បណ្តាញសង្គម

មាន​ឡាន​និង​ម៉ូតូ ជិះ​មក​ស្រាយ​គំនុំ​​ក្នុង​​វង់​ផឹក​ផ្អើល​កណ្តាល​អធ្រាត្រ

រាជធានីភ្នំពេញ ៖ បុរសមួយក្រុមកំពុងតែអង្គុយផឹកស៊ីត្រូវជនមួយក្រុមទៀតបើករថយន្តនិងជិះម៉ូតូធំមកវាយ ធ្វើឲ្យអ្នកផឹកស៊ីរបួសធ្ងន់២នាក់ ត្រូវប្រជាពលរដ្ឋស្ទាក់វាយរថយន្តនឹងម៉ូតូខូចខាត ហើយសមត្ថកិច្ចឃាត់បាន២នាក់យកទៅសាកសួរ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ មករា ឆ្នាំ២០២១ នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។

អាន​បន្ត៖ មាន​ឡាន​និង​ម៉ូតូ ជិះ​មក​ស្រាយ​គំនុំ​​ក្នុង​​វង់​ផឹក​ផ្អើល​កណ្តាល​អធ្រាត្រ

លើក​មុន​ បន្លំ​សារ​មក​ពី​ធនាគារ​កា​ណា​ឌី​យ៉ា ពេល​នេះ ​ជនខិលខូច​ក្លែង​ជា​ធនាគារ​អេ​ស៊ី​លី​ដា ម្ដង​!

រាជធានីភ្នំពេញ ៖ បើតាមការផ្សព្វផ្សាយរបស់ធនាគារអេស៊ីលីដា បានឲ្យដឹងថា មានជនខិលខូច បានផ្ញើសារដែលបន្លំ ធ្វើជាសារមកពីធនាគារអេស៊ីលីដា ដែលមានតំណភ្ជាប់ទៅគេហទំព័រក្លែងក្លាយ ។

អាន​បន្ត៖ លើក​មុន​ បន្លំ​សារ​មក​ពី​ធនាគារ​កា​ណា​ឌី​យ៉ា ពេល​នេះ...

ខ្មាន់កាំភ្លើងប្លុងឡាន​ចោល​​ចុះ​រត់​​ !

ខេត្តព្រះសីហនុ ៖ បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឱ្យដឹងថា ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពបាញ់រួច បានជិះរថយន្ដយកទៅប្លុងចោលនៅជិតផ្សារដំរី៥ ហើយចុះរត់គេចខ្លួនតែម្ដង ក្រោយដឹងថា កម្លាំងជំនាញកំពុងតាមចាប់ខ្លួន។

អាន​បន្ត៖ ខ្មាន់កាំភ្លើងប្លុងឡាន​ចោល​​ចុះ​រត់​​ !

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​សិប្បកម្ម​ផលិត​ទ្វារ​ជ័រ និង​ពិ​ដាន​មួយ​កន្លែង​នៅ​សង្កាត់​វាល​ស្បូវ

រាជធានីភ្នំពេញ ៖ ឃ្លាំងសិប្បកម្មផលិតទ្វារជ័រ និងពិដានមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣ និង៤០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិស្វាយតាអុក ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អាន​បន្ត៖ អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​សិប្បកម្ម​ផលិត​ទ្វារ​ជ័រ...

ទោះរបងខ្ពស់ប៉ុណ្ណា ក៏​ប៉ូលិស​​​លោត​​រត់​រួចដែរ​ ដើម្បីសុវត្ថិភាព​ខ្លួន​

ខេត្តស្វាយរៀង ៖ មិនចាំបាច់ថ្លែងក៏ដឹងដែរថា ព្រលឹងនៅចុងសក់បែបណា ទោះបីមុននេះរបងខ្ពស់ពិបាកលោតរំលងក្តី តែពេលនេះបានក្លាយទៅជាអ្នកចេះក្បាច់គុនសម្រាលខ្លួន ដែលតួកុនចិនក៏សុំសរសើរដែរ ។

