បណ្តាញសង្គម

កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្តកំពត សហការ​ឃាត់ខ្លួន​ជនសង្ស័យ​០៥​នាក់ ករណី​ធាក់​ប្លន់​ម៉ូតូ

ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចមុខផ្លូវចូលបូកគោ ក្រុងបូកគោ ខេត្តកំពត ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (យកជើងធាក់ផ្តួលម៉ូតូ ឲ្យដួលរួចយកខ្សែក្រវ៉ាត់ដេញវាយជនរងគ្រោះប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JA-2240) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិចុងថ្នល់សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៤និង០០នាទីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ។

អាន​បន្ត៖ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្តកំពត សហការ​ឃាត់ខ្លួន​ជនសង្ស័យ​០៥​នាក់...

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បំភ្លឺ​ករណី​ចាប់ខ្លួន​អតីត​កីឡាករ ជិន រ៉ា ពាក់ព័ន្ធ​​បង្ខាំង​មនុស្ស និង​កាន់​អាវុធ​ខុសច្បាប់

អ្នកនាំពាក្យ នៃសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីថ្លែងការណ៍បំភ្លឺ ជុំវិញការចាប់ខ្លួនអតីតកីឡាករ ជិន រ៉ា ដែលពាក់ព័ន្ធករណីការចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ នៅសណ្ឋាគារ ជីងកាង នៅក្បែរឆ្នេរអូត្រេះ ក្នុងក្រុងព្រះសីហនុ ។

អាន​បន្ត៖ អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បំភ្លឺ​ករណី​ចាប់ខ្លួន​អតីត​កីឡាករ...

លោក សៅ សុខា បញ្ជា​ឲ្យ​រក​មូលហេតុ​ពិត ករណី​ស្លា​.​ប់​បុរស​ម្នាក់​ ខណៈ​អាវុធហត្ថ​ខេត្តកំពង់ធំ​បង្ក្រាប​ទីតាំង​ជល់​មាន់​តាម​អន​ឡាញ

បន្ទាប់ពីមានការចែកចាយព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Nearadey Din កាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ពាក់ព័ន្ធករណីឪពុករបស់នាង ដែលមានឈ្មោះ សួង ឌ័ន អាយុ៤៧ឆ្នាំ រស់នៅភូមិរូង ឃុំក្រវ៉ា ខេត្តកំពង់ធំ បានស្លា.ប់ ក្នុងរវង់ប្រតិបត្តិការកម្លាំងអាវុធហត្ថ ពេលចុះទៅបង្ក្រាបបទល្មើសល្បែងជល់មាន់តាមអនឡាញមួយកន្លែង ត្រូវបានក្រុមគ្រួសារជនរងគ្រោះចោទថា ការស្លា.ប់នេះបណ្តាលមកពីកម្លាំងអាវុធហត្ថនោះ ទើបលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានចេញបញ្ជាទៅដល់មន្ត្រីជំនាញកងរាជអាវុធហត្ថ បើកការស៊ើបអង្កេតលើករណីនេះជាបន្ទាន់ ។

អាន​បន្ត៖ លោក សៅ សុខា បញ្ជា​ឲ្យ​រក​មូលហេតុ​ពិត ករណី​ស្លា​.​ប់​បុរស​ម្នាក់​...

ជនជាតិវៀតណាម ០៤នាក់ ជួញដូរគ្រឿង​ញៀន នៅក្រុងបាវិត

ជនសង្ស័យចំនួន ០៤ នាក់ ( ស្រីម្នាក់ ) ជាជនជាតិវៀតណាម ត្រូវបានប៉ូលិសខេត្តស្វាយរៀង ចាប់នៅក្រុងបាវិត។

អាន​បន្ត៖ ជនជាតិវៀតណាម ០៤នាក់ ជួញដូរគ្រឿង​ញៀន នៅក្រុងបាវិត

នឹកស្មានមិនដល់! សុំបាយ មិនឱ្យហូប បុរសម្នាក់ យកអង្រែបុកគ្រឿង វាយយាយជី នៅវត្តសំពៅអណ្តែត បណ្តាលឱ្យស្លា.ប់

ដូនជីម្នាក់ បានដេកស្លា.ប់នៅក្នុងថ្លុកឈាម ដោយសារតែបុរសម្នាក់ ខឹងសុំហូបបាយមិនបាន ក៏យកអង្រែបុកគ្រឿង វាយទៅលើដូនជីនោះ បណ្តាលឲ្យស្លា.ប់ភ្លាមៗ។ សមត្ថកិច្ច ឃាត់ខ្លួនបុរសដៃដល់បានភ្លាមដែរ។

អាន​បន្ត៖ នឹកស្មានមិនដល់! សុំបាយ មិនឱ្យហូប បុរសម្នាក់ យកអង្រែបុកគ្រឿង វាយយាយជី...

