បណ្តាញសង្គម

ថ្លើមធំម៉្លេះ! ហ៊ាន​យកទូរស័ព្ទអស់ជាង​៣០គ្រឿង​នៅមុខប៉ុស្តិ៍នគរបាល

ខេត្តកណ្ដាល ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានករណីជនសង្ស័យកាត់ជញ្ជាំងតូបលួចយកទូរស័ព្ទដៃអស់ចំនួន៣៥គ្រឿង ស្មើនឹងទឹកប្រាក់ចំនួន២០០០ដុល្លារ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចតូបលក់ទូរស័ព្ទយីហោ «ឈុនលាង១៦៨» មានទីតាំងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យធំ ស្ថិតក្នុងភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

អាន​បន្ត៖ ថ្លើមធំម៉្លេះ! ហ៊ាន​យកទូរស័ព្ទអស់ជាង​៣០គ្រឿង​នៅមុខប៉ុស្តិ៍នគរបាល

ចិន​ញៀន​ថ្នាំ​បាញ់​2​គ្រាប់…ផ្អើលប៉ូលិស​ចាប់​​

ខេត្តព្រះសីហនុ ៖ ករណីផ្ទុះអាវុធមួយបានបង្កឡើងដោយជនជាតិចិន នៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២ វិច្ឆិកា ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ឱ្យដឹងថា ករណីផ្ទុះអាវុធនេះបានកើតឡើង ដោយជនជាតិចិន នៅចំណុចផ្លូវបេតុងជាប់របងអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ។

អាន​បន្ត៖ ចិន​ញៀន​ថ្នាំ​បាញ់​2​គ្រាប់…ផ្អើលប៉ូលិស​ចាប់​​

ស្ត្រី​ម្នាក់​តែងខ្លួន​ជា​ប្រុស​ខំ​ស្កាត់​ពី​នាយ​ធ្លាក់​ដល់​អាយ ចុង​ក្រោយ​ជាប់​ខ្នោះ

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់តែងខ្លួនជាប្រុសត្រូវសមត្ថកិច្ចឃាត់ខ្លួន ព្រមទាំងដកហូតវត្ថុតាងបានមួយចំនួនទៀតផង បន្ទាប់ពីស្ត្រីជាជនសង្ស័យម្នាក់នេះរួមជាមួយបក្ខពួកខំស្កាត់មកពីភ្នំពេញ ហើយធ្វើសកម្មភាពលូកហោប៉ៅប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងពិធីប្រណាំងទូកដែលប្រារព្ធធ្វើនៅជិតសាលាខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០១៩។

អាន​បន្ត៖ ស្ត្រី​ម្នាក់​តែងខ្លួន​ជា​ប្រុស​ខំ​ស្កាត់​ពី​នាយ​ធ្លាក់​ដល់​អាយ...

ឆ្លៀតនោះឆ្លៀត! ឃើញ​ម្ចាស់ដេក​ស្រួល បណ្តើរម៉ូតូ​ចូលកន្លែងងងឹតបាត់​

រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យផឹកស្រវឹងបានជិះម៉ូតូមកដេកលើសួនចិញ្ចើមផ្លូវចោលម៉ូតូ ខណៈនោះស្រាប់តែមានជនសង្ស័យលួចបណ្តើរម៉ូតូនោះយកទៅបាត់ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋឃើញទាន់ ក៏រត់ទៅប្តឹងសមត្ថកិច្ចតាមរកម៉ូតូឃើញវិញ ។

អាន​បន្ត៖ ឆ្លៀតនោះឆ្លៀត! ឃើញ​ម្ចាស់ដេក​ស្រួល បណ្តើរម៉ូតូ​ចូលកន្លែងងងឹតបាត់​

១ក្រុមឆក់ចិនបាន៥ម៉ឺនដុល្លារ…ឯ១ក្រុមទៀតឆក់ទូរស័ព្ទរបស់ម៉ូតូកង់៣ឥណ្ឌា

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ បានធ្វើការបង្ក្រាបជនសង្ស័យដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្ម២ក្រុមផ្សេងគ្ នាដោយឃាត់ខ្លួនបានចំនួន៧នាក់ ។

