សំបុត្រចូល ទស្សនា ការប្រកួត មិត្តភាព អន្តរជាតិ រវាងក្រុម Cambodian All Star និងក្រុម SCG Muangthong United មានលក់តែ មួយកន្លែង គត់គឺមុខ ពហុកីឡដ្ឋានជាតិ ដែលចាប់លក់ តាំងពីម្សិលមិញ។
អានបន្ត៖ កាន់តែច្បាស់រឿងលក់សំបុត្រ Cam- All Star ប៉ះ SCG Muangthong United
ពេលនេះកីឡាករ ក្នុងក្រុម U23 កម្ពុជា ទាំងអស់កំពុង ប្រឹងប្រែង ហ្វឹកហាត់ យ៉ាងខ្លាំងដើម្បី ដណ្ដើមតំណែង ជម្រើស១១នាក់ ដំបូងសម្រាប់ ព្រឹត្តិការណ៍ ប្រកួតជម្រុះ 2018 AFC U-23 Championship ខាងមុខនេះ។
អានបន្ត៖ សមាជិក U23 កម្ពុជាកំពុងប្រជែងគ្នារកជម្រើស១១នាក់ដំបូងលើទីលាន
Usain Bolt គ្រោងចូល និវត្តន៍ ពីកីឡា រត់ប្រណាំង ក្រោយចប់ការ ប្រកួតជើងឯក ពិភពលោក នៅទីក្រុងឡុង ប្រទេសអង់គ្លេស ខាងមុខនេះ។
អានបន្ត៖ ស្ដេចល្បឿន Usain Bolt ប្រាថ្នាចង់ជប់លៀងចូលនិវត្តន៍ជាមួយ Pogba
អ្នកប្រដាល់ រលកក្រោយ និងកំពុងសាង កេរ្តិ៍ឈ្មោះ ឡុង សំណាង ថាបន្ទាប់ពី ប្រកួតចប់ គេតែងតែ ផ្ញើថវិកា ដែលបានមក ពីប្រដាល់ ជូនម្ដាយ ដើម្បីប្រើប្រាស់ ដោះស្រាយជីវភាព គ្រួសារ។
អានបន្ត៖ ឡុង សំណាង ១ខែរកបាន៣០០ទៅ៤០០ដុល្លារ ត្រូវផ្ញើឱ្យម្ដាយចាយវាយ
POSENCHEY FC បានលើកពាន KMH CUP រដូវកាលទី ៤ហើយ ក្រោយពីបញ្ចប់ ៣៨ប្រកួត ឈរនៅលើក្រុម PISNOKA FC ដែលប្រកួត ចាញ់ក្រុម CSSC Rolling FC កាលពីយប់មិញ ក្នុងលទ្ធផល ៣-៤។
អានបន្ត៖ ហុក សុចិត្រា នាំក្រុម POSENCHEY FC លើកពាន KMH Cup រង្វាន់៥ពាន់ដុល្លារ
Romelu Lukaku ត្រូវបាន Manchester United ប្រកាស ជាផ្លូវការ លើបណ្ដាញសង្គម ក្រោយការ ផ្ទេរពី Everton ក្នុងតម្លៃ កប់ពពក ៧៥លានផោន។
អានបន្ត៖ ហួសចិត្ត! កាសែតអៀរឡង់ច្រឡំរូបអ្នកចម្រៀងរ៉េប ថាជា Lukaku
សហព័ន្ធ កីឡាបាល់ទាត់ កម្ពុជា បានសម្រេច កាលពីម្សិលមិញ នេះថា នឹងដាក់បញ្ចូល ប្រភេទកីឡា បាល់ទាត់ក្នុងសាល ចូលក្នុងគម្រោង សាលាតម្រង់ទិស កីឡា២៥ ខេត្ត-ក្រុង។
អានបន្ត៖ FFC សម្រេចដាក់បាល់ទាត់ក្នុងសាលក្នុងសាលាតម្រង់ទិសកីឡា ២៥...
