បណ្តាញសង្គម

ម្ចាស់​រោងចក្រ​ម្តងនេះ​យំ​មិន​ចេញ​ទេ អស់​ជិត​៤​ម៉ឺន​ដុល្លារ​ត្រឹមតែ​មួយ​ភ្លែត

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្រុមចោរមួយក្រុមមានគ្នាប្រមាណជិត០៥នាក់បានធ្វើសកម្មភាពចូលគាស់ទូដែកក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់យកទ្រព្យសម្បត្តិជិត៤ម៉ឺនដុល្លារ រួចរត់គេចខ្លួន ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០២ ខែធ្នូនេះ នៅចំនុចក្នុងរោងចក្រ Eminent Garment (ខេមបូឌា ហ្គាឌិន លីមីតធីត) ភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

អាន​បន្ត៖ ម្ចាស់​រោងចក្រ​ម្តងនេះ​យំ​មិន​ចេញ​ទេ អស់​ជិត​៤​ម៉ឺន​ដុល្លារ​ត្រឹមតែ​មួយ​ភ្លែត

បន្លំជ្រកក្រោមស្លាកមជ្ឈមណ្ឌលកម្សាន្ត​ក្មេងលេង ឆ្មក់ផ្អើល​កោះពេជ្រ​

រាជធានីភ្នំពេញ ៖ ក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់ សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការសហការជាមួយនឹងគណៈបញ្ជាការឯកភាពខណ្ឌចំការមន លោក ថេងសុ ថុល ជាអភិបាលខណ្ឌ អភិបាលរង កម្លាំង នគរបាលនៃអធិការដ្ឋានខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់មួយកន្លែងដែលជ្រកក្រោមស្លាកមជ្ឈមណ្ឌលកម្សាន្តក្មេងលេង ដោយបានធ្វើការចាប់ឃាត់ខ្លួនអ្នកទទួលខុសត្រូវជាជនជាតិចិនម្នាក់, បុគ្គលិក(ស្រី)ចំនួន៣នាក់ និងអ្នកលេងចំនួន៨នាក់ (ក្នុងនោះស្រី៣នាក់) សរុបចំនួន១២នាក់ ព្រមទាំងដកហូតទូហ្គេមបាញ់ត្រីចំនួន៦ទូផងដែរ ។

អាន​បន្ត៖ បន្លំជ្រកក្រោមស្លាកមជ្ឈមណ្ឌលកម្សាន្ត​ក្មេងលេង ឆ្មក់ផ្អើល​កោះពេជ្រ​

រៀប​គំរោង​ចាប់​ចិន​ដូច​គ្នា បែកការ​ណ៍​ទាំង​យប់​

ខេត្តត្បូងឃ្មុំ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង១១និង៤នាទីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលជំនាញខេត្តត្បូងឃ្មុំបានធ្វើការស្រាវជ្រាវបង្ក្រាបករណីប៉ុនប៉ងជម្រិតទារប្រាក់មួយករណី និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៥នាក់ នៅចំណុចផ្ទះសំណាក់ប៉ារីស ស្ថិតក្នុងភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ រៀប​គំរោង​ចាប់​ចិន​ដូច​គ្នា បែកការ​ណ៍​ទាំង​យប់​

ផ្អើល​អ្នក​ភូមិ​ហូប​ផ្អកត្រីប្រៃ​កំ​ពិសពុល​ច្រើន​នាក់

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នៅម៉ោងប្រមាណ៤រសៀលថ្ងៃទី០២ ធ្នូ មានករណីអ្នកភូមិចាស់ ក្មេង ប្រុស ស្រី ប្រមាណ២៨នាក់ (អាយុចាប់ពី៥ឆ្នាំដល់អាយុ៦៨ឆ្នាំ) ហូបផ្អកត្រីប្រៃមានកំពិសក៏ពុលក្អួតគ្រប់គ្នា តែមិនធ្វើឱ្យធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតនោះទេ ។