អាន​បន្ត៖ ១ក្រុមឆក់ចិនបាន៥ម៉ឺនដុល្លារ…ឯ១ក្រុមទៀតឆក់ទូរស័ព្ទរបស់ម៉ូតូកង់៣ឥណ្ឌា

ដល់​.​ក ! ស្រី​២ ប្រុស​១ បន្ទប់តែ១ក្នុងផ្ទះ​សំណាក់​

ខេត្តសៀមរាប ៖ បើតាមប្រភពពីប៉ូលិសជំនាញនៃស្នងការខេត្តបានប្រាប់ថា នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវេលាម៉ោង០៩និង០០យប់ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនយើងបានចូលរួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងចុះបង្ក្រាបបទ រក្សាទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្ទះសំណាក់«ចំប៉ី បន្ទប់លេខ១០៦» ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ឈានដល់ធ្វើការឃាត់ ខ្លួនបានប្រុស ស្រីចំនួន០៣នាក់ ។

អាន​បន្ត៖ ដល់​.​ក ! ស្រី​២ ប្រុស​១ បន្ទប់តែ១ក្នុងផ្ទះ​សំណាក់​

ពិតជា​ចម្លែក​មែន​…​នេះ​ហើយ​ទីតាំង​កាប់​សាច់​ម៉ូតូ​ចោរ

ខេត្តកណ្តាល ៖ កម្លាំងសមត្ថកិច្ចបានរកឃើញ និងបង្ក្រាបទីតាំងកាប់សាច់ម៉ូតូមួយកន្លែងដែលសង្ស័យជាទីតាំងសង្គមងងឹតឃុបឃិតទទួលផលចោរកម្មដ៏ធំមួយ ដោយធ្វើការឆែកឆេរនិងឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ដែលម្ចាស់ផ្ទះឈ្មោះ កង ទី ភេទប្រុស នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ។

អាន​បន្ត៖ ពិតជា​ចម្លែក​មែន​…​នេះ​ហើយ​ទីតាំង​កាប់​សាច់​ម៉ូតូ​ចោរ

ទាល់តែភ្លើងឆេះសណ្ឋាគារ…ទើប​ធ្លាយ​ដឹង​ជាទីតាំង​គ្រឿងញៀន​ដ៏​សន្ធឹក

ខេត្តព្រះសីហនុ ៖ យោងតាមប្រភពពីសមត្ថកិច្ច ព្រឹកថ្ងៃទី៤ វិច្ឆិកា បានបង្ហើបឱ្យដឹងថា ក្រោយពីមានអគ្គិភ័យឆេះបន្ទប់ក្នុងសណ្ឋាគារព្រីនសេស ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវឯករាជ្យ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ សមត្ថកិច្ចបានធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ បានប្រទះឃើញគ្រឿងញៀននៅក្នុងបន្ទប់ដែលឆេះនោះ ប្រមាណ២៧គីឡូក្រាម ប្រភេទមេតំហ្វេតាមីនគ្រាប់(WY) ។

អាន​បន្ត៖ ទាល់តែភ្លើងឆេះសណ្ឋាគារ…ទើប​ធ្លាយ​ដឹង​ជាទីតាំង​គ្រឿងញៀន​ដ៏​សន្ធឹក

ខឹងខ្ចីលុយ​៣ពាន់​ដុល្លារ​មិនសង ចាប់បង្ខាំងទុក​ឱ្យ​​សាច់ញាតិ​មកលោះ​

ខេត្តស្វាយរៀង ៖ បុរសជនជាតិវៀតណាមម្នាក់ត្រូវកម្លាំងសមត្ថកិច្ចក្រុបាវិតចាប់ឃាត់ខ្លួនពីបទបង្ខាំងមនុស្សទុកជំរិតទារប្រាក់ ខណៈដែលជនរងគ្រោះជាជនជាតិវៀតណាមដូចគ្នាបានខ្ចីលុយជនសង្ស័យចំនួន៣.០០០ដុល្លារយកទៅលេងល្បែង ហើយចាញ់អស់គ្មានលុយសង ទើបជនសង្ស័យចាប់បង្ខំជនរងគ្រោះ ដើម្បីឱ្យសាច់ញាតិមកលោះ។

