បណ្តាញសង្គម

អាមេរិក អង់គ្លេស និងកាណាដាព្រួតគ្នាចោទរុស្ស៊ីថា «ព្យាយាមលួចទិន្នន័យស្រាវជ្រាវ វ៉ាក់សាំង COVID-19»

(វ៉ាស៊ីនតោន)៖ ក្រុមវាយប្រហារតាមប្រព័ន្ធអ៉ីនធើណិត (Hacker) មានទំនាក់ទំនងជាមួយទីភ្នាក់ងារស៊ើបការណ៍សំងាត់រុស្ស៊ី រងការចោទប្រកាន់ថា បាននិងកំពុងព្យាយាមលួចយកព័ត៌មាន ពាក់ព័ន្ធនឹងការស្រាវជ្រាវវ៉ាក់សាំង COVID-19 នៅក្នុងសហរដ្ឋអាមេរិក កាណាដា និងចក្រភពអង់គ្លេស។

អាន​បន្ត៖ អាមេរិក អង់គ្លេស និងកាណាដាព្រួតគ្នាចោទរុស្ស៊ីថា «ព្យាយាមលួចទិន្នន័យស្រាវជ្រាវ...

តំណាងចិននៅហុងកុង ថ្កោលទោសទណ្ឌកម្មពីអាមេរិក និងចាត់ទុកថា «ជាទង្វើជនអន្ធពាល»

 (ហុងកុង)៖ ការិយាល័យតំណាងប្រទេសចិន ប្រចាំនៅហុងកុងបានថ្កោលទោស ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើទីក្រុងហុងកុង ដោយបានហៅសកម្មភាពទាំងនោះថាជា «ទង្វើពាល ដែលចេះតែពីសម្លុតគំរាមគេឯង»។

អាន​បន្ត៖ តំណាងចិននៅហុងកុង ថ្កោលទោសទណ្ឌកម្មពីអាមេរិក និងចាត់ទុកថា «ជាទង្វើជនអន្ធពាល»

ផ្ទុះករណីឆ្លង COVID-19 ច្រើនបំផុតមិនធ្លាប់មាន នៅរដ្ឋវិចតូរៀរបស់អូស្ត្រាលី!

 (ស៊ីដនី)៖ រដ្ឋវិចតូរៀ (Victoria) នៃប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣១៧ករណីបន្ថែម ដែលជាតួលេខមួយដ៏ខ្ពស់បំផុត ពុំធ្លាប់មានពីមុនមកទេ បើរាប់ចាប់តាំងពីការផ្ទុះជំងឺឆ្លងមួយនេះ នៅក្នុងទឹកដីអូស្ត្រាលី។

អាន​បន្ត៖ ផ្ទុះករណីឆ្លង COVID-19 ច្រើនបំផុតមិនធ្លាប់មាន នៅរដ្ឋវិចតូរៀរបស់អូស្ត្រាលី!

ក្តៅគគុក! តៃវ៉ាន់ធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត នៅចំកណ្តាលកោះតែម្តង

  (តៃជុង)៖ កងទ័ពជើងគោក ជើងទឹក និងជើងអាកាសកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះបានដឹកនាំការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត ដ៏ធំសម្បើមមួយ ដែលត្រូវបានលោកស្រីប្រធានាធិបតី ត្សៃ អ៉ីងវិន (Tsai Ing-wen) ចាត់ទុកថា ជាការបង្ហាញពីការប្ដេជ្ញាចិត្តការពារដែនកោះរបស់ខ្លួន ពីការឈ្លានពានជាយថាហេតុណាមួយ ពីសំណាក់កងកម្លាំងខាងក្រៅ។

អាន​បន្ត៖ ក្តៅគគុក! តៃវ៉ាន់ធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត នៅចំកណ្តាលកោះតែម្តង

នាវាកងទ័ពជើងទឹកឥណ្ឌូណេស៊ី លិចចូលក្នុងសមុទ្រជម្រៅ ៩០ម៉ែត្រ

  (ហ្សាការតា)៖ នាវា KRI តេលុក ហ្សាការតា ៥៤១ (KRI Teluk Jakarta-541) មួយគ្រឿងរបស់កងទ័ពជើងទឹកឥណ្ឌូណេស៊ី បានលិចចូលសមុទ្រនៅតំបន់ដែនទឹក ម៉ាសាលីមបូ (Masalembo) នៃខេត្តជា្វភាគខាងកើត កាលពីថ្ងៃអង្គារសប្តាហ៍នេះ។

អាន​បន្ត៖ នាវាកងទ័ពជើងទឹកឥណ្ឌូណេស៊ី លិចចូលក្នុងសមុទ្រជម្រៅ ៩០ម៉ែត្រ

ឥណ្ឌាបំបែកកំណត់ត្រាថ្មីមានអ្នកឆ្លង COVID-19 ជិត​៣០,០០០នាក់ក្នុងពេលតែ១ថ្ងៃ!

