ក្រុមហ៊ុន Microsoft បានប្រកាសការ លក់ដាច់ស្មាតហ្វូនប្រភេទ Lumia នៅដើមឆ្នាំ២០១៥ ដែលបញ្ចប់ កាលពីថ្ងៃទី៣១ មីនា ២០១៥ បានចំនួន ៨,៦លានគ្រឿង ដែលតួលេខនេះ បង្ហាញពីការកើនឡើង ប្រមាណជា១៨ភាគរយបន្ថែមទៀត។
Sony ប្រកាសជាផ្លូវការ កាលពីថ្ងៃទី២០ មេសា ២០១៥ ថាក្រុមហ៊ុននឹង ដាក់លក់ស្មាតហ្វូនម៉ូ ដែលថ្មីគឺ Xperia Z4 ។ ស្មាតហ្វូនស៊េរី ថ្មីមួយប្រភេទនេះមាន ទំហំស្តើងជាងផលិតផល មុន Z3 ដល់ទៅ៦.៩មីល្លីម៉ែត្រ ។ លក្ខណៈពិសេស Xperia Z4 ទំហំ៥.២អុីញ CPU Quad Core។
រាជធានីភ្នំពេញ ៖ តារាចម្រៀងថ្មី នាងរតនៈ ពិសី បានព្រមានប្តឹងស្ត្រី ម្នាក់ដែលនាង អះអាងថា គំរាមជះទឹកអាស៊ីត ដាក់នាងអស់រយៈពេល ប្រហែល២ឆ្នាំ មកហើយ ។ ការព្រមានរបស់ រតនៈ ពិសី តាមរយៈរបស់ស្ថានីយទូរទស្សន៍ មួយកាលពីរាត្រី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥ បន្ទាប់ពីរឿងរ៉ាវ មួយនេះសារព័ត៌មាន បានចុះផ្សាយ ជាបន្តបន្ទាប់ ។
អានបន្ត៖ រតនៈ ពិសី ព្រមានប្តឹងស្ត្រីដែលគំរាមជះទឹកអាស៊ីត
ភ្នំពេញ៖ ចាប់តាំងពីតារា សម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា ចាប់ផ្តើមមានទំនាក់ទំនងស្នេហា ជាមួយបុរសអ្នកជំនួញមក គេសង្កេតឃើញថា ជានិច្ចកាលពួកគេទាំងពីរ ហាក់បង្ហាញពី ភាពផ្អែមល្ហែម កៀកកើយស្អិតដូចស្ករតាំងម៉ែ បណ្តើរគ្នាត្រសង ទៅគ្រប់ទីកន្លែង បេះមិនចេញនោះទេ ។
អានបន្ត៖ ចន ច័ន្ទលក្ខិណា សង្សារតាមស្អិតដូចស្ករតាំងម៉ែ
យោងតាម ប្រភពព័ត៌មាន Industry Source ឱ្យដឹងថា ស្មាតហ្វូនស៊េរី ចុងក្រោយរបស់ ក្រុមហ៊ុន LG នឹងលេចរូបរាង នៅចុងខែមេសា ២០១៥ ព្រមទាំងដាក់លក់ ជាផ្លូវការនៅប៉ុន្មាន សប្តាហ៍បន្ទាប់ ។ លក្ខណៈពិសេស LG G4 គឺទំហំ៥.៣អីុញ អេក្រង់ប្រភេទ True HD-IPS + LCD។ RAM ៤ជីហ្គាបៃ CPU Quad-Core ល្បឿន១.២ជីហ្គាហឺត ។
កាលពីសប្តាហ៍ មុនក្រុមហ៊ុនបច្ចេកវិទ្យា អាមេរិក Apple ប្រកាសជាផ្លូវការ ថាខ្លួននឹងបង្កើត iPhone 6 ជំនាន់ក្រោយ៣ ម៉ូដែលទៀតដែលដាក់ ឈ្មោះថា iPhone 6S និង iPhone 6S Plus លេចរូបរាងនៅខែកញ្ញាខាងមុខ ។
អានបន្ត៖ iPhone 6C នឹងលេចរូបរាងដំណាល iPhone 6S និង 6S Plus
ព័ត៌មានចចាម អារ៉ាម ព្រមទាំងមានរូបរាង របស់ត្រកូល iPad ដែលបានបង្ហាញ ក្នុងប្រព័ន្ធអេឡិចត្រូនិក ធ្វើឱ្យអតិថិជនអ្នក ប្រើប្រាស់ iPad ពុះកញ្ជ្រោលគ្រប់ៗគ្នា ហើយលើកឡើងថា នេះជា iPad Mini 4 ជំនាន់ក្រោយដែលក្រុមហ៊ុន Apple គ្រោងនឹងផលិត នៅចុងឆ្នាំ ២០១៥ ។
ក្រុមហ៊ុន បច្ចេកវិទ្យាអាមេរិក Apple ទិញតំបន់ព្រៃ ចំនួនពីរកន្លែង ស្ថិតក្នុងរដ្ឋ Maine និងរដ្ឋCarolina ភាគខាងជើង ដើម្បីបន្តផលិត សរសៃហ្វៃប័៊រ(Fibre)មិនកែច្នៃ ចំនួនពាក់កណ្តាល ចូលទៅក្នុងផលិតផល របស់ក្រុមហ៊ុនដូចជា iPhone, iPad, iPod, Mac និងទូរទស្សន៍ ។
អង្រុតយក្ស នឹងបង្ហាញខ្លួន ដើម្បីអបអរសារទ អង្គរសង្ក្រាន្ត ឆ្នាំ២០១៥ ខាងមុខនេះ ជាមួយ នឹងមួយស្លឹកត្នោតយក្ស កន្ត្រងប្រហុកយក្ស និងនំអន្សមយក្ស ដែលកាន់តែធំជាង ឆ្នាំមុនទៅទៀត។
អានបន្ត៖ ចង់ដឹងអត់ថា តើអង្រុតយក្ស សំរាប់អង្គរសង្ក្រាន្ត ២០១៥ ធ្វើឡើងពីអ្វីខ្លះ?
ល្បែង«លាក់កន្សែង» ជាល្បែងមួយ យ៉ាងរបស់ក្មេងខ្មែរ ក្នុងបុរាណកាល តែងលេងសម្រាប់កម្សាន្ត សប្បាយនៅពេល យប់ខែភ្លឺក្នុង រដូវចូលឆ្នាំ ឬនៅពេលជា ចន្លោះការហត់នឿយម្តងៗ ។ មុនដំបូងពួក ក្មេងៗបបួលគ្នា បានចំនួនពី ៦ទៅ៧នាក់ឡើង ទៅអង្គុយច្រហោង ដំកង់ជាវង់មូល ដាក់ដៃទាំងពីរ ទៅមុខលើក្បាល ជង្គង់ក្នុងទីណាមួយ ដែលជាទីវាល ស្រឡះរាបស្មើល្អ។
ល្បែង «ចាប់កូនខ្លែង» ជាល្បែងរបស់ កុមារាកុមារី ជំទង់ៗតែងតែ លេងក្នុងវេលា យប់ខែភ្លឺ នៅរដូវចូលឆ្នាំ ឬនៅពេលទំនេរ ។ ល្បែងនេះពេល លេងគេចាត់ម្នាក់ ដែលមានមាឌមាំធំ ឱ្យធ្វើជាមេហ្វូង ហៅថាមេមាន់, ចាត់ច្រើននាក់ ឱ្យធ្វើជាកូនមាន់ ហើយគេចាត់ម្នាក់ទៀត ឱ្យធ្វើជាខ្លែង ចាំចាប់កូនមាន់ ។
ល្បែងស្តេចចង់ ជាល្បែងមួយ យ៉ាងដែលពួកកុមារា កុមារី ជំទង់ៗ គ្រប់ភូមិ-ស្រុក តែងតែលេង នៅពេលទំនេរ ក្នុងវេលាយប់ខែភ្លឺ។ អ្នកលេងមានប្រុស មានស្រីច្រើននាក់មិន កំណត់។ ពេលលេងគេ ចែកគ្នាជា២ពួក ប្រុស១ពួក ស្រី១ពួក ។
យោងតាម សៀវភៅ«របាំប្រជាប្រិយខ្មែរ» នៃក្រុមជំនុំ ទំនៀមទម្លាប់ខ្មែរ លើកឡើងថា របាំត្រុដិជារបាំ ប្រជាប្រិយមួយ បែបដែលសព្វថ្ងៃ នេះគេឃើញមាន នៅតែក្នុង ខេត្តសៀមរាប ហើយជួនកាល គេឃើញនៅខេត្តបាត់ដំបងខ្លះ ដែរត្រង់ភូមិភាគ ណាដែលនៅជាប់ នឹងខេត្តសៀមរាបនោះឯង ។
អានបន្ត៖ របាំត្រុដិសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ក្រុងវ៉ាស៊ីនតោនៈ កាលពីថ្ងៃអង្គារ ក្រុមហ៊ុនMicrosoft បានដាក់បង្ហាញ កុំព្យូទ័រថេប្ល៊ិត តម្លៃថោកម៉ូដែល Surface របស់ខ្លួនដោយកាត់ បន្ថយទំហំអេក្រង់ និងមានតម្លៃចាប់ពី ៤៩៩ដុល្លារក្នុងមួយគ្រឿង។
ខេត្តសាមុតប្រាកាន: ក្រុមហ៊ុន Isuzu Motors Company (Thailand) Limited Gatway Plan នៅសំរ៉ុងតៃ ខេត្តសាមុតប្រាកាន បានបង្ហាញសមត្ថភាព រថយន្តស៊េរីថ្មី Isuzu mu-x ម៉ូដែលថ្មី ២០១៥ ជាប្រភេទខ្នាតខ្ពស់ (SUV) កៅអី ៧ ដែលផលិតឡើង សម្រាប់គ្រួសារធំ ក្នុងការបើកបរ ធ្វើដំណើរទៅ បណ្តាខេត្តនានា ដែលមានស្ថានភាព ផ្លូវលំបាក។
អានបន្ត៖ Isuzu mu-x សម្រាប់គ្រួសារធំ សមស្ថានភាពផ្លូវកម្ពុជា
ភ្នំពេញ៖ បន្ទាប់ពីតារា ស្រីវ័យក្មេង កញ្ញា អ៊ុំ មន្ថាកាន ហៅ អាម៉ុចដា បានផ្អាកការងារសិល្បៈ មួយរយៈពេល ធំសំងំខូច ចិត្តរឿងស្នេហារួចមក ពេលនេះនាង បានចេញមុខ មកស្រវ៉ាការងារ ដូចដើមវិញហើយ ដោយនាងបានបង្ហើប ឲ្យដឹងថា នៅក្នុងពេល ឆាប់ៗខាងមុខនេះ នាងនឹងស្រវ៉ា ចាប់យកអាជីព ថ្មីមួយទៀត គឺជាអ្នកអាន ព័ត៌មាននៅស្ថានីយ ទូរទស្សន៍ថ្មីមួយ ។
នៅក្នុងកិច្ច សម្ភាសន៍ជាមួយ គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥នេះ តារាសម្តែងស្រីវ័យក្មេង សម្បុរស្រអែមស្រស់កញ្ញា អាម៉ុចដា បានប្រាប់ឲ្យដឹងថា ពេលនេះនាងបានវិល មកផ្តើម ការងារសិល្បៈវិញហើយ ដោយនៅក្នុងនោះ នាងក៏កំពុងតែ ត្រៀមខ្លួនចាប់ យកអាជីពថ្មី មួយបន្ថែមលើអាជីពចាស់ គឺការងារធ្វើជា ពិធីការិនី អានព័ត៌មាន បន្ថែមលើការសម្តែង នៅស្ថានីយទូរទស្សន៍មួយ (សុំលាក់ឈ្មោះ) ។
តារាស្រីដែល ទើបតែជួបរឿង ខកស្នេហ៍រូបនេះ បានប្រាប់ឲ្យ ដឹងទៀតថា «ចំពោះការងារថ្មីនេះ គឺតម្រូវឲ្យខ្ញុំ ពង្រឹងសមត្ថភាព ខ្លួនឯងច្រើន ដោយស្ថានីយទូរទស្សន៍ ចង់ឲ្យខ្ញុំបន្ត ការសិក្សាទៅ លើផ្នែកណាមួយ ឲ្យច្បាស់ និងមានមូលដ្ឋាន សម្រាប់ខ្លួនឯង មុននឹងទទួលតំណែង ជាអ្នកអានព័ត៌មាន ។ ដូច្នេះខ្ញុំត្រូវ តែខំប្រឹងដើម្បីអនាគត ។ ម្យ៉ាងវិញទៀត សម្រាប់ការងារ អានព័ត៌មាននេះ ខ្ញុំមានចិត្តស្រឡាញ់ តាំងពីតូច តែអត់មានឱកាស ទើបតែពេលនេះ មានសំណាង ធ្វើ ឲ្យក្តីស្រមៃក្លាយ ជាការពិត បើសិនជាការងារ ដំណើរទៅតាម អ្វីដែលបានគិត គឺខ្ញុំនឹងចូលធ្វើការ
