បណ្តាញសង្គម

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំបន្ទាន់ជាមួយ​សមត្ថកិច្ចពន្លត់អគ្គិភ័យទាំងអស់​នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងការជួយសង្គ្រោះ ឲ្យកាន់តែមានប្រសិទ្ធភាព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយក្រុមសមត្ថកិច្ចពន្លត់អគ្គិភ័យទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះអគ្គិភ័យកើតឡើងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

អាន​បន្ត៖ រដ្ឋបាលរាជធានីភ្នំពេញ...

ព្រះសង្ឃគង់នៅវត្តព្រះនាគ ស្រុកអង្គស្នួល ខេត្តកណ្ដាល ពុលភេសជ្ជៈ «​AD» ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយឆាន់បានប៉ុន្មានម៉ោង

(កណ្ដាល)៖ ព្រះសង្ឃចំនួន០៩អង្គ គង់នៅវត្តព្រះនាគ ស្ថិតក្នុងភូមិកណ្ដាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល និងក្មេង០២នាក់ បានពុលភេសជ្ជៈ «AD» ក្រោយឆាន់ និងហូប មិនបានប៉ុន្មានម៉ោង ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

អាន​បន្ត៖ ព្រះសង្ឃគង់នៅវត្តព្រះនាគ ស្រុកអង្គស្នួល ខេត្តកណ្ដាល ពុលភេសជ្ជៈ «​AD»...

ប្រជាពលរដ្ឋជាង៨០នាក់ ដែលធ្លាក់ខ្លួនឈឺនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានចាកចេញពីមន្ទីរពេទ្យជិតអស់ហើយ​នៅថ្ងៃនេះ

(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅព្រលប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋចំនួន៨៤នាក់ ដែលធ្លាក់ខ្លួនឈឺជាបន្ដបន្ទាប់ ដោយសារជំងឺរាតត្បាតនៅស្រុកកែវសីមានោះ បានចាកចេញពីមន្ទីរពេទ្យទៅផ្ទះរៀងៗខ្លួនជិតអស់ហើយ ក្រោយសុខភាពវិលមកដូចដើមវិញ។

អាន​បន្ត៖ ប្រជាពលរដ្ឋជាង៨០នាក់ ដែលធ្លាក់ខ្លួនឈឺនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី...

នគរបាលខេត្តបាត់ដំបង បញ្ជូនជនសង្ស័យ២នាក់រួមទាំងថ្នាំញៀនយ៉ាម៉ា១៣៣គ្រាប់ និងម៉ាទឹកកក១៩ថង់ទៅសាលាដំបូងខេត្ត

(បាត់ដំបង)៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះកម្លាំងសមត្ថកិច្ចនៃការិយាល័យជំនាញ បានបញ្ជូនជនសង្ស័យ២នាក់ រួមទាំងថ្នាំញៀនយ៉ាម៉ា១៣៣គ្រាប់ និងម៉ាទឹកកក១៩ថង់ទៅសាលាដំបូងខេត្ត បន្ទាប់ពីសមត្ថកិច្ចការិយាល័យជំនាញខេត្តបានសហការជាមួយអធិការស្រុកបវេល បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅថ្ងៃទី៨ និងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៣ ភូមិបវេល១ ស្រុកបវេល ខេត្តបាត់ដំបងកន្លងមក។

អាន​បន្ត៖ នគរបាលខេត្តបាត់ដំបង បញ្ជូនជនសង្ស័យ២នាក់រួមទាំងថ្នាំញៀនយ៉ាម៉ា១៣៣គ្រាប់...