អាន​បន្ត៖ ផ្អើល​អ្នក​ភូមិ​ហូប​ផ្អកត្រីប្រៃ​កំ​ពិសពុល​ច្រើន​នាក់

ប្រយុទ្ធ​១​ទល់​នឹង​៥ ​អ្នក​ចាញ់​ចូល​ពេទ្យ​អ្នក​ឈ្នះ​ចូល​គុក

ខេត្តបាត់ដំបង ៖ អំពើហង្សាដ៏ឃោឃៅមួយ ដែលផ្ដើមចេញពីការប៉ះទង្កិចដោយពាក្យសម្តី ពេលកំពុងផឹកស៊ី ទីបំផុត ភាគីម្ខាងដែលមានគ្នាចំនួន៥នាក់ត្រូវបានឃាត់ខ្លួន ក្រោយពីព្រូតគ្នាវាយសំពងបុរសម្នាក់ដែលមានតែម្នាក់ឯង បណ្ដាលឲ្យរបួសបែកក្បាល កាលពី៧យប់នៅថ្ងៃទី២៩ វិច្ឆិកា នៅចំណុចខាងមុខមន្ទីរពេទ្យខេត្ត ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។អធិការក្រុងបាត់ដំបង លោកឆាង វណ្ណឆៃ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគេព្រូតគ្នាវាយឲ្យរបួសនោះឈ្មោះ រឿម សុខា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ថាមានករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅត្រង់ចំណុចក្រុមទី41 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានយកដំបងវាយទៅលើជនរងគ្រោះបណ្តាលអោយរងរបួសត្រង់ក្បាល ។

អាន​បន្ត៖ ប្រយុទ្ធ​១​ទល់​នឹង​៥ ​អ្នក​ចាញ់​ចូល​ពេទ្យ​អ្នក​ឈ្នះ​ចូល​គុក

ឆ្ងល់​អ្នកខ្លាំងបែបនេះ រត់គេច​ធ្វើអី?

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់តាក់ស៊ីឯកជន ខណៈបើករថយន្តតូយ៉ូតាព្រូស មកពីលេងផ្ទះបងស្រីវិញចុចស៊ីផ្លេសុំផ្លូវចូលផ្ទះ ក៏ត្រូវបុរសម្នាក់ដកកាំភ្លើងខ្លីអាមេគំរាមបាញ់ បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចខណ្ឌស្សីកែវ កើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១ ធ្នូ ស្ថិតតាមបណ្តោយផ្លូវលំបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួនដៃដល់រូបនោះហើយ ។

អាន​បន្ត៖ ឆ្ងល់​អ្នកខ្លាំងបែបនេះ រត់គេច​ធ្វើអី?

ដើរបណ្តើរ ប្រលែងគ្នាបណ្តើរស្រាប់តែ​ដុំឥដ្ឋធ្លាក់ក្បែរ លុះក្រឡេកមើលមកបន្ថែមទៀត​ផ្អើល​

ខេត្តព្រះសីហនុ ៖ យុវជន២នាក់ជាបុគ្គលិកកាស៊ីណូស៊ីកាងបានចោទក្រុមកម្មករសំណង់យកដុំឥដ្ឋគប់ និងយកបំពង់ទីបវាយបង្កការភ្ញាក់ផ្អើលកាលពីវេលាវេលាម៉ោងប្រមាណជាង៨យប់ថ្ងៃទី១ ធ្នូ ឆ្នាំ២០១៩ ត្រង់ចំនុចផ្លូវបេតុងមួយកន្លែងស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ភាគីខាងយុវជន២នាក់ជាបុគ្គលិកកាស៊ីណូស៊ីកាង មិនស្គាល់អត្តសញ្ញាណនោះទេ ចំណែកភាគីខាងក្រុមកម្មករក៏មិនស្គាល់អត្តសញ្ញាណផងដែរ ។

អាន​បន្ត៖ ដើរបណ្តើរ ប្រលែងគ្នាបណ្តើរស្រាប់តែ​ដុំឥដ្ឋធ្លាក់ក្បែរ...

ម្ចាស់ផ្ទះ​ឡើង​បត់ជើងតូច ស្រាប់តែ​បាត់​ម៉ូតូ​ពេល​ចេញ​មក​ក្រៅ​ទើប​ដឹង​ថា​ជា​ស្នាដៃ​ចោរ

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្រុមចោរ១ក្រុមធ្វើសកម្មភាពបំពុលសត្វឆ្កែចូលលួចយកម៉ូតូរបស់ប្រជាពលរដ្ឋ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១L-៨៣៥០ យកទៅបាត់ដោយសុវត្ថិភាព ។

អាន​បន្ត៖ ម្ចាស់ផ្ទះ​ឡើង​បត់ជើងតូច...

រថយន្ដមួយគ្រឿង មិនស្ដាប់បញ្ជាចរាចរណ៍បើកបុកមន្ដ្រីនគរបាលខេត្តកណ្ដាលម្នាក់ ពេលកំពុងការពារក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់

(កណ្ដាល)៖ មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវរថយន្ដមួយគ្រឿងបុកពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ បាក់ជើងទាំងសងខាង ពេលកំពុងបំពេញការងារឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់។

អាន​បន្ត៖ រថយន្ដមួយគ្រឿង មិនស្ដាប់បញ្ជាចរាចរណ៍បើកបុកមន្ដ្រីនគរបាលខេត្តកណ្ដាលម្នាក់...

