បណ្តាញសង្គម

កិច្ចប្រជុំរៀបចំ ផែនការចុះពិនិត្យ វាស់វែងដីនៅ សល់ពីការបោះបង្គោល ព្រំដែនរបស់គណៈកម្មការព្រំដែន សម្រាប់ធ្វើការ គ្រប់គ្រង ការពារ និងចុះបញ្ជីជាដី ឯកជនរបស់រដ្ឋបាលខេត្ត ដែលមានទីតាំង នៅក្នុងភូមិសាស្ត្រ ឃុំ ត្រពាំងផ្លុង ស្រុកពញាក្រែក និងឃុំដារ ស្រុកមេមត់

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត និងជាប្រធាន គណៈកម្មការខេត្ត បានដឹកនាំ កិច្ចប្រជុំរៀបចំ ផែនការចុះពិនិត្យ វាស់វែងដីនៅ សល់ពីការបោះបង្គោល ព្រំដែនរបស់គណៈកម្មការព្រំដែន សម្រាប់ធ្វើការ គ្រប់គ្រង ការពារ និងចុះបញ្ជីជាដី ឯកជនរបស់រដ្ឋបាលខេត្ត ដែលមានទីតាំង នៅក្នុងភូមិសាស្ត្រ ឃុំ ត្រពាំងផ្លុង ស្រុកពញាក្រែក និងឃុំដារ ស្រុកមេមត់ ។

អាន​បន្ត៖ កិច្ចប្រជុំរៀបចំ ផែនការចុះពិនិត្យ វាស់វែងដីនៅ សល់ពីការបោះបង្គោល...

អភិបាលខេត្តត្បូងឃ្មុំ៖ ឆ្នាំក្រោយកូនឈើ១មុឺនដើម នឹងត្រូវដាំទូទាំងខេត្ត ដោយរំពឹង៥ឆ្នាំក្រោយ ក្រុងសួងនឹងទទួលបានផ្ការំដួល៣ទង តែត្រូវចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ក្នុងខេត្ត!

 (ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្លែងបែបនេះ ក្នុងឪកាសដឹកនាំ មន្ទីរអង្គភាព អាជ្ញាធរ សិស្សានុសិស្ស សសយក អាជីវករ និងប្រជាពលរដ្ឋ នាំគ្នាដាំកូនឈើធ្នង់ បេង នាងនួនជាដើម ចំនួនប្រមាណ 300ដើម បន្ថែមទៀត នៅបរិវេណនិង ជុំវិញវិទ្យាល័យ សម្ដេចតេជោហ៊ុនសែនសួង និងតាមដងផ្លូវ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីផ្តល់ សោភ័ណភាព និងលើកកម្ពស់ បរិស្ថានបៃតង ។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ៖ ឆ្នាំក្រោយកូនឈើ១មុឺនដើម នឹងត្រូវដាំទូទាំងខេត្ត...

អភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំអន្តរក្រសួង ចុះពិនិត្យ និងប្រជុំបូកសរុបគម្រោងដែលអនុវត្តការទូទាត់ពហុឆ្នាំ ស្ថិតក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ

ស្របពេលបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ ជិតចូលមកដល់ក្នុងពេលឆាប់ៗនេះ ហើយដែលថ្ងៃនោះ ប្រជាពលរដ្ឋតែងធ្វើដំណើរ ទៅកាន់ទីវត្តអារ៉ាមនានា ដូច្នេះដោយគិតគូរពីការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យ មានភាពងាយស្រួល នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយគណៈប្រតិភូជំនាញអន្តរក្រសួង បានចុះពិនិត្យមើលផ្លូវនានា ក្នុងខេត្តដើម្បីជួយពន្លឿនការស្ថាបនាផ្លូវឱ្យទាន់ពេលវេលាដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋដែលប្រាស្រ័យផ្លូវ មានភាពងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមក។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំអន្តរក្រសួង ចុះពិនិត្យ...

អភិបាលខេត្តត្បូងឃ្មុំ សង្គ្រោះក្មេងរើសអេតចាយ៤នាក់ ឲ្យបានចូលរៀននៅសាលា ព្រមទាំងជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ដែលមានជីដូនពិការ និងម្តាយមានជំងឺ

ដោយក្ដីអាណិតអាសូរដល់ក្មួយៗ៣នាក់ដើររើសអេតចាយ រកចំណូលផ្គត់ផ្គង់គ្រួសារ និងម្ដាយមានជម្ងឺផងនោះ បន្ទាប់ពីបានជួបក្មួយៗកំពុងដើររើសអេតចាយតាមផ្លូវ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានសួរនាំដឹងរឿងដ៍អាសូរនេះ ភ្លាមៗបានឯកឧត្តមផ្តល់ថវិការមួយចំនួនផងដែរ កាលពីថ្ងៃ២៤ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ សង្គ្រោះក្មេងរើសអេតចាយ៤នាក់ ឲ្យបានចូលរៀននៅសាលា...

