បណ្តាញសង្គម

រថយន្តតូយ៉ូតាព្រូស បុកជាមួយរថយន្តដឹកប្រេង ស្លា.ប់ ២នាក់ របួស ២នាក់ នៅស្រុកកំពង់ត្រឡាច

មនុស្ស ២នាក់ បានស្លា.ប់ និង ២នាក់ទៀត បានរងរបួស ធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង នៅវេលាម៉ោង ១២ និង ៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៤៦ និង ៤៧ ស្ថិតក្នុងភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច។

អាន​បន្ត៖ រថយន្តតូយ៉ូតាព្រូស បុកជាមួយរថយន្តដឹកប្រេង ស្លា.ប់ ២នាក់ របួស ២នាក់...

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នារី​ម្នាក់ ករណី​ចេញ​សែក​ស្អុយ ជាង​៧៧​ម៉ឺន​ដុល្លារ

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខអាគា Rise Commercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែក គ្មានទឹកប្រាក់) ទឹកប្រាក់ចំនួន ៧៧៦,០០០ដុល្លារ តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរពាណិជ្ជករ ។

អាន​បន្ត៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នារី​ម្នាក់...

កម្លាំង​ប៉ុស្តិ៍​នគរបាល​​ព្រែក​ប្រា ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឆក់​ទូរ​សព្ទ​ដៃ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា នៅម៉ោង០២រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ បានស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃរបស់ជនរងគ្រោះឈ្មោះ រ៉េត រតនា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១១០ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

អាន​បន្ត៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​​ព្រែក​ប្រា ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

ស្ត្រី​ជា​បុគ្គលិក​ពេទ្យ​ឯកជន​ម្នាក់ ត្រូវ​មនុស្ស​មួយ​ក្រុម​ធ្វើ​សកម្មភាព​ផ្អើល​ផ្លូវ​ព្រះ​មុនី​រ៉េ​ត

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីជាបុគ្គលិកពេទ្យឯកជនម្នាក់ ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែត្រូវជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់យកកាបូបស្ពាយទៅបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ នៅជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

អាន​បន្ត៖ ស្ត្រី​ជា​បុគ្គលិក​ពេទ្យ​ឯកជន​ម្នាក់...

លួច​ឡាន លួច​ម៉ូតូ​ពី​ភ្នំពេញ តែ​មក​អស់លក្ខណ៍​នៅ​កំពង់ស្ពឺ

ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលបឹងកេងកង រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលស្រុកបសេដ្ឋ នៃខេត្តកំពង់ស្ពឺធ្វើការឃាត់ខ្លួន បន្ទាប់ពីបានលួចរថយន្ត និងម៉ូតូ១គ្រឿងបានសម្រេច កាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

អាន​បន្ត៖ លួច​ឡាន លួច​ម៉ូតូ​ពី​ភ្នំពេញ តែ​មក​អស់លក្ខណ៍​នៅ​កំពង់ស្ពឺ

ហួសហេតុ! ក្មេងស្រីម្នាក់ ជិះម៉ូតូបុកឡានទើបទិញ មិន​ទាន់ធ្វើស្លាកលេខ ស្រាប់តែម្ចាស់ឡាន បោះសោរ​ឱ្យ ហើយទារ ៥ម៉ឺនដុល្លារ​

ជារឿងហួសចិត្តមួយ ដែលក្មេងស្រីម្នាក់ បានជិះម៉ូតូ បុករថយន្ត HILUX REVO ១គ្រឿង ទើបទិញ មិនទាន់ទាំងធ្វើស្លាកលេខផង។ ម្ចាស់បានបោះសោរប្រគល់រថយន្តឲ្យ រួចទារប្រាក់ ៥ម៉ឺនដុល្លារ។

អាន​បន្ត៖ ហួសហេតុ! ក្មេងស្រីម្នាក់ ជិះម៉ូតូបុកឡានទើបទិញ មិន​ទាន់ធ្វើស្លាកលេខ...

