បណ្តាញសង្គម

សកម្មភាព​ចោរ​គាស់​​លួច​ទូរស័ព្ទ​​ក្នុង​ហាង​កាន់​​តែ​ផុសផុល​​នៅ​ស្រុក​សង្កែ

ខេត្តបាត់ដំបង ៖ ហាងលក់ទូរស័ព្ទមួយកន្លែង ត្រូវជនមិនស្គាល់មុខគាស់ទម្លុះជញ្ជាំងចូលលួចយកទូរស័ព្ទដែលមានម៉ាកចំរុះអស់ជាង៤០គ្រឿង ដែលគេសន្និដ្ឋានអាចកើតឡើង នៅចន្លោះវេលាចន្លោះពីម៉ោង៣ ទៅដល់ម៉ោង៤ទៀបភ្លឺថ្ងៃទី២៨ មករា ស្ថិតនៅចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ រួចគេចខ្លួនដោយសុវត្ថិភាព ។

អាន​បន្ត៖ សកម្មភាព​ចោរ​គាស់​​លួច​ទូរស័ព្ទ​​ក្នុង​ហាង​កាន់​​តែ​ផុសផុល​​នៅ​ស្រុក​សង្កែ

កណ្តាប់​​ដៃ​​ដែក​​ចេញ​​បង្ក្រាប​​ជន​សង្ស័យ​​ប្លន់​១​សម្បុក

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាចោរប្លន់មួយក្រុម ដែលតែងតែធ្វើសកម្មភាពប្លន់ម៉ូតូតាមដងផ្លូវនានា បានត្រូវនគរបាលព្រហ្មទណ្ឌសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាពប្លន់យកម៉ូតូ១គ្រឿង កាលពីថ្ងៃទី២៣ ខែមករា វេលាម៉ោងប្រហែល៥និង៣០នាទី នៅផ្លូវលំក្នុងភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដ្ដុង្គ ។

អាន​បន្ត៖ កណ្តាប់​​ដៃ​​ដែក​​ចេញ​​បង្ក្រាប​​ជន​សង្ស័យ​​ប្លន់​១​សម្បុក

កាន់​ច្រ​វ៉ា​ក់​ចូល​វង់​ផឹកស៊ី​ឡើង​ហំ គេ​ដាក់​២​ពូថៅ​ដេកពេទ្យ​ស្អាត

ខេត្តប៉ៃលិន ៖ ករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោសរបួសស្នាមទាំងសងខាងមួយករណី នៅវេលាម៉ោង០៩និង០០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅចំណុចស្ដេចកន ស្ថិតនៅក្នុងភូមិស្ទឹងកាច់ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយជនសង្ស័យមានគ្នា០២នាក់ ។

អាន​បន្ត៖ កាន់​ច្រ​វ៉ា​ក់​ចូល​វង់​ផឹកស៊ី​ឡើង​ហំ គេ​ដាក់​២​ពូថៅ​ដេកពេទ្យ​ស្អាត

កាន់​ច្រ​វ៉ា​ក់​ចូល​វង់​ផឹកស៊ី​ឡើង​ហំ គេ​ដាក់​២​ពូថៅ​ដេកពេទ្យ​ស្អាត

ខេត្តប៉ៃលិន ៖ ករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោសរបួសស្នាមទាំងសងខាងមួយករណី នៅវេលាម៉ោង០៩និង០០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅចំណុចស្ដេចកន ស្ថិតនៅក្នុងភូមិស្ទឹងកាច់ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយជនសង្ស័យមានគ្នា០២នាក់ ។

