បណ្តាញសង្គម

រុស្ស៉ីប្រកាសថា លោក ពូទីន នឹងជួបលោក ស៉ី ជីនពីង នៅទីក្រុងប៉េកាំងក្នុងខែតុលា ខាងមុខនេះ

 ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី Interfax ដោយផ្អែកលើសម្តីលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី បានផ្សាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង នៅខែតុលាខាងមុខ ដើម្បីបើកកិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង។

អាន​បន្ត៖ រុស្ស៉ីប្រកាសថា លោក ពូទីន នឹងជួបលោក ស៉ី ជីនពីង នៅទីក្រុងប៉េកាំងក្នុងខែតុលា...

ចិនព្រមានថា នឹងអាចមានអាកាសធាតុអាក្រក់ៗបន្តបន្ទាប់ទៀត ក្រោយខ្យល់ព្យុះថូណាដូផ្តាច់ជីវិតមនុស្ស៥នាក់

 (ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នៅថ្ងៃពុធនេះថា ក្រុមមន្រ្តីឧតុនិយមចិន បានបង្កើនការព្រមានអំពីភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងនៅតាមតំបន់មួយចំនួន ក្រោយព្យុះថូណាដូដ៏អាក្រក់មួយ ទើបតែបានបង្កការបំផ្លិចបំផ្លាញនៅខេត្តជាំងស៊ូ (Jiangsu) ភាគខាងកើត ហើយផ្តាច់ជីវិតមនុស្ស៥នាក់។

អាន​បន្ត៖ ចិនព្រមានថា នឹងអាចមានអាកាសធាតុអាក្រក់ៗបន្តបន្ទាប់ទៀត...

រដ្ឋបាលលោក បៃដិន អញ្ជើញនាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ ទៅកាន់សេតវិមាន នៅថ្ងៃខាងមុខ

(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា នាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ លោក មហំាម៉ាត់ សៀ អាល់ស៊ូដានី (Mohammed Shia Al-Sudani) បានជួបរដ្ឋមន្រ្តីការបរទេស លោក អាន់តូនី ប្លីនខិន (Antony Blinken) កាលពីថ្ងៃចន្ទសប្តាហ៍នេះ និងទទួលបានការអញ្ជើញពីលោកប្រធានាធិបតី ចូ បៃដិន ឲ្យមកកាន់សេតវិមាន។

អាន​បន្ត៖ រដ្ឋបាលលោក បៃដិន អញ្ជើញនាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ ទៅកាន់សេតវិមាន នៅថ្ងៃខាងមុខ

ថៃ បានជំរុញឱ្យបញ្ឈប់ការឆេះដំណាំ បន្ទាប់ពីការបំពុលបរិយាកាសកើនឡើង

ប្រធានស្ថាប័នកសិកម្មឈានមុខគេក្នុងប្រទេសថៃ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសថៃ ត្រូវតែហាម ឃាត់ការដុតកម្ទេចចោលដោយកសិករ ដើម្បីបង្កើនគុណភាពខ្យល់ បន្ទាប់ពីការបំពុលដ៏គ្រោះថ្នាក់ បានធ្វើ ឱ្យមនុស្សរាប់លាននាក់ ត្រូវការការព្យាបាល។

អាន​បន្ត៖ ថៃ បានជំរុញឱ្យបញ្ឈប់ការឆេះដំណាំ បន្ទាប់ពីការបំពុលបរិយាកាសកើនឡើង

អតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន មានសិទ្ធិនៅក្រៅឃុំក្នុងខែកុម្ភៈ

មន្ត្រីកែប្រែជាន់ខ្ពស់ថៃមួយរូប បាននិយាយកាលពីថ្ងៃចន្ទថា អតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចត្រូវបានដោះលែងឱ្យនៅក្រៅឃុំនៅដើមខែកុម្ភៈ ដោយបានបន្ធូរបន្ថយទោសដាក់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ មកត្រឹមមួយឆ្នាំរួចមក បន្ទាប់ពីការវិលត្រឡប់ពីការនិរទេសដោយខ្លួនឯង ។

អាន​បន្ត៖ អតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន មានសិទ្ធិនៅក្រៅឃុំក្នុងខែកុម្ភៈ

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងធ្វើទស្សនកិច្ចទៅរុស្ស៉ីពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញា

 ក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញានេះ ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាស្ដីពីសន្តិសុខ។

អាន​បន្ត៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងធ្វើទស្សនកិច្ចទៅរុស្ស៉ីពីថ្ងៃទី១៨...

