ក្មេងស្រីម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែកយុវជន ម្នាក់ រងរបួសធ្ងន់ បន្ទាប់ពីម៉ូត បុកជាមួយម៉ូតូ។ ហេតុការណ៍នេះ បានកើតឡើង នៅតាម បណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៣៦-៣៧ ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៤និង១៥នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។
អានបន្ត៖ ក្មេងស្រីស្លាប់ និងយុវជនម្នាក់ រងរបួសធ្ងន់ ដោយសារម៉ូតូ...
ឆ្លងចរន្តឧបករណ៍សូឡា បានបង្កជាភ្លើងឆាបឆេះ អស់ផ្ទះមួយខ្នង បំផ្លាញទ្រព្យសម្បត្តិជាច្រើន ។ ឧបទ្ទវហេតុនេះ បានកើតឡើ ងនៅវេលាម៉ោងជាង ៩ យប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ ត្រង់ចំណុចក្រុមទី១១ ក្នុងភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។ នគរបាលជំនាញ បានប្រាប់ឲ្យដឹងថាៈ ករណីនេះ មិនបានបង្កការប៉ះពាល់ ដល់ម្ចាស់ផ្ទះទេ ដោយភ្លាមៗ ជនរងគ្រោះទាំងគ្រួសារ បាននាំគ្នារត់ចេញទាន់។
អានបន្ត៖ សូឡាឆ្លងចរន្ត ឆេះអស់ផ្ទះមួយខ្នង បំផ្លាញទ្រព្យសម្បត្តិជាច្រើន
អំពើចោរកម្ម «លួច ឆក់ គាស់ទម្លុះទម្លាយលំនៅឋាន» ហាក់កំពុងពង្រីកសកម្មភាពកាន់តែខ្លាំងឡើងៗ នៅក្នុងក្រុងបាត់ដំបង មានគ្រប់រូបភាព ដែលគ្មានសញ្ញាថមថយឡើយ ដែលសមត្ថកិច្ចហាក់នៅមានកំរិតចំពោះវិធានការទប់ស្កាត់ ឬតាមដាននិងគ្រប់គ្រងមុខសញ្ញាជនដៃដល់ ។
អានបន្ត៖ លេចមុខចោរស្រីមានអាយកូមទាក់ទងដើរគាស់ផ្ទះ
កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន ៥នាក់ ខណៈក្រុមគ្រួសារជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ករណីទំនាស់ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស។
អានបន្ត៖ ចិត្តខ្លាំង! ខឹងញ៉ែសង្សារ កា.ប់បុរសម្នាក់ រងរបួស តែ ៥នាក់ ជាប់ខ្នោះ!
ជនសង្ស័យចំនួន០២នាក់ដែលចម្រាញ់ចេញពីក្នុងចំណោមអ្នកបំរើការសេវាខារ៉ាអូខេមានប្រុស មានស្រីចំនួន២១នាក់ ពាក់ព័ន្ធនឹងការជូញដូរគ្រឿ.ង.ញៀ.ននឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅប្រគល់ជូនសាលាដំបូងខេត្តនៅរសៀលថ្ងៃទី២៦ មេសា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ខណៈអ្នកបំរើសេវាដូចគ្នានេះចំនួន១៩នាក់ទៀត ត្រូវបានអប់រំឲ្យត្រឡប់ទៅផ្ទះវិញ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺថា កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានករណីបង្កហេតុ ដោយក្រុមបាតុករខុសច្បាប់ អតីតបុគ្គលិកណាហ្គាវើល បានរុញច្រានមកលើសមត្ថកិច្ច នៅពេលដែលសមត្ថកិច្ចកំពុងធ្វើការសម្របសម្រួល ហៅឲ្យឡើងរថយន្ត បែរជាក្រុមបាតុករនោះមិនព្រមស្តាប់ការណែនាំ ថែមទាំងបង្កអំពើហិង្សា មកលើសមត្ថកិច្ចជាស្ត្រី បណ្តាលឲ្យរបួសត្រូវក្បាល ស្មានិងខ្នង ។
អានបន្ត៖ អ្នកនាំពាក្យបំភ្លឺថា អតីតបុគ្គលិកណាហ្គាវើល...
