បណ្តាញសង្គម

សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ ចុះធ្វើការត្រួតពិនិត្យរកនំផលិតនៅប្រទេសអង់គ្លេស ដែលចម្លងបាក់តេរី Salmonella នៅផ្សារសួង

ត្បូងឃ្មុំ៖ តបតាមសេចក្តីជូនដំណឹង និងអនុសាសន៍ណែនាំពី ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានកាំកុងត្រូល នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៥ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និងបង្ក្រាបការក្លែងបន្លំ “កាំកុងត្រូល” សាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ មន្ត្រីសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល បានសហការណ៍ជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះធ្វើការអង្កេតទំនិញនៅផ្សារសួង ដែលស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

លោក មាស មោរ៉ា បានឲ្យដឹងថា ៖ គោលបំណងនៃការចុះអង្កេតនេះ ដោយផ្អែកទៅលើសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋាន កាំកុងត្រូល ស្តីអំពីវត្តមានបាក់តេរី Salmonella នៅក្នុងនំសូកូឡា (wafers Atkins Edulge ChocolateBreak) ដែលនាំចូលដោយក្រុមហ៊ុន Atkins International BV របស់ប្រទេសអង់គ្លេស និងផ្អែកលើអនុសាសន៍ណែនាំរបស់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល អោយប្រមូលចេញពីទីផ្សារ។

ជាលទ្ធផល នៃការចុះត្រួតពិនិត្យ ពុំបានប្រទះឃើញមាន ទំនិញនំសូកូឡា ប្រភេទនេះ លក់នៅលើទីផ្សារទេ ។
ហើយជាមួយគ្នានេះដែរ ដើម្បីថែរក្សាសុខុមាលភាពប្រជាជន មន្ត្រីកាំកុងត្រូលក៍បានធ្វើតេស្តបឋម រកសារធាតុគីមីហាមឃាត់មួយចំនួន ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាជនដូចជាៈ សារធាតុ Formalin Sodium Hydrosulfite, Borax, Salicylic Acid ដែលសារធាតុទាំងនោះ បណ្តាលអោយ ឈឺពោះ ក្អួតរាគរួស និងធ្វើអោយពិបាកក្នុងការដកដង្ហើម ។
ហើយការធ្វើតេស្តបឋមនេះ គឺធ្វើទៅលើ ទឹកត្រាំមឹក និងបង្គា ដើម្បីរកសារធាតុហាមឃាត់ Formalin និងធ្វើតេស្តទៅលើ សណ្តែកបណ្តុះ ដើម្បីរកសារធាតុ Sodium Hydrosulfite តែជាលទ្ធផលពុំមានសារធាតុខាងលើនោះទេ។

លោក មាស មោរ៉ា ក៏បានធ្វើការណែនាំ អោយអ្នកលក់យកចិត្តទុកដាក់ ក្នុងការដាក់តាំងលក់ទំនិញ ដោយជៀសវាងនូវរាល់ ការដាក់តាំងលក់នូវទំនិញ ដែលគ្មានប្រភពច្បាស់លាស់ គ្មានស្លាកសញ្ញា ត្រឹមត្រូវ ជាពិសេស ហួសកាលបរិច្ឆេទប្រើប្រាស់ ៕

ខណ្ឌរដ្ឋបាលជលផលប្រជុំផ្សព្វផ្សាយ បញ្ឈប់មិនឲ្យប្រជានេសាទ ចិញ្ចឹមត្រីរស់ ត្រីឆ្តោរ ក្នុងស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥នេះ មានការជួបជុំ បងប្អូនប្រជានេសាទ ដែលចិញ្ចឹមត្រីឆ្តោរ បណ្តែតតាមបែរ ចំណុចតាម ទន្លេមេគង្គ តាមព្រែក ពាមជីលាំង ស្ថិតឃុំ កំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ខណ្ឌរដ្ឋបាលជលផលប្រជុំផ្សព្វផ្សាយ បញ្ឈប់មិនឲ្យប្រជានេសាទ ចិញ្ចឹមត្រីរស់...

ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ កម្លាំងជំនាញ របស់អធិការនគរបាល ស្រុកមេមត់ និងកម្លាំងការិយាល័យ ជំនាញខេត្តត្បូងឃ្មុំ ប្រចាំទិស ស្រុកមេមត់ បានចុះល្បាត ត្រួតពិនិត្យ នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥

អាន​បន្ត៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ

កិច្ចប្រជុំស្តីពី ការប៉ាន់ប្រមាណសមត្ថភាពស្ថាប័ន (បូកា) ដោយរួមបញ្ចូលជាមួយ លក្ខណវិនិច្ឆ័យសាខាមានដំណើរការល្អ

ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលប្រជុំ មន្ទីរមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ  បានប្រារព្ធកិច្ចប្រជុំស្តីពី ការប៉ាន់ប្រមាណ សមត្ថភាព ស្ថាប័ន (បូកា) ដោយរួមបញ្ចូលជាមួយ លក្ខណវិនិច្ឆ័យ សាខាមាន ដំណើរការល្អ  

អាន​បន្ត៖ កិច្ចប្រជុំស្តីពី ការប៉ាន់ប្រមាណសមត្ថភាពស្ថាប័ន (បូកា) ដោយរួមបញ្ចូលជាមួយ...

ប្រជាពលរដ្ឋភូមិទំពាំងបង្កង់ លើកគ្នាមកតវ៉ា នៅសាលាខេត្ត សូមឲ្យអជ្ញាធរខេត្ត មេត្តាជួយដោះស្រាយដីទំនាស់១កន្លែង ដែលត្រូវបានគេរំលោភ កាន់កាប់ធ្វើជាកម្មសិទ្ធិ

 ត្បូងឃ្មុំ៖  នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥នេះ ក្រុមប្រជាពលរដ្ឋ មកពីភូមិទំពាំង បង្កង់ឃុំ អំពិលតាពក ស្រុកអូរាំងឪ បានលើកគ្នា មកតវ៉ាដល់ សាលាខេត្ត

អាន​បន្ត៖ ប្រជាពលរដ្ឋភូមិទំពាំងបង្កង់ លើកគ្នាមកតវ៉ា នៅសាលាខេត្ត សូមឲ្យអជ្ញាធរខេត្ត...

ឯកឧត្តម ប៊ិន ឈិន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ គោលការណ៍សំខាន់ៗនៃច្បាប់ស្តីពី ច្បាប់រដ្ឋធម្មនុញ្ញ វិសោធនកម្មមាត្រា៧៦ នៃរដ្ឋធម្មនុញ្ញ និងការបង្កើតជំពូកទី១៥ថ្មី នៃរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ន

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៥ នៅខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីផ្សព្វផ្សាយ គោលការណ៍សំខាន់ៗនៃច្បាប់ ស្តីពីច្បាប់រដ្ឋធម្មនុញ្ញ វិសោធនកម្មមាត្រា៧៦ នៃរដ្ឋធម្មនុញ្ញ និងការបង្កើតជំពូកទី១៥ថ្មី នៃរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី  ។

អង្គពិធីបានប្រព្រឹត្តិទៅដោយមានការ អញ្ជើញចូលរួមពី ឯ.ឧ ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយ ខេត្តត្បូងឃ្មុំ ឯ.ឧ វេង សាខុន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧត្តុនិយម ឯ.ឧ ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត ឯ.ឧ ប្រាជ្ញ ចន្ទ អភិបាល នៃ គណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ សមាជិកសមាជិការ ក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីបណ្តាក្រសួង ស្ថាប័ន ក្រុមការងារថ្នាក់ជាតិ ប្រចាំខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្រ្តីរាជការតាមបណ្តាការិយាល័យ លោកគ្រូអ្នកគ្រូ មន្ត្រីនគរបាល កងរាជអាវុធហត្ថ និងបណ្តាថ្នាក់ដឹកនាំស្រុក អាជ្ញាធរភូមិ-ឃុំ ក្នុងខេត្តត្បូងឃ្មុំ សរុបជាង ១៧០០នាក់ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានធ្វើរបាយការណ៍ អំពីការអនុវត្តន៍គោលការ នយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល បានធ្វើអោយសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅទូទាំងខេត្ត មានភាពល្អប្រសើរ និងលើកវិធានការបង្ក្រាប ទប់ស្កាត់ផ្សេងៗដូចជា៖ ល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀនជាដើម ។ ក្រៅពីនេះ ខេត្តបាន ជម្រុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស អគាររដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ។

