បណ្តាញសង្គម

មន្រ្តីយោធា ផ្ទុះអាវុធ បណ្តាលឲ្យ ក្មេងប្រុសម្នាក់ រងរបួស នៅសង្កាត់ ត្រពាំងក្រសាំង

ភ្នំពេញ ៖ មន្រ្តីយោធាម្នាក់ នៅក្រសួង ការពារជាតិ ពាក់ស័កិ្ត៤ បានផ្ទុះអាវុធ បង្កឲ្យក្មេងប្រុសម្នាក់ រងរបួស នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ នេះ ស្ថិតនៅភូមិ ត្រពាំងអញ្ចាញ៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែ ជនបង្ករូបនេះ ត្រូវបានកម្លាំងនគរបាល តាមចាប់ខ្លួនភ្លាមៗ ផងដែរ ។

អាន​បន្ត៖ មន្រ្តីយោធា ផ្ទុះអាវុធ បណ្តាលឲ្យ ក្មេងប្រុសម្នាក់ រងរបួស នៅសង្កាត់...

ចាប់ជនជាតិ វៀតណាមម្នាក់ នៅច្បារ អំពៅ ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ ជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅ ចំណុចផ្ទះជួល គ៦ ផ្លូវលេខ ៣៧១ ក្រុម១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ កាល ពីវេលាម៉ោង៨ និង២០នាទី យប់ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៥ ពាក់ព័ន្ធទៅនឹង ការរក្សាទុក និងប្រើប្រាស់ សារធាតុញៀន ខុសច្បាប់ ។

អាន​បន្ត៖ ចាប់ជនជាតិ វៀតណាមម្នាក់ នៅច្បារ អំពៅ ពាក់ព័ន្ធគ្រឿងញៀន

ជម្លោះពេល កំពុងផឹកស៊ី ព្រួតវាយសម្លាប់ នគរបាល ចាប់ជនសង្ស័យម្នាក់

កំពង់ចាម ៖ កម្លាំងនគរបាល ការិយាល័យ កណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្ត កំពង់ចាម សហការជាមួយ នគរបាល ស្រុកស្រីសន្ធរ ចុះទៅធ្វើការស្រាវជ្រាវភ្លាមៗ លើករណី ឃាតកម្មមួយ ស្ថិតនៅ ភូមិស្យាបឹងវែង ឃុំបារាយណ៍ ក្រោយពីមានសេចក្តី រាយការណ៍ថា មានបុរស ម្នាក់ត្រូវគេវាយ សម្លាប់ចោល។

អាន​បន្ត៖ ជម្លោះពេល កំពុងផឹកស៊ី ព្រួតវាយសម្លាប់ នគរបាល ចាប់ជនសង្ស័យម្នាក់

កម្លាំង អាវុធហត្ថឃាត់ខ្លួនកូន អភិបាលក្រុងច្បារមន និងបក្ខពួកពីបទ ចែកចាយគ្រឿងញៀន

 (កំពង់ស្ពឺ)៖ កម្លាំងអាវុធហត្ថ ខេត្ដកំពង់ស្ពឺ បានបង្ក្រាប ករណីចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ក្នុងនោះ មានម្នាក់ជាកូនប្រុស របស់អភិបាលក្រុងច្បារមន លោកស្រី ប៉ោ ស៊ីថា។

អាន​បន្ត៖ កម្លាំង អាវុធហត្ថឃាត់ខ្លួនកូន អភិបាលក្រុងច្បារមន និងបក្ខពួកពីបទ ចែកចាយគ្រឿងញៀន

រថយន្តកាមរី វ៉ារថយន្តហ៊ីណូ ជ្រុលទៅបុករឺម៉ក រងរបួសធ្ងន់ ស្រាល៥នាក់

កណ្តាល ៖ មនុស្ស ៥នាក់ រងរបួសធ្ងន់ស្រាល ដោយសារតែ រថយន្តតូច មួយគ្រឿង បានវ៉ារថយន្តហ៊ីណូ ជ្រុលទៅបុករឺម៉ក មួយគ្រឿងទៀត កាលពីវេលាម៉ោង ៥ និង៤៩នាទី ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចន្លោះគីឡូម៉ែត្រ លេខ១៤និង១៥ ផ្លូវជាតិលេខ៦១ ចំណុចភូមិ ព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។

