បណ្តាញសង្គម

ចិនប្រកាសអាសន្នកម្រិតខ្ពស់បំផុត នៅទីក្រុងចំនួន៤ជាប់ទន្លេយ៉ាងសេ ខណៈមនុស្សស្លាប់-បាត់ខ្លួនកើនដល់ ១៤០នាក់

  (ប៉េកាំង)៖ ទីក្រុងធំៗចំនួន ០៤ ដែលស្ថិតនៅតាមបណ្តោយទន្លេយ៉ាងសេ (Yangtze) បានប្រកាសអាសន្នកម្រិតខ្ពស់បំផុត (ពណ៌ក្រហម) តែម្តង ដោយសារតែរយៈពេល ០២ថ្ងៃមកនេះភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរ និងកម្ពស់ទឹកបានកើនឡើងយ៉ាងគំហុកបន្ថែមទៀត។

អាន​បន្ត៖ ចិនប្រកាសអាសន្នកម្រិតខ្ពស់បំផុត នៅទីក្រុងចំនួន៤ជាប់ទន្លេយ៉ាងសេ...

លោក Trump ជូនដំណឹងទៅសភា ដើម្បីដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក

សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ បានប្រាប់កាលពីថ្ងៃអង្គារ៍ថា លោកដូណាល់ ត្រាំ បានជូនដំណឹងជាផ្លូវការទៅសភាថា សហរដ្ឋអាមេរិក បានសម្រេចជាផ្លូវការហើយ ដើម្បីដកខ្លួនចេញពីអង្គការសុខភាពពិភពលោក នៅចំពេលជំងឺរាតត្បាតសកលលោកមួយនេះ ។

អាន​បន្ត៖ លោក Trump ជូនដំណឹងទៅសភា ដើម្បីដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក

ព្យុះភ្លៀងមូសុង ចាប់ផ្តើមនៅទីក្រុងការ៉ាជី របស់ប៉ាគីស្ថាន

យ៉ាងហោចណាស់មានមនុស្ស ៧ នាក់ បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួស នៅក្នុងឧប្បត្តិហេតុទាក់ទងនឹងទឹកភ្លៀង ដាច់ដោយឡែកពីគ្នានៅទីក្រុងខារ៉ាជីភាគខាងត្បូងរបស់ប្រទេសប៉ាគីស្ថាន ដោយសារភ្លៀងមូសុងរដូវវស្សាលើកដំបូង កាលពីថ្ងៃច័ន្ទ។

អាន​បន្ត៖ ព្យុះភ្លៀងមូសុង ចាប់ផ្តើមនៅទីក្រុងការ៉ាជី របស់ប៉ាគីស្ថាន

គ្រាប់បែកបំផ្ទុះក្នុងឡាន នៅភាគខាងកើតនៃប្រទេសអាហ្គានីស្ថាន

អ្នកនាំពាក្យរដ្ឋាភិបាលថ្នាក់ខេត្ត បានអះអាងថា យ៉ាងហោចណាស់បុគ្គលិកប៉ូលីសក្នុងតំបន់ (ALP) ចំនួន ៣ នាក់ បានស្លាប់ និង ៥ នាក់ទៀត បានរងរបួស បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានរញ្ជួយស្រុកប្រជុំជនមួយកន្លែង ក្នុងខេត្ត Nangarhar ភាគខាងកើតរបស់ប្រទេសអាហ្កានីស្ថាន កាលពីថ្ងៃអង្គារ ការផ្ទុះនេះ បានកើតឡើងនៅវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ម៉ោងក្នុងតំបន់ ក្នុងស្រុកប្រជុំជន Khewa។

អាន​បន្ត៖ គ្រាប់បែកបំផ្ទុះក្នុងឡាន នៅភាគខាងកើតនៃប្រទេសអាហ្គានីស្ថាន

កូរ៉េខាងជើង រំលឹកឡើងវិញនូវការមិនចង់ធ្វើកិច្ចចរចារជាមួយសហរដ្ឋអាមេរិក

អ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើង បានអះអាងជាថ្មីកាលពីថ្ងៃអង្គារនេះថា កូរ៉េខាងជើង គ្មានឆន្ទៈក្នុងការនិយាយទល់មុខគ្នាជាមួយសហរដ្ឋអាមេរិក និងបានជំរុញឱ្យកូរ៉េខាងត្បូង ស្ថិតនៅឲ្យឆ្ងាយពីការជ្រៀតជ្រែកក្នុងកិច្ចការរបស់ទីក្រុងព្យុងយ៉ាង។

អាន​បន្ត៖ កូរ៉េខាងជើង រំលឹកឡើងវិញនូវការមិនចង់ធ្វើកិច្ចចរចារជាមួយសហរដ្ឋអាមេរិក

ប្រធានាធិបតីប្រេស៊ីល ឆ្លងជំងឺ COVID-19

ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានប្រកាសនៅថ្ងៃអង្គារនេះថាលោក បានធ្វើតេស្ត៍វិជ្ជមានជំងឺ COVID-19 ។

អាន​បន្ត៖ ប្រធានាធិបតីប្រេស៊ីល ឆ្លងជំងឺ COVID-19

ជនអន្តោប្រវេសន៍ខុសច្បាប់ និងក្រុមជួញដូរមនុស្ស ត្រូវបានចាប់ខ្លួននៅឆ្នេរ Aegean របស់ប្រទេសទួគី

ក្រុមឆ្មាំសមុទ្រ និងប៉ូលីសទួគី កាលពីថ្ងៃអង្គារ បានចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់សរុបចំនួន ២៧៦ នាក់ និងក្រុមជួញដូរមនុស្ស ៨ នាក់នៅក្នុងនាវាមួយ នៅឯនាយឆ្នេរ Aegean របស់ប្រទេសទួគី។

អាន​បន្ត៖ ជនអន្តោប្រវេសន៍ខុសច្បាប់ និងក្រុមជួញដូរមនុស្ស ត្រូវបានចាប់ខ្លួននៅឆ្នេរ Aegean...

ភស្តុតាងថ្មីបង្ហាញថា Floyd បានស្រែក «ខ្ញុំមិនអាចដកដង្ហើមបានទេ» ដល់ទៅជាង២០ដង តែប៉ូលិសមិនព្រមព្រលែងជង្គង់ (Video inside)

(វ៉ាស៊ីនតោន)៖ ភ័ស្តុតាងថ្មីជុំវិញការស្លាប់របស់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) បានបង្ហាញថា មុនពេលដាច់ខ្យល់ស្លាប់ក្រោមក្បាលជង្គង់របស់ប៉ូលីស លោកបានស្រែកប្រាប់ប៉ូលីស ដែលយកជង្គង់សង្កត់កញ្ចឹងករបស់ខ្លួននោះថា «ខ្ញុំមិនអាចដកដង្ហើមបានទេ» រហូតដល់ទៅជាង ២០ដងឯណោះ។

អាន​បន្ត៖ ភស្តុតាងថ្មីបង្ហាញថា Floyd បានស្រែក «ខ្ញុំមិនអាចដកដង្ហើមបានទេ» ដល់ទៅជាង២០ដង...

ប្រធានាធិបតីប្រេស៊ីលឆ្លង COVID-19 មានន័យថា រដ្ឋបាលរបស់លោក កំពុងឈានទៅរកទីបញ្ចប់, នេះបើតាមអ្នកជំនាញ (Video inside)

(ប្រេស៊ីលឡា)៖ ការធ្វើតេស្ដវិជ្ជមាន COVID-19 លើប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) គឺជាចាប់ផ្ដើមទីបញ្ចប់ នៃរដ្ឋបាលរបស់លោក ដែលកំពុងប្រឈមមុខ នឹងការខឹងសម្បារ និងការរិះគន់ទ្វេដងពីសំណាក់ប្រជាជនប្រេស៊ីល ជុំវិញការដោះស្រាយវិបត្តិ ជំងឺឆ្លងរាតត្បាតសកលមួយនេះ។

អាន​បន្ត៖ ប្រធានាធិបតីប្រេស៊ីលឆ្លង COVID-19 មានន័យថា រដ្ឋបាលរបស់លោក...

ទីក្រុងតូក្យូទើបបំបែកកំណត់ត្រាថ្មី ដោយរកឃើញអ្នកឆ្លង COVID-19 ២២៤នាក់ក្នុងមួយថ្ងៃ!

 (តូក្យូ)៖ ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០នេះថា ទីក្រុងតូក្យូបានកត់ត្រាករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ២២៤ករណី ដែលជាការបំបែកកំណត់ត្រាថ្មី សម្រាប់ទីក្រុងធំបំផុតរបស់ប្រទេសជប៉ុនមួយនេះ បើរាប់ចាប់តាំងពីមានការផ្ទុះឡើង នៃជំងឺសកលមួយនេះមក។

អាន​បន្ត៖ ទីក្រុងតូក្យូទើបបំបែកកំណត់ត្រាថ្មី ដោយរកឃើញអ្នកឆ្លង COVID-19...

ជប៉ុនបង្កើនកម្រិតប្រកាសអាសន្ន ចំពោះគ្រោះទឹកជំនន់ និងការបាក់ដី ខណៈអ្នកស្លាប់កើនដល់ ៥៤នាក់

(តូក្យូ)៖ អាជ្ញាធរជប៉ុននៅព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ចេញកម្រិតប្រកាសអាសន្នថ្មី អំពីគ្រោះទឹកជំនន់ និងរអិលបាក់ដី ខណៈដែលព្យុះភ្លៀងបាននិងកំពុងបន្តបោកបក់ ដល់ភាគកណ្តាលនៃប្រទេស និងចំនួនមនុស្សស្លាប់បានកើនដល់ ៥៤នាក់។

អាន​បន្ត៖ ជប៉ុនបង្កើនកម្រិតប្រកាសអាសន្ន ចំពោះគ្រោះទឹកជំនន់ និងការបាក់ដី...

WHO បញ្ជាក់៖ «វីរុសកូរ៉ូណាអាចឆ្លងទៅមនុស្សតាមខ្យល់អាកាស ប៉ុន្តែយើងត្រូវការប្រមូលភស្តុតាងបន្ថែម»

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បានទទួលស្គាល់ភស្តុតាងដែលថា វីរុសកូរ៉ូណាថ្មី (COVID-19) អាចចម្លងទៅមនុស្សតាមខ្យល់អាកាស ប៉ុន្តែភស្តុតាងទាំងនេះ ចាំបាច់ត្រូវរង់ចាំការប្រមូលព័ត៌មានបន្ថែម និងបកស្រាយឱ្យបានច្បាស់ជាមុនសិន។

អាន​បន្ត៖ WHO បញ្ជាក់៖ «វីរុសកូរ៉ូណាអាចឆ្លងទៅមនុស្សតាមខ្យល់អាកាស...

COVID-19: ប្រេស៊ីល អាចបើកចិត្តទូលាយទទួលយករឿងគ្រប់យ៉ាង, លើកលែងតែពាក់ម៉ាស

  (ប្រេស៊ីឡា)៖ នៅទីក្រុង សៅប៉ូឡូ របស់ប្រទេសប្រេស៊ីល អ្នកអាចដើរផ្សារ, ចូលបា ឬក៏ចូលរួមកម្មវិធីធំៗ ដោយសេរីពុំចាំបាច់ពាក់ម៉ាសទេ បើទោះបីជាករណីឆ្លង COVID-19 នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ បានកើនលើស ១.៦លាននាក់ និងករណីស្លាប់នៅតែបន្តកើនឡើងក៏ដោយ។

អាន​បន្ត៖ COVID-19: ប្រេស៊ីល អាចបើកចិត្តទូលាយទទួលយករឿងគ្រប់យ៉ាង, លើកលែងតែពាក់ម៉ាស

អ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសឥណ្ឌា កើនលើស ២០,០០០នាក់

(ញូដេលី)៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសឥណ្ឌា បានកើនលើស ២០,០០០នាក់ហើយ នៅថ្ងៃអង្គារនេះ ខណៈប្រជាជាតិអាស៊ីខាងត្បូងមួយនេះ កំពុងបន្ធូរបន្ថយវិធានការរឹតត្បិតបន្តិចម្ដងៗ ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។

អាន​បន្ត៖ អ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសឥណ្ឌា កើនលើស ២០,០០០នាក់

មន្ត្រី UN៖ «បើគ្មានភស្តុតាងគ្រប់គ្រាន់ទេ ការប្រើដ្រូនសម្លាប់មេទ័ពអ៉ីរ៉ង់នៅអ៉ីរ៉ាក់ គឺជាទង្វើរំលោភច្បាប់អន្តរជាតិ»

(វ៉ាស៊ីនតោន)៖ ក្រុមអ្នកអង្កេតការណ៍ផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (UN) បានគូសបញ្ជាក់ថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែមករា កន្លងទៅនេះ ដែលបានសម្លាប់ ឧត្តមសេនីយ៍អ៊ីរ៉ង់លោក កាសិម សូឡៃមេនី (Qassem Soleimani) និងមនុស្ស ០៩នាក់ផ្សេងទៀត គឺជាទង្វើរំលោភច្បាប់អន្តរជាតិ។

អាន​បន្ត៖ មន្ត្រី UN៖ «បើគ្មានភស្តុតាងគ្រប់គ្រាន់ទេ...

អ៊ីរ៉ាក់ មានតួលេខជាសះស្បើយជំងឺ COVID-19 ប្រចាំថ្ងៃ ខ្ពស់បំផុត

ក្រសួងសុខាភិបាលអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា មានករណីឆ្លងជំងឺ COVID-19 ចំនួន ២,២២៥ ករណី ត្រូវបានរាយការណ៏ ដែលនាំឱ្យមានករណីឆ្លងសរុបនៅក្នុងប្រទេស ឡើងដល់ ៦០.៤៧៩ នាក់។

អាន​បន្ត៖ អ៊ីរ៉ាក់ មានតួលេខជាសះស្បើយជំងឺ COVID-19 ប្រចាំថ្ងៃ ខ្ពស់បំផុត

ប្រទេសចិន ចេញសេចក្តីប្រកាសអាសន្នពណ៌លឿង ចំពោះព្យុះភ្លៀង

អ្នកឃ្លាំមើលជាតិរបស់ប្រទេសចិន បានចេញសេចក្តីប្រកាសអាសន្នពណ៌លឿងចំពោះព្យុះភ្លៀង កាលពីថ្ងៃអាទិត្យ ខណៈដែលមានភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេព្យាករណ៍ថា នឹងបោកបក់ពេញផ្ទៃប្រទេស។

អាន​បន្ត៖ ប្រទេសចិន ចេញសេចក្តីប្រកាសអាសន្នពណ៌លឿង ចំពោះព្យុះភ្លៀង

ឥណ្ឌាលោតរំលងរុស្ស៊ី ក្លាយជាប្រទេសមានករណីឆ្លង COVID-19 លំដាប់ទី៣លើផែនដី

(ញូវដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃចន្ទនេះបានប្រកាសថា នៅក្នុងរយៈពេល  ២៤ម៉ោងប៉ុណ្ណោះ ខ្លួនបានរកឃើញអ្នកឆ្លង COVID-19 ចំនួន ២៤,២៤៨ករណីថ្មីៗបន្ថែមនៅទូទាំងប្រទេស និងអ្នកស្លាប់ ៤២៥នាក់ទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១៩,៦៩៣នាក់ ក្នុងចំណោមករណីឆ្លងសរុប ៦៩៧,៤១៣ករណី។

អាន​បន្ត៖ ឥណ្ឌាលោតរំលងរុស្ស៊ី ក្លាយជាប្រទេសមានករណីឆ្លង COVID-19 លំដាប់ទី៣លើផែនដី

យន្តហោះខ្នាតតូចពីរគ្រឿងបុកគ្នា និងធ្លាក់ចូលបឹងមួយនៅអាមេរិក, មនុស្ស៨នាក់ស្លាប់

(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងហោចចំនួន ០៨នាក់ត្រូវបានគេជឿជាក់ថា បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ យន្តហោះខ្នាតតូចពីរគ្រឿងបុកគ្នា នៅលើផ្ទៃបឹងមួយកន្លែង ស្ថិតក្នុងរដ្ឋអ៉ីដាហូ (Idaho) នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០។

អាន​បន្ត៖ យន្តហោះខ្នាតតូចពីរគ្រឿងបុកគ្នា និងធ្លាក់ចូលបឹងមួយនៅអាមេរិក, មនុស្ស៨នាក់ស្លាប់

អាមេរិកកំពុងព្រួយបារម្ភខ្វះមន្ទីរពេទ្យ ព្រោះអ្នកជំងឺ COVID-19 បន្តកើនឡើងវិញយ៉ាងគំហុក!

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីវិធានការរឹតត្បិតប្រឆាំង COVID-19 ត្រូវបានបន្ធូរបន្ថយ រដ្ឋមួយចំនួនក្នុងសហរដ្ឋអាមេរិក កំពុងប្រឈមមុខ នឹងការកើនឡើងវិញនៃករណីឆ្លង ដែលសភាពធ្ងន់ធ្ងរជាងមុន  ខណៈមានការព្រួយបារម្ភ បន្ថែមពីនេះទៀតថា មន្ទីរពេទ្យជាច្រើនអាចនឹងលែងមាន សមត្ថភាពទទួលព្យាបាលអ្នកជំងឺ។

អាន​បន្ត៖ អាមេរិកកំពុងព្រួយបារម្ភខ្វះមន្ទីរពេទ្យ ព្រោះអ្នកជំងឺ COVID-19...

ចិនចេញការប្រកាសអាសន្នកម្រិតពណ៌លឿង ពាក់ព័ន្ធនឹងព្យុះភ្លៀង នៅតាមខេត្តជាច្រើន

(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះអាជ្ញាធរឧតុនិយមចិន បានធ្វើការប្រកាសអាសន្ន «កម្រិតពណ៌លឿង» ចំពោះព្យុះភ្លៀង ខណៈដែលគ្រោះធម្មជាតិប្រភេទនេះ កំពុងបន្តបង្កការបំផ្លេចបំផ្លាញ តំបន់នានាស្ទើរទូទាំងប្រទេស។

អាន​បន្ត៖ ចិនចេញការប្រកាសអាសន្នកម្រិតពណ៌លឿង ពាក់ព័ន្ធនឹងព្យុះភ្លៀង នៅតាមខេត្តជាច្រើន