តមក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បញ្ជាក់ជូនអំពីការផ្សព្វផ្សាយ គោលការណ៍សំខាន់ៗ នៃច្បាប់ទាំង៣ខាងលើ ច្បាប់រដ្ឋធម្មនុញ្ញដែលសំដៅ កែប្រែរដ្ឋធម្មនុញ្ញ ដែលខុសពីច្បាប់រដ្ឋធម្មនុញ្ញបន្ថែមដែលបានអនុម័ត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលអនុញ្ញាតនៅដើម នីតិកាលនីមួយៗ អោយមានការបោះឆ្នោតជាកញ្ចប់ រៀបចំរាជរដ្ឋាភិបាល និងរដ្ឋសភានៅពេលជាមួយគ្នា ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា៖ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ បន្ទាប់ពីមានកិច្ចព្រមព្រៀង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលនៅក្នុងនោះ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលរួមមានចំនួន ៧ជំពូក និង៦៦មាត្រា ដោយបានបញ្ជាក់ជូនថា៖ ច្បាប់នេះមានគោលដៅ ដើម្បីរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ព្រមទាំងការបោះឆ្នោតផ្សេងៗទៀត តាមការកំណត់នៃច្បាប់ ។ ច្បាប់នេះតម្រូវអោយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួន ដោយឯករាជ្យ និងអព្យាក្រឹត្យ ដើម្បីធានាអោយការបោះឆ្នោត ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។

រីឯច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត គឺមានគោលដៅកំណត់បែបបទ និងការប្រព្រឹត្តទៅនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ដែលជាសមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។ ច្បាប់នេះរួមមាន ១២ជំពូក និង ១៧១មាត្រា ដែលក្នុងខ្លឹមសារនៃជំពូកទី១ ដល់ជំពូកទី១២ បានចែងលម្អិតអំពីរបៀបរបប នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ត្រូវអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងត្រូវប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បញ្ជាក់បន្ថែមថា៖ ច្បាប់ដែលបានធ្វើការឧបទ្ទេសនាមនេះ គឺមានចែងអំពីបទប្បញ្ញត្តិទូទៅ ទាក់ទងទៅនឹង ការកំណត់ថ្ងៃបោះឆ្នោត ដោយនាយករដ្ឋមន្ត្រី និងអាណត្តិនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អំពីប្រព័ន្ធបោះឆ្នោត អំពីការកំណត់ចំនួនអសនៈ អំពីភ្នាក់ងារគណបក្សនយោបាយ អំពីអ្នកសង្កេតការណ៍បោះឆ្នោត ការចុះបញ្ជីរបស់គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដែលបានចែងអំពី លក្ខណៈសម្បត្តិ របស់បេក្ខជនឈរឈ្មោះ ។ ក្នុងខ្លឹមសារនៃច្បាប់នេះផងដែរ គឺបានចែងអំពីទោសប្បញ្ញត្តិ ដែលរួមមានចំនូន ២៦មាត្រា និងអន្តរប្បញ្ញត្តិមាន ៣មាត្រា ព្រមទាំងអវសានប្បញ្ញត្តិ

ច្បាប់ដែលបានធ្វើបទឧទ្ទេសនាមខាងលើនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានណែនាំអោយសមាជិក សមាជិកា អង្គពិធីទាំងមូល ត្រូវយកចិត្តទុកដាក់ស្វែងយល់ និងធ្វើការផ្សព្វផ្សាយបន្តជូនថ្នាក់ក្រោម និងប្រជាពលរដ្ឋ ដើម្បីអោយបានយល់ដឹង អោយកាន់តែច្បាស់លាស់ថែមទៀត ៕













ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្ត្រខេត្តកំពង់ចាម ដឹកនាំគ្រូពេទ្យស្ម័គ្រចិត្ត ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ

ត្បូងឃ្មំ៖ ដោយមានកិច្ចសហការពីសហគ្រាសផលិតឱសថ (EPHAC) នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥នេះ ឯកឧត្តម កែវ ពិសិដ្ឋ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងក្រុមការងារ បានដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដែលមកពីឃុំចំនួនបី គឺឃុំជប់ ឃុំមង់រៀវ និងឃុំជីរោទ៍២ ចំនួន១០០០នាក់ ដោយមិនគិតថ្លៃ ដែលពិធីព្យាបាលសុខភាពជូនប្រជាជននេះ បានប្រព្រឹត្តទៅក្នុងបរិវេណសាលាបឋមសិក្សាទួលទ្រា ភូមិទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ អ្នកតំណាងរាស្ត្រឯកឧត្តម កែវ ពិសិដ្ឋ ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា មានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច។

ឯកឧត្តមបញ្ជាក់ថា ថ្ងៃនេះដោយមើលឃើញពីបញ្ហាសុខភាពប្រជាពលរដ្ឋជាបញ្ហាសំខាន់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចចក្រី ហេង សំរិន បានចុះមកព្យាបាលសុខភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ដោយផ្លាល់ដោយមិនគិតថ្លៃ ដែលនេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកម្ពុជាយើង។ ជាក់ស្តែងនេះជាវប្បធម៌ចែករំលែកដែលគណបក្សប្រជាជនកម្ពុជាធ្លាប់បានធ្វើកន្លងមក។

ឯកឧត្តមតំណាងរាស្ត្រ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋកុំឲ្យឆាប់ ជឿតាមឃោសនារបស់អ្នកដ៏ទៃ ដោយលើកពីបញ្ហានេះបញ្ហានោះ ដូចថ្មីៗមកនេះលើកពីបញ្ហាព្រំដែន បញ្ហារើសអើងនៅក្នុងសង្គមរបស់បក្សប្រឆាំង ដែលនាំឱ្យមានការភ័ណច្រឡំ ដែលយើងត្រូវគិតឱ្យបានវែងឆ្ងាយនោះ។ ឯកឧត្តមជឿជាក់ថា បងប្អូននឹងចេះគិត ពិចារណានាពេលខាងមុខថាតើគណបក្សណា ដែលផ្តល់សេចក្តីសង្ឃឹមជូនបងប្អូន។ ឯកឧត្តមក៏បានជំរាបជូនថា សព្វថ្ងៃរាជរដ្ឋាភិបាលកម្ពុជាយើង លោកមានការខិតខំប្រឹងប្រែងណាស់ ដើម្បីប្រទេសជាតិមានការរីកចម្រើន ជីវភាពប្រជាជនត្រូវបានកាត់បន្ថយ។ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាល បានកំពុងពង្រឹងការអនុវត្តច្បាប់ ដែលយើងទាំងអស់គ្នាក៏ត្រូវគោរពច្បាប់ផងដែរ។

ឯកឧត្តមក៏បានកោតសរសើរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចចក្រី ប្រធានរដ្ឋសភា ដែលបានយកអស់កម្លាំងកាយចិត្ត មិនមែនតែនៅក្នុងមូលដ្ឋាននេះទេ គឺក្រុមគ្រូពេទ្យស្ម័គ្រចិត្ត តែងមានសកម្មភាពជាប់ជានិច្ចនៅក្នុងមូលដ្ឋានខេត្តកំពង់ចាម ក៏ដូចជានៅក្នុងត្បូងឃ្មុំយើងនេះ ហើយនេះគឺជាឱកាសមួយ ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានផ្តល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសលើការថែទាំសុខភាព។ ហើយការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋពិតជាសំខាន់ណាស់ ក្នុងនាមតំណាងរាស្ត្រ ឯកឧត្តម ក៏សូមឱ្យអាជ្ញាធរយកចិត្តទុកដាក់ ផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយសីលធម៌ កុំឱ្យមានការរសអើងនាំឱ្យមានសតិអារម្មណ៍្រដល់ប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម កែវ ពិសិដ្ឋ ក៏បាននាំយកថវិកាចំនួន ៤លានរៀលឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចចក្រី សម្រាប់ដោះស្រាយការខ្វះខាត ក្នុងក្រុមការងារ ព្រមទាំងឧបត្ថម្ភសាលាស្រុកត្បូងឃ្មុំនូវថ្នាំពេទ្យ និងទូរថ្នាំចំនួន០២ និងថវិកា ១លានរៀល ឧបត្ថម្ភសាលាឃុំជប់ សាលាឃុំ មង់រៀវ សាលាឃុំជីរោទ៍ទី២ នូវថ្នាំពេទ្យ ទូរដាក់ថ្នាំចំនួន ០១ និងថវិកា២០ម៉ឺនរៀល ក្នុងមួយឃុំ និងឧបត្ថម្ភថវិកាមួយចំនួនដល់កំលាំងការពារផងដែរ៕

