បណ្តាញសង្គម

កិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្ដិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥នេះ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី១៥ អាណត្ដិទី២ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និង លោក លោកស្រី នាយកទីចាត់ការទាំង៥ ។

អាន​បន្ត៖ កិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្ដិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំថ្នាក់រាជធានី ខេត្ត

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ ក្រុមការងារបច្ចេកទេស ចម្រុះវិស័យអប់រំ ថ្នាក់រាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងមានការ អញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ទីរជុំវិញខេត្ត និងមន្ត្រីដែលពាក់ព័ន្ធ ជាច្រើនទៀត ៕

ពិធីសម្ភោធដាក់ឲ្យដំណើរការអគាររដ្ឋបាលសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ អគាររដ្ឋបាល សាខាគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំ ត្រូវបានសម្ភោធដាក់ ឲ្យដំណើរការ

អាន​បន្ត៖ ពិធីសម្ភោធដាក់ឲ្យដំណើរការអគាររដ្ឋបាលសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ

ឯកឧត្តម អភិបាលរងខេត្តត្បូងឃ្មុំ ចែកអំណោយមនុស្សធម៍ កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ១៥គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ និងស្លាប់ដោយសាររន្ទះបាញ់

ត្បូងឃ្មុំ៖ កាលពីព្រឹេកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ប្រចាំខេត្តត្បូងឃ្មុំ និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តង ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំង លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី អនុសាខាកាកបាទក្រហម ស្រុកអូររាំងឪ និងស្រុកត្បូងឃ្មុំ និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ទៅចែកជូន ប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែលរងគ្រោះ ដោយរលំ និងរបើកដំបូលផ្ទះ ដោយសារភ្លៀង លាយខ្យល់កន្រ្តាក់ និងស្លាប់ដោយសារ រន្ទះបាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅថ្មីៗ នៅសាលាស្រុកអូររាំងឪ និងនៅឃុំជប់ ។

លោក រស់ សាខន អភិបាល ស្រុកអូររាំងឪ បានឲ្យដឹងថា៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅថ្មីៗ មានភ្លៀងលាយឡំ ជាមួយខ្យល់កន្រ្តាក់ បានបោកបក់ មកលើផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យ ខូចខាតផ្ទះសម្បែង ចំនួ១៥ខ្នង ក្នុងនោះ បណ្តាលឲ្យរលំផ្ទះ ទាំងស្រុង ចំនួន២ខ្នង នៅឃុំមៀន១ខ្នង និងឃុំប្រធាតុ១ខ្នង របើកជញ្ជាំង និងតំបូលផ្ទះខ្លះៗ ចំនួន៨ខ្នង នៅនៅឃុំមៀន៦ខ្នង និងឃុំជប់២ខ្នង របើកជញ្ជាំង និងតំបូលផ្ទះធ្ងន់ធ្ងរ ចំនួន៥ខ្នង នៅឃុំជប់៤ខ្នង ឃុំប្រធាតុ១ខ្នង និងស្លាប់ម្នាក់ដោយសាររន្ទះបាញ់ នៅឃុំមង់រៀវ។

ឯកឧត្តម លី ឡេង អភិបាលរងខេត្ត មានប្រសាសន៍ឲ្យដឹងថា៖ គ្រោះធម្មជាតិ ពុំមែនតែកើតមានឡើង នៅក្នុងប្រទេសកម្ពុជា នោះទេ ពោលគឺបានកើតមាន នៅតាមបណ្តាប្រទេស ផ្សេងៗទៀត នៅលើពិភពលោក ដោយឡែក នៅប៉ុន្មានថ្ងៃនេះ ខេត្តត្បូងឃ្មុំ បានទទួលរងគ្រោះដោយ ខ្យល់កន្រ្តាក់លាយឡំ ជាមួយទឹកភ្លៀង ដែលបានបង្កឲ្យ រងផលប៉ះពាល់ នៅស្រុកចំនួន២គឺស្រុកត្បូងឃ្មុំ និងស្រុកអូររាំងឪ ។

