បណ្តាញសង្គម

បំណងប្រាថ្នា ក្នុងថ្ងៃខួបកំណើតឆ្នាំនេះ ថៃ ចាន់ឡី អាចធ្វើឲ្យអ្នកគាំទ្រស្ដាប់ហើយសើចគាំង

តារាសម្ដែងសម្បូរសាច់ដុំ ថៃ ចាន់ឡី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍លើរូបលោកជាថ្មី ក្រោយធ្វើខួបកំណើតក្នុងវត្ដ យកចង្ហាន់ទៅប្រគេនព្រះសង្ឃ ហើយធ្វើពិធីផ្លុំទៀននៅទីនោះតែម្ដង។

អាន​បន្ត៖ បំណងប្រាថ្នា ក្នុងថ្ងៃខួបកំណើតឆ្នាំនេះ ថៃ ចាន់ឡី...

ប្លែកភ្នែក! រថយន្តថ្មី JOLION, HAVAL DARGO, TANK 300 និង POER សម្ពោធផ្លូវការក្នុងប្រទេសកម្ពុជា ជាមួយ​សមត្ថភាព​មិនធម្មតា!

រាជធានីភ្នំពេញ៖ ប្លែកភ្នែក! រថយន្តស្រស់ស្អាតជាច្រើនម៉ាក ត្រូវបានសម្ពោធជាផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជា ដែលជាម៉ូឌែល GWM ដំបូងរបស់ក្រុមហ៊ុន GWM Cambodia។

អាន​បន្ត៖ ប្លែកភ្នែក! រថយន្តថ្មី JOLION, HAVAL DARGO, TANK 300 និង POER...

មិនទាន់អស់ចំហាយល្បីរឿង “កំណើតអរូប”ផង ឥឡូវ Wonder film សម្ពោធរឿងបែបភ័យរន្ធត់មួយទៀត!

បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ រោងភាពយន្ដចាប់ផ្ដើមបើកដំណើរការឡើងវិញ ១០០% ផលិតកម្ម Wonder film ដែលដឹកនាំដោយផលិតករខ្មែរ បានបញ្ចេញស្នាដៃលេចធ្លោររបស់ខ្លួនជាបន្ដបន្ទាប់។

អាន​បន្ត៖ មិនទាន់អស់ចំហាយល្បីរឿង “កំណើតអរូប”ផង ឥឡូវ Wonder film...

បែក​ផ្កា​ភ្លើង​បាត់ហើយ វណ្ណដា ត្រៀម​ប៉ះស្រី​ស្អាត​ជប៉ុន​នា​ពេល​ខាង​មុខ

តារាចម្រៀងរ៉េបកំពុងពេញនិយម វណ្ណដា បានប្រកាសប្រាប់ក្រុមអ្នកគាំទ្ររបស់ខ្លួនថ្មីៗនេះថា លោកទៅប៉ះជាមួយតារាចម្រៀងរ៉េបលំដាប់ខ្ពស់របស់ជប៉ុនឆាប់ៗនេះ។

អាន​បន្ត៖ បែក​ផ្កា​ភ្លើង​បាត់ហើយ វណ្ណដា ត្រៀម​ប៉ះស្រី​ស្អាត​ជប៉ុន​នា​ពេល​ខាង​មុខ

ប្រទេសឥណ្ឌា តួកគី នីហ្សេរីយ៉ា គំរាមបិទ Twitter

(បរទេស)៖ កម្មវិធីបណ្តាញផ្សព្វផ្សាយសង្គម Twitter កំពុងរងការគំរាមកំហែងថានឹងបិទកម្មវិធីនេះចោលនៅក្នុងប្រទេសឥណ្ឌា នីហ្សេរីយ៉ា និងតួកគី ប្រសិនបើមិនព្រមគោរពតាមការដាក់ចេញរបស់រដ្ឋាភិបាលទាំងបីប្រទេសនេះដើម្បីរឹតបន្តឹងទៅគណនីដែលគេចាត់ទុកថាបានបំពុលសង្គម ឬគណនីក្លែងក្លាយ។

