បណ្តាញសង្គម

ឃាត់ខ្លួន​បាន​ហើយ ក្មេង​ទំនើង​ដែល​នាំ​គ្នា​ បង្ហោះ​ម៉ូតូ​តាម​ផ្លូវជាតិ​លេខ​១ នាំមកអប់រំ

ខេត្តស្វាយរៀង ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានស្រាវជ្រាវរកឃើញ និងបង្ហាញមុខយុវជន បង្ហោះម៉ូតូតាមផ្លូវសាធារណៈ ក្នុងក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។

អាន​បន្ត៖ ឃាត់ខ្លួន​បាន​ហើយ ក្មេង​ទំនើង​ដែល​នាំ​គ្នា​ បង្ហោះ​ម៉ូតូ​តាម​ផ្លូវជាតិ​លេខ​១...

ស្នេហា​បែកបាក់ បែកគំនិត​ក្លែង​ហ្វេ​ស​ប៊ុ​ក វាយប្រហារ​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ ដើម្បី​ទម្លាក់​កំហុស​ឲ្យ​អតីត​សង្សារ

ខេត្តកែប ៖ ក្រោយពីទទួលបានពាក្យបណ្ដឹងជាច្រើនពីបណ្ដាអង្គភាពមួយចំនួន និងជនរងគ្រោះជាច្រើននាក់ និងក្រោមការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជា ពៅ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយមានការសហការជាមួយកម្លាំងនគរបាលខេត្តកែប ។

អាន​បន្ត៖ ស្នេហា​បែកបាក់ បែកគំនិត​ក្លែង​ហ្វេ​ស​ប៊ុ​ក វាយប្រហារ​ព្រះមហាក្សត្រ...

បាត់មួយយប់ ស្អែកឡើង ប្រទះ​ឃើញ​លង់ទឹកប្រឡាយ

ខេត្តកំពង់ធំ៖ សាកសពអណ្ដែតទឹក ត្រូវបានគេឃើញ កាលពីវេលាម៉ោង ១០:២០នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងតំបន់ត្រពាំងក្រសាំង ភូមិបល្ល័ង្គ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

អាន​បន្ត៖ បាត់មួយយប់ ស្អែកឡើង ប្រទះ​ឃើញ​លង់ទឹកប្រឡាយ

ស្រវឹងស្រា រករឿងឈ្លោះ កាប់​ប្រពន្ធ​១ពូថៅ របួសក្បាល​ធ្ងន់ធ្ងរ!

ខេត្តមណ្ឌលគិរី៖ អំពើហឹង្សាមួយ បានបណ្តាលឲ្យប្រពន្ធរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យបង្អែក ក្រោយប្តី យកពូថៅ កាប់ចំក្បាល។ ហេតុការណ៍ប្តីប្រពន្ធវាយគ្នានេះ បានកើតឡើង នៅវេលាម៉ោង ២១ និង ៤០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

អាន​បន្ត៖ ស្រវឹងស្រា រករឿងឈ្លោះ កាប់​ប្រពន្ធ​១ពូថៅ របួសក្បាល​ធ្ងន់ធ្ងរ!

លួចឆ្លងខេត្ត ពេលនេះ​ អស់លក្ខណ៍ ប៉ះចំគ្រឿងកាឡៃ!

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ដែលធ្លាប់លួចយ៉ាងសកម្ម ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង នៅពេលនេះ អស់លក្ខណ៍ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

អាន​បន្ត៖ លួចឆ្លងខេត្ត ពេលនេះ​ អស់លក្ខណ៍ ប៉ះចំគ្រឿងកាឡៃ!

បង្ក្រាបវង់បៀរ ឃាត់បានជាង ២០នាក់ តែមេល្បែង ឡើងឡាន​ទៅបាត់!

រាជធានីភ្នំពេញ៖ ទីតាំងបើកល្បែងស៊ីសង មួយកន្លែង ត្រូវបានអាជ្ញាធរខណ្ឌឬស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានចុះបង្ក្រាប ដោយឃាត់ខ្លួនមនុស្សស្រីប្រុសបានជាង ២០នាក់ ព្រមទាំងដកហូតវត្ថុតាង មានបៀរជាច្រើនហ៊ូ។

អាន​បន្ត៖ បង្ក្រាបវង់បៀរ ឃាត់បានជាង ២០នាក់ តែមេល្បែង ឡើងឡាន​ទៅបាត់!

