បណ្តាញសង្គម

អគ្គីភ័យលេបត្របាក់អស់ផ្ទះចំនួន៣ និងបំផ្លាញទ្រព្យសម្បត្តិស្ទើរទាំងស្រុង នៅស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ៖ រយៈពេល៥ម៉ោង នៅយប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ អគ្គីភ័យបានឆាប ឆេះផ្ទះចំនួន៣ រាបដល់ដី បណ្តាលឲ្យខូចខាត ទ្រព្យសម្បត្តិស្ទើរ ទាំងស្រុង នៅចំណុចភូមិទី១ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ អគ្គីភ័យលេបត្របាក់អស់ផ្ទះចំនួន៣ និងបំផ្លាញទ្រព្យសម្បត្តិស្ទើរទាំងស្រុង...

ជំនាញការិយ៉ាល័យគ្រឿងញៀនខេត្តត្បូងឃ្មុំ សហការ ជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលក្រុងសួង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន 4 នាក់ដោយ មានការសង្ស័យថាជាអ្នកជួញដូរគ្រឿងញៀន

ត្បូងឃ្មុំ ៖ ជនសង្ស័យចំនួន 4 នាក់នេះ ត្រូវបានធ្វើការឃាត់ ខ្លួននៅវេលាម៉ោង 3 និង 30 នាទីរសៀល ថ្ងៃទី 02 ខែ វិច្ឆិកា ឆ្នាំ 2015 នៅក្នុង ភូមិ ជ្រៃ បិតមាស សង្កាត់ សួង ក្រុងសួង ខេត្ត ត្បូងឃ្មុំ ។

អាន​បន្ត៖ ជំនាញការិយ៉ាល័យគ្រឿងញៀនខេត្តត្បូងឃ្មុំ សហការ...

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី១៨ អាណត្តិទី២

ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិការ ឆ្នាំ២០១៥ ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ បានរៀបចំ កិច្ចប្រជុំសាមញ្ញ លើកទី១៨ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្ដម ឡាន់ ឆន ប្រធានក្រុម ប្រឹក្សាខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី១៨ អាណត្តិទី២

ក្រុមចោរប្លន់ប្រដាប់អាវុធ យកទ្រព្យសម្បត្តិ អ្នកភូមិចំបក់ ស្រុកត្បូងឃ្មុំ បានដោយសុវត្ថិភាព

 ត្បូងឃ្មុំ៖ មានក្រុម ចោរប្លន់ មានគ្នាចំនួន៤នាក់ ប្រដាប់ដោយ អាវុធ វែង ខ្លី ចំនួន៣ដើម បានធ្វើសកម្មភាព ភ្ជង់គំរាមគំហែង និងចាប់ជនរង គ្រោះជាប្តី ចងគាត់វាយ និងដបសាំង យកទ្រព្យសម្បត្តិ នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ចំណុចភូមិចំបក់ ឃុំថ្មពេជ្រ ស្រុក/ខេត្តត្បូងឃ្មុំ ក្រោយពេល ធ្វើសកម្មភាព ក្រុមល្មើសបាន គេចខ្លួនទៅដោយ សុវត្ថិភាព ។

អាន​បន្ត៖ ក្រុមចោរប្លន់ប្រដាប់អាវុធ យកទ្រព្យសម្បត្តិ អ្នកភូមិចំបក់ ស្រុកត្បូងឃ្មុំ...

ខេត្តត្បូងឃ្មុំ បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលច្បាប់ និងគោលនយោបាយពាក់ព័ន្ធ នឹងវិស័យដីធ្លី ដល់ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ក្នុងខេត្តត្បូងឃ្មុំ

 ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធពិធី បើកវគ្គបណ្ដុះ បណ្ដាលច្បាប់ និងគោលនយោបាយ ពាក់ព័ន្ធ នឹងវិស័យដីធ្លី ដល់ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ក្នុងខេត្តត្បូងឃ្មុំ

អាន​បន្ត៖ ខេត្តត្បូងឃ្មុំ បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលច្បាប់ និងគោលនយោបាយពាក់ព័ន្ធ...