អាន​បន្ត៖ រថយន្តកាមរី វ៉ារថយន្តហ៊ីណូ ជ្រុលទៅបុករឺម៉ក រងរបួសធ្ងន់ ស្រាល៥នាក់

ម្តាយបានផឹកថ្នាំពុល សំលាប់ខ្លួនឯង និងកូនតូចៗពីរនាក់

នៅរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥នេះ មានករណី ឃាតកម្មមួយ កើតឡើងដោយ ម្តាយបានផឹកថ្នាំពុល សំលាប់ខ្លួនឯង និងកូនតូចៗពីរនាក់ ស្ថិតក្នុងភូមិ សោមត្រកថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ព្រោះតែមូលហេតុ ខឹងប្តីផឹកស្រាច្រើន ហើយមិនចូលផ្ទះ លុះពេលចូលផ្ទះម្តងៗ រករឿងប្រពន្ធ ។

អាន​បន្ត៖ ម្តាយបានផឹកថ្នាំពុល សំលាប់ខ្លួនឯង និងកូនតូចៗពីរនាក់

បុរសវ័យក្មេងម្នាក់ បានពុលត្រីកំពត

កំពង់ឆ្នាំង ៖ បុរសវ័យក្មេងម្នាក់ បានពុលត្រីកំពត ក្រោយពីរូបគេ បានទិញត្រី កំពតនោះ ពីអ្នកនេសាទ យកមកស្ងោរជ្រក់ ហូបតែម្នាក់ឯង ។

អាន​បន្ត៖ បុរសវ័យក្មេងម្នាក់ បានពុលត្រីកំពត

អគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋនៅ ម្តុំផ្សារតាប៉ាង

ភ្នំពេញ ៖ អគ្គិភ័យបាន ឆាបឆេះផ្ទះ ប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ ទាំងព្រឹកព្រលឹមអុរ នៅម្តុះផ្សារ តាប៉ាង សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ត្រូវបានបញ្ជូន ទៅកាន់ កន្លែងកើតហេតុ ដើម្បីបាញ់ ទឹកពន្លត់ ។

អាន​បន្ត៖ អគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋនៅ ម្តុំផ្សារតាប៉ាង

ស្ត្រីម្នាក់ត្រូវ រថយន្តដឹកថ្ម បើកបុកបណ្តាលឲ្យស្លាប់ ដាច់សាច់ទាំងដុំៗ ខ្ទាតពេញផ្លូវ

ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ដោយដាច់សាច់ ជាដុំៗ ខ្ទាត់ពេញផ្លូវ យ៉ាងអាណោចអាធម បន្ទាប់ពីត្រូវបាន រថយន្តធន់ធំដឹកថ្ម មួយគ្រឿង បើកបុកពីក្រោយ ខណៈស្តី្ររងគ្រោះ ជិះម៉ូតូទៅយក អាគុយតែម្នាក់ឯង ។

អាន​បន្ត៖ ស្ត្រីម្នាក់ត្រូវ រថយន្តដឹកថ្ម បើកបុកបណ្តាលឲ្យស្លាប់ ដាច់សាច់ទាំងដុំៗ...

សមត្ថកិច្ច ចាប់ស្រ្តីម្នាក់ទៀត ពាក់ព័ន្ធការជួញដូរ គ្រឿងញៀន ពេលកំពុងហូបការ

កំពង់ចាម៖ លោក ប៉ែន រ័ត្ន ស្នងការនគរបាល ខេត្តកំពង់ចាម នៅល្ងាចថ្ងៃនេះ កម្លាំងសមត្ថកិច្ច របស់លោក បានឃាត់ខ្លួន ស្រ្តីម្នាក់ទៀត ជាមេជួញដូរ គ្រឿងញៀន ដ៏សកម្មម្នាក់ បន្ទាប់ពីបក្ខពួក របស់ស្រ្តីរូបនេះចំនួន ៣នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអាទិត្យមុននេះ នៅក្នុងបុរីប៉េងហួត ក្នុងភូមិបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

អាន​បន្ត៖ សមត្ថកិច្ច ចាប់ស្រ្តីម្នាក់ទៀត ពាក់ព័ន្ធការជួញដូរ គ្រឿងញៀន ពេលកំពុងហូបការ

ជនសង្ស័យម្នាក់​ដែលបាញ់ជាង​៣០គ្រាប់​ គំរាមប៉ូលិស​ចរាចរណ៍ក្រុងច្បារមន ​ចូលសារភាពនៅព្រឹកនេះ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលប្រើកំាភ្លើង ម៉ាក ឡុក បាញ់ជាង៣០គ្រាប់ ឡើងលើគំរាម ប៉ូលិសចរាចរណ៍ ខណៈដែលនគរបាលចរាចរណ៍ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឃាត់ផាកពិន័យ តាមច្បាប់ពីបទបើកបរ លើសល្បឿនកំណត់ បានចូលសារភាព នៅស្នងការដ្ឋានន គរបាលរាជ ធានីភ្នំពេញ ។

អាន​បន្ត៖ ជនសង្ស័យម្នាក់​ដែលបាញ់ជាង​៣០គ្រាប់​ គំរាមប៉ូលិស​ចរាចរណ៍ក្រុងច្បារមន...