អាន​បន្ត៖ ខឹងខ្ចីលុយ​៣ពាន់​ដុល្លារ​មិនសង ចាប់បង្ខាំងទុក​ឱ្យ​​សាច់ញាតិ​មកលោះ​

ពិតជា​ហ៊ាន​មែន​ជនជាតិ​វៀតណាម​នេះ​ចូល​ទៅ​ចាត់ការ​ដល់​បន្ទប់​ជួល

ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ជាជនជាតិវៀតណាមត្រូវបានសមត្ថកិច្ចក្រុងបាវិតចាប់ខ្លួនបានខណៈដែលធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋនៅបន្ទប់ផ្ទះជួលមួយកន្លែងនៅក្រុងបាវិត ។

អាន​បន្ត៖ ពិតជា​ហ៊ាន​មែន​ជនជាតិ​វៀតណាម​នេះ​ចូល​ទៅ​ចាត់ការ​ដល់​បន្ទប់​ជួល

ទើបតែ​ចេញ​សោះ​! ស្រែ​កថា «​ប៉ូលិស​ណា​ក៏​អញ​មិន​ខ្លាច​ដែរ​» ចូល​វិញ​ម្តងទៀត

ខេត្តកណ្តាល ៖ ជនសង្សយ័ម្នាក់ទើបចេញពីមណ្ឌលបន្សាបគ្រឿងញៀននៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចស្រុកខ្សាច់កណ្តាលធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យស្រែកគំរាម និងយកពូថៅបំរុងកាប់មិត្តភក្តិម្នាក់ជាមន្ត្រីនគរបាល ។

អាន​បន្ត៖ ទើបតែ​ចេញ​សោះ​! ស្រែ​កថា «​ប៉ូលិស​ណា​ក៏​អញ​មិន​ខ្លាច​ដែរ​» ចូល​វិញ​ម្តងទៀត

ក្រោយហៅ​​បុរសម្នាក់​ឱ្យជូនដល់​គោល​​ដៅ ក៏​យកកូនកាំបិតចាក់យ៉ាង​សាហាវ​

ខេត្តបន្ទាយមានជ័យ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ត្រូវជនសង្ស័យចាក់មួយកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ រួចប្លន់យកម៉ូតូទៅបាត់ បង្កភ្ញាក់ផ្អើលកើតឡើងកាលពីម៉ោងជាង១០យប់ថ្ងៃទី២៩ តុលា ឆ្នាំ២០១៩ លើដងផ្លូវលំមួយ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ជនរងគ្រោះដែលរងរបួសធ្ងន់ខាងលើឈ្មោះឈាន ស៊ីណា ហៅម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងមានទីលំនៅឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

អាន​បន្ត៖ ក្រោយហៅ​​បុរសម្នាក់​ឱ្យជូនដល់​គោល​​ដៅ ក៏​យកកូនកាំបិតចាក់យ៉ាង​សាហាវ​

ចោរ​កំពូល​ស៊យ​លួច​បាន​ឡើង​ស្អាត​តែ​ចង្រៃ​អី​ជិះ​មិនកើត

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងរបស់ជាងផ្សាដែកប៉ុន្តែក្រោយលួចបានជិះមិនកើតបាននាំគ្នាអូសគេចខ្លួនចៃដន្យបានជួបកម្លាំងនគរបាលប៉ុស្តិ៍ពងទឹកកំពុងល្បាត ខណៈនោះក៏ត្រូវបាននគរបាលឃាត់ឆែកឆេររកឃើញឧបករណ៍សម្រាប់កាច់សោរម៉ូតូនៅជាប់ខ្លួនព្រមទាំងកន្ត្រៃកាត់ដែកផងដែរ ហើយពេលសួរនាំទើបដឹងថា ជន២នាក់នេះគឺជាចោរហើយម៉ូតូដែលកំពុងអូសនោះគឺទើបតែលួចបានថ្មីៗ ។