អាន​បន្ត៖ ប្រទេសឥណ្ឌា តួកគី នីហ្សេរីយ៉ា គំរាមបិទ Twitter

Twitter បដិសេធមិនព្រមបង់ថ្លៃសេវាកម្ម Cloud ឱ្យទៅ Google

(បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍មកថា គេកំពុងព្រួយបារម្មណ៍ទៅលើផ្នែក Trust and Safety របស់ Twitter ដោយក្រុមហ៊ុននេះបានបដិសេធមិនព្រមបង់ថ្លៃប្រើប្រាស់សេវាកម្ម Google Cloud ខណៈដែលកិច្ចសន្យាប្រើប្រាស់រវាងក្រុមហ៊ុនទាំងពីរឈានដល់ការបន្តនៅខែនេះ។

អាន​បន្ត៖ Twitter បដិសេធមិនព្រមបង់ថ្លៃសេវាកម្ម Cloud ឱ្យទៅ Google

កម្ពុជា ក្លាយជាម្ចាស់ផ្ទះ នៃការប្រកួតបវរកញ្ញាអន្តរជាតិ Miss Teen Grand

កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយកម្ពុជាបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបវរកញ្ញាកម្រិតអន្តរជាតិថ្មីមួយ ដែលមានឈ្មោះថា Miss Teen Grand International ។

អាន​បន្ត៖ កម្ពុជា ក្លាយជាម្ចាស់ផ្ទះ នៃការប្រកួតបវរកញ្ញាអន្តរជាតិ Miss Teen Grand

Samsung សហការជាមួយ Google កែសម្រួល Apps តម្រូវអេក្រង់ទូរស័ព្ទបត់ Galaxy Z Flip 5

ក្រុមហ៊ុន Samsung កំពុងសហការជាមួយក្រុមហ៊ុន Google ដើម្បីកែសម្រួលកម្មវិធី App តម្រូវអេក្រង់ទូរស័ព្ទបត់ Samsung Galaxy Z Flip 5។

អាន​បន្ត៖ Samsung សហការជាមួយ Google កែសម្រួល Apps តម្រូវអេក្រង់ទូរស័ព្ទបត់ Galaxy Z Flip 5

លេចចេញលក្ខណៈសម្បត្តិទូរស័ព្ទកំពូល OnePlus ម៉ូដែល OnePlus Nord 3 មុនប្រកាសចេញផ្លូវការ

ក្រុមហ៊ុន OnePlus ធ្លាប់បានបញ្ចេញទូរស័ព្ទម៉ូដែល OnePlus Nord 2 កាលពីឆ្នាំ ២០២១ ពេលនេះស្រាប់តែលេចចេញដំណឹងថាក្រុមហ៊ុននេះ នឹងត្រៀមបញ្ចេញ OnePlus Nord 3 នៅពេលឆាប់ៗខាងមុខ។

អាន​បន្ត៖ លេចចេញលក្ខណៈសម្បត្តិទូរស័ព្ទកំពូល OnePlus ម៉ូដែល OnePlus Nord 3...

ព្រំ រដ្ឋា បង្ហាញមុខអ្នកផ្ដល់ឱកាស ពេលធ្លាក់ខ្លួនជ្រៅក្នុងវិស័យភាពយន្ដជាង ២ឆ្នាំ

ចាងហ្វាងផលិតកម្ម PR និងជាអតីតារាសម្ដែងស្រីសម្បូរទឹកភ្នែក ព្រំ រដ្ឋា នៅតែឈឺចាប់ពេលនឹកឃើញដល់ដំណើរការផលិតខ្សែភាពយន្ដត្រូវបរាជ័យ។

អាន​បន្ត៖ ព្រំ រដ្ឋា បង្ហាញមុខអ្នកផ្ដល់ឱកាស ពេលធ្លាក់ខ្លួនជ្រៅក្នុងវិស័យភាពយន្ដជាង ២ឆ្នាំ

Mark Zuckerberg ៖ Apple Vision Pro ជាអនាគតនៃរបៀបប្រើកុំព្យូទ័រ ប៉ុន្តែលោកមិនចង់បានទេ

ក្រុមហ៊ុន Meta ជាដៃគូប្រកួតប្រជែងធំនឹងក្រុមហ៊ុន Apple ទៅលើផលិតផល VR ដោយ Apple បានបញ្ចេញ Apple Vision Pro ខណៈ Meta បញ្ចេញ Meta Quest 3។

អាន​បន្ត៖ Mark Zuckerberg ៖ Apple Vision Pro ជាអនាគតនៃរបៀបប្រើកុំព្យូទ័រ...

