត់៖ ករណីគ្រោះថ្នាក់ចរាចរ គួរអោយរន្ធត់មួយ បានកើតឡើង កាលពីវេលាម៉ោង៥ និង៣០ នាទី ល្ងាចថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៤ បង្កឡើងដោយ រថយន្ត ម៉ាកកុងទឺន័រ បើកដាច់កង់មុខ ផ្នែកខាងឆ្វេង ហើយក៏បានរ៉េចង្កូត ទៅបុកចំពេញទំហឹង និងរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡែនឌ័រ ដែលកំពុង ធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលអោយ មនុស្សប្រុសស្រី ដែលជិះក្នុងរថយន្តម៉ាក ហាយឡែនឌ័រទាំងអស់៨ នាក់ ក្នុងនោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំនួន៧ នាក់ ប្រុស៥ នាក់ និង ស្រី២នាក់ សល់ក្មេងអាយុប្រហែល ១០ឆ្នាំម្នាក់ រងរបួសធ្ងន់។

អាន​បន្ត៖ គ្រោះថ្នាក់ដ៍រន្ធត់ រថយន្ដកុងតឺន័រ បុកជាមួយ រថយន្ដហាយឡែនឌ័រ ស្លាប់ ៨នាក់

រកឃើញសព មេប៉ុស្ដិ៍ ឃុំស្វាយពោធិ៍ ក្រោយបាត់ខ្លួន រយៈពេល២០ថ្ងៃ

កំពង់ចាម៖ សពនាយ នគរបាលប៉ុស្ដិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ដែលបាត់ខ្លួន តាំងពីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនោះ ត្រូវបាន សមត្ថកិច្ច និងប្រជាពលរដ្ឋ រកឃើញហើយ ប៉ុន្ដែសាកសព ទាំងមូលរលាយ នៅសល់ តែឆ្អឹង សំលៀក បំពាក់ ស្បែកជើង និងមួក តែប៉ុណ្ណោះ ដែលការ រកឃើញសព នាយនគរបាល ប៉ុស្ដិ៍រូបនេះ បានកើតឡើង កាលពីវេលា ម៉ោងប្រមាណ១០និង២០នាទី ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅ ចម្ងាយពីភូមិគោ ក្នុងព្រៃកក់ ប្រមាណ៣គីឡូម៉ែត្រ ។

អាន​បន្ត៖ រកឃើញសព មេប៉ុស្ដិ៍ ឃុំស្វាយពោធិ៍ ក្រោយបាត់ខ្លួន រយៈពេល២០ថ្ងៃ

ក្មេងស្រីម្នាក់ រអិលជើងធ្លាក់ពីលើកាណូត ត្រូវស្លាបចក្រ វ៉ៃត្រូវចំក្បាលស្លាប់

កំពង់ឆ្នាំង៖ ក្មេងស្រីម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីធ្លាក់ ពីលើកាណូត ចូលទៅក្នុងទឹក ហើយត្រូវ ស្លាបចក្រកាណូតវ៉ៃ ត្រូវចំក្បាល និងខ្លួន បណ្តាល អោយលិចស្លាប់ នៅក្នុងទឹកតែម្តង ។

អាន​បន្ត៖ ក្មេងស្រីម្នាក់ រអិលជើងធ្លាក់ពីលើកាណូត ត្រូវស្លាបចក្រ វ៉ៃត្រូវចំក្បាលស្លាប់

មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ធ្លាក់ពីលើសណ្ឋាគារ ស្ថិតក្នុងភាពមង្ទិល

ភ្នំពេញ៖ លោក ហម មុត មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានស្លាប់ក្រោយពីធ្លាក់ ពីលើសណ្ឋាគារ មីត ឡែន មិនដឹងមូលហេតុ ហើយបង្កឲ្យ មានការភ្ញាក់ផ្អើលកាលពី ម៉ោងជាង៧ព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅទីតាំងលេខ ១៥០ ផ្លូវលេខ៥១៦ ក្នុងភូមិ៣១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

អាន​បន្ត៖ មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ធ្លាក់ពីលើសណ្ឋាគារ ស្ថិតក្នុងភាពមង្ទិល

ប្រទះឃើញសាកសព មនុស្សម្នាក់ រុំក្នុងក្រណាត់ ដែលគេយកមកប្លុងចោល នៅគំនរសំរាម

ភ្នំពេញ៖ សាកសពមនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ រុំ នឹងក្រណាត់វាំងនន ដែលគេយកមកប្លុងចោល នៅលើគំនរសំរាម ក្បែរសាលាបឋមសិក្សា ជា ស៊ីម ឈូកវ៉ា បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។