ឯកឧត្តម បានសម្តែងនូវការ សោកស្តាយជាខ្លាំង ចំពោះប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ទាំងអស់ ដែលក្នុងនាម អាជ្ញាធរខេត្ត សូមចូលរួមចំណែក នូវទុក្ខលំបាកនេះ និងសង្ឃឹមជឿជាក់ថា បងប្អូននឹងរៀបចំ ជួសជុលផ្ទះសម្បែង អោយប្រសើរឡើងវិញ ជាពិសេស ឯកឧត្តម សម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ជាមួយគ្រួសារនៃសប ដែលរងគ្រោះស្លាប់ដោយសាររន្ទះបាញ់ ។

មានប្រសាសន៍សំណេះសំនាល នាឱកាសនោះ ឯកឧត្តម លី ឡេង ក៏បានពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើ និង សួរសុខទុក្ខ ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានសាខា កាកបាទក្រហមម្ពុជា ជូនចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលជានិច្ចជាកាល សម្តេចតែងតែ យកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូន ប្រជាពលរដ្ឋយើង ព្រមទាំង បានបញ្ជាក់ ទៅដល់ប្រជាពលរដ្ឋ ដែលរងគ្រោះទាំងអស់ ដែរថា៖ អំណោយដែលបាន ផ្ដល់ជូនជានាពេលនេះ គឺពុំបានឆ្លើយតប ទៅនឹងតម្រូវការ សម្រាប់ជីវភាពបាន យូរអង្វែង ប៉ុន្តែក៏បានជួយសម្រាល ទុក្ខលំបាកខ្វះខាត បានមួយគ្រា ផងដែរ ។

ឯកឧត្តម បានរំលឹកផងដែរថា៖ កាកបាទក្រហម មិនមែនជាកាកបាទក្រហម បំរើឲ្យបុគ្គលមួយណាឡើយ ពោលគឺ ជាកាកបាទក្រហម សំរាប់ជួយដល់បងប្អូន ជាជនងាយរងគ្រោះ មិនប្រកាន់ជាតិសាសន៍ សាសនា ពណ៌សម្បុរ និងនិន្នាការ នយោបាយឡើយ ។

ចប់ប្រសាសន៍ សំណេះសំណាល គណៈអធិបតី ក៏បានចែកអំណោយ កាកបាទក្រហម ដែលនាំទៅចែកជូន ប្រជាពលរដ្ឋដែល រងគ្រោះរួមមាន៖ គ្រួសាររលំផ្ទះទាំងស្រុង ចំនួន២គ្រួសារ មួយគ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ១ឡូ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល១គីឡូក្រាម ទឹកសុទ្ធ១កេស មី១កេស និងឃីតមួយកញ្ចប់មាន មុង១ ភួយ១ កន្ទេល១ ក្រម៉ា១ សារុង១ ម្សៅសាប៊ូ១គីឡូក្រាម ព្រមទាំងសំភារៈប្រើប្រាស់មួយចំនួនមានៈ ឆ្នាំងបាយ១ ធុងដាក់ទឹក១ ប៉ាតង់១ ព្រមទាំងថវិការចំនួន១០ម៉ឺនរៀល ចំនែកគ្រូសារ របើកជញ្ជាំង និងតំបូលផ្ទះ ធ្ងន់ធ្ងរ ចំនួន៥គ្រួសារ មួយគ្រួសារៗ ទទួលបានទឹកសុទ្ធចំនួន១កេស ថវិការចំនួន១០ម៉ឺនរៀល និងគ្រូសារ របើកដំបូលផ្ទះខ្លះៗ  ចំនួន៨គ្រួសារ មួយគ្រួសារៗ ទទួលបាន ទឹកសុទ្ធចំនួន១កេស ថវិការ ចំនួន៥ម៉ឺនរៀល និងគ្រួសារដែលស្លាប់ ដោយសាររន្ទះបាញ់ អង្ករ៥០ គីឡូក្រាម និងថវិការ ៤០ម៉ឺនរៀល ។

បន្ទាប់មក ឯកឧត្តម ព្រមទាំងសហការី បានចុះទៅដល់ លំនៅដ្ឋានគ្រួសារនៃសព ដែលបានស្លាប់ដោយសារ រន្ទះបាញ់ ដើម្បីជាការចូលរូម រំលែកនៃសព ។ ជាមួយគ្នានោះដែរ ឯកឧត្តម បានចុះទៅ សួរសុខទុក្ខផ្ទាល់ ដល់លោក ហុក ហ៊ាង អតីតប្រធានការិយាល័យ សុខាភិបាល ស្រុកពញាក្រែក និងតំបែរ ដែលមានជំងឺចាស់ជរា ព្រមទាំងប្រគល់ជូន ថវិការ ២០ម៉ឺនរៀល របស់សាខាកាកបាទក្រហមខេត្ត ផងដែរ ៕