ស្ដីប្រដៅ​កុំ​ឲ្យ​ដើរ​លេង​ដាច់​យប់ កូនប្រុស​ស្ទុះ​មក​វា​.​យ​ឪពុកចុង​និង​ម្ដាយបង្កើត ត្រូវ​ប៉ូលិស​ឃាត់ខ្លួន

កូនប្រុសម្នាក់ចូលចិត្តដើរលេងដាច់យប់ ខណៈដែលឪពុកចុង និងម្ដាយបង្កើត បានស្ដីប្រដៅ ស្រាប់តែកូនប្រុសរូបនេះ ស្ទុះមកវា.យលើអ្នកមានគុណទាំង២ ឡើងទ្រោមខ្លួន ត្រូវបាននគរបាលស្រុកក្រគរ ចាប់ឃាត់ខ្លួន ។

អាន​បន្ត៖ ស្ដីប្រដៅ​កុំ​ឲ្យ​ដើរ​លេង​ដាច់​យប់...

កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ករណី​ឆក់​ទូរ​សព្ទ​ដៃ

កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យ និងបក្ខពួកសរុបចំនួន១៦នាក់ (ភេទប្រុស) ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃ) កាលពីវេលាម៉ោង២២និង១៥នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នៅចំណុចម្តុំស្ពានឆេះ ស្ថិតក្នុង ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

អាន​បន្ត៖ កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ករណី​ឆក់​ទូរ​សព្ទ​ដៃ

គ្រោះថ្នាក់​ចរាចរណ៍​២​កន្លែង​ផ្សេងគ្នា​បណ្តាលឱ្យ​មនុស្ស​៥​នាក់​រងរបួស​

មនុស្សប្រុសស្រី៥នាក់បានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នារវាងម៉ូតូនឹងម៉ូតូនៅក្នុងក្រុងស្វាយរៀងនិងស្រុកស្វាយទាប។

អាន​បន្ត៖ គ្រោះថ្នាក់​ចរាចរណ៍​២​កន្លែង​ផ្សេងគ្នា​បណ្តាលឱ្យ​មនុស្ស​៥​នាក់​រងរបួស​

មេខ្លោង​ជួញដូរ​គ្រឿ.​ង​ញៀ​.ន​ជាង​១០​ឆ្នាំ​ប្រចាំ​ស្រុក​គង​ពិសី​បាន​អស់លក្ខណ៍ពេលនេះ​

មុខសញ្ញានិងជាមេខ្លោងជួញដូរគ្រឿ.ង.ញៀ.នដ៏ធំតាមតំបន់ ដែលពួកគេគ្រប់គ្រងចំនួន៤គោលដៅ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបានជាបន្តបន្ទាប់ ក្នុងនោះ មានម្នាក់ជាមុខសញ្ញាមិនដែលរងការបង្ក្រាបពីសំណាក់សមត្ថកិច្ចមូលដ្ឋាននោះទេ ។

អាន​បន្ត៖ មេខ្លោង​ជួញដូរ​គ្រឿ.​ង​ញៀ​.ន​ជាង​១០​ឆ្នាំ​ប្រចាំ​ស្រុក​គង​ពិសី​បាន​អស់លក្ខណ៍ពេលន...

បុរសម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ នៅវាលស្រែ ក្បែរភូមិ ខណៈដើរទៅមើលស្រូវ ពេលមេឃ កំពុងភ្លៀងរលឹម

បុរសម្នាក់ បានត្រូវរន្ទះបាញ់ស្លាប់ នៅវាលស្រែ ក្បែរភូមិ ខណៈពេលគាត់ បានដើរទៅមើលស្រូវ ពេលមេឃ កំពុងភ្លៀងរលឹម នៅរសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នៅភូមិសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស ។

អាន​បន្ត៖ បុរសម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ នៅវាលស្រែ ក្បែរភូមិ ខណៈដើរទៅមើលស្រូវ ពេលមេឃ...

