យ៉ាងហោចណាស់ ក៏មានមនុស្សប្រុសស្រី ៤នាក់ បានស្លា.ប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តដឹកស្រូវ និងរថយន្តដឹកមាន់ នៅលើផ្លូវជាតិលេខ២ មូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ។
អានបន្ត៖ សូមបង្កើនការប្រុងប្រយ័ត្ន! ឡានដឹកស្រូវ និងឡានដឹកមាន់ បុកគ្នា ស្លា.ប់ ៤នាក់!
កម្លាំងចម្រុះ បានដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀនគ្រឿងស្រវឹង ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលអនុវត្តនៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវ ៧មករា ក្រុងសិរីសោភ័ណ។
អានបន្ត៖ មុនចូលឆ្នាំ កងកម្លាំងចម្រុះ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀ.នគ្រឿង ...
ក្រុមចោរដែលតែងតែធ្វើសកម្មភាពជិះម៉ូតូតាមស្ទាក់វា.យប្លន់ម៉ូតូអ្នកដំណើរនៅពេលយប់ ពេលនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកសំរោងទង បង្ក្រាបបានមួយសម្បុក ហើយកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅអយ្យការចាត់ការតាមនីតិវិធីច្បាប់។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេច រួចក៏ជិះរត់គេចខ្លួនអស់រយៈពេល២១ម៉ោង ក៏ត្រូវបានម្ចាស់ម៉ូតូតាមរកឃើញ ហើយក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបបឹងកក់ តាមបណ្ដោយផ្លូវ២៧៣(ទំនប់៧០) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
អានបន្ត៖ គេចខ្លួនត្រឹម២១ម៉ោង តែត្រូវចប់ត្រឹមម្ចាស់តាមរកឃើញទាន់...
ឡាន Prius ពណ៌ស បើកបុករបាំងចែកទ្រូងផ្លូវ នៅគល់ស្ពានអាកាសស្ទឹងមានជ័យ កាលពីម៉ោង ១២ និង ៣០នាទី រំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ បណ្តាលឱ្យឆេះសន្ធោរសន្ធៅ។
អានបន្ត៖ អាព្រូស បុកគល់ស្ពានអាកាសស្ទឹងមានជ័យ ឆេះទាំងកណ្តាលអាធ្រាត្រ! ចែករំលែក
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនិស្សិតស្រីម្នាក់មិនបានសម្រេច ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់បាន២នាក់ភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦យប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោកខណ្ឌកំបូល ។
អានបន្ត៖ និស្សិតស្រីម្នាក់ជួបនឹងបុរស២នាក់ធ្វើសកម្មភាព ផ្អើលផ្លូវជាតិលេខ៤
មន្រ្តីនគរបាលការិយាល័យព្រហ្មកំរិតធ្ងន់នៃស្នងការខេត្តចំនួន០៣នាក់បានរងការចោទប្រកាន់ថា បានព្យាយាមបញ្ចុះបញ្ចូលឲ្យភាគីរងគ្រោះក្នុងសំណុំរឿង «ឃា.ត.ក.ម្ម» ទទួលយកប្រាក់ចូលបុណ្យស.ព ចំនួន១,៥០០ដុល្លារពីភាគីជនសង្ស័យ ជាថ្នូរនឹងការដកពាក្យបណ្តឹងក្រៅផ្លូវតុលាការ។
នៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ អនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ឃឹម សាណេ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ នៅចំណុចក្នុងរោងចក្រ KKN3 ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។
អានបន្ត៖ ប៉ូលិសខេត្តកោះកុង ឃាត់ខ្លួនយុវជនម្នាក់ តាមដីកាចំនួន២ ពីបទប្រើហិ.ង្សា
កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែ០៣ ឆ្នាំ២០២២ បានឃាត់ខ្លួនស្ត្រីម្នាក់ ដែលមានតំណែងជាអនុប្រធានគ្រប់គ្រងចំណូលក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងករណីលួចប្រាក់ចេញពីទូដែកក្រសួងរ៉ែ និងថាមពល ជាង៥០ម៉ឺនដុល្លារ។
អានបន្ត៖ ឃាត់ខ្លួនមន្រ្តីក្រសួងរ៉ែម្នាក់ ពាក់ព័ន្ធនឹងករណីលួចប្រាក់ចេញពីទូដែកក្រសួង...
វេលាម៉ោង១៦និង៤៣នាទីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (បៀរ) មួយកន្លែងស្ថិតក្នុងភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ។
អានបន្ត៖ កម្លាំងនគរបាលខេត្តបាត់ដំបង បង្ក្រាបល្បែងស៊ីសងខុសច្បាប់(បៀរ) ២ទីតាំងផ្សេងគ្នា
កុមារាម្នាក់បានបាត់បង់ជីវិតភ្លាមៗ ក្រោយរេីសគ្រាប់មិនទាន់ផ្ទុះនៅក្នុងស្រែយកមកកាប់លេង បណ្តាលអោយផ្ទុះស្លា.ប់យ៉ាងអណោចអធ័ម នៅចំណុចភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង២រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ ។
អានបន្ត៖ ក្មេងរេីសគ្រាប់មិនទាន់ផ្ទុះយកទៅកា.ប់លេងផ្ទុះស្លា.ប់ភ្លាម ចែករំលែក
លោកអ៉ុឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាកសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសនិងពិន័យជាប្រាក់ចូលថវិការដ្ឋម្នាក់៨០លានរៀលទៅ លើជនជាប់ចោទចំនួន៣នាក់ជាមេខ្លោងពាក់ព័ន្ធសំណុំរឿងផលិតរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀ.នចំនួនជាង២តោន ដែលសមត្ថកិច្ចបង្ក្រាបបាននៅលើទឹកដីខេត្តកំពង់ស្ពឺ ។
អានបន្ត៖ កាត់ទោសមេខ្លោងគ្រឿងញៀ.នដាក់គុកអស់មួយជីវិត...