អង្គកឋិនទាន របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ទៅកាន់ វត្តបុញ្ញក្ខេត្តារាម (ហៅវត្តទួលទ្រាត្បូង) ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រមូលបច្ច័យបាន ២០៤.៣០០ .០០០ រៀល

 ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ព្រមទាំង ពុទ្ធបរិស័ទ បានឯកភាព ផ្ដើមធ្វើបុណ្យ កឋិនទាន ដង្ហែទៅវត្ត បុញ្ញក្ខេត្តារាម (ហៅវត្តទួលទ្រាត្បូង) ស្ថិតនៅភូមិ ទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីប្រមូលបច្ច័យ កសាងសមិទ្ធផលនានា នៅក្នុងវត្ត ដើម្បីលើកកម្ពស់ វិស័យព្រះពុទ្ធសាសនា ។ 

អាន​បន្ត៖ អង្គកឋិនទាន របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ទៅកាន់ វត្តបុញ្ញក្ខេត្តារាម...

ប្រជាពលរដ្ឋភូមិថ្នល់ថ្មី សុំឲ្យអាជ្ញាធរក្រុងសួង ចាត់វិធានការទៅលើ បុគ្គលដែលបានរំលោភយកដីបញ្ចុះសាកសពរបស់ភូមិធ្វើជាកម្មសិទ្ធ មកដាក់ជាសម្បត្តិរួមវិញ

ត្បូងឃ្មុំ៖ នៅរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ប្រជាពលរដ្ឋ បាននាំគ្នាតវ៉ា ដីទំនាស់ទំហំ ៤ ហិចតា ៨២អា ចំណុចទួល ត្រពាំងស្វាយ ស្ថិតភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ប្រជាពលរដ្ឋភូមិថ្នល់ថ្មី សុំឲ្យអាជ្ញាធរក្រុងសួង ចាត់វិធានការទៅលើ...

ខេត្តត្បូងឃ្មុំ បានប្រារព្ធខួបលើកទី១៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ២០១៥ ក្រោមប្រធានបទ (សមាគមមនុស្សចាស់បង្កើតសាមគ្គី ដើម្បីអភិវឌ្ឍន៍សមាគមន៍ និងសង្គមជាតិ)

ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ នៅសាលាប្រជុំ មន្ទីរសុខាភិបាលខេត្ត បានរៀបចំ ប្រារព្ធខួបលើកទី ១៧ នៃទិវាមនុស្ស ចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ០១ តុលា នៅឆ្នាំនេះ

អាន​បន្ត៖ ខេត្តត្បូងឃ្មុំ បានប្រារព្ធខួបលើកទី១៧ ទិវាមនុស្សចាស់កម្ពុជា...

ស្ត្រីគ.ម្នាក់ត្រូវគេដឹក តាមរថយន្តយកមកទំលាក់ចោល នៅសាលាខេត្តត្បូងឃ្មុំថ្មី

ត្បូងឃ្មុំ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ គេបានប្រទះ ឃើញស្ត្រីគ. ម្នាក់អាយុ ១៩ឆ្នាំ ត្រូវគេដឹក តាមរថយន្ត មកទំលាក់ចោល នៅចំណុច សាលាខេត្តត្បូងឃ្មុំថ្មី ។

អាន​បន្ត៖ ស្ត្រីគ.ម្នាក់ត្រូវគេដឹក តាមរថយន្តយកមកទំលាក់ចោល នៅសាលាខេត្តត្បូងឃ្មុំថ្មី

ប៉ូលីសស្រុកមេមត់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

 ត្បូងឃ្មុំ ៖ កម្លាំងសហការមាន កម្លាំងជំនាញ របស់អធិការដ្ឋាន នគរបាល ស្រុកមេមត់ និងកម្លាំង ការិយាល័យ ជំនាញព្រហ្មទណ្ឌ ខេត្តត្បូងឃ្មុំ

អាន​បន្ត៖ ប៉ូលីសស្រុកមេមត់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជួញដូរគ្រឿងញៀន...

