ក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃពុធថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៨-៩ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង និងសម្ព័ន្ធភាពរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងសេអ៊ូល ជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Park Jin។
អានបន្ត៖ រដ្ឋមន្រ្តីការបរទេសអាមេរិក Antony Blinken នឹងធ្វើដំណើរទៅកូរ៉េខាងត្បូង...
អ្នកស្រុកនៅក្នុងតំបន់ចំនួន ៣ភាគខាងជើង នៃរដ្ឋ Queensland ប្រទេសអូស្ត្រាលី ត្រូវបានណែនាំឲ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេកាលពីថ្ងៃពុធ ខណៈភ្លើងឆេះព្រៃរីករាលដាល មិនអាចគ្រប់គ្រងបាន។
អានបន្ត៖ អូស្រ្តាលីណែនាំឲ្យប្រជាជននៅភាគខាងជើងនៃរដ្ឋ Queensland ជម្លៀសខ្លួន...
បណ្ដាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកជំនាញជាច្រើន បានឲ្យដឹងថា កូរ៉េខាងជើង កំពុងត្រៀមបិទស្ថានទូតជាច្រើនរបស់ខ្លួន ក្នុងនោះមានទាំងស្ថានទូតនៅអេស្ប៉ាញ ហុងកុង និងប្រទេសជាច្រើននៅអាហ្វ្រិក ដែលត្រូវបានគេមើលឃើញថា ស្មើនឹងការបិទបេសកកម្មការទូតរបស់ទីក្រុងព្យុងយ៉ាង ប្រហែល២៥ភាគរយនៅទូទាំងពិភពលោក។
អានបន្ត៖ កូរ៉េខាងជើង ត្រៀមបិទស្ថានទូតរបស់ខ្លួនជាច្រើន នៅជុំវិញពិភពលោក
រដ្ឋមន្រ្តីការបរទេសថៃ បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចបន្ទាន់មួយ ទៅកាន់ប្រទេសកាតា និងអេហ្ស៉ីប កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីជោគវាសនារបស់ជនជាតិថៃសរុប២២នាក់ ដែលត្រូវបានចាប់យកទៅធ្វើជាចំណាប់ខ្មាំងដោយក្រុមហាម៉ាសប៉ាឡេស្ទីន អំលុងការឆ្មក់វាយប្រហារទ្រង់ទ្រាយធំលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។
អានបន្ត៖ រដ្ឋមន្រ្តីការបរទេសថៃ ធ្វើដំណើរទៅកាតានិងអេហ្ស៉ីប...
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ បានផ្សាយថា រដ្ឋមន្ត្រីសន្តិសុខចិន លោក Wang Xiaohong បានបើកកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីនៃរបបសឹកមីយ៉ាន់ម៉ា ស្ដីពីការថែរក្សាសន្តិភាពនៅតាមបណ្ដោយព្រំដែនជាប់គ្នានៃប្រទេសទាំង២ បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងកងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិច និងយោធាមីយ៉ាន់ម៉ា។
អានបន្ត៖ រដ្ឋមន្ត្រីសន្តិសុខចិន ធ្វើដំណើរទៅមីយ៉ាន់ម៉ា ក្រោយមានការផ្ទុះអាវុធ...
ជប៉ុន កាលពីថ្ងៃអង្គារ បានប្រកាសពីកញ្ចប់ទណ្ឌកម្មប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនមួយ ដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន មានមូលដ្ឋានក្នុងតំបន់ហ្កាហ្សា។
អានបន្ត៖ ជប៉ុន ប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងបុគ្គលមានទំនាក់ទំនងជាមួយហាម៉ាស
សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទថា ប្រមុខការទូតចិន នឹងធ្វើទស្សនកិច្ចដ៏កម្រមួយមកកាន់ទីក្រុង វ៉ាស៉ីនតោនក្នុងសប្តាហ៍នេះ ដែលអាចត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៉ី ជិនពីង។
អានបន្ត៖ រដ្ឋមន្រ្តីការបរទេសចិន នឹងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោន ក្នុងសប្តាហ៍នេះ
កាលពីថ្ងៃអង្គារ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានធ្វើដំណើរទៅដល់ទីក្រុងតែលអាវីវ ដែលបើយោងតាមការិយាល័យរបស់លោក គឺដើម្បីបង្ហាញពីសាមគ្គីពេញលេញរបស់ប្រទេសបារាំង ជាមួយ អ៉ីស្រាអែល ក្រោយការវាយប្រហារដ៏ប្រល័យបំផុតរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា។
អានបន្ត៖ ប្រធានាធិបតីបារាំង លោក Macron ធ្វើដំណើរទៅដល់អ៉ីស្រាអែល
ប្រទេសចិនបានដកលោក Li Shangfu ចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិ និងជាទីប្រឹក្សារដ្ឋ កាលពីថ្ងៃ អង្គារ ដែលនេះជាការទម្លាក់មេដឹកនាំជាន់ខ្ពស់ចិន ជាលើកទីពីរក្នុងរយៈពេលបីខែ។
រដ្ឋមន្រ្តីការពារជាតិថៃ បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលថៃ អាចនឹងប្តូរទៅទិញនាវាចម្បាំងវិញ ជំនួសឱ្យនាវាមុជទឹកពីប្រទេសចិន បន្ទាប់ពីភាគីចិន មិនអាចផ្តល់ម៉ាស៉ីនអាល្លឺម៉ង់ ដូចដែលបានបញ្ជាក់នៅ ក្នុងកិច្ចព្រមព្រៀងដើម។
អានបន្ត៖ ថៃ អាចនឹងប្តូរទៅទិញនាវាចម្បាំងជំនួសនាវាមុជទឹកពីប្រទេសចិន...
