បណ្តាញសង្គម

អស់កែហើយ ! ចាប់បញ្ជូន​ដាក់មណ្ឌល​កែប្រែ​ជា​​លើក​​ទី​៨

ចេញពីមណ្ឌលកែប្រែ តែយុវជនរូបនេះមិនកែខ្លួនទេ បែរប្រព្រឹត្តនូវសារធាតុញៀនដដែល មិនតែប៉ុណ្ណោះ ធ្វើសកម្មភាពបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះថែមទៀតផង ក៏ត្រូវចាប់បញ្ជូនទៅមណ្ឌល ជីវិតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ។

អាន​បន្ត៖ អស់កែហើយ ! ចាប់បញ្ជូន​ដាក់មណ្ឌល​កែប្រែ​ជា​​លើក​​ទី​៨

ចាប់​ចិន​ប្រុស​-​ស្រី​ជួញដូរ​សារធាតុ​ញៀន​នៅ​លើ​​ដី​​ព្រះ​សីហ​នុ ចែករំលែក

កាលពីវេលាម៉ោង០៧និង២០នាទីថ្ងៃទី៣១ ឧសភា កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការចុះបង្ក្រាបលើករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបុរីBS ស្ថិតក្នុង ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

អាន​បន្ត៖ ចាប់​ចិន​ប្រុស​-​ស្រី​ជួញដូរ​សារធាតុ​ញៀន​នៅ​លើ​​ដី​​ព្រះ​សីហ​នុ ចែករំលែក

សូមប្រុងប្រយ័ត្ន! ល្បិចថ្មី៖ ជនសង្ស័យ ១ក្រុម បន្លំខ្លួន ចូលទៅទិញទឹកផឹក រួចលួចយកម៉ូតូ ១គ្រឿង

ជនសង្ស័យ ១ក្រុម បានបន្លំខ្លួន ចូលទៅរកទិញទឹកផឹក នៅផ្ទះលក់ដូរមួយកន្លែង បន្ទាប់មក ក៏បានលួចយកម៉ូតូ ១គ្រឿង មិនតែប៉ុណ្ណោះ ខណៈម្ចាស់ម៉ូតូ ព្យាយាមចាប់ទាញយកម៉ូតូមកវិញ ត្រូវជនសង្ស័យ រុញបណ្ដាលឲ្យដួលត្រឡប់ត្រឡិនថែមទៀតផង។

អាន​បន្ត៖ សូមប្រុងប្រយ័ត្ន! ល្បិចថ្មី៖ ជនសង្ស័យ ១ក្រុម បន្លំខ្លួន ចូលទៅទិញទឹកផឹក...

សមត្ថកិច្ច ចុះកម្ទេចដើមកញ្ឆាជាង ៥០០ដើម ដែលគេលួចដាំ នៅក្នុងព្រៃ នៅស្រុកភ្នំក្រវាញ

ដើមកញ្ឆាចំនួន ៥៣០ដើម ដែលជនខិលខូច លួចដាំ នៅក្នុងព្រៃ ត្រូវបាននគរបាលស្រុកភ្នំក្រវាញ សហការកងរាជអាវុធហត្ថ ចុះទៅកម្ទេចចោល។

អាន​បន្ត៖ សមត្ថកិច្ច ចុះកម្ទេចដើមកញ្ឆាជាង ៥០០ដើម ដែលគេលួចដាំ នៅក្នុងព្រៃ នៅស្រុកភ្នំក្រវាញ

ក្លាយជាឃាតក សម្លា.ប់ក្មួយប្រុស ព្រោះ​ប្រចណ្ឌ​នឹងប្រពន្ធ បានរត់គេចខ្លួន ពីកំពង់ធំ ទៅស្រុកម៉ាឡៃ បម្រុងឆ្លងទៅថៃ តែត្រូវ​បានចាប់ខ្លួន

បុរសម្នាក់ ក្លាយជាឃាតក សម្លា.ប់ក្មួយប្រុស ព្រោះភ្លើងប្រចណ្ឌនឹងប្រពន្ធ។ ក្រោយសម្លា.ប់ក្មួយហើយ បុរសនោះ បានរត់គេចខ្លួន ពីខេត្តកំពង់ធំ មកស្រុកម៉ាឡៃ បម្រុងឆ្លងដែនទៅថៃ ក៏ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅភូមិដំបូកវិល ឃុំ.ស្រុកម៉ាឡៃ។

អាន​បន្ត៖ ក្លាយជាឃាតក សម្លា.ប់ក្មួយប្រុស ព្រោះ​ប្រចណ្ឌ​នឹងប្រពន្ធ បានរត់គេចខ្លួន...