ជនសង្ស័យម្នាក់ បន្លំចូលម៉ាស្សាកាប់ប្លន់យកទូរស័ព្ទនារីម៉ាស្សាបានសម្រេច ត្រូវនគរបាលចាប់បានភ្លាម នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ជិះម៉ូតូមកបន្លំចូលម៉ាស្សា នៅហាងមួយកន្លែងយីហោ «លី ថីហ្វុង» រួចកាប់ប្លន់យកទូរស័ព្ទដៃម៉ាក iPhone6 ពីនារីម៉ាស្សាវ័យក្មេងម្នាក់ រងរបួសជាច្រើនកន្លែង ប្រុងរត់ចេញត្រូវម្ចាស់ហាងផ្តល់ដំណឹងដល់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យលោក យឹម សារ៉ាន់ ដោយបានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍មូលដ្ឋានកាកាបទី២ ចុះអន្តរាគមន៍ចុះឡោមព័ទ្ធដេញប្រផាប់ប្រភីង បានទើបចាប់ខ្លួនបានតែម្តង។

អាន​បន្ត៖ ជនសង្ស័យម្នាក់ បន្លំចូលម៉ាស្សាកាប់ប្លន់យកទូរស័ព្ទនារីម៉ាស្សាបានសម្រេច...

ស្លាប់ម្នាក់ របួស៤នាក់ ដោយសារខ្យល់កន្ត្រាក់ កន្រ្តាក់ និងរន្ទះបាញ់ នៅខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ ខ្យល់កន្ត្រាក់ពេលមេឃភ្លៀង និងរន្ទះបាញ់ ដែលកើតឡើង នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ និងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល៤នាក់។

អាន​បន្ត៖ ស្លាប់ម្នាក់ របួស៤នាក់ ដោយសារខ្យល់កន្ត្រាក់ កន្រ្តាក់ និងរន្ទះបាញ់...

ករណីពុលទឹកនៅខេត្តមណ្ឌលគិរី កើនឡើងរហូតដល់ជាង៨០នាក់

(មណ្ឌលគិរី)៖ លោក នួន សារ៉ន អភិបាលស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុខនេះបន្តិចថា រហូតមកដល់ម៉ោងនេះ អ្នកពុលទឹកនៅស្រុកកែវសីមា បានកើនឡើងជាង៨០នាក់ហើយ។

អាន​បន្ត៖ ករណីពុលទឹកនៅខេត្តមណ្ឌលគិរី កើនឡើងរហូតដល់ជាង៨០នាក់

ត្រីមាសទី១ ដើមឆ្នាំ២០១៨នេះ គ្រោះថ្នាក់ចរាចរណ៍បានថយចុះ១៧០លើក, អ្នកស្លាប់ថយចុះ១២នាក់ ខណៈអ្នករបួសថយចុះ២៣៤នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកប្រចាំខែ ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការ និងមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការផងដែរ។

អាន​បន្ត៖ ត្រីមាសទី១ ដើមឆ្នាំ២០១៨នេះ គ្រោះថ្នាក់ចរាចរណ៍បានថយចុះ១៧០លើក,...

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី០៩ ខែឧសភាលទ្ធផល៖ បង្ក្រាប២៥ករណី ឃាត់ខ្លួន៥៨នាក់

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖ * លទ្ធផលបង្ក្រាបរួមមាន៖ ២៥ករណី ឃាត់ខ្លួន៥៨នាក់ (ស្រី៣នាក់)។

អាន​បន្ត៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី០៩...

អគ្គិភ័យឆាបឆេះឃ្លាំងលក់គ្រឿងបន្លាស់ និងលក់រថយន្ត ចំនួន៣ឃ្លាំង ស្ថិតនៅម្តុំម៉ុងឌីយ៉ាល់ ខណ្ឌទួលគោក គិតជាទឹកប្រាក់រាប់សែនដុល្លារ

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៤ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ មានករណីអគ្គិភ័យមួយ បានឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត និងឆេះលើឃ្លាំងលក់រថយន្ត សរុបចំនួន៣កន្លែង ស្ថិតនៅម្តុំម៉ុងឌីយ៉ាល់ ផ្លូវលេខ២១៩ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អាន​បន្ត៖ អគ្គិភ័យឆាបឆេះឃ្លាំងលក់គ្រឿងបន្លាស់ និងលក់រថយន្ត ចំនួន៣ឃ្លាំង...