មិន​ទាន់​បាន​ធ្វើ​បុណ្យសព​ជន​រង​គ្រោះ​១០០​ថ្ងៃ​ផង ស្រាប់តែ​ដោះ​លែង​ជន​ត្រូវ​ចោទ​បាត់

ខេត្តព្រៃវែង ៖ មានការភ្ញាក់ផ្អើលពេលដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត បានសម្រេចដោះលែង ជនត្រូវចោទជាឃាតកទាំងពីរនាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ទាំងក្រុមគ្រួសារសពមិនទាន់នឹងបានធ្វើបុណ្យគម្រប់១០០ ថ្ងៃផង។

អាន​បន្ត៖ មិន​ទាន់​បាន​ធ្វើ​បុណ្យសព​ជន​រង​គ្រោះ​១០០​ថ្ងៃ​ផង...

ជិះម៉ូតូរត់គេចពីក្មេងស្ទាវដេញវាយ មិនប្រយ័ត្ន ក៏ជ្រុល​បុក​រថយន្ត របួស ២នាក់

ភ្នំពេញ៖ យុវជន ២នាក់ ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង រត់គេចពីក្មេងស្ទាវមួយក្រុម ដែលបានដេញវាយ ដោយពួកគេបើកម៉ូតូយ៉ាងលឿន ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស ដែលកំពុងបត់ឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរងរបួសទាំង ២នាក់។

អាន​បន្ត៖ ជិះម៉ូតូរត់គេចពីក្មេងស្ទាវដេញវាយ មិនប្រយ័ត្ន ក៏ជ្រុល​បុក​រថយន្ត របួស ២នាក់

ប៉េអឹម បញ្ជូន ០៧នាក់ និងវត្ថុតាង ឡើងតុលាការ ពាក់ព័ន្ធគ្រឿង​ញៀន

ខេត្តព្រះសីហនុ៖ វេលាម៉ោង ១៤:០០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ចំនួន ០៧នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

អាន​បន្ត៖ ប៉េអឹម បញ្ជូន ០៧នាក់ និងវត្ថុតាង ឡើងតុលាការ ពាក់ព័ន្ធគ្រឿង​ញៀន

បង្ក្រាបក្រុមញៀនល្បែងជល់មាន់ ចាប់បានម្នាក់ និងមាន់ ២

ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តបានចុះល្បាតតាមបណ្ដាស្រុកមួយចំនួន ដើម្បីពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន កាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ប៉ូលិសបានបង្ក្រាបក្រុមអ្នកញៀនល្បែងជល់មាន់ នៅក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក។

អាន​បន្ត៖ បង្ក្រាបក្រុមញៀនល្បែងជល់មាន់ ចាប់បានម្នាក់ និងមាន់ ២

លំនៅ​ដ្ឋា​ន​១​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ សង្ស័យ​ទុ​ស្សេ​ចរន្តអគ្គិសនី

រាជធានីភ្នំពេញ ៖ លំនៅដ្ឋាន១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅរងការខូចខាតស្ទើរតែទាំងស្រុងរួមទាំងទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់ផងដែរ ហើយភ្លាមៗនោះត្រូវបានរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងទៅបាញ់ពន្លត់ទើបរលត់ទៅវិញទាំងស្រុង និងមិនបានឆេះរាលដល់ផ្ទះឈើដែលស្ថិតនៅជាប់នោះទៀត។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាន​បន្ត៖ លំនៅ​ដ្ឋា​ន​១​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ សង្ស័យ​ទុ​ស្សេ​ចរន្តអគ្គិសនី

កុំ​តែ​បាន​ប្អូនស្រី​ស្រែក​ទាន់​កុំ​អី​មិនដឹង​ថា​រត់​ដល់​ណា​ទេ និង​លុយ​ជិត​២​ម៉ឺន​ដុល្លារ​ទៀត

រាជធានីភ្នំពេញ ៖ ផ្ទះលក់ដូរ និងបើកវីងមួយកន្លែងត្រូវបានជនសង្ស័យ ប្រុស ស្រីមានគ្នា ប្រមាណ៤នាក់ ចូលបន្លំលួចយកឡាំងលុយ មានប្រាក់ប្រមាណជិត២ម៉ឺនដុល្លារយកចេញមកក្រៅបានសម្រេច តែត្រូវបានប្អូនស្រីឃើញទាន់ក៏ស្រែកចោរៗ រត់ទៅប្រតាយដណ្តើមបានមកវិញ ដែលហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ចំណុចផ្ទះលក់អីវ៉ាន់ចាបហួយ និងបើកវីងវេលុយយីហោ វិន សាវុធ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អាន​បន្ត៖ កុំ​តែ​បាន​ប្អូនស្រី​ស្រែក​ទាន់​កុំ​អី​មិនដឹង​ថា​រត់​ដល់​ណា​ទេ...