(ញូដេលី)៖ តាមរយៈទិន្នន័យចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃពុធនេះបានឲ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៩៣៦,១៨១ករណីក្នុងនោះ ២៤,៣០៩នាក់បានស្លាប់។

អាន​បន្ត៖ ឥណ្ឌាបំបែកកំណត់ត្រាថ្មីមានអ្នកឆ្លង COVID-19 ជិត​៣០,០០០នាក់ក្នុងពេលតែ១ថ្ងៃ!

ចិនប្រកាសសងសឹកសហរដ្ឋអាមេរិក ពាក់ព័ន្ធការលូកលាន់កិច្ចការផ្ទៃក្នុងចិន

 (ប៉េកាំង)៖ នៅថ្ងៃពុធនេះរដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានថា ខ្លួននឹងចាត់វិធានការសងសឹក លើសហរដ្ឋអាមេរិកវិញជាចាំបាច់ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់មួយ ដែលអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្ម លើធនាគាររបស់ចិន ជុំវិញការអនុម័តច្បាប់សន្តិសុខថ្មីសម្រាប់ហុងកុង។

អាន​បន្ត៖ ចិនប្រកាសសងសឹកសហរដ្ឋអាមេរិក ពាក់ព័ន្ធការលូកលាន់កិច្ចការផ្ទៃក្នុងចិន

គ្រាប់បែកនៅតាមដងផ្លូវ បានសម្លាប់ជនស៊ីវិល ៦ នាក់នៅអាហ្គានីស្ថាន

អ្នកនាំពាក្យរដ្ឋាភិបាលថ្នាក់ខេត្ត បាននិយាយកាលពីថ្ងៃអាទិត្យថា ជនស៊ីវិល ៦ នាក់ ត្រូវបានសម្លាប់ និង ៨ នាក់ផ្សេងទៀត បានរងរបួសដោយសារគ្រាប់បែកនៅតាមដងផ្លូវ បានវាយប្រហាររថយន្តក្រុងខ្នាតតូចមួយ នៅភាគខាងកើតនៃខេត្ត Ghazni របស់អាហ្គានីស្ថានកាលពីថ្ងៃសៅរ៍។

អាន​បន្ត៖ គ្រាប់បែកនៅតាមដងផ្លូវ បានសម្លាប់ជនស៊ីវិល ៦ នាក់នៅអាហ្គានីស្ថាន

ករណីស្លាប់ដោយជំងឺ COVID-19 កើនដល់ ៣៦២ នាក់ នៅអ៊ីស្រាអែល

ក្រសួងសុខាភិបាល បានប្រកាសថា ចំនួនករណីឆ្លង COVID-19 នៅអ៊ីស្រាអែល បានកើនឡើងដល់ ៣៨.៦៧០ កាលពីថ្ងៃអាទិត្យ ដោយមានករណីថ្មីចំនួន ១.២០៧ ត្រូវបានចុះបញ្ជី។

អាន​បន្ត៖ ករណីស្លាប់ដោយជំងឺ COVID-19 កើនដល់ ៣៦២ នាក់ នៅអ៊ីស្រាអែល

ប្រទេសចិន បង្កើនការឆ្លើយតបនឹងទឹកជំនន់ ដល់កម្រិតខ្ពស់បំផុតទី ២

ក្រសួងធនធានទឹករបស់ចិន កាលពីថ្ងៃអាទិត្យ បានបង្កើនការឆ្លើយតបបន្ទាន់សម្រាប់ការគ្រប់គ្រងទឹកជំនន់ដល់កំរិតទី ២ ដែលជាកំរិតខ្ពស់បំផុតទី ២ នៅក្នុងប្រព័ន្ធឆ្លើយតប ខណះមានភ្លៀងធ្លាក់ខ្លាំង បន្តបោកបក់ខ្លាំងនៅទូទាំងប្រទេស។

អាន​បន្ត៖ ប្រទេសចិន បង្កើនការឆ្លើយតបនឹងទឹកជំនន់ ដល់កម្រិតខ្ពស់បំផុតទី ២

មេដឹកនាំទួគី និងរុស្ស៊ី ពិភាក្សាបញ្ហាលីប៊ី និងស៊ីរី តាមទូរស័ព្ទ

ប្រធានាធិបតីទួគីលោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃចន្ទ បានពិភាក្សាអំពីការវិវត្តនៅក្នុងប្រទេសលីប៊ី និងស៊ីរី។