ភ្នំពេញៈ អតីតម្ចាស់ជើងឯកការប្រណាំងឡាន Go Kart របស់ហុងកុង លោក Tse Yiu Chun Dennis និងលោក Barry Yip ម្ចាស់ក្លិប Cambodian Carting Circuit Club បាននិងកំពុងសហការជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជា ដើម្បីពង្រីកសក្តានុពលកីឡាប្រណាំងឡាន Go Kart ឲ្យមានភាពពេញនិយម និងរីកចម្រើននៅប្រទេសកម្ពុជា។
ក្រុមបាល់ទាត់ យុវជន ក្រោមអាយុ ១៥ ឆ្នាំកម្ពុជា បានប្រកួត ចាញ់ក្រុម បាល់ទាត់ ក្រោមអាយុ១៥ ឆ្នាំវៀតណាម ២-១ កាលពីល្ងាច មុននេះក្នុងការ ប្រកួតពានរង្វាន់ AFF U15 Youth Championship នៅទឹកដីប្រទេសថៃ។
អានបន្ត៖ U15 កម្ពុជាចាញ់ U15វៀតណាមនៅពាន ២-១ AFF U15 Youth Championship
Wayne Rooney និយាយថាខ្លួន មិនមែនមក Everton ដើម្បីលេង លើកចុងក្រោយ ក្នុងអាជីពបាល់ទាត់ រួចចូលនិវត្តន៍ទេ គឺមកដើម្បី លេងឲ្យល្អបំផុត ហើយអាចជាប់ ជម្រើសជាតិ អង់គ្លេសវិញ។
អានបន្ត៖ Rooney ថាមក Everton មិនមែនលេងលំៗដើម្បីចូលនិវត្តន៍ទេ
តេក្វាន់ដូ ITF កម្ពុជាធ្វើ ការប្រកួត ឡើងដាន់ កាលពីថ្ងៃសុក្រ ទី៧ កន្លងទៅនេះ ដោយសម្គាល់ ឃើញថាសិស្ស ដែលមកចូលរួម ប្រលងមានការ រីកចម្រើន ខ្លាំងលើពីរ វិញ្ញាសាទី១ វិញ្ញាសាមេគុន និងទី២ បច្ចេកទេស ពិសេស។
អានបន្ត៖ តេក្វាន់ដូ ITF ប្រលងឡើងដាន់ សិស្សរីកចម្រើន២វិញ្ញសាខ្លាំងជាងគេ
Sergio Ramos ថាបើសិន ជារូបគេ ឈ្នះពាន Ballon d’Or ជាមួយ Real Madrid នោះវាគឺជា ប្រវត្តិសាស្ត្រ ថ្មីមួយ។
ផេកហ្វេសប៊ុក ដំណើរកម្សាន្ត Surround បានបង្ហាញ រូបជាច្រើនសន្លឹក នៃស្រីស្រស់ ប្រុសស្អាត មួយចំនួន ក្នុងនោះគេ ក៏ឃើញកំពូល អ្នកប្រដាល់ របស់ថៃ Buakaw Banchamek ផងដែរ។
អានបន្ត៖ លេចមុខ Buakaw ថតម៉ូដែលជាមួយស្រីស្អាត ឡើងកប់!
អារម្មណ៍របស់ James Rodriguez ពេលនេះកាន់ តែចាកចេញពី Real Madrid ខ្លាំងទៅៗ ដោយគេបាន ប្រាប់ក្លឹបថា ចង់រកក្លឹបផ្សេងត្រឹម រយៈពេល៤៨ ម៉ោងខាងមុខ។ យោងតាម Dailymail។
អានបន្ត៖ James ចង់ចេញពី Real Madrid ត្រឹម៤៨ម៉ោងខាងមុខ
Cristiano Ronaldo បានធ្វើការសម្រេច ចិត្តជុំវិញអនាគត របស់ខ្លួនគឺនៅលេងឲ្យ Real Madrid បន្តទៀត។ នេះបើយោងតាម ប្រភពព័ត៌មាន ពីប្រទេសអេស្ប៉ាញ។
អានបន្ត៖ Ronaldo សម្រេចចិត្តហើយ គឺនៅ Real Madrid បន្តទៀត
ក្រុមបាល់ទាត់ U23 កម្ពុជាបាន ធ្វើការប្រមូលផ្ដុំ ហ្វឹកហាត់កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីត្រៀមការ ប្រកួតវគ្គជម្រុះ តាមពូល J នៃកម្មវិធី 2018 AFC U-23 Championship ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
