អ្នកនាំពាក្យនៃរបបយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បាននិយាយថា ប្រទេសមីយ៉ាន់ម៉ា នឹងទទួលបានយន្តហោះចម្បាំងពហុមុខងារ Su-30SM ថ្មីៗបន្ថែមទៀតពីប្រទេសរុស្សីក្នុងពេលឆាប់ៗខាងមុខនេះ។
អានបន្ត៖ មីយ៉ាន់ម៉ា នឹងទទួលបានយន្តហោះចម្បាំងរុស្សី Su-30SM បន្ថែមទៀត នាពេលឆាប់ៗនេះ
បុរសម្នាក់បានដុតខ្លួនឯង នៅក្បែរការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃពុធសប្ដាហ៍នេះ ដែលទំនងជាការបង្ហាញថាការតវ៉ាប្រឆាំងនឹងការសម្រេចចិត្ត របស់រដ្ឋាភិបាលទីក្រុងតូក្យូ ក្នុងការរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ដែលត្រូវបានគេធ្វើឃាត កាលពីខែកក្កដាកន្លងទៅ។
អានបន្ត៖ ជប៉ុន៖ បុរសម្នាក់ដុតខ្លួនឯង ទំនងជាបង្ហាញការតវ៉ាប្រឆាំងនឹង...
អ៊ុយក្រែន និងបណ្ដាប្រទេសលោកខាងលិច បានថ្កោលទោសយ៉ាងខ្លាំងចំពោះផែនការរៀបចំការបោះឆ្នោតប្រជាមតិលេបយកទឹកដីអ៊ុយក្រែន ពីសំណាក់ ក្រុមមន្ត្រីដែលលើកបន្តុបដោយទីក្រុងមូស្គូ នៅតាមតំបន់ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយកងទ័ពរុស្ស៉ី។
អានបន្ត៖ អ៊ុយក្រែន និងលោកខាងលិច ថ្កោលទោសផែនការរៀបចំ ការបោះឆ្នោតប្រជាមតិ...
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ បានព្រមានប្រជាជនទាំងអស់ ប្រឆាំងនឹងការផ្តល់កម្លាំងចិត្តគាំទ្រដល់ «ចលនាក្រុមភេរវករ» ដោយគំរាមចាប់ដាក់ពន្ធនាគាររហូតដល់១០ឆ្នាំ សម្រាប់ការចុច Like ឬ Share មាតិការបស់ក្រុមឧទ្ទាមនៅលើបណ្តាញទំនាក់ទំនងសង្គម។
អានបន្ត៖ ភិបាលយោធាមីយ៉ាន់ម៉ា ព្រមានដាក់ពន្ធនាគារ អ្នកដែលបង្ហាញការគាំទ្រក្រុមឧទ្ទាម...
អ៊ីស្រាអែល នឹងមានឯកអគ្គរដ្ឋទូតនៅប្រទេសទួគីជាលើកដំបូង ក្នុងរយៈពេល៤ឆ្នាំមកនេះ ដែលជាជំហានថ្មី ចុងក្រោយ ក្នុងការធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពកក់ក្តៅឡើងវិញ បន្ទាប់ពីប្រេះឆាអស់រយៈ ពេលជាច្រើនឆ្នាំ។
អានបន្ត៖ អ៊ីស្រាអែល តែងតាំងឯកអគ្គរដ្ឋទូតប្រចាំប្រទេសទួគីជាលើកដំបូងឡើងវិញ...
រដ្ឋាភិបាលនៃសាធារណរដ្ឋស្លូវេនី បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា ស្លូវេនីនឹងបញ្ជូនរថក្រោះប្រភេទ M-55S ២៨គ្រឿងទៅឲ្យអ៊ុយក្រែន។ នេះ បើយោងតាមការចុះផ្សាយដោយសារព័តមានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។
អានបន្ត៖ ស្លូវេនី ប្រកាសផ្តល់រថក្រោះប្រភេទ M-55S ២៨គ្រឿង ដល់អ៊ុយក្រែន (Video inside)
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បានប្រាប់សន្និសីទមួយដែលធ្វើឡើង នៅទីក្រុងញូវយ៉កនៅថ្ងៃចន្ទសប្ដាហ៍នេះថា តៃវ៉ាន់មាន មោទកភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជួយអ៊ុយក្រែនតស៊ូការពារប្រទេសជាតិ ហើយកិច្ចខិតខំប្រឹងប្រែងទាំងនោះត្រូវតែបន្តទៅមុខទៀត។
អានបន្ត៖ លោកស្រី សៃ អ៉ីងវិន៖ តៃវ៉ាន់ មានមោទកភាពចំពោះកិច្ចខិតខំប្រឹងប្រែងជួយអ៊ុយក្រែន...
