បណ្តាញសង្គម

ឯកឧត្តម ប្រាជ្ញ ចន្ទ និងលោកជំទាវ នាំយកទៀនវស្សា និងបច្ច័យ ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាចំនួន៤វត្ត ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ដើម្បីលើកកម្ពស់វិសយ័ព្រះពុទ្ធសាសនា និងគោរពប្រតិបត្តិ តាមទំនៀមទំលាប់ ប្រពៃណីជាតិខ្មែរផងនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការទី ១នៃរដ្ឋសភាជាតិ និងលោកជំទាវ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ព្រមទាំងសហការី បានរៀបចំបុណ្យវេរទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា៤វត្ត ស្ថិតនៅក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ និងលោកជំទាវ នាំយកទៀនវស្សា និងបច្ច័យ ទៅប្រគេនព្រះសង្ឃ...

ចូលព្រះវស្សា! អភិបាលខេត្តត្បូងឃ្មុំ នាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនព្រះសង្ឃ នៅវត្តកោះត្រែង ក្នុងឃុំកោះ២ ស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំ មន្រ្តីរាជការ នាំយកទៀនវស្សា និងគ្រឿង ឧបភោគ បរិភោគ ទៅវេរទៀន ចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមានៅ វត្តកោះត្រែង ស្ថិតនៅឃុំកោះ២ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដែលនៅលើកោះនោះ ក៍អំណោយផល ខាងកសិក្មោងដែរ ដោយល្បីល្បាញក្រូចថ្លុង មានរសជាតិ ផ្អែមឆ្ងាញ់ពិសារ ។

អាន​បន្ត៖ ចូលព្រះវស្សា! អភិបាលខេត្តត្បូងឃ្មុំ នាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនព្រះសង្ឃ...

មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងអាជ្ញាធរស្រុកអូររាំងឪ បន្តចុះធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម ដោយលុបបំបាត់ជំរកមូសខ្លា ជាប្រភពនៃជំងឺគ្រុនឈាម!!

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ លោកវេជ្ជបណ្ឌិត កែវ វណ្ណ: ប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ និងលោក ងួន ប៊ុណ្ណាន អភិបាលស្រុក អូររាំងឪ បានដឹកនាំ មន្ត្រីសុខាភិបាល លោកគ្រូ អ្នកគ្រូពេទ្យ អាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចុះធ្វើយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹង ជំងឺគ្រុនឈាម ដោយលុបបំបាត់ ជម្រកមូសខ្លា ដាក់ថ្នាំអាបែត តាមអាងទឹក ពាងទឹក និងប្រភព ដក់ទឹកនានា និងចុះពន្យល់ណែនាំ ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹង ប្រភព និងផលប៉ះពាល់ នៃជំងឺគ្រុនឈាម ក្នុងភូមិសាស្ត្រ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ៕

 

អាន​បន្ត៖ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងអាជ្ញាធរស្រុកអូររាំងឪ...

អាជ្ញាធរខេត្តត្បូងឃ្មុំ ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋជាម្ចាស់ដីទាំងអស់ ត្រូវចូលរួមសហការជាមួយក្រុមការងារវាសវែងដីធ្លី ដើម្បីពន្លឿនការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ នឹងទទួលប័ណ្ណកម្មសិទ្ធដីធ្លីនាពេលឆាប់ៗ

ភូមិចំនួន២ គឺភូមិសុវណ្ណគម និងភូមិមនោប៊ូ ស្ថិតនៅឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាស តំបន់វិនិច្ឆ័យ សម្រាប់ការងារ ចុះបញ្ជីដីធ្លី ដែលមានកលក្ខណៈ ជាប្រព័ន្ធហើយ ក្រោមវត្តមាន លោក ប៉ូច សុធារិទ្ធិ ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការ កម្មវិធីអនុវិស័យរដ្ឋ បាលដីធ្លី ខេត្តត្បូងឃ្មុំ និងលោក លី មួយស្រេង អភិបាលរង ស្រុកពញាក្រែក នាព្រឹកថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៩នេះ ។

អាន​បន្ត៖ អាជ្ញាធរខេត្តត្បូងឃ្មុំ ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋជាម្ចាស់ដីទាំងអស់...