​បុរស​ម្នាក់ ទាញ​ខ្វែវ​កាប់​ស្ត្រី​ចំណាស់​ម្នាក់ ឱ្យស្លាប់ ដោយសារ​រឿង​គំនុំ​

បុរសកសិករម្នាក់ បានទាញខ្វែវ កាប់ទៅលើស្ត្រីចំណាស់ម្នាក់ បណ្តាលឲ្យស្លាប់ ព្រោះតែរឿងគំនុំមួយ គឺដោយសារខឹង ពូកែស្តីបន្ទោស ឲ្យម្តាយខ្លួន ញឹកញាប់ពេក ។

អាន​បន្ត៖ ​បុរស​ម្នាក់ ទាញ​ខ្វែវ​កាប់​ស្ត្រី​ចំណាស់​ម្នាក់ ឱ្យស្លាប់ ដោយសារ​រឿង​គំនុំ​

ក្របួច.កបានហើយ​ក្រុម​ដែល​សកម្ម​​លួចម៉ូតូគេ​ក្នុង​ក្រុង​​ប៉ោយ​ប៉ែត

ជនសង្ស័យ៤នាក់ដែលធ្វើសកម្មភាពលួចកាច់សោម៉ូតូយ៉ាងសកម្មក្រុងប៉ោយប៉ែតចាប់ខ្លួនបានហើយ ហើយត្រូវបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិច្បាប់ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ។

អាន​បន្ត៖ ក្របួច.កបានហើយ​ក្រុម​ដែល​សកម្ម​​លួចម៉ូតូគេ​ក្នុង​ក្រុង​​ប៉ោយ​ប៉ែត

ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ករណី​លួច​រថយន្ត​យ៉ាង​សកម្ម ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ចែករំលែក 5 ម៉ោ

សមត្ថកិច្ចជំនាញ នៃអធិការនគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីលួចរថយន្តយ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខណៈដែលក្រុមនេះ បានលួចរថយន្ដដឹកទំនិញរបស់ឈ្មោះ លឹម គឹមស្រ៊ុន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

អាន​បន្ត៖ ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ករណី​លួច​រថយន្ត​យ៉ាង​សកម្ម...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង២នាក់, ជាសះស្បើយ២១នាក់ និងគ្មានអ្នកស្លាប់ទេ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងចំនួន២នាក់

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង២នាក់,...

អត់​លុយ​ព្យាបាល​ម្តាយ​ឈឺ​នៅ​ពេទ្យ បែកគំនិត​រួម​ជា​មួយបក្សពួក​ធ្វើ​សកម្មភាព​ក្នុង​វត្ត

ជនសង្ស័យចំនួន២នាក់ ដោយម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីធ្វើសកម្មភាពកាច់.កម៉ូតូពីប្រជាពលរដ្ឋនៅក្នុងវត្ត តែមិនបានសម្រេច ។

អាន​បន្ត៖ អត់​លុយ​ព្យាបាល​ម្តាយ​ឈឺ​នៅ​ពេទ្យ...

ជំនាញ​ព្រហ្មទណ្ឌ ​តាម​ចាប់​បុរស​ម្នាក់​ដល់​ខេត្តព្រះវិហារ ករណី​សម្លា.ប់​ប្រុស​ស្នេហ៍​ក្នុង​បន្ទប់​ជួល ​នៅ​ខណ្ឌមានជ័យ

ករណីប្រទះឃើញមនុស្សដេកស្លា.ប់ អគារជួលក្នុងបន្ទប់ជាន់លើ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅម្តុំផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនល្មើសដល់ខេត្តព្រះវិហារ ។

អាន​បន្ត៖ ជំនាញ​ព្រហ្មទណ្ឌ ​តាម​ចាប់​បុរស​ម្នាក់​ដល់​ខេត្តព្រះវិហារ...

