បណ្តាញសង្គម

សូមកុំបើកបរស្ថិតក្រោមស្ថានភាពងងុយដេក! ស្លាប់៤នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៣ ខែមិថុនាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់៧នាក់ និងរបួសស្រាល៧នាក់។

អាន​បន្ត៖ សូមកុំបើកបរស្ថិតក្រោមស្ថានភាពងងុយដេក! ស្លាប់៤នាក់ និងរបួស១៤នាក់...

ស្ដ្រីម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចុះឃាត់ខ្លួន និងដកហូតបានថ្នាំចំនួន​១៣កញ្ចប់

(ព្រះសីហនុ)៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ បានចុះបង្រ្កាបបទល្មើសគ្រឿងញៀនមួយករណី នៅក្រុមទី៩ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនបានស្ដ្រីម្នាក់ រួមជាមួយថ្នាំញៀនចំនួន១៣កញ្ចប់ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ។

អាន​បន្ត៖ ស្ដ្រីម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ...

អ្នកជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប និងដកហូតបានថ្នាំចំនួន១១កញ្ចប់

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ នៃអធិការខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់មុខសញ្ញាជួញដូរ និងប្រើប្រាស់ និងធ្វើការចាប់ខ្លួនជនសង្ស័យ ដែលកំពុងធ្វើសកម្មភាពលក់ជាក់ស្តែង រួមជាមួយនិងគ្រឿងញៀនចំនួន១១កញ្ចប់ ដែលកម្លាំងនគរបាលដកហូតបាន។

អាន​បន្ត៖ អ្នកជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ...

ខ្លាំងបាត់! ឱក សុគន្ធកញ្ញា លេងសុទ្ធតែបង្កើតផលិតផលប៊្រេនឈ្មោះផ្ទាល់ខ្លួនមិនចាញ់តារាបរទេសឡើយ

មួយរយៈចុងក្រោយសង្កេតឃើញកំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ហាក់ក្តាប់ប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកគាំទ្រ ហើយកេរ្តិ៍ឈ្មោះរបស់នាងត្រូវបានល្បីសុសសាយទូទាំងប្រទេស និងធ្លាយដល់បរទេសថែមទៀតផង។

អាន​បន្ត៖ ខ្លាំងបាត់! ឱក សុគន្ធកញ្ញា...

លោកស្រីព្រះរាជអាជ្ញារង ស៊ឺ វណ្ណនី ដោះលែងស្រីម្នាក់ ពាក់ព័ន្ធករណីរំលោភទំនុកចិត្ត ក្រោយជនសង្ស័យ និងជនរងគ្រោះសម្របសម្រួលគ្នា

(ភ្នំពេញ)៖ ក្រោយសាកសួរអស់ជាច្រើនថ្ងៃរួចមក នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងស្ត្រីម្នាក់ ឲ្យត្រឡប់ទៅផ្ទះវិញ។ នេះបើយោងតាមការបញ្ជាក់របស់ សមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។

អាន​បន្ត៖ លោកស្រីព្រះរាជអាជ្ញារង ស៊ឺ វណ្ណនី ដោះលែងស្រីម្នាក់...

នគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម​១៣នាក់ ដែលចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់ នៅខណ្ឌទួលគោក

(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម១៣នាក់ ដែលបានចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់។

អាន​បន្ត៖ នគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម​១៣នាក់ ដែលចូលមកស្នាក់នៅ...

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុក នូវសារធាតុគ្រឿងញៀន នៅស្រុកឆ្លូង ខេត្តក្រចេះ

(ក្រចេះ)៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធជាមួយករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន និងវត្ថុតាងមួយចំនួន ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។

អាន​បន្ត៖ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុក...