ដើម្បីជីវិតអ្នក និងអ្នកដទៃ កុំបើកបរហួសល្បឿនកំណត់! ស្លាប់៤នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី២៧ ខែវិច្ឆិកាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល៤នាក់ និងរបួសធ្ងន់៦នាក់។

អាន​បន្ត៖ ដើម្បីជីវិតអ្នក និងអ្នកដទៃ កុំបើកបរហួសល្បឿនកំណត់! ស្លាប់៤នាក់ និងរបួស១៣នាក់...

កម្លាំងនគរបាលខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកកងមាស

(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបន្ដចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ (ស្បៃមុង) នៅក្នុងព្រែក ស្ថិតនៅភូមិបឹងទទា និងភូមិទួលបី ឃុំរាយប៉ាយ ស្រុកកងមាស ដកហូតបានវត្ថុតាងមួយចំនួន និងបានបំផ្លាញចោលនៅកន្លែង។

អាន​បន្ត៖ កម្លាំងនគរបាលខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកកងមាស

គេចខ្លួនជាង១០ឆ្នាំនៅថៃ ពេលវិលចូលផ្ទះវិញ សមត្ថកិច្ចចាប់ខ្លួន ពីបទបង្ករបួសស្នាមធ្វើឲ្យខូចខាតដោយចេតនា

(កំពង់ចាម)៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម បន្ទាប់ពីមានបទបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការ បានអនុវត្តដីកាចាប់ខ្លួនបុរសម្នាក់ នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាប់ចោទពីបទ បង្ករបួសស្នាមនិងធ្វើឲ្យ ខូចខាតដោយចេតនា។

អាន​បន្ត៖ គេចខ្លួនជាង១០ឆ្នាំនៅថៃ ពេលវិលចូលផ្ទះវិញ សមត្ថកិច្ចចាប់ខ្លួន...

អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, យប់មិញសមត្ថកិច្ចឃាត់បានយានយន្ត ចំនួន៣គ្រឿងទៀត

(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន៣គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អាន​បន្ត៖ អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន,...

កម្លាំងនគរបាលឆ្មក់បង្ក្រាបទីតាំងអនឡាញខុសច្បាប់ ១កន្លែង នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនខ្មែរ និងបរទេសជាង ២០០នាក់

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ថា កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួន ជនជាតិខ្មែរ និងបរទេសជាង២០០នាក់ ក្នុងនោះមានស្រី ១៣០នាក់ ដែលមាន ៧សញ្ជាតិ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងល្បែងអនឡាញមួយកន្លែងនៅក្នុងកាស៊ីណូ ក្នុងក្រុងប៉ោយប៉ែត។

អាន​បន្ត៖ កម្លាំងនគរបាលឆ្មក់បង្ក្រាបទីតាំងអនឡាញខុសច្បាប់ ១កន្លែង នៅក្រុងប៉ោយប៉ែត...

ចាប់ខ្លួនបុរសម្នាក់ ក្រោយបោកលុយលោក ញឹក ប៊ុនឆៃ ជាង ៧ម៉ឺនដុល្លារ, ជនសង្ស័យត្រូវបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្ដឹងរបស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ពាក់ព័ន្ធករណីឆបោកប្រាក់ប្រមាណ ៧ម៉ឺនដុល្លារ។

អាន​បន្ត៖ ចាប់ខ្លួនបុរសម្នាក់ ក្រោយបោកលុយលោក ញឹក ប៊ុនឆៃ ជាង ៧ម៉ឺនដុល្លារ,...

ភ្លើងប្រចណ្ឌ! ស្ត្រីម្នាក់ទាញញញួរវាយក្បាលប្តីរងរបួសធ្ងន់ នៅស្រុករំដួល ខេត្តស្វាយរៀង

(ស្វាយរៀង)៖ ព្រោះតែភ្លើងប្រចណ្ឌស្ត្រីម្នាក់ ស្ទើរក្លាយជាឃាតកសម្លាប់ប្តីខ្លួនឯង ដោយហ៊ានទាញញញួរមកវាយក្បាលប្តីជាច្រើនញញួរ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

អាន​បន្ត៖ ភ្លើងប្រចណ្ឌ! ស្ត្រីម្នាក់ទាញញញួរវាយក្បាលប្តីរងរបួសធ្ងន់ នៅស្រុករំដួល...