អាន​បន្ត៖ កាន់​ច្រ​វ៉ា​ក់​ចូល​វង់​ផឹកស៊ី​ឡើង​ហំ គេ​ដាក់​២​ពូថៅ​ដេកពេទ្យ​ស្អាត

មួយក្រុមប្រមូលផ្តុំគ្នា​មុខក្លិបគួរ​ឱ្យសង្ស័យ លុះឃាត់ឆែកបែកធ្លាយ​

រាជធានីភ្នំពេញ ៖ កំលាំងនគរបាលប៉ុស្តិ៍សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យខណៈចុះល្បាតក្នុងមូលដ្ឋានស្រាប់តែប្រទះឃើញយុវជនចំនួន១១នាក់គួរឱ្យសង្ស័យ លុះពេលឃាត់ឆែកឆេររកឃើញមានថ្នាំញៀនចំនួន១៤កញ្ចប់ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខក្លិបមិតណាយ តាមបណ្តោយផ្លូវវេងស្រេង ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង១១នាក់នោះ មិនស្គាល់អត្តសញ្ញាណនោះទេ ។

អាន​បន្ត៖ មួយក្រុមប្រមូលផ្តុំគ្នា​មុខក្លិបគួរ​ឱ្យសង្ស័យ លុះឃាត់ឆែកបែកធ្លាយ​

ទ្រាំលែងបាន ម្តាយប្តឹង​ឱ្យ​ចាប់កូនប្រុស​ ក្រោយទ្រព្យសម្បត្តិ​ក្នុងផ្ទះខ្ទេចខ្ទីអស់​

ខេត្តកណ្តាល ៖ យុវជនម្នាក់បានធ្វើសកម្មភាពដុត និងវាយបំផ្លាញខ្ទេចទ្រព្យសម្បត្តិក្នុងផ្ទះ ព្រមទាំងបង្កឱ្យបុរសជាប្អូនម្នាក់ត្រូវរបួសទៀតផង ហើយក៏ត្រូវស្ត្រីជាម្តាយប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តង ។

អាន​បន្ត៖ ទ្រាំលែងបាន ម្តាយប្តឹង​ឱ្យ​ចាប់កូនប្រុស​...

ផ្ទុះអាវុធ​ក្នុង​កា​ស៊ី​ណូ​ដោយមិនដឹងមូលហេតុ​

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ មានករណីផ្ទុះអាវុធនៅក្នុងកាស៊ីណូយ៉ាដូលី ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដែលបង្កឡើងដោយបុរសជាជនជាតិចិនម្នាក់ បណ្តាលឱ្យបុរសម្នាក់រងរបួសដោយសារត្រូវខ្មាន់កាំភ្លើងវាយ ។

អាន​បន្ត៖ ផ្ទុះអាវុធ​ក្នុង​កា​ស៊ី​ណូ​ដោយមិនដឹងមូលហេតុ​

ប្រទះ​​ឃើញ​​លាក់​ក្នុង​រន្ធឈើ​ សង្ស័យ​ជា​របស់​ពួក​ព្រានព្រៃ​

ខេត្តមណ្ឌលគិរី ៖ កាំភ្លើងអាកាស្វាយបត់មួយដើមត្រូវបានប្រជាពលរដ្ឋប្រទះឃើញគេលាក់ទុកនៅក្នុងរន្ធឈើមួយកណ្តាលព្រៃ សង្ស័យជាកាំភ្លើងពួកព្រានព្រៃចង្រៃយកទៅប្លុងចោល ឬលាក់ទុកប្រើព្រោះមិនហ៊ានកាន់ជាប់តាមខ្លួន ។

អាន​បន្ត៖ ប្រទះ​​ឃើញ​​លាក់​ក្នុង​រន្ធឈើ​ សង្ស័យ​ជា​របស់​ពួក​ព្រានព្រៃ​

​នៅហាង​កាហ្វេ​ទីនេះ ជា​ទី​តាំង​ភ្នាល់​ល្បែង​ជល់​មាន់​អន​​ឡាញ

ខេត្តសៀមរាប ៖ ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ ភ្នាល់គ្នាដាក់លុយជាច្រើននៅហាងកាហ្វេជាប់និងផ្សារថ្នល់ចែក ស្រុកសូទ្រនិគម កើតមានយូរណាស់មកហើយ តែគ្មានឃើញសមត្ថកិច្ចខាងណាបង្ក្រាបសោះឡើយ។