 

ផ្សារក្រុងសួង នៅតែលក់លើផ្លូវដដែល អាជ្ញាធររៀបចំសណ្តាប់ធ្នាប់ដូចភ្លើងចំបើង

ត្បូងឃ្មុំ៖ លោក អភិបាលរងក្រុងសួង បានថ្លែងថា ការរៀបចំសណ្តាប់ធ្នាប់ ផ្សារក្រុងសួង វាមិនខុសពីការវែកចកនោះទេ ដោយសារអត្រាភាគរយ ប្រជាពលរដ្ឋកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ផ្សារនេះលក់តាំងពី ឆ្នាំ១៩៨០ជាងមកម្លេះ កាលណោះមនុស្សតិច បច្ចុប្បន្នមនុស្សច្រើន ផ្សារតូច បណ្តាលឲ្យចង្អៀត អាចលក់ដូរនៅលើចំណីថ្នល់ ចៀសមិនផុត អាជ្ញាធរមានវិធានការ រៀបចំជាប្រចាំដែរ ៣សប្តាហ៍រៀបចំម្តង នៅពេលកម្លាំងដកចេញ ពួកគាត់លក់វិញដដែល យើងគ្មានទីតាំងផ្សារផ្សេងពីនេះទេ សម្រាប់ជួយរំលែក ការលក់ដូររបស់អាជីវករ វាអាចកកស្ទះពេលព្រឹក ម៉ោង៩ ទៅ១០ព្រឹក អស់ប្រជាពលរដ្ឋទិញម្ហូបអារហារ វាទូលាយវិញ មានលក្ខណៈជាផ្សារក្រមួន ។

អាជិវករ លក់ត្រី សាច់ជ្រូក សាច់គោ ខាងក្នុងផ្សារ បាននិយាយត្រង់ៗថា  ផ្សារនេះមិនមានការរៀបចំសណ្តាប់ធ្នាប់ ឲ្យបានត្រឹមត្រូវ មានរបៀបរៀបរយនោះទេ ទោះបីបងប្អូនអាជីវករមួយចំនួនធំ បានចេញលក់ដូរទៅខាងក្រៅផ្សារ យ៉ាងណាក៏ដោយ ក៏គ្មានវិធានការទប់ស្កាត់អ្វីដែរ មានបញ្ហាជាច្រើន ជាពិសេស ការកកស្ទះលូបង្ហូរទឹក ផ្លូវចង្អៀតដោយក្រុមអាជីវករលក់ដូ ររំលោភមកលើចំណីផ្លូវ យ៉ាងអាណាធិបតេយ្យ អ្នកយកភាស៊ី យកលើសសៀវភៅបន្ទុក ពី៤០០រយរៀល ទៅដល់២០០០រៀលឯណោះ ផ្ញើម៉ូតូ១គ្រឿង យក១០០០រៀលដាច់ លើសសៀវភៅបន្ទុកកំណត់ឲ្យ យកតែ៥០០រៀលតែប៉ុណ្ណោះ ។

