បណ្តាញសង្គម

សមត្ថកិច្ចចាប់ខ្លួនបុគ្គលិក ក្រុមហ៊ុនកាំមីតែលម្នាក់ តាមបណ្តឹងគ្រួសារក្មេងស្រីរងគ្រោះ រឿងរំលោភសេពសន្ធវៈ

(ភ្នំពេញ)៖ សមត្ថកិច្ចនគបាលព្រហ្មទណ្ឌសែនសុខ បានឲ្យដឹងថា បុរសជាបុគ្គលិកក្រុមហ៊ុនកាំមីនតែល( Camintel )ម្នាក់ ត្រូវក្រុមគ្រួសារបារីរងគ្រោះ បានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនដោយចោទប្រកាន់ពីបទរំលោភសេពសន្ធវៈលើក្មេងស្រី (អនីតិជន) ជាបន្តបន្ទាប់រហូតដល់ទៅ២ដង។ សមត្ថកិច្ចបន្តថា ហេតុការឃាត់ខ្លួនជនសង្ស័យខាលើនេះ ធ្វើឡើងកាលពីវេលាម៉ោង២០៖៣០នាទី យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅលើចំណុចផ្លូវ១០១៩ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អាន​បន្ត៖ សមត្ថកិច្ចចាប់ខ្លួនបុគ្គលិក ក្រុមហ៊ុនកាំមីតែលម្នាក់...

អណោចអធ័ម! ស្ដ្រីម្នាក់​ចង-ក​សម្លាប់ខ្លួន ព្រោះខឹង​អប់រំកូនមិនស្តាប់ ដោយបន្សល់ទុកសំបុត្រ​១សន្លឹក

(ភ្នំពេញ)៖ ស្ដ្រីម្នាក់បានដាច់ចិត្តចង-កបញ្ចប់ជីវិតខ្លួន ដោយសារតូចចិត្តនិយាយអប់រំចង់ឲ្យកូនល្អ មិនចង់ឲ្យកូនដើរក្នុងផ្លូវខុស តែកូនមិនស្តាប់សោះ ធ្វើឲ្យគាត់ពិបាកចិត្ត និងខ្មាសញាតិជិតខាង ដោយបានបន្សល់ទុកសំបុត្រ១សន្លឹក។

អាន​បន្ត៖ អណោចអធ័ម! ស្ដ្រីម្នាក់​ចង-ក​សម្លាប់ខ្លួន ព្រោះខឹង​អប់រំកូនមិនស្តាប់...

ទិដ្ឋភាព​ នី រតនា ភ្ជាប់​ពាក្យ​ជាមួយ​កូន​អ្នក​ជំនួញ​ព្រឹក​មិញ

ម្ចាស់ពាន Cambodian Idol រដូវកាលទី១ នី រតនា បានភ្ជាប់ពាក្យហើយនៅព្រឹកមិញនេះជាមួយកូនអ្នកជំនួញម្នាក់នៅបុរីប៉េងហ៊ួត ស្ទឹងមានជ័យដោយមានការចូលរួមពីសាច់ញាតិទាំងសង្ខាងផងដែរ។ នី រតនា និយាយថា មុនសម្រេចចិត្តភ្ជាប់ពាក្យជាមួយកញ្ញា ហេង សុវណ្ណភក្ដិណា ខ្លួនបានមើលចិត្តថ្លើមគ្នារយៈពេល២ឆ្នាំមកហើយ ពោលគឺអំឡុងពេលប្រឡងក្នុងកម្មវិធីCambodian Idol រដូវកាលទី១មកម្ល៉េះ។

អាន​បន្ត៖ ទិដ្ឋភាព​ នី រតនា ភ្ជាប់​ពាក្យ​ជាមួយ​កូន​អ្នក​ជំនួញ​ព្រឹក​មិញ

ពលរដ្ឋឃុំគីគរ ទីដែលរងគ្រោះដោយគ្រាប់បែកគីមីទម្លាក់ដោយអាមេរិក បន្តទទួលបានការព្យាបាលជំងឺ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់មន្ទីរសុខាភិបាលខេត្តស្វាយរៀង

(ស្វាយរៀង)៖ ប្រជាពលរដ្ឋក្នុងឃុំគគីរ ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់អំពីសុខភាពជាទូទៅ។ ជាក់ស្តែងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរសុខាភិបាលខេត្តស្វាយរៀង ដឹកនាំដោយលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះពិនិត្យ ព្យាបាលជំងឺ នៅបរិវេណវត្តគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

អាន​បន្ត៖ ពលរដ្ឋឃុំគីគរ ទីដែលរងគ្រោះដោយគ្រាប់បែកគីមីទម្លាក់ដោយអាមេរិក...