អាន​បន្ត៖ ប្រទះឃើញសាកសព មនុស្សម្នាក់ រុំក្នុងក្រណាត់ ដែលគេយកមកប្លុងចោល នៅគំនរសំរាម

កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ បង្រ្កាបមុខសញ្ញា ចែកចាយគ្រឿងញៀន ២នាក់់ និងដកហូត វត្ថុតាងមួយចំនួន

ត្បូងឃ្មុំ៖ កម្លាំងនគរបាល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ ការចាប់ខ្លួន មុខសញ្ញាចែកចាយ ថ្នាំញៀន ២នាក់ និងដកហូត វត្ថុតាងមួយចំនួនផងដែរ ។

អាន​បន្ត៖ កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ បង្រ្កាបមុខសញ្ញា ចែកចាយគ្រឿងញៀន ២នាក់់ និងដកហូត...

ម៉ូតូពីរគ្រឿងប៉ះគ្នា បណ្តាលឲ្យនារីម្នាក់សន្លប់ នៅចំណុចភ្លើងស្តុបទួលគោគ

ភ្នំពេញ៖ ម៉ូតូពីរគ្រឿងប៉ះគ្នា បណ្តាលឲ្យ នារីម្នាក់សន្លប់ស្តូកស្តឹង ក្រោយកើតហេតុ ភាគីម្ខាងទៀត បន្ថែមល្បឿនគេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោងជិត៨យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចភ្លើងស្តុបទួលគោគ ស្ថិតនៅក្នុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោគ ។

អាន​បន្ត៖ ម៉ូតូពីរគ្រឿងប៉ះគ្នា បណ្តាលឲ្យនារីម្នាក់សន្លប់ នៅចំណុចភ្លើងស្តុបទួលគោគ

ជិះម៉ូតូឆ្លងថ្នល់ មិនប្រយ័ត្ន រថយន្តហាយឡែនឌ័រ បុកបាក់ជើងខាងស្តាំ

កំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាល ពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ ៦០ - ៦១ ស្ថិតក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច បណ្តាលបុរសម្នាក់ បានរងរបួសធ្ងន់ ដោយសាររថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ បើកបុក ខណៈដែលបុរសរងគ្រោះ ជិះម៉ូតូឆ្លងថ្នល់ មិនបានប្រុងប្រយ័ត្ន ។

អាន​បន្ត៖ ជិះម៉ូតូឆ្លងថ្នល់ មិនប្រយ័ត្ន រថយន្តហាយឡែនឌ័រ បុកបាក់ជើងខាងស្តាំ

កូរ៉ូឡា បើកលឿនជ្រុល ចូលចំណែកខាងឆ្វេង ប៉ះរថយន្តមួយទៀត បែកធុងទឹក រួចហើយសង ៧០ដុល្លារ បញ្ចប់រឿង

ភ្នំពេញ៖ រថយន្តម៉ាក កូរ៉ូឡាអាទីស ពណ៌ក្រហមមួយគ្រឿង បើកបរ ដោយនារីវ័យក្មេងម្នាក់ បានបើកយ៉ាងលឿន រួចហើយជ្រុលចូល ទៅចំណែក ខាងឆ្វេងដៃ ក៏បានប៉ះជាមួយ នឹងរថយន្តមួយគ្រឿង ប្រភេទតួរីស ១២កៅអី បណ្តាលឲ្យរថយន្ត កូរ៉ូឡានោះ ខូចខាតផ្នែកខាងមុខ ចំហៀងខាងឆ្វេង និងបែកកង់ទៅមុខលែងរួច។

អាន​បន្ត៖ កូរ៉ូឡា បើកលឿនជ្រុល ចូលចំណែកខាងឆ្វេង ប៉ះរថយន្តមួយទៀត បែកធុងទឹក រួចហើយសង...

អ្នកតវ៉ារឿងដីកម្ពុជាក្រោម គប់ដំថ្មដាក់សមត្ថកិច្ច ជាការតបតនឹងការបំបែកការប្រមូលផ្តុំ

ភ្នំពេញ៖ ក្រុមអ្នកតវ៉ា នៅព្រឹកថ្ងៃអង្គារនេះ ប្រឈមជាមួយ កម្លាំងសមត្ថកិច្ច នៅខាងមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បណ្តាលឲ្យអ្នកចូលរួមមួយចំនួន បានគប់ដុំថ្ម ដាក់សមត្ថកិច្ច ។

អាន​បន្ត៖ អ្នកតវ៉ារឿងដីកម្ពុជាក្រោម គប់ដំថ្មដាក់សមត្ថកិច្ច...