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រកាសប្រាប់តំណាងគណបក្សកាន់អំណាច នៅក្នុងសភាកាលពីថ្ងៃពុធថា លោក បានលុបចោលផែនការទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ដោយ សារសង្គ្រាម «អមនុស្សធម៌» របស់ប្រទេសនេះ ប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា។
អានបន្ត៖ ប្រធានាធិបតីតួកគី លោក Erdogan លុបចោលផែនការទៅបំពេញទស្សនកិច្ច នៅអ៊ីស្រាអែល
កាលពីថ្ងៃពុធ មនុស្សជិត២៧៥,០០០នាក់នៅប្រទេសបង់ក្លាដែស បាននាំគ្នាភៀសខ្លួនទៅកាន់មជ្ឈ មណ្ឌលជ្រកកោនសុវត្ថិភាព ខណៈដែលព្យុះស៉ីក្លូនឈ្មោះ Hamoon បានបោកបក់លើបណ្តោយឆ្នេរភាគ អាគ្នេយ៍ នៃប្រទេសអាស៉ីខាងត្បូងមួយនេះ ហើយសម្លាប់មនុស្ស២នាក់។
អានបន្ត៖ ព្យុះស៉ីក្លូននៅប្រទេសបង់ក្លាដែស ផ្តាច់ជីវិតមនុស្ស២នាក់...
កោះតៃវ៉ាន់ កាលពីថ្ងៃពុធ បានលុបចោលជើងហោះហើរ បិទសាលារៀន ព្រមទាំងការិយាល័យជាច្រើន ជា បណ្ដោះអាសន្ន ខណៈព្យុះទីហ្វុង Koinu កំពុងបក់បោកកាន់តែជិតដល់តំបន់ឆ្នេរភាគខាងត្បូងរបស់ខ្លួន។
អានបន្ត៖ តៃវ៉ាន់ បិទសាលារៀន លុបចោលជើងហោះហើរ ខណៈកំពុងត្រៀមលក្ខណៈទទួលព្យុះទីហ្វុង Koinu
រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៉ី គ្មានផែនការបញ្ជូនបុរសៗ បន្ថែមទៀតទៅអ៊ុយក្រែននោះទេ ខណៈមានមនុស្សជាង ៣៣៥,៩០០នាក់ ហើយរហូតមកដល់ពេលនេះ បានចុះឈ្មោះសុំចូលប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធរុស្ស៉ី ឬអង្គភាព ស្ម័គ្រចិត្ត។
អានបន្ត៖ រុស្ស៉ី ថា គ្មានផែនការកែនទ័ពបន្ថែម ខណៈមនុស្ស ៣៣៥,០០០នាក់ ចុះឈ្មោះចូលបម្រើយោធា
ប៉ាគីស្ថាន បានសម្រេចចិត្តដាក់ការកំណត់ ឱ្យជនចំណាកស្រុកខុសច្បាប់ទាំងអស់ ដែលជាចម្បងរួមមានជនជាតិអាហ្វហ្កានីស្ថានជិត ១.៣លាននាក់ ត្រូវតែចាកចេញពីប្រទេសអាស៉ីខាងត្បូងនេះវិញដោយខ្លួនឯង ត្រឹមត្រឹមដំណាច់ខែតុលានេះ ហើយបើពុំដូច្នោះទេ ពួកគេ នឹងត្រូវប្រឈមការចាប់បញ្ជូនចេញដោយបង្ខំជាក់ជាមិនខានឡើយ។
អានបន្ត៖ ប៉ាគីស្ថានកំណត់ឱ្យជនចំណាកស្រុកខុសច្បាប់ទាំងអស់ ចា កចេញពីប្រទេសរបស់ខ្លួន...
កាសែត Financial Times បានផ្សាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌា បានប្រាប់ប្រទេសកាណាដាថា ខ្លួន ត្រូវតែធ្វើមាតុភូមិនិវត្តន៍អ្នកការទូតចំនួន 41 នាក់ ត្រឹមថ្ងៃទី 10 ខែតុលា។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងកាលពីថ្ងៃចន្ទថា ជប៉ុន បានកត់សម្គាល់នូវខែកញ្ញាដ៏ក្តៅបំផុតរបស់ខ្លួន ចាប់តាំងពីមានកំណត់ត្រាកាលពី១២៥ឆ្នាំមុន ជាមួយនិងការរំពឹងថា សីតុណ្ហភាពឆ្នាំនេះ នឹងក្តៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
អានបន្ត៖ ជប៉ុន មានសីតុណ្ហភាពខ្ពស់បំផុតប្រចាំខែកញ្ញា នៅក្នុងឆ្នាំ២០២៣នេះ...