ផ្ទុះគ្រាប់ M69 ស្លាប់ក្មេងម្នាក់របួសធ្ងន់៣នាក់

(បាត់ដំបង)៖ នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នេះមានករណីផ្ទុះគ្រាប់៦៩មីលីម៉ែត បណ្តាលឱ្យក្មេងប្រុស១នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ ខណៈដែលក្មេងប្រុសទាំងយកគ្រាប់នោះមកដំលេង។

អាន​បន្ត៖ ផ្ទុះគ្រាប់ M69 ស្លាប់ក្មេងម្នាក់របួសធ្ងន់៣នាក់

បុរសម្នាក់បន្ទាប់ពីបាត់ពីផ្ទះ៣ថ្ងៃ ត្រូវបានគេប្រទះឃើញ ចង.ក សម្លាប់ខ្លួន

(កោះកុង)៖ បុរសវ័យចំណាស់ម្នាក់ដោយសារតូចចិត្តនឹងខ្លួនឯងមានជម្ងឺប្រចាំកាយបានដើរចេញបាត់ពីផ្ទះអស់រយះពេល៣ថ្ងៃ ត្រូវបានអ្នកភូមិប្រទះឃើញចងករសម្លាប់ខ្លួននៅក្នុងផ្ទះដីចំការឡើងធុំក្លិនស្អុយទៅហើយ សាកសពបុរសវ័យចំណាស់រូបនេះត្រូវបានគេប្រទះឃើញនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញនេះ ស្ថិតនៅក្នុងដីចំការមួយកន្លែង នៅភូមិទួលគគី ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

អាន​បន្ត៖ បុរសម្នាក់បន្ទាប់ពីបាត់ពីផ្ទះ៣ថ្ងៃ ត្រូវបានគេប្រទះឃើញ ចង.ក សម្លាប់ខ្លួន

ភ្លៀងកក់ខែមួយមេយ៉ាងខ្លាំង រន្ទះបាន​បាញ់ផ្ទះប្រជាពលរដ្ឋមួយកន្លែង ខណៈម្ចាស់ផ្ទះកំពុងដេកលង់លក់ នៅក្នុងភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគីរី

រតនគិរីៈ ភ្លៀងកក់ខែមួយ មេយ៉ាងខ្លាំង រន្ទះបានបាញ់ផ្ទះប្រជាពលរដ្ឋ មួយកន្លែង ខណៈម្ចាស់ផ្ទះកំពុង ដេកលង់លក់ តែសំណាហើយមិនបណ្តាល ឲ្យមនុស្សរងគ្រោះថ្នាក់ នឹងបាត់បង់ ជីវិតឡើយ គ្រាន់តែខូចខាត ទ្រព្យសម្បត្តិ នៅក្នុងផ្ទះតែប៉ុណ្ណោះ ។

អាន​បន្ត៖ ភ្លៀងកក់ខែមួយមេយ៉ាងខ្លាំង រន្ទះបាន​បាញ់ផ្ទះប្រជាពលរដ្ឋមួយកន្លែង...

រថយន្តកែច្នៃខុសបច្ចេកទេស២គ្រឿងទៀត ត្រូវបានចាប់កាត់ទ្រុងនៅខេត្តព្រះវិហារ ខណៈ១៥គ្រឿងទៀត ដឹកសំពីងសំពោង ខ្វះឯកសារ និងតរានខាងក្រោយខុសច្បាប់

(ព្រះវិហារ)៖ ដើម្បីថែរក្សាគុណភាពផ្លូវថ្នល់ឲ្យប្រើប្រាស់បានយូរអង្វែង ក្រៅពីការជួសជុលថែទាំនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ តែងតែចាត់មន្ត្រីជំនាញ ចុះសហការជាមួយកម្លាំងចម្រុះ ចុះត្រួតពិនិត្យរថយន្តដឹកជញ្ជូន តាមដងផ្លូវនានាជាប្រចាំ ដោយមិនមានការធ្វេសប្រហែសឡើយ។

អាន​បន្ត៖ រថយន្តកែច្នៃខុសបច្ចេកទេស២គ្រឿងទៀត ត្រូវបានចាប់កាត់ទ្រុងនៅខេត្តព្រះវិហារ...

នគរបាលសន្តិសុខផ្ទៃក្នុង បញ្ជូនស្ត្រីម្នាក់ទៅកាន់តុលាការ ពាក់ពន្ធ័ជួញដូរគ្រឿងញៀនជិត៤គីឡូក្រាម

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនស្ត្រីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ជិត៤ គីឡូក្រាម។

អាន​បន្ត៖ នគរបាលសន្តិសុខផ្ទៃក្នុង បញ្ជូនស្ត្រីម្នាក់ទៅកាន់តុលាការ...