នៅវេលាម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញផែននគរបាលយុត្តិធម៌ នៃអធិដ្ឋាននគរបាលស្រុកសាលាក្រៅ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ជិន អ៊ាង ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ថា មានករណីលួច (កាបូបលុយ) មួយករណី កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចតូបលក់ចាប់ហួយ ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
អានបន្ត៖ ចាប់ខ្លួនស្ត្រីម្នាក់ដល់ផ្ទះ ក្រោយទទួលបានពាក្យបណ្តឹងពីស្ត្រីម្នាក់ទៀត
ទីតាំងល្បែងអនឡាញបច្ចុប្បន្ននេះ ត្រូវគេមើលឃើញថា បានកើតមានស្ទើរតែគ្រប់ហាងកាហ្វេ នៅក្នុងក្រុងដូនកែវ ពិសេសគឺនៅជុំវិញផ្សារធំខេត្តតាកែវ ដោយមានអ្នកលេងហ៊ោរកញ្ជ្រៀវអឺងកង ប៉ុន្តែសំឡេងទាំងនោះ មិនបានប៉ះដល់ត្រចៀកអាជ្ញាធរ និងសមត្ថកិច្ចឡើយ សង្ស័យត្រូវគ្នាអស់ ក៏ធ្វើគធ្វើថ្លង់អុីចឹងទៅ ។
អានបន្ត៖ ទីតាំងល្បែងអនឡាញមួយចំនួនធំនៅក្នុងក្រុងដូនកែវ...
កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅវេលាម៉ោង០០ និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានធ្វើការបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ចំនួន០៣នាក់ នាំមកអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ។
អានបន្ត៖ ក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ កម្លាំងនគរបាលខណ្ឌមានជ័យ...
ដោយមានការសម្របសម្រួលពីលោក ជា សារ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តប៉ៃលិន បានចាត់ឱ្យលោកវរសេនីយ៍ទោ ជា សុផារិទ្ធ ស្នងការរង ទទួលផែនការងារសន្ដិសុខ ដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងកាច់ សហការជាមួយនឹងកម្លាំងផែនការងារសន្តិសុខ ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ជាបុរសជនជាតិកូរ៉េម្នាក់ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ជាជនជាតិកូរ៉េដូចគ្នា។
អានបន្ត៖ ប៉ូលិស ចាប់បុរសជនជាតិកូរ៉េម្នាក់ ពាក់ព័ន្ធនឹងករណីជម្រិតទារប្រាក់...
ស្ត្រីម្នាក់ និងកូនស្រី នាំគ្នាទៅឃ្វាលគោ ស្រាប់តែលង់ទឹកស្រះស្លា.ប់ទាំងពីរនាក់។ ហេតុការណ៍នេះ បានបង្កឲ្យមានការផ្អើលឆោឡោ កាលពីវេលាម៉ោង ១៥ និង ០៥នាទី រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្រះរណ្ដៅដីអាអ៊ិចជីកមួយកន្លែង ស្ថិតនៅម្តុំមុំកន្ត្រប់ ក្នុងភូមិត្បូងក្រពើ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
អានបន្ត៖ បីនាក់ នាំគ្នាទៅឃ្វាលគោ ស្លា.ប់ពីរនាក់ ម្តាយ និងកូន សង្ស័យចុះងូតទឹកស្រះ 
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់ជិះម៉ូតូទៅលេងផ្ទះមិត្តភ័ក្ដិ លុះមកដល់ពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់យកទូរស័ព្ទទៅបាត់ដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
អានបន្ត៖ នារីរូបស្រស់ម្នាក់ជិះម៉ូតូមកក្រោមស្ពានសុំឱ្យជួយ...
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ មេសា ២០២២ បានចេញសេក្តីប្រកាសហាមឃាត់ការចែកចាយ ឬលក់គ្រឿងសម្អាងឈ្មោះ សាប៊ូលម្អងក្បាលល្មៀតខ្មែរ របស់ឈ្មោះ វ៉ាន់ ឈុនឡេង ដែលគេនិយមហៅថា«ពូឈឹម» គ្មានលេខប្រវេទន៍ និងគ្មានកាទទួលស្គាល់ពីក្រសួងសុខាភិបាល ។
អានបន្ត៖ គ្រឿងសម្អាង “សាប៊ូលម្អងក្បាលល្មៀតខ្មែរ” របស់ពូឈឹម...