ក្រុមហ៊ុន BMW Cambodia សម្ពោធរថយន្តជាផ្លូវការ នូវម៉ូដែលថ្មី The BMW XM ដែលទើបតែមកដល់ទីផ្សារប្រទេសកម្ពុជា

(ភ្នំពេញ)៖ ការសម្ពោធរថយន្តជាផ្លូវការ របស់ក្រុមហ៊ុន BMW Cambodia ជាមួយម៉ូដែលថ្មី The BMW XM ដែលទើបតែមកដល់ទីផ្សារប្រទេសកម្ពុជា។

អាន​បន្ត៖ ក្រុមហ៊ុន BMW Cambodia សម្ពោធរថយន្តជាផ្លូវការ នូវម៉ូដែលថ្មី The BMW XM...

ទីបំផុត! Xiaomi ត្រូវបានរកឃើញធនាគារចូលរួមផ្សំគំនិតលំហូរប្រាក់ខុសច្បាប់ហើយ

(បរទេស)៖ បន្ទាប់ពីការស៊ើបអង្កេតជិតមួយឆ្នាំលើក្រុមហ៊ុន Xiaomi ពេលនេះរកឃើញភស្តុតាងការបំពានច្បាប់គ្រប់គ្រងការប្តូរប្រាក់បរទេសដែលត្រូវបានរឹបអូសទឹកប្រាក់ប្រហែល ៦.៧លានដុល្លារពីគណនីធនាគាររបស់ក្រុមហ៊ុន Xiaomi India ហើយ។

អាន​បន្ត៖ ទីបំផុត! Xiaomi ត្រូវបានរកឃើញធនាគារចូលរួមផ្សំគំនិតលំហូរប្រាក់ខុសច្បាប់ហើយ

មកស្គាល់កំពូលសម្រស់ នៃសហគ្រិនវ័យក្មេង ម៉ុក ទិព្វរាសី អគ្គនាយិកាក្រុមហ៊ុន Justeen Miracle

លោក ស្រី ម៉ុក ទិព្វរាសី គឺសហគ្រិនវ័យក្មេងមួយរូប ដែលកំពុងលេចធ្លោខ្លាំងក្នុងការដឹកនាំ ក្រុមហ៊ុន Justeen Miracle ឆ្ពោះទៅកាន់គោលដៅ ប្រកបដោយភាពជោគជ័យ ទោះបីជាទីផ្សារអនឡាញហាក់មានការប្រកួតប្រជែងខ្លាំងក្លាគួរឲ្យកត់សម្គាល់យ៉ាងណាក៏ដោយ។

អាន​បន្ត៖ មកស្គាល់កំពូលសម្រស់ នៃសហគ្រិនវ័យក្មេង ម៉ុក ទិព្វរាសី អគ្គនាយិកាក្រុមហ៊ុន...

ជួបបញ្ហាបាត់​ទឹកស្អំរថយន្ត​ ៣​ចំណុចនេះ អាចសាកល្បង​ប្តូរគម្របធុងទឹកជាមុនសិន បើមិនចង់ចូលជាង

ភាគច្រើននៃរថយន្តបច្ចុប្បន្ននេះ គឺសុទ្ធតែបានជួបប្រទះនឹងបញ្ហាបាត់ទឹកស្អំ និងពេលខ្លះបានបាត់រហូតដល់រីងស្ងួតអស់ ធ្វើឱ្យម៉ាស៊ីនឡើងកម្តៅគុបប៉េរលត់តាមផ្លូវផងដែរ។ វាមានមូលហេតុច្រើនណាស់នៃការបាត់ទឹកស្អំពីធុងទឹកនេះ ហើយដើម្បីរកកំហូច គឺមានតែចូលយានដ្ឋានជួសជុលតែប៉ុណ្ណោះ។

អាន​បន្ត៖ ជួបបញ្ហាបាត់​ទឹកស្អំរថយន្ត​ ៣​ចំណុចនេះ អាចសាកល្បង​ប្តូរគម្របធុងទឹកជាមុនសិន...

ស្ថានភាពបង្ខំ ប៊ឺរី ប្រកាស​អីចឹង​ហ្មង ទទួល​កំដរ​ស្រីៗ និង​មេម៉ាយ តើ​ធ្វើលេង ឬមែន?