បុរសម្នាក់មានទោស ព្រោះញៀនប្រពន្ធអ្នកដ៏ទៃ

(ភ្នំពេញ)៖ ជាធម្មតាបើយើងនិយាយដោយរូប ជាតិជាស្ត្រីដែលល្អលើសគេ គឺស្រ្តីដែលមានសម្រស់ល្អផូផង់ និងប្រកបដោយបញ្ចពិធកល្យាណី។ តែបើនិយាយដោយធម៌ ជាតិជាស្ត្រីដែលល្អលើសគេ គឺស្ត្រីដែលមានសីលមារយាទល្អគួរជាទីរាប់អាន របស់អ្នកដ៏ទៃ។

អាន​បន្ត៖ បុរសម្នាក់មានទោស ព្រោះញៀនប្រពន្ធអ្នកដ៏ទៃ

នគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន៣៤កញ្ចប់ ទូរស័ព្ទ១គ្រឿង និងម៉ូតូ១គ្រឿង

(ភ្នំពេញ)៖ នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ដែលទើបឡើងកាន់តំណែងបានកន្លះខែ លោកអនុសេនីយ៍ទោ អ៊ំ រតនា បានដឹកនាំកម្លាំងមន្ត្រីនគរបាលមូលដ្ឋាន ចុះទៅលបឆ្មក់បង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញដកហូតបានក្រាមសថ្លា សង្ស័យជាថ្នាំញៀន ចំនួន៣៤កញ្ចប់តូច ក្នុងនោះមាន២កញ្ចប់ធំ ទូរស័ព្ទ១គ្រឿង និងម៉ូតូ១គ្រឿងផងដែរ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចសំណង់មិនរៀបរយ ស្ថិតក្នុងក្រុម៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងជាង១០ព្រឹកមិញនេះ។

អាន​បន្ត៖ នគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់...

ការពារសុខសុវត្ថិភាពចំណីអាហារ! មន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យ បន្តស្វែងរកមុខទំនិញ មានផ្ទុកសារធាតុគីមី នៅតាមទីផ្សារក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យ និងស្វែងរកបន្លែផ្លែឈើ សាច់ ប្រហិត ត្រី គ្រឿងសមុទ្រ និងទំនិញខូចគុណភាព ដែលដាក់លក់នៅក្នុងផ្សារសមាគម ក្រុងប៉ោយប៉ែត ដើម្បីធានា និងការពារដល់សុវត្ថិភាពអ្នកប្រើប្រាស់។

អាន​បន្ត៖ ការពារសុខសុវត្ថិភាពចំណីអាហារ! មន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យ...

បញ្ជូនបុរសល្មោភកាមម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទរំលោភសន្ថវៈលើស្រ្តីមានសតិមិនគ្រប់ នៅក្នុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ បញ្ជូនបុរសល្មោភកាមម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់វ៉ៃខ្នោះពីបទចាប់រំលោភសេពសន្ថវៈ ទៅលើស្ត្រីម្នាក់ ដែលមានសតិមិនគ្រប់ ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយពីស្ត្រីរងគ្រោះ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ ស្ថិននៅចំណុចមណ្ឌលបី ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ បញ្ជូនបុរសល្មោភកាមម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ...

ស្រ្តីកម្សត់ទុរគត ដែលសុំសំយាបផ្ទះគេស្នាក់នៅ ក្រោយប្ដីស្លាប់ចោល ទទួលបានអំណោយពីមេប៉ូលិសខេត្តកំពង់ចាម

(កំពង់ចាម)៖ ស្រ្តីទុរគតម្នាក់ ដែលប្តីទើបនឹងស្លាប់ចោល ហើយមានជំងឺរ៉ាំរ៉ៃ ព្រមទាំងដើរសុំសំយ៉ាបផ្ទះគេរស់នៅក្នុងភូមិរការលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាមនោះ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ បានទទួលអំណោយពីឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។

អាន​បន្ត៖ ស្រ្តីកម្សត់ទុរគត ដែលសុំសំយាបផ្ទះគេស្នាក់នៅ ក្រោយប្ដីស្លាប់ចោល...

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ តាមដីការរបស់នគរបាលវៀតណាម ពីបទ​ «ប្លន់ រំលោភ សម្លាប់» នៅខេត្តចាវិញ

(ភ្នំពេញ)៖ បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួន តាមដីការរបស់ នគរបាលប្រទេសវៀតណាម ពីបទ «ប្លន់ រំលោភ សម្លាប់» នៅខេត្តចាវិញ ប្រទេសវៀតណាម។

អាន​បន្ត៖ ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ...

