បណ្តាញសង្គម

Elon Musk ប្រាប់ថា Tesla នឹងចាប់ផ្តើមដាក់លក់រថយន្តស្ព័រអគ្គិសនីម៉ូដែល Roadster ជំនាន់ទី២ នៅឆ្នាំក្រោយ

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ក្រុមហ៊ុនជិតបញ្ចប់ដំណើរការផលិតទាំងស្រុងហើយទៅលើរថយន្តស្ព័រអគ្គិសនីម៉ូដែល Roadsters ហើយត្រៀមនឹងដាក់បង្ហាញនៅចុងឆ្នាំនេះ ខណៈពេលវេលាចេញលក់ជាផ្លូវការអាចនឹងមកដល់នៅដើមឆ្នាំ២០២៥។

អាន​បន្ត៖ Elon Musk ប្រាប់ថា Tesla នឹងចាប់ផ្តើមដាក់លក់រថយន្តស្ព័រអគ្គិសនីម៉ូដែល...

Honda CR-V 2025 ចេញហើយ មិនចាក់សាំង ហើយក៏មិនប្រើអគ្គិសនីសុទ្ធដែរ

ក្រុមហ៊ុន Honda បានបញ្ចេញរថយន្តដ៏មហាល្បីល្បាញរបស់ខ្លួនគឺ CR-V 2025 ដោយផ្លាស់ប្តូររូបរាងផ្នែកខាងមុនបន្តិចត្រង់ប៉ាណា ប៉ុន្តែអ្វីដែលជាការផ្លាស់ប្តូរដ៏ធំនោះ គឺវាមិនមកជាមួយម៉ាស៊ីនសាំង ឬអគ្គិសនីសុទ្ធនោះទេ ពោលគឺវាប្រើចំហេះអ៊ីដ្រូសែន លាយនឹងអាគុយ។ រថយន្ត SUV នេះ ត្រូវបានដាក់ឈ្មោះថា Honda CR-V 2025 e:FCEV គឺជារថយន្តដំបូងដែលផលិតនៅអាមេរិក ដែលដំណើរការរួមគ្នារវាង អ៊ីដ្រូសែន និងការសាកភ្លើង។

អាន​បន្ត៖ Honda CR-V 2025 ចេញហើយ មិនចាក់សាំង ហើយក៏មិនប្រើអគ្គិសនីសុទ្ធដែរ

កាន់តែទំនើប! Xiaomi បើករោងចក្រថ្មី ប្រើមនុស្សយន្តផលិតទូរស័ព្ទ ដើម្បីឲ្យទាន់តម្រូវការ

(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Xiaomi ត្រូវបានរាយការណ៍មកថា បានដាក់ដំណើរការរោងចក្រថ្មីមួយនៅក្នុងសង្កាត់ Changping ក្នុងទីក្រុងប៉េកាំង នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤នេះ ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺការផលិតស្មាតហ្វូនក្នុងរោងចក្រនេះ ដំណើរការដោយប្រព័ន្ធមនុស្សយន្ត ដើម្បីឲ្យទាន់តម្រូវការទីផ្សារ។

អាន​បន្ត៖ កាន់តែទំនើប! Xiaomi បើករោងចក្រថ្មី ប្រើមនុស្សយន្តផលិតទូរស័ព្ទ...

Sony ប្រកាសបញ្ឈប់បុគ្គលិកចំនួន ៩០០នាក់ពីឧស្សាហកម្មហ្គេម PlayStation

(បរទេស)៖ ក្រុមហ៊ុន Sony បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន ៩០០នាក់ដែលធ្វើការនៅក្នុងឧស្សាហកម្មហ្គេម PlayStation ដែលស្មើនឹង ៨ភាគរយនៃចំនួនបុគ្គលិកសរុប។