សមត្ថកិច្ច​អប់រំ​ស្ត្រី​ម្នាក់​ ករណីលក់​ស៊ី​ម​ទូរ​សព្ទ ​មិន​យក​អត្តសញ្ញាណប័ណ្ណ​

កម្លាំងផ្នែកការងារសន្តិសុខ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក្រោមការបញ្ជារបស់លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានសហការជាមួយនិងមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍កម្ពុជា និងកម្លាំងនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនស្ត្រីម្នាក់លក់ស៊ីមកាតទូរស័ព្ទ មិនយកអត្តសញ្ញាណប័ណ្ណ និងក្លែងបន្លំអត្តសញ្ញាណប័ណ្ណ ។

អាន​បន្ត៖ សមត្ថកិច្ច​អប់រំ​ស្ត្រី​ម្នាក់​ ករណីលក់​ស៊ី​ម​ទូរ​សព្ទ ​មិន​យក​អត្តសញ្ញាណប័ណ្ណ​

សង្ស័យនាំចូលទំនិញពីក្រៅប្រទេស មកលក់ ខុសច្បាប់! សមត្ថកិច្ចឆែកឆេរ រកឃើញ ២មុខ មិនចុះបញ្ជី!

ឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុន ខេប៊ីអេសខេ ត្រេឌីង ខមភេនី ត្រូវបានកម្លាំងចម្រុះ ដឹកនាំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្តិភាពសង្គមនៃក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យ ឆែកឆេរ ដោយសង្ស័យ នាំចូលទំនិញ រួមមាន ភេសជ្ជៈ និងនំកញ្ចប់ ពីក្រៅប្រទេស មកចែកចាយ នៅលើទៅផ្សារ ដោយមិនចុះបញ្ជីកាត្រឹមត្រូវតាមច្បាប់ ជាហេតុបង្កឱ្យប៉ះពាល់ដល់សុខភាពសារធារណៈ។

អាន​បន្ត៖ សង្ស័យនាំចូលទំនិញពីក្រៅប្រទេស មកលក់ ខុសច្បាប់! សមត្ថកិច្ចឆែកឆេរ រកឃើញ ២មុខ...

មិនដឹងជាមានរឿងអ្វី បុគ្គលិក កាស៊ីណូ ឃីង ក្រោន ជាជនជាតិវៀតណាម លោតសម្លា.ប់ខ្លួន

មានការភ្ញាក់ផ្អើល ទាំងព្រឹកព្រលឹម ដល់សន្តិសុខ និងបុគ្គលិកកាស៊ីណូ ឃីង ក្រោន ដោយមានបុរសម្នាក់ ដែលជាបុគ្គលិក លោតពីលើអគារ។ បុគ្គលិកនៅទីនោះ នាំគ្នាប្រញាប់ប្រញាល់ ជួយសង្គ្រោះ ដោយដឹកទៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែអកុសល ហួសពេលទៅហើយ។

អាន​បន្ត៖ មិនដឹងជាមានរឿងអ្វី បុគ្គលិក កាស៊ីណូ ឃីង ក្រោន ជាជនជាតិវៀតណាម លោតសម្លា.ប់ខ្លួន

បុគ្គលិក​ដឹក​អីវ៉ាន់​អន​ឡាញ​ម្នាក់​​និងបង្សពួក​ធ្វើសកម្ម​​ភាព​ដាក់​​នារី​ជាសិស្ស​២នាក់​ផ្អើល​

ជនសង្ស័យពីរនាក់ ក្នុងនោះម្នាក់ជាបុគ្គលិកដឹកអីវ៉ាន់តាមអនឡាញឱ្យក្រុមហ៊ុនមួយ និងបក្សពួកបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីយុវតីសិស្សសាលាម្នាក់ តែមិនបានសម្រេច បែរជាត្រូវជាប់ខ្នោះរបស់សមត្ថកិច្ចក្រុងតាខ្មៅទៅវិញ ។

អាន​បន្ត៖ បុគ្គលិក​ដឹក​អីវ៉ាន់​អន​ឡាញ​ម្នាក់​​និងបង្សពួក​ធ្វើសកម្ម​​ភាព​ដាក់​​នារី​ជាសិស្ស...