ដោយ៖ វ៉ាន់ វីរៈ

 

ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជនតាមស្រុក ក្រុង ក្រុមការងារយុវជនគណបក្សខេត្ត ស្រុក ក្រុង និងគណ:កម្មការខ២៦ និង ខ២៧ នៃខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ នៅទីស្នាក់ការគណបក្សខេត្ត បានប្រារព្ធពិធី ប្រកាសទទួលស្គាល់ សមាសភាពក្រុមការងារ ថ្នាក់កណ្តាលចុះជួយ ខេត្តត្បូងឃ្មុំ ទទួលបន្ទុក ការងារយុវជន តាមស្រុក ក្រុង ក្រុមការងារយុវជន គណបក្សខេត្ត ស្រុក ក្រុង និងគណ:កម្មការខ២៦ និង ខ២៧ នៃខេត្តត្បូងឃ្មុំ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណបក្ស ខេត្តត្បូងឃ្មុំ និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារ យុវជនគណបក្ស ថ្នាក់កណ្តាល និងជាអនុប្រធាន ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តត្បូងឃ្មុំ ព្រមទាំងឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ ព្រមទាងចូលរួមដោយ ឯកឧត្តម លោកជំទាវ  លោក លោកស្រី ជាសមាជិកសមាជិកា គណៈកម្មាធិការ គណបក្សខេត្ត ក្រុង ស្រុក ។

 

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ប្រគេនទានវស្សា និងទេយ្យវត្ថុ ដល់វត្តលួងព្រះស្តេចកន

ត្បូងឃ្មុំ៖ តាមទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនា ពិធីបុណ្យ ចូលព្រះវស្សា មានរយៈពេល ៣ខែ ដោយចាប់ផ្តើម ពីថ្ងៃ១រោច ខែអាសាធ ហើយបញ្ចប់វិញ នៅថ្ងៃទី១៥រោច ខែកក្តិត នោះ ក្នុងអំឡុងពេល បុណ្យចូលព្រះវស្សានេះ តាមព្រះវិន័យ បានកំណត់ថា ព្រះសង្ឃមិនអាច និមន្តចេញទៅ បិណ្ឌបាត្រ នៅខាងក្រៅបានឡើយ ដោយគង់នៅ ចាំព្រះវស្សា ក្នុងទីអារាមរហូត ហេតុដូចនេះ ទើបនៅរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្ត ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បាននាំយកទៀនវស្សា និង ទេយ្យវត្ថុ ប្រគេនព្រះសង្ឃ ដើម្បីគង់ចាំព្រះវស្សា អស់កាលត្រីមាស ដល់វត្ត ព្រៃអង្គរក្នុង ហៅវត្ត “ហ្លួងព្រះស្តេចកន” ស្ថិតនៅក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ឡាន់ ឆន បានមានប្រសាសន៍ ឲ្យដឹងថា៖ វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន ហើយទីអាម គឺជាកន្លែង ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធទូទៅ ធ្វើការអប់រំទាំងផ្លូវកាយ និងផ្លូវចិត្ត ឲ្យចេះធ្វើអំពើល្អ រក្សាវប្បធម៌ ប្រពៃណីជាតិយើង ឲ្យបានគង់វង្ស យូរអង្វែង ដោយឡែក នៅក្នុងអំឡុងពេល ពិធីបុណ្យចូលព្រះវស្សា ដែលមានរយៈពេល៣ខែនោះ ទើបត្រូវបាននាំយក ទៀនវស្សា និងទេយ្យវត្ថុ មកប្រគេន នាពេលនេះ ។