ក្នុងពេលដំណាលគ្នានេះ Sony បញ្ជាក់ថា ខ្លួននឹងក៏នឹងបិទ London Studio នៅក្នុងចក្រភពអង់គ្លេសផងដែរ។ នេះបើតាមការចេញផ្សាយដោយ TechCrunch នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រធានជាន់ខ្ពស់ឧស្សាហកម្មហ្គេម PlayStation លោក Jim Ryan បាននិយាយនៅក្នុងកំណត់ត្រាមួយទៅកាន់និយោជិតថា «បន្ទាប់ពីការពិចារណាយ៉ាងយកចិត្តទុកដាក់ និងការពិភាក្សាអំពីភាពជាអ្នកដឹកនាំជាច្រើនក្នុងរយៈពេលច្រើនខែមកនេះ យើងសម្រេចថា នឹងត្រូវតែកាត់បន្ថយបុគ្គលិកក្នុងអង្គភាពមួយចំនួន នឹងផ្នែកខ្លះទៀតដើម្បីទប់ទល់ចំណាយ ក៏ដូចជាអាចឱ្យអាជីវកម្មយើងអាចឈរជើងទៅមុខបន្ត»។ នៅក្នុងការប្រកាសដាច់ដោយឡែកមួយ ប្រធាន PlayStation មួយរូបទៀតគឺលោក Hermen Hulst បាននិយាយថាផ្នែកហ្គេម Insomniac, Naughty Dog, Guerrilla និង Firesprite របស់ក្រុមហ៊ុនក៏នឹងរងផលប៉ះពាល់ផងដែរ ខណៈផែនការបញ្ឈប់ការងារនេះនឹងប៉ះពាល់ដល់បុគ្គលិកនៅទូទាំងអាមេរិក ជប៉ុន និងតំបន់ EMEA និង APAC ជាដើម។

ការប្រកាសបញ្ឈប់បុគ្គលិកប្រមាណ ៨ភាគរយនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុន Sony កាត់បន្ថយការព្យាករណ៍ការលក់របស់ខ្លួនសម្រាប់ PlayStation 5 បន្ទាប់ពីការព្រមានអំពីការថយចុះតម្រូវការ។ Sony បាននិយាយថា ខ្លួនរំពឹងថានឹងលក់កុងសូលហ្គេមបានត្រឹមតែចំនួន ២១លានគ្រឿងប៉ុណ្ណោះពេញមួយឆ្នាំ២០២៤នេះ ពោលគឺធ្លាក់ចុះពីការព្យាករណ៍ពីមុនដែលមានរហូតដល់ទៅ ២៥លានគ្រឿងឯណោះ។ គិតមកដល់ពេលនេះភាគហ៊ុនរបស់ក្រុមហ៊ុន Sony បានបន្តធ្លាក់ចុះបន្ទាប់ពីចេញផ្សាយព័ត៌មាននេះ។

គួររំលឹកដែរថា Sony មិនមែនជាក្រុមហ៊ុនតែមួយគត់ក្នុងអាជីវកម្មហ្គេមដែលប្រកាសពីការកាត់បន្ថយការងារថ្មីៗនេះទេ។ កាលពីខែមុន ក្រុមហ៊ុន Microsoft បានបញ្ឈប់បុគ្គលិកនៅក្នុងផ្នែក Activision Blizzard និង Xbox ចំនួន ១,៩០០ នាក់ ហើយ Unity បានបញ្ឈប់ ២៥ភាគរយនៃកម្លាំងការងាររបស់ខ្លួន។ ក្រុមហ៊ុនជាច្រើនទៀតរួមមាន Google, Snapchat, eBay, PayPal, DocuSign, Okta, Block, Discord, Twitch និង Duolingo ទាំងអស់បានធ្វើការបញ្ឈប់ការងារយ៉ាងច្រើនក្នុងរយៈពេលត្រឹមតែមួយខែកន្លងទៅនេះ៕

 

ដកស្រង់ពី៖Fresh New

Apple សម្រេចលុបចោលការងារនៅលើគម្រោងផលិត Apple Car ហើយប្តូរទៅចាប់ផ្តើម AI ជំនួសវិញ

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ត្រូវបានគេរាយការណ៍មកថា បានសម្រេចលុបចោលការងារនៅលើគម្រោងផលិតរថយន្តអគ្គសនី Apple Car របស់ខ្លួន បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាងមួយទស្សវត្សរ៍។

អាន​បន្ត៖ Apple សម្រេចលុបចោលការងារនៅលើគម្រោងផលិត Apple Car ហើយប្តូរទៅចាប់ផ្តើម AI ជំនួសវិញ