យោងតាមរបាយការណ៍លេខ៤១០ រ.ប.ក ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅទូទាំងប្រទេស រយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២២ បញ្ជាក់ជូនដូចខាងក្រោម ៖
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីឆក់កាបូប ទៅអយ្យការសាលាដំបូងខេត្តដើម្បីអនុវត្តនីតិវិធីច្បាប់ ។
អានបន្ត៖ នគរបាលខេត្តកែប បញ្ជូនចោរឆក់កាបូប ២នាក់ ទៅតុលាការ
បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាកូនអ្នកមានស្តុកស្តម្ភ នៅក្នុងក្រុងប៉ៃលិន ដែលជាម្ចាស់ស្តង់ពោតដំឡូងមី (ស្តង់តាអឿង) បានបើកបររថយន្ត ក្នុងល្បឿនលឿនដូចហោះ វ៉ាជែង ត្រង់ផ្លូវមានស្ថានភាពគ្រោះថ្នាក់ បណ្តាលឱ្យជ្រុលចង្កូត ទៅបុកម៉ូតូ ២គ្រឿង ដែលបើកច្រាសទិសគ្នា រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។
អានបន្ត៖ អាងជាកូនអ្នកមានស្តុកស្តម្ភ ក្នុងក្រុងប៉ៃលិន បើករថយន្តលឿនដូចហោះ វ៉ាជែង...
នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ២៥លើក បណ្តាលឲ្យស្លា.ប់ ១៦នាក់ និងរងរបួស ៣៤នាក់។
អានបន្ត៖ ចូលឆ្នាំថ្ងៃទី២ គ្រោះថ្នាក់ចរាចរណ៍ ស្លា.ប់ ១៦នាក់ និងរបួស ៣៤នាក់!
បើយោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងនៅថ្ងៃទី១៨ មេសា ២០២២នេះថា ក្រុមជនសង្ស័យពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូរបស់តារាចម្រៀងប្រុសម្នាក់ នៅម្តុំបាក់ខែង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ស្រាវជ្រាវឃាត់ខ្លួនបានចំនួន ០៥នាក់ ។
អានបន្ត៖ ចាប់បាន ៥នាក់ ក្រុមចោរធាក់វាយប្លន់តារាចម្រៀងប្រុសម្នាក់...
ក្នុងរយៈពេល០៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ មានករណីអគ្គិភ័យ បានឆេះបំផ្លាញផ្ទះអស់ចំនួន ០៥ខ្នង តូបចំនួន០១ រ៉ូឡូខ្សែភ្លើងចំនួន ៣៧ដុំ និងរងរបួសមនុស្សម្នាក់ នៅទូទាំងប្រទេស ។
អានបន្ត៖ ចូលឆ្នាំខ្មែរ ៣ថ្ងៃ អគ្គិភ័យកើតឡើង ៧លើក ក្នុងខេត្តចំនួន៦
អគ្គិភ័យ បានឆាបឆេះរ៉ូឡូខ្សែភ្លើង ដែលបានស្តុកទុក នៅក្នុងបរិវេណរោងចក្រអគ្គិសនីជប៉ុន ១០មេកាវ៉ាត់ នៅជ្រុងខាងត្បូងឈៀងខាងលិច កាលពីរសៀលម៉ោងជាង ១ ថ្ងៃទី១៥ ខែមេសានេះ។ រោងចក្រអគ្គិសនីជប៉ុន ស្ថិតក្នុងភូមិសាស្ត្រ ក្រុមទី៧ ភូមិខា្នរ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។
អានបន្ត៖ ឆេះរ៉ូឡូខ្សែភ្លើង ដែលស្តុកទុក នៅបរិវេណរោងចក្រអគ្គិសនីជប៉ុន ខេត្តសៀមរាប
ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ បានតវ៉ាថា គាត់ចាក់វ៉ាក់សាំងការពារកូវីដ១៩ មូលហេតុអី្វមិនអោយគាត់ទៅជួបជុំគ្រួសារ? ការតវ៉ានេះ គឺនៅតាមមណ្ឌលធ្វើចត្តាឡីស័ក នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។
អានបន្ត៖ ពលករត្រឡប់ពីថៃនាំគ្នាតវ៉ាថាគាត់ចាក់វ៉ាក់សាំង...