បណ្តាញសង្គម

រថយន្តបុកបាក់បង្គោលភ្លើងមួយដើម ធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅក្នុងស្រុកតាវែង

(រតនគិរី)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅម៉ោប្រមាណ ១២៖៣០នាទីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នេះ អគ្គិសនីរតនគិរី បានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅស្រុកតាវែង ខេត្តរតនគិរី ដើម្បីឲ្យក្រុមការងារបច្ចេកទេសផ្លាស់ប្តូរបង្គោលបណ្តាញតង់ស្យុងមធ្យម(MV) ចំនួន ០១ដើម ដែលបានបាក់ខូច ដោយសាររថយន្តដឹកគ្រឿងចក្រឈូសឆាយដីថយប៉ះ។

អាន​បន្ត៖ រថយន្តបុកបាក់បង្គោលភ្លើងមួយដើម ធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅក្នុងស្រុកតាវែង

ជុងមិនដែលភ្លេចកុក! ជនប្រព្រឹត្តបទល្មើសគ្រឿងញៀន កាលពីឆ្នាំ២០១៤ ត្រូវ​​កម្លាំងនគរបាលខេត្តកំពង់ចាម ចាប់ខ្លួនបាន នៅស្រុកមុខកំពូល

(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ បានចាប់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ពាក់ព័ន្ធករណីគ្រឿងញៀន ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០១៤។

អាន​បន្ត៖ ជុងមិនដែលភ្លេចកុក! ជនប្រព្រឹត្តបទល្មើសគ្រឿងញៀន កាលពីឆ្នាំ២០១៤...

សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង! ស្លាប់៨នាក់ និងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៩ ខែមេសា ​ម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ របួសធ្ងន់ចំនួន៩នាក់ និងរបួសស្រាល៣នាក់។

អាន​បន្ត៖ សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង! ស្លាប់៨នាក់ និងរបួស១២នាក់...

ធានាសុវត្ថិភាពចំណីអាហារ មុនចូលឆ្នាំខ្មែរ! មន្រ្តីកាំកុងត្រូលខេត្តស្ទឹងត្រែង ចុះពិនិត្យគុណភាពទំនិញ នៅផ្សារសាមគ្គី រកឃើញទំនិញខូចគុណភាពមួយចំនួន

(ស្ទឹងត្រែង)៖ ដើម្បីបង្កើនសុវត្ថិភាពនូវគុណភាពទំនិញ ជាម្ហូបអាហារ និងដោយមានការយកចិត្តទុកដាក់ពីអគ្គនាយកដ្ឋានកាំកុងត្រូល លើសុខភាពបងប្អូនប្រជាពលរដ្ឋនោះ នៅមុនឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការជាមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង បានដឹកនាំ មន្ត្រីកាំកុងត្រូល បន្តចុះត្រួតពិនិត្យគុណភាពទំនិញ ព្រមទាំងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅតាមបណ្តោយផ្លូវជុំវិញផ្សារសាមគ្គី ក្រុងស្ទឹងត្រែង។

អាន​បន្ត៖ ធានាសុវត្ថិភាពចំណីអាហារ មុនចូលឆ្នាំខ្មែរ! មន្រ្តីកាំកុងត្រូលខេត្តស្ទឹងត្រែង...

កម្លាំងសមត្ថកិច្ចរាប់ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្ដិសុខ សណ្ដាបធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ)៖ កម្លាំងនគរបាលជាតិរាប់ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅចុងសប្ដាហ៍នេះ ពោលគឺនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ។

អាន​បន្ត៖ កម្លាំងសមត្ថកិច្ចរាប់ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្ដិសុខ...

រោងសិប្បកម្មផលិតពូក នៅក្រុងកំពត ត្រូវអគ្គិភ័យលេបត្របាក់ស្ទើរទាំងស្រុង គិតជាទឹកប្រាក់អស់ខ្ទង់ម៉ឺនដុល្លារ

(កំពត)៖ នៅយប់ឈានចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ មានករណីអគ្គិភ័យមួយ បានឆេះរោងសិប្បកម្មផលិតពូក កន្លែង ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បណ្តាលឱ្យខូចខាតសម្ភារៈអស់មួយចំនួនធំ គិតជាទឹកប្រាក់អសខ្ទង់ម៉ឺនដុល្លារ។

អាន​បន្ត៖ រោងសិប្បកម្មផលិតពូក នៅក្រុងកំពត ត្រូវអគ្គិភ័យលេបត្របាក់ស្ទើរទាំងស្រុង...