លោក ជា ណារ៉ុន អភិបាលរងក្រុងសួង បានបញ្ជាក់ត្រង់ៗថា ក្រុមអាជីវករពិតជាបានលក់ដូរ នៅលើដីចំណីផ្លូវមែន ពេលកម្លាំងសមត្ថកិច្ចចុះរៀបចំ បានមួយ១ថ្ងៃ ២ថ្ងៃ គាត់នាំគ្នាលក់វិញដដែល រឿងបញ្ហាខាងភាស៊ីផ្សារ កំណត់យកលើសសៀវភៅបន្ទុកនោះ បើមានមែន ចាំកាត់ហៅអ្នកវិនិយោគផ្សារ មកសួរនាំ ហើយកំណត់ឲ្យ យកតាមសៀវភៅបន្ទុកវិញ ជាគោលការណ៍ក្រុង នឹងចាត់វិធានការរៀបចំសណ្តាប់ធ្នាប់២ ទៅ៣សប្តាហ៍ កម្លាំងរៀបចំម្តង ហើយក៏មិនស្រួលដូចបកចេកដែរ ព្រោះដោយសារ កំណើនប្រជាពលរដ្ឋច្រើន មិនតុល្យភាព ទៅនឹងផ្សារដែលមានទំហំតូច ។

លោក ដែត មេការវិនិយោគផ្សារក្រុងសួង បានបញ្ជាក់យ៉ាងមុតៗថា មានបុគ្គលិកផ្សារ ដើរយកភាស៊ីលើសពីសៀវភៅបន្ទុក អាចមានមែន ពី២០០០រៀល ទៅ៣០០០រៀល តែមិនមែនបុគ្គលិកគាត់យកទេ គឺអ្នកលក់ដូរត្រីទាំងនោះឲ្យ ជាមនោសញ្ចេតនាទេ ហើយរឿងអ្នកផ្ញើម៉ូតូ កំណត់យក១០០០រៀល លើសសៀវភៅបន្ទុកនោះ ដោយសារកន្លែងផ្ញើម៉ូតូទាំងនោះ បានត្រូវជួលដីម្ចាស់គេ សម្រាប់ផ្ញើរម៉ូតូ បើមិនយកតម្លៃម៉ូតូ១គ្រឿង ចំនួន១០០០រៀលទេ មានលុយឯណា បង់ថ្លៃឲ្យម្ចាស់ដី  ៕

កិច្ចប្រជុំវិសាមញ្ញលើកទី៥ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៦ កញ្ញា ២០១៥នេះ នៅសាលប្រជុំតូចសាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ វិសាមញ្ញលើកទី៥ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉ែន កុសល្យ និង លោកជំទាវ ឡេង សុខា អភិបាលរងខេត្ត លោកនាយករដ្ឋបាលសលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុក និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត ។ កិច្ចប្រជុំដែលធ្វើឡើងនេះ មានគោលបំណង ផ្តោតសំខាន់លើ របៀបវារៈសំខាន់ៗ ៣ចំនុច រួមមាន ១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចត្តីព្រាង កម្មវិធីវិនិយោគីឆ្នាំរំកិល២០១៥-២០១៧ ២-ពិនិត្យ ពិភាក្សា និអនុម័តលើសេចក្តីព្រាង ប្រតិទិនការងារសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគ ៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង ផែនការធ្វើវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ៕

 

ឃាតករបុរសជាប្តី សម្លាប់ប្រពន្ធ ត្រូវសមត្ថកិច្ចបញ្ជូនមក សាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ

ត្បូងឃ្មុំ៖ តាមការបញ្ជាក់ពី លោកអធិការ ស្រុកមេមត់ ឲ្យដឹងថា នៅសៀលថ្ងៃទី១២ កញ្ញានេះ ឃាតករបុរស ជាប្តីដែលបានសម្លាប់ប្រពន្ធ របស់ខ្លួនយ៉ាងសាហាវនោះ ត្រូវបានបញ្ជូន មកសាលាដំបូង ខេត្តត្បូងឃ្មុំ ដើម្បីចាត់ការ ទៅតាមនិតិវិធី ។

អាន​បន្ត៖ ឃាតករបុរសជាប្តី សម្លាប់ប្រពន្ធ ត្រូវសមត្ថកិច្ចបញ្ជូនមក...