បុរសម្នាក់បើករថយន្តបត់ឆ្លងផ្លូវ ត្រូវរថយន្តស៊េរីទំនើបបុកអូសជាង ១០ម៉ែត្រ រងការខូចខាតខ្ទេចយ៉ាងដំណំ

(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តបត់ឆ្លងផ្លូវ ត្រូវរថយន្តស៊េរីទំនើបបុកអូសជាង១០ម៉ែត្រ រងការខូចខាតខ្ទេចយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវភ្លោះសម្ដេចជាស៉ីម មុខវិទ្យាល័យជាស៉ីមជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អាន​បន្ត៖ បុរសម្នាក់បើករថយន្តបត់ឆ្លងផ្លូវ ត្រូវរថយន្តស៊េរីទំនើបបុកអូសជាង ១០ម៉ែត្រ...

អាជ្ញាធរក្រុងខេមរភូមិន្ទ ខេត្តកោះកុង ចុះរឹតបណ្តឹងច្បាប់ចរាចរណ៍ត្រួតពិនិត្យលក្ខណៈរថយន្ត ដើម្បីការពារសុវត្ថិភាពអ្នកធ្វើដំណើរ

(កោះកុង)៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ បានដឹកនាំគណៈកម្មការចម្រុះ ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត និងឯកសាររថយន្ត ធ្វើការណែនាំដល់អ្នកបើកឱ្យចេះគោរពច្បាប់ចរាចរ ចេះយល់យោគគ្នាក្នុងពេលបើកបរ ដើម្បីសុវត្ថិភាព និងការពារអាយុជីវិតអ្នកធ្វើដំណើរ។

អាន​បន្ត៖ អាជ្ញាធរក្រុងខេមរភូមិន្ទ ខេត្តកោះកុង...

ចោរជនជាតិចិន ២នាក់ ជំនាញលួចម៉ូតូ, លួចឡាន និងគាស់ផ្ទះ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាប, ដកហូតវត្ថុតាងធ្វើសកម្មភាពជាច្រើន ដែលកម្លាំងជំនាញមិនធ្លាប់ជួប

(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការដឹកនាំបង្ក្រាបចោរជនជាតិចិន២នាក់ ដែលមានជំនាញលួចម៉ូតូ និងគាស់ផ្ទះ ក្រោយធ្វើសកម្មភាពនៅខេត្តសៀមរាប ហើយរត់គេចខ្លួនមករាជធានីភ្នំពេញ។

អាន​បន្ត៖ ចោរជនជាតិចិន ២នាក់ ជំនាញលួចម៉ូតូ, លួចឡាន និងគាស់ផ្ទះ...

ទាន់ហន់​មិន​ចាំ​ស្អែក​…​ម្ចាស់​ដេញ​តាម​ទាន់ ក្រឡាប់​បត់​.​ក​អស់​ជីវិត

ខេត្តកណ្ដាល ៖ សេចក្តីរាយការឲ្យដឹងថា កាលពីវេលាម៉ោង២នឹង២០នាទីយប់ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ចំណុចភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានករណីចោរលួចរថយន្តម្នាក់ បើករថយន្តធ្លាក់ផ្លូវក្រឡាប់បាក់កស្លាប់នៅកន្លែង ខណៈភ័យស្លន់ស្លោនៅពេលម្ចាស់ដេញទាន់ ។

អាន​បន្ត៖ ទាន់ហន់​មិន​ចាំ​ស្អែក​…​ម្ចាស់​ដេញ​តាម​ទាន់ ក្រឡាប់​បត់​.​ក​អស់​ជីវិត

សង្សារ​២​គូ​នាំ​គ្នា​សម្ងំ​ក្នុង​ខ្ទម​តែ​មួយ អ្នក​ភូមិ​ដឹង​រាយការណ៍​ផ្អើល​សមត្ថកិច្ច​

រាជធានីភ្នំពេញ ៖ បុរស២នាក់ និងនារី២នាក់ដែលជាគូសង្សារនឹងគ្នា ហើយគ្មានទីលំនៅពិតប្រាកដឡើយបាននាំគ្នាសង់ខ្ទមតូចមួយនៅជាប់របងដីឡូត៍មួយកន្លែងស្នាក់នៅជុំគ្នា និងបានសេពគ្រឿងញៀនទាំងយប់ទាំងថ្ងៃនៅក្នុងខ្ទមនោះ លុះអ្នកភូមិដឹងក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅ៣ឲ្យចុះទៅធ្វើការឃាត់ខ្លួនបានទាំង៤នាក់ ហើយនាំទៅធ្វើការសាកសួរនិងចាត់ការតាមច្បាប់តែម្ដង។

អាន​បន្ត៖ សង្សារ​២​គូ​នាំ​គ្នា​សម្ងំ​ក្នុង​ខ្ទម​តែ​មួយ...