អាន​បន្ត៖ ចោរ​កំពូល​ស៊យ​លួច​បាន​ឡើង​ស្អាត​តែ​ចង្រៃ​អី​ជិះ​មិនកើត

នារី២នាក់ និង​បុរសម្នាក់ ត្រូវគេដេញតាមទាន់​ដល់ផ្ទះ​សំណាក់​

ខេត្តកំពង់ស្ពឺ ៖ នារី២នាក់ និងបុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីអ្នកទាំង៣ជិះម៉ូតូមួយគ្រឿងចេញហាងខារ៉ាអូខេមួយកន្លែង រួចយកផ្លែដូងដែលផឹកអស់ទឹកគប់កញ្ចក់រថយន្តមួយគ្រឿងកំពុងបើកបរតាមផ្លូវ បណ្តាលអោយបែកកញ្ចក់ ហើយជនបង្កទាំង៣នាក់ព្យាយាមនាំគ្នាជិះម៉ូតូគេចខ្លួនរហូតផ្ទះសំណាក់មួយកន្លែង តែក៏ត្រូវម្ចាស់រថយន្តដែលបើកដេញតាមពីក្រោយរាយការណ៍ជូនសមត្ថកិច្ចអោយចុះឃាត់ខ្លួនបានតែម្តង ។

អាន​បន្ត៖ នារី២នាក់ និង​បុរសម្នាក់ ត្រូវគេដេញតាមទាន់​ដល់ផ្ទះ​សំណាក់​

ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវ​ភេទ​​២​កន្លែង ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទចំនួន២ទីតាំងជាប់គ្នា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្បែរនឹងអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អាន​បន្ត៖ ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវ​ភេទ​​២​កន្លែង...

ឮសំឡេងក្ឌុងក្ឌាំង លុះចូលទៅមើលឃើញ​បុរស​ម្នាក់ដេកស្តូកស្តឹងហូរឈាមជោកដី​ផ្អើល​

រាជធានីភ្នំពេញ ៖ ក្រោយពេលបានឮសំឡេងក្ឌុងក្ឌាំងចេញមកពីខាងក្នុងឃ្លាំងស្តុកទំនិញមួយកន្លែង ធ្វើឱ្យប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះពិនិត្យ លុះសមត្ថកិច្ចចូលទៅពិនិត្យក្នុងឃ្លាំងកើតហេតុខាងលើ ស្រាប់តែប្រទះឃើញបុរសជាជនជាតិចិនម្នាក់បានរងរបួសបែកក្បាលសន្លប់ស្ដូកស្ដឹងមុខបន្ទប់ស្នាក់នៅ ហើយត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលភ្លាមៗ ចំណែកបុរសជាជនជាតិចិនចំនួន៤នាក់ផ្សេងទៀតត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដោយសង្ស័យថាជាប់ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា ។

អាន​បន្ត៖ ឮសំឡេងក្ឌុងក្ឌាំង លុះចូលទៅមើលឃើញ​បុរស​ម្នាក់ដេកស្តូកស្តឹងហូរឈាមជោកដី​ផ្អើល​

បញ្ជូន​ជនសង្ស័យ​ជា​ឃាតករ​បាញ់​សម្លាប់​បងថ្លៃ​ទៅ​តុលាការ​ហើយ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បានបញ្ជូនជនសង្ស័យជាឃាតករបាញ់សម្លាប់បងថ្លៃ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ហើយករណីនេះមានជាប់ពាក់ព័ន្ធនឹងគំនុំរយៈពេលជាង១០ឆ្នាំកន្លងមក ។

អាន​បន្ត៖ បញ្ជូន​ជនសង្ស័យ​ជា​ឃាតករ​បាញ់​សម្លាប់​បងថ្លៃ​ទៅ​តុលាការ​ហើយ

អាណិត​នា​រី​រោងចក្រ​កម្សត់ម្នាក់​នេះ​ណាស់​ចាញ់ល្បិច​ទម្លាក់យោង​អស់​ជិត​1000$

រាជធានីភ្នំពេញ ៖ ក្រោយពីមានសកម្មភាពទម្លាក់យោងកើតឡើងជាបន្តបន្ទាប់ពីសំណាក់ក្រុមចោរដែលប្រើល្បិចយកគ្រឿងអលង្ការកាឡៃ ឬគ្រាប់កង់ទៅដូរយកគ្រឿងអលង្ការមាស និងប្លាទីនពីកម្មការិនីរោងចក្រនោះ ត្រូវបានប្រជាពលរដ្ឋដែលបានដឹងពីហេតុការណ៍នេះបានសម្ដែងការក្ដៅក្រហាយយ៉ាងខ្លាំង ។

