បណ្តាញសង្គម

ភ្លើងដ៏សន្ធោសន្ធៅ កំពុងឆាបឆេះព្រៃនៅភាគនិរតី នៃប្រទេសបារាំង ចំពេលមានរលកកំដៅថ្មី

 មន្ត្រីបារាំង បានព្រមានកាលពីថ្ងៃព្រហស្បតិ៍-ម្សិលមិញថា ភ្លើងឆេះព្រៃ អាចបណ្តាលឱ្យមានអណ្តាតភ្លើងឆេះដ៏ធំរាលដាលបន្ថែមទៀត នៅតំបន់ភាគនិរតីនៃប្រទេស ដែលភ្លើងឆេះព្រៃនេះ បានធ្វើឱ្យផ្ទៃដីមានសភាពខ្មៅអស់ហើយក្នុងសប្តាហ៍នេះ។

អាន​បន្ត៖ ភ្លើងដ៏សន្ធោសន្ធៅ កំពុងឆាបឆេះព្រៃនៅភាគនិរតី នៃប្រទេសបារាំង ចំពេលមានរលកកំដៅថ្មី

ប្អូនស្រីលោកគីម ជុងអ៊ុន ព្រមានសងសឹកក្រុងសេអ៊ូលរឿងជំងឺ COVID-19

អ្នកនាង Kim Yo Jong ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានចោទប្រកាន់កូរ៉េខាងត្បូងថា បានបង្កឱ្យមានការផ្ទុះឡើងនៃ COVID-19 នៅក្នុងប្រទេសខ្លួន ហើយបានព្រមានសងសឹក ខណៈដែលទីក្រុងព្យុងយ៉ាង បានប្រកាស "ជ័យជំនះ" លើការផ្ទុះឡើងរបស់ខ្លួន ។

អាន​បន្ត៖ ប្អូនស្រីលោកគីម ជុងអ៊ុន ព្រមានសងសឹកក្រុងសេអ៊ូលរឿងជំងឺ COVID-19

ចិនពន្យារពេលសម្រេចចិត្ត លើការដាក់ទណ្ឌកម្ម មេបញ្ជាការក្រុមសកម្មប្រយុទ្ធប៉ាគីស្ថាន ដែលស្នើឡើងដោយសហរដ្ឋអាមេរិក និងឥណ្ឌានៅ UN

 (យូអិន)៖ ក្រុមមន្រ្តីការទូតចិន បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រទេសចិនបានសម្រេចពន្យារពេលលើសំណើ របស់សហរដ្ឋអាមេរិក និងឥណ្ឌា នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ក្នុងការដាក់ទណ្ឌកម្មលើ មេបញ្ជាការកំពូលរបស់ក្រុមសកម្មប្រយុទ្ធ ហ្សាអ៉ីស អ៉ី ម៉ូហាំម៉ាត់ (Jaish-e-Mohammad) ដែលមានមូលដ្ឋាន នៅក្នុងប្រទេសប៉ាគីស្ថាន។

អាន​បន្ត៖ ចិនពន្យារពេលសម្រេចចិត្ត លើការដាក់ទណ្ឌកម្ម...

មនុស្សហោចណាស់ ៨នាក់ស្លាប់ ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់ នៅកូរ៉េខាងត្បូង

 ក្រុមមន្ត្រីកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃអង្គារថា ភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៨០ឆ្នាំមកនេះ បានវាយប្រហារទីក្រុងសេអ៊ូល និងតំបន់ជុំវិញ ដោយបានបណ្តាលឱ្យមនុស្សហោចណាស់ ៨នាក់ស្លាប់ ដោយបង្កជាគ្រោះទឹកជំនន់ជន់លិចផ្ទះសម្បែង, យានយន្ត អគារ និងស្ថានីយ៍រថភ្លើងក្រោមដី។

អាន​បន្ត៖ មនុស្សហោចណាស់ ៨នាក់ស្លាប់ ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់ នៅកូរ៉េខាងត្បូង

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី ចូលរួមការប្រកួតប្រជែងតំណែងប្រធានាធិបតី

 រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto បានចុះឈ្មោះគណបក្សនយោបាយរបស់លោក សម្រាប់ការបោះឆ្នោតជាតិឆ្នាំ 2024 ដែលជាសញ្ញាអ្វីដែលអ្នកវិភាគនិយាយថា ទំនងជាសំណើរប្រជែងតំណែងប្រធានាធិបតីទីបី សម្រាប់អ្នកនយោបាយដ៏ចម្រូងចម្រាសបំផុតមួយរបស់ប្រទេស។