រូបត្លុក៖ វិធានការបង្ក្រាប ការនេសាទខុសច្បាប់ គ្មានប្រសិទ្ធិភាព ទន្លេសាប ក្លាយជាដេប៉ូស្តុកមុង

រដូវបិទនេសាទម្តងៗ សុទ្ធតែ ត្រូវប្រកាសដោយរដ្ឋាភិបាល ក្រសួងកសិកម្ម និងអគ្គនាយកដ្ឋាន ជលផលផងដែរ។ ប៉ុន្តែ សកម្មភាព នៃការនេសាទ ខុសច្បាប់ នៅតែមាន និងត្រូវបានរកឃើញ ជាហូរហែ។ ការរកឃើញករណី នេសាទខុសច្បាប់ ជារឿងល្អមួយ ប៉ុន្តែគេនៅសង្ស័យ អំពីករណីនេសាទខុសច្បាប់ លួចលាក់ជាច្រើនទៀត នៅក្នុងផ្ទៃទឹកបឹងទន្លេសាប។

អាន​បន្ត៖ រូបត្លុក៖ វិធានការបង្ក្រាប ការនេសាទខុសច្បាប់ គ្មានប្រសិទ្ធិភាព ទន្លេសាប...

កុមារដែលរងទារុណកម្ម ពីសំណាក់ភិក្ខុសង្ឃអគតិ កំពុងទទួលការថែទាំ នៅមជ្ឈមណ្ឌល កុលបុត្រតេជោ

សៀមរាប៖ កាលពីរសៀល ថ្ងៃទី៥ កក្កដា កន្លងទៅ ព្រះចៅអធិការ វត្តព្រះឥន្ទកោសី ព្រះនាមពេជ្រ សន ជាមេគណខេត្ត និងព្រះភិក្ខុព្រហ្មជោតោ ហឿន សំនៀង នាយកប្រតិបត្តិ សមាគមជីវិត និងក្ដីសង្ឃឹម និងជាគ្រូសូត្រឆ្វេង គង់នៅវត្តដំណាក់ បាននិមន្តនាំយកសម្ភារ និងប្រាក់មួយចំនួន ទៅផ្ដល់ឱ្យកុមារ តន់ រតនា ដែលទទួលរងនូវ ទារុណកម្ម យ៉ាងព្រៃផ្សៃ ពីសំណាក់ភិក្ខុសង្ឃ មួយអង្គដែលគ្មានក្ដីមេត្ដា

អាន​បន្ត៖ កុមារដែលរងទារុណកម្ម ពីសំណាក់ភិក្ខុសង្ឃអគតិ កំពុងទទួលការថែទាំ នៅមជ្ឈមណ្ឌល...

សមត្ថកិច្ចចម្រុះ បង្ក្រាបបទស្មើសនេសាទ ក្នុងស្រុក៣ ទទួលបានលទ្ធផលល្អ

កំពង់ឆ្នាំង៖ របាំងសាច់អួនខុសច្បាប់ និងរបាំងព្រួលឫស្សី ចំនួន៣២កន្លែង មានប្រវែង៧៤០ម៉ែត្រ បង្គោលចំនួន៥៨០ដើម លបលូចំនួន១០មាត់ រួមនិងលបឫស្សី ៥៧ លបព្រួលឫស្សី ៤៨ ផែនអួនស្បៃមុងប្រវែង ៥០ម៉ែត្រ និងទូកម៉ាស៊ីនមួយគ្រឿង ត្រូវបានកំលាំងចម្រុះ ធ្វើការបង្ក្រាប នៅពេលក្រុមជនល្មើស បានលបលួចដាក់បង្កប់រាំងផ្ជិត ក្នុងព្រែកបឹង និងធ្វើការលួចអូស នៅពេល ដែលទឹកទន្លេ កំពុងឡើង និងត្រីពងកូន។

អាន​បន្ត៖ សមត្ថកិច្ចចម្រុះ បង្ក្រាបបទស្មើសនេសាទ ក្នុងស្រុក៣ ទទួលបានលទ្ធផលល្អ

រថយន្តដឹកអុស បុករថយន្តដឹកជ្រូក ក្រឡាប់បះជើង មនុស្ស២នាក់រងរបួសធ្ងន់ ងាប់ជ្រូក៩ក្បាល

កំពង់ឆ្នាំង៖ មនុស្ស២នាក់ បានរងរបួសធ្ងន់ ងាប់ជ្រូកចំនួន ៩ក្បាល នៅក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ ឡានយីឌុបដឹកអុស បុកឡានដឹកជ្រូក ធុនធំ ពីក្រោយពេញទំហឹង ក្រឡាប់បះជើង។

អាន​បន្ត៖ រថយន្តដឹកអុស បុករថយន្តដឹកជ្រូក ក្រឡាប់បះជើង មនុស្ស២នាក់រងរបួសធ្ងន់...