សិស្សកំហូច២នាក់ ដែលឆក់ទូរស័ព្ទដៃពលរដ្ឋតាមផ្លូវ ត្រូវនគរបាល តាមស៊ើបអង្កេត ឃាត់ខ្លួនបាន

(ភ្នំពេញ)៖ វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាល រាជធានីភ្នំពេញ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះថា កម្លាំងនគរបាលរបស់លោកបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងនោះមានម្នាក់ជាសិស្សវិទ្យាល័យវ៉េសឡាញ និងម្នាក់ទៀតជាសិស្សវិទ្យាល័យបឹងត្របែក រួមជាមួយវត្ថុតាងមួយចំនួន ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងកាបូបស្ពាយតាមដងផ្លូវរបស់ប្រជាពលរដ្ឋ ចំនួន២ករណី។

អាន​បន្ត៖ សិស្សកំហូច២នាក់ ដែលឆក់ទូរស័ព្ទដៃពលរដ្ឋតាមផ្លូវ ត្រូវនគរបាល តាមស៊ើបអង្កេត...

ជនសង្ស័យប្រុស-ស្រី ចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ចុះបង្ក្រាប

(បាត់ដំបង)៖ ជនសង្ស័យប្រុស-ស្រី ចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាបបាន និងដកហូតបានថ្នាំញៀន និងសម្ភារប្រើប្រាស់មួយចំនួន។

អាន​បន្ត៖ ជនសង្ស័យប្រុស-ស្រី ចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន...

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៤ ខែមេសា៖ រកឃើញយានយន្ដល្មើសច្បាប់៣៤២គ្រឿង និងផាកពិន័យ១៨០គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៥៨២គ្រឿង

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៣៧២គ្រឿង រកឃើញល្មើសច្បាប់៣៤២គ្រឿង (ម៉ូតូ៥៥ភាគរយ) អប់រំ១៦២គ្រឿង និងផាកពិន័យ១៨០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

អាន​បន្ត៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៤ ខែមេសា៖...

ឈាមស្រែកស្បែកហៅ! ប្តីសម្លាប់ប្រពន្ធខ្លួនឯងនៅក្រុងប៉ោយប៉ែត រត់គេចខ្លួនបានមួយរយៈពេលខ្លី​ ពេលនេះត្រូវកម្លាំងនគរបាលតាមចាប់បាន

(បន្ទាយមានជ័យ)៖ នគរបាលក្រុងប៉ោយប៉ែត បាននាំខ្លួនឃាតកសម្លាប់ប្រពន្ធខ្លួនឯង មកធ្វើត្រាប់ពីសកម្មភាពរបស់ខ្លួន នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ ក្រោយចាប់បានរួចមក។

អាន​បន្ត៖ ឈាមស្រែកស្បែកហៅ! ប្តីសម្លាប់ប្រពន្ធខ្លួនឯងនៅក្រុងប៉ោយប៉ែត...

​ចាប់ខ្លួនជនជាតិបារាំងម្នាក់ រួមជាមួយថ្នាំញៀនជិត៤គីឡួក្រាម ដែលផ្ញើមកពីប្រទេសប៊ែលហ្ស៊ិក, ព្រឹកនេះសមត្ថកិច្ចបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់

(ភ្នំពេញ)៖ ជនជាតិបារាំងម្នាក់ រួមជាមួយថ្នាំញៀនជិត៤គីឡូក្រាម ដែលផ្ញើមកពីប្រទេសប៊ែលហ្ស៊ិក ត្រូវកម្លាំងនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាប់បាន ហើយនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

អាន​បន្ត៖ ​ចាប់ខ្លួនជនជាតិបារាំងម្នាក់ រួមជាមួយថ្នាំញៀនជិត៤គីឡួក្រាម...