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកផ្ទាល់ធ្លាប់បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថាវានឹងក្លាយជាកំហុសដ៏ធ្ងន់ធ្ងរ បំផុតមួយ ប្រសិនបើចិនជួយរុស្ស៉ី ដោយបំពានលើវិធានការដាក់ទណ្ឌកម្មរបស់លោកខាងលិច ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។
អានបន្ត៖ លោក បៃដិន ប្រាប់លោក ស៊ី ជិនពីង៖ ជួយរុស្ស៉ី គឺជាកំហុសធ្ងន់ធ្ងរបំផុត
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក សៃហ្វូដឌីន អាប់ឌុលឡោះ (Saifuddin Abdullah) បាននិយាយថាបណ្ដាប្រទេសជាសមាជិកអាស៊ានត្រូវតែធ្វើ ការសម្រេចចិត្តថាតើពួកគេត្រូវបន្តជំរុញឱ្យអនុវត្តផែនការសន្តិភាព ៥ចំណុចសម្រាប់មីយ៉ាន់ម៉ា ឬក៏សម្រេចចិត្តធ្វើអ្វីបន្ទាប់ទៀត នៅមុនមេដឹកនាំអាស៊ានជួបប្រជុំគ្នា នៅខែវិច្ឆិកាខាងមុខនេះ។
អានបន្ត៖ ម៉ាឡេស៉ី ជំរុញឱ្យអាស៊ានពិនិត្យឡើងវិញលើផែនការសន្តិភាព សម្រាប់មីយ៉ាន់ម៉ា
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយថា ទីក្រុងតេហេរ៉ង់ ពិតជាយកចិត្តទុកដាក់ខ្លាំង លើការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើមានការធានាណាមួយ ដែលប្រាកដថាសហរដ្ឋអាមេរិក នឹងមិនដកចេញម្តងទៀត។
អានបន្ត៖ ប្រធានាធិបតីអ៊ីរ៉ង់ អំពាវនាវជាថ្មីឲ្យមានការធានាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ...
ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិន បានដាក់ "សេចក្តីបន្ទោសយ៉ាងតឹងរ៉ឹង" ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា កងកម្លាំង អាមេរិក នឹងការពារកោះតៃវ៉ាន់ ក្នុងករណីមានការឈ្លានពានរបស់ចិន។
អានបន្ត៖ ចិន ដាក់ពាក្យបណ្តឹង បន្ទាប់ពីលោក Biden និយាយថា សហរដ្ឋអាមេរិក...
រដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលតាលីបង់ កាលពីថ្ងៃចន្ទ បានប្រកាសថា ខ្លួន បានដោះលែងវិស្វករជនជាតិអាមេរិកម្នាក់ ឈ្មោះ Mark Frerichs ជាថ្នូរនឹងសមាជិកតាលីបង់ជាន់ខ្ពស់ម្នាក់ ដែលទើបមកដល់ទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្កានីស្ថាន ក្រោយត្រូវបានសហរដ្ឋអាមេរិកដោះលែងឱ្យមានសេរីភាព។
អានបន្ត៖ ក្រុមតាលីបង់ ប្រកាសពីដំណឹងនៃការដោះដូរអ្នកទោសគ្នា ជាមួយសហរដ្ឋអាមេរិក
លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្សី លោក Nikolai Patrushev នឹងបើកកិច្ចសន្ទនាពិគ្រោះយោបល់ ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំជាមួយសមភាគីចិន កំឡុងបំពេញទស្សនកិច្ចចំនួន២ថ្ងៃក្នុងប្រទេសចិន ដែលចាប់ ផ្ដើមកាលពីថ្ងៃអាទិត្យ។
អានបន្ត៖ ប្រមុខសន្តិសុខរុស្សី បំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅប្រទេសចិន
មនុស្សរាប់ពាន់នាក់ បានភៀសខ្លួនទៅកាន់ទីជម្រកនៅភាគនិរតីនៃប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ខណៈដែលព្យុះ ទីហ្វុងដ៏មានឥទ្ធិពល ណានម៉ាដូល (Nanmadol) បានបោកបក់មកលើកោះគ្យូស៊ុ Kyushu ភាគខាងត្បូង បំផុតរបស់ប្រទេសជប៉ុន។
អានបន្ត៖ មនុស្សរាប់ពាន់នាក់ នៅក្នុងជំរកក្នុងប្រទេសជប៉ុន ខណៈព្យុះទីហ្វុង Nanmadol...