តារាសម្ដែង ប៊ឺរី បានបង្កភាពភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមនៅថ្ងៃទី ១០ មិថុនា នេះ បន្ទាប់ពីលោកបានបង្ហោះ ស្តេតធឹស មួយថា លោកទទួលកំដរនារី និងអ្នកមេម៉ាយទាំងឡាយ ដែលនេះជារឿងកម្របំផុតក្នុងសង្គមសិល្បៈខ្មែរ។

ស្តេតធឹស មួយនេះរបស់លោក ប៊ឺរី គឺមកជាមួយនឹងរូបភាពបែបគំនូរបង្ហាញពីទំនាក់ទំនងស្រើបស្រាលរបស់ប្រុស ស្ត្រី ១គូ។ រូបភាពនេះ គឺមានអក្សរថា "កំដរស្រី ស្រី និងមេម៉ាយ បើចាប់អារម្មណ៍ឆាតមកបាន លាក់ការជាសម្ងាត់ ១០០ ភាគរយ”។ អ្វីដែលគួរចាប់អារម្មណ៍ គឺរូបភាពនោះ លោកបានកាត់តដាក់មុខលោកជំនួសរូបគំនូរបុរស។

មិនត្រឹមប៉ុណ្ណឹង លោក ប៊ឺរី នៅភ្ជាប់ជាមួយ ខឹបសិន ខ្លីរបស់ខ្លួនមួយថា "ស្ថានភាពសិចកិច្ចជាអ្នកបង្ខំទេ គ្មានអ្នកណាចង់ចឹងទេបងអូន"។ ឃើញសារបង្ហោះមួយនេះ បានធ្វើឲ្យប្រិយមិត្តលើបណ្ដាញសង្គមភ្ញាក់ផ្អើល អ្នកខ្លះបានចូលមកសរសេរសារបញ្ចើចលោកក្នុងន័យលេងសើចថា "សាហាវណាស់បងខ្ញុំ!”។ ដោយឡែកអ្នកខ្លះទៀត ក៏ជូនពរលោកក្នុងកិច្ចការដែលលោកប្រកាសក្ដែងៗនៅថ្ងៃនេះ ហើយតារាប្រុសក៏បានចូលទៅសរសេរសារអរគុណទៅប្រិយមិត្តទៀតផង។ ពិភពលោកទាំងមូល បានដើរចូលក្នុងជ្រោះវិបត្តិសេដ្ឋកិច្ចបណ្ដាលមកពីកត្តាច្រើនយ៉ាង ដូចជាកូវីដ១៩ និងចុងក្រោយនេះ គឺសង្គ្រាមរុស្សី និងអ៊ុយក្រែនដែលអូសបន្លាយជាង ១ឆ្នាំមក។

ក្នុងស្ថានភាពនេះ ប្រទេសច្រើនណាស់រងខ្យល់វិបត្តិនេះ នេះបើជាសាកល។ បើនិយាយពីក្នុងប្រទេសមួយវិញ មានមនុស្សមិនតិចឡើយ ត្រូវជួបវិបត្តិសេដ្ឋកិច្ចគ្រានេះ។ ជាក់ស្ដែងនៅកម្ពុជា ថ្មីៗនេះសាយភាយរឿងធនាគារ ឬម្ចាស់អភិវឌ្ឍរឹបអូសផ្ទះមួយចំនួន បណ្ដាលមកពីម្ចាស់ផ្ទះមិនមានលុយបងសងត្រឡប់មកវិញ រហូតដល់សម្ដេចតេជោ ហ៊ុន សែន បានចេញប្រតិកម្មឲ្យបញ្ឈប់សកម្មភាពរឹបអូសនេះបន្ទាន់។

ដោយឡែកលោក ប៊ឺរី វិញ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា លោកជាម្នាក់នៅក្នុងចំណោមនោះដែរអ្នកជួបវិបត្តិក្នុងកាលៈទេសៈដែរ ឬយ៉ាងណានោះទេ បានជាលោក សុខៗចេញមកបង្ហោះសារបែបនេះ។ ប៉ុន្តែចំណុចគួរកត់សម្គាល់១ លោកទើបនឹងប្រកាសលក់រថយន្តផ្ទាល់ខ្លួនម៉ាកឡិចស៊ីស១គ្រឿងថ្មីៗ។ ក្រៅពីនេះ នៅលើគណនីហ្វេសប៊ុក សារដែលបង្ហោះភាគច្រើនរបស់លោក គឺត្អូញត្អែរពីរឿងអត់លុយនេះតែម្ដង។