អាន​បន្ត៖ មេដឹកនាំទួគី និងរុស្ស៊ី ពិភាក្សាបញ្ហាលីប៊ី និងស៊ីរី តាមទូរស័ព្ទ

រដ្ឋាភិបាលមីយ៉ាន់ម៉ា បានពន្យាវិធានការណ៍បង្ការ COVID-19 រហូតដល់ចុងខែកក្កដា

គណៈកម្មាធិការកណ្តាលថ្នាក់ជាតិរបស់ប្រទេសមីយ៉ាន់ម៉ា ទទួលបន្ទុកការពារ ត្រួតពិនិត្យ និងព្យាបាលជំងឺ COVID-១៩ បានប្រកាសនៅល្ងាចថ្ងៃចន្ទ អំពីការបន្តរយៈពេលប្រកបដោយប្រសិទ្ធភាព សម្រាប់វិធានការណ៍បង្ការប្រឆាំងនឹង COVID-19 រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតមួយនេះ។

អាន​បន្ត៖ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានពន្យាវិធានការណ៍បង្ការ COVID-19 រហូតដល់ចុងខែកក្កដា

ការវាយប្រហាររបស់ពួកតាលីបង់ នៅភាគខាងជើងទីក្រុងអាហ្គានីស្ថាន

មនុស្សយ៉ាងតិច ១៤ នាក់ ក្នុងនោះមានអ្នកវាយប្រហារ ៣ នាក់ ត្រូវបានសម្លាប់ និង៦៣ នាក់ផ្សេងទៀត បានរងរបួសនៅពេលដែលពួកសកម្មប្រយុទ្ធតាលីបង់ បានវាយប្រហារសាខាខេត្តនៃទីភ្នាក់ងារស៊ើបការណ៍ជាតិនៅក្រុង Aybak ទីរួមខេត្ត Samangan ភាគខាងជើងរបស់ប្រទេសអាហ្គានីស្ថាន កាលពីថ្ងៃច័ន្ទ។

អាន​បន្ត៖ ការវាយប្រហាររបស់ពួកតាលីបង់ នៅភាគខាងជើងទីក្រុងអាហ្គានីស្ថាន

សហរដ្ឋអាមេរិក៖ «ពិភពលោកមិនឲ្យចិន​គំរាមកំហែងសមុទ្រចិនខាងត្បូង ហើយតាំងខ្លួនជាអធិរាជសមុទ្រនោះឡើយ»

 (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានប្រកាសថា អាមេរិកចាត់ទុកសកម្មភាពនានារបស់ចិន នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង គឺជាទង្វើខុសច្បាប់ទាំងស្រុងតែម្តង ហើយសហរដ្ឋអាមេរិក ក៏នឹងបង្កើនការគាំទ្របន្ថែមទៀត ចំពោះបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ដែលកំពុងមានជម្លោះជាមួយចិនផងដែរ។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ «ពិភពលោកមិនឲ្យចិន​គំរាមកំហែងសមុទ្រចិនខាងត្បូង...

WHO ព្រមានធ្ងន់ៗ៖ «ស្ថានការណ៍ COVID-19 នឹងកាន់តែអាក្រក់ឡើងៗ ប្រសិនបើប្រទេសនានាធ្វេសប្រហែស»

(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅហ្សឺណែវ) បានព្រមានថា ស្ថានការណ៍នៃជំងឺ COVID-19 នឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើប្រទេសនានាធ្វេសប្រហែស និងព្រងើយកន្តើយ មិនព្រមចាត់វិធានការថែទាំសុខភាពប្រជាជន ឲ្យបានត្រឹមត្រូវទេនោះ។

អាន​បន្ត៖ WHO ព្រមានធ្ងន់ៗ៖ «ស្ថានការណ៍ COVID-19 នឹងកាន់តែអាក្រក់ឡើងៗ...

ចំនួនករណីឆ្លង COVID-19 នៅប្រេស៊ីលកើនជិតដល់ ២លាននាក់ហើយ!

(រីយ៉ូ)៖ ប្រទេសប្រេស៊ីលបានរាយការណ៍ថា ខ្លួនមានករណីឆ្លង COVID-19 សរុបចំនួន ១,៨៨៤,៩៦៧ករណីក្នុងនោះអ្នកជំងឺ ៧២,៨៨៣នាក់បានស្លាប់។

អាន​បន្ត៖ ចំនួនករណីឆ្លង COVID-19 នៅប្រេស៊ីលកើនជិតដល់ ២លាននាក់ហើយ!