ក្រុមមន្រ្តីប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា អាជ្ញាធរតំបន់ភាគខាងត្បូង គ្រោងនឹងជីកផ្តាច់ផ្លូវហាយវ៉េ Indus ដែលជាផ្លូវតភ្ជាប់ការដឹកជញ្ជូនដ៏សំខាន់មួយរបស់ប្រទេសប៉ាគីស្ថាន ដើម្បីបើកឲ្យទឹកហូរ និងទប់ស្កាត់ការជន់លិចទីក្រុង Dadu។
អានបន្ត៖ ប៉ាគីស្ថាន គ្រោងផ្តាច់ផ្លូវហាយវ៉េមួយកន្លែង ដើម្បីបញ្ចៀសទឹកជំនន់ចេញពីទីក្រុង...
លោក ស៊ី ជីនពីង នឹងចាកចេញពីប្រទេសចិនក្នុងសប្តាហ៍នេះ ជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំ សម្រាប់ដំណើរទៅកាន់តំបន់អាស៊ីកណ្តាល ដែលនេះជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩។
អានបន្ត៖ លោក ស៊ី ជីនពីង នឹងជួបជាមួយលោក ពូទីន ក្នុងដំណើរចាកចេញពីប្រទេសជាលើកដំបូង...
ប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៉ី លោក Joko Widodo កាលពីថ្ងៃចន្ទ បានបង្ហើបឱ្យដឹងថា ប្រទេសលោក កំពុងពិចារណាលើការនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៉ី ដើម្បីទប់ទល់ជាមួយការកើនឡើងនៃថ្លៃថាមពលនៅទីផ្សារក្នុងស្រុក។
អានបន្ត៖ ឥណ្ឌូណេស៉ី កំពុងពិចារណានាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៉ី
ទីក្រុងមូស្គូ បានបោះបង់ចោលទីក្រុង ដែលជាមូលដ្ឋានដ៏សំខាន់មួយរបស់ខ្លួននៅភាគខាងឦសាននៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ខណៈកងទ័ពអ៊ុយក្រែន កាន់តែវាយរុលទៅមុខយ៉ាងលឿនរហ័ស ចាប់តាំងពីបានបើកប្រតិបតិ្តការវាយបកដណ្ដើមទឹកដីមកវិញ។
អានបន្ត៖ កងទ័ពរុស្សី បោះបង់ចោលទីក្រុងដ៏សំខាន់នៅភាគឦសាន ខណៈអ៊ុយក្រែនវាយរុលទៅមុខយ៉ាងលឿនរហ័ស
ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថា យន្ដហោះចម្បាំងចិនចំនួន ១៧គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់ កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ខណៈទីក្រុងប៉េកាំង នៅតែបន្តធ្វើសកម្មភាពយោធាក្បែរកោះតៃវ៉ាន់។
អានបន្ត៖ យន្ដហោះចម្បាំងចិន ១៧គ្រឿង ហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់
ទីភ្នាក់ងារភូមិសាស្ត្រឥណ្ឌូណេស៊ី បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារលើកោះ Mentawai ស្ថិតនៅឆ្នេរភាគខាងលិចនៃកោះ Sumatra កាលពីថ្ងៃអាទិត្យ ដោយមិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ នោះទេ។
អានបន្ត៖ គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ វាយប្រហារលើកោះ Mentawai ប្រទេសឥណ្ឌូណេស៊ី
(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) នឹងធ្វើឱ្យការធ្វើដំណើរចូលទៅកាន់ប្លុករបស់ខ្លួន មានលក្ខណៈលំបាកហើយមានតម្លៃថ្លៃជាងមុន សម្រាប់ជនជាតិរុស្ស៉ីទាំងអស់ ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយតទៅ បន្ទាប់ពីការផ្អាកកិច្ចព្រមព្រៀងសម្របសម្រួលទិដ្ឋាការជាមួយរុស្ស៉ី ត្រូវបានអនុម័តគាំទ្រជាផ្លូវការ ដើម្បីឆ្លើយតបការបង្កសង្រ្គាមនៅអ៊ុយក្រែន។
អានបន្ត៖ EU អនុម័តជាផ្លូវការលើ វិធានការដែលនឹងនាំឱ្យការធ្វើដំណើរចូលប្លុកនេះ...