ជនសង្ស័យ២នាក់ជិះម៉ូតូ Duke មកវាយប្រហារយុវជនម្នាក់ស្លាប់ នៅមុខមន្ទីរពេទ្យរុស្ស៊ី

(ភ្នំពេញ)៖ ករណីវាយប្រហារ សម្លាប់មនុស្សមួយ បានកើតឡើង នៅម៉ោង ១១៖៣០នាទីយប់ ថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១៥ នៅមុខមន្ទីរពេទ្យរុស្ស៊ី ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន នេះបើយោងតាម អ្នកឃើញហេតុការណ៍ ប៉ុន្តែប៉ូលិស អះអាងជាករណី គ្រោះថ្នាក់ចរាចរណ៍ ។

អាន​បន្ត៖ ជនសង្ស័យ២នាក់ជិះម៉ូតូ Duke មកវាយប្រហារយុវជនម្នាក់ស្លាប់ នៅមុខមន្ទីរពេទ្យរុស្ស៊ី

ពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែង ប្រធានមន្ទីរកិច្ចការនារី ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖   នៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ បានរៀបចំ ពិធីប្រកាស ចូលកាន់តំណែង ជាប្រធានមន្ទីរ កិច្ចការនារី ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ក្រសួងកិច្ចការ នារី និងជាតំណាង ដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវ វិជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី និងឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ

អាន​បន្ត៖ ពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែង ប្រធានមន្ទីរកិច្ចការនារី ខេត្តត្បូងឃ្មុំ

សូមជូនព័ត៌មាន កម្ពស់ទឹកជំនន់ ទន្លេមេគង្គ

ត្បូងឃ្មុុំ៖ សូមជូនព័ត៌មាន កម្ពស់ទឹកជំនន់ ទន្លេមេគង្គ ៖ នៅស្ថានីយ វាស់ទឹក


ក្រុងកំពង់ចាម -វេលាម៉ោង7ព្រឹក ថ្ងៃ 01.9.2015  ទឹកមានកម្ពស់ 9,48m ធៀបថ្ងៃម្សិលមិញ ទឹកស្រក 0,10m -ពេលវេលាដូចគ្នាឆ្នាំ 2014  ទឹកមានកម្ពស់ 11,26m -កម្ពស់ទឺកប្រកាស ឲ្យមានការ ប្រុងប្រយ័ត្ន 15,20m ពីមន្ទីរ .ធទឧ.តឃ ៕

 

 

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិកាកិច្ច រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តី ពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិកាកិច្ច សហការជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៥ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្ដីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តម កង ណែម រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពងខ្ពស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ឋសភា និងអធិកាកិច្ច ដោយមានការអញ្ចើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅបរិវេណវត្តកោងកាង ស្ថិតនៅភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិកាកិច្ច...

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រកាសតែងតាំងថ្នាក់ដឹកនាំ សាខា អនុសាខា សមាគមអាចារ្យខ្មែរ ទូទាំងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី ២៧សីហា ឆ្នាំ២០១៥នេះ នៅសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធពិធី ប្រកាសតែងតាំង សមាគមអាចារ្យខ្មែរ ទូទាំងខេត្តត្បូងឃ្មុំ សរុបប្រមាណ ៣០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និង លោកជំទាវ អមដំណើរដោយគណៈប្រតិភូ និង ឯកឧត្តម ប្រាជ ចន្ទ អភិបាល នៃគៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ក្រុមប្រឹក្សាខេត្ត និង អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រះសង្ឃ និង លោកអាចារ្យ យ៉ាងច្រើនកុះករ ។

អាន​បន្ត៖ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រកាសតែងតាំងថ្នាក់ដឹកនាំ សាខា...

លោកប្រធានមន្ទីរសុខាភិបាលខេត្តត្បូង ចែកអំណោយមនុស្សធម៍ កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ លោកវេជ្ជៈបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ដែលជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ព្រមទាំង លោក លោកស្រី អនុសាខាកាកបាទក្រហម ព្រមទាំងអាជ្ញាធរ ស្រុកមេមត់ និងស្រុកតំបែរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយសាខា ទៅចែកជូនប្រជាពលរដ្ឋ ចំនួន៩គ្រួសារ ដែលទទួលរងគ្រោះ ដោយរលំ និងរបើកដំបូលផ្ទះ ដោយសារខ្យល់កន្រ្តាក់ កាលពីពេល កន្លងទៅថ្មីៗ នៅស្រុកមេមត់ និងស្រុកតំបែរ ។

អាន​បន្ត៖ លោកប្រធានមន្ទីរសុខាភិបាលខេត្តត្បូង ចែកអំណោយមនុស្សធម៍ កាកបាទក្រហមកម្ពុជា ...