BYD ប្រកាសគម្រោងវិនិយោគលើការផលិតថ្មអគ្គិសនី សម្រាប់វិស័យទោចក្រយានយន្ត

(បរទែស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានប្រកាសថា ខ្លួនមានគម្រោងអភិវឌ្ឍន៍ការផលិតថ្មសម្រាប់ប្រើប្រាស់ក្នុងវិស័យទោចក្រយានយន្តអគ្គិសនី ខណៈកន្លងទៅក្រុមហ៊ុននេះ ត្រូវបានគេស្គាល់ជាចម្បងសម្រាប់ការផលិតថ្មអគ្គិសនី សម្រាប់ប្រើនៅក្នុងរថយន្តអគ្គិសនី និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ប៉ុណ្ណោះ។

អាន​បន្ត៖ BYD ប្រកាសគម្រោងវិនិយោគលើការផលិតថ្មអគ្គិសនី សម្រាប់វិស័យទោចក្រយានយន្ត

Micron សម្រេចបានជោគជ័យផលិតបន្ទះឈីបទំហំតូចជាងគេបំផុត ខណៈឥឡូវនេះកំពុងចែកចាយទៅដៃគូផ្គត់ផ្គង់

(បរទេស)៖ ក្រុមហ៊ុនផលិត Memory Chip ឈានមុខគេរបស់អាមេរិក Micron នាពេលថ្មីៗនេះបានប្រកាចេញបន្ទះឈីបជំនាន់ចុងក្រោយម៉ូដែល UFS 4.0 តូចបំផុតដែលមានទំហំត្រឹមតែ ៩ គុណនឹង ១៣មីលីម៉ែត្រ (9 x 13 millimeters) នៅក្នុងព្រឹត្តិការណ៍ MWC 2024 ដែលបានធ្វើឡើងក្នុងសប្តាហ៏នេះ (គិតចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤)។

អាន​បន្ត៖ Micron សម្រេចបានជោគជ័យផលិតបន្ទះឈីបទំហំតូចជាងគេបំផុត...

បានទៅដល់ថៃភ្លាម TADA ដាក់ប្រូម៉ូសិនពិសេស ឲ្យអ្នកជិះចំណេញលើចំណេញ

TADA ជាក្រុមហ៊ុនផ្ដល់នូវសេវាកម្មកក់ហៅការធ្វើដំណើរដែលគ្មានកម្រៃជេីងសារ និងមានទីស្នាក់ការកណ្តាលនៅប្រទេស សិង្ហបុរី មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសជាសាធារណៈនូវពិធីសម្ពោធជាផ្លូវការរបស់ខ្លួននៅក្នុងប្រទេសថៃ នៅ ថ្ងៃនេះ។

អាន​បន្ត៖ បានទៅដល់ថៃភ្លាម TADA ដាក់ប្រូម៉ូសិនពិសេស ឲ្យអ្នកជិះចំណេញលើចំណេញ

ការបង្ហាញម៉ូដអស្ចារ្យរបស់ Tino X Comerci អង្រួនវិស័យ Fashion នៅទឹកដីកម្ពុជា

នៅក្នុងការបង្ហាញម៉ូដសម្លៀកបំពាក់ និងការប្រគំតន្ត្រីដ៏រីករាយកាលពីពេលថ្មីៗនេះ Tino X Comerci បានរៀបចំកម្មវិធីបង្ហាញម៉ូដ Mega Fashion Show ដែលបានក្លាយជាប្រធានបទដ៏ពេញនិយមបំផុត។

អាន​បន្ត៖ ការបង្ហាញម៉ូដអស្ចារ្យរបស់ Tino X Comerci អង្រួនវិស័យ Fashion នៅទឹកដីកម្ពុជា

បន្ទាប់ពី​ឡាន​អគ្គិសនី bZ4X! ឥឡូវ Toyota ប្រកាស​នាំចូលផ្តាច់មុខរថយន្ត Lexus ៨ម៉ូឌែល​ទៀត​មកកម្ពុជា

ក្រុមហ៊ុន Toyota ប្រចាំនៅកម្ពុជា បានប្រកាសនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ថា ក្រសួងពាណិជ្ជកម្មបានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើយានយន្ត និងគ្រឿងបន្លាស់ម៉ាក Lexus LM350h, Lexus LX600, Lexus NX350, Lexus RX500h, Lexus NX250, Lexus LS500, Lexus RX350 និង Lexus ES350 ក្នុងប្រទេសកម្ពុជា។

អាន​បន្ត៖ បន្ទាប់ពី​ឡាន​អគ្គិសនី bZ4X! ឥឡូវ Toyota ប្រកាស​នាំចូលផ្តាច់មុខរថយន្ត Lexus...

(មានវីដេអូ)ជាសេដ្ឋីលេខ១នៅជប៉ុន ព្រោះរបរលក់ខោអាវ នេះជាមេរៀន៤ ដែលគួររៀនពីលោក Tadashi Yanai

 

 

ជាសេដ្ឋីលេខ១នៅជប៉ុន ព្រោះរបរលក់ខោអាវ នេះជាមេរៀន៤ ដែលគួររៀនពីលោក Tadashi Yanai

 

 

https://youtu.be/RaftCOleAik

(មានវីដេអូ)Lenovo បានដាក់បង្ហាញពីគំរូកុំព្យូទ័រយួរដៃប្រភេទថ្លាដ៏ទាក់ទាញ នៅក្នុងព្រឹត្តិការណ៍ MWC 2024

 

 

Lenovo បានដាក់បង្ហាញពីគំរូកុំព្យូទ័រយួរដៃប្រភេទថ្លាដ៏ទាក់ទាញ នៅក្នុងព្រឹត្តិការណ៍ MWC 2024

https://youtu.be/ahw5ignFqjI

ផ្លូវការហើយ! លំដាប់រងទី១ លឹម ចាន់សេរីរ័ត្ន ត្រូវឡើងជំនួសតំណែង ព្រះកាយច័ន្ទ ដើម្បីចូលរួមការប្រកួតថ្នាក់ជាតិ

ទីបំផុត ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Phnom Penh បានប្រកាសអ្នកជំនួសតំណែង កញ្ញា ព្រះកាយច័ន្ទ ហើយ គឺជាបវរកញ្ញារូបស្រស់ លឹម ចាន់សេរីរ័ត្ន ដែលជាម្ចាស់ជយលាភីលំដាប់រងទី១ នៃកម្មវិធី Miss Grand Phnom Penh និងត្រៀមតំណាងឱ្យ Miss Grand Phnom Penh ដើម្បីចូលរួមប្រកួត Miss Grand Cambodia 2024 នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។

អាន​បន្ត៖ ផ្លូវការហើយ! លំដាប់រងទី១ លឹម ចាន់សេរីរ័ត្ន ត្រូវឡើងជំនួសតំណែង ព្រះកាយច័ន្ទ...

ភរិយានាយ ចយ សរសើរប្ដីពេញៗ មាត់ ថ្ងៃខួបអាពាហ៍ពិពាហ៍ ៦ ឆ្នាំ

គិតមកទល់ពេលនេះ ចំណងស្នេហ៍រវាង នាយ ចយ និង ភរិយាអ្នកនាង ក្វាន់ឌី បានរៀបការជាមួយគ្នាមានរយៈពេល ៦ ឆ្នាំ ហើយ ដោយក្នុងនោះអ្នកទាំងពីរទទួលបានចំណងដៃកូនដំបូងម្នាក់ជាទីស្រលាញ់។

អាន​បន្ត៖ ភរិយានាយ ចយ សរសើរប្ដីពេញៗ មាត់ ថ្ងៃខួបអាពាហ៍ពិពាហ៍ ៦ ឆ្នាំ

ទុករឿងត្រឡប់មកប្រកួតទៅម្តុំ ព្រះកាយច័ន្ទ ងាកមកប្រកាសថ្ងៃវះកាត់ខ្ទង់ច្រមុះថ្មី ចំថ្ងៃពិសេសទៀត!

អ្នកប្រើប្រាស់ហ្វេសប៊ុក និងអ្នកនិយមគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា នៅតែមិនអស់ចិត្តរឿងបវរកញ្ញាលេចធ្លោ ព្រះកាយច័ន្ទ សម្រេចចិត្តលាលែងតំណែង Miss Grand Phnom Penh 2024 (MGPP 2024) និងការឈរឈ្មោះជាបេក្ខភាពផ្លូវការចូលរួមការប្រកួតថ្នាក់ជាតិ MGC 2024 នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

អាន​បន្ត៖ ទុករឿងត្រឡប់មកប្រកួតទៅម្តុំ ព្រះកាយច័ន្ទ ងាកមកប្រកាសថ្ងៃវះកាត់ខ្ទង់ច្រមុះថ្មី...

(មានវីដេអូ)មិនមែន Tesla! ហើយក៏មិនមែន Toyota! រកឃើញក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេ នៅដើមឆ្នាំនេះ!