ខ្យល់កន្រ្តាក់បំផ្លាញផ្ទះអ្នកស្រុកជាង២០ខ្នង នៅស្រុកសំរោងទង, ថ្ងៃនេះអភិបាលខេត្តកំពង់ស្ពឺ នាំយកអំណោយទៅចែកជូនផ្ទាល់ដៃ

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារខ្យល់កន្រ្តាក់។

អាន​បន្ត៖ ខ្យល់កន្រ្តាក់បំផ្លាញផ្ទះអ្នកស្រុកជាង២០ខ្នង នៅស្រុកសំរោងទង,...

គ្រោះធម្មជាតិនៅខេត្តស្វាយរៀង៖ ផ្ទះ៣៥ខ្នងត្រូវបានដួលរលំ និងរបើកដំបូល ក្រោយមានភ្លៀងមួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់

(ស្វាយរៀង)៖ គ្រោះធម្មជាតិនៅខេត្តស្វាយរៀង បានបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ៣៥ខ្នង ត្រូវបានរងការខូចខាត ដោយដួលរលំ និងរបើកដំបូលផ្ទះ ក្រោយមានភ្លៀងមួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ ដែលស្ថិតក្នុងស្រុកចំនួន២ គឺស្រុករំដួល និងស្រុកស្វាយជ្រំ។

អាន​បន្ត៖ គ្រោះធម្មជាតិនៅខេត្តស្វាយរៀង៖ ផ្ទះ៣៥ខ្នងត្រូវបានដួលរលំ និងរបើកដំបូល...

អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, គិតត្រឹមយប់មិញ សមត្ថកិច្ចឃាត់បានយានយន្តចំនួន៥គ្រឿងថែមទៀត

(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន៥គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អាន​បន្ត៖ អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, គិតត្រឹមយប់មិញ...

ខ្យល់កន្រ្តាក់ខ្លាំងធ្វើឲ្យបាក់បង្គោលខ្សែបណ្ដាញតង់ស្យុង២២គីឡូវ៉ុល បណ្តាលដាច់ចរន្តអគ្គិសនី នៅក្រុងក្រចេះ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៨៖៥២ល្ងាច មានករណីដាច់ចរន្តអគ្គិសនី នៅសង្កាត់អូរឫស្សី សង្កាត់ក្រចេះ និងសង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ មូលហេតុដោយសារមានខ្យល់កន្រ្តាក់ខ្លាំងធ្វើឲ្យបាក់បង្គោលខ្សែបណ្ដាញតង់ស្យុង២២គីឡូវ៉ុល ចំនួន០៤ដើម និងគ្រេចចំនួន០២ដើម។

អាន​បន្ត៖ ខ្យល់កន្រ្តាក់ខ្លាំងធ្វើឲ្យបាក់បង្គោលខ្សែបណ្ដាញតង់ស្យុង២២គីឡូវ៉ុល...

កម្លាំងនគរបាលខេត្តព្រះសីហនុ បន្តយុទ្ធនាការចាប់រថយន្ត និងម៉ូតូបើកល្មើសច្បាប់, លទ្ធផលចាប់បាន១០គ្រឿង បើកបរដោយជនជាតិចិនទាំងអស់

(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កម្លាំងនគរបាលចរាចរណ៍របស់លោក បានឃាត់រថយន្ត ចំនួន១០គ្រឿងបន្តទៀត ដែលបើកដោយជនជាតិចិន ដោយពួកគេគ្មានប័ណ្ណបើកបរ និងគ្មានពាក់មួកសុវត្ថិភាព។

អាន​បន្ត៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បន្តយុទ្ធនាការចាប់រថយន្ត និងម៉ូតូបើកល្មើសច្បាប់,...