ឯកឧត្តម បានបន្តទៀតថា៖ ការប្រគេន ទៀនព្រះវស្សា និងទេយ្យវត្ថុ ជូនដល់វត្ត ព្រៃអង្គរក្នុង ហៅវត្ត “ហ្លួងព្រះស្តេចកន” នាពេលនេះ គឺជាការចូលរួមចំណែក ក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ ព្រោះផ្នែកពុទ្ធចក្រ និងអាណាចក្រ តែងតែផ្សារភ្ជាប់គ្នា ដែលមិនអាច កាត់ផ្តាច់បាន តាំងពីដូនតាយើង រហូតដល់បច្ចុប្បន្ន ដែលការប្រគេន ទៀនព្រះវស្សា គឺយើងទាំងអស់គ្នា តែងតែនាំគ្នា ធ្វើជារៀងរាល់ឆ្នាំ ដែលស្របទៅតាម ជំនឿប្រពៃណី របស់ប្រជាជនខ្មែរ ជាអ្នកកាន់ ព្រះពុទ្ធសាសនា តាំងពីដើមរៀងមក ។

បន្ទាប់ពីព្រះសង្ឃ សម្តែងធម៍ទេសនា បង្សុកូលរួចមក ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត និង អភិបាលរងខេត្ត ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ទាំងអស់ នៃខេត្តត្បូងឃ្មុំ បាននាំយក ទៀនវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃ ជូនដល់វត្ត ព្រៃអង្គរក្នុង ហៅវត្ត “ហ្លួងព្រះស្តេចកន” ដោយក្នុងនោះ រួមមាន៖ ទៀនព្រះវស្សា ចំនួន២គូ ស្លាដក់២ មី១កេសធំ អង្ករ១០០គីឡូក្រាម ត្រីខ២យួរ ទឹកក្រូច៥កេស ទឹកបរិសុទ្ធ៥កេស ព្រះសង្ឃ៥អង្គ ក្នុងមួយអង្គ ៥ម៉ឺនរៀល និងបច្ច័យកសាងចំនួន ពីរលានប្រាំសែនមួយម៉ឺនរៀល ។

ជាមួយគ្នានោះដែរ លោក អន់ លំអង ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុវនីតិសម្បទា បានប្រគេន ទៀនវស្សា ១គូ ទឹកក្រូច១កេស និងថវិកា ១០ម៉ឺនរៀល ដល់វត្ត ព្រៃអង្គរក្រៅ ផងដែរ ៕

ដោយ៖ វ៉ាន់ វីរៈ

ភ្លើងប្រច័ណ្ឌ ប្ដីកាប់ប្រពន្ធ ៤កាំបិតផ្គាក់ ស្លាប់ក្នុងថ្លុកឈាម

កំពង់ធំ ៖ ព្រោះតែភ្លើង ប្រច័ណ្ឌ អម ដោយជាតិ ស្រវឹង ផងនោះ បុរសជាប្ដីបាន ដាច់ចិត្ដ កាប់ប្រពន្ធ ចំនួន ៤កាំបិតផ្គាក់ បណ្ដាល ឱ្យប្រកាច់ស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម ក្រោយ ពីពួកគេទាំងពីរ នាក់ បានទាស់សំដីគ្នាមួយ ប្រាវ កាលពីព្រឹក ព្រលឹម ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ បង្កឱ្យមានការ ភ្ញាក់ផ្អើល និងគួរ ឱ្យរន្ធត់យ៉ាងខ្លាំង ពីសំណាក់ ប្រជាពលរដ្ឋ នៅក្នុងភូមិ ។

អាន​បន្ត៖ ភ្លើងប្រច័ណ្ឌ ប្ដីកាប់ប្រពន្ធ ៤កាំបិតផ្គាក់ ស្លាប់ក្នុងថ្លុកឈាម

អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារ ចុះស្វែងយល់ រកដំណោះស្រាយ ជម្លោះដីធ្លី រវាងប្រជាជន និងក្រុមហ៊ុន នៅស្រុកតំបែរ

ត្បូងឃ្មុំ ៖ ឯកឧត្តម ប្រាជ្ញ ច័ន្ទ អភិបាល ខេត្តត្បូងឃ្មុំ បានដឹកនាំ ឯកឧត្តម ហាក់ សុខមករាអភិបាលរងខេត្ត  លោកឧត្តមសេនីយ៍ លោក ម៉ៅ ពៅ ស្នងការនគរបាល ខេត្ត

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារ ចុះស្វែងយល់ រកដំណោះស្រាយ ជម្លោះដីធ្លី...

ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៨៤៧៣ក្បាលដី ត្រូវបានប្រកាសចែកវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ ចំនួន ៧ភូមិ នៅឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

 ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ ដែលរស់នៅភូមិចំនួន ០៧ គឺភូមិជ្រៃតាសូ ភូមិទំពាំងបង្កង់ ភូមិមាសស្នេហ៍ ភូមិព្រៃស្រឡៅ ភូមិស្វាយតាឡក ស្វាយរលួស និងភូមិទួលតាលាប់ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ត្រូវទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លី ។

អាន​បន្ត៖ ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៨៤៧៣ក្បាលដី...

ជីលាមកគោ កំពុងមានហាងឆេងល្អ សម្រាប់ដំណាំកសិកម្ម ខេត្តត្បូងឃ្មុំ

 ត្បូងឃ្មុំ៖ បច្ចុប្បន្ន ប្រជាកសិករ បានប្រើ គ្រឿងចក្រ ដើម្បីសម្រួល ការងារ បង្កបង្កើនផល ធ្វើស្រែ ចំការ កាត់បន្ថយ ការចិញ្ចឹម សត្វពាហនៈ  មានគោ ក្របី

អាន​បន្ត៖ ជីលាមកគោ កំពុងមានហាងឆេងល្អ សម្រាប់ដំណាំកសិកម្ម ខេត្តត្បូងឃ្មុំ

បទល្មើសនេសាទ ដាក់ដៃតាមដងទន្លេមេគង្គ ជលផលមិនបង្ក្រាប ក្នុងស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ចាប់ពីដើមខែ កក្កដា ឆ្នាំ២០១៥នេះ គេសង្កេតឃើញថា មានករណី បទល្មើសនេសាទ ដាក់ដៃតាមដង ទន្លេមេគង្គ ជាទ្រង់ទ្រាយធំ ចាប់តាំងពី ចំណុច ភូមិដូនម៉ៅ ព្រែកជីក ទួលខ្សាច់ ទួលគរ និងទួលតាអេវ មិនក្រោម ៥ដៃនោះទេ ស្ថិតក្នុងឃុំទន្លេបិទ ស្រុក-ខេត្តត្បូងឃ្មុំ តែខណ្ឌរដ្ឋបាល ជលផលត្បូងឃ្មុំ គ្មានការបង្ក្រាប សង្ស័យសើម មាត់សើមក ទើប មានករណីនេះ កើតឡើង ។

អាន​បន្ត៖ បទល្មើសនេសាទ ដាក់ដៃតាមដងទន្លេមេគង្គ ជលផលមិនបង្ក្រាប ក្នុងស្រុកត្បូងឃ្មុំ

សម្តេច អគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ប្រគេនទានវស្សា និងទេយ្យវត្ថុ ដល់វត្តចំនូន៥៨ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥នេះ សម្តេច អគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង លោកជំទាវ អមដំណើរដោយ គណៈប្រតិភូរដ្ឋសភា ព្រមទាំង ឯកឧត្តម អភិបាល អភិបាលរងខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បាននាំយក ទៀនវស្សា និង ទេយ្យទាន ប្រគេនព្រះសង្ឃ ដើម្បីគង់ចាំ ព្រះវស្សា អស់កាលត្រីមាស ចំនួន ៥៨វត្ត នៅឧប្បដ្ឋានសាលា ក្នុង បរិវេណវត្ត សុវណ្ណារាម ហៅវត្ត ថ្កូវ ស្ថិតនៅក្នុង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ ឲ្យដឹងថា៖ វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន ហើយទីអាម គឺជាកន្លែង ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធទូទៅ ធ្វើការអប់រំ ទាំងផ្លូវកាយ និងផ្លូវចិត្ត ឲ្យចេះធ្វើអំពើល្អ រក្សាវប្បធម៌ ប្រពៃណីជាតិយើង ឲ្យបានគង់វង្ស យូរអង្វែង ដោយឡែក នៅក្នុងអំឡុងពេល ពិធីបុណ្យចូលព្រះវស្សា ដែលមានរយៈពេល ៣ខែ ទៀនវស្សា និង ទេយ្យទាន ដែលត្រូវនាំយកមកប្រគេន ដល់វត្តចំនួន៥៨ នាពេលនេះ  ក្នុងខេត្តត្បូងឃ្មុំ ។