ជប៉ុន៖ មូលដ្ឋានទ័ពអាមេរិកចំនួនពីរនៅអូគីណាវ៉ា «ត្រូវបិទទ្វារ» ក្រោយផ្ទុះការឆ្លង COVID-19

 (តូក្យូ)៖ មូលដ្ឋានទ័ពជើងទឹកអាមេរិកចំនួនពីរ នៅក្នុងខេត្តអូគីណាវ៉ា (Okinawa) របស់ប្រទេសជប៉ុន ត្រូវបានសម្រេចឲ្យបិទទ្វារជាបណ្តោះអាសន្ន បន្ទាប់ពីផ្ទុះករណីឆ្លងជំងឺ COVID-19 រាប់សិបករណី។

អាន​បន្ត៖ ជប៉ុន៖ មូលដ្ឋានទ័ពអាមេរិកចំនួនពីរនៅអូគីណាវ៉ា «ត្រូវបិទទ្វារ»...

ទីបំផុតអាហ្សង់ទីនលោតចូលក្រុមប្រទេស ដែលមានករណីឆ្លង COVID-19 រាប់សែនករណីឡើងទៅ

 (អាហ្សង់ទីន)៖ ក្រសួងសុខាភិបាលអាហ្សង់ទីន បានប្រកាសពីការរកឃើញ COVID-19 ថ្មីៗ ២,៦៥៧ករណីទៀត នារយៈពេញមួយថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ធ្វើឱ្យចំនួនករណីឆ្លងសរុបកើនដល់ ១០០,១៦៦ករណី និងហក់ចូលក្នុងចង្កោមប្រទេស ដែលមានករណីឆ្លងជំងឺរាតត្បាតសកលនេះ ដល់ខ្ទង់សែននាក់។

អាន​បន្ត៖ ទីបំផុតអាហ្សង់ទីនលោតចូលក្រុមប្រទេស ដែលមានករណីឆ្លង COVID-19 រាប់សែនករណីឡើងទៅ

ចិនព្រមាន៖ ស្ថានភាពដ៏អាក្រក់បំផុត នៅមិនទាន់មកដល់ឡើយ, កម្ពស់ទឹកទន្លេចំនួន ៤៣៣ខ្សែកើនឡើងខ្ពស់បំផុត

(សៀងហៃ)៖ គ្រោះទឹកជំនន់ បាននិងកំពុងបន្តវាយប្រហារដល់តំបន់ធំៗ នៅភាគកណ្តាលនិងខាងកើតនៃប្រទេសចិនហើយ ខណៈចំនួនមនុស្សស្លាប់ និងបាត់ខ្លួនដោយសារគ្រោះធម្មជាតិនេះ បានកើនលើសពី ១៤០នាក់។

អាន​បន្ត៖ ចិនព្រមាន៖ ស្ថានភាពដ៏អាក្រក់បំផុត នៅមិនទាន់មកដល់ឡើយ, កម្ពស់ទឹកទន្លេចំនួន...

មន្ត្រីជាន់ខ្ពស់ UN សម្តែងក្តីព្រួយបារម្ភ ចំពោះការប្តូរច្បាប់នៅអាមេរិក​ពាក់ព័ន្ធជនសុំសិទ្ធិជ្រកកោណ

(ហ្សឺណែវ)៖ ប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកជនភៀសខ្លួន លោក ហ្វីលីពផូ ហ្គ្រែនឌី (Filippo Grandi) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្តែងការព្រួយបារម្ភ ចំពោះការផ្លាស់ប្តូរច្បាប់ស្តីអំពីការស្នើសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។

អាន​បន្ត៖ មន្ត្រីជាន់ខ្ពស់ UN សម្តែងក្តីព្រួយបារម្ភ...

វាសាហាវជាងកូរ៉ូណាទៀត! ចិនព្រមានពីជំងឺរលាកសួតថ្មី ដែលផ្ទុះឡើងនៅកាហ្សាក់ស្ថាន

 (កាហ្សាក់ស្ថាន)៖ ជំងឺរលាតសួតថ្មីមួយ ដែលគេមិនទាន់ដឹងប្រភព និងឥទ្ធិពលច្បាស់លាស់ បានសម្លាប់ជីវិតមនុស្សជាង ១,៧០០នាក់ហើយនៅក្នុងប្រទេសកាហ្សាក់ស្ថាន ខណៈស្ថានទូតចិន ប្រចាំប្រទេសអាស៊ីកណ្តាលមួយនេះ បានចេញសេចក្តីព្រមានភ្លាមៗថា ជំងឺថ្មីនេះមានភាពសាហាវ ជាងវីរុសកូរ៉ូណាថ្មី (COVID-19) ទៅទៀត។

អាន​បន្ត៖ វាសាហាវជាងកូរ៉ូណាទៀត! ចិនព្រមានពីជំងឺរលាកសួតថ្មី ដែលផ្ទុះឡើងនៅកាហ្សាក់ស្ថាន