ប្តី និងកូនប្រុស២នាក់ ចេញទៅសែនឆេងម៉េង នៅខេត្តកំពង់ចាម, ប្រពន្ធនៅផ្ទះម្នាក់ឯង អគ្គិភ័យឆេះស្លាប់ក្នុងផ្ទះ នៅក្រុងព្រៃវែង

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨នេះ មានហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង ដែលបណ្ដាលឲ្យស្រ្ដីម្នាក់ ដែលនៅចាំផ្ទះស្លាប់ក្នុងភ្នក់ភ្លើង ខណៈប្តី និងកូនទៅសែនថ្នូរជីដូនជីតាបាត់អស់។ ករណីគ្រោះអគ្គិភ័យនេះ កើតឡើងនៅវេលាម៉ោង ៩៖៤៥នាទី ស្ថិតនៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។

អាន​បន្ត៖ ប្តី និងកូនប្រុស២នាក់ ចេញទៅសែនឆេងម៉េង នៅខេត្តកំពង់ចាម, ប្រពន្ធនៅផ្ទះម្នាក់ឯង...

កម្លាំងនគរបាលសេដ្ឋកិច្ច បង្ក្រាបករណីផលិតបារីមិនដាក់សារព្រមានសុខភាពនៅខេត្តត្បូងឃ្មុំ ដកហូតបារីជិត១៦០០ប៊ិច

(ត្បូងឃ្មុំ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ រកឃើញបារីជិត ១៦០០ប៊ិច ដែលបានវេចខ្ចប់ ពុំមានសារព្រមានសុខភាព និងរូបភាព ត្រឹមត្រូវតាមច្បាប់កំណត់ ក្នុងរោងចក្រ CTK ខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ កម្លាំងនគរបាលសេដ្ឋកិច្ច...

ត្រីមាសទី១ឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា មានអ្នកស្លាប់៤៨០នាក់ ថយចុះ២% និងអ្នករបួស១,២៣៤នាក់ ថយចុះ១៦%

(ភ្នំពេញ)៖ នៅត្រីមាសទី១ ឆ្នាំ២០១៨នេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឲ្យកត់សំគាល់។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨។

អាន​បន្ត៖ ត្រីមាសទី១ឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា មានអ្នកស្លាប់៤៨០នាក់...

ព្រឹកថ្ងៃនេះ ព្រះរាជអាជ្ញាបន្តការសាកសួរលោក ​ឡាយ​ វណ្ណៈ​ និងជនសង្ស័យ៥នាក់ទៀត លើករណីឃាតកម្មដ៏អាថ៌កំបាំងស្រ្តីឈ្មោះ​ ចេវ​ សុវឌ្ឍនា

(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ ព្រះរាជអាជ្ញារង សៀង សុខ ចាប់ផ្តើមបន្តការសាកសួរលោក ឡាយ វណ្ណៈ និងជនសង្ស័យ៥នាក់ទៀត លើករណីឃាតកម្មដ៏អាថ៌កំបាំងស្រ្តីឈ្មោះ ចេវ សុវឌ្ឍនា នៅក្រុងដូនកែវ ខេត្តតាកែវ។

អាន​បន្ត៖ ព្រឹកថ្ងៃនេះ ព្រះរាជអាជ្ញាបន្តការសាកសួរលោក ​ឡាយ​ វណ្ណៈ​ និងជនសង្ស័យ៥នាក់ទៀត...

ទំនាយ៧យ៉ាង អំពីហេតុភេទប្រចាំឆ្នាំ នៃទេវតាឆ្នាំថ្មី ព្រះនាមមហោធរៈទេវី

តាមរយៈសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរន្ទិ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពីទំនាយនៃទេវតាឆ្នាំថ្មីដូចខាងក្រោម៖ ១. ទំនាយទឹកភ្លៀង៖ ឆ្នាំនេះ ភពពុធជាអធិបតី ដឹកនាំផ្លូវទឹកទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយនាគបានបង្អុរទឹកភ្លៀង ៦០០មេ។

អាន​បន្ត៖ ទំនាយ៧យ៉ាង អំពីហេតុភេទប្រចាំឆ្នាំ នៃទេវតាឆ្នាំថ្មី ព្រះនាមមហោធរៈទេវី

ជនសង្ស័យ៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងការបង្ក្រាបគ្រឿងញៀន២ករណី នៅស្រុកកោះសូទិន ខេត្តកំពង់ចាម

(កំពង់ចាម)៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលកស្រុកកោះសូទិន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ បេីកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រេីវិធានញុះញង់០២ករណី។

អាន​បន្ត៖ ជនសង្ស័យ៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងការបង្ក្រាបគ្រឿងញៀន២ករណី នៅស្រុកកោះសូទិន...