លោក ប្រាជ្ញ ចន្ទ នាំយកស្បៀងអាហារ ជូននគរបាលការពារព្រំដែន លេខ ៦១៧, ៦១៥

(ត្បូងឃ្មុំ)៖  អភិបាល ខេត្តត្បូងឃ្មុំ ឯកឧត្តម  ប្រាជ្ញ ចន្ទ នៅព្រឹកថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៥នេះ  បានអញ្ជើញ ចុះសួរសុខទុក និងនាំយកស្បៀង អាហារមួយ ចំនួនធំ ទៅចែកជូន កងកម្លាំងនគរបាល ដែលកំពុង ឈរជើង ការពារព្រំដែន លេខ៦១៧ និង៦១៥ ។

អាន​បន្ត៖ លោក ប្រាជ្ញ ចន្ទ នាំយកស្បៀងអាហារ ជូននគរបាលការពារព្រំដែន លេខ ៦១៧, ៦១៥

បុរសលក់បុកល្ហុងម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុមព្រួតកាប់ បណ្តាលឲ្យរបួសធ្ងន់ ក្នុងស្រុកត្បូងឃ្មុំ

 ត្បូងឃ្មុំ៖ បុរសម្នាក់ មានមុខរបរ ជាអ្នកលក់ បុកល្ហុង ខណៈពេលធ្វើ ដំណើរត្រឡប់ មកផ្ទះវិញ ត្រូវជនមិនស្គាល់ អត្តសញ្ញាណចំនួន ៣នាក់ បានប្រើហឹង្សា ដោយចេតនា កាប់ជនរងគ្រោះ ជាច្រើនកាំបិត បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ ចំណុចផ្លូវលំ ភូមិឈូកសណ្តល់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ បុរសលក់បុកល្ហុងម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុមព្រួតកាប់...

ពិធី ប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីពន្ធនាគារ ខេត្តកំពង់ចាម នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ

 ត្បូងឃ្មុំ៖ ក្រសួងមហាផ្ទៃ ជំរុញឲ្យអាជ្ញាធរ ខេត្តកំពង់ចាម រកទីតាំងធ្វើ ពន្ធនាគារថ្មី ដោយពន្ធនាការ ចាស់ត្រូវកាត់ចូល ឲ្យទៅខេត្តត្បូងឃ្មុំ ហើយនោះ  រីឯថវិកាសាងសង់ បើក្រសួងតំរូវ ឲ្យខេត្តត្បូងឃ្មុំ កសាងពន្ធនាគារថ្មី ត្រូវយកថវិកានោះ មកសាងសង់ ពន្ធនាគារថ្មី របស់ខេត្តកំពង់ចាម វិញ ។

អាន​បន្ត៖ ពិធី ប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីពន្ធនាគារ ខេត្តកំពង់ចាម...

ពិធីផ្សព្វផ្សាយការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងផែនការលេខ០១០ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ក្រសួងមហាផ្ទៃ ជំរុញឲ្យកម្លាំង នគរបាល ការពារព្រំដែន ឲ្យយកចិត្តទុកដាក់ ពង្រឹងគោលជំហរ និងស្មារតីទទួល ខុសត្រូវថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ បូរណៈភាពទឹកដី អធិបតេយ្យភាព សំដៅទប់ស្កាត់ ការឆ្លងកាត់ ព្រំដែនខុសច្បាប់ និងត្រូវលុបបំបាត់ នូវគ្រប់ច្រករបៀង ។

អាន​បន្ត៖ ពិធីផ្សព្វផ្សាយការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងផែនការលេខ០១០...