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៍ សាខាកាកបាទក្រហមខេត្ត ទៅចែកជូនជនងាយរងគ្រោះ ៥៧គ្រួសារ នៅក្រុងសួង

ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ អភិបាលខេត្តចិត្តធម៍ តែងតែចុះតាមមូលដ្ឋាន ព្រួយបារម្ភពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ទោះបីជាថ្ងៃចុងសប្តាហ៍ក្តី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដែលជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ រួមទាំងសហការី បានអញ្ជើញបន្តចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកផ្តល់ជូនដល់គ្រួសារជនងាយរងគ្រោះ ជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ និងគ្រួសារក្រីក្រចំនួន ៥៧គ្រួសារ នៅបរិវេណវត្តវិហារលួង ក្នុងក្រុងសួង នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៍ សាខាកាកបាទក្រហមខេត្ត...

អភិបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភថវិការ៥លានរៀលរាល់ខែ ដល់ស.ស.យ.កខេត្ត ដើម្បីជំរុញឲ្យសកម្មភាពការងារ សង្គមកាន់ខេត្តកាន់តែផុសផុល តាមរយៈកម្លាំងយុវជន

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំឲ្យ លោក ប្រធានស.ស.យ.ខេត្ត និងលោកប្រធានមន្ទីរអបរំខេត្ត ត្រូវរួមគ្នាធ្វើយ៉ាងណា បញ្ចូលក្រុមយុវជនសិស្សានុសិស្សតាមសាលាទូទាំងខេត្ត ចូលជាសមាជិកស.ស.យ.ក ឲ្យបានទ្វេរឡើងបន្ថែមទៀត ដើម្បីបញ្ជ្រាបការយល់ដឹងដល់យុវជនជំនាន់ក្រោយ ដឹងពីតម្លៃនៃអរិយធម៍ដ៍មហាសាលរបស់កម្ពុជា និងគោលនយោបាយនានា ដែលរារដ្ឋាភិបាលខិតខំដើម្បីយុវជន និងប្រជាពលរដ្ឋ។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភថវិការ៥លានរៀលរាល់ខែ ដល់ស.ស.យ.កខេត្ត...

អភិបាលខេត្តត្បូងឃ្មុំ ជម្រុញអោយ សមាគមន៏សហគ្រិនវ័យក្មេងកម្ពុជា ខិតខំបង្កើនការទាក់ទាញ អោយបានកាន់តែច្រើន នៅអ្នកវិនិយោគចូលមកខេត្តកំពង់ចាម និងត្បូងឃ្មុំ

នៅសាលាខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំជាមួយសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា (YEAC) សាខាខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ ដើម្បីសម្តែងការ

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ ជម្រុញអោយ សមាគមន៏សហគ្រិនវ័យក្មេងកម្ពុជា...

មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ បន្តចុះធ្វើតេស្តត្រួតពិនិត្យ រកសារធាតុគីមីលើម្ហូបអាហារ ក្នុងផ្សារសួង, ជាលទ្ធផលមានគុណភាពល្អ

(ត្បូងឃ្មុំ)៖ ដើម្បីធានាសុខភាពជូន ប្រជាពលរដ្ឋជាអ្នកទទួលទាន លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំ

អាន​បន្ត៖ មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ បន្តចុះធ្វើតេស្តត្រួតពិនិត្យ...

ថ្នាក់ដឹកនាំ ខេត្តត្បូងឃ្មុំ អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ ២០១៩ ទាំង ៧ មណ្ឌល ៖ អភិបាលខេត្ត ប្រកាសផ្តល់កុំព្យូទ័រយួរដៃ សម្រាប់សិស្សជាប់និទ្ទេស A នៅទូទាំងខេត្តត្បូងឃ្មុំ

រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌល

អាន​បន្ត៖ ថ្នាក់ដឹកនាំ ខេត្តត្បូងឃ្មុំ...

