បណ្តាញសង្គម

កម្ពុជា​នាំ​ចេញ​ស្រូវ​ទៅ​ប្រទេស​វៀតណាម​ជាង ១,១៤​លាន​តោន​ត្រឹមតែ​រយៈពេល​ជិត ៣​ខែ

រាជធានីភ្នំពេញ ៖ នៅក្នុងវិបត្តិនៃជំងឺកូវីដ ១៩ ក្នុងឆ្នាំ ២០២១នេះ កម្ពុជានៅតែអាចបន្តនាំចេញផលិតផលមួយចំនួនទៅកាន់ទីផ្សារអន្តរជាតិក្នុងផលិតផលកសិកម្មក៏ត្រូវបាននាំចេញជាបន្តបន្ទាប់ដែរ ជាក់ស្ដែងក្នុងរយៈពេលជិត ៣ខែដើមឆ្នាំ ២០២១នេះ កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសវៀតណាមចំនួន ១.១៤៦.៨៤៤ តោន ។

អាន​បន្ត៖ កម្ពុជា​នាំ​ចេញ​ស្រូវ​ទៅ​ប្រទេស​វៀតណាម​ជាង ១,១៤​លាន​តោន​ត្រឹមតែ​រយៈពេល​ជិត ៣​ខែ

ទូរទស្សន៍​ជាតិ​កម្ពុជា ស្នើ​ដល់​សមត្ថកិច្ច​ចាត់វិធានការ និង​បិទGroup«​ទ​ទក​-TVK2»

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី៣០ មីនា ២០២១នេះ បានប្រកាសបដិសេធទាំងស្រុង ចំពោះក្រុម Group ហ្វេសប៊ុកមួយឈ្មោះថា «ទទក-TVK2» ហើយមិនទទួលខុសត្រូវរាល់ការផ្សព្វផ្សាយព័ត៌មានទាំងអស់នៅក្នុងក្រុមនេះឡើយ និងសូមស្នើដល់សមត្ថកិច្ចជំនាញចាត់វិធានការតាមច្បាប់ផងដែរ ។

អាន​បន្ត៖ ទូរទស្សន៍​ជាតិ​កម្ពុជា ស្នើ​ដល់​សមត្ថកិច្ច​ចាត់វិធានការ...

អភិបាលរងក្រុងស្វាយរៀងដែលឆ្លងកូវីដ១៩ អំពាវនាវឲ្យអ្នកដែលធ្លាប់ប៉ះពាល់លោកផ្ទាល់ និងប្រយោលសូមរាយការណ៍ទៅមន្រ្តីសុខាភិបាល និងអាជ្ញាធរ ដើម្បីចូលរួមទាំងអស់គ្នាទប់ស្កាត់កូវីដ១៩

(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង ដែលបានឆ្លងជំងឺកូវីដ១៩ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានសរសេរសំណេរមួយតាមណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនកាលពីរាត្រីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយថ្លែងអំណរគុណថ្នាក់ដឹកនាំ មន្រ្តីរាជការសាលាក្រុង ប្រជាពលរដ្ឋ និងមិត្តភក្តិទាំងឡាយដែលបានផ្ញើសារ និងតេសួរសុខទុក្ខ ព្រមទាំងជូនពរឲ្យលោកឆាប់ជាសះស្បើយ។

អាន​បន្ត៖ អភិបាលរងក្រុងស្វាយរៀងដែលឆ្លងកូវីដ១៩ អំពាវនាវឲ្យអ្នកដែលធ្លាប់ប៉ះពាល់លោកផ្ទាល់...

ភ្លើង​ឆេះ​ព្រៃ​ក្នុង​ប្រឡាយ​អូ​វែង​យ៉ាងសន្ធោសន្ធៅ​ផ្អើល​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ទាំង​យប់

រាជធានីភ្នំពេញ ៖ ព្រៃ និងស្មៅងាប់ៗ នៅក្នុងប្រឡាយអូវែងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ជាច្រើនម៉ោង បង្កអោយមានការភ័យខ្លាច ឆេះរាលដាលទៅដល់លំនៅឋានប្រជាពលរដ្ឋ ហើយសមត្ថកិច្ច និងអាជ្ញាធរ បានចេញរថយន្តជាច្រើនគ្រឿងទៅអន្តរាគមន៍។

អាន​បន្ត៖ ភ្លើង​ឆេះ​ព្រៃ​ក្នុង​ប្រឡាយ​អូ​វែង​យ៉ាងសន្ធោសន្ធៅ​ផ្អើល​ប្រជាពលរដ្ឋ...

ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដលើកទី១ ជូនកម្លាំងប្រដាប់អាវុធកើនដល់ចំនួន ១៣៨,៥៣៦នាក់ ខណៈចាក់លើកទី២ បានចំនួន១០៩,១២២នាក់

(ភ្នំពេញ)៖ របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះបានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) លើកទី១ ជូនកងកម្លាំងកើនដល់ចំនួនសរុប ១៣៨,៥៣៦នាក់ ខណៈចាក់លើកទី២ បានចំនួន១០៩,១២២នាក់។

អាន​បន្ត៖ ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដលើកទី១...

ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ និងទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សរុបចំនួន៥រូប

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ និងទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរុបទាំងអស់ចំនួន៥រូប។

អាន​បន្ត៖ ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងរដ្ឋលេខាធិការ,...

អភិបាលខេត្ត​រៀបចំ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ខេត្ត​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ

ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមគួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្តរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយកនាយករងរដ្ឋបាលសាលាខេត្តអភិបាលក្រុង ស្រុក លោក ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានធ្វើការណែនាំដល់ក្រុង ស្រុក ត្រូវបន្តអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងឱ្យពួកគាត់ចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនៅតាមក្រុង ស្រុក បន្តទៀត ។

អាន​បន្ត៖ អភិបាលខេត្ត​រៀបចំ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ខេត្ត​របស់​រដ្ឋ...

សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំង លោក ប៊ី សុសត្ថា ជាជំនួយការក្រសួងប្រៃសណីយ៍ ឋានៈស្មើប្រធាននាយកដ្ឋាន

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចតែងតាំង លោក ប៊ី សុសត្ថា ជាជំនួយការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានឋានៈស្មើប្រធាននាយកដ្ឋាន។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំង លោក ប៊ី សុសត្ថា...

WHO បង្ហាញការព្រួយបារម្ភខ្លាំងចំពោះស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា ខណៈវិជ្ជមានកូវីដ-១៩កើនដល់២៣៧៧នាក់

រាជធានីភ្នំពេញ ៖ «យើងមានការព្រួយបារម្ភខ្លាំងណាស់។ ស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា មិនធូរស្បើយឡើយ» ។

អាន​បន្ត៖ WHO បង្ហាញការព្រួយបារម្ភខ្លាំងចំពោះស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា...

WHO បង្ហាញការព្រួយបារម្ភខ្លាំងចំពោះស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា ខណៈវិជ្ជមានកូវីដ-១៩កើនដល់២៣៧៧នាក់

រាជធានីភ្នំពេញ ៖ «យើងមានការព្រួយបារម្ភខ្លាំងណាស់។ ស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា មិនធូរស្បើយឡើយ» ។

អាន​បន្ត៖ WHO បង្ហាញការព្រួយបារម្ភខ្លាំងចំពោះស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា...

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្លែងអំណរគុណ សប្បុរសជន ដែលឧបត្ថម្ភទឹកបរិសុទ្ធ និងសម្ភារបរិក្ខារពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលបានឧបត្ថម្ភនូវ ទឹកបរិសុទ្ធ និងសំភារៈ បរិក្ខារពេទ្យ សរុបជាទឹកប្រាក់ចំនួន៥,៦០០ដុល្លារ ដើម្បីប្រើប្រាស់ ក្នុងសកម្មភាពពិនិត្យ ធ្វើតេស្ត និងព្យាបាលអ្នកជំងឺកូវីដ-១៩។

អាន​បន្ត៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្លែងអំណរគុណ សប្បុរសជន ដែលឧបត្ថម្ភទឹកបរិសុទ្ធ...

សម្តេចប្រធានរដ្ឋសភា គាំទ្រផែនការចាក់វ៉ាក់សាំង ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបង្ហាញការគាំទ្រ និងវាយតម្លៃខ្ពស់លើការដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ និងចាក់ឱ្យបាន ១លាននាក់ក្នុងមួយខែ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

អាន​បន្ត៖ សម្តេចប្រធានរដ្ឋសភា គាំទ្រផែនការចាក់វ៉ាក់សាំង ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន

គិត​ត្រឹម​ថ្ងៃ​ទី​២៩​មនុស្ស​១០៤​នាក់​រក​ឃើញ​ផ្ទុក​កូ​វី​ដ​១៩ ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ

រាជធានីភ្នំពេញ ៖ ផ្អែកតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌមានជ័យអោយដឹងថា ៖ គិតត្រឹមវេលាល្ងាចថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២១ ម្សិលមិញអ្នកជម្ងឺកូវីដ១៩ ចំនួន១០៤នាក់ហើយត្រូវបានរកឃើញក្នុងបណ្តាសង្កាត់ទាំង៧ នៃខណ្ឌមានជ័យដែលសុទ្ធតែជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ។

អាន​បន្ត៖ គិត​ត្រឹម​ថ្ងៃ​ទី​២៩​មនុស្ស​១០៤​នាក់​រក​ឃើញ​ផ្ទុក​កូ​វី​ដ​១៩...

អ្នកជំនាញវិស័យខុនដូរ៖ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ធ្វើឲ្យការលក់ខុនដូរធ្លាក់ចុះខ្លាំង ភាគច្រើនជាគម្រោងថ្មីៗ (Video inside)

(ភ្នំពេញ)៖ លោកស្រី អាន សុធីតា អ្នកជំនាញវិស័យខុនដូរ និងជាអគ្គនាយិកា CBRE Cambodia បានលើឡើងថា «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» បានធ្វើឲ្យទីផ្សារលក់ខុនដូរនៅកម្ពុជា ធ្លាក់ចុះយ៉ាងខ្លាំង ដែលភាគច្រើនជាគម្រោងខុនដូថ្មីៗ។

អាន​បន្ត៖ អ្នកជំនាញវិស័យខុនដូរ៖ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ...

