បណ្តាញសង្គម

ប្រទេសជប៉ុន គ្រោងនឹងរៀបចំការបោះឆ្នោតសម្រាប់សភាជាន់ខ្ពស់ នាថ្ងៃទី២១ ខែកក្កដា

ប្រទេសជប៉ុន នឹងរៀបចំការបោះឆ្នោតសម្រាប់សភាជាន់ខ្ពស់ នាថ្ងៃទី ២១ ខែកក្កដាខាងមុខនេះហើយ នេះបើតាមរដ្ឋាភិបាលប្រាប់ កាលពីថ្ងៃពុធ ជាការចាប់ផ្តើមយុទ្ធនាការដ៏មានប្រសិទ្ធភាព សម្រាប់អសនះពាក់កណ្តាលក្នុងសភាដែលមានអំណាចតិចតួច នៃសភាទាំងពីរ។

អាន​បន្ត៖ ប្រទេសជប៉ុន គ្រោងនឹងរៀបចំការបោះឆ្នោតសម្រាប់សភាជាន់ខ្ពស់ នាថ្ងៃទី២១ ខែកក្កដា

ហ្វូងមហាជន ទាមទារឲ្យនាយករដ្ឋមន្រ្តីឆែក ចុះចេញពីតំណែង បានកកកុញក្នុងទីក្រុង Prague

មនុស្សរាប់រយពាន់នាក់ បានប្រមូលផ្តុំគ្នា កាលពីថ្ងៃអាទិត្យក្នុងទីក្រុង Prague ដែលជារដ្ឋធានីរបស់សាធារណះរដ្ឋឆែក Czech ដោយទាមទារឲ្យលោកនាយករដ្ឋមន្រ្តី Andrej Babis លាលែងចេញពីមុខតំណែង។

អាន​បន្ត៖ ហ្វូងមហាជន ទាមទារឲ្យនាយករដ្ឋមន្រ្តីឆែក ចុះចេញពីតំណែង បានកកកុញក្នុងទីក្រុង Prague

ស្លាប់៤នាក់ និងរងរបួស១០០នាក់ ក្នុងព្រឹត្តិការណ៏ធ្លាក់ផ្លូវរថភ្លើង នៅប្រទេសបឹងក្លាដេស

មានករណីរថភ្លើង រេធ្លាក់ពីផ្លូវរត់មួយខ្សែ នាភាគឥសាន្តប្រទេសបឹងក្លាដេស ដោយបានសម្លាប់មនុស្សហោចណាស់៤នាក់ និងរងរបួសប្រហែលជា១០០នាក់ នេះបើតាមមន្រ្តីប្រាប់កាលពីថ្ងៃចន្ទ។

អាន​បន្ត៖ ស្លាប់៤នាក់ និងរងរបួស១០០នាក់ ក្នុងព្រឹត្តិការណ៏ធ្លាក់ផ្លូវរថភ្លើង...

បើមិនអាចសម្រេចបានកិច្ចព្រមព្រៀង ខ្ញុំនឹងដំឡើងពន្ធបន្ថែមលើចិន, នេះជាសម្ដីលោក ត្រាំ មុនជួបលោក ស៊ី នៅ G20

  (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បាននិយាយថានឹង  អាចនឹងដំឡើងពន្ធបន្ថែម លើផលិតផលនាំចូលពីចិន បើសិនជាលោក មិនអាចសម្រេចបាន កិច្ចព្រមព្រៀងជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទេនោះ។

អាន​បន្ត៖ បើមិនអាចសម្រេចបានកិច្ចព្រមព្រៀង ខ្ញុំនឹងដំឡើងពន្ធបន្ថែមលើចិន, នេះជាសម្ដីលោក...

កូរ៉េខាងជើង៖ យើងនឹងការពារខ្លួនឯង ប្រឈមមុខនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក

  (សេអ៊ូល)៖ កូរ៉េខាងជើង បានថ្កោលទោស សហរដ្ឋអាមេរិកយ៉ាងខ្លាំង ចំពោះការបន្តដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង  ដោយអះអាងថា ទណ្ឌកម្មមិនអាច ឱ្យធ្វើឱ្យខ្លួនឱនក្បាល ឬចុះញម នោះទេ។

អាន​បន្ត៖ កូរ៉េខាងជើង៖ យើងនឹងការពារខ្លួនឯង ប្រឈមមុខនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក

សកម្មភាពព្រះមហាក្សត្រម៉ាឡេស៊ីយាងចុះពីរថយន្ត ដើម្បីជួយអ្នករងគ្រោះថ្នាក់ចរាចរណ៍ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង

(គូឡាឡាំពួ)៖ អំឡុងពេលយាងធ្វើដំណើរ លើដងផ្លូវមួយខ្សែ នៅទីក្រុងភូត្រាចាយ៉ា (Putrajaya) ភាគខាងត្បូងរ ដ្ឋធានីគូឡាឡាំពួរ  ព្រះមហាក្សត្រម៉ាឡេស៊ី បានបញ្ឈប់ក្បួនព្រះទីនាំង រថយន្តរបស់ទ្រង់ ដើម្បីស្កាត់ទៅជួយស្រ្តីម្នាក់  ដែលបានជួប គ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវ ស្របជាមួយទ្រង់ដែរ។

អាន​បន្ត៖ សកម្មភាពព្រះមហាក្សត្រម៉ាឡេស៊ីយាងចុះពីរថយន្ត ដើម្បីជួយអ្នករងគ្រោះថ្នាក់ចរាចរណ៍...

ទណ្ឌកម្មថ្មីប្រឆាំងអ៉ីរ៉ង់ បង្ហាញថាសេតវិមានកាន់តែឡប់សតិ, នេះជាសម្ដីលោក រូហានី

(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាសាន់ រូហានី នៅថ្ងៃអង្គារនេះ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះ ការដាក់ទណ្ឌកម្មជាថ្មី ប្រឆាំងទីក្រុងតេហេរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិក ដោយចាត់ទុកថាវាបង្ហាញកាន់តែច្បាស់ ពីភាពឡប់សតិ របស់សេតវិមាន។

អាន​បន្ត៖ ទណ្ឌកម្មថ្មីប្រឆាំងអ៉ីរ៉ង់ បង្ហាញថាសេតវិមានកាន់តែឡប់សតិ, នេះជាសម្ដីលោក រូហានី

លោក ដូណាល់ ត្រាំ ចង់ឲ្យប្រទេសដទៃទៀតជាពិសេសចិននិងជប៉ុន ការពារកប៉ាល់ដឹកប្រេងដោយខ្លួនឯង នៅមជ្ឈិមបូព៌ា

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃចន្ទនេះ បានលើកឡើងថា ប្រទេសដទៃជាពិសេស ចិននិងជប៉ុន តែម្តង គួរផ្តល់ការការពារដល់ កប៉ាល់ដឹកប្រេងពួកគេ ដោយខ្លួនឯង នៅតំបន់មជ្ឈិមបូព៌ា ។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ ចង់ឲ្យប្រទេសដទៃទៀតជាពិសេសចិននិងជប៉ុន...

គ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ី ពុំបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ឬមនុស្សស្លាប់ឡើយ

(ហ្សាការតា)៖ ខណៈព្រឹកថ្ងៃចន្ទនេះ គ្រោះរញ្ជួយដីធំៗចំនួនពីរ បានអង្រួនភាគខាងកើត ប្រទេសឥណ្ឌូណេស៊ី  ពួកវាទំនងជាពុំបានបង្កឲ្យ មានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ឬមួយក៏ មនុស្សបាត់បង់ជីវិតឡើយ។

អាន​បន្ត៖ គ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ី ពុំបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ឬមនុស្សស្លាប់ឡើយ

មេដឹកនាំកូរ៉េខាងជើង Kim Jong Un ទទួលលិខិតពីលោកប្រធានាធិបតីអាមេរិក Trump

មេដឹកនាំកំពូលរបស់សាធារណះរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺ លោក Kim Jong Un បានទទួលនូវលិខិតឯកជនមួយពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នេះបើតាមសេចក្តីរាយការណ៏ពីទីភ្នាក់-ងារព័ត៌មានមជ្ឈឹមរបស់កូរ៉េ ផ្សាយកាលពីថ្ងៃអាទិត្យ។

អាន​បន្ត៖ មេដឹកនាំកូរ៉េខាងជើង Kim Jong Un ទទួលលិខិតពីលោកប្រធានាធិបតីអាមេរិក Trump

សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មចំបងៗលើប្រទេសអ៊ីរ៉ង់ នៅថ្ងៃច័ន្ទ

លោកប្រធានាធិបតី Donald Trump បានថ្លែងកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក អាចនឹងដាក់បន្ថែមទណ្ឌកម្មចំបងៗមួយចំនួនទៀត មកលើប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទ។

អាន​បន្ត៖ សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មចំបងៗលើប្រទេសអ៊ីរ៉ង់ នៅថ្ងៃច័ន្ទ

ស្លាប់៤នាក់ ក្នុងទឹកជំនន់ដ៏រហ័ស នាភាគឥសាន្តប្រទេសទួគី

យ៉ាងហោចណាស់មានមនុស្ស៤នាក់ បានស្លាប់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀត រងរបួសកាលពីសុក្រ ក្នុងទឹកជំនន់រហ័សក្នុងខេត្ត ភាគឥសាន្តប្រទេសទួគី នេះបើតាមក្រសួងមហាផ្ទៃ ប្រាប់កាលពីថ្ងៃសៅរ៍។