សន្និបាត សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ អាណត្តិទី២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ត្រូវបានជ្រើសរើសជាប្រធានគណៈកម្មាធិការសាខាខេត្ត

សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីសន្និបាតសាខា អាណត្តិទី២ (២០១៩-២០២៥) ក្រោមអធិបតីភាពលោកជំទាវ ពុំ

អាន​បន្ត៖ សន្និបាត សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ អាណត្តិទី២ ឯកឧត្តមបណ្ឌិត ជាម...

ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរភូមិ ឃុំ ដើម្បីស្តាប់បញ្ហាប្រឈម សំណូមពរ និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រ មណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធាន គណៈកម្មការទី១ នៃរដ្ឋសភា អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ នាយកសាលា និងប្រជាពលរដ្ឋ ប្រមាណជាង១២០នាក់ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីស្តាប់ បញ្ហាប្រឈម សំណូមពរ និងដោះស្រាយកង្វល់ របស់ប្រជាពលរដ្ឋ តាមមូលដ្ឋាន ។

អាន​បន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរភូមិ ឃុំ...

ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរភូមិ ឃុំ ដើម្បីស្តាប់បញ្ហាប្រឈម សំណូមពរ និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌល ខេត្តត្បូងឃ្មុំ និងជាប្រធាន គណៈកម្មការទី១ នៃរដ្ឋសភា អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ នាយកសាលា និងប្រជាពលរដ្ឋ ប្រមាណជាង ១២០នាក់ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីស្តាប់ បញ្ហាប្រឈម សំណូមពរ និងដោះស្រាយកង្វល់ របស់ប្រជាពលរដ្ឋ តាមមូលដ្ឋាន ។

អាន​បន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរភូមិ ឃុំ...

អភិបាលខេត្តត្បូងឃ្មុំ ប្រាប់ឲ្យសិស្សានុសិស្សសម្រួលអារម្មណ៍ឲ្យល្អ ត្រៀមខ្លួនឲ្យរួចរាល់ ប្រលងឲ្យអស់ពីសមត្ថភាព កុំព្រូទ័រយួរដៃ រង់ចាំសិស្សជាប់និទ្ទេសA មកទទួល!!

សូមសិស្សានុសិស្សសម្រួលអារម្មណ៍ឲ្យល្អ ត្រៀមខ្លួនឲ្យរួចរាល់ ប្រលងឲ្យអស់ពីសមត្ថភាព កុំព្រូទ័រយួរដៃ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រកាសផ្តល់ជូនសិស្សជាប់និទ្ទេសAទូទាំងខេត្ត។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ ប្រាប់ឲ្យសិស្សានុសិស្សសម្រួលអារម្មណ៍ឲ្យល្អ...

នាយឧត្តមសេនីយ៍ សៅ សុខា និងអភិបាលខេត្តត្បូងឃ្មុំ ចុះពីនិត្យទីតាំងស្តុកឈើ នៅក្នុងមូលដ្ឋានស្រុកមេមត់

(ត្បូងឃ្មុំ)៖ ក្នុងឪកាសចុះពិនិត្យ ទីតាំងស្តុកឈើ ០៣កន្លែង ក្នុងមូលដ្ឋាន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមនាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានស្នើរដល់ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នា ធ្វើយ៉ាងណាទប់ស្កាត់ និងបង្ក្រាប នូវបទល្មើស ធនធានធម្មជាតិ រាល់ការចរាចរ បទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ នាយឧត្តមសេនីយ៍ សៅ សុខា និងអភិបាលខេត្តត្បូងឃ្មុំ ចុះពីនិត្យទីតាំងស្តុកឈើ...

កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងទិសដៅការងារ ឆ្នាំ២០១៩ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្រ្តី

នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាមន្ទីរ កិច្ចការនារីខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍បូកសរុប លទ្ធផលការងារ ឆ្នាំ២០១៨ និងទិសដៅការងារ ឆ្នាំ២០១៩ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្រ្តី ក្រោមអធិបតីភាព លោកជំទាវ ឡេង សុខា ប្រធានសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកជំទាវ ខៀវ សាមួន សមាជិកក្រុមប្រឹក្សាខេត្ត និងកលោកជំទាវ នី ចាន់ធីតា អភិបាលរង ខេត្តត្បូងឃ្មុំ ក្នុងនោះក៏ មានការ អញ្ជើញចូលរួមពី សមាជិការ មកពីមន្ទីរ អង្គភាព ពាក់ព័ន្ធសរុប ប្រមាណជាង ១០០នាក់ ៕

អាន​បន្ត៖ កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងទិសដៅការងារ...