បង្ក្រាប​ជនសង្ស័យ លួចគោដ៏សកម្ម ​៣នាក់​ នៅ​ស្រុក​បាណន់

 ខេត្តបាត់ដំបង ៖ ជនសង្ស័យ លួចគោ៣នាក់ ត្រូវកម្លាំងសមត្ថកិច្ច របស់ស្នងការខេត្ត សហការជាមួយ សមត្ថកិច្ច ស្រុកបាណន់ ធ្វើការបង្ក្រាបបាន ខណៈពួកគេកំពុង ធ្វើសកម្មភាព កាប់ពន្លះយក សាច់គោ ២ក្បាល កាលពីវេលាម៉ោង ០៣ទៀបភ្លឺ ថ្ងៃទី១០ មីនា ២០១៥ នេះ ស្ថិតនៅចំណុចភូមិស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

អាន​បន្ត៖ បង្ក្រាប​ជនសង្ស័យ លួចគោដ៏សកម្ម ​៣នាក់​ នៅ​ស្រុក​បាណន់

សមត្ថកិច្ចប្រើពេលជាច្រើនម៉ោង រំដោះប្រពន្ធ ពីការវាយធ្វើបាបរបស់ប្តីញៀនថ្នាំ នៅស្រុកមេមត់

ត្បូងឃ្មុំ ៖ កម្លាំងចម្រុះ ស្រុកមេមត់ បានឃាត់ខ្លួនបុរសម្នាក់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោយពេលបង្ខាំង ប្រពន្ធនៅក្នុងផ្ទះ ហើយធ្វើទារុណកម្ម វាយធ្វើបាប យ៉ាងដំណំ, នេះបើតាម លោក ព្រំ វុទ្ធី មេបញ្ជាការ អាវុធហត្ថស្រុក មេមត់ បានប្រាប់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥នេះ ។

អាន​បន្ត៖ សមត្ថកិច្ចប្រើពេលជាច្រើនម៉ោង រំដោះប្រពន្ធ ពីការវាយធ្វើបាបរបស់ប្តីញៀនថ្នាំ...

តុលាការ​ឃុំខ្លួន​នារី​ខ្មែរ​បី​នាក់​និង​បុរស​នី​ហ្សេ​រី​យ៉ា​ពីរ​នាក់ ករណី​ជំរិត​ទារប្រាក់​តាម​វី​ង

ភ្នំពេញ ៖ នារីខ្មែរបីនាក់ និងបុរសជនជាតិ នីហ្សេរីយ៉ា ពីរនាក់ ត្រូវបានចៅក្រម ស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ លោក អ៊ឹម វណ្ណះ សម្រេចកាលពី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥ ឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន ក្រោមការចោទប្រកាន់ ពីបទជំរិតទារប្រាក់ តាមប្រព័ន្ធផ្ទេរប្រាក់ វីង ។

អាន​បន្ត៖ តុលាការ​ឃុំខ្លួន​នារី​ខ្មែរ​បី​នាក់​និង​បុរស​នី​ហ្សេ​រី​យ៉ា​ពីរ​នាក់...

ចោរ​ប្រដាប់​អាវុធ​ចូល​ប្លន់​អាជីវករ​លក់​មាស​នៅ​ផ្សារ​ស្ទោង​អស់​ជាង​១០០​តម្លឹង

ខេត្តកំពង់ធំ ៖ ក្រុមចោរប្រដាប់ កាំភ្លើងអាការ ៤ដើម បានសម្រុកចូលប្លន់ អាជីវករលក់មាស នៅក្នុងផ្សារស្ទោង អស់ចំនួន៣ទូរ យកបានមាសជាង ១០០តម្លឹង និងប្រាក់ ៩,០០០ដុល្លា រួចនាំគ្នាគេចខ្លួន ចូលក្នុងព្រៃបាត់តែម្តង ។

អាន​បន្ត៖ ចោរ​ប្រដាប់​អាវុធ​ចូល​ប្លន់​អាជីវករ​លក់​មាស​នៅ​ផ្សារ​ស្ទោង​អស់​ជាង​១០០​តម្លឹង

មេ អហ ខេត្តកពង់ស្ពឺៈ សមត្ថកិច្ចអាចគ្រប់គ្រងសភាពការណ៍ ករណីក្រុមចោរប្រុងប្លន់នៅវត្តបឹងតូច

កំពង់ស្ពឺៈ ចំពោះករណីមាន ក្រុមចោរប្រដាប់អាវុធ មួយក្រុម ប្រុងធ្វើសកម្មភាព ចូលប្លន់លុកាក់ និងទ្រព្យសម្បត្តិ នៅក្នុងវត្ត បឹងតូច ស្ថិតនៅឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឥឡូវនេះ កម្លាំងសមត្ថកិច្ចចម្រុះ អាចគ្រប់គ្រង ស្ថានភាពបានវិញហើយ បន្ទាប់ពី ចុះទៅជួយអន្តរាគមភ្លាមៗ នៅក្នុងវត្តនោះ។

អាន​បន្ត៖ មេ អហ ខេត្តកពង់ស្ពឺៈ សមត្ថកិច្ចអាចគ្រប់គ្រងសភាពការណ៍...

នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល និងខណ្ឌដូនពេញ បង្ក្រាបចោរឆក់ ជាសិស្សសាលា ២នាក់ ក្រោយធ្វើ សកម្មភាព មុខធនាគារប៊ូយ៉ុង

ភ្នំពេញ ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយ កម្លាំងនគរបាល ខណ្ឌដូនពេញ បានបើកប្រត្តិបតិការ ដេញបង្ក្រាប ក្រុមចោរឆក់ពីរនាក់ ជាសិស្សនិងនិស្សិត បានភ្លាមៗ ក្រោយពីពួកគេ បានធ្វើកសម្មភាព កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅធនាគារ ប៊ូយ៉ង តាមបណ្តោយ ផ្លូវព្រះនរោត្តម ក្នុងទឹកដី ខណ្ឌដូនពេញ។

អាន​បន្ត៖ នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល និងខណ្ឌដូនពេញ បង្ក្រាបចោរឆក់ ជាសិស្សសាលា ២នាក់...

រក​ឃើញ​ឃាតករ​ជា​ប្តី​បាញ់​សម្លាប់​ស្ត្រី​ជា​ប្រពន្ធ​នៅ​ស្ទឹង​ត្រែង

ខេត្តស្ទឹងត្រែង ៖ ពិតជាឈាមស្រែក ស្បែកហៅ ឃាតករដែលបាន បាញ់សម្លាប់ស្ត្រី នៅឯខេត្តស្ទឹងត្រែង ធាតុពិតគឺជា ប្តីជាទីស្រលាញ់ របស់ជនរងគ្រោះសោះ ។

អាន​បន្ត៖ រក​ឃើញ​ឃាតករ​ជា​ប្តី​បាញ់​សម្លាប់​ស្ត្រី​ជា​ប្រពន្ធ​នៅ​ស្ទឹង​ត្រែង

ក្រុមចោរ​ប្លន់​ ៦នាក់ កាំភ្លើង អាកា​៦ដើម​ ចូលប្លន់​អាជីវករ​ផ្សារស្ទោង​ យក​អស់​រាប់សិប​​តម្លឹង​ ខណ:​អគ្គិភ័យ​ឆេះផ្ទះ​ស្នងការខ្ទេច

កំពង់ធំ : ក្រុមចោរប្លន់ ចំនួន ៦នាក់ ជិះម៉ូតូ ៣គ្រឿង ប្រដាប់ដោយ កាំភ្លើងអាកាគ្រប់ដៃ កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥នេះ បានចូលទៅភ្ជង់ ប្លន់អាជីវករ លក់មាសប្តូរប្រាក់ នៅផ្សារស្ទោង ស្រុកស្ទោង ដោយយកអស់'គ្រឿងអល្លង្កា រាប់សិបតម្លឹង ហើយគេចខ្លួន ភ្លាមៗផងដែរ ខណ:ដែលកម្លាំងសមត្ថកិច្ច ជាច្រើននាក់ កំពុងតាមចាប់ ប្រផាប់ប្រភីង ។

អាន​បន្ត៖ ក្រុមចោរ​ប្លន់​ ៦នាក់ កាំភ្លើង អាកា​៦ដើម​ ចូលប្លន់​អាជីវករ​ផ្សារស្ទោង​...