អាន​បន្ត៖ ​នៅហាង​កាហ្វេ​ទីនេះ ជា​ទី​តាំង​ភ្នាល់​ល្បែង​ជល់​មាន់​អន​​ឡាញ

​ស្ត្រី​​​​ចំណាស់​​​ស្នេហ៍​ល្បែង​​អាប៉ោង​ឡើងវក់​វីរ

ខេត្តប៉ៃលិន ៖ នគរបាលក្រុងប៉ៃលិន សហការជាមួយនគរបាលប៉ុស្តិ៍បរយ៉ាខា កាលពីវេលាម៉ោងប្រមាណ១និង៣០នាទីរសៀលថ្ងៃទី២០ខែមករាកន្លងទៅ បានចុះបង្ក្រាបល្បែងអាប៉ោង មួយកន្លែងនៅចំណុចបរថ្មី ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ។

អាន​បន្ត៖ ​ស្ត្រី​​​​ចំណាស់​​​ស្នេហ៍​ល្បែង​​អាប៉ោង​ឡើងវក់​វីរ

ឃើញដឹកតាមម៉ូតូសណ្តោងរ៉ឺម៉កគួរ​ឱ្យសង្ស័យ ឃាត់សួរនាំបែកធ្លាយ​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចរន្ទា និងក្តារពុម្ពដឹកតាមម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅប្រទះឃើញរួចក៏ឃាត់ខ្លួនប្រគល់អោយនគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

អាន​បន្ត៖ ឃើញដឹកតាមម៉ូតូសណ្តោងរ៉ឺម៉កគួរ​ឱ្យសង្ស័យ ឃាត់សួរនាំបែកធ្លាយ​

៣នាក់​ទិញមួយកញ្ចប់យកទៅប្រើ មិនទាន់​បាន​ប្រើផង ចប់ត្រឹមសមត្ថកិច្ច​

 

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់តូច នៅពេលដែលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងវាស់ជាតិស្រវឹង កាលពីវេលាម៉ោង៨យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ទល់មុខស្ថានប្រេងឥន្ធនៈកាល់តិច ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

អាន​បន្ត៖ ៣នាក់​ទិញមួយកញ្ចប់យកទៅប្រើ មិនទាន់​បាន​ប្រើផង ចប់ត្រឹមសមត្ថកិច្ច​

កំហឹងស្រ្តីវ័យចំណាស់ខឹងប្តីចិត្ត​មិនស្មោះ

រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ស្វាយប៉ាកបានឃាត់ខ្លួនស្ត្រីចំណាស់ម្នាក់ បន្ទាប់ពីមានទំនាស់គ្នាក្នុងគ្រួសាររឿងប្តីមានស្រី ហើយប្រើហិង្សារឹតកប្តីបណ្តាលឱ្យដួលបាត់បង់ជីវិត ។

អាន​បន្ត៖ កំហឹងស្រ្តីវ័យចំណាស់ខឹងប្តីចិត្ត​មិនស្មោះ

​បងប្អូនសូម​ប្រុង​ប្រយ័ត្ន​ប្រុស​ស្រី​១​ក្រុម​ផលិត​គ្រឿងញៀន​វេច​ខ្ចប់​បន្លំជាកាហ្វេ​បែប​នេះ

 

ខេត្តព្រះសីហនុ ៖ ជនសង្ស័យប្រុសចំនួន១៥នាក់ក្នុងចំណោម១៨នាក់នារសៀលថ្ងៃទី១៩ខែមករា ឆ្នាំ២០២០ នេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តហើយបន្ទាប់ពីធ្វើការសាកសួររយៈពេល២៤ម៉ោងរួចមក ។

អាន​បន្ត៖ ​បងប្អូនសូម​ប្រុង​ប្រយ័ត្ន​ប្រុស​ស្រី​១​ក្រុម​ផលិត​គ្រឿងញៀន​វេច​ខ្ចប់​បន្លំជាកាហ...