Mark Zuckerberg ដែលគេស្គាល់ថា ជាស្ថាបនិក ក្រុមហ៊ុនបណ្ដាញ សង្គមយក្ស Facebook បានលេចឮ ព័ត៌មានពីការ ដេញថ្លៃទិញ យកក្លឹប Tottenham Hotspur។
អានបន្ត៖ ម្ចាស់ Facebook ដេញថ្លៃ ១,១៣ប៊ីលានអឺរ៉ូ ទិញ Tottenham
ក្នុងការប្រកួតប្រជែង ម្ចាស់មេដាយមាស ឆ្នាំ២០១៥ ថៃស្ថិតក្នុងពូល មរណៈជាមួយ វៀតណាម កម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន និងទីម័រខាងកើត។
អានបន្ត៖ គ្រូបាល់ទាត់ជម្រើសជាតិថៃព្រួយភ័យ ពេលក្រុមស្ថិតក្នុងពូលមរណៈ
ក្រុមបាល់ទាត់ សាខាទី១ឫស្សីកែវ លត់ក្រុមសាខា ស្រុកកណ្ដាលស្ទឹង ឃុំអន្លង់រមៀត រហូតដល់ទៅ ១២-០ នៃការប្រកួតពានរង្វាន់ Acleda Cup 2017 វគ្គសន្សំពិន្ទុតាមពូលនៅទីលានវេស្ទើនកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ។
អានបន្ត៖ សាខាទី១ឫស្សីកែវ លត់ឃុំអន្លង់រមៀតធ្ងន់ធ្ងរពាន Acleda Cup
ភ្នំពេញៈ អត្តពលិកកីឡាតេក្វាន់ដូ ITF ចំនួន ១៥ នាក់ ដែលត្រូវបានសម្រិតសម្រាំងចេញពីការប្រកួត និងធ្វើតេស្តយ៉ាងត្រឹមត្រូវនោះ បាននិងកំពុងធ្វើការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ នៅក្នុងពហុកីឡដ្ឋានជាតិ ដើម្បីត្រៀមចេញទៅប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកពិភពលោក ដែលនឹងត្រូវធ្វើនៅប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែកញ្ញា ខាងមុខនេះ។
អានបន្ត៖ តេក្វាន់ដូ ជួបការខ្វះខាតលើការត្រៀមទៅជើងឯកពិភពលោក
ភ្នំពេញៈ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះសង្វៀនប្រដាល់អាស៊ីអាគ្នេយ៍ ទទួលរងការរិះគន់យ៉ាងច្រើន ពីសំណាក់អ្នកទស្សនា ដោយសារបញ្ហាផ្គូផ្គងឲ្យកីឡាករប្រកួតគ្នាហាក់បីដូចមានកម្រិតវិជ្ជាគុន និងសមត្ថភាពខុសពីគ្នាឆ្ងាយពេក។
មិនតែប៉ុណ្ណោះលទ្ធផលនៃការប្-កួត គឺមានឈ្នះនិងចាញ់ដោយសន្លប់ច្រើនបំផុត ដែលមិនធ្លាប់មានកន្លងមក ជាពិសេសជើងខ្លាំងរបស់ថៃមួយចំនួនមានសមត្ថភាពខ្ពស់មានប្រៀបលើកីឡាករខ្មែរជានិច្ច។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតនៅល្ងាចថ្ងៃសុក្រ សប្តាហ៍នេះ ការផ្គូផ្គងឲ្យប្រកួតគ្នា ទំនងដូចជាមានសមត្ថភាពប្រហាក់ប្រហែលគ្នា ដែលមើលទៅអាចនឹងល្អមើល ហើយអ្នកព្យាករក៏មិនអាចទស្សន៍ទាយឈ្នះ ឬចាញ់ មុនប្រកួតបានដែរ គឺជំនួបប្រកួតគូឯកអន្តរជាតិរវាង ឡុង សុភី ជាមួយជើងចាស់របស់ថៃ Phach Aroun ក្នុងប្រភេទទម្ងន់ ៦៩ គក្រ ហើយអ្នកប្រដាល់វ័យក្មេង វេង សុភ័ក្រ ជួបអ្នកប្រដាល់ថៃ Yorth Phechhit Chhai ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។