កម្លាំងនគរបាលស្រុកកំពង់ស្វាយ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរបស់ស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានពួនស្ទាក់ បង្ក្រាបករណីចោរកម្មលួចគោប្រជាពលរដ្ឋចំនួន ០៣ក្បាល នៅចំណុចត្រពាំងសាឃាយ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំនួន៣ គឺស្រុកបរិបូណ៌ ស្រុកកំពង់លែង និងស្រុកជលគិរី រួមនឹងសមត្ថកិច្ចចម្រុះរបស់ក្រុងកំពង់ឆ្នាំង បន្តចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ស្ថិតនៅតាមដងទន្លេសាប ដោយឃាត់ខ្លួនឈ្មួញប្រុសស្រី ចំនួន២នាក់ (ជនជាតិវៀតណាម និងខ្មែរ) ជាអ្នកចាំទទួលទិញផលត្រី ដែលបានមកពីការប្រព្រឹត្តបទល្មើសនេសាទ(ឆក់) នៅតំបន់បឹងទន្លេសាប ។
កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ បានស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន ដូចភ្លៀងរលឹម និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសគ្រឿងញៀនជិត ១គីឡូក្រាម ។
អានបន្ត៖ សមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ ដកហូតគ្រឿងញៀ.នជិត១គីឡូក្រាម...
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ករណីដឹកជញ្ជូនគ្រឿងញៀន យ៉ាងបើកចំហលើគោយន្តកន្ត្រៃ ចំនួន០៣គ្រឿង បម្រុងចូលមកខ្មែរតាមច្រកព្រំដែនខេត្តស្ទឹងត្រែង ប៉ុន្តែត្រូវកម្លាំងទាហាន និងប៉ូលិសការពារព្រំដែនរបស់ឡាវ បង្ក្រាបបានទាន់ពេលវេលា ។
អានបន្ត៖ លោក កែ គឹមយ៉ាន ហួសចិត្ត! គេដឹកគ្រឿងញៀ.នដោយចំហលើគោយន្តចូលកម្ពុជា...
យុវជនម្នាក់បានរងរបួសដៃឆ្វេង ត្រូវបានគ្រូពេទ្យដេរអស់២ថ្នេរ ខណ:ទាស់ទែងពាក្យសម្តីជាមួយនឹងយុវជនម្នាក់ទៀត ពាក់ព័ន្ធនឹងរឿងស្រីក៏ត្រូវគេទាញកាំ.បិ.តផ្គា.ក់.កា.ប់ប្រហារងរបួសតែម្តង ។
អានបន្ត៖ ប្រទូស្តរ៉ាយកា.ប់ចា.ក់គ្នា ក្រោយខាងស្រីសម្រេចជ្រើសយកបុរសទាំង២
កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ព្រមទាំងមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាប នៅចំណុចបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងចំណុចតាមផ្លូវ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អានបន្ត៖ ប៉ូលិស ចាប់ខ្លួនជនជាតិខ្មែរ ៣នាក់ និងរឹបអូសគ្រឿងញៀ.នជាង ១ គីឡូក្រាម...
លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ កាលពីនៅថ្ងៃទី២៨ ខែមីនា ម្សិលមិញនេះ ស្របតាមប្រសាសន៍៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលដាក់បទបញ្ជាឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសអភិបាលខេត្ត ជុំវិញបឹងទន្លេសាប រួមទាំងកម្លាំងនគរបាល មន្ត្រីរដ្ឋបាលជលផល រួមគ្នាបង្ក្រាប និងលុបបំបាត់បទល្មើសនេសាទទាំងអស់ ដើម្បីធានាអោយធនធានមច្ឆាជាតិ សម្បូរឡើងវិញ ។
អានបន្ត៖ សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទ នៅឃុំចំនួន៥ ក្នុងស្រុកពញាឮ
ស្រ្តីវ័យ៧១ឆ្នាំម្នាក់ បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងបងប្រុសបង្កើតរបស់ខ្លួនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីទាមទារដីទំហំជាង ១,០០០ម៉ែត្រការ៉េយកមកកវិញ ក្រោយបងប្រុសរបស់ខ្លួន បានធ្វើរបងបិទផ្លូវមិនអាចធ្វើដំណើរចេញចូលផ្ទះបាន។
អានបន្ត៖ ប្អូនស្រីប្ដឹងបងប្រុសបង្កើតទៅកាន់តុលាការ ទាមទារដីយកមកវិញ...
បុរសអាយុ ៥៦ឆ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៨ មីនា ២០២២ ពីបទឃា.តកម្មទៅលើកូនរបស់ខ្លួនឯង ប្រើប្រាស់ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ ។
អានបន្ត៖ ឃុំខ្លួនឪពុកបង្កើត ក្រោយប្រើហិ.ង្សាបណ្ដាលឲ្យកូនអាយុ ២ឆ្នាំ...