ល្បិច​បន្លំ​ខ្លួនភ្ជាប់​ GPS ​លួច​ឡាន ពេល​​នេះ​ចាប់​បាន​ហើយ ចាញ់​ក្រោម​ល្បិច​​​សមត្ថកិច្ច

 

រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីសមួយគ្រឿង ត្រូវបានចោរបន្លំខ្លួនជាជាងមកតភ្ជាប់ប្រព័ន្ធ GPS ឆ្លៀតឱកាសម្ចាស់ភ្លេចខ្លួន ក៏លួចឡើងបើករថយន្តរត់គេចទៅបាត់ស្រមោលកាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ហើយត្រូវបានម្ចាស់ប្តឹងប៉ូលិសខណ្ឌពោធិ៍សែនជ័យ ឲ្យជួយអន្តរាគមន៍នោះ ស្រាប់តែនៅម៉ោង១រសៀលថ្ងៃទី២០ ខែមករា រថយន្តខាងលើនេះត្រូវបាននគរបាលក្រសួងមហាផ្ទៃ ប្រទះឃើញនៅក្នុងយានដ្ឋានជួសជុលរថយន្ត ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ហើយសមត្ថកិច្ចក៏ដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ន ។

អាន​បន្ត៖ ល្បិច​បន្លំ​ខ្លួនភ្ជាប់​ GPS ​លួច​ឡាន ពេល​​នេះ​ចាប់​បាន​ហើយ...

ឃាត់​ឡាន​ដឹក​ជ្រូក​រស់​៤២​ក្បាល នាំ​ចូល​ពី​ថៃ​​ខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីពេទ្យសត្វឃាត់រថយន្តដឹកជ្រូករស់មានចំនួន៤២ក្បាល ដែលឈ្មួញនាំចូលតាមច្រករបៀងខុសច្បាប់ណងចាន់ កាលពីថ្មីៗនេះ យកមករក្សាទុកនេះការិយាល័យផលិតកម្ម និងបសុព្យា បាលខេត្តបន្ទាយមានជ័យ ។

អាន​បន្ត៖ ឃាត់​ឡាន​ដឹក​ជ្រូក​រស់​៤២​ក្បាល នាំ​ចូល​ពី​ថៃ​​ខុសច្បាប់

ចេញពី​ក្លិប​វិញ​ធាក់​ម៉ូតូ​អត់​ឆេះ​បណ្តើរ បែរជា​ជួប​គ្រោះ​តាម​ផ្លូវ

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ចំណែកម្នាក់ទៀតរងរបួសស្រាល ខណៈជនរងគ្រោះទាំងពីរចេញពីក្លិបកម្សាន្តវិញធាក់ម៉ូតូអត់ឆេះ រួចក៏បណ្តើរបានជិត៥០ម៉ែត្រ ក៏ត្រូវយុវជន២នាក់ផ្សេងទៀតព្រួតវាយ រួចជនបង្កនាំគ្នារត់គេចខ្លួនបាត់អស់ កាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅចំណុចទល់មុខរេនឌីស្កូក្លិប តាមផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

អាន​បន្ត៖ ចេញពី​ក្លិប​វិញ​ធាក់​ម៉ូតូ​អត់​ឆេះ​បណ្តើរ បែរជា​ជួប​គ្រោះ​តាម​ផ្លូវ

ចេញពី​ក្លិប​វិញ​ធាក់​ម៉ូតូ​អត់​ឆេះ​បណ្តើរ បែរជា​ជួប​គ្រោះ​តាម​ផ្លូវ

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ចំណែកម្នាក់ទៀតរងរបួសស្រាល ខណៈជនរងគ្រោះទាំងពីរចេញពីក្លិបកម្សាន្តវិញធាក់ម៉ូតូអត់ឆេះ រួចក៏បណ្តើរបានជិត៥០ម៉ែត្រ ក៏ត្រូវយុវជន២នាក់ផ្សេងទៀតព្រួតវាយ រួចជនបង្កនាំគ្នារត់គេចខ្លួនបាត់អស់ កាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅចំណុចទល់មុខរេនឌីស្កូក្លិប តាមផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