តួលេខអ្នកបាត់បង់ជីវិត អំលុងការឆ្លងរីករាលដាលខ្លាំងបំផុតមិនធ្លាប់មាន នៃជំងឺគ្រុនឈាមនៅប្រទេសបង់ក្លាដែសក្នុងឆ្នាំនេះ បានបន្តកើនលើស១,០០០នាក់ហើយ ស្របពេលដែលមន្ទីរពេទ្យមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទទួលព្យាបាលអ្នកជំងឺឱ្យបានទាន់ពេលវេលា បើធៀបទៅនឹងសន្ទុះនៃការឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស នៃជំងឺដែលបង្កឡើងដោយសត្វមូសនេះ។
អានបន្ត៖ បង់ក្លាដែស ជួបប្រទះការឆ្លងរាលដាល ជំងឺគ្រុនឈាមធ្ងន់ធ្ងរមិនធ្លាប់មាន...
(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា កូរ៉េខាងជើងកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានចាប់ផ្តើមអនុញ្ញាតឱ្យជនជាតិបរទេស អាចធ្វើដំណើរចូលមកកាន់ប្រទេសរបស់ខ្លួន បានឡើងវិញហើយ ក្រោយរយៈពេលប្រមាណជា៣ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ កូរ៉េខាងជើងត្រូវបានកាត់ផ្តាច់ពីពិភពខាងក្រៅសឹងតែទាំងស្រុង ចាប់តាំងពីដើមឆ្នាំ២០២០មក នៅពេលដែលប្រទេសកូរ៉េមួយនេះ បានបិទខ្ទប់ព្រំប្រទល់របស់ខ្លួន ដើម្បីឆ្លើយតបចំពោះការឆ្លងរីករាលដាល នៃជំងឺរាតត្បាតជាសកលកូវីដ១៩ ពោលសូម្បីតែពលរដ្ឋជាតិកូរ៉េខាងជើងផ្ទាល់ ក៏ត្រូវបានហាមឃាត់មិនឱ្យចូលផងដែរ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV អ្នកដំណើរបរទេសទាំងនោះ នឹងត្រូវធ្វើចត្តាឡីស័ក២ថ្ងៃ នៅពេលទៅដល់។ គួរបញ្ជាក់ថា កាលពីចុងខែសីហាកន្លងទៅ កូរ៉េខាងជើងបានចាប់ផ្តើមបើកឱ្យពលរដ្ឋរបស់ខ្លួន ដែលស្ថិតនៅឯក្រៅប្រទេស អំលុងវិធានការបិទព្រំប្រទល់ដើម្បីទប់ស្កាត់កូវីដ១៩ អាចត្រឡប់ចូលប្រទេសវិញបាន។ ក្នុងខែកញ្ញានេះផ្ទាល់ កូរ៉េខាងជើងក៏បានបង្ហាញសញ្ញានៃការបើកព្រំដែនឡើងវិញផងដែរ តាមរយៈដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៉ី និងការបញ្ជូនក្រុមអត្តពលិកទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៉ី នៅទីក្រុងហាងចូវ (Hangzhou) នៃប្រទេសចិន៕
ដកស្រង់ពី៖ Fresh News
ក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទ បាននិយាយថា ឆ្មាំសមុទ្រចិន បានចាត់វិធានការចាំបាច់ ដែលស្រប តាម ច្បាប់ដើម្បីរារាំង និងបណ្តេញទូកហ្វីលីពីន នៅតំបន់ដែលមានបញ្ហាជម្លោះនៃសមុទ្រចិនខាងត្បូង។
អានបន្ត៖ ចិន ចាត់វិធានការចាំបាច់ស្របតាមច្បាប់ ដើម្បីរារាំង និងបណ្តេញទូកហ្វីលីពីន...
ស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម លោក វ៉ាល់ឌីស ដុមប្រូវស្គីស (Valdis Dombrovskis) បាននិយាយ ថា ទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុប កំពុងស្ថិតនៅលើផ្លូវបំបែក ហើយភាគីទាំង២ អាចនឹងបែកចេញ ពីគ្នាបន្តិចម្ដងៗ ដោយសារតែការគាំទ្ររបស់ទីក្រុងប៉េកាំងចំពោះរុស្ស៉ី ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន និង ច្បាប់ពាណិជ្ជកម្មមួយចំនួនដែលមានការរើសអើង។
អានបន្ត៖ ប្រមុខពាណិជ្ជកម្ម EU ថាទំនាក់ទំនងចិន និងសហភាពអឺរ៉ុប កំពុងស្ថិតនៅលើផ្លូវបំបែក