ឯកឧត្ដម ប្រាជ្ញ ចន្ទ និងលោកជំទាវ រួមជាមួយមន្ត្រីរាជការ ខេត្តត្បូងឃ្មុំ អញ្ជើញកាន់បិណ្ឌទី៣ វត្តសេតហត្ថី(ដំរិល) ស្ថិតនៅស្រុក អូររាំងឪ

 ត្បុងឃ្មុំ៖ ថ្ងៃពុធ ៣រោច ខែភទ្របទ ព.ស ២៥៥៩ ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ គឺជាថ្ងៃប្រារព្ធ ពិធីកាន់បិណ្ឌវេណទី៣ ទៅតាមទំនៀមទំលាប់ ប្រពៃណី ព្រះពុទ្ធសាសនា ។

អាន​បន្ត៖ ឯកឧត្ដម ប្រាជ្ញ ចន្ទ និងលោកជំទាវ រួមជាមួយមន្ត្រីរាជការ ខេត្តត្បូងឃ្មុំ...

ពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យដីធ្លី លក្ខណៈជាប្រព័ន្ធចំនួន ១០ភូមិ នៅក្នុងឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖  បញ្ហាទំនាស់ដីធ្លី ជាកង្វល់ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ មូលដ្ឋានត្រូវ ដោះស្រាយ ហើយដើម្បីឲ្យ ផុតនូវតំណោះ ស្រាយ បញ្ហានេះ រាជរដ្ឋាភិបាល បានរៀបចំក្រុមកាងារ សុរិយាដី ដើម្បីធ្វើការ វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ជាសាធារណៈ មានលក្ខណៈ ជាប្រព័ន្ធផងដែរ ។

អាន​បន្ត៖ ពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យដីធ្លី...

ផ្លែស្លាខ្ចីនៅខេត្តត្បូងឃ្មុំនាឆ្នាំនេះ មានទីផ្សារក្នុងស្រុកនិងក្រៅប្រទេស

 ត្បូងឃ្មុំ៖ ផ្លែស្លាខ្ចី និងស្លាចំណិត ហាលស្ងួត នៅខេត្តត្បូងឃ្មុំ កំពុងមានទីផ្សារ ក្នុងស្រុក និងនាំចេញ ទៅក្រៅប្រទេសនាឆ្នាំនេះ បានធ្វើឲ្យកសិករ មានការរីករាយ ដោយទទួលបាន ចំណូលច្រើនជាងមុន ។

អាន​បន្ត៖ ផ្លែស្លាខ្ចីនៅខេត្តត្បូងឃ្មុំនាឆ្នាំនេះ មានទីផ្សារក្នុងស្រុកនិងក្រៅប្រទេស

កិច្ចប្រជុំក្រុមការងារបង្ការ ទប់ស្កាត់នៃគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ត្បូងឃ្មុំ ៖ នាថ្ងៃទី25 ខែកញ្ញា ឆ្នាំ2015 នៅមន្ទីរ ប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បានប្រារព្ធកិច្ច ប្រជុំក្រុមការងារ បង្ការ ទបស្គាត់នៃគណៈ កម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស

អាន​បន្ត៖ កិច្ចប្រជុំក្រុមការងារបង្ការ ទប់ស្កាត់នៃគណៈកម្មាធិការខេត្ត...

ព្រះរាជអាជ្ញា ដឹកនាំកម្លាំងនគរបាល បង្ក្រាបបទល្មើសនេសាទស្រុកក្រូចឆ្នារ

ត្បូងឃ្មុំ៖ នាពេលថ្មីៗនេះ លោកព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង លោកក្រឡា បញ្ជីអយ្យកា និងលោកអធិការ បានដឹកនាំកម្លាំង នគរបាល ស្រុកក្រូចឆ្មារ ចុះបង្ក្រាបករណី បទល្មើសនេសាទ ការដាក់របាំងស្បៃមុង ចំណុចវាលបាយស្រា ស្ថិតក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ព្រះរាជអាជ្ញា ដឹកនាំកម្លាំងនគរបាល បង្ក្រាបបទល្មើសនេសាទស្រុកក្រូចឆ្នារ