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និង កិច្កកាពារជនរងគ្រោះ រៀបចំដោយក្រសួងទំនាកទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមសហការ ជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ :នាថ្ងៃទី27 ខែសីហា ឆ្នាំ2015 នៅបរិវេណវត្ត កោងកាង ស្ថិតនៅ ភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្រារព្ធពិធី ផ្សព្វផ្សាយច្បាប់ ស្ដីពីការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារ ជនរងគ្រោះ រៀបចំដោយ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិកាកិច្ច រួមសហការជាមួយ អាជ្ញាធរ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម កង ណែម រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាង ដ៏ខ្ពងខ្ពស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ឋសភា និងអធិកាកិច្ច ដោយមានការអញ្ចើញ ចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំវិញខេត្ត និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។

ទូច សុវី

សិប្បកម្មផលិតខ្សែក្រវ៉ាត់ឈើ ធ្វើឲ្យជីវភាពគ្រួសារលោកពូ ម៉ៅ ជីមន ល្អប្រសើរជាងមុន

 ត្បូងឃ្មុំ៖ បច្ចុប្បន្ន អតិថិជនទាំងក្នុង និងក្រៅប្រទេស រឹតតែមានការ គាំទ្រប្រខ្សែក្រវ៉ាត់ ធ្វើអំពីឈើពិតៗ ដែលមានលក្ខណៈ ប្រកបដោយ ទេពកោសល មានតម្លៃ សមរម្យ ថែមទាំងមាន គុណភាពមិនចាញ់ខ្សែ ក្រវ៉ាត់ ដែលនាំចូល ពីបរទេសឡើយ ។

អាន​បន្ត៖ សិប្បកម្មផលិតខ្សែក្រវ៉ាត់ឈើ ធ្វើឲ្យជីវភាពគ្រួសារលោកពូ ម៉ៅ ជីមន ល្អប្រសើរជាងមុន

ឯកឧត្ដម ប្រាជ្ញ ចន្ទ សំណេះសំណាលជាមួយ អាជ្ញាធរឃុំ ភូមិ ស្ថិតនៅឃុំចំនួន២ គឺ ឃុំជាំ និងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖  ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម បា្រជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ រួមដំណើរដោយ ឯកឧត្ដម អភិបាល រងខេត្ត អភិបាលស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ននានា ជាច្រើនរូបទៀត

អាន​បន្ត៖ ឯកឧត្ដម ប្រាជ្ញ ចន្ទ សំណេះសំណាលជាមួយ អាជ្ញាធរឃុំ ភូមិ ស្ថិតនៅឃុំចំនួន២ គឺ...

ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ចើញបើកវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៤-២០១៥ នៅមណ្ឌលប្រឡងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សួង

ត្បូងឃ្មុំ ៖ ដើម្បីឲ្យការប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ នៅសម័យប្រឡង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ នេះដំណើរទៅបាន ដោយមានភាពសុក្រឹត្យ និងមានតម្លាភាព ផងនោះ នៅមណ្ឌលវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សួង បានរៀបចំពិធី បើកវិញ្ញាសារ ប្រឡងសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៤ -២០១៥

អាន​បន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ចើញបើកវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ...

សូមជូនព័ត៌មានកម្ពស់ទឹកជំនន់

ទន្លេមេគង្គ ៖ នៅស្ថានីយវាស់ទឹកក្រុងកំពង់ចាម

-វេលាម៉ោង7ព្រឹក ថ្ងៃ21.8.2015 ទឹកមានកម្ពស់ 9,56m ធៀបថ្ងៃម្សិលមិញទឹកស្រក 0,49m

-ពេលវេលាដូចគ្នាឆ្នាំ 2014 ទឹកមានកម្ពស់ 12,24m

-កម្ពស់ទឺកប្រកាសឲ្យមានការ ប្រុងប្រយ័ត្ន 15,20m

ពីមន្ទីរ.ធទឧ.តឃ


ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