ឃើញ​វ៉ា​លី​ស​ចម្លែក​ធំ​មួយ​ក្នុង​គំនរ​សំរាម លុះ​បើក​មើល​ស្រាប់តែ​ឃើញ​សព​អាក្រាត​កាយ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានឃាតករវាយស.ម្លា.ប់រួចញាត់ចូលទៅក្នុងវ៉ាលីសពណ៍ខ្មៅមួយយកទៅបោះចោលនៅក្នុងគំនរសម្រាមនៅទីក្រុងកោះពេជ្រ ហើយនៅទីនោះពុំមានអ្នកដឹងនោះឡើយ ក្រោយមកវ៉ាលីសដាក់សាកសពរួមជាមួយសំរាមផ្សេងៗទៀតត្រូវបានរថយន្តដឹកចេញទៅចោលនៅទីលានចាក់សំរាមក្រុមហ៊ុនស៊ីនទ្រី ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ ហើយខណៈពេលដែលកម្មករនៅទីនោះបើកមើលវ៉ាលីស ទើបប្រទះឃើញសាកសពមនុស្សម្នាក់ដែលមានក្លិនស្អុយទៅហើយ។ ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅនៅលើទីលានចាក់សំរាមក្រុមហ៊ុនស៊ីនទ្រី(តំបន់C)ស្ថិតនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អាន​បន្ត៖ ឃើញ​វ៉ា​លី​ស​ចម្លែក​ធំ​មួយ​ក្នុង​គំនរ​សំរាម...

បញ្ជូន ៣នាក់ ឡើងតុលាការ ដោយសារចែកចាយ និងប្រើ​ប្រាស់​គ្រឿងញៀន

ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនរបស់កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ០៣នាក់ និងវត្ថុតាងថ្នាំញៀន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។

អាន​បន្ត៖ បញ្ជូន ៣នាក់ ឡើងតុលាការ ដោយសារចែកចាយ និងប្រើ​ប្រាស់​គ្រឿងញៀន

ស្ត្រីម្នាក់ បើកម៉ូតូ បុករនាំងដែក​ផ្លូវកោង ស្លាប់ពេលបញ្ជូនទៅ​ពេទ្យ

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់ បានរងរបួសធ្ងន់ ដោយសារតែបើកម៉ូតូ ទៅបុករនាំងដែកផ្លូវកោង បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមក បានស្លាប់ ខណៈពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

អាន​បន្ត៖ ស្ត្រីម្នាក់ បើកម៉ូតូ បុករនាំងដែក​ផ្លូវកោង ស្លាប់ពេលបញ្ជូនទៅ​ពេទ្យ

សមត្ថកិច្ច​ស៊ើបអង្កេត​បាន​តម្រុយ​ខ្លះ​ហើយ ចោរ​ស្រី​ដែល​ប្រើ​ថ្នាំ​សណ្ដំ​តា​យាយ

ខេត្តបាត់ដំបង ៖ តា និងយាយដែលត្រូវជនមិនស្គាល់មុខដាក់ថ្នាំសណ្ដំដេកស្ដូកស្ដឹងយ៉ាងធ្ងន់ រួចរើ.កកាយលួចយកទ្រព្យសម្បត្តិកាលពី៣ថ្ងៃមុននោះ ពេលនេះពួកគាត់ទាំង០២នាក់បានធូរស្រាល ហើយចាកចេញពីមន្ទីរពេទ្យទៅសម្រាកបណ្ដោះអាសន្ននៅផ្ទះកូនរបស់គាត់ នៅស្រុកថ្មគោល ដើម្បីព្យាបាលបន្ត។

អាន​បន្ត៖ សមត្ថកិច្ច​ស៊ើបអង្កេត​បាន​តម្រុយ​ខ្លះ​ហើយ ចោរ​ស្រី​ដែល​ប្រើ​ថ្នាំ​សណ្ដំ​តា​យាយ