ខណ្ឌរដ្ឋបាលជលផលប្រជុំផ្សព្វផ្សាយ បញ្ឈប់មិនឲ្យប្រជានេសាទ ចិញ្ចឹមត្រីរស់ ត្រីឆ្តោរ ក្នុងស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥នេះ មានការជួបជុំបងប្អូនប្រជានេសាទ ដែលចិញ្ចឹមត្រីឆ្តោរ បណ្តែតតាមបែរ ចំណុចតាមទន្លេមេគង្គ តាមព្រែកពាមជីលាំង ស្ថិតឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ខណ្ឌរដ្ឋបាលជលផល បានប្រកាសជូនដំណឹង ដល់ប្រជានេសាទទាំងអស់ ត្រូវបញ្ឈប់ការចិញ្ចឹម ត្រីឆ្តោរ បើបងប្អូនប្រជានេសាទណា នៅតែបន្តចិញ្ចឹមលួចលាក់ទៀត ខណ្ឌនឹងអនុវត្តន៍ តាមសេចក្តីជូនដំណឹង របស់ក្រសួង ធ្វើដូចនេះ គឺដើម្បីធានាឲ្យត្រីធម្មជាតិ សំបូរឡើងវិញផង និងដើម្បីជួយលើកកម្ពស់ កំរិតជីវភាពប្រជាពលរដ្ ឋឲ្យបានប្រសើរឡើងថែមទៀត ។
លោក ម៉េង សុថៃ នាយរងខន្ឌរដ្ឋបាល ជលផលត្បូងឃ្មុំ បានថ្លែងថា យើងមានហេតុផល៣យ៉ាងធំៗ ទី១-ពូជយើងមិនទាន់ចេះផលិតបានខ្លួនឯង ទី២-បច្ចេកទេសក្នុងការចិញ្ចឹម នៅមានកំរិតនៅឡើយ និងទី៣-គឺ ចំណី ជាទូទៅយើងចាប់កូនត្រីតូចៗ យកមកដាក់ឲ្យស៊ី ដោយឡែក ប្រទេសគេជិតខាង គេមានកាកសំណល់សត្តឃាដ គេចេះច្នៃ ។ ក្រៅពី៣ចំណុចនេះ គាត់អាចពាក់ព័ន្ធនឹង បទល្មើសដងកូនត្រីធម្មជាតិ យកមកចិញ្ចឹម ។
លោក នាយរងខណ្ឌបានឲ្យដឹងទៀតថា ដោយផ្អែកតាមអាជ្ញាធរ គាត់បានសំណូមពរ សូមឲ្យទុកលទ្ធភាព ជូនប្រជាពលរដ្ឋផង យើងក៏បានពិនិត្យមើល ឃើញទិដ្ឋភាពជាក់ស្តែងដែរថា លទ្ធផលដែលចិញ្ចឹមបាន ដូចយើងឃើញរៀបអនុវត្តន៍នេះ គាត់បានចំណាយពេលវេលា ចំណាយទុនមួយចំនួន ពេលខ្លះគាត់ចងការប្រាក់យកមកចិញ្ចឹម ដោយផ្អែកតាមសំណូមពរអាជ្ញាធរផង ហើយទិដ្ឋភាពជាក់ស្តែង របស់ប្រជាពលរដ្ឋផង យើងទុកពេលបន្តិចដើម្បីសុំយោបល់ថ្នាក់លើបន្ថែម ប៉ុន្តែសេចក្តីជូនដំណឹងរបស់ក្រសួង នៅតែអនុវត្តន៍អីចឹង ត្រីតូចៗយើងបន្តចាក់លែង ត្រីធំៗ យើងដកឃ្លាបន្តិចសិន ដើម្បីសុំយោបល់បន្ថែម ។
លោក នាយរងបានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងការចិញ្ចឹម ត្រីរស់ ត្រីឆ្តោរនេះ ល្គឹកណាមិនទាន់មានសេចក្តីណែនាំ ឬសេចក្តីជូនដំណឹងរបស់ក្រសួង អនុញ្ញាតឲ្យចិញ្ចឹមទេ គឺសូមបងប្អូនប្រជាពលរដ្ឋ ផ្អាកដាក់ចិញ្ចឹម ព្រោះការចិញ្ចឹមនេះ បងប្អូនប្រជាពលរដ្ឋខាត ព្រោះអីត្រីឆ្តោរ ធំ១គីឡូក្រាម វាត្រូវស៊ីនុយអស់៥គីឡូក្រាមជាមធ្យម បើយើងគិតកូនត្រី៥គីឡូក្រាម ឃើញថា រាប់ម៉ឺនក្បាល ស្មើនឹងរាប់ចូលសឹងតោនត្រី ។ ដើម្បីឲ្យត្រីធម្មជាតិសំបូរផង ដើម្បីលើកកម្ពស់កំរិតជីវភាព បងប្អូនប្រជាពលរដ្ឋផង សូមឲ្យគាត់ផ្អាក ចិញ្ចឹមជាបណ្តោះអាសន្ន រង់ចាំក្រសួង ក៏ដូចជារដ្ឋបាលជលផល សិក្សារកឃើញចំណីណា ឬក៏បច្ចេកទេសល្អជាង ពេលបច្ចុប្បន្ននេះ ក្រសួងនឹងអនុញ្ញាតឲ្យចិញ្ចឹមវិញហើយ ៕