បន្ទាប់មក សម្តេច អគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា៖ ដើម្បីគោរពតាម ទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនា ពិធីបុណ្យ ចូលព្រះវស្សា មានរយៈពេល ៣ខែ ដោយចាប់ផ្តើម ពីថ្ងៃ១រោច ខែអាសាធ ហើយបញ្ចប់វិញ នៅថ្ងៃទី១៥រោច ខែកក្តិតនោះ ក្នុងអំឡុងពេល ពិធីបុណ្យ ចូលព្រះវស្សានេះ តាមព្រះវិន័យ បានកំណត់ថា ព្រះសង្ឃមិនអាច និមន្តចេញទៅ បិណ្ឌបាត្រ នៅខាងក្រៅ បានឡើយ ដោយគង់នៅ ចាំព្រះវស្សា ក្នុងទីអារាមរហូត ។

សម្តេច មានប្រសាសន៍បន្តទៀតថា៖ ការប្រគេន ទៀនព្រះវស្សា និងទេយ្យវត្ថុ ជូនវត្តទាំង៥៨ នៅក្នុងខេត្តត្បូងឃ្មុំ នាពេលនេះ គឺជាការ ចូលរួមចំណែក ក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ ព្រោះផ្នែកពុទ្ធចក្រ និងអាណាចក្រ តែងតែផ្សារភ្ជាប់គ្នា ដែលមិនអាច កាត់ផ្តាច់បាន តាំងពីដូនតាយើង រហូតដល់បច្ចុប្បន្ន ដែលការប្រគេន ទៀនព្រះវស្សា គឺយើងទាំងអស់គ្នា តែងតែនាំគ្នា ធ្វើជារៀងរាល់ឆ្នាំ ដែលស្របទៅតាម ជំនឿប្រពៃណី របស់ប្រជាជនខ្មែរ ជាអ្នកកាន់ ព្រះពុទ្ធសាសនា តាំងពីដើម រៀងមក ។

បន្ទាប់ពីព្រះសង្ឃ សម្តែងធម៍ទេសនា បង្សុកូលរួចមក សម្តេច អគ្គមហាពញាចក្រី ហេង សំរិន និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ នៃខេត្តត្បូងឃ្មុំ បាននាំយក ទៀនវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃ ចំនួន៥៨វត្ត ក្នុងខេត្តត្បូងឃ្មុំ ដោយក្នុងវត្ត នីមួយៗ ទទួលបាន ៖ ទៀនវស្សា ចំនួន១គូ ស្លាដក់១ ថិការ១០ម៉ឺនរៀល មី២កេស អង្ករ៥០គីឡូក្រាម ត្រីខ១យួរ ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស ទឹកដោះគោ១៤កំប៉ុង ស្ករស៥គីឡូក្រាម តែ២កញ្ចប់ធំ ធូប១ដុំ ទៀន១កញ្ចប់ និងបច្ច័យកសាងចំនួន ៥០ម៉ឺនរៀល ព្រមទាំង យាយជីតាជី ចំនួន៣០០នាក់ ក្នុងម្នាក់ៗ ទទួលបាន ក្រណាត់ស១ដុំ និងថវិការ ១ម៉ឺនរៀល ៕

 















ដោយ៖ វ៉ាន់ វីរៈ

សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម ចុះធ្វើការ ត្រួតពិនិត្យគុណភាពទំនិញ នៅផ្សារអូររាំងឪ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ដោយពិនិត្យឃើញថា បាតុភាពជាច្រើន  បាននឹងកំពុងកើតមាន លើមុខទំនិញផលិតផល និងគ្រឿងឧបភោគបរិភោគ ដែលធ្វើឱ្យ ប្រជាពលរដ្ឋ មានក្ដីកង្វល់ រឿងសុខភាពនោះ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) សាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ មន្ត្រីសាខាកាំកុងត្រូល ដែលដឹកនាំដោយលោក អ៊ុក ជីវសុទ្ធា អនុប្រធានសាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ ទទួលបន្ទុកទីផ្សារ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ បានចុះធ្វើការ អង្កេតទំនិញនៅ ផ្សារអូររាំងឪ ដែលស្ថិតនៅ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