មេបក្សប្រឆាំងកូរ៉េខាងត្បូង ចូលពេទ្យក្រោយធ្វើកូដកម្មបង្អត់អាហារ ខណៈក្រុមរដ្ឋអាជ្ញាចង់ឱ្យមានដីកាចាប់ខ្លួន ពាក់ព័ន្ធសំណុំរឿងពុករលួយ (Video inside)

(សេអ៊ូល)៖ នាថ្ងៃចន្ទនេះ មេដឹកនាំគណបក្សប្រឆាំងធំជាងគេនៅប្រទេសកូរ៉េខាងត្បូង ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរូបលោកបានធ្វើកូដកម្មបង្អត់អាហារខ្លួនឯង អស់រយៈពេលជាច្រើនថ្ងៃ ដើម្បីប្រឆាំងតវ៉ានឹងគោលនយោបាយរបស់រដ្ឋាភិបាល ហើយទន្ទឹមគ្នានេះដែរ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង ក៏កំពុងព្យាយាមចង់ឱ្យមានដីកាចាប់ខ្លួនរូបលោក ថែមទៀតផង ជុំវិញការសង្ស័យប្រព្រឹត្តអំពើពុករលួយ។

អាន​បន្ត៖ មេបក្សប្រឆាំងកូរ៉េខាងត្បូង ចូលពេទ្យក្រោយធ្វើកូដកម្មបង្អត់អាហារ...

តួកគី អាចចែកផ្លូវជាមួយ EU ប្រសិនបើចាំបាច់

 ប្រធានាធិបតី លោក Tayyip Erdogan បានព្រលយពាក្យកាលពីថ្ងៃសៅរ៍ថា តួកគី អាច «ចែកផ្លូវ» ជាមួយសហភាពអឺរ៉ុប (EU) ប្រសិនបើចាំបាច់ នៅពេលត្រូវបានសាកសួរអំពីខ្លឹមសារនៃរបាយការណ៍របស់សភាអឺរ៉ុបស្តីពីតួកគី។

អាន​បន្ត៖ តួកគី អាចចែកផ្លូវជាមួយ EU ប្រសិនបើចាំបាច់

តៃវ៉ាន់ថា ចិនបញ្ជូនយន្ដហោះចម្បាំង ២៨គ្រឿង ហោះក្បែរដែនកោះរបស់ខ្លួន

 ក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ បាននិយាយថា យន្ដហោះចម្បាំងចិន ២៨គ្រឿង បានហោះហើរនៅក្បែរដែនកោះរបស់ខ្លួន ហើយក្នុងនោះភាគច្រើននៃយន្ដហោះចម្បាំងទាំងនេះ បានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់។

អាន​បន្ត៖ តៃវ៉ាន់ថា ចិនបញ្ជូនយន្ដហោះចម្បាំង ២៨គ្រឿង ហោះក្បែរដែនកោះរបស់ខ្លួន

លោក គីម ជុងអ៊ុន ជិះរថភ្លើងពាសដែកចាកចេញពីរុស្ស៉ី ជាមួយយន្ដហោះដ្រូនជាច្រើនគ្រឿងជាអំណោយ

 មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យ បានជិះរថភ្លើងពាសដែករបស់លោកចាកចេញពីប្រទេសរុស្ស៉ី ត្រឡប់ទៅកាន់កូរ៉េខាងជើងវិញហើយ បន្ទាប់ពីបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃ នៅតំបន់ចុងបូព៌ាបំផុតរបស់រុស្ស៉ី។

អាន​បន្ត៖ លោក គីម ជុងអ៊ុន ជិះរថភ្លើងពាសដែកចាកចេញពីរុស្ស៉ី...