អភិបាលរងខេត្តត្បូងឃ្មុំ ដឹកនាំប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពសម្អាតបរិស្ថានជុំវិញតំបន់រដ្ឋបាលខេត្ត ដើម្បីបំផុសប្រជាពលរដ្ឋ ឲ្យរួមគ្នារក្សាអនាម័យបរិស្ថាន

រដ្ឋបាល ខេត្តត្បូងឃ្មុំ សហការជាមួយ ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ រួមជាមួយយុវជន ស ស យ ក ខេត្ត បានរៀបចំ សម្អាតអនាម័យ បរិស្ថាន នៅបរិវេណ តំបន់រដ្ឋបាល ខេត្តត្បូងឃ្មុំ នឹងតាមដងផ្លូវនានា ក្នុងន័យបំផុស ប្រជាពលរដ្ឋ រួមគ្នារក្សាអនាម័យ និងស្រលាញ់ បរិស្ថានជុំវិញខេត្ត ដើម្បីអោយ បរិស្ថានស្អាត គ្មានសំរាម ទើបខេត្ត មានប្រជាប្រិយភាព គួរឱ្យចង់រស់នៅ និងជាកន្លែងកម្សាន្ត ។

អាន​បន្ត៖ អភិបាលរងខេត្តត្បូងឃ្មុំ ដឹកនាំប្រធាន/អនុប្រធាន...

កម្លាំងនគរបាលស្រុកក្រូចឆ្មារ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដកហូតឧបករណ៍បានមួយចំនួន

#នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៤:០០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកក្រូចឆ្មារ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះបង្ក្រាបបទល្មើស នេសាទខុសច្បាប់ (លបស្បៃមុង) នៅភូមិសាស្រ្ត ស្រុកក្រូចឆ្មារ ។

អាន​បន្ត៖ កម្លាំងនគរបាលស្រុកក្រូចឆ្មារ បង្ក្រាបបទល្មើសនេសាទខុសច្បាប់...

ប្រធានគណ:គ្រូពេទ្យកម្ពុជា ថ្លែងលើកឡើងថា គ្រូពេទ្យទាំងអស់ទូទាំងប្រទេស ដែលមិនទាន់បានចុះបញ្ជីគណ:គ្រូពេទ្យ ហាមដាច់ខាតមិនឲ្យព្យាបាលជំងឺ!!

(ត្បូងឃ្មុំ)៖ ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិកាក្រសួងសុខាភិបាល ថ្លែងសង្កត់ធ្ងន់បែបនេះ ក្នុងឪកាសអញ្ជើញជាអធិបតីប្រារព្ធ ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៥ នៅខេត្តត្បូងឃ្មុំ ដែលរៀបចំឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពី លោកសាស្ត្រាចារ្យ លោកវេជ្ជបណ្ឌិត មកពីបណ្ដាមន្ទីរពេទ្យថ្នាក់ជាតិ លោកវេជ្ជបណ្ឌិត កែវ វណ្ណ: ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ លោកវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរ និងជាប្រធានគណ:គ្រូពេទ្យខេត្ត រួមជាមួយវត្តមានរបស់តំណាងគណៈគ្រូពេទ្យនៅតាមបណ្ដាខេត្តជុំវិញរួមមានខេត្ត៖ កំពង់ចាម, កំពង់ធំ, ក្រចេះ, ព្រៃវែងនិងវត្តមានរបស់ វេជ្ជបណ្ឌិត, គ្រូពេទ្យ មកពីគ្រឹះស្ថានរដ្ឋ និងឯកជនទូទាំងខេត្ត ដែល

ឯកឧត្តមសាស្ត្រាចារ្យ ប្រធានគណៈគ្រូពេទ្យកម្ពុជា រូបនេះថ្លែងបញ្ជាក់ថា គ្រូពេទ្យទាំងអស់ដែលបានមក ចុះបញ្ជីការ និងបន្តអាជ្ញាប័ណ្ណ នៃការអភិវឌ្ឍន៍វិជ្ជាជីវ:វេជ្ជសាស្ត្រ របស់គណ:គ្រូពេទ្យ គឺធានាបញ្ជាក់បានថា ជាគ្រូពេទ្យមួយដ៍ពេញលេញ មានសមត្ថភាពគ្រប់គ្រាន់ មានចំណេះដឹង ស្មារតីល្អ កាយសម្បទាមាំទាំ និងបានយល់ដឹង ដោយបង្កើនចំណេះដឹងថ្មីៗគ្រប់គ្រាន់ ក្នុងការដើរឲ្យទាន់សម័យកាលនៃការវិវឌ្ឍន៍ប្រភេទជំងឺ ថ្នាំពេទ្យ និងការព្យាបាល។