ទោះបែបនេះក្ដី តាមរយៈ សារបង្កឲ្យភ្ញាក់ផ្អើលនៅថ្ងៃនេះ បើមើលទៅសារភាគច្រើននៅលើ ផុសរបស់លោកនេះ គេគិតថា ប៊ឺរី លេងសើចច្រើនជាង៕

 

 

ដកស្រង់ពី៖ Sabay

Twitter អនុញ្ញាតឱ្យអ្នកផលិតមាតិកាអាចរកចំណូលបានហើយ

(បរទេស)៖ បន្ទាប់ពីអ្នកប្រើប្រាស់ Twitter ដែលមានឥទ្ធិពលជាច្រើនបានប្រកាសឈប់ប្រើកម្មវិធីនេះតាមរយៈគោលការណ៍ថ្មីៗរបស់ Musk ពេលនេះស្រាប់តែទទួលបានរបាយការណ៍មកថា Twitter នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Twitter ដែលជា Content Creator ឬអ្នកផលិតមាតិកាអាចរកបា្រក់បានហើយតាមរយៈ Ads ប៉ុន្តែមានសម្រាប់តែអ្នកដែលធ្វើការ Verified Account ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

អាន​បន្ត៖ Twitter អនុញ្ញាតឱ្យអ្នកផលិតមាតិកាអាចរកចំណូលបានហើយ

Microsoft បញ្ចូលមុខងារ សន្ទនាជាសំឡេងទៅក្នុងកម្មវិធី Bing Chat ដំណើរការនៅលើកុំព្យូទ័រ

ក្រុមហ៊ុន Microsoft បានបញ្ចូលមុខងារ សន្ទនាជាសំឡេងទៅក្នុងកម្មវិធី Bing Chat ដែលដំណើរការនៅលើកុំព្យូទ័រ។ ការបញ្ចូលមុខងារ សន្ទនាជាសំឡេងទៅក្នុងកម្មវិធី Bing Chat នឹងអនុញ្ញាតឱ្យប្រើ អាច voice ជាសំឡេងដើម្បីសួរសំណួរ ហើយកម្មវិធី Bing នឹងឆ្លើយតបចម្លើយ ជាសំឡេងមកវិញដូចគ្នា។

អាន​បន្ត៖ Microsoft បញ្ចូលមុខងារ សន្ទនាជាសំឡេងទៅក្នុងកម្មវិធី Bing Chat...

លេចដំណឹងថា Google Pixel 8 Pro នឹងបំពាក់លែនកាមេរ៉ា ថតប្លង់ទូលាយ ក្នុងកម្រិត 64MP

លេចចេញដំណឹងថា ទូរស័ព្ទ Google Pixel 8 ដែលជាទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុន Google នឹងកែប្រែធំទៅលើកាមេរ៉ាខាងក្រោយ។ ទោះមិនទាន់ចេញជាផ្លូវការ ប៉ុន្តែមានព័ត៍មានបែកធ្លាយអំពីលក្ខណៈសម្បត្តិរបស់កាមេរ៉ាខាងក្រោយនៃ ទូរស័ព្ទ Google Pixel 8 និង Pixel 8 Pro។

អាន​បន្ត៖ លេចដំណឹងថា Google Pixel 8 Pro នឹងបំពាក់លែនកាមេរ៉ា ថតប្លង់ទូលាយ ក្នុងកម្រិត 64MP

Microsoft ទើបបញ្ចេញម៉ាសុីនហ្គេម Xbox Series S ស៊េរីថ្មីពណ៌ខ្មៅ ជាមួយទំហំផ្ទុកធំជាងមុន 1TB

ក្រុមហ៊ុន Microsoft ទើបប្រកាសចេញនូវម៉ាស៊ីនហ្គេម Xbox សេរ៊ី S នៅក្នុងព្រឹត្តិការណ៍ Xbox Games Showcase កាលពីពេលថ្មីៗនេះ។

អាន​បន្ត៖ Microsoft ទើបបញ្ចេញម៉ាសុីនហ្គេម Xbox Series S ស៊េរីថ្មីពណ៌ខ្មៅ...