មានករណីឃាតកម្មសម្លាប់បុរសម្នាក់ដោយអារ.ក នៅកណ្តាលក្រុងសៀមរាប

(សៀមរាប)៖ នៅព្រឹកថ្ងៃអង្គារ៍ ១០កើត ខែពិសាខ ឆ្នាំច សំរិទ្ធសក័ ព.ស២៥៦១ ត្រូវនិងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ មានគេប្រទះករណីឃាតកម្មមួយបានកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ស្ថិតនៅផ្ទះលក់គ្រឿងបន្លាស់រថយន្ដ (គ្មានផ្លាក់យីយោ) ស្ថិតនៅក្រុមទី៩ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

អាន​បន្ត៖ មានករណីឃាតកម្មសម្លាប់បុរសម្នាក់ដោយអារ.ក នៅកណ្តាលក្រុងសៀមរាប

អគ្គិសនីកម្ពុជា ជូនដំណឹងពី ករណីដាច់ចរន្តអគ្គិសនី នៅក្រុងសៀមរាប

(សៀមរាប)៖ អគ្គិសនីកម្ពុជា បានជូនដំណឹងថា នៅរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ មានករណីដាច់ចរន្តអគ្គិសនីតាមតំបន់មួយចំនួន ក្នុងសង្កាត់ជ្រាវ សង្កាត់ទឹកវិល និងឃុំខ្នាត ក្រុងសៀមរាប ខេត្តសៀមរាប។

អាន​បន្ត៖ អគ្គិសនីកម្ពុជា ជូនដំណឹងពី ករណីដាច់ចរន្តអគ្គិសនី នៅក្រុងសៀមរាប

រថយន្តហ៊ីយ៉ាន់ដាយ បុករះងាប់គោ២ក្បាល ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ រងរបួសធ្ងន់ម្នាក់

(ពោធិ៍សាត់)៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿនទិសដៅពីកើតទៅលិច ខណៈដល់កន្លែងកើតហេតុមានសត្វគោមួយហ្វូងបានដើរឆ្លងកាត់ផ្លូវធ្វើឲ្យរថយន្តនោះចាប់ហ្រ្វាំងមិនទាន់ ក៏បានជ្រុលទៅបុកសត្វគោទាំងនោះ រួចក៏បានរេចង្កូតធ្លាក់ចូលទៅក្នុងស្រែ ជ្រុលចូលទៅបុកផ្ទះប្រជាពលរដ្ឋ ហើយបណ្តាលឲ្យក្មេងប្រុសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦១- ១៦២ ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

អាន​បន្ត៖ រថយន្តហ៊ីយ៉ាន់ដាយ បុករះងាប់គោ២ក្បាល ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ រងរបួសធ្ងន់ម្នាក់

បង្ក្រាបគ្រឿងញៀន២ករណី នៅស្រុកជើងព្រៃ ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ និងថ្នាំញៀនមួយចំនួន

(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ក្រាបករណីគ្រឿងញៀន២ករណី នៅស្រុកជើងព្រៃ ដោយឃាត់ខ្លួនជនសង្ស័យបាន៦នាក់។

អាន​បន្ត៖ បង្ក្រាបគ្រឿងញៀន២ករណី នៅស្រុកជើងព្រៃ ឃាត់ខ្លួនជនសង្ស័យបាន៦នាក់...

ផ្សារច្បារអំពៅ ដែលត្រូវភ្លើងឆេះបំផ្លាញនោះ ត្រូវបានរៀបចំក្រុង​ពាលី ​បើក​ការដ្ឋាន​សាងសង់​ដំបូល​ឡើងវិញ នៅព្រឹកនេះ​

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នេះ រៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ដំបូលផ្សារច្បារអំពៅឡើងវិញ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

អាន​បន្ត៖ ផ្សារច្បារអំពៅ ដែលត្រូវភ្លើងឆេះបំផ្លាញនោះ ត្រូវបានរៀបចំក្រុង​ពាលី...

ចោរម្នាក់ឆក់ទូរស័ព្ទដៃបានសម្រេច នៅខណ្ឌទួលគោក រត់គេចខ្លួនបាន១៧ថ្ងៃក្រោយ ត្រូវនគរបាលតាមស្រាវជ្រាវបង្ក្រាបបាននៅខណ្ឌចំការមន

(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានស៊ើបអង្កេតតាមបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតម៉ូតូ១គ្រឿង ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីអ្នកធ្វើដំណើរតាមផ្លូវបានសម្រេចកាលពី១៧ថ្ងៃមុន។

អាន​បន្ត៖ ចោរម្នាក់ឆក់ទូរស័ព្ទដៃបានសម្រេច នៅខណ្ឌទួលគោក រត់គេចខ្លួនបាន១៧ថ្ងៃក្រោយ...