លោកវេជ្ជ:បណ្ឌិត កែវ វណ្ណ: បានឪ្យដឹងថា មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំមានគណៈវិជ្ជាជីវៈចំនួន៥ គឺ, គណៈគ្រូពេទ្យ, គណៈគិលានុបដ្ឋាក, គណ:ឆ្មប, គណ:ឪសថការី និងគណ:ទន្តពេទ្យ។
ចំពោះការផ្តល់សេវាសុខាភិបាលឯកជនទូទាំងខេត្ត ទាំងមន្ទីរសំរាកព្យាបាល បន្ទប់សម្រាកគ្រប់ប្រភេទ និងឪសស្ថានស្ថាន មានសរុប ៧៧៧កន្លែង។

លោក ប្រធានមន្ទីរសុខាភិបាលខេត្ត ឲ្យដឹងបន្តថា រយៈពេល៦ខែដើមឆ្នាំនេះ ការពិគ្រោះជំងឺរបស់ប្រជាពលរដ្ឋទាំងពីរភេទនិងគ្រប់វ័យទូទាំងខេត្តមានចំនួនសរុប ៣២៥៧៦៤ករណី ក្នុងនោះករណីថ្មីមានចំនួន ៣០៥១១០ករណី។ ដោយឡែកការសំរាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលទូទាំងខេត្ត មានចំនួន១៤៤៨ករណី។

បើតាមលោក ឆន មុនី អនុប្រធានមន្ទីរសុខាភិបាលខេត្ត ឲ្យដឹងដែរថា គ្រូពេទ្យទូទាំងខេត្តត្បូងឃ្មុំ ស្ទើរតែ១០០% បានមកចុះបញ្ជីការ និងបន្តអាជ្ញាប័ណ្ណ នៃការអភិវឌ្ឍន៍វិជ្ជាជីវ:វេជ្ជសាស្ត្រ ដោយឡែកនៅសល់មួួយចំនួនតូចប៉ុណ្ណោះ ដែលមិនទាន់បានចុះ គឺជាគ្រូពេទ្យ ទើបចេញថ្មី។

ឆ្លៀតនៅក្នុងឪកាសនោះ លោក ឆន មុនី ក្នុងនាមជាប្រធានគណ:គ្រូពេទ្យខេត្តត្បូងឃ្មុំ បានអំពាវដល់ លោក លោកស្រីប្រធានការិយាល័យ ប្រធានមន្ទីរពេទ្យ ត្រូវយកចិត្តទុកដាក់ ប្រមូលណែនាំ គ្រូពេទ្យដែលនៅមិនទាន់ចុះបញ្ជីការ ឲ្យរួសរាន់ មកចុះបញ្ជីគណ:គ្រូពេទ្យ ដើម្បីឆ្លើយតបទៅនឹងការគោរពច្បាប់វិជ្ជាជីវ:សុខាភិបាល និងធានាឲ្យបាននូវការផ្តល់សេវាសុខាភិបាល ប្រកបដោយវិជ្ជាជីវ:៕

អត្ថបទ និងរូបភាពដោយ លោក វ៉ាន់ វីរៈ

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំវិសាមញ្ញ លើកទី ០១ អាណត្តិទី០៣

នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នាថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩ នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៣ក្រោមអធិបតីភាព ឯកឧត្ដម ស៊ាក ឡេង

អាន​បន្ត៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំវិសាមញ្ញ លើកទី ០១ អាណត្តិទី០៣

ទោះបីជម្ងឺគ្រុនឈាមក្នុងខេត្តត្បូងឃ្មុំមានការថមថយចុះ មន្ត្រីជំនាញ នៅតែបន្តធ្វើយុទ្ធនាការកំចាត់ប្រភពមូសខ្លា និងបញ្ជ្រាបការយល់ដឹង បង្កើនការអប់រំ ផ្សព្វផ្សាយ

ជម្ងឺគ្រុនឈាម នៅក្នុងខេត្តត្បូងឃ្មុំនៅក្នុងសប្តាហ៍ទី២៩ ក្នុងឆ្នាំ២០១៩នេះ មានការថមថយចុះមកវិញ បន្ទាប់ពីមន្ទីរសុខាភិបាលខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន

អាន​បន្ត៖ ទោះបីជម្ងឺគ្រុនឈាមក្នុងខេត្តត្បូងឃ្មុំមានការថមថយចុះ មន្ត្រីជំនាញ...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