ចាប់បញ្ជូនជនជាតិវៀតណាម១០នាក់ ឲ្យត្រឡប់ទៅស្រុកកំណើតវិញ ក្រោយឃាត់ខ្លួន នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើ

(មណ្ឌលគិរី)៖ កម្លាំងសមត្ថកិច្ចខេត្តមណ្ឌលគិរី បានធ្វើការចាប់បញ្ជូនជនជាតិវៀតណាមចំនួន១០នាក់ ប្រគល់ទៅឲ្យភាគីវៀតណាម តាមប៉ុស្ដិ៍ច្រកទ្វារព្រំដែនអន្ដរជាតិអូរយ៉ាដាវ ដើម្បីដោះស្រាយបន្ដ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ក្រោយឃាត់ខ្លួន នៅក្នុងភូមិសាស្ដ្រភូមិភិលើ ឃុំសេសាន្ដ ស្រុកអូរយ៉ាវដាវ ខេត្តរតនគិរី ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។

អាន​បន្ត៖ ចាប់បញ្ជូនជនជាតិវៀតណាម១០នាក់ ឲ្យត្រឡប់ទៅស្រុកកំណើតវិញ ក្រោយឃាត់ខ្លួន...

ឃាតកម្មដ៏សាហាវ! ម្តាយ និងកូនប្រុស២នាក់ ត្រូវឃាតកអារ.ក សម្លាប់យ៉ាងព្រៃផ្សៃបំផុតនៅលើផ្ទះ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ហេតុការណ៍ឃាតកម្មដ៏សាហាវមួយ បានកើតឡើងនៅ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយស្ត្រីជាម្តាយ រួមទាំងកូនប្រុសជំនង់២នាក់ ត្រូវបានឃាតក អារ.កសម្លាប់យ៉ាងព្រៃផ្សៃបំផុត នៅលើផ្ទះ។

អាន​បន្ត៖ ឃាតកម្មដ៏សាហាវ! ម្តាយ និងកូនប្រុស២នាក់ ត្រូវឃាតកអារ.ក...

ករណីឃាតកម្មចាប់ជំរិត រួចសម្លាប់កុមារីសិស្សសាលាអាយុ១២ឆ្នាំ នៅក្រុងប៉ោយប៉ែត កម្លាំងអាវុធហត្ថចាប់ខ្លួនឃាតកបានហើយ

(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានចាប់ខ្លួនឃាតក ដែលចាប់ជំរិតកុមារី ហើយយករុំស្កុតមាត់ និងច្រមុះបណ្តាលស្លាប់ រួចច្រកចូលក្នុងការ៉ុង នៅក្រុងប៉ោយប៉ែតបានយើយ ដោយគ្រោងនឹងឲ្យធ្វើត្រាប់ បង្ហាញសកម្មភាពល្មើសឡើងវិញ នៅថ្ងៃទី០២ ខែមេសាស្អែកនេះ។ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះកម្លាំងអាវុធហត្ថឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ សត់ ឈុនអ៊ី អាយុ១២ឆ្នាំ ជាសិស្សនៃសាលារៀនឯកជនឈ្មោះពន្លកខ្មែរ សង្កាត់/ក្រុងប៉ោយប៉ែត តែមានលំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

អាន​បន្ត៖ ករណីឃាតកម្មចាប់ជំរិត រួចសម្លាប់កុមារីសិស្សសាលាអាយុ១២ឆ្នាំ នៅក្រុងប៉ោយប៉ែត...

ជនសង្ស័យ​៥នាក់ ​ពាក់ព័ន្ធ​ឃាតកម្ម​លើ​ស្រ្តីស្រស់ស្អាត ចេវ​ សុវឌ្ឍនា​ ត្រូវបានបន្តការសាកសួរតុលាការ, ខណៈលោក ឡាយ​ វណ្ណៈ កំពុងសាកសួរនៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​

(ភ្នំពេញ)៖ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ ជនសង្ស័យ៥នាក់ ពាក់ព័ន្ធឃាតកម្មលើស្រ្តីស្រស់ស្អាត ចេវ សុវឌ្ឍនា ត្រូវបានបន្តការសាកសួរ នៅអយ្យការអម សាលាដំបូងរាជធានីភ្នំពេញដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

អាន​បន្ត៖ ជនសង្ស័យ​៥នាក់ ​ពាក់ព័ន្ធ​ឃាតកម្ម​លើ​ស្រ្តីស្រស់ស្អាត ចេវ​ សុវឌ្ឍនា​...