បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៥និង១០នាទីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ មានប្រជាពលរដ្ឋបានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋានឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ពីករណីចោរចូលលួចដាប់យកត្បូងព្រះធបដិមា នៅក្នុងវត្តឈូក ហើយចោរម្នាក់នោះក៏ត្រូវបានព្រះចៅអធិការវត្ត ចាប់ខ្លួនទុក រួចប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
ដោយសារតែភាពភ្លើតភ្លើន ជាមួយនឹងចង្វាក់ភ្លេងបទញាក់ ដែលខ្លួនស្រលាញ់ ធ្វើឲ្យយុវជន ០៣នាក់ អាចនឹងក្លាយទៅជាអ្នកទោស ត្រូវខូចអនាគតដោយសារតែការប្រើអំពើហិង្សា ឡើងទៅដល់លើឆាក វាយក្រុមតន្ដ្រីករ «បទុមសូរិយា តន្ត្រីសម័យនិងបូរាណ» ផ្អើលអស់អ្នកចូលរួមមង្គលការ រត់ចែកជើងគ្នា ។
អានបន្ត៖ សុំបទញាក់មិនបាន ឡើងវាយក្រុមតន្ត្រីករដល់លើឆាក ផ្អើលរោងការ...
ជនសង្ស័យមុខសញ្ញាធ្វើសកម្មភាពឆក់ទូរសព្ទ តាមផ្លូវសាធារណៈ ចំនួន ២នាក់ ក្នុងចំណោមបក្សពួកគេ ៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្រាវជ្រាវ និងឃាត់ខ្លួន បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ ចាត់ការតាមនីតិវិធី។
អានបន្ត៖ យុវជន ៣នាក់ ឆក់ទូរសព្ឌ តែពេលប៉ូលិសចាប់បញ្ជូនទៅតុលាការ បានតែ ២នាក់
លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ ដោយមានផ្សែងហុយខ្មួលខ្មាញ់ ទៅលើអាកាស។ ហេតុការណ៍នោះ បានកើតឡើង នៅវេលាម៉ោង ១១ និង ៣០នាទី កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅឃុំប៉ើស២ ស្រុកក្រូចឆ្មារ ទ្រព្យសម្បត្តិ នៅលើផ្ទះបានក្លាយជាចំណីរបស់អគ្គិភ័យ។
អានបន្ត៖ ទុស្សេខ្សែភ្លើង ឆាបឆេះលំនៅដ្ឋានអស់មួយខ្នង ទាំងព្រឹក...
ប្រជាពលរដ្ឋ ដែលមានរថយន្តបើកបរតាមដងផ្លូវ ត្រូវបានជនមិនស្គាល់មុខគប់កញ្ចក់រថយន្ត បណ្ដាលឱ្យបែកកញ្ចក់។ ជាក់ស្ដែង នៅយប់វេលាម៉ោង ៩ និង ៣០នាទី យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មានជនសង្ស័យម្នាក់ បានស្ទាក់គប់រថយន្ត ដោយមានកិច្ចអន្តរាគមន៍ពីកម្លាំងនគរបាលជននោះត្រូវបានចាប់ខ្លួន បញ្ជូនមកសួរនាំ នៅអធិការរដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ។
អានបន្ត៖ យុវជនម្នាក់ អត់មានការងារធ្វើ បែរជាមកស្ទាក់គប់កញ្ចក់រថយន្តគេទៅវិញ!
រឿងកូនឆ្កែ១ក្បាល លោតចេញពីរ៉ឺម៉កម៉ូតូ រត់ចូលក្រោមរថយន្តកិនងាប់ ធ្វើអោយម្ចាស់ឆ្កែផ្ទុះកំហឹងបង្កហិ.ង ទាញផ្គាក់ដេញកាប់អ្នកបើកបររថយន្ត និងវាយកម្ទេចស្តុបរថយន្តបណ្តាលឲ្យរងការខូចខាតនោះ នៅពេលនេះ ម្ចាស់ឆ្កែ បានសារភាព ពេលនោះខ្លួនខឹងពេក ទប់កំហឹងមិនបាន ទើបកើតជារឿងហិង្សាបែបនេះ ។
អានបន្ត៖ ម្ចាស់ឆ្កែសារភាពថា ពេលនោះខ្លួនខឹងខ្លាំងទប់កំហឹងមិនបាន...