សូមខ្លាចគ្រោះថ្នាក់ចរាចរណ៍ ជាជាងខ្លាចប៉ូលិសចរាចរណ៍! ស្លាប់២នាក់ និងរងរបួស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៨ ខែឧសភា​ម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់៣នាក់។

អាន​បន្ត៖ សូមខ្លាចគ្រោះថ្នាក់ចរាចរណ៍ ជាជាងខ្លាចប៉ូលិសចរាចរណ៍! ស្លាប់២នាក់...

កម្លាំងនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកព្រៃឈរ និងស្រុកកងមាស

(កំពង់ចាម)៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ម្នាក់ចាប់តាមដីកា ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកព្រៃឈរ និងស្រុកកងមាស។

អាន​បន្ត៖ កម្លាំងនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ៤នាក់...

កម្លាំងនគរបាលខេត្តប៉ៃលិនបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្ត ពីបទលួចម៉ូតូ

(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នា២០១៨នេះ កម្លាំងនគរបាលខេត្តប៉ៃលិនបានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្ត ពីបទលួចម៉ូតូម៉ាក់ Zoomer X របស់ស្រ្តីម្នាក់នៅចំណុចផ្សារបាកាត ក្នុងទឹកដីប្រទេសថៃ រីឯម៉ូតូបានប្រគល់អោយម្ចាស់ដើមវិញហើយ។

អាន​បន្ត៖ កម្លាំងនគរបាលខេត្តប៉ៃលិនបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្ត ពីបទលួចម៉ូតូ

BREAKING NEWS: អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវលេខ១៣០ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលកំពុងចុះយកព័ត៌មានផ្ទាល់ នៅកន្លែងកើតហេតុបានបញ្ជាក់ថា ខណៈនេះអគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវលេខ១៣០ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

អាន​បន្ត៖ BREAKING NEWS: អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវលេខ១៣០...

ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូនម្នាក់ ត្រូវចោរឆក់កាបូប, កម្លាំងនគរបាលតាមបង្ក្រាបបាន និងដកហូតកាំភ្លើង១ដើម

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ ឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានតាមស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងបទល្មើសជាក់ស្តែង នៃអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ខ្មៅ) រហូតទាល់តែបានសម្រេច ពីជនរងគ្រោះជាប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន ដោយចាប់យកវត្ថុតាងបានមួយចំនួន ដូចជា៖ អាវុធខ្លីមួយដើមម៉ាក GLOCK១៩ លេខ KPX ៥៣៤ ពណ៌ខ្មៅ ផលិតនៅប្រទេសអូទ្រីស បង់ចំនួន២ គ្រាប់ចំនួន១៥គ្រាប់ កាបូបដៃ ពណ៌ខ្មៅម៉ាក gold lion ចំនួន១ និងម៉ូតូ១គ្រឿងម៉ាក SUZUKI NEX ពណ៌សលាយខៀវ ឆ្នាំផលិតឆ្នាំ២០១៨ ផងដែរ។

អាន​បន្ត៖ ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូនម្នាក់ ត្រូវចោរឆក់កាបូប,...

ថ្លើមធំ! ស្រ្តីម្នាក់ចូលលួចកាបូបលុយ ដល់ក្នុងផ្ទះចៅក្រមតុលាការក្រុងភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះ

(ភ្នំពេញ)៖ ស្ត្រីម្នាក់បានចូលទៅលួចកាបូបលុយ ដល់ក្នុងផ្ទះរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញម្នាក់ តែត្រូវម្ចាស់ឃើញទាន់ នាំគ្នាដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ហេតុការបង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងគេហដ្ឋានមួយដែលគេស្គាល់ថា មានម្ចាស់ជាចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ នៅម្តុំស្តុបអូឡាំពិក តាមបណ្តោយផ្លូវលេខ២៣៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អាន​បន្ត៖ ថ្លើមធំ! ស្រ្តីម្នាក់ចូលលួចកាបូបលុយ ដល់ក្នុងផ្ទះចៅក្រមតុលាការក្រុងភ្នំពេញ...