អាន​បន្ត៖ ស្លាប់៤នាក់ ក្នុងទឹកជំនន់ដ៏រហ័ស នាភាគឥសាន្តប្រទេសទួគី

ន្ត្រីអាមេរិក៖ យន្ដហោះដ្រូនយោធាអាមេរិក ពិតជាត្រូវបានអ៉ីរ៉ង់បាញ់ទម្លាក់ នៅក្នុងដែនអាកាសអន្តរជាតិ

 (វ៉ាស៊ីនតោន)៖ យន្ដហោះដ្រូន យោធាអាមេរិកមួយគ្រឿង ពិតជាត្រូវបានបាញ់ទម្លាក់ ប្រាកដមែន  នៅក្នុងដែនអាកាស អន្តរជាតិពីតំបន់ច្រកសមុទ្រ Hormuz ដោយគ្រាប់មីស៊ីលរបស់អ៉ីរ៉ង់។

អាន​បន្ត៖ ន្ត្រីអាមេរិក៖ យន្ដហោះដ្រូនយោធាអាមេរិក ពិតជាត្រូវបានអ៉ីរ៉ង់បាញ់ទម្លាក់...

កូរ៉េខាងត្បូងស្នើការឆ្លើយតបពីកូរ៉េខាងជើង ដើម្បីរៀបចំជំនួបកំពូលមូន-គីមជាថ្មីម្តងទៀត

  (វ៉ាស៊ីនតោន)៖ កូរ៉េខាងត្បូង បានអំពាវនាវឲ្ យកូរ៉េខាងជើង យល់ព្រមបើកកិច្ចប្រជុំ កំពូលថ្មីមួយទៀត រវាងលោក គីម ជុងអ៊ុន  និងលោក មូន ចេអ៊ីន នៅមុនដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទៅកាន់រដ្ឋធានីសេអ៊ូល នាសប្តាហ៍ក្រោយ។

អាន​បន្ត៖ កូរ៉េខាងត្បូងស្នើការឆ្លើយតបពីកូរ៉េខាងជើង...

អាមេរិកផ្ញើសារមកព្រមានឥណ្ឌាដោយផ្ទាល់ ដើម្បីកុំឲ្យប្រទេសនេះផ្តល់គ្រឿងបរិក្ខាដល់ Huawei បើមិនចង់ទទួលរងទណ្ឌកម្ម...

(ញូដេលី)៖ ខណៈប្រទេសឥណ្ឌា ហាក់ស្ងប់ស្ងាត់ មិនបញ្ចេញប្រតិកម្មអ្វី ទៅនឹងបញ្ហាបម្រាមរបស់អាមេរិក ទៅលើក្រុមហ៊ុនយក្សចិន  Huawei នោះ សហរដ្ឋអាមេរិក បានផ្ញើសារមួយដោយផ្ទាល់ មកកាន់ក្រសួងការបរទេសឥណ្ឌា ដោយក្នុងនោះទីក្រុងវ៉ាស៊ីនតោន បានព្រមានថា  បើសិនជាឥណ្ឌា ហ៊ានផ្តល់សម្ភារៈបរិក្ខានានា ដែលមានប្រភពដើម ពីអាមេរិកទៅដល់ក្រុមហ៊ុនចិន Huawei នោះ ប្រទេសយក្សមួយនេះ នឹងទទួលរងទណ្ឌកម្ម អាមេរិកជាក់ជាមិនខាន។

អាន​បន្ត៖ អាមេរិកផ្ញើសារមកព្រមានឥណ្ឌាដោយផ្ទាល់...

លោក ដូណាល់ ត្រាំ៖ អាមេរិកនឹងធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ តែមិនមែនពេលនេះទេ (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាច្បាស់ណាស់លោកនឹងធ្វើ សង្រ្គាមជាមួយអ៉ីរ៉ង់ ដើម្បីទប់ស្កាត់កុំឱ្យសាធារណរដ្ឋឥស្លាមមួយនេះមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែសង្រ្គាម ម

 

ប្រធានាធិបតីតួកគី៖ អតីតប្រធានាធិបតីអេហ្ស៊ីប លោក Mursi ត្រូវគេសម្លាប់, មិនមែនស្លាប់ដោយសារគាំងបេះដូងនោះទេ

(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Erdogan នៅថ្ងៃពុធនេះ បាននិយាយថា អតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Mursi ត្រូវបានគេសម្លាប់ ពោលគឺមិនមែន ស្លាប់ដោយសារគាំងបេះដូង ដូចដែលអាជ្ញាធរទីក្រុងគែរ លើកឡើងនោះឡើយ។

អាន​បន្ត៖ ប្រធានាធិបតីតួកគី៖ អតីតប្រធានាធិបតