បណ្តាញសង្គម

អគ្គីភ័យនៅជំរំ Rohingya បង់ក្លាដែស ធ្វើឲ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង

កាលពីថ្ងៃអាទិត្យ (៩មករា) ថា មនុស្សរាប់ពាន់នាក់ គ្មានផ្ទះសម្បែង បន្ទាប់ពីអគ្គីភ័យ បានឆាបឆេះផ្នែកខ្លះនៃជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដែស។

អាន​បន្ត៖ អគ្គីភ័យនៅជំរំ Rohingya បង់ក្លាដែស ធ្វើឲ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង

ហ្វីលីពីនជំរុញឲ្យឥណ្ឌូនេស៊ី ដកបម្រាមនាំចេញធ្យូងថ្ម

នាយកដ្ឋានថាមពលរបស់ទីក្រុងម៉ានីល បានឲ្យដឹងនៅថ្ងៃចន្ទ (10 មករា) ថា លេខាធិការថាមពលរបស់ប្រទេសហ្វីលីពីនលោក Alfonso Cusi បានអំពាវនាវដល់ប្រទេសឥណ្ឌូនេស៊ី ឱ្យលុបចោលការហាមឃាត់ការនាំចេញធ្យូងថ្មរបស់ខ្លួន ដោយនិយាយថាគោលនយោបាយនេះនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ដែលពឹងផ្អែកខ្លាំងលើប្រេងឥន្ធនៈសម្រាប់ផលិតថាមពល។

អាន​បន្ត៖ ហ្វីលីពីនជំរុញឲ្យឥណ្ឌូនេស៊ី ដកបម្រាមនាំចេញធ្យូងថ្ម

ប្រេស៉ីល៖ មនុស្ស ១០នាក់ស្លាប់ និងជាង ៣០នាក់របួស ក្នុងករណីបាក់ផ្ទាំងថ្ម ដ៏គួរឲ្យរន្ធត់បំផុត (Video inside)

 (ប្រេស៊ីល)៖ មនុស្សយ៉ាងហោច ១០នាក់បានស្លាប់ ក្នុងហេតុការណ៍បាក់រលំផ្ទាំងថ្ម លើកាណូតដឹកក្រុមអ្នកទេសចរដែលកំពុងជិះកម្សាន្ត នៅតំបន់ជ្រលងទឹកជ្រោះមួយកន្លែង ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល។

អាន​បន្ត៖ ប្រេស៉ីល៖ មនុស្ស ១០នាក់ស្លាប់ និងជាង ៣០នាក់របួស ក្នុងករណីបាក់ផ្ទាំងថ្ម...

ការនាំចេញផលិតផលកសិកម្មរបស់វៀតណាមទៅកាន់ប្រទេសចិនតាមសមុទ្រ កំពុងជួបការលំបាក

  (ហូជីមិញ)៖ ក្រុមហ៊ុនចិនដែលជាដៃគូរបស់ក្រុមហ៊ុននាំចេញវៀតណាមមួយចំនួន បានស្នើឱ្យក្រុមហ៊ុននាំចេញវៀតណាមកុំដឹកជញ្ជូនទំនិញតាមសមុទ្ររហូតទាល់តែមានការចេញសេចក្តីសម្រេចថ្មី។ នេះបើយោងតាមកាសែត VnExpress របស់វៀតណាម។

អាន​បន្ត៖ ការនាំចេញផលិតផលកសិកម្មរបស់វៀតណាមទៅកាន់ប្រទេសចិនតាមសមុទ្រ កំពុងជួបការលំបាក

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងដ៏គួរឲ្យសង្ស័យ ចូលសមុទ្រ

 កូរ៉េខាងត្បូង និងជប៉ុន បាននិយាយថា កូរ៉េខាងជើង បានបាញ់កាំជ្រួចដែលទំនងជាមីស៊ីលផ្លោង ចូលទៅក្នុងសមុទ្រ កាលពីថ្ងៃពុធ ទី៥ ខែមករានេះ ដែលជាការបាញ់បង្ហោះលើកដំបូងដោយក្រុងព្យុងយ៉ាង ក្នុងដើមឆ្នាំនេះ។

អាន​បន្ត៖ កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងដ៏គួរឲ្យសង្ស័យ ចូលសមុទ្រ

ហ្វីលីពីន លុបចោលក្បួនដង្ហែរ 'Black Nazarene' ម្តងទៀតលើក្តីបារម្ភអំពី COVID-19

 អាជ្ញាធរហ្វីលីពីន បានលុបចោលការដង្ហែរប្រចាំឆ្នាំ ដែលជាធម្មតាទាក់ទាញអ្នកកាន់សាសនាកាតូលិករាប់លាននាក់ អមជាមួយរូបសំណាកឈើខ្មៅរបស់ព្រះយេស៊ូគ្រិស្ត កាត់តាមដងផ្លូវក្នុងទីក្រុងម៉ានីល ក្នុងរយៈពេលពីរឆ្នាំជាប់គ្នា ដោយសារការព្រួយបារម្ភអំពីជំងឺកូវីដ-១៩។

អាន​បន្ត៖ ហ្វីលីពីន លុបចោលក្បួនដង្ហែរ 'Black Nazarene' ម្តងទៀតលើក្តីបារម្ភអំពី COVID-19

ប្រធានាធិបតីប៉ូឡូញ ផ្ទុកវិជ្ជមាន COVID-19 ជាលើកទី២

 ជំនួយការម្នាក់របស់ប្រធានាធិបតី បាននិយាយនៅលើបណ្តាញ Twitter កាលពីថ្ងៃពុធថា ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 ប៉ុន្តែមិនមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ ហើយលោក Duda ស្ថិតក្រោមការតាមដានវេជ្ជសាស្ត្រ និងមានសុខភាពល្អទេ។

អាន​បន្ត៖ ប្រធានាធិបតីប៉ូឡូញ ផ្ទុកវិជ្ជមាន COVID-19 ជាលើកទី២

ប្រទេសចិន នឹងបន្តធ្វើ "ទំនើបកម្ម" ឃ្លាំងអាវុធនុយក្លេអ៊ែរខ្លួន

 ប្រទេសចិន កាលពីថ្ងៃអង្គារ បានឲ្យដឹងថា ខ្លួន នឹងបន្តធ្វើ "ទំនើបកម្ម" ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីបញ្ហាសុវត្ថិភាព និងទំនុកចិត្ត ហើយបានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងរុស្ស៊ី កាត់បន្ថយការស្តុកទុករបស់ពួកគេមួយថ្ងៃ បន្ទាប់ពីមហាអំណាចពិភពលោកទាំងនោះ បានសន្យាការពារការរីករាលដាលអាវុធបែបនេះ។

អាន​បន្ត៖ ប្រទេសចិន នឹងបន្តធ្វើ "ទំនើបកម្ម" ឃ្លាំងអាវុធនុយក្លេអ៊ែរខ្លួន

ប្រទេសថៃ ជំរុញឱ្យមានការចាក់ដូសជម្រុញ COVID-19 ខណះករណី Omicron កើនឡើង

 ក្រសួងសុខាភិបាលថៃ កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យប្រជាជនខ្លួន ចេញមកទទួលវ៉ាក់សាំងដូសជម្រុញ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីកំណើនករណីឆ្លងវ៉ារ្យ៉ង់ Omicron ទ្វេដង ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។

អាន​បន្ត៖ ប្រទេសថៃ ជំរុញឱ្យមានការចាក់ដូសជម្រុញ COVID-19 ខណះករណី Omicron កើនឡើង

ទីក្រុងប៉េកាំង បានបំពេញតាមស្តង់ដារគុណភាពខ្យល់របស់រដ្ឋជាលើកដំបូងក្នុងឆ្នាំ 2021

 ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃអង្គារទី 4 ខែមករាថា រដ្ឋធានីប៉េកាំង បានបំពេញតាមស្តង់ដារគុណភាពខ្យល់របស់រដ្ឋជាលើកដំបូង កាលពីឆ្នាំមុន បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម កាត់បន្ថយការបំភាយឧស្ម័នដឹកជញ្ជូន និងផ្លាស់ប្តូរទីតាំងឧស្សាហកម្មធុនធ្ងន់។

អាន​បន្ត៖ ទីក្រុងប៉េកាំង បានបំពេញតាមស្តង់ដារគុណភាពខ្យល់របស់រដ្ឋជាលើកដំបូងក្នុងឆ្នាំ 2021

ឥណ្ឌា ចាប់ផ្តើមយន្តការចាក់វ៉ាក់សាំងលើកុមារ

ប្រទេសឥណ្ឌា បានចាប់ផ្តើមចាក់វ៉ាក់សាំងលើកុមារ ដែលមានអាយុពី 15 ទៅ 18 ឆ្នាំប្រឆាំងនឹងមេរោគឆ្លងកូរ៉ូណា កាលពីថ្ងៃចន្ទ-ម្សិលមិញនេះ ខណៈដែលប្រទេសនេះ ពង្រីកកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង ដើម្បីការពារចំនួនប្រជាជនពេញវ័យដ៏ច្រើនបំផុតរបស់ពិភពលោក។

អាន​បន្ត៖ ឥណ្ឌា ចាប់ផ្តើមយន្តការចាក់វ៉ាក់សាំងលើកុមារ

លោក Moon របស់កូរ៉េខាងត្បូងសន្យាជំរុញចុងក្រោយសម្រាប់សន្តិភាពកូរ៉េខាងជើង

 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានប្តេជ្ញាកាលពីថ្ងៃចន្ទ ទី០៣ ខែមករា ថា នឹងប្រើប្រាស់រយៈពេលប៉ុន្មានខែចុងក្រោយរបស់លោកក្នុងតំណែង ដើម្បីជំរុញឱ្យមានដំណើរការការទូតជាមួយកូរ៉េខាងជើង ទោះបីជាមានភាពស្ងៀមស្ងាត់ជាសាធារណៈពីទីក្រុងព្យុងយ៉ាង ជុំវិញការប៉ុនប៉ងរបស់លោក សម្រាប់ការប្រកាសសន្តិភាពរវាងភាគីទាំងពីរក៏ដោយ។

អាន​បន្ត៖ លោក Moon របស់កូរ៉េខាងត្បូងសន្យាជំរុញចុងក្រោយសម្រាប់សន្តិភាពកូរ៉េខាងជើង

ឥណ្ឌូនេស៊ី នឹងផ្តល់ដូសជម្រុញជាសាធារណៈចាប់ពីថ្ងៃទី 12 ខែមករា ខណះ Omicron រីករាលដាល

 បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី ឲ្យដឹងកាលពីថ្ងៃចន្ទ (មករា 3) ថា ប្រទេសឥណ្ឌូណេស៊ី នឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងដូសជម្រុញកូវីដ-19 ដល់សាធារណជនទូទៅ ចាប់ពីថ្ងៃទី 12 ខែមករាខាងមុខនេះ ដែលកាលបរិច្ឆេទនេះ ត្រូវបានសម្រេចដោយប្រធានាធិបតី។

អាន​បន្ត៖ ឥណ្ឌូនេស៊ី នឹងផ្តល់ដូសជម្រុញជាសាធារណៈចាប់ពីថ្ងៃទី 12 ខែមករា ខណះ Omicron...

នាយករដ្ឋមន្ត្រីប្រទេសហៃទី រួចផុតពីការប៉ុនប៉ងធ្វើឃាត នៅក្បែរព្រះវិហារមួយកន្លែង!

  (ហៃទី)៖ ការប៉ុនប៉់ងធ្វើឃាតនាយករដ្ឋមន្ត្រីហៃទី លោក អារៀល ហិនរី (Ariel Henry) នៅក្បែរព្រះវិហារមួយកន្លែងក្នុងទីក្រុង ហ្គោណេវស៍ (Gonaives) ភាគខាងជើងប្រទេស បានទទួលបរិយាជ័យទៅវិញនៅថ្ងៃអាទិត្យ ទី០២ ខែមករា (ពេលវេលានៅហៃទី)។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីប្រទេសហៃទី រួចផុតពីការប៉ុនប៉ងធ្វើឃាត នៅក្បែរព្រះវិហារមួយកន្លែង!

សហរដ្ឋអាមេរិក៖ មនុស្សជាង ១៨០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៦២នាក់ស្លាប់ ក្នុង១ថ្ងៃ

 (វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ១៨៥,១២២នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៦២នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៨០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៦២នាក់ស្លាប់...

អូស្ត្រាលីនៅតែជំរុញដំណើរការ បើកសេដ្ឋកិច្ចប្រទេសទៅមុខ ទោះបីជាត្រូវប្រឈមនឹងករណីឆ្លងកូវីដ-១៩ កាន់តែខ្ពស់ក្តី

 (ស៊ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលីបានលើកឡើងថា ផលប៉ះពាល់ស្រាលបង្កឡើងដោយ វីរុស COVID-19 បំប្លែងថ្មី Omicron នោះមានន័យថា ប្រទេសនេះនៅតែអាចជំរុញទៅមុខ នូវដំណើរការបើកសេដ្ឋកិច្ច បើទោះបីជាចំនួនករណីឆ្លងប្រចាំថ្ងៃ កើនឡើងខ្ពស់បំផុតមិនធ្លាប់មានរហូតដល់ជាង ៣៧,០០០ករណី និងចំនួនអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ បាននិងកំពុងកើនឡើងក្តី។

អាន​បន្ត៖ អូស្ត្រាលីនៅតែជំរុញដំណើរការ បើកសេដ្ឋកិច្ចប្រទេសទៅមុខ...

ថៃ៖ មនុស្សជិត ៣,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

  (បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៩២៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។

អាន​បន្ត៖ ថៃ៖ មនុស្សជិត ៣,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៨នាក់ស្លាប់...

ប្រធានាធិបតីកូរ៉េខាងត្បូង នឹងប្រើពេលចុងក្រោយនៃអាណត្តិ ដើម្បីស្វែងរក «កិច្ចព្រមព្រៀងសន្តិភាព» ជាមួយកូរ៉េខាងជើង

 (សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន នៅថ្ងៃចន្ទនេះបានសន្យាថា នឹងប្រើប្រាសឱកាសចុងក្រោយនៅសល់ប៉ុន្មានខែទៀតនេះ ដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាពជាមួយកូរ៉េខាងជើង បើទោះជាទីក្រុងព្យុងយ៉ាងបន្តមិនអើពើក៏ដោយ។

អាន​បន្ត៖ ប្រធានាធិបតីកូរ៉េខាងត្បូង នឹងប្រើពេលចុងក្រោយនៃអាណត្តិ ដើម្បីស្វែងរក...

ភ្នាក់ងារអាហ្វហ្គានីស្ថាន ចាក់ស្រា 3,000 លីត្រចូលទៅក្នុងប្រឡាយទឹកកាប៊ុល

ទីភ្នាក់ងារចារកម្មរបស់ប្រទេសអាហ្វហ្កានីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យ (2 មករា) ថា ក្រុមភ្នាក់ងារស៊ើបការណ៍អាហ្វហ្គានីស្ថានមួយក្រុម បានចាក់ស្រាប្រហែល 3,000 លីត្រចូលទៅក្នុងប្រឡាយទឹកមួយក្នុងទីក្រុងកាប៊ុល ខណៈដែលអាជ្ញាធរតាលីបង់ថ្មី បានបង្ក្រាបការលក់គ្រឿងស្រវឹង។

អាន​បន្ត៖ ភ្នាក់ងារអាហ្វហ្គានីស្ថាន ចាក់ស្រា 3,000 លីត្រចូលទៅក្នុងប្រឡាយទឹកកាប៊ុល

វៀតណាម ជំរុញឲ្យចិនបើកច្រកព្រំដែនឡើងវិញជាបន្ទាន់ ខណៈដែលវិស័យពាណិជ្ជកម្ម បានជាប់គាំង

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានផ្សាយថា ក្រសួងពាណិជ្ជកម្មវៀតណាម បានស្នើឱ្យអាជ្ញាធរខេត្តក្វាងស៊ីរបស់ចិន ចាត់វិធានការជាបន្ទាន់ ដើម្បីបន្ធូរបន្ថយការកកស្ទះនៅច្រកព្រំដែន បន្ទាប់ពីប្រទេសចិន បានបង្កើនការគ្រប់គ្រងព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាង ដើម្បីអនុវត្តតាមគោលការណ៍សូន្យនៃ COVID-19 ។

អាន​បន្ត៖ វៀតណាម ជំរុញឲ្យចិនបើកច្រកព្រំដែនឡើងវិញជាបន្ទាន់ ខណៈដែលវិស័យពាណិជ្ជកម្ម...

ប៊ុលហ្គារី បានសម្លាប់សត្វមាន់ចំនួន ៣៩,០០០ ក្បាល បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី

 អភិបាលតំបន់ Haskovo បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ (២ មករា) អាជ្ញាធរបសុពេទ្យប៊ុលហ្គារី បានចាប់ផ្តើមសម្លាប់សត្វមាន់ ជាង ៣៩,០០០ ក្បាលនៅក្នុងភូមិ Krivo Pole ភាគខាងត្បូង បន្ទាប់ពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី ត្រូវបានបញ្ជាក់នៅឯកសិដ្ឋានឧស្សាហកម្មចំនួនពីរនៅទីនោះ។

អាន​បន្ត៖ ប៊ុលហ្គារី បានសម្លាប់សត្វមាន់ចំនួន ៣៩,០០០ ក្បាល...