ក្រសួង​អប់រំ​ប្រកាស​ផ្តល់​ការ​សិក្សា​តាម​អន​ឡាញ ដោយ​ឥត​គិតថ្លៃ​តាម​កម្មវិធី​របស់ E-School Cambodia

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសផ្តល់ការសិក្សាតាមរយៈប្រព័ន្ធអនឡាញដោយឥតគិតថ្លៃតាមរយៈកម្មវិធីរបស់ E-School Cambodia ក្នុងឆ្នាំសិក្សា ២០២០-២០២១ ។

អាន​បន្ត៖ ក្រសួង​អប់រំ​ប្រកាស​ផ្តល់​ការ​សិក្សា​តាម​អន​ឡាញ...

សហព័ន្ធស្រូវអង្ករកម្ពុជា៖ តម្លៃអង្ករកម្ពុជា នៅលើទីផ្សារអន្តរជាតិ ក្នុងត្រីមាសទី១ ឆ្នាំនេះ មានការកើនឡើង

(ភ្នំពេញ)៖ បើតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា តម្លៃអង្ករកម្ពុជា នៅលើទីផ្សារអន្តរជាតិ ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ បានកើនឡើងបើធៀបនឹងចុងឆ្នាំ២០២០។

អាន​បន្ត៖ សហព័ន្ធស្រូវអង្ករកម្ពុជា៖ តម្លៃអង្ករកម្ពុជា នៅលើទីផ្សារអន្តរជាតិ...

ព្រះសង្ឃ​៣​អង្គ និង​អាចារ្យ​ម្នាក់ ពាក់​ព​ន្ធ័​ទៅ​សូត្រ​មន្ត​បុណ្យសព​អ្នក​ស្លា​.​ប់​ដោយសារ​កូ​វី​ដ​១៩ នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ៣

រាជធានីភ្នំពេញ ៖ ព្រះសង្ឃចំនួន០៣អង្គ និងលោកតាអាចារ្យម្នាក់ ត្រូវបានក្រុមគ្រូពេទ្យចុះទៅនិមន្តដល់វត្តសំបួរមាស ទាំងយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ឡើងរថយន្តគិលានសង្គ្រោះ ដើម្បីធ្វើចត្តាឡីស័ក បន្ទាប់ពីសង្ឃទាំង៣អង្គ បាននិមន្តទៅចូលរួមសូត្រមន្ត ក្នុងពីធីបុណ្យសព បុរសចំណាស់ម្នាក់មានវិជ្ជមានកូវីដ១៩ ដែលបានស្លាប់កាលពីវេលាយប់ថ្ងៃទី២៧ មីនា កន្លងទៅ នៅចំណុចផ្ទះល្វែង តាមបណ្តោយផ្លូវ៨១ ក្នុងបុរីសូនី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

អាន​បន្ត៖ ព្រះសង្ឃ​៣​អង្គ និង​អាចារ្យ​ម្នាក់...

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព ចំពោះមរណភាពរបស់លោកជំទាវឧកញ៉ា ស៊ុយ សុផាន ដោយរោគគាពាធ

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវការចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព លោកជំទាវឧកញ៉ា ស៊ុយ សុផាន ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ នេះ វេលាម៉ោង ៧៖៥៥នាទី ក្នុងជុន្មាយុ ៦២ឆ្នាំ ដោយរោគគាពាធ។

អាន​បន្ត៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន...

កម្ពុជា​នឹង​ចាប់ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ទ្រង់ទ្រាយ​ធំ​ក្នុង​១​ខែ​ចាក់ ១​លាន​ដូ​ស

រាជធានីភ្នំពេញ ៖ ដើម្បីទប់ស្កាត់ និងការពារការរីករាលដាលជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសថា នាពេលខាងមុខនេះ កម្ពុជានឹងចាក់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលក្ខណៈទ្រង់ទ្រាយធំ ដោយក្នុងមួយខែត្រូវចាក់ឲ្យបាន១លានដូស ។

អាន​បន្ត៖ កម្ពុជា​នឹង​ចាប់ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ទ្រង់ទ្រាយ​ធំ​ក្នុង​១...

កម្ពុជា​នឹង​ចាប់ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ទ្រង់ទ្រាយ​ធំ​ក្នុង​១​ខែ​ចាក់ ១​លាន​ដូ​ស

រាជធានីភ្នំពេញ ៖ ដើម្បីទប់ស្កាត់ និងការពារការរីករាលដាលជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសថា នាពេលខាងមុខនេះ កម្ពុជានឹងចាក់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលក្ខណៈទ្រង់ទ្រាយធំ ដោយក្នុងមួយខែត្រូវចាក់ឲ្យបាន១លានដូស ។

អាន​បន្ត៖ កម្ពុជា​នឹង​ចាប់ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ទ្រង់ទ្រាយ​ធំ​ក្នុង​១...