អាន​បន្ត៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី ចូលរួមការប្រកួតប្រជែងតំណែងប្រធានាធិបតី

លោក Biden គ្រោងចុះហត្ថលេខាលើច្បាប់ជំរុញបន្ទះឈីបរបស់សហរដ្ឋអាមេរិក ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន

ប្រធានាធិបតី Joe Biden កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើច្បាប់មួយ ដែលផ្តល់ប្រាក់ឧបត្ថម្ភចំនួន 52.7 ពាន់លានដុល្លារ សម្រាប់ផលិតកម្មឧបករណ៏ចម្លងកំដៅ semiconductor និងការស្រាវជ្រាវរបស់សហរដ្ឋអាមេរិក និងដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងឱ្យសហរដ្ឋអាមេរិក កាន់តែអាចប្រកួតប្រជែងជាមួយនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិន។

អាន​បន្ត៖ លោក Biden គ្រោងចុះហត្ថលេខាលើច្បាប់ជំរុញបន្ទះឈីបរបស់សហរដ្ឋអាមេរិក...

នាយករដ្ឋមន្រ្តីជប៉ុន រុះរើគណៈរដ្ឋមន្រ្តី ស្របពេលដែលប្រជាប្រិយភាពធ្លាក់ចុះ

 នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida កាលពីថ្ងៃពុធ បានរុះរើគណៈរដ្ឋមន្រ្តីរបស់លោក បន្ទាប់ពីកម្រិតប្រជាប្រិយភាព មានការធ្លាក់ចុះ ចំពោះមុខបញ្ហាមួយចំនួន។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីជប៉ុន រុះរើគណៈរដ្ឋមន្រ្តី ស្របពេលដែលប្រជាប្រិយភាពធ្លាក់ចុះ

ចិន បាញ់បង្ហោះផ្កាយរណបម្តងចំនួន ១៦គ្រឿង ឡើងទៅកាន់ទីអវកាស

 កាលពីថ្ងៃពុធ-ម្សិលមិញនេះ ចិន បានបាញ់បង្ហោះផ្កាយរណបថ្មីៗចំនួន១៦គ្រឿងបន្ថែមទៀត ឡើងទៅកាន់ទីអវកាស ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ដែលស្ថិតនៅខេត្ត Shanxi ឋិតនៅភាគខាងជើងនៃប្រទេសចិន។

អាន​បន្ត៖ ចិន បាញ់បង្ហោះផ្កាយរណបម្តងចំនួន ១៦គ្រឿង ឡើងទៅកាន់ទីអវកាស

រដ្ឋាភិបាលស្រីលង្កា ស្នើឱ្យប្រទេសថៃផ្តល់សិទ្ធិចូលប្រទេស ឱ្យអតីតប្រធានាធិបតីខ្លួន

 អគ្គនាយកនៃនាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសថៃ បានឲ្យដឹងកាលពីថ្ងៃពុធថា រដ្ឋាភិបាលស្រីលង្កា បានស្នើសុំទៅប្រទេសថៃ ឱ្យអតីតប្រធានាធិបតីរបស់ខ្លួន Gotabaya Rajapaksa ចូលប្រទេស។

អាន​បន្ត៖ រដ្ឋាភិបាលស្រីលង្កា ស្នើឱ្យប្រទេសថៃផ្តល់សិទ្ធិចូលប្រទេស ឱ្យអតីតប្រធានាធិបតីខ្លួន

(មានវីដេអូ)មិនធម្មតា ថៃប្រើបច្ចេកវិទ្យា៤.០ ដោយដាក់កាមេរ៉ាកម្រិតខ្ពស់គ្រប់កន្លែង ដើម្បីការពារឧក្រិដ្ឋកម្ម នៅឆ្នាំ២០២៣ ខាងមុខនេះ

 មិនធម្មតា ថៃប្រើបច្ចេកវិទ្យា៤.០ ដោយដាក់កាមេរ៉ាកម្រិតខ្ពស់គ្រប់កន្លែង ដើម្បីការពារឧក្រិដ្ឋកម្ម នៅឆ្នាំ២០២៣ ខាងមុខនេះ