ចាប់បានអ្នកលេង ល្បែងអាប៉ោងក្នុងព្រៃ បានចំនួន៥នាក់ និងលុយ៣លានរៀល បញ្ជូនទៅតុលាការ

កំពង់ឆ្នាំង៖ ក្រុមអ្នកលេង អាប៉ោងមួយក្រុម មានគ្នាចំនួន៥នាក់ ត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌ កំរិតស្រាល របស់ស្នងការដ្ឋាន នគរបាលបាលខេត្ត ធ្វើការឡោមពទ្ឋ័ចាប់ខ្លួន បាននៅវេលាម៉ោង ២និង ៣០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុច ក្នុងព្រៃជើងភ្នំ កញ្ចុះព្រៃ ស្ថិតក្នុង ភូមិអូ រល្ពៅ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

អាន​បន្ត៖ ចាប់បានអ្នកលេង ល្បែងអាប៉ោងក្នុងព្រៃ បានចំនួន៥នាក់ និងលុយ៣លានរៀល បញ្ជូនទៅតុលាការ

មានវិបត្តិផ្លូវចិត្ត ផឹកថ្នាំបាញ់កក់ រួចចងកសម្លាប់ខ្លួនទាំងយប់ ក្នុងក្រោលគោ

កំពង់ឆ្នាំង៖ បុរសចំណាស់ម្នាក់ បានចងកសម្លាប់ខ្លួន នៅនឹងធ្នឹម ក្រោលគោ អ្នកជិតខាង ក្នុងភូមិដែលសង្ស័យថា មានវិបត្តផ្លូវចិត្ត យូរឆ្នាំមកហើយ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៧ និង១០នាទី ទាបភ្លឺ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងចំណុច ទួលតាកែវ ស្ថិតក្នុង ភូមិកោះថ្កូវឃុំ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

អាន​បន្ត៖ មានវិបត្តិផ្លូវចិត្ត ផឹកថ្នាំបាញ់កក់ រួចចងកសម្លាប់ខ្លួនទាំងយប់ ក្នុងក្រោលគោ

ក្រោយពីសមត្ថកិច្ច ចុះទៅសំរុះសំរួល អំពើហឹង្សាប្តីប្រពន្ធ ក្របួចបានអ្នកចែកចាយ និង ប្រាស់ថ្នាំញៀន ម៉ាទឹកកក ចំនួន៦នាក់

កំពង់ឆ្នាំង៖ ជនសង្ស័យប្រុសស្រី ចំនួន៦នាក់ ជាអ្នកជួញដូរចែកចាយ និងប្រើប្រាស់ ថ្នាំញៀន ត្រូវសមត្ថកិច្ច ឡោមព័ទ្ធ ចាប់បាន ទាំងយប់ ខណៈសមត្ថកិច្ចចុះ ទៅសំរុះសំរួលពីករណី អំពើហឹង្សា ប្តីប្រពន្ធមួយគូរ។ ប្រតិបត្តិការ បង្ក្រាបនេះ បានធ្វើឡើងនៅ ម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ នៅផ្ទះសំណាក់ យីហោ សុដាលីន ស្ថិតក្នុងភូមិត្រពាំងចឹកសា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

អាន​បន្ត៖ ក្រោយពីសមត្ថកិច្ច ចុះទៅសំរុះសំរួល អំពើហឹង្សាប្តីប្រពន្ធ ក្របួចបានអ្នកចែកចាយ...

រថយន្តយីឌុប បុកម៉ូតូយុវជន ២នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ

កំពង់ឆ្នាំង៖ យុវជន២នាក់ ត្រូវជាឳពុកមារ និងក្មួយ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្រោយពីរថយន្ត យីឌុបមួយគ្រឿង បុកម៉ូតូ ដែលគេទាំង២នាក់ ជិះចំពេញទំហឹងរួចមក។

អាន​បន្ត៖ រថយន្តយីឌុប បុកម៉ូតូយុវជន ២នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ

រៀន​បើករថយន្ត​ ជ្រុល​ចង្កូត ​ធ្លាក់​ចូលលូទឹកស្អុយ​

ភ្នំពេញ: បុរសម្នាក់ ជាបុគ្គលិក នៅក្នុងហាងប្រហិតត្រី និងងៀតគោពិសេសម្នាក់ ររៀនបើករថយន្ត ជ្រុលជាន់ហ្គាររថយន្ត បោលទំលុះ ជញ្ជាំងហាង រួចជ្រុលទៅ បុកបង្កាន់ដៃលូទឹកស្អុយ ដាំក្បាលរថយន្ត ចូលប្រឡាយទឹកស្អុយ សំណាងល្អ មិនមានអ្នករងរបួស ។

អាន​បន្ត៖ រៀន​បើករថយន្ត​ ជ្រុល​ចង្កូត ​ធ្លាក់​ចូលលូទឹកស្អុយ​