ជនសង្ស័យជាសិស្សសាលា ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ ឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ សាកសួរ បន្ទាប់ពីជនសង្ស័យទាំងនោះ បានលួចយកអាវ ដែលតាំងលក់ នៅមុខហាង យីហោ ម៉ាកតារា ស្ថិតនៅជិតរង្វង់មូលផ្សារដើមថ្កូវ តាមផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
អានបន្ត៖ យុវជន ៣នាក់ ចង់ពាក់អាវ Downhill តាំងមុខហាង បែរជាលេងផ្លូវកាត់!
សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានធ្វើការពួនស្ទាក់ចាប់ខ្លួនឧក្រិដ្ឋ ជនជាជនជាតិវៀតណាម ១ក្រុម មានគ្នា៦នាក់ (ស្រីម្នាក់) ពាក់ពន្ធករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម ជំរិតទារប្រាក់ និងសន្និធិអាវុធខុសច្បាប់ ។
អានបន្ត៖ វៀតណាម៦នាក់ ចាប់បង្ខាំងនារី៣នាក់ ជំរិតទារប្រាក់ជាង៣ម៉ឺនដុល្លារ...
បុរសជាសន្តិសុខក្រុមហ៊ុនឯកជនម្នាក់ បន្ទាប់ពីមិនស្រួលខ្លួន ពឹងឲ្យអ្នករួមការងារជួយកោសខ្យល់ ពីក្បាលព្រលប់ ដល់យប់ឡើងកណ្តាលអាធ្រាត្រ ដើរទៅមើល ស្រាប់តែប្រទះឃើញដេកស្លា.ប់បាត់ កាលពីវេលាម៉ោង ១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នៅកន្លែងយាមរោងចក្រវ៉ាស៊ីង ព្រីន ខូអិលធីឌី ស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រហូតដល់ព្រឹកឡើង ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យ ធ្វើកំណត់ហេតុ។
អានបន្ត៖ កោសខ្យល់ពីក្បាលព្រលប់ ដល់យប់កណ្តាលអាធ្រាត្រ គាំងបេះដូង
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប្រជាការពារ មេភូមិ ប្រជាពលរដ្ឋ ចាប់ឃាត់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច ចំណែកបក្សពួក៤នាក់ទៀតរត់គេចខ្លួនបាត់ ក្រោយពីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ក្រវិលកំប៉ុងភេសជ្ជៈត្រូវរង្វាន់ កាតទូរស័ព្ទពីកន្លែងអ្នកលក់ដូរ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅផ្លូវបេតុង កែងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
អានបន្ត៖ ដើរលួចប៉ះចំសុទ្ធតែក្រវិលកំប៉ុងត្រូវរង្វាន់ រត់យកទៅឱ្យបក្សពួក...
យុវជន២នាក់ បានបើករ៉ឺម៉កម៉ូតូមួយគ្រឿង ដឹកកូនឆ្កែមួយក្បាល ដាក់នៅខាងក្រោយ ស្រាប់តែកូនឆ្កែនោះ បានលោតចេញពីលើរ៉ឺម៉កម៉ូតូ ស្របពេលមានរថយន្តមួយគ្រឿង បានមកដល់ ក៏បានកិនងាប់តែម្ដង បង្កឲ្យយុវជនជាម្ចាស់ឆ្កែ ផ្ទុះកំហឹង បង្កជាហិង្សា ទាញដំបងទីប កាំបិតផ្គាក់ ដេញកាប់ម្ចាស់រថយន្ត និងយកដុំឥដ្ឋ ថែមទាំងវាយកម្ទេចស្តុបរថយន្តបណ្តាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ ។
យ៉ាងហោចណាស់មានជនសង្ស័យ២៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ។
យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល១៥នាក់។
ជនសង្ស័យប្រុស-ស្រី ចំនួន ០៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ចុះបង្រ្កាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុចជាប់វិទ្យាល័យអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អានបន្ត៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀ.ន ប្រុសស្រី ៣នាក់ ត្រូវចាប់ខ្លួន...