អាន​បន្ត៖ ចេញពី​ក្លិប​វិញ​ធាក់​ម៉ូតូ​អត់​ឆេះ​បណ្តើរ បែរជា​ជួប​គ្រោះ​តាម​ផ្លូវ

មេ​កន្ទុយលេខ​កំពុងសំងំកើប​លុយ​ ​ពេល​សមត្ថកិច្ច​គ្មាន​សកម្មភាព

ខេត្តបាត់ដំបង ៖ គេកត់សម្គាល់ឃើញក្នុងរយ:ពេលមួយឆ្នាំចុងក្រោយនេះ មេកន្ទុយលេខទាំងធំទាំងតូច ទាំងនៅតាមបណ្ដាស្រុកនានា និងនៅក្នុងក្រុងបាត់ដំបង ហាក់កំពុងសំងំកើបលុយពីប្រជាពលរដ្ឋយ៉ាងត្រជាក់ល្ហឹម ស្របពេលដែលបទល្មើសអំពើចោរកម្ម គាស់ទម្លុះទម្លាយលំនៅឋានលួចទ្រព្យសម្បត្តិ និងកាច់សោរ.កលូចយកម៉ូតូកើតឡើងស្ទើររាល់ថ្ងៃ ហើយក៏ស្របពេលដែលសមត្ថកិច្ចហាក់កំពុងសំងំស្ងៀមភ្លេចគិតគូរអំពីល្បែងកន្ទុយលេខព្រោងព្រាតទាំងនោះដែរ ។

អាន​បន្ត៖ មេ​កន្ទុយលេខ​កំពុងសំងំកើប​លុយ​ ​ពេល​សមត្ថកិច្ច​គ្មាន​សកម្មភាព

លើកកម្ពស់​បរិស្ថាន​ក្រុង​ឲ្យ​មាន​សម្រស់​ស្រស់​ស្អាត​គួរ​ឲ្យ​ចង់​គយគន់

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមករានេះ អាជ្ញាធរក្រុងព្រៃវែងសហការជាមួយមន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ខេត្តបានដឹកនាំសិស្សានុសិស្សប្រមាណជាង៨០០នាក់ចេញទៅធ្វើអនាម័យបោសសំអាតសំរាមនៅចំណុចមាត់ច្រាំងទន្លេក្រុងព្រៃវែង ដើម្បីលើកកម្ពស់បរិស្ថានក្រុងឲ្យមានសម្រស់ស្រស់ស្អាតគួរឲ្យចង់គយគន់ ។

អាន​បន្ត៖ លើកកម្ពស់​បរិស្ថាន​ក្រុង​ឲ្យ​មាន​សម្រស់​ស្រស់​ស្អាត​គួរ​ឲ្យ​ចង់​គយគន់

ខឹង​សុំ​មិន​បាន ដេញ​កាប់​ម្តាយ​រត់​ពេញ​ភូមិ

ខេត្តកណ្ដាល ៖ យុវជនម្នាក់សង្ស័យសេពគ្រឿងញៀនរហូតដល់ថ្នាក់ញៀនអត់លែងបានហើយ ក្រោយពេលភ្ញាក់ពីដំណេកបានសុំលុយម្ដាយដើម្បីយកទៅទិញថ្នាំញៀនមកជក់ ប៉ុន្តែម្ដាយគ្មានលុយឲ្យ ទើបកូនប្រុសម្នាក់នេះបានទាញដំបងឈើ និងដុំថ្មគប់ទៅលើម្ដាយតែគប់អត់ត្រូវ ក៏ទាញកាំបិតផ្គាក់ និងកូនកាំបិត ព្រមទាំងកាំបិតបុ័ងតោដេញកាប់ម្ដាយរត់ផ្អើលពេញភូមិ ខណៈនោះបើកុំតែបានអ្នកភូមិជួយទូរស័ព្ទប្ដឹងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួលឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យជាកូនប្រុសទាន់ កុំអីស្ត្រីជាម្ដាយត្រូវបាត់បង់ជីវិតទៅហើយ។

អាន​បន្ត៖ ខឹង​សុំ​មិន​បាន ដេញ​កាប់​ម្តាយ​រត់​ពេញ​ភូមិ