ចោរ​គាស់​តូប​លក់​ខោអាវ​និង​ហាង​លក់​​ទូរស័ព្ទ​២​យប់​ផ្ទួនៗ​ដោយសុវត្ថិ​ភាព

ខេត្តបាត់ដំបង ៖ សមាសភាពចោរហារយ ហាក់កំពុងបង្ហាញពីសកម្មភាពរបស់ខ្លួនកាន់តែខ្លាំង ហើយកំពុងរីករាលដាល់ដល់តាមបណ្ដាទីប្រជុំជននានានៅតាមជនបទ បន្ទាប់ពីធ្វើសកម្មភាពគាស់ទម្លុះទំលាយលួចទ្រព្យសម្បត្តិមិនឆ្អែតឆ្អន់នៅក្នុងក្រុងបាត់ដំបង បើទោះជាកន្លងមកសមត្ថ កិច្ចតែងបង្ក្រាបនិងឃាត់ខ្លួនជនដៃដល់បានខ្លះៗក្ដី។

អាន​បន្ត៖ ចោរ​គាស់​តូប​លក់​ខោអាវ​និង​ហាង​លក់​​ទូរស័ព្ទ​២​យប់​ផ្ទួនៗ​ដោយសុវត្ថិ​ភាព

រថយន្ត​ធុន​ធំ​ ជាន់​ហ្វ្រាំង​មិន​ស៊ី បុក​រះ​នៅ​រង្វង់​មូល​ក្បាលស្ពាន​គី​ហ្សុ​ណា

ខេត្តកំពង់ចាម ៖ រថយន្តធុនធំមួយគ្រឿង បើកចុះពីលើស្ពានគីហ្ស៊ុណា ដោយហ្វ្រាំងមិនស៊ី ជាហេតុបណ្ដាលឲ្យបុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿង សំណាងល្អក្នុងហេតុការណ៍នេះ មិនមានអ្នកស្លាប់នោះទេ តែបានធ្វើឲ្យម្នាក់ម្នាក់ព្រលឹងចុងសក់ ។

អាន​បន្ត៖ រថយន្ត​ធុន​ធំ​ ជាន់​ហ្វ្រាំង​មិន​ស៊ី បុក​រះ​នៅ​រង្វង់​មូល​ក្បាលស្ពាន​គី​ហ្សុ​ណា

៥នាក់ទៀត ពាក់ព័ន្ធនឹងគ្រឿង​ញៀន នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ចំនួន ០៥នាក់ ទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់។ ជនសង្ស័យទាំង ៥នាក់នោះ ត្រូវបានឃាត់ខ្លួន កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅក្រុម១៦ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

អាន​បន្ត៖ ៥នាក់ទៀត ពាក់ព័ន្ធនឹងគ្រឿង​ញៀន នៅខេត្តព្រះសីហនុ

២នាក់ទៀត ត្រូវប៉ូលិសចាប់​រឿងគ្រឿងញៀន

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១ : ៣០នាទី នៅក្រុម១៤ ភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។១/ ជនសង្ស័យ ឈ្មោះ សៅ មករា ភេទ ប្រុស ឆ្នាំកំណើត ១៩៨៣ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន ក្នុងក្រុម១៤ ភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។

អាន​បន្ត៖ ២នាក់ទៀត ត្រូវប៉ូលិសចាប់​រឿងគ្រឿងញៀន

កម្មករម្នាក់​បញ្ចប់ជីវិត​​ក្នុង​បន្ទប់ទឹក​ បន្សល់​ទុកត្រឹម​​ពាក្យ​មួយ​ឃ្លា​

រាជធានីភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវបានគេប្រទះឃើញចង.កនៅក្នុងបន្ទប់ទឹក បណ្តាលឱ្យបាត់បង់ជីវិត ដោយបន្សល់ទុកក្រដាសមួយសន្លឹកដែលសរសេរថា «សុំទោសអ្នកទាំងអស់គ្នាដែលខ្ញុំត្រូវធ្វើបែបនេះ» ។

អាន​បន្ត៖ កម្មករម្នាក់​បញ្ចប់ជីវិត​​ក្នុង​បន្ទប់ទឹក​ បន្សល់​ទុកត្រឹម​​ពាក្យ​មួយ​ឃ្លា​