 

 

មិនមែន Tesla! ហើយក៏មិនមែន Toyota! រកឃើញក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេ នៅដើមឆ្នាំនេះ!

https://youtu.be/ZT7zt99IMaM

(មានវីដេអូ)មិនធម្មតាមែន! បុរស វៀតណាម សង់ប្រាសាទមាសតម្លៃជិត ៣ លានដុល្លារ ពីលុយសន្សំមុខរបរអេតចាយ

 

 

មិនធម្មតាមែន! បុរស វៀតណាម សង់ប្រាសាទមាសតម្លៃជិត ៣ លានដុល្លារ ពីលុយសន្សំមុខរបរអេតចាយ

https://youtu.be/V4z-DyT-cGM

គូថ្មីប្រចាំ ២០២៤? Dispatch ទម្លាយរូបភាពប្រមាញ់បានថា Lee Jae Wook និង Karina ទាក់ទងគ្នា

ពេលនេះ Dispatch បានធ្វើឲ្យបណ្ដាញផ្សព្វផ្សាយមានការជ្រួលច្របល់ពេញទឹកពេញដីហើយ ក្រោយបង្ហោះរូបភាពណាត់ជួបគ្នារបស់ Karina (aespa) និងតារាសម្ដែង Lee Jae Wook។

អាន​បន្ត៖ គូថ្មីប្រចាំ ២០២៤? Dispatch ទម្លាយរូបភាពប្រមាញ់បានថា Lee Jae Wook និង Karina...

ប្រកាសលាលែពី MGPP 2024 ក្តៅៗ អ្នកគាំទ្រសង្ស័យថា ព្រះកាយច័ន្ទ អាចលើកហេតុផលទាំងនេះ វិលមកMGC 2024 វិញ

ការប្រកាសសូមលាលែងពីតំណែង Miss Grand Cambodia 2024 របស់ ព្រះកាយច័ន្ទ កាលពីពេលថ្មីនេះ បានធ្វើឱ្យវិស័យបវរកញ្ញានៅកម្ពុជារង្គោះរង្គឺជាខ្លាំង ព្រោះហ្វេនៗ និងអ្នកស្នេហាវិស័យបវរកញ្ញាមានជំនឿចិត្តយ៉ាងខ្លាំងក្លាចំពោះបេក្ខភាពរូបនេះ។

អាន​បន្ត៖ ប្រកាសលាលែពី MGPP 2024 ក្តៅៗ អ្នកគាំទ្រសង្ស័យថា ព្រះកាយច័ន្ទ...

រឿង «ផ្នូរបិសាច» មាន Kim Go Eun និង Lee Do Hyun សម្ដែង កំពុងបុកផ្ទុះពេញរោងកុន

ខ្សែភាពយន្តខា្នតធំថ្មីដែលមានចំណងជើងថា "Exhuma" បានសម្ពោធបញ្ចាំងកាលពីចុងសប្តាហ៍កន្លងទៅ ជាមួយនឹងអត្រាអ្នកគាំទ្រយ៉ាងច្រើនមិនគួរឱ្យជឿនៅ Box Office កូរ៉េ។

អាន​បន្ត៖ រឿង «ផ្នូរបិសាច» មាន Kim Go Eun និង Lee Do Hyun សម្ដែង កំពុងបុកផ្ទុះពេញរោងកុន

មនុស្សល្អទៅដល់ណាក៏មានញាតិរាប់! Rick KH ទទួលរឿងល្អៗបែបនេះ ពីអ្នកខេត្តជុំវិញបឹងទន្លេសាប

Rick KH Content Creator ល្បីឈ្មោះដែលមានគាំទ្រយ៉ាងច្រើនស្ទើរតែគ្រាប់ស្រទាប់មិនថា យុវវ័យ វ័យកណ្ដាល ឬវ័យចំណាស់នោះទេ ហើយថ្មីៗនេះ កំលោះសង្ហាររូបនេះទទួលបានបទសោធន៍ អារម្មណ៍ល្អៗជាច្រើនពីប្រជានពលរដ្ឋរស់នៅតាមដងទន្លេសាប។

អាន​បន្ត៖ មនុស្សល្អទៅដល់ណាក៏មានញាតិរាប់! Rick KH ទទួលរឿងល្អៗបែបនេះ...