លោក ចូ បៃដិន បញ្ចប់ការធ្វើចត្តាឡីស័ក ក្រោយជាសះស្បើយពីកូវីដ១៩

 (វ៉ាស៊ីនតោន)៖ ប្រធានធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានធ្វើតេស្ដចេញលទ្ធផលអវិជ្ជមានកូវីដ១៩ ២លើកជាប់ៗគ្នា ហើយបានបិទបញ្ចប់ការធ្វើចត្តាឡីស័កនៅឯសេតវិមាន ជាមួយការធ្វើដំណើរទៅកាន់គេហដ្ឋានរបស់លោកក្នុងរដ្ឋឌែលឡាវែរ និងជួបជុំជាមួយភរិយារបស់លោក គឺលោកស្រី ជៀល បៃដិន (Jill Biden)។

អាន​បន្ត៖ លោក ចូ បៃដិន បញ្ចប់ការធ្វើចត្តាឡីស័ក ក្រោយជាសះស្បើយពីកូវីដ១៩

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសចិន ទទួលមរណភាព កាលពីថ្ងៃអាទិត្យ

 (ប៉េកាំង)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅប្រទេសចិន បានទទួលមរណភាព នៅទីក្រុង គួនមីង (Kunming) ខណៈវាគឺជាលើកទី៤ហើយ ដែលអគ្គរដ្ឋទូតបរទេស បានស្លាប់នៅប្រទេសចិន ក្នុងរយៈពេល១ឆ្នាំ ចុងក្រោយនេះ។

អាន​បន្ត៖ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសចិន ទទួលមរណភាព កាលពីថ្ងៃអាទិត្យ

ប្រមុខ UN៖ ហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ ត្រឡប់មកវិញហើយ

 (តូក្យូ)៖ ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) បាននិយាយនៅថ្ងៃចន្ទនេះថា ហានិភ័យនៃការប្រឈមមុខ ដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ បានត្រឡប់មកវិញហើយ អស់រយៈពេលរាប់ទស្សវត្សរ៍មកនេះ ជាមួយការអំពាវនាវឲ្យរដ្ឋនុយក្លេអ៊ែរប្តេជ្ញាមិនប្រើប្រាស់អាវុធ ទាំងនេះ។

អាន​បន្ត៖ ប្រមុខ UN៖ ហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ ត្រឡប់មកវិញហើយ

ចិន បន្តធ្វើសមយុទ្ធផ្លូវអាកាសរយៈចម្ងាយឆ្ងាយ ជុំវិញកោះតៃវ៉ាន់សម្រាប់ថ្ងៃទី៤

 យោធាចិន បានឲ្យដឹងថា កងកម្លាំងចិន បានបន្តចូលរួមក្នុងសមយុទ្ធ ដែលផ្តោតលើការវាយ ប្រហារតាមផ្លូវគោក និងផ្លូវអាកាសរយៈចម្ងាយឆ្ងាយ ជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃទី៤នៃការធ្វើសមយុទ្ធរបស់ខ្លួន។

អាន​បន្ត៖ ចិន បន្តធ្វើសមយុទ្ធផ្លូវអាកាសរយៈចម្ងាយឆ្ងាយ ជុំវិញកោះតៃវ៉ាន់សម្រាប់ថ្ងៃទី៤

គ្រាប់រ៉ុក្កែតប៉ាឡេស្ទីន ចូលដល់ភាគខាងលិចក្រុង Jerusalem នៅថ្ងៃទីបីនៃការប្រយុទ្ធគ្នានៅតំបន់ Gaza

 ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបាញ់រ៉ុក្កែតឆ្ពោះទៅកាន់ទីក្រុង Jerusalem កាលពីថ្ងៃអាទិត្យ ដោយមិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសនោះទេ ប៉ុន្តែជាសញ្ញានៃការមកដល់ថ្មី និងដំណោះស្រាយ ខណៈដែលអ៊ីស្រាអែល បានចុចការវាយប្រហារតាម អាកាសនៅតំបន់ Gaza Strip និងបានទទួលយកភ្ញៀវជនជាតិជ្វីហ្វ ទៅកាន់បរិវេណវិហារអ៊ីស្លាមដែលប្រយុទ្ធគ្នា។

អាន​បន្ត៖ គ្រាប់រ៉ុក្កែតប៉ាឡេស្ទីន ចូលដល់ភាគខាងលិចក្រុង Jerusalem...

រដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ រងការជន់លិច ក្រោយភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង

 ភ្លៀងធ្លាក់ខ្លាំងជោគជាំ ចាប់ពីតាំងពីយប់ថ្ងៃសៅរ៍ ដល់វេលារំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ នេះ បានបន្សល់ទុកឱ្យផ្នែកមួយចំនួន នៃរដ្ឋធានីវៀងចន្ទន៍របស់ប្រទេសឡាវ ស្ថិតនៅក្រោមការ ជន់លិច។ នៅតាមភូមិមួយចំនួន មានទឹកលិចដល់ត្រឹមៗចង្កេះ ខណៈផ្ទះសម្បែងជាច្រើនខ្នង ត្រូវទឹកជន់ហូរ ចូលពាសពេញ។

អាន​បន្ត៖ រដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ រងការជន់លិច ក្រោយភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង

ក្រុមឧទ្ធម្ភាគចក្រយោធាអាមេរិក ធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាលើកដំបូង នៅកូរ៉េខាងត្បូង គិតតាំងពីឆ្នាំ២០១៩មក

 ក្រុមឧទ្ធម្ភាគចក្រប្រយុទ្ធ Apache របស់យោធាអាមេរិក ដែលឈរជើងនៅក្នុងកូរ៉េខាងត្បូង បាននិងកំពុងធ្វើសមយុទ្ធបាញ់កាំភ្លើងយន្ត មីស៊ីល និងរ៉ុក្កែតដោយគ្រាប់ពិតៗជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៩មក ខណៈសម្ព័ន្ធមិត្តទាំងពីរ កំពុងបង្កើនការធ្វើលំហាត់យោធា ចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង។

អាន​បន្ត៖ ក្រុមឧទ្ធម្ភាគចក្រយោធាអាមេរិក ធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាលើកដំបូង...

ប្រធានាធិបតីឥណ្ឌូណេស៊ី ធ្វើទស្សនកិច្ចនៅប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង

 ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានចាកចេញពីទីក្រុង Jakarta កាលពីថ្ងៃចន្ទ ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ជាកន្លែងដែលលោក គ្រោងនឹងជួបជាមួយប្រធានាធិបតី Xi Jinping នៅថ្ងៃអង្គារ។

អាន​បន្ត៖ ប្រធានាធិបតីឥណ្ឌូណេស៊ី ធ្វើទស្សនកិច្ចនៅប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង

យោធាមីយ៉ាន់ម៉ា ប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ ៤នាក់

អាជ្ញាធរខមីយ៉ាន់ម៉ា បានធ្វើការប្រហារជីវិតសកម្មជនប្រធិបតេយ្យចំនួន ៤នាក់ ដែលត្រូវបានចោទប្រកាន់ថា បានគាំទ្រដល់ការធ្វើសកម្មភាព «ភេរវកម្ម» ដែលនេះបានក្លាយជាការកាត់ទោសប្រហារជីវិតដំបូងបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

អាន​បន្ត៖ យោធាមីយ៉ាន់ម៉ា ប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ ៤នាក់

WHO នឹងសម្រេចថា គួរឬមិនគួរប្រកាសអាសន្នកម្រិតខ្ពស់បំផុត សម្រាប់ជំងឺអុតស្វា ដែលកំពុងរីករាលដាល

 អង្គការសុខភាពពិភពលោក WHO នឹងកោះប្រជុំគណៈកម្មាធិការទទួលបន្ទុកបញ្ហាជំងឺអុតស្វា (monkeypox) ជាថ្មីម្តងទៀត នៅថ្ងៃព្រហស្បតិ៍ ដើម្បីសម្រេចថាតើការផ្ទុះឡើងនៃជំងឺអុតស្វានាពេលបច្ចុប្បន្ននេះ គួរត្រូវចាត់ទុកជាគ្រោះអាសន្នផ្នែកសុខភាពជាសកល ឬក៏យ៉ាងណា ខណៈវាជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតរបស់ WHO។

អាន​បន្ត៖ WHO នឹងសម្រេចថា គួរឬមិនគួរប្រកាសអាសន្នកម្រិតខ្ពស់បំផុត សម្រាប់ជំងឺអុតស្វា...

វិមានក្រឹមឡាំង ច្រានចោលពាក្យចចាមអារ៉ាមអំពីស្ថានភាពសុខភាពលោក Putin

 កាលពីថ្ងៃព្រហស្បតិ៍ វិមានក្រឹមឡាំង បានចេញមុខបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin នៅតែបន្តមានសុខភាពល្អប្រសើរជាធម្មតា ដោយច្រានចោលនូវពាក្យចចាម អារ៉ាម ដែលថារូបលោក ធ្លាក់ខ្លួនឈឺ។

អាន​បន្ត៖ វិមានក្រឹមឡាំង ច្រានចោលពាក្យចចាមអារ៉ាមអំពីស្ថានភាពសុខភាពលោក Putin