អាន​បន្ត៖ ទោះរបងខ្ពស់ប៉ុណ្ណា ក៏​ប៉ូលិស​​​លោត​​រត់​រួចដែរ​ ដើម្បីសុវត្ថិភាព​ខ្លួន​

អនិច្ចា​! មួយប៉ប្រិចភ្នែក​បុរស​ម្នាក់​កៀប​ជាប់​នឹង​ដើម​ស្វាយចន្ទីរ​ទៅ​ចោល​ប្រពន្ធ

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗចោលប្រពន្ធនិងកូន ខណៈបុរសរូបនេះបើកបរគោយន្តកន្ត្រៃដឹកទឹកជួបគ្រោះក្រឡាប់គោយន្ត រួចកៀបជាប់នឹងដើមស្វាយចន្ទី ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែមករា ២០២១ ស្ថិតនៅក្បែចំការបស់ខ្លួន ក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។

អាន​បន្ត៖ អនិច្ចា​!...

បង្ក្រាប​ជាក់ស្ដែង ជនសង្ស័យ ២​នាក់ ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ នៅ​ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលមូលដ្ឋានក្រុងព្រះសីហនុ បានបង្ក្រាបជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបរបស់ស្ត្រីម្នាក់ ដែលធ្វើដំណើរតាមផ្លូវអូរទី១ រួចបើករត់គេចខ្លួន ។

អាន​បន្ត៖ បង្ក្រាប​ជាក់ស្ដែង ជនសង្ស័យ ២​នាក់ ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ នៅ​ក្រុងព្រះសីហនុ

ផ្តន្ទាទោស​នាយ​រង​ប៉ុស្តិ៍​ម្នាក់​ដាក់​ពន្ធនាគារ​១២​ឆ្នាំ ករណី​ឃាតកម្ម​បាញ់​សម្លាប់​អតីត​ប្រពន្ធ និង​កូន

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានប្រកាសសាលក្រមផ្តន្ទាទោស អតីតនាយរងប៉ុស្តិ៍ទឹកថ្លា ខណ្ឌសែនសុខម្នាក់ឈ្មោះ ជា ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈ១២ឆ្នាំ និងសំណងជំងឺចិត្តទៅជនរងគ្រោះ២នាក់ ម្នាក់៨០លានរៀល និងម្នាក់៣០លានរៀល ក្រោមការចោទប្រកាន់ពីបទ.ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

អាន​បន្ត៖ ផ្តន្ទាទោស​នាយ​រង​ប៉ុស្តិ៍​ម្នាក់​ដាក់​ពន្ធនាគារ​១២​ឆ្នាំ...

បុរសម្នាក់ជិះម៉ូតូបុកឆ្កែ ដួលខ្ទាតចូលក្រោម​រថយន្ត​

ខេត្តព្រះសីហនុ ៖ តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មានករណីបុរសជាអ្នកបើកបរម៉ូតូម្នាក់បានជិះម៉ូតូបុកឆ្កែ រួចដួលចូលខ្ទាតចូលក្រោមរថយន្តកិន បណ្តាលអោយបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ មករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៣-១៧៤ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

អាន​បន្ត៖ បុរសម្នាក់ជិះម៉ូតូបុកឆ្កែ ដួលខ្ទាតចូលក្រោម​រថយន្ត​

ដឹក​អីវ៉ាន់ ONLINE អត់​កាក់កប បង្កើត​របរ​​ថ្មី​ឆ្មក់​ស្ត្រី​ម្នាក់ តែ​មក​ចប់​ត្រឹម​ភ្លើង​ស្តុប​​ក្រហម