បើករថយន្ត​បុក​ក្បាល​​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវរួច​បើក​រត់​ អាវុធហត្ថ​ចាប់​សុំ​សម្រួល​មិន​បាន​ឈ្លោះ​ជាមួយ​សមត្ថកិច្ច ​អាងខ្នង​អ្នកធំ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ត ព្រូស ជ្រុលទៅបុក ក្បាលព្រញថ្ម ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យ រងការខូចខាត ហើយបានព្យាយាម បើករត់គេច ទៅប្រមាន២០០ម៉ែត្រ ក៏ត្រូវអាវុធហត្ថ ខណ្ឌចំការមន ធ្វើការឃាត់ រួចបញ្ចូនអ្នកបើកបរ ទៅកន្លែង កើតហេតុវិញ ។

អាន​បន្ត៖ បើករថយន្ត​បុក​ក្បាល​​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវរួច​បើក​រត់​...

ក្មេងប្រុស​៣នាក់​ លង់ទឹកស្រះស្លាប់ នៅស្រុកព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុស៣នាក់ ក្នុង២នាក់ ជាបងប្អូន បង្កើតនឹងគ្នា និងម្នាក់ទៀតជា បងប្អូនជីដូនមួយ ត្រូវគេប្រទះឃើញ ស្លាប់ក្នុងទឹកស្រះ ទាំង៣នាក់ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ០៣ និង៣០នាទី រសៀល ថ្ងៃទី០៦ មីនា ២០១៥ ស្ថិតនៅភូមិទ្រលោកត្បូង ឃុំភ្នលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


ប្រភពបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះ ១-ឈ្មោះ ផាត សុភី អាយុ៧ឆ្នាំ ២- ផាត សុភិន អាយុ៤ឆ្នាំ ទាំង២នាក់នេះ ជាបងប្អូនបង្កើតនឹងគ្នា មានឪពុកឈ្មោះ ផន សុផាត អាយុ៣២ឆ្នាំ និងម្តាយឈ្មោះសោម ម៉ៅ អាយុ៣១ឆ្នាំ មានទីលំនៅក្នុង ភូមិកើតហេតុខាងលើ និងម្នាក់ទៀតជា បងប្អូនជីដូនមួយ ឈ្មោះ រុំ ពិសិដ្ឋ អាយុ៦ឆ្នាំ មានឪពុកឈ្មោះ សន ម៉ៅ អាយុ៤២ឆ្នាំ និងម្តាយឈ្មោះ ផន សុភាន់ អាយុ២៨ឆ្នាំ រស់នៅក្នុង ភូមិជាមួយគ្នា ។

ប្រភពបន្តថា តាមការរៀបរាប់ពី ស្ត្រីម្នាក់ឈ្មោះ ជិន សាលួត ភេទស្រី ដែលមានផ្ទះក្បែរ ស្រះបានឱ្យដឹងថា ដំបូងគាត់បានមក រែកទឹក ស្រាប់តែបានឃើញស្បែកជើង ៣គូ នៅជិតមាត់ស្រះ ដោយមានការសង្ស័យ ក្រែងមានក្មេង លង់ទឹកស្រះ ក៏បានស្រែកប្រាប់គេឯង ឲ្យជួយចុះរាវ ក៏ប្រទះឃើញ សពក្មេងម្នាក់ រួចរាវបន្តទៀត ក៏ឃើញសពក្មេង ចំនួន២ថែមទៀត ទើបមានការ ភ្ញាក់ផ្អើលឡើង ។ បើតាមការរៀបរាប់ ពីឪពុកម្តាយ បាននិយាយថា ពួកគាត់បានបាត់ កូនៗរបស់គាត់ តាំងពីម៉ោង០២ និង៤០នាទី រសៀល ដោយមិននឹកស្មានថា កូនៗរបស់គាត់ មកលេងក្បែរ ទឹកស្រះនោះទេ ។

បើតាមការពិនិត្យ និងធ្វើកោសល្យវិច័យ ដែលមានមន្ត្រីន គរបាលជំនាញបច្ចេកទេស វិទ្យាសាស្ត្រគ្រូពេទ្យ និងអាជ្ញាមូលដ្ឋាន បាននិយាយថា ក្មេងប្រុសទាំង ៣នាក់ ពិតជាលង់ទឹក ស្លាប់ប្រាកដមែន តាមការពិនិត្យ នៅកន្លែងកើតហេតុ គឺដំបូងក្មេងប្រុស អាយុ៤ឆ្នាំ អាចរអិលជើង ធ្លាក់ទឹកស្រះមុន បន្ទាប់បងប្រុស ២នាក់ទៀត ចុះជួយក៏លង់ជាបន្តបន្ទាប់ ព្រោះទឹកស្រះនេះ មានចំណោទខ្លាំង ៕

ដកស្រង់ពី ៖ កោះសន្តិភាព