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្នុងកោះពេជ្រ ស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
អានបន្ត៖ អាវុធហត្ថបញ្ជូនជនសង្ស័យពីរនាក់ទៅតុលាការ ករណីលួចម៉ូតូនៅក្នុងកោះពេជ្រ
សេចក្តីរាយការណ៍ជាបឋមថា មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះលក់សំបកកង់រថយន្ត យ៉ាងសន្ធោសន្ធៅ នៅជិតទូរទស្សន៍អាស៊ីអាគ្នេយ៍ ទល់មុខខារ៉ាអូខេ ដឺក្វីន ។
អានបន្ត៖ អគ្គិភ័យឆាប់ឆេះផ្ទះលក់សំបកកង់រថយន្តមួយ នៅបណ្ដោយផ្លូវទ្រុងមាន់
បើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ ក្រុមកាងារខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បន្តចូលរួមជាមួយក្រុមការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះបង្ក្រាបបទល្មើស ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃស្រល់របស់ក្រុមហ៊ុន អ៊ូជីសាន ចំនួន ០២ទីតាំង ដែលមានផ្ទៃដីសរុបទំហំ ៨៣១ហិកតា នៅក្នុងភូមិសាស្ត្រ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
យ៉ាងហោចណាស់ មានប្រជាពលរដ្ឋខ្មែរប្រុសស្រី ចំនួន ៧នាក់ទៀត បម្រុងលួចឆ្លងដែន ទៅប្រទេសថៃ នៅចំណុចចន្លោះបង្គោលសីមាលេខ៣០ ក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
អានបន្ត៖ ទោះជាខុសច្បាប់ ហើយប្រឈមនឹងឆ្លងកូវីដ តែប្រជាពលរដ្ឋខ្មែរ នៅតែលួចឆ្លងដែន...
ជាលើកទី២ ហើយ នៅចំណុចស្ពានជិតអាងចម្រោះទឹកស្អុយ ទី១ បន្ទាប់ពីរថយន្តព្រុស គឺរថយន្តលុចស៊ីស RX 300 ជួបគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍នោះ បានកើតឡើង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨ព្រឹក នៅផ្លូវមិត្តភាព (ផ្លូវលេខ៨០០) ត្រង់ចំណុចស្ពាន ជិតអាងចម្រោះទឹកស្អាត ស្ថិតនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុ /ខេត្តព្រះសីហនុ។
អានបន្ត៖ សូមប្រុងប្រយ័ត្ន! ២ថ្ងៃជាប់គ្នា ស្លា.ប់ ២នាក់ នៅទីតាំងតែមួយ...
មន្ត្រីជំនាញ នៃនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខារាជធានីភ្នំពេញ បានសហការជាមួយមន្ត្រី នៃនាយកដ្ឋានមន្ទីរពិសោធន៍ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មរាជធានី បាននាំយករថយន្តពិសោនធន៍ ចល័តផ្នែកម្ហូបអាហារ បន្តចុះត្រួតពិនិត្យនូវគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានី មុនឱកាសបុណ្យប្រពៃណីចិន-វៀតណាមមកដល់ ក្នុងនោះមន្ត្រីជំនាញ រកឃើញមឹកបកធំ ចំនួន ៦៨គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ ។
អានបន្ត៖ មឹកដាក់គីមី ត្រូវមន្ត្រីជំនាញដកហូត ៦៨គីឡូក្រាម...
អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីពេលថ្មីៗនេះ បានប្រកាសដាក់លេខទូរសព្ទ Hotline 117 ដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍នៅពេលមានបញ្ហាអ្វីកើតឡើងពិតប្រាកដ ពិសេសនៅពេលត្រូវការជំនួយពីនគរបាលជាតិ នៅទូទាំងប្រទេស២៤ម៉ោង លើ២៤ម៉ោង ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ស្មោះត្រង់តាមវិជ្ជាជីវៈ ។
អានបន្ត៖ លេខទូរសព្ទ ២ខ្សែ របស់ប៉ូលិស និងប៉េអ៊ឹម ប្រជាពលរដ្ឋចាំបាច់ត្រូវតែដឹង