ឯកឧត្តម ពាង ណារិទ្ធ ជួបជុំមិត្តអ្នក ដាំទុរេនលើកទី៣ ក្រោមប្រធានបទ #រួមគ្នាបំផ្លាញអាថ៌ កំបាំងទុរេន #

ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរង ខេត្តត្បូងឃ្មុំ បានអញ្ជេីញជាអធិបតី ជួបជុំមិត្តអ្នក ដាំទុរេនលើកទី៣ ក្រោមប្រធានបទ #រួមគ្នាបំផ្លាញអាថ៌ កំបាំងទុរេន #

អាន​បន្ត៖ ឯកឧត្តម ពាង ណារិទ្ធ ជួបជុំមិត្តអ្នក ដាំទុរេនលើកទី៣ ក្រោមប្រធានបទ...

អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់ពលរដ្ឋ បើសង្ស័យថា មានជម្ងឺគ្រុនឈាម ត្រូវនាំទៅមណ្ឌលសុខភាពដែលជិតផ្ទះ ជៀសវាងពិនិត្យនិងព្យាបាលពេទ្យឯកជន តាមភូមិដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ!!

នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមដំណើ់រដោយ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអាជ្ញាធរ ស្រុកក្រូចឆ្មារ និងកាកបាទក្រហមខេត្ត ចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលកំពុងសម្រាក ព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែក ក្រូចឆ្មារ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់ពលរដ្ឋ បើសង្ស័យថា មានជម្ងឺគ្រុនឈាម...

ក្រោយជំងឺគ្រុនឈាមមានការកើនឡើង, សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ផ្តល់សេរ៉ូម ១ម៉ឺនកំផ្លោក ដល់មន្ទីរសុខាភិបាលខេត្ត ដើម្បីផ្គត់ផ្គង់ដល់មន្ទីរបង្អែកទាំង៦ក្រុងស្រុក និងតាមមណ្ឌលសុខភាពទូទាំងខេត្ត!!

 (ត្បូងឃ្មុ)៖ ដើម្បីចូលរួមវិស័យ មនុស្សធម៍ លើវិស័យសុខាភិបាល សាខាកាកបាទ ក្រហមខេត្តត្បូងឃ្មុំ បានបើកឃ្លាំង ថវិការ សាខា ទិញសេរ៉ូម ១ម៉ឺនកំផ្លោក ដើម្បីផ្តល់ជូនមន្ទីរ សុខាភិបាលខេត្ត ផ្គត់ផ្គង់ បន្តដល់មន្ទីរ បង្អែកទាំង ៦ ក្រុងស្រុក និងតាមមណ្ឌលសុខភាព ទូទាំងខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ក្រោយជំងឺគ្រុនឈាមមានការកើនឡើង, សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ផ្តល់សេរ៉ូម...

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងសាកលវិទ្យាល័យ Henan Normal University របស់ប្រទេសចិន ចុះMoUជាមួយគ្នា ដើម្បីបង្កើតឱកាស ឲ្យសាស្ត្រាចារ្យ និងនិស្សិត បានទៅសិក្សានៅ ប្រទេសចិន

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងសាកលវិទ្យាល័យ Henan Normal University របស់ប្រទេសចិន ចុះMoUជាមួយគ្នា ដើម្បីបង្កើតឱកាស ឲ្យសាស្ត្រាចារ្យ និងនិស្សិត បានទៅសិក្សានៅ ប្រទេសចិន ។

អាន​បន្ត៖ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងសាកលវិទ្យាល័យ Henan Normal University...

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវរួមគ្នាទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ មិនត្រូវឲ្យកើតមាននៅលើទឹកដីខេត្តត្បូងឃ្មុំឡើយ

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលា ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ...