ឯកឧត្តម ប្រាជ្ញ ចន្ទ ចែកអំណោយមនុស្សធម៍ កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៤៧គ្រួសារ ក្នុងខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ប្រចាំខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំង ឯកឧត្តម លី ឡេង ប្រធានសាខាកាកបាទក្រហមខេត្ត និង ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត អមដំណើរដោយ លោក លោកស្រី អនុសាខាកាកបាទក្រហម និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៤៧គ្រួសារ នៅសាលាបឋមសិក្សា ញឹម វណ្ណដា គងជ័យ ស្ថិតនៅភូមិជើងវត្ត ឃុំគងជ័យ ស្រុកអូររាំងឪ ។
លោក រស់ សាខន អភិបាលស្រុកអូររាំងឪ បានឲ្យដឹងថា៖ កាលពីពេលកន្លងទៅថ្មីៗ មានភ្លៀងលាយឡំជាមួយខ្យល់កន្រ្តាក់ បានបោកបក់មកលើផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យខូចខាតផ្ទះសម្បែង ចំនួន៤៧ខ្នង ដែលស្ថិតនៅក្នុងឃុំចំនួន៣ គឺឃុំគងជ័យ ឃុំទួលសុភី និងឃុំអំពិលតាពក ក្នុងស្រុកអូររាំងឪ ក្នុងនោះបណ្តាលឲ្យរលំផ្ទះទាំងស្រុង ចំនួន៦ខ្នង របើកជញ្ជាំង និងតំបូលផ្ទះធ្ងន់ធ្ងរ ចំនួន៦ខ្នង របើកជញ្ជាំង និងតំបូលផ្ទះស្រាល ចំនួន៣៥ខ្នង និងស្លាប់ម្នាក់ដោយសារផ្ទះរលំសង្កត់លើ នៅក្នុងឃុំគងជ័យ។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានសម្តែងនូវការអាណិតអាសូរ ដល់ប្រជាពលរដ្ ឋដែលទទួលរងគ្រោះទាំងអស់ ក្នុងនាមអាជ្ញាធរខេត្ត សូមចូលរួម ចំណែក នូវទុក្ខលំបាកនេះ ព្រមទាំងបានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ពីសំណាក់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានសាខាកាកបាទក្រហមម្ពុជា ជូនចំពោះបង ប្អូនប្រជាពលរដ្ឋយើង ដែលជានិច្ចជាកាល សម្តេចតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា៖ កាកបាទក្រហមកម្ពុជា ក៏ដូចកាកបាទក្រហមកម្ពុជាខេត្ត តែងតែធ្វើសកម្មភាពមនុស្សធម៌ នៅគ្រប់ទីកន្លែងទាំងអស់ ឬអាចនិយាយថា ទីកន្លែងណា ដែលមានការលំបាក មានគ្រោះមហន្តរាយផ្សេងៗ ប្រជាពលរដ្ឋមានជីវភាពទីទ័លក្រ លំបាក តែងតែមានមុខកាកបាទក្រហមជានិច្ច ដើម្បីផ្ដល់ជូនទៅតាមលទ្ធភាព ។