ទាហាន​វៀតណាមបា.ញ់​ពលករ​ខ្មែរ​លី​បារីឆ្លង​ដែន​ម្នាក់​របួស ឯជាង១០នាក់រត់ចែក​ជើង​គ្នា

កងទាហានវៀតណាមបានបា.ញ់រះមកលើប្រជាពលរដ្ឋខ្មែរដែលកំពុងលីបារី«ហេរ៉ូង» ឆ្លងដែនចំនួន១៤នាក់ កាលពីវេលាម៉ោង០៣ និង៣០នាទីទៀបភ្លឺ ឈានចូលដល់ថ្ងៃទី៣១ ឧសភា នៅចំណុចស្ពានមុខបង្គោលលេខ309 ក្នុងភូមិកោះចំការ ឃុំបឹងសាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។

អាន​បន្ត៖ ទាហាន​វៀតណាមបា.ញ់​ពលករ​ខ្មែរ​លី​បារីឆ្លង​ដែន​ម្នាក់​របួស...

ចាប់ខ្លួនចិនតៃវ៉ាន់៤​នាក់ នៅ​ភ្នំពេញនិង​កំពង់ស្ពឺ រឹបអូស​គ្រឿងញៀ.ន​ជាង​១,៤០០​គីឡូក្រាម និង​សារធាតុ​គីមី​ផ្សំ​ជាង​១១​តោន

សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបមន្ទីរពិសោធន៍លួចលាក់ កែច្នៃផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ចំនួន ៤នាក់ រឹបអូសសារធាតុញៀនជាង ១,៤០០គីឡូក្រាម និងសារធាតុគីមីជាង ១១តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ។

អាន​បន្ត៖ ចាប់ខ្លួនចិនតៃវ៉ាន់៤​នាក់ នៅ​ភ្នំពេញនិង​កំពង់ស្ពឺ...

យុវជន​ម្នាក់​បង្ហោះ​វី​ដេ​អូ​ថា ប៉ូលិស​ទារ​លុយ​៣០០​ដុល្លារ លោកស្នងការ​ខេត្ត​ព្រះ​សីហ​នុ បញ្ជា​ឲ្យ​ស្រាវជ្រាវ​ជា​បន្ទាន់​!

ករណីបង្ហោះ និងចែកចាយវីដេអូព័ត៌មានមិនពិតបំពុលសង្គម នៅលើបណ្តាញសង្គម Tik Tok ដោយយុវជនម្នាក់ឈ្មោះ @danh rayout415 ដែលបាននិយាយបង្អាប់បង្ខូចកេរ្តិ៍ឈ្មោះកម្លាំងជំនាញដែលចុះរឹតបណ្តឹងសណ្តាប់ធ្នាប់សាធារណៈ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ កន្លងមកថា បានទារលុយចំនួន៣០០ដុល្លារ ដោយសាររថយន្តរបស់យុវជនរូបនេះ ចតលើការ៉ូឡា ។

អាន​បន្ត៖ យុវជន​ម្នាក់​បង្ហោះ​វី​ដេ​អូ​ថា ប៉ូលិស​ទារ​លុយ​៣០០​ដុល្លារ...

កម្លាំង​នគរបាល​ខណ្ឌ​បឹង​កេងកង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​ម៉ាស៊ីន​ទឹកក្រឡុក​

កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចឆ្កឹះកូនសោរយកសម្ភារៈ នៅចំណុចដីឡូតិ៍គេទុកចោល ផ្លូវ២០៩ ភូមិ៤ ក្រុមទី២៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។

អាន​បន្ត៖ កម្លាំង​នគរបាល​ខណ្ឌ​បឹង​កេងកង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

ផ្ទុះអាវុធកណ្តាលក្រុងព្រះសីហនុ ផ្អើល​អស់​​សមត្ថ​​កិច្ច​មក​​ចុះ​​​ទាំងយប់ ​

កាលពីយប់ថ្ងៃទី២៦ ឧសភា មានករណីដកកាំភ្លើងភ្ជង់មនុស្ស រហូតឈានដល់ផ្ទុះអាវុធ១គ្រាប់ ស្ថិតនៅតាមបណ្ដោយផ្លូវមិត្តភាព (ក្បែរនឹងអធិការនគរបាលក្រុងព្រះសីហនុ) ត្រង់ចំណុចឃ្លាំងលក់ ឬជួលរថយន្តមួយកន្លែង ក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