​នាំក្រុម​ជើង​ខ្លាំង​ៗ​ដែល​ព្រួត​គ្នា​កា.ប់កម្ទេច​​ម៉ូតូ​គូ​សត្រូវ​​​ទៅ​តុលាការ

កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានបញ្ជូនក្រុមជនសង្ស័យចំនួន០៥នាក់ទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៩ សីហា នេះ ក្រោយបញ្ចប់ការសួរនាំ ក្នុងសំណុំរឿង «កាប់កម្ទេចម៉ូតូ» គួរបក្សដិបក្សអំឡុងមានផ្ទុះជម្លោះ ។

អាន​បន្ត៖ ​នាំក្រុម​ជើង​ខ្លាំង​ៗ​ដែល​ព្រួត​គ្នា​កា.ប់កម្ទេច​​ម៉ូតូ​គូ​សត្រូវ​​​ទៅ​តុលាការ

កម្លាំងនគរបាល​​ប៉ុស្តិ៍​​ច្បារ​អំពៅ​២ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឆក់​ខ្សែ​ក

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពាក់ព័ន្ធករណីឆក់ខ្សែក ប្រព្រឹត្តនៅចំណុចមុខផ្ទះ១៦៨ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ។

អាន​បន្ត៖ កម្លាំងនគរបាល​​ប៉ុស្តិ៍​​ច្បារ​អំពៅ​២ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

បេសកកម្ម​បំបែកសំណុំរឿង​ចិន​បា.ញ់​ចិន​ស្លា​.​ប់ម្នាក់ នៅ​ក្រុងព្រះសីហនុ លទ្ធផល​ជីវិត​ជនសង្ស័យ​០៣​នាក់​ត្រូវ​បញ្ចប់

ករណីផ្ទុះអាវុធ បណ្តាលឲ្យជនជាតិចិនម្នាក់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ និងម្នាក់រងរបួស កាលពីវេលាម៉ោង១២និង៥០ នាទីយប់ ឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចមុខសណ្ឋាគារ ៥២០ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ ដែលបង្កឡើងដោយមនុស្ស មួយក្រុមមានគ្នា ៦នាក់ មានខ្មែរម្នាក់ ជាអ្នកបើកបររថយន្ត និងចិន ៥នាក់ ដែលបេសកកម្មនោះ ត្រូវបានបញ្ចប់ ទីបំផុតចិន ៤នាក់ បានបាត់បង់ជីវិត ។

អាន​បន្ត៖ បេសកកម្ម​បំបែកសំណុំរឿង​ចិន​បា.ញ់​ចិន​ស្លា​.​ប់ម្នាក់ នៅ​ក្រុងព្រះសីហនុ...

ក្រុម​ឆក់​យ៉ាង​សកម្ម​ប្រចាំ​ខណ្ឌ​កំ​បូលជាប់ជុច​ហើយ!

ក្រុមចោរឆក់យ៉ាងសកម្មនៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងខណ្ឌកំបូល និងស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៤ សីហា ឆ្នាំ២០២២ វេលាម៉ោង០៧ និង៤៥នាទី នៅចំណុចផ្លូវជាតិលេខ៤ ភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

អាន​បន្ត៖ ក្រុម​ឆក់​យ៉ាង​សកម្ម​ប្រចាំ​ខណ្ឌ​កំ​បូលជាប់ជុច​ហើយ!

ចោរ​ចូល​ស៊ី​គ្រឿង​សង្ហា​រឹម​ក្នុង​វីឡា​មួយ​ដែល​​ម្ចាស់កំពុង​​នៅ​​USA​​

ឈើប្រណីត និងគ្រឿងសង្ហារឹមដែលមានតម្លៃទុកនៅក្នុងវីឡាបិទទ្វារទុកចោលមួយកន្លែង នៅក្នុងភូមិរំចេករំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ត្រូវចោរចូលលួចដឹកយកអស់គ្មានសល់ ខណៈម្ចាស់វីឡាកំពុងរស់នៅសហរដ្ឋអាមេរិក តែសាច់ញាតិម្ចាស់ផ្ទះទើបដឹងនៅព្រឹកថ្ងៃទី៨ សីហា នេះ ដែលគិតជាទឹកប្រាក់ប្រមាណជាង១.៥០០០ដុល្លារ ។