​សាលាឆាន់វត្តក្រូចសើច នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបុរសម្នាក់ដុតបំផ្លាញ, សមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់៥គ្រឿង ដើម្បីបាញ់ពន្លត់

(កំពង់ចាម)៖ សាលាឆាន់វត្តក្រូចសើច ស្ថិតក្នុងភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានបុរសម្នាក់ដុតបំផ្លាញឆេះស្ទើរទាំងស្រុង ដែលមានទំហំ១០ម៉ែត្រ គុណ២១ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង។

អាន​បន្ត៖ ​សាលាឆាន់វត្តក្រូចសើច នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម...

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បន្តឃាត់រថយន្តទំនើប Lexus LX570 និង Alphard ​​គ្មានពន្ធពីរគ្រឿង នៅភូមិសាស្រ្តខណ្ឌទួលគោក

(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះឃាត់រថយន្តទំនើបម៉ាក Lexus LX570 និងរថយន្ដម៉ាក Alphard គ្មានពន្ធចំនួន២គ្រឿង នៅភូមិសាស្រ្តខណ្ឌទួលគោក រាជធានីភ្នំពេញ។

អាន​បន្ត៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បន្តឃាត់រថយន្តទំនើប Lexus LX570 និង Alphard...

​យុវជន២នាក់ ឆក់ទូរស័ព្ទតាមផ្លូវ នៅខណ្ឌពោធិ៍សែនជ័យ​ ម្នាក់រត់រួច ម្នាក់ទៀតសមត្ថកិច្ច ក្របួចបាន

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានដេញបង្ក្រាបក្រុមចោរឆក់ដ៏ជំនាញ និងសកម្មចំនួន០២នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីនារីវ័យក្មេងម្នាក់បានសម្រេច រហូតក្របួចជាប់ជនសង្ស័យម្នាក់ និងបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់។

អាន​បន្ត៖ ​យុវជន២នាក់ ឆក់ទូរស័ព្ទតាមផ្លូវ នៅខណ្ឌពោធិ៍សែនជ័យ​ ម្នាក់រត់រួច...

ព័ត៌មានលម្អិត៖ ផ្ទុះហ្គាសសាលាបច្ចេកទេស «ដុនបូសស្កូ» ​ស្លាប់ម្នាក់ និងរងរបួស៨នាក់ នៅខេត្តព្រះសីហនុ បណ្ដាលមកពីឡើងកម្ដៅធុងខ្យល់

(ព្រះសីហនុ)៖ ករណីផ្ទុះហ្គាសសម្រាប់បង្រៀនផ្សារបច្ចេកទេស របស់សាលាបច្ចេកទេស «ដុនបូសស្កូ» ស្ថិតក្នុងក្រុមទី១៨ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានបណ្តាលឲ្យមេជាងក្រឡឹងម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ និងមនុស្សចំនួន៨នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនមកសង្គ្រាះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨។

អាន​បន្ត៖ ព័ត៌មានលម្អិត៖ ផ្ទុះហ្គាសសាលាបច្ចេកទេស «ដុនបូសស្កូ» ​ស្លាប់ម្នាក់...

បុរសម្នាក់ប្រើឯកសណ្ឋានអាវុធហត្ថក្លែងក្លាយ បង្ហោះតាម Facebook និងទារលុយអ្នកជំពាក់ត្រូវឃាត់ខ្លួន

(ភ្នំពេញ)៖ បុរសវ័យ៣៤ឆ្នាំម្នាក់ ដែលមានមុខរបរអ្នកជាថតវីដេអូតាមពិធីមង្គលការ បានប្រើឯកសណ្ឋានអាវុធហត្ថក្លែងក្លាយយកទៅស្លៀកពាក់ បង្ហោះតាមបណ្ដាញសង្គម Facebook រហូតឡាយផ្ទាល់ ដើម្បីទារប្រាក់ពីអ្នកជំពាក់នោះ ត្រូវបានឃាត់ខ្លួន និងបញ្ជូនមកធ្វើការសួរនាំនៅ ទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ។ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះ ថា វណ្ណា អាយុ៣៤ឆ្នាំ រស់នៅស្រុកស្អាង ខេត្តកណ្ដាល ដែលមានគណនី Facebook ឈ្មោះ «ព្រះអាទិត្យបំបែកភ្នំ»។

អាន​បន្ត៖ បុរសម្នាក់ប្រើឯកសណ្ឋានអាវុធហត្ថក្លែងក្លាយ បង្ហោះតាម Facebook...