ឯកឧត្តម ប្រធានកិត្តិយសសាខា កាកបាទក្រហមខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ចំពោះការផ្ដល់ជូន នាពេលនេះ ទោះបីពុំបានឆ្លើយតប ទៅនឹងតម្រូវការ សម្រាប់ជីវភាព បានយូរអង្វែង ប៉ុន្តែក៏ បានជួយសម្រាល ទុក្ខលំបាកខ្វះខាត បានមួយគ្រាផងដែរ ហើយសូមអោយបងប្អូនប្រជាពលរដ្ឋ ខិតខំប្រកបរបរ ទទួលទានចិញ្ចឹមជីវិត ដើម្បីអោយជីវភាពអ្នកទាំងអស់គ្នា នឹងបានប្រសើរឡើង ។
ឯកឧត្តម បានអំពាវនាវអោយបងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមអោយមានការប្រុងប្រយ័ត្ន ពិសេសអ្នកដែលរស់នៅ ក្បែរមាត់ទន្លេ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ទៅលើសុវត្ថិភាពកូន-ចៅ ព្រោះឥឡូវនេះទឹកទន្លេបានជន់ឡើងរៀងរាល់ថ្ងៃ ។
ចប់ប្រសាសន៍ សំណេះសំណាល គណៈអធិបតី ក៏បានចែកអំណោយ កាកបាទក្រហម ដែលនាំទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះរួមមាន៖ គ្រួសាររលំផ្ទះទាំងស្រុង ចំនួន០៦គ្រួសារ មួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ១ឡូ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល១គីឡូក្រាម ទឹកសុទ្ធ១កេស មី១កេស និងឃីតមួយកញ្ចប់មាន មុង១ ភួយ១ កន្ទេល១ ក្រម៉ា១ សារុង១ ម្សៅសាប៊ូ១គីឡូក្រាម ព្រមទាំងសំភារៈប្រើប្រាស់មួយចំនួនមានៈ ឆ្នាំងបាយ១ ធុងដាក់ទឹក១ ប៉ាតង់១ ព្រមទាំងថវិការចំនួន១០ម៉ឺនរៀល ចំនែកគ្រូសាររបើកជញ្ជាំង និងតំបូលផ្ទះខ្លះៗ ចំនួន៣៥គ្រួសារ មួយគ្រួសារៗ ទទួលបានទឹកសុទ្ធចំនួន១កេស ថវិការចំនួន៥ម៉ឺនរៀល និងគ្រូសាររបើកដំបូលផ្ទះធ្ងន់ធ្ងរ ចំនួន០៦គ្រួសារ មួយគ្រួសារៗ ទទួលបានទឹកសុទ្ធចំនួន១កេស ថវិការចំនួន១០ម៉ឺនរៀល និងគ្រួសារដែលស្លាប់ដោយសារផ្ទះរលំសង្កត់លើ ថវិការ៣០ម៉ឺនរៀល ៕

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