តាមការប្រកួតរបស់ សុភី និង Phach Aroun ដែលធ្លាប់មកប្រកួតស្រុកខ្មែរញឹកនោះ ពួកគេជាប្រភេទកីឡាករវាយមិនសំចៃកម្លាំង និងមានឈ្មោះបោះសំឡេងល្អ ប្រកួតជក់ចិត្តដិតអារម្មណ៍។
Phach Aroun ជាកំពូលជើងខ្លាំងធ្លាប់វាយឈ្នះ មឿន សុខហ៊ុច ចំនួន ២ លើក ស្មើជាមួយ រឿង សោភ័ណ្ឌ ធ្លាប់ឈ្នះ និងចាញ់ ពុទ្ធ ឆាយរិទ្ធី ធ្លាប់ឈ្នះសរ រាជសីហ៍ ឈ្នះ ផង់ សុភាព និងឈ្នះ ឡុង សុភី ក្នុងទឹកទី ២ ផងដែរ ប៉ុន្តែការប្រកួតចុងក្រោយរបស់គេ គឺបានចាញ់ ឡុង សុវណ្ណឌឿន ក្នុងទឹកទី ៤។
ចំណែក ឡុង សុភី ទោះបីធ្លាប់ចាញ់ Phach Aroun កាលពីមុន ប៉ុន្តែមួយរយៈចុងក្រោយនេះ ឡុង សុភី ប្រកួតឈ្នះថៃជាបន្តបន្ទាប់ ព្រមទាំងមានកម្រិតវិជ្ជាគុនកាន់តែល្អឡើងវិញហើយគណៈកម្មការ ផ្គូផ្គងដាក់ឲ្យប្រកួតសងសឹកគ្នាលើកនេះ គឺស័ក្តិសមបំផុត។
Phach Aroun ធ្លាប់ឆ្លងកាត់ការប្រកួតបាន ៨៤ ដង ឈ្នះ ៧៣ និងចាញ់ចំនួន ១១ ដង ចំណែក ឡុង សុភី មានប្រវត្តិប្រកួតបាន ១៤៣ ដង ឈ្នះ ១០៧ ចាញ់ ២៧ ស្មើ ៩ ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់ចំនួន ១៧ ដង។
ជាធម្មតាទម្លាប់របស់ ឡុង សុភី បានផ្តល់សម្ភាសមុនប្រកួត មិនដែលរំពឹងឈ្នះលើសពី ៦០ ភាគរយនោះទេ ប៉ុន្តែការប្រកួតរបស់គេនៅលើសង្វៀនវិញ មានសម្ទុះខ្លាំងជាងការនិយាយ។
ឡុង សុភី ជាអ្នកប្រដាល់ជំនាញប្រើក្បាច់ជង្គង់ និងមានមុខស្វិត លំបាកផ្តួលឲ្យសន្លប់ណាស់ហើយការដាក់ឲ្យឡុង សុភី សងសឹក Phach Aroun នេះគឺអ្នកទស្សនាភាគច្រើនហៅថាស័ក្តិសមគ្នា ព្រោះសមត្ថភាពប្រហែលគ្នា ខណៈសុភី មានទំនុកចិត្តនឹងយកឈ្នះ Phach Aroun បាន។
ជុំវិញការហ្វឹកហាត់របស់ Phach Aroun សម្រាប់ការវិលមកបង្ហាញខ្លួន នៅកម្ពុជា លើកនេះ លោក ថៃ អ៊ូ អ្នកគ្រប់គ្រងកីឡាករថៃ និយាយថា Phach Aroun ទើបយកមកហ្វឹកហាត់បានតិចថ្ងៃនៅឡើយ មិនទាន់ហ៊ានសន្និដ្ឋានទេ ចាំមើលជាក់ស្តែងទៅ។
ចំពោះការជួបគ្នារវាង វេង សុភ័ក្រ ក្លិបកងពលតូចទ័ពឆត្រយោង ៩១១ និង Yorth Phechhit Chhai ក៏ជាគូប្រកួតសងសឹកផងដែរ ព្រោះ ថៃនេះ ធ្លាប់ចាញ់ វេង សុភ័ក្រ កន្លងមក ប៉ុន្តែកីឡាកររូបនេះ ខ្លាំង និងរឹងមាំ ស៊ូបានល្អ មិនងាយស្រួលនឹងបង្ក្រាបទេ។
Yorth Phechhit Chhai ធ្លាប់ប្រកួតបាន ៦៣ ដង ឈ្នះ ៥៦ និងចាញ់ ៧ ដង គឺតិចជាង វេង សុភ័ក្រ ដែលធ្លាប់ប្រកួតបាន ៦៨ ដង ឈ្នះ ៥៧ ចាញ់ ១០ និងស្មើ ១ ដង៕