អាន​បន្ត៖ ចោរ​ចូល​ស៊ី​គ្រឿង​សង្ហា​រឹម​ក្នុង​វីឡា​មួយ​ដែល​​ម្ចាស់កំពុង​​នៅ​​USA​​

ឱ្យក្រាប​សំពះសុំទោសនិងសច្ចា​បញ្ឈប់​​នូវ​ទង្វើ​របស់​ខ្លួន​​ទៀត​

មុខសញ្ញាក្មេងទំនើងចំនួន២នាក់ក្នុងចំណោម៦នាក់ ត្រូវបាននគរបាលស្រុកកណ្ដៀងចាប់ខ្លួន ខណៈដែលពួកគេកំពុងជិះម៉ូតូចំនួន៣គ្រឿងធ្វើសកម្មភាពដេញវាយតប់គ្នានៅទីសាធារណៈយកមកអប់រំ ធ្វើកិច្ចសន្យា និងកោរសក់ក្រាបសំពះសុំទោស សច្ចាបញ្ឈប់សកម្មភាពនៅចំពោះមុខឪពុកម្ដាយ និងសមត្ថកិច្ច។

អាន​បន្ត៖ ឱ្យក្រាប​សំពះសុំទោសនិងសច្ចា​បញ្ឈប់​​នូវ​ទង្វើ​របស់​ខ្លួន​​ទៀត​

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ និង​គ្រឿងញៀ.ន​១.៥​គីឡូក្រាម បញ្ជូន​ទៅ​តុលាការ

ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ តែងតែប្រឹងប្រែងស្រាវជ្រាវ និងបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ជាក់ស្តែងបន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ បានធ្វើការបង្ក្រាបគ្រឿងញៀនជាង២៦គីឡូក្រាមរួចមក កម្លាំងជំនាញ នៃការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវបង្ក្រាបបានគ្រឿងញៀន១.៥ គីឡូក្រាម (១.៥១៨៨ គីឡូក្រាម) បន្ថែមទៀត នៅចំណុច ផ្លូវបេតុង ក្នុងកោះពេជ្រ ភូមិ១៥ សង្កាត់ទន្កេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ព្រមទាំងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ០១នាក់ ឈ្មោះ ឈឹង អាទ្បាង ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នកដឹកជញ្ជូនគ្រឿងញៀនដោយផ្ទាល់។

អាន​បន្ត៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់...

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បញ្ជូន​ជនជាតិ​ថៃ​ម្នាក់​ទៅ​តុលាការ ករណី​រក្សាទុក និង​ប្រើប្រាស់​សារធាតុ​ញៀន​

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែយប៉ែត បបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃម្នាក់ រួមនឹងវត្ថុតាង ម្សៅក្រាមពណ៌សថ្លាចំនួន០២កូនថង់ ទម្ងន់ ០,៦៦ក្រាម -ម្សៅក្រាមពណ៌ស (ខហិត) ចំនួន០១កូនថង់កិប ទម្ងន់០,៣១ក្រាម ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។

អាន​បន្ត៖ អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បញ្ជូន​ជនជាតិ​ថៃ​ម្នាក់​ទៅ​តុលាការ ករណី​រក្សាទុក...

ម៉ូតូបុកជាមួយគោយន្តកន្ត្រៃ បណ្តាលឲ្យបុរសម្នាក់ ស្លាប់នៅស្រុកឱរ៉ាល់

បុរសម្នាក់ បានស្លាប់ ខណៈជិះម៉ូតូបុកជាមួយគោយន្ត កន្ត្រៃ ចំពីក្រោយពេញទំហឹង កាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិ លេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ៣៣-៣៤ ស្ថិតក្នុងភូមិមនោរម្យ ឃ្លោងសំណ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

អាន​បន្ត៖ ម៉ូតូបុកជាមួយគោយន្តកន្ត្រៃ បណ្តាលឲ្យបុរសម្នាក់ ស្លាប់នៅស្រុកឱរ៉ាល់

រថយន្តវេអងដឹកធុងហ្គាស ជ្រុលចង្កូតបុករះផ្ទះប្រជាពលរដ្ឋ

រថយន្តវេអងដឹកធុងហ្គាសមួយគ្រឿង បើកល្បឿនជ្រុល ដល់ផ្លូវកោងរេចង្កូតបុករះតូប និងផ្ទះប្រជាពលរដ្ឋ អស់ជាច្រើនខ្នង ហើយរថយន្តនោះ ក៏បានក្រឡាប់ ក្បែរចិញ្ចើមផ្លូវជាតិលេខ៧៦ ជាប់នៅនឹងផ្ទះ ស្ថិតក្នុងភូមិចំបក់ សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី វេលាម៉ោងជាង ១០ យប់ថ្ងៃទី៧ ខែសីហា មកដល់ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ រថយន្តដែលក្រឡាប់មិនទាន់ស្ទូច បាននៅឡើយទេ។