លោក អ៊ុក ជីវសុទ្ធា បានគូសបញ្ជាក់ថា ៖ គោលបំណង នៃការចុះធ្វើការ ត្រួតពិនិត្យនេះ ដោយមានការ ណែនាំជាប្រចាំ របស់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាន កាំកុងត្រូល ជាពិសេស ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន កាំកុងត្រូល អោយមន្រ្តីកាំកុងត្រូល ចុះអង្កេត និងត្រួតពិនិត្យ ទំនិញនៅលើទីផ្សារ ជាប្រចាំ ដើម្បីធានាថា ពុំមានការ តាំងលក់ទំនិញ ខូចគុណភាព ឬផុតសុពលភាព នៅលើទីផ្សារ និងដើម្បីធានា សុខុមាលភាព និងផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ។

ជាលទ្ធផល នៃការចុះត្រួតពិនិត្យ នៅលើទីផ្សារ អូររាំងឪ មន្រ្តីកាំកុងត្រូល ខេត្តត្បូងឃ្មុំ ពុំបានរកឃើញ នូវទំនិញដែល ខូចគុណភាព រឺហួសកាលបរិច្ឆេទឡើយ ដោយអាជីវករ មានការយល់ដឹងច្រើនអំពីការ ជ្រើសរើសទំនិញ និងគុណភាពទំនិញ សម្រាប់ដាក់លក់ នៅលើទីផ្សារ ប៉ុន្តែ ទោះបីជាយ៉ាងនេះក្តី មន្ត្រីកាំកុងត្រូលខេត្ត នឹងបន្តចុះធ្វើការ ត្រួតពិនិត្យ ជាបន្តបន្ទាប់ និងជាប្រចាំ ដើម្បីទប់ស្កាត់ ឲ្យទាន់ពេលវេលា នូវការលួចនាំចូល ចរាចរទំនិញ ដែលបង្កគ្រោះថ្នាក់ ដែលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់សុខភាព ដើម្បីរួមចំណែក ផលប្រយោជន៍ របស់អ្នកប្រើប្រាស់ ទាំងផ្នែកសុខភាព និងសេដ្ឋកិច្ច។

ទន្ទឹមនឹងនោះ មន្ត្រីសាខាកាំកុងត្រូល ក៏បានធ្វើការណែនាំ ដល់អាជីវករ អោយប្រុងប្រយ័ត្ន ក្នុងការដាក់តាំង លក់ទំនិញ ដែលមានគុណភាពល្អ មានប្រភពច្បាស់លាស់ មានស្លាកសញ្ញាត្រឹមត្រូវ និងមិនត្រូវ ដាក់លក់ទំនិញ ដែលខ្វះអនាម័យ ហួសកាលបរិច្ឆេទ និងទំនិញក្លែងបន្លំ ទោះរូបភាពណាក៍ដោយ ៕

ដោយ៖ វ៉ាន់ វីរៈ

ពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅភូមិចំនួន ០៤ភូមិ ក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ បញ្ហាទំនាស់ដីធ្លី ជាបញ្ហាដែល ជាកង្វល់ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ មូលដ្ឋាន ត្រូវដោះស្រាយ ហើយដើម្បី ឲ្យផុតនូវតំណោះ ស្រាយបញ្ហានេះ រាជរដ្ឋាភិបាល បានរៀបចំក្រុមកាងារ សុរិយាដី ដើម្បីធ្វើការ វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ជាសាធារណៈមានលក្ខណៈ ជាប្រព័ន្ធ ។

អាន​បន្ត៖ ពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅភូមិចំនួន...