ទីក្រុងវ៉ាស៉ីនតោន រំពឹងថា នឹងមានជំនួបរវាងលោក Blinken ជាមួយប្រមុខការទូតចិន នៅសហរដ្ឋអាមេរិក មុនដំណាច់ឆ្នាំនេះ

សហរដ្ឋអាមេរិករំពឹងថា រដ្ឋមន្ត្រីការបរទេស លោក អាន់តូនី ប្លីនខិន នឹងអាចធ្វើជាម្ចាស់ផ្ទះ ទទួលរដ្ឋមន្ត្រី ការបរទេសចិន លោក វ៉ាង យី នៅលើទឹកដីសហរដ្ឋអាមេរិកមុនដំណាច់ឆ្នាំ ២០២៣នេះ ដែលអាចកើត ឡើងនៅអំឡុងពេល ឬក្រោយមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលគ្រោងរៀបចំ នៅ សប្តាហ៍ក្រោយ។

អាន​បន្ត៖ ទីក្រុងវ៉ាស៉ីនតោន រំពឹងថា នឹងមានជំនួបរវាងលោក Blinken ជាមួយប្រមុខការទូតចិន...

ការរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ វាយប្រហារភាគខាងជើងប្រទេសហ្វីលីពីន

 វិទ្យាស្ថានកិច្ចការភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារ ខេត្ត Cagayan ភាគខាងជើងប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃអង្គារ ។

អាន​បន្ត៖ ការរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ វាយប្រហារភាគខាងជើងប្រទេសហ្វីលីពីន

មុនជំនួបលោក គីម និងលោក ពូទីន! សហរដ្ឋអាមេរិក គំរាមដាក់ទណ្ឌកម្ម បើកូរ៉េខាងជើងលក់អាវុធឱ្យរុស្ស៉ី

 សហរដ្ឋអាមេរិក កាលពីអង្គារ បានគំរាមថា នឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបន្ថែមពីលើទណ្ឌកម្ម ដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ប្រសិនបើទីក្រុងព្យុងយ៉ាង ហ៊ានផ្គត់ផ្គង់អាវុធឱ្យទីក្រុងមូស្គូ សម្រាប់បំប៉នសង្រ្គាមឈ្លានពានលើអ៊ុយក្រែន។

អាន​បន្ត៖ មុនជំនួបលោក គីម និងលោក ពូទីន! សហរដ្ឋអាមេរិក គំរាមដាក់ទណ្ឌកម្ម...

ក្រុមហ៊ុនអាកាសចរណ៏ Vietnam ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៧,៨ ពាន់លានដុល្លារសម្រាប់យន្តហោះ Boeing 737 max ចំនួន ៥០ គ្រឿង

 សេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង $ 7.8 ពាន់លានដុល្លារជាមួយក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ដោយនឹងទិញយន្តហោះចំនួន 50 គ្រឿង ក្នុងចំណោមយន្តហោះ 737 គ្រឿង។

អាន​បន្ត៖ ក្រុមហ៊ុនអាកាសចរណ៏ Vietnam ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៧,៨...

អូស្រ្តាលី និងឥណ្ឌូណេស៉ី បញ្ជូនរថក្រោះប្រយុទ្ធ ចូលរួមក្នុងសមយុទ្ធដឹកនាំដោយសហរដ្ឋអាមេរិក

 ទាហានរាប់ពាន់នាក់មកពីសហរដ្ឋអាមេរិក ឥណ្ឌូណេស៉ី អូស្ត្រាលី និងកងកម្លាំងនៃសម្ព័ន្ធមិត្តផ្សេងទៀត បានបង្ហាញពីសមត្ថភាពនៃរថក្រោះប្រយុទ្ធរបស់ខ្លួន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ក្នុងសមយុទ្ធ យោធាមួយនៅលើកោះជ្វា (Java) របស់ឥណ្ឌូណេស៊ី។

អាន​បន្ត៖ អូស្រ្តាលី និងឥណ្ឌូណេស៉ី បញ្ជូនរថក្រោះប្រយុទ្ធ...

លោក គីម ជុងអ៊ុន ទំនងជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសរុស្ស៉ី តាមរថភ្លើងពិសេស ដើម្បីជួបលោក ពូទីន

 កាលពីថ្ងៃចន្ទ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកូរ៉េខាងត្បូង បានផ្សាយថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជាបានចាប់ផ្តើមចេញដំណើរឆ្ពោះទៅកាន់ប្រទេសរុស្ស៉ីហើយ ដើម្បីបើកកិច្ចប្រជុំ កំពូលជាមួយប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន។

អាន​បន្ត៖ លោក គីម ជុងអ៊ុន ទំនងជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសរុស្ស៉ី តាមរថភ្លើងពិសេស...