នៅក្រោយពេល ចូលឆ្នាំខ្មែរនេះហើយ» ។ តារាស្រី ដែលចាប់ផ្តើម វិវត្តន៍ខ្លួនពី សុភាពមកជា តារាសិចស៊ី ស្លៀកពាក់បញ្ចេញ សាច់សខ្ចីល្វក់ បានប្រាប់ឲ្យ ដឹងទៀតថា ពេលនេះនាងខំប្រឹង ផ្លាស់ប្តូរខ្លួនឯង ពីនារីទន់ជ្រាយ មកជានារីរឹងមាំ នាងធ្វើគ្រប់យ៉ាង ដើម្បីឲ្យការងារជោគជ័យ ព្រោះថា នាងចង់រស់នៅ ដោយប្រើជីវិតថ្មី ទាំងការតុបតែងខ្លួន ពីសុភាពមក ជាសិចស៊ី ពីតារាសម្តែង មកស្រវ៉ាការ អានព័ត៌មាន ។
ក្នុងនោះនាង ក៏មានការផ្លាស់ ប្តូរជាច្រើនទៀត ដាច់ខាតមិន ឲ្យមានភាព ដដែលៗឡើយ ។ កញ្ញា អាម៉ុចដា បានប្រាប់ឲ្យ ដឹងបន្ថែមទៀត ទាក់ទងរឿង ស្នេហារបស់នាងថា «ក្រោយពីខ្ញុំបានសំងំខូចចិត្ត អស់ពេលមួយ រយៈមកពេលនេះ ខ្ញុំបានគិតយល់ ហើយថាខ្ញុំ មិនគួររស់ នៅជាមួយ ភាពឈឺចាប់ តទៅទៀតទេ ខ្ញុំគួរតែក្រោកឈរ តស៊ូទៀត ។ ពេលនេះខ្ញុំ ក៏បានសម្រេចចិត្ត បិទទ្វារបេះដូង មួយរយៈធំសិន បើទោះជា មានកន្លង់ជាច្រើនកំពុងតែ តាមសុំស្នេហ៍ក៏ដោយ ព្រោះថា ខ្ញុំចង់ ទុកពេលពង្រឹង សមត្ថភាពការងារ ឲ្យជោគជ័យខ្លាំង មិនចង់គិតរឿងស្នេហា នាំឈឺចាប់ទៀតឡើយ…» ៕
ដកស្រង់ពី៖ khmer-note
ចិន៖ កាលពីលើកមុន ខ្មែរណូតធ្លាប់ បានចុះផ្សាយ ម្តងហើយមក អំពី បុរស២នាក់ ឪពុកកូនបង្កើត មនុស្សយន្ត TRANSFORMER ពីដែកអេតចាយ ឥលូវនេះមាន បុរសម្នាក់ទៀតបាន បង្កើតបង្កងយក្ស មួយមានទំនង់ ២តោន ដោយប្រើពេល តែជាង២សប្តាហ៍។
អានបន្ត៖ បុរសម្នាក់ ចំណាយពេលតែ១៥ថ្ងៃ កែច្នៃបង្កងយក្សមួយ ពីដែកចាស់ៗ ទំនង់២តោន
សារព័ត៌មាន«មេត្រូយូខេ» របស់ឥណ្ឌាកាលពីពេល ថ្មីៗនេះផ្សាយថា ស្ត្រីឥណ្ឌាម្នាក់ សម្រាលបានទារិកា ចម្លែកមានក្បាល ស្រដៀងនឹងសត្វដំរី ហើយអ្នកស្រុក មានជំនឿថាជា «គណេស» (ទេវតាមានក្បាលជាដំរី ជាបុត្រព្រះឥសូរ) ចាប់ជាតិ ។
អានបន្ត៖ ទារិកាឥណ្ឌាម្នាក់មានភាពចម្លែកក្បាលដូចដំរី អ្នកស្រុកមានជំនឿថាជា «...
មុននឹងទទួល បានជោគជ័យ នៅក្នុងជីវិត អ្នកត្រូវដឹងពីគោលដៅ ជីវិតរបស់អ្នក ជាមុនសិន ។
អានបន្ត៖ ៣ចំណុចដែលអ្នកត្រូវដឹង មុននឹងកំណត់គោលដៅជីវិតឲ្យជោគជ័យ!
តើអ្នកចង់ឱ្យកូនអ្នក កើតមកស្អាត និងគួរឱ្យស្រឡាញ់ទេ? បើចង់ អ្នកអាចបរិភោគអាហារទាំងឡាយ ខាងក្រោមនេះបាន។
អានបន្ត៖ សុខភាព៖ ចង់ឱ្យកូនស្អាត ស្ត្រីមានផ្ទៃពោះគួរទទួលទានអ្វីខ្លះ?
មនុស្សភាគច្រើន ច្រើនតែប្រើពាក្យពីរនេះដោយមិនដឹងថា ពាក្យមួយណាប្រើក្នុងន័យណាមួយឡើយ។