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចំណាយថវិការ ផ្ទាល់ខ្លួនធ្វើការសាងសងផ្ទះ ៦x៨ម៉ែត្រឡើងវិញ ជូនដល់គ្រួសារក្រីក្រ ដើម្បីសម្រួលដល់ជីវភាព នឹងការរស់នៅរបស់កូនៗ អោយមានទីជម្រក កក់ក្ដៅ និងសុវត្តិភាព

នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញ ពិនិត្យផ្ទះ ប្រជាពលរដ្ឋក្រីក្រ០ ១គ្រួសារ ឈ្មោះ សឹម វិន ពោះម៉ាយ ក្នុងបន្ទុកមានកូន ចំនួន០៤នាក់ (ស្រី០៣នាក់) ដោយប្រពន្ធស្លាប់ រយៈពេល ៧ឆ្នាំមកហើយ ស្ថិតនៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចំណាយថវិការ ផ្ទាល់ខ្លួនធ្វើការសាងសងផ្ទះ...

លោកគ្រូអ្នកគ្រូ និងពលរដ្ឋ ថ្លែងអំណរគុណ អភិបាលខេត្តត្បូងឃ្មុំ ដែលចុះសំណេះសំណាលសួរសុខទុក្ខ និងអោយជំនាញសាងសង់ថ្នាក់រៀន ក្នុងសាលាបឋមសិក្សារំចេកឡើងវិញ បន្ទាប់ពីខ្យល់កន្ត្រាក់បោកបក់ រងការខូចខាត!!

(ត្បូងឃ្មុំ)៖ ការលើកឡើងដោយ ក្តីរំភើបត្រេកអរ និងលើកម្រាមដៃ ១០អរគុណ របស់លោកគ្រូអ្នកគ្រូ និងពលរដ្ឋ នៅឃុំរំចេក ស្រុកមេមត់ ធ្វើឡើងនាឳកាស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងកូនៗ រួមដំណើរដោយ មន្ត្រីក្រោមឳវាទ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ បន្តចុះសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យការខូចខាត ថ្នាក់រៀន ដោយផ្ទាល់ ក្នុងសាលាបឋមសិក្សារំចេក បន្ទាប់ពីខ្យល់កន្ត្រាក់ បោកបក់ ក្នុងឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ លោកគ្រូអ្នកគ្រូ និងពលរដ្ឋ ថ្លែងអំណរគុណ អភិបាលខេត្តត្បូងឃ្មុំ...

ក្រោយផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រឹក ក្នុង២ភូមិ នៃស្រុកអូររាំងឪ, អភិបាលខេត្តត្បូងឃ្មុំ ចុះផ្តល់ភាពកក់ក្តៅ ដល់កសិករចិញ្ខឹមជ្រូក និងសំណូមពរចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ទៅកសិករឯទៀត ជាការចាំបាច់និងជាសុជីវធម៌ មិនអាចកាត់ថ្លៃបាន

(ត្បូងឃ្មុំ)៖ <<ទោះបីមេរោគ ជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនប៉ះពាល់ដល់ សុខភាពមនុស្ស តែបង្កមហន្តរាយធ្ងន់ធ្ងរ ដល់សុខភាពជ្រូក, ការចូលរួមទប់ស្កាត់ការ រីករាលដាល នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ទៅកសិករឯទៀត ជាការចាំបាច់ និងជាសុជីវធម៌ មិនអាចកាត់ថ្លៃបាន >>

អាន​បន្ត៖ ក្រោយផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រឹក ក្នុង២ភូមិ នៃស្រុកអូររាំងឪ,...

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងក្រីក្រលំបាក ចំនួន៥០គ្រួសារ ក្នុងស្រុកពញាក្រែក!!

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងក្រីក្រលំបាក ចំនួន៥០គ្រួសារ ក្នុងស្រុកពញាក្រែក!!