អាន​បន្ត៖ ផ្ទុះអាវុធកណ្តាលក្រុងព្រះសីហនុ ផ្អើល​អស់​​សមត្ថ​​កិច្ច​មក​​ចុះ​​​ទាំងយប់ ​

នគរបា​ល២ស្រុ​ក​សហការគ្នា ​តាម​​ចាប់​ក្រុម​ចោរ​​បាន​សម្រេច

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកស្អាង ហើយជិះម៉ូតូគេចខ្លួនចូលទឹកក្រុងតាខ្មៅ ក៏ត្រូវបានកម្លាំងនគរបាលស្រុកស្អាង និងកម្លាំងនគរបាលក្រុងតាខ្មៅបានសហការគ្នាតាមចាប់ខ្លួនក្រុមចោរឆក់ទាល់តែបាន ។

អាន​បន្ត៖ នគរបា​ល២ស្រុ​ក​សហការគ្នា ​តាម​​ចាប់​ក្រុម​ចោរ​​បាន​សម្រេច

V ត្រឡប់មករក Fan វិញហើយ ក្រោយស្ងាត់មួយរយៈ ដោយសារចចាមអារ៉ាមស្នេហាឈូឆរពេក

V (BTS) បានក្លាយជាប្រធានបទដ៏ក្ដៅគគុកក្នុងបណ្ដាញសង្គមនៅប៉ុន្មានថ្ងៃមុន ទាក់ទងនឹងរូបភាពជាច្រើនដែលអ្នកគាំទ្រគិតថាលោកជិះឡានជាមួយនឹង Jennie (BLACKPINK) ទៅកោះជេជូ។

អាន​បន្ត៖ V ត្រឡប់មករក Fan វិញហើយ ក្រោយស្ងាត់មួយរយៈ ដោយសារចចាមអារ៉ាមស្នេហាឈូឆរពេក

អាណិត​ណាស់! ក្មេង​តូច​ត្រូវ​ម្តាយ​រត់​ចោល​ ឪពុក​ត្រូវ​ចាប់​ខ្លួន​ទៀត​

ក្រោយពេលទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលបាត់ម៉ូតូ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងនគរបាលប៉ុស្តិ៍អូរតាវ៉ៅ សហការជាមួយនឹងនគរបាលប៉ុស្តិ៍ត្រែង បានចាប់ខ្លួនជនសង្ស័យលួចម៉ូតូ និងរកឃើញម៉ូតូ២គ្រឿង ។

អាន​បន្ត៖ អាណិត​ណាស់! ក្មេង​តូច​ត្រូវ​ម្តាយ​រត់​ចោល​ ឪពុក​ត្រូវ​ចាប់​ខ្លួន​ទៀត​

សមត្ថកិច្ច​ខណ្ឌទួលគោក​ ចាប់ខ្លួន​ស្ដ្រី​ម្នាក់ ករណី​ប្រើ​ហិ​.​ង្សា​លើ​កូនចិញ្ចឹម​អាយុ​៥​ឆ្នាំ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីប្រើដៃវា.យលើផ្ទៃមុខ និងប្រើដែកទំពួក សម្រាប់ព្យួរខោអាវវ៉ៃ លើក្មេងស្រីរងគ្រោះ ត្រូវជាកូនស្រីចិញ្ចឹមរបស់ខ្លួន ។

អាន​បន្ត៖ សមត្ថកិច្ច​ខណ្ឌទួលគោក​ ចាប់ខ្លួន​ស្ដ្រី​ម្នាក់...

ទីបំផុត! ទាំងអ្នក​លួច​ទាំង​អ្នក​ទិញ​ជាប់​ខ្នោះ​បញ្ជូនទៅតុលាការ​ទាំង​​២​

ជនសង្ស័យចំនួន០២នាក់ដែលម្នាក់ខ្ចីម៉ូតូគេស៊ីដាច់យកទៅបញ្ចាំ និងម្នាក់ទៀតអ្នកទទួលផលចោរកម្ម ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៥ ឧសភាព នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយបញ្ចប់ការសួរនាំ។

អាន​បន្ត៖ ទីបំផុត! ទាំងអ្នក​លួច​ទាំង​អ្នក​ទិញ​ជាប់​ខ្នោះ​បញ្ជូនទៅតុលាការ​ទាំង​​២​

ម៉ូតូ​កម្មករ ចត​ក្នុង​រោងចក្រ​ស៊ី​កូ ក្រុង​បា​វិត ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​ជា​ច្រើន​គ្រឿង ដោយ​មិនដឹង​មូលហេតុ

ម៉ូតូរបស់កម្មករ យ៉ាងហោចណាស់ជាង ២០គ្រឿង ដែលចតនៅទីតាំងចំណត នៅរោងចក្រស៊ីកូ ស្ថិតក្នុងក្រុងបាវិត ត្រូវបានអគ្គិភ័យឆាបឆេះសល់តែគ្រោងឆ្អឹង ដោយមិនដឹងពីមូលហេតុ ។

អាន​បន្ត៖ ម៉ូតូ​កម្មករ ចត​ក្នុង​រោងចក្រ​ស៊ី​កូ ក្រុង​បា​វិត...