កម្លាំងនគរបាលស្រុកកំចាយមារ ខេត្តព្រៃវែង សហការជាមួយប្រជាការពារភូមិ ចាប់ខ្លួនចោរឆក់ខ្សែ.ក ស្ទើរភ្លើងបានម្នាក់

(ព្រៃវែង)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកំចាយមារ សហការជាមួយកម្លាំងប្រជាការពារភូមិ ដេញស្ទាក់ចាប់ឃាត់ខ្លួនបាន ពាក់ពន្ធ័ករណីធ្វើសកម្មភាពឆក់ខ្សែ.កពីនារីម្នាក់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិសង្កែ ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង។

អាន​បន្ត៖ កម្លាំងនគរបាលស្រុកកំចាយមារ ខេត្តព្រៃវែង សហការជាមួយប្រជាការពារភូមិ...

តុលាការផ្តន្ទាទោសនគរបាលពាក់ស័ក្តិ៤ ដែលទាត់ធាក់នគរបាលចរាចរណ៍ជាប់កិច្ចសន្យា ដាក់គុក២ឆ្នាំ តែអនុវត្តន៍ត្រឹម៦ខែ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ លោក កោ វណ្ឌី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ សៅ បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ ជានគរបាលការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ ដោយអនុវត្តទោសត្រឹម៦ខែក្នុងពន្ធនាគារ ទោសនៅសល់ត្រូវព្យួរធម្មតា និងពិន័យជាប្រាក់ចំនួន៤លានរៀលចូលជាថវិការដ្ឋ ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តលើជនរងគ្រោះឈ្មោះ អឿន ចំណាន ភេទប្រុស ជាមន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា របស់សាលារាជធានីភ្នំពេញ និងបទ ប្រើប្រាស់ដោយគ្មានសិទ្ធិ នូវសញ្ញាសម្គាល់ ដែលកំណត់ ដោយអាជ្ញាធរសាធារណ: ប្រព្រឹត្តទៅនៅចំណុចផ្លូវលេខ៥៩៨ កែផ្លូវលេខ៣១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា២១៧ មាត្រា២១៨ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ។

អាន​បន្ត៖ តុលាការផ្តន្ទាទោសនគរបាលពាក់ស័ក្តិ៤ ដែលទាត់ធាក់នគរបាលចរាចរណ៍ជាប់កិច្ចសន្យា...

ក្រុមចោរប្លន់ប្រដាប់អាវុធនៅភ្នំពេញ និងអ្នកទទួលផលចោរកម្មសរុប៤នាក់ ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបាន បញ្ជូនទៅតុលាការ

(ភ្នំពេញ)៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលបានបើកប្រតិបត្តិការតាមបង្ក្រាបក្រុមចោរប្លន់ ប្រដាប់អាវុធដ៏កក្រើកចំនួន៣នាក់ និងអ្នកទទួលផលចោរកម្មម្នាក់ទៀត ព្រមទាំងបានបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ។

អាន​បន្ត៖ ក្រុមចោរប្លន់ប្រដាប់អាវុធនៅភ្នំពេញ និងអ្នកទទួលផលចោរកម្មសរុប៤នាក់...

រកឃើញគ្រាប់មិនទាន់ផ្ទុះ​សល់ពីសង្គ្រាម ជាង១៣០គ្រាប់ នៅខេត្តព្រះសីហនុ, ថ្ងៃនេះកម្លាំងនគរបាលខេត្ត ចុះទៅយកប្រគល់ជូនអង្គភាពស៊ីម៉ាក់ ដើម្បីកម្ទេចចោល

(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្ដព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលរបស់លោក បានប្រគល់គ្រាប់មិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាម ដែលគេប្រទះឃើញជូនអង្គភាពស៊ីម៉ាក់ ដើម្បីយកទៅកម្ទេចចោល។

អាន​បន្ត៖ រកឃើញគ្រាប់មិនទាន់ផ្ទុះ​សល់ពីសង្គ្រាម ជាង១៣០គ្រាប់ នៅខេត្តព្រះសីហនុ,...