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយសាខាកាកបាទក្រហមខេត្ត...

ឯកឧត្តម សេង ទៀង និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ នាំថវិការជាង៨មុឺនដុល្លា របស់សប្បុរសជននានា ដែលទទួលបានតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ទៅប្រគល់ជូនគ្រួសារសពដោយសារបាក់អគារ នៅខេត្តត្បូងឃ្មុំ

ឯកឧត្តម សេង ទៀង និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ នាំថវិការជាង៨មុឺនដុល្លា របស់សប្បុរសជននានា ដែលទទួលបានតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ទៅប្រគល់ជូនគ្រួសារសពដោយសារបាក់អគារ នៅខេត្តត្បូងឃ្មុំ 

អាន​បន្ត៖ ឯកឧត្តម សេង ទៀង និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ នាំថវិការជាង៨មុឺនដុល្លា...

ក្រោយផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅភូមិចំនួន២ ក្នុងឃុំមាន ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ, ក្រសួងកសិកម្មដាក់ចេញវិធានការភ្លាមៗបន្ទាន់!!

យោងតាមសេចក្តីប្រកាស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ បានបញ្ជាក់ថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិក បានកំពុងផ្ទុះឡើងជាថ្មីម្តងទៀតនៅក្នុងភូមិចំនួន២ គឺភូមិកំពង់សេរី និងភូមិសោយ ក្នុងឃុំមាន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បន្ទាប់ពីជំងឺនេះបានកើតឡើងម្តងរួចមកហើយ នៅលើទឹកដីកម្ពុជា ក្នុងខេត្តរតនគីរី កាលពីខែមីនា ឆ្នាំ២០១៩។

អាន​បន្ត៖ ក្រោយផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅភូមិចំនួន២ ក្នុងឃុំមាន ស្រុកអូររាំងឳ...

៦ខែដើមឆ្នាំ២០១៩នៅខេត្តត្បូងឃ្មុំ៖ ជំងឺគ្រុនឈាមហក់ឡើងដល់២៦៧ករណី ស្លាប់២នាក់ ខណៈឆ្នាំមុនមានត្រឹមតែ៥៩ករណី តែគ្មានមនុស្សស្លាប់ទេ!!

(ត្បូងឃ្មុំ)៖ លោកវេជ្ជបណ្ឌិត កែវ វណ្ណ: ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ដោយយោងតាមរបាយការណ៍នៃការអង្កេត គិតត្រឹមខែមិថុនា ឆ្នាំ២០១៩នេះ ខេត្តត្បូងឃ្មុំ មានជំងឺគ្រុនឈាម បានកើនឡើងដល់២៦៧ករណី ស្លាប់២ករណី ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ មានត្រឹមតែ៥៩ករណីប៉ុណ្ណោះ តែមិនមានមនុស្សស្លាប់ទេ។ ដូច្នេះគឺមានការកើនឡើង ជាង៤ដង បើប្រៀបធៀបរយ:ពេល៦ខែដើមឆ្នាំ កាលពីឆ្នាំ២០១៨។

អាន​បន្ត៖ ៦ខែដើមឆ្នាំ២០១៩នៅខេត្តត្បូងឃ្មុំ៖ ជំងឺគ្រុនឈាមហក់ឡើងដល់២៦៧ករណី ស្លាប់២នាក់...

ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំក្រុមការងារ បច្ចេកទេសវិស័យ ផ្គត់ផ្គង់ទឹកស្អាត សុខភាព និតអនាម័យជនបទ លើកទី៥ នៅខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំក្រុមការងារ បច្ចេកទេសវិស័យ ផ្គត់ផ្គង់ទឹកស្អាត សុខភាព និតអនាម័យជនបទ លើកទី៥ នៅខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការ អញ្ជើញចូលរួមពី ប្រធាន/ អនុប្រធានមន្ទីរ មេឃុ អង្គការ និងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត ។

អាន​បន្ត៖ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី...