រាជធានីភ្នំពេញ ៖ បុរសជាអ្នកដឹកអីវ៉ាន់អនឡាញម្នាក់ទំនងជាមិនសូវកាក់កបហើយមើលទៅ បានជាបង្កើតមុខរបរថ្មីមួយទៀត គឺជិះម៉ូតូចេញឆក់ទ្រព្យសម្បត្តិអ្នកដំណើរតាមផ្លូវ លុះចុងក្រោយត្រូវអស់លក្ខណ៍ បន្ទាប់ពីជិះម៉ូតូដេញតាមឆក់ទូរស័ព្ទពីស្ត្រីម្នាក់បានសម្រេច រួចព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែព្រះមិនជួយខណៈពេលជិះរត់ទៅដល់ត្រង់ចំណុចភ្លើងស្តុប ស្រាប់តែភ្លើងស្តុបលោតពណ៌ក្រហមធ្វើឲ្យមានការកកស្ទះទៅមុខលែងរួច ហើយក៏ស្ត្រីរងគ្រោះក៏ជិះម៉ូតូតាមទាន់ និងកាក់ពីមុខ ព្រមទាំងស្រែកថា «ចោរៗ» ទើបអ្នករត់ម៉ូតូកង់បីជួយចាប់ខ្លួនបានតែម្តង បង្កឱ្យមានការការភ្ញាក់ផ្អើលកាលពីម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវទួលពង្រ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

អាន​បន្ត៖ ដឹក​អីវ៉ាន់ ONLINE អត់​កាក់កប បង្កើត​របរ​​ថ្មី​ឆ្មក់​ស្ត្រី​ម្នាក់...

ចាប់ខ្លួន​ជនបរទេស​៣​នាក់​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​លួច​ប្រាក់​ពី​គណនី​ធនាគារ​កា​ណា​ឌី​យ៉ា

រាជធានីភ្នំពេញ ៖ ជនបរទេស៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការពាក់ព័ន្ធពីបទឆបោកមានស្ថានទម្ងន់ទោស (ក្រុមមានការចាត់តាំង) និងសម្អាតប្រាក់ ពោលគឺជាអំពើលួចដកប្រាក់របស់អតិថិជន ពីក្នុងគណនីធនាគារកាណាឌីយ៉ា។

អាន​បន្ត៖ ចាប់ខ្លួន​ជនបរទេស​៣​នាក់​បញ្ជូន​ទៅ​តុលាការ...

ពលករម្នាក់លង់ទឹករាប់ម៉ោង បែរ​ជា​​មានជីពចរនៅ​ដំណើរការ​

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចថៃ រួមនឹងសាច់ញាតិពលករខ្មែរម្នាក់មានកាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីពលករម្នាក់លង់ទឹកស្លា.ប់រាប់ម៉ោងហើយ បែរជាមានជីពចរនៅដំណើរការ ។ហេតុការណ៍ខាងលើនេះបានកើតឡើងនៅឃុំទេពនិមិត្ត ស្រុកខៅសាក់មឹង ខេត្តត្រាតកាលពីថ្ងៃទី១៦ មករា ឆ្នាំ២០២១ ។

អាន​បន្ត៖ ពលករម្នាក់លង់ទឹករាប់ម៉ោង បែរ​ជា​​មានជីពចរនៅ​ដំណើរការ​

​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​​ស្រុក​ពា​រាំង​ត្រូវបានបង្ក្រាប​ហើយ

ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃទី១៧ មករា កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលស្រុកពារាំង បានឆ្មក់ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ដ៏ធំមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨អា ក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ធ្វើអោយក្រុមអ្នកញៀនល្បែងរាប់សិបនាក់ ដែលកំពុងតែបញ្ជល់មាន់ ស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹងអឺងកក ប្រែមុខជាភ័យស្លន់ស្លោភ្នែកនៅកញ្ចឹងក នាំគ្នារត់បាតជើងសរព្រាត។

អាន​បន្ត៖ ​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​​ស្រុក​ពា​រាំង​ត្រូវបានបង្ក្រាប​ហើយ