បញ្ជូន​ជនសង្ស័យ​ ៣​នាក់ ទៅ​តុលាការ ករណី​លួច​គាស់​យក​សម្ភារ​ក្នុង​រោងចក្រ ចែករំលែក

ករណីចោរកម្មមួយ ដោយក្រុមជនសង្ស័យបានគាស់ក្នុងរោងចក្រ លួចយកសម្ភារយ៉ាងសកម្ម ត្រូវបានកម្លាំងនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

អាន​បន្ត៖ បញ្ជូន​ជនសង្ស័យ​ ៣​នាក់ ទៅ​តុលាការ ករណី​លួច​គាស់​យក​សម្ភារ​ក្នុង​រោងចក្រ ...

កម្មកររោងចក្រកាត់ដេរ កំពុងធ្វើការ ស្រាប់តែ​ឆ្លង​ភ្លើង ឆាបឆេះម៉ូតូ អស់ ៤៣គ្រឿង នៅក្នុង​ចំណត!

ឆ្លងភ្លើងម៉ូតូ បានបង្កឲ្យឆាបឆេះម៉ូតូកម្មករកម្មការិនី ដែលចតទុក ក្នុងរោង នៅក្នុងរោងចក្រកាត់ដេរ ស៊ីកូ។ ក្រុមកម្មករ បានជួយពន្លត់ភ្លើងឆាបឆេះនោះ ទើបខូចខាតត្រឹមតែ ៤៣គ្រឿង ខណៈនៅក្នុងរោងដាក់ម៉ូតូនោះ មានម៉ូតូរបស់កម្មករកម្មការិនី សរុបជាង ១០០០គ្រឿង។

អាន​បន្ត៖ កម្មកររោងចក្រកាត់ដេរ កំពុងធ្វើការ ស្រាប់តែ​ឆ្លង​ភ្លើង ឆាបឆេះម៉ូតូ អស់ ៤៣គ្រឿង...

១ថ្ងៃ លួចបានអាគុយឡាន ៤ តែមានអ្នក​លួច​បន្ត អស់ ២!

ប៉ូលិសបានឃាត់ខ្លួនក្រុមក្មេងស្ទាវបីនាក់ ដោយសារតែលួចអាគុយឡាន។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ ក្រុមយុវជនវ័យក្មេងទាំងនេះ ជាមុខសញ្ញា ចោរដើរលួចអាគុយឡាន។

អាន​បន្ត៖ ១ថ្ងៃ លួចបានអាគុយឡាន ៤ តែមានអ្នក​លួច​បន្ត អស់ ២!

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​ប្លន់​យ៉ាង​សកម្ម ក្នុង​រាជធានី​ភ្នំពេញ

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាប្លន់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ។ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី ខែ១៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះបិទស្កុតម៉ូតូ ផ្លូវ៣០ម៉ែត ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រាជធានីភ្នំពេញ ។

អាន​បន្ត៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​ប្លន់​យ៉ាង​សកម្ម ក្នុង​រាជធានី​ភ្នំពេញ

ចាក់សោ​.​ក​ម៉ូតូ​ទុក​ចោល​មុខ​ផ្ទះ​ជួល​ចូល​ដេក លុះ​ចេញពី​បន្ទប់​វិញ​បាត់​ផ្អើល​ឆោឡោ

រហូតមកដល់វេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ជនរងគ្រោះម្នាក់បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលស្ទឹងកាច់ ក្រោយពីបានបាត់ម៉ូតូស៊េរីទំនើប០១គ្រឿង នៅចំណុចបន្ទប់ជួលដីថ្មី ផ្លូវទី២ ស្ថិតក្នុងភូមផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលហេតុការណ៍បាត់ម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។

អាន​បន្ត៖ ចាក់សោ​.​ក​ម៉ូតូ​ទុក​ចោល​មុខ​ផ្ទះ​ជួល​ចូល​ដេក...