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អនុញ្ញាតឲ្យ ប្រតិភូខេត្តប៊ិញភឿក ចូលជួបសម្តែងការគួរសម​ អបអរសាទរ ដល់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំថ្មី អាណត្តិទី៣

នៅសាលាខេត្តត្បូងឃ្មុំ កាលពីចុងសប្តាហ៍ កន្លងទៅ នាថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ ខេត្តត្បូងឃ្មុំ បានអនុញាតអោយ ប្រតិភូខេត្តប៊ិញភឿក ដឹកនាំដោយ ឯកឧត្តម ង្វៀន វ៉ាន់ត្រាំ ប្រធានគណ:កម្មាធិការ ប្រជាជនខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គម និយមវៀតណាម ចូលជួបសម្តែងការគួរសម និង អបអរសាទរ ដល់ក្រុមប្រឹក្ សាខេត្តត្បូងឃ្មុំថ្មី អាណត្តិទី៣ ក្នុងន័យដើម្បីបង្កើន ចំណងសាមគ្គីភាព និងកិច្ ចសហប្រតិបត្តិការល្អ រវាងខេត្តសម្ព័ន្ធមិត្ត អោយកាន់តែជិតស្និទ្ធថែមទៀត ។

អាន​បន្ត៖ ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អនុញ្ញាតឲ្យ ប្រតិភូខេត្តប៊ិញភឿក...

ថ្នាក់ដឹកនាំមន្ទីរព័ត៍មានខេត្តត្បូងឃ្មុំ ប្រគល់សម្ភារៈបន្ថែមទៀត តាមការិយាល័យ ដើម្បីបំពេញតម្រូវការការងារ!!

នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ស សុីណា ប្រធានមន្ទីរ លោក វ៉ន ថន និងលោក ធិន សុីថាច អនុប្រធានមន្ទីរ ព័ត៍មានខេត្តត្បូងឃ្មុំ បានប្រគល់សម្ភារៈ ចាំបាច់បន្ថែមទៀត តាមការិយាល័យ ដើម្បីបំពេញ តម្រូវការការងារ ដែលជាសម្ភារៈ ចាំបាច់បំផុត ដើម្បីផ្គត់ផ្គង់ព័ត៍មាន ដល់អ្នកស្តាប់ អ្នកអាន និងទស្សនា គ្រប់មជ្ឍដ្ឋាន នៅក្នុងខេត្ត ទូទាំងប្រទេស ក៍ដូចជាសកលលោក ។

អាន​បន្ត៖ ថ្នាក់ដឹកនាំមន្ទីរព័ត៍មានខេត្តត្បូងឃ្មុំ ប្រគល់សម្ភារៈបន្ថែមទៀត តាមការិយាល័យ...

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បាននាំនូវអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មំ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ក្រីក្រលំបាកចំនួន២៩គ្រួសារ នៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បាននាំនូវអំណោយសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មំ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ក្រីក្រលំបាកចំនួន ២៩គ្រួសារ នៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ...

វគ្គបំប៉នលើកាងារអប់រំចិត្តសាស្ត្រនយោបាយ និងសភាពការណ៍វិវត្តន៍ថ្មីៗឆមាសទី១ ឆ្នាំ២០១៩ ដល់កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ មេបញ្ជាការរង តំណាងនាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជារការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ចុះផ្សព្វផ្សាយ កាងារអប់រំចិត្ត សាស្ត្រនយោបាយ និងសភាពការណ៍ វិវត្តន៍ថ្មីៗ ឆមាសទី១ ឆ្នាំ២០១៩ ដល់កងរាជ អាវុធហត្ថខេត្តត្បូងឃ្មុំ ប្រមាណ១១០នាក់ ។

អាន​បន្ត៖ វគ្គបំប៉នលើកាងារអប់រំចិត្តសាស្ត្រនយោបាយ និងសភាពការណ៍វិវត្តន៍ថ្មីៗឆមាសទី១...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