រថយន្ត៥៧០ បុកម៉ូតូស្លាប់ម្នាក់ និងម្នាក់របួសស្រាល ក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរមួយ បានកើតទ្បើង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ នៅនិងកន្លែង ម្នាក់រងរបួសធ្ងន់ ខណៈជិះម៉ូតូបត់ ចូលផ្លូវលំត្រូវរថយន្ត លុច្សស៊ីស៥៧០ ដែលមកពីក្រោយ បុកពេញទំហឹង។

អាន​បន្ត៖ រថយន្ត៥៧០ បុកម៉ូតូស្លាប់ម្នាក់ និងម្នាក់របួសស្រាល ក្រុងសិរីសោភ័ណ

ឯកឧត្ដម ជា សុផារ៉ា ទៅដោះស្រាយបញ្ចប់ ជម្លោះដីផ្លូវប្រឡាយ រវាងប្រជាពលរដ្ឋ និងឈ្មួញ នៅស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ :ឯកឧត្តម  ជា សុផារ៉ា អនុប្រធាន ក្រុមការងារ ថ្នាក់ជាតិ ចុះជួយ ខេត្តត្បូងឃ្មុំ និងជា រដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៏ ជនបទ នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា  ឆ្នាំ២០១៥នេះ

អាន​បន្ត៖ ឯកឧត្ដម ជា សុផារ៉ា ទៅដោះស្រាយបញ្ចប់ ជម្លោះដីផ្លូវប្រឡាយ រវាងប្រជាពលរដ្ឋ...

CNRP ទាំងក្នុង និងក្រៅប្រទេស ល្មមឈប់ មួលបង្កាច់ រាជរដ្ឋាភិបាល ពាក់ព័ន្ធបញ្ហា ព្រំដែន កម្ពុជា-វៀតណាម

ត្បូងឃ្មុំ ៖ ឯកឧត្តម ឡុង វិសាលោ រដ្ឋលេខាធិការ ក្រសួង ការបរទេសកម្ពុជា នៅរសៀលថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៥ បានស្នើគណបក្ស សង្រ្គោះជាតិ (CNRP) នៅគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស គួរបញ្ឈប់សកម្មភាព វាយប្រហារ មួលបង្កាច់រាជរដ្ឋាភិបាល កម្ពុជាទៀត លើបញ្ហាព្រំដែន កម្ពុជា -វៀតណាម ។

អាន​បន្ត៖ CNRP ទាំងក្នុង និងក្រៅប្រទេស ល្មមឈប់ មួលបង្កាច់ រាជរដ្ឋាភិបាល ពាក់ព័ន្ធបញ្ហា...

កិច្ចប្រជុំផ្សព្វផ្សាយការងារបោះបង្គោល និងខ្សែបន្ទាត់ព្រំដែនគោក (កម្ពុជា-វៀតណាម) ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធបើក កិច្ចប្រជុំផ្សព្វផ្សាយ ការងារបោះបង្គោល និងខ្សែបន្ទាត់ ព្រំដែនគោក (កម្ពុជា-វៀតណាម) ក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និង ឯកឧត្តម ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង គណៈប្រតិភូ អមដំណើរ និងមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញខេត្ត និងមន្ត្រីដែលពាក់ព័ន្ធ ជាច្រើនរូបទៀត ។












ដោយ៖ វ៉ាន់ វីរៈ

ពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស និងរចនាសម្ព័ន្ធខេត្តត្បូងឃ្មុំ

 ត្បូងឃ្មុំ ៖  នៅសាលា ខេត្តត្បូងឃ្មុំ នាថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០១៥ បានរៀបចំ ពិធីប្រកាស ជាផ្លូវការនូវ សមាសភាព នៃរចនាសម្ព័ន្ធ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង អំពើជួយដូរ មនុស្សខេត្តត្បូងឃ្មុំ ដែកត្រូវបានរៀបចំ ឡើងបន្ទាប់ពី ក្រសួងមហាផ្ទៃ

អាន​បន្ត៖ ពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស...

របរ ផ្សាំ បណ្តុះកូនឈើហូបផ្លែ ធ្វើឲ្យជីវភាពគ្រួសារ ប្រសើរឡើង

 ត្បូងឃ្មុំ៖ ការចាប់យកមុខរបរ  បណ្តុះ ផ្សាំ កូនឈើ ហូបផ្លែ គ្រប់មុខ របស់លោកពូ សូយ សីឡា នៅភូមិជប់ក្រៅ ឃុំជប់ ស្រុក-ខេត្តត្បូងឃ្មុំ ធ្វើឲ្យជីវភាពគ្រួសារ បានប្រសើរឡើង ។

អាន​បន្ត៖ របរ ផ្សាំ បណ្តុះកូនឈើហូបផ្លែ ធ្វើឲ្យជីវភាពគ្រួសារ ប្រសើរឡើង

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