សូមកុំបើកបរស្ថិតក្នុងស្ថានភាពងងុយដេក! ស្លាប់៧នាក់ និងរបួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៥ ខែមិថុនាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់, របួសស្រាលម្នាក់ និងរបួសធ្ងន់៤នាក់។

អាន​បន្ត៖ សូមកុំបើកបរស្ថិតក្នុងស្ថានភាពងងុយដេក! ស្លាប់៧នាក់ និងរបួស៥នាក់...

នគរបាលស្រុកក្រគរ ឆ្មក់បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងវត្ថុតាងមួយចំនួនធំ

(ពោធិ៍សាត់)៖ នគរបាលស្រុកក្រគរ ដឹកនាំដោយលោកវរសេនីយត្រី ញឹក សុគា អធិការរង បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតកំណត់មុខសញ្ញា ឆ្មក់ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ប្រភេទម៉ាទឹកកក ដោយឃាត់ខ្លួនបានជនសង្ស័យ បាន៣នាក់ និងឆែកឆេរដកហូតបានថ្នាំញៀន១កញ្ចប់ ៧កញ្ចប់តូច និងវត្ថុតាងមួយចំនួនទៀត។

អាន​បន្ត៖ នគរបាលស្រុកក្រគរ ឆ្មក់បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់...

BREAKING NEWS: ចាប់ផ្សឹកព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យ ក្រោយធ្លាយរូបភាពដេកជាមួយនារីម្នាក់ តាមបណ្ដាញសង្គម

(បន្ទាយមានជ័យ)៖ នៅទីបំផុត! ក្រោយបញ្ចប់ការឆ្លងឆ្លើយគ្នា ក្នុងសន្និសីទ សារព័ត៌មាន នាព្រឹកថ្ងៃទី០៥ រហូតដល់ ថ្ងៃរសៀល ខែមិថុនា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំសង្ឃ និងមន្ដ្រីធម្មការ ខេត្តបន្ទាយមានជ័យ បានសម្រេចចាប់ផ្សឹក ព្រះចៅអធិការ វត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យហើយ

អាន​បន្ត៖ BREAKING NEWS: ចាប់ផ្សឹកព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យ...

កក្រើកពេញ Facebook ករណីព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យ ដេកជាមួយនារីម្នាក់, ក្រសួងធម្មការ និងគណៈសង្ឃ ប្រកាសចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់បំផុត

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅលើបណ្តាញសង្គម Facebook មានការចែកចាយយ៉ាងព្រោងព្រាតករណី ព្រះសង្ឃមួយអង្គ បានបញ្ចេញរូបភាពដេកជាមួយនារីម្នាក់ និងអង្គុយធ្វើជាមេខ្លាឃ្លោកទៀតផង។

អាន​បន្ត៖ កក្រើកពេញ Facebook ករណីព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យ...

ចាប់ខ្លួនស្ដ្រីជនជាតិថៃ២នាក់ ដែលបង្កប់គ្រឿងញៀនក្នុងអាវជាង៤គីឡូ​ នៅព្រលានយន្ដហោះភ្នំពេញ​

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារគ្រឿងញៀន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះថា កម្លាំងនគរបាលជំនាញបានចាប់ខ្លួនស្ដ្រីជនជាតិថៃ២នាក់ ដែលបង្កប់គ្រឿងញៀនក្នុងអាវរងារជាង៤គីឡូក្រាម បម្រុងនាំចេញទៅប្រទេសជប៉ុន។

អាន​បន្ត៖ ចាប់ខ្លួនស្ដ្រីជនជាតិថៃ២នាក់ ដែលបង្កប់គ្រឿងញៀនក្នុងអាវជាង៤គីឡូ​...