ប្រតិបត្តិការតាមប្រមាញ់អស់​១៧​ថ្ងៃ ដោយ​បញ្ចប់ជីវិត.ឃាត.ករ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ គ្រោងនឹងបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីផ្តល់មធ្យោបាយឲ្យឧក្រិដ្ឋជនឈ្មោះ អ៊ា ណារ៉េន ដែលជាជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោករ៉េត ស៊ីណែត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃនេះទី១៨ ខែមករា ឆ្នាំ២០២១ ។

អាន​បន្ត៖ ប្រតិបត្តិការតាមប្រមាញ់អស់​១៧​ថ្ងៃ ដោយ​បញ្ចប់ជីវិត.ឃាត.ករ

កម្មករកាត់ដេរ នៅស្រុកក្រគរ ធ្វើបាតុកម្ម បិទផ្លូវជាតិលេខ៥

ខេត្តពោធិ៍សាត់៖ កម្មករ‑កម្មការិនីរាប់ពាន់នាក់ ដែលបម្រើការងារ នៅក្នុងរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បាននាំគ្នា ធ្វើបាតុកម្ម បិទផ្លូវជាតិលេខ៥ កុំឲ្យធ្វើចរាចរណ៍ទៅមកបាន ដើម្បីទាមទារឲ្យថៅកែរោងចក្រ បើកប្រាក់បំណាច់ឆ្នាំ និងប្រាក់ ៥% ដល់ពួកគេ ដែលបានខិតខំធ្វើការកន្លងមកនេះ។កម្មករ‑កម្មការិនី និយាយថា ពួកគេ បានខិតខំធ្វើការខ្លាំងណាស់ ដើម្បីទទួលបានប្រាក់បំណាច់ឆ្នាំ និងប្រាក់ ៥%។

អាន​បន្ត៖ កម្មករកាត់ដេរ នៅស្រុកក្រគរ ធ្វើបាតុកម្ម បិទផ្លូវជាតិលេខ៥

ឃាត់ខ្លួន​បុរស​ធ្វើការ​រោងចក្រ បើករថយន្ត​កៀរ​ម៉ូតូ​ដក​កាំភ្លើង​បង្ហាញ​ជន​រង​គ្រោះ ប្រាប់​ថា​ខ្លួន​ជា​ប៉េ​អ៊ឹម

 

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កងរាជអាវុធហត្ថ បានប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មាន អោយដឹងថា បុគ្គលដែលបង្កហេតុដកកាំភ្លើង និងបានអះអាងខ្លួនជាអាវុធហត្ថ កើតហេតុនៅចំណុចផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដែលមានឈ្មោះ សុខណា ម៉ាលីដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រកាត់ដេរ ទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

អាន​បន្ត៖ ឃាត់ខ្លួន​បុរស​ធ្វើការ​រោងចក្រ...

ចូល១កន្លែងហើយ ចូល១កន្លែង​ទៀត រហូតបាត់លុយ ៧០០ដុល្លារ ផ្អើលទាំងថ្ងៃ!

ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូកង់បីម្នាក់ បានចូលកន្លែងកោសជប់ ចាប់សរសៃ ១កន្លែងហើយ ១កន្លែងទៀតស្រាប់តែបាត់លុយអស់ ៧០០ដុល្លារ។ បុរសអ្នករត់ម៉ូតូកង់បីនោះ បានប្ដឹង សុំឲ្យកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ ជួយអន្តរាគមន៍ យកលុយរបស់គាត់មកវិញ។

អាន​បន្ត៖ ចូល១កន្លែងហើយ ចូល១កន្លែង​ទៀត រហូតបាត់លុយ ៧០០ដុល្លារ ផ្អើលទាំងថ្ងៃ!