មន្រ្តីជាន់ខ្ពស់ចិនមួយរូប នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសគុយបា ប្រេស៉ីល និងអេហ្ស៉ីប ក្នុងខែកញ្ញានេះ

 (ប៉េកាំង)៖ មន្រ្តីជាន់ខ្ពស់មួយរូបនៃបក្សកុម្មុយនិស្តចិន នឹងដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសចំនួន៣ រួមមានគុយបា ប្រេស៉ីល និងអេហ្ស៉ីប នៅខែកញ្ញានេះ ក្នុងដំណើរបំពេញទស្សនកិច្ចសុឆន្ទៈ។

អាន​បន្ត៖ មន្រ្តីជាន់ខ្ពស់ចិនមួយរូប នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសគុយបា ប្រេស៉ីល...

យន្តហោះអាកាសចរណ៍ក្នុងស្រុករុស្ស៉ី១គ្រឿង ផ្ទុកមនុស្សសរុបជាង១៦០នាក់ ចុះចតបន្ទាន់ទៅលើវាលស្រែដោយសុវត្ថិភាព ក្រោយជួបបញ្ហាបច្ចេកទេស

 (មូស្គូ)៖ នៅថ្ងៃអង្គារនេះ យន្តហោះដឹកអ្នកដំណើរ១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករុស្ស៉ី មានផ្ទុកមនុស្សសរុបជាង១៦០នាក់ បានធ្វើការចុះចតបន្ទាន់ដោយសុវត្ថិភាព ទៅលើវាលស្រែមួយកន្លែងនៅតំបន់ស៊ីបេរី (Siberia) នៃប្រទេសរុស្ស៉ី។

អាន​បន្ត៖ យន្តហោះអាកាសចរណ៍ក្នុងស្រុករុស្ស៉ី១គ្រឿង ផ្ទុកមនុស្សសរុបជាង១៦០នាក់...

លោក Biden មកដល់ប្រទេសវៀតណាម ដើម្បីពង្រីកទំនាក់ទំនង

 ប្រធានាធិបតីអាមេរិកលោក Joe Biden បានមកដល់ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ ដោយមានសម្ភារះអគ្គិសនីពាក់កណ្តាលសម្រេច និងរ៉ែដីកម្រ ដែលគេរំពឹងថា ជាចំណុចសំខាន់សម្រាប់កិច្ចពិភាក្សា។

អាន​បន្ត៖ លោក Biden មកដល់ប្រទេសវៀតណាម ដើម្បីពង្រីកទំនាក់ទំនង

ចំនួនមនុស្សស្លាប់បន្តកើនដល់ជាង២,០០០នាក់ ក្រោយគ្រោះរញ្ជួយដីនៅម៉ារ៉ុក

 ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលបានវាយប្រហារលើប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រសប្តាហ៏កន្លង បានបន្តកើនឡើងដល់លើស២,០០០នាក់ហើយ។

អាន​បន្ត៖ ចំនួនមនុស្សស្លាប់បន្តកើនដល់ជាង២,០០០នាក់ ក្រោយគ្រោះរញ្ជួយដីនៅម៉ារ៉ុក

មីយ៉ាន់ម៉ាទទួលបានយន្តហោះចម្បាំង Su-30 ២គ្រឿងដំបូង ដែលទិញពីប្រទេសរុស្ស៉ី

សារព័ត៌មានរដ្ឋរុស្ស៉ី RIA បានផ្សាយកាលពីថ្ងៃអាទិត្យថា ប្រទេសមីយ៉ាន់ម៉ា ទទួលបានហើយនូវយន្តហោះចម្បាំង Su-30 ចំនួន២គ្រឿងដំបូង ដែលទិញពីរុស្ស៉ី។

អាន​បន្ត៖ មីយ៉ាន់ម៉ាទទួលបានយន្តហោះចម្បាំង Su-30 ២គ្រឿងដំបូង ដែលទិញពីប្រទេសរុស្ស៉ី