អាន​បន្ត៖ រថយន្តវេអងដឹកធុងហ្គាស ជ្រុលចង្កូតបុករះផ្ទះប្រជាពលរដ្ឋ

ករណី​ឃាតករ បាញ់សម្លាប់​ប្អូនប្រុស​បង្កើត សមត្ថកិច្ច ចាប់​បញ្ជូនមក​តុលាការ ខេត្តក្រចេះ​

សមត្ថកិច្ច ប្រើរយៈពេល ៣០ ម៉ោង ដើម្បីតាមចាប់ខ្លួនជនដៃដល់ ត្រូវជាបងប្រុសបង្កើត បាញ់សម្លាប់ប្អូនប្រុសខ្លួនឯង នៅស្រុកស្នួល ខេត្តក្រចេះ ហើយរត់គេចខ្លួន ត្រូវកម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវចាប់បាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

អាន​បន្ត៖ ករណី​ឃាតករ បាញ់សម្លាប់​ប្អូនប្រុស​បង្កើត សមត្ថកិច្ច ចាប់​បញ្ជូនមក​តុលាការ...

លង់ទឹក​ប្រឡាយ​ស្លាប់​២​នាក់ និង​ម្នាក់ទៀត​សង្គ្រោះបាន​ទាន់

នៅវេលាម៉ោង៣រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ មានកើតករណីក្មេងស្រី២នាក់ បណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់ នៅចំណុចប្រឡាយទឹកក្រោយអណ្ដូងថ្មី ដែលស្ថិតនៅក្នុងភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

អាន​បន្ត៖ លង់ទឹក​ប្រឡាយ​ស្លាប់​២​នាក់ និង​ម្នាក់ទៀត​សង្គ្រោះបាន​ទាន់

មុខសញ្ញា​លួច​ម៉ូតូ​យ៉ាង​សកម្ម ដកហូត​ម៉ូតូ​៥​គ្រឿង​មក​វិញ

ជនសង្ស័យពាក់ព័ន្ធករណីលួចម៉ូតូយ៉ាងសកម្មក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតចំនួន៣នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ព្រមទាំងរកឃើញម៉ូតូចំនួន៥គ្រឿងផងដែរ ចាប់ពីវេលាទៀបភ្លឺព្រឹកថ្ងៃទី២ សីហា ២០២២ ស្ថិតនៅផ្ទះសំណាក់មួយកន្លែងក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ។

អាន​បន្ត៖ មុខសញ្ញា​លួច​ម៉ូតូ​យ៉ាង​សកម្ម ដកហូត​ម៉ូតូ​៥​គ្រឿង​មក​វិញ

ជនអនាថា និង​ញៀន​ថ្នាំ ១២៦​នាក់ ផ្ទេរ​ពី​ក្រុង​បាត់ដំបង ទៅ​មណ្ឌល​កែប្រែ​ក្រុងព្រះសីហនុ

ឧត្តសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ៥ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានចាត់តាំងលោកវរសេនីយ៍ត្រី រាជ ថាវរៈ មេបញ្ជាការកងអនុសេនាធំដឹកជញ្ជូន ដឹកនាំកម្លាំង និងរថយន្ត ទៅអធិការក្រុងបាត់ដំបង តាមសំណើររបស់លោក សុខ លូ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង ដែលបានស្នើសុំរថយន្ត ដើម្បីដឹកជញ្ជូនជនអនាថា និងជនញៀនថ្នាំ ទៅមណ្ឌលកែប្រែ ក្រុងព្រះសីហនុ ។

អាន​បន្ត៖ ជនអនាថា និង​ញៀន​ថ្នាំ ១២៦​នាក់ ផ្ទេរ​ពី​ក្រុង​បាត់ដំបង...

ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុ ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​បា.ញ់​ស​ម្លា​.​ប់​ចិន​ដូច​គ្នា ក្នុង​កាស៊ីណូ តុង​ហ្វា​យ​ប៉ា​លី​រិ​ន

អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងសមត្តកិច្ចជំនាញព្រហ្មទណ្ឌ សហការជាមួយនគរបាលក្រុងព្រះសីហនុ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានស៊ើបអង្កេត និងស្រាវជ្រាវបំបែកសំណុំរឿង ជនជាតិចិនបាញ់សម្លាប់ជនជាតិចិនដូចគ្នា បណ្តាលឲ្យបាត់បង់ជីវិត២នាក់នោះ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់ និងដកហូតអាវុធចំនួន៥ដើម ។

អាន​បន្ត៖ ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុ ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់...