ឃើញ​អី​លួច​ហ្នឹង! ​សំខាន់គាត់ថា យក​​លក់​​​​បាន​លុយ​ចាយ​

ខេត្តកណ្ដាល ៖ តាមសេចក្តីរាយការបានឲ្យដឹងថា កាលពីថ្ងៃ១២ ខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំខ្ពបស្អុះស្អាប់ ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចមិនរើសមុខស្អីក៏លួចឲ្យតែយកទៅលក់បានលុយចាយ ។

អាន​បន្ត៖ ឃើញ​អី​លួច​ហ្នឹង! ​សំខាន់គាត់ថា យក​​លក់​​​​បាន​លុយ​ចាយ​

ចុះ​បង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួន​បាន​ជន​ស​ង្ស​យ័​០៥​នាក់ រត់គេច​ខ្លួន​២​នាក់

ខេត្តកណ្តាល ៖ នគរបាលប៉ុស្តិ៍តាខ្មៅ ចុះបង្ក្រាបករណីគ្រឿងញៀនបានឃាត់ខ្លួនជនសង្សយ័០៥នាក់ រួចរត់គេចខ្លួន២នាក់ រួមនឹងថ្នាំញៀនមួយចំនួន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០ និង៣០នាទីព្រឹក នៅចំណុចលើផ្លូវបេតុងភូមិលេខ០៣ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល។

អាន​បន្ត៖ ចុះ​បង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួន​បាន​ជន​ស​ង្ស​យ័​០៥​នាក់ រត់គេច​ខ្លួន​២​នាក់

ប៉ះ​គ្នា​តិចតួច​ព្រួត​វាយ​ជនជាតិ​ចិន​រង​របួស​បែក​មុខ​បែក​មាត់

រាធានីភ្នំពេញ ៖ បុរស៣នាក់ជាជាតិចិនកំពុងតែដើរសុខៗស្រាប់តែលេចមុខបុរស៣នាក់ជិះម៉ូតូហុងដាស្កូពីបើកមកកៀរប៉ះបន្តិចបន្តួចហើយជនជាតិចិនស្រែកឲ្យខឹងបានឈប់ម៉ូតូហើយវ៉ៃជនជាតិចិនទៅវិញទៅមកបណ្តាលឲ្យបែកក្បាលម្នាក់ និងរបួសហើមមុខហើមមាត់ម្នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធាត្រឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ២៦១កែងផ្លូវ១៤៦ នៅចំណុចមុខភោជនីដ្ឋានហ្គូលថេស ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

អាន​បន្ត៖ ប៉ះ​គ្នា​តិចតួច​ព្រួត​វាយ​ជនជាតិ​ចិន​រង​របួស​បែក​មុខ​បែក​មាត់

ចោរ​ស្រី​វ័យ​ចំណាស់​និង​បក្ខពួក ល្បួង​ដោះ​គ្រឿងអលង្ការ​ក្មេង​ស្រី​សិស្សសាលា​ម្នាក់​បាន​សម្រេច

រាជធានីភ្នំពេញ ៖ វីដេអូស្តែងៗ ស្តីពីក្រុមចោរ បានល្បួងដោះយកគ្រឿងអលង្ការពីក្មេងស្រីសិស្សសាលាម្នាក់ ខណៈនាងតូចកំពុងដើរតាមផ្លូវ ទៅផ្ទះ បន្ទាប់ចេញពីសាលាបឋមសិក្សាឫស្សីកែវ ។ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ម៉ារាយុទ្ធ ម៉ៅ បានបង្ហោះប្រភពដើមនៃវីដេអូពីកាមេរ៉ាសុវត្ថិភាព និងសរសេរថា «សូមប្រុងប្រយ័ត្ន! ទើបចូលរៀនបានមួយថ្ងៃ មានក្រុមចោរលក្ខណៈពូជបានដាក់ថ្នាំប្អូនស្រីរបស់ខ្ញុំ ល្បួងយកគ្រឿងអលង្ការ នៅសាលាបឋមសិក្សាឫស្សីកែវ ។

អាន​បន្ត៖ ចោរ​ស្រី​វ័យ​ចំណាស់​និង​បក្ខពួក...