អាន​បន្ត៖ អាណិត​នា​រី​រោងចក្រ​កម្សត់ម្នាក់​នេះ​ណាស់​ចាញ់ល្បិច​ទម្លាក់យោង​អស់​ជិត​1000$

ផ្អើលព្រលាន! ស្ត្រី២នាក់បំរុងនាំជាង​២៧គីឡូក្រាម​ឡើងយន្តហោះ​

ខេត្តសៀមរាប ៖ តាមប្រភពពីមន្ត្រីជំនាញនៅក្នុងព្រលានយន្តហោះខេត្តសៀមរាបបានឱ្យដឹងថា ដោយមានកិច្ចសហការជាមួយសមត្ថកិច្ច និងមន្ត្រីជំនាញនៅព្រលានយន្តហោះអន្តរជាតិសៀមរាប បានធ្វើការឆែកឆេររកឃើញគ្រឿងញៀនទម្ងន់ជាង២៧គីឡូក្រាមនៅក្នុងកាបូបរបស់ស្ត្រីជនជាតិថៃចំនួន២នាក់ ហើយក៏ធ្វើការឃាត់ខ្លួននៅព្រលានយន្តហោះអន្តរជាតិសៀមរាបភ្លាមៗផងដែរ ខណ:ជនសង្ស័យទាំង២នាក់បំរុងនាំគ្រឿងញៀនទាំងនោះឡើងយន្តហោះធ្វើដំណើរទៅកាន់ប្រទេសហ្វ៊ីលីពីន ។

អាន​បន្ត៖ ផ្អើលព្រលាន! ស្ត្រី២នាក់បំរុងនាំជាង​២៧គីឡូក្រាម​ឡើងយន្តហោះ​

បងប្អូន​ណាខ្លះ​បាត់​ម៉ូតូ?​…​ក្រោយ​ចាប់​មេ​ខ្លោង​​ចោរប្លន់​នៅ​ព្រ​លាន​យន្តហោះ

ខេត្តសៀមរាប ៖ បងប្អូនណាដែលបានបាត់ម៉ូតូកន្លងមក សូមអញ្ជើញទៅពិនិត្យមើលម៉ូតូដែលចាប់បានពីក្រុមចោរ តើមានរបស់ខ្លួនដែរឬអត់ ?គួរបញ្ជាក់ថា មេខ្លោងចោរប្លន់ដ៏សកម្មនៅក្រុងសៀមរាបម្នាក់ ដែលបានរត់គេចខ្លួនកន្លងទៅ មិនអាចគេចរួចពីការតាមប្រមាញ់របស់សមត្ថកិច្ចបានទេ ខណៈសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានតាមរហូតដល់ស្រុកអន្លង់វែង ប៉ុន្តែបែរជាជននោះត្រឡប់មកភ្នំពេញវិញ និងចាប់បាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទើបត្រូវនាំខ្លួនមកសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។

អាន​បន្ត៖ បងប្អូន​ណាខ្លះ​បាត់​ម៉ូតូ?​…​ក្រោយ​ចាប់​មេ​ខ្លោង​​ចោរប្លន់​នៅ​ព្រ​លាន​យន្តហោះ

នារី​រោងចក្រ​«​ខ្ញុំ​អត់​ដែល​ស្គាល់​មីង​ទេ ហេតុ​អី​បាន​មក​ចាប់ដៃ​ខ្ញុំ​បែប​នេះ?​»…​នាង​ស្រឡាំងកាំង

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កម្មការិនីម្នាក់ ខណៈទៅផ្សាររកទិញសម្លៀកបំពាក់បានជួបក្រុមចោរទម្លាក់យោងមានគ្នា៤នាក់ ហើយត្រូវបានក្រុមចោរទាំងនោះប្រើល្បិចបោកដោយយកគ្រាប់កង់១កញ្ចប់ប្រគល់ឲ្យនាង រួចហើយបានដោះយកខ្សែ.កមាសរបស់នាងអស់ចំនួន៧ជី រួចបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់តែម្ដង ។

អាន​បន្ត៖ នារី​រោងចក្រ​«​ខ្ញុំ​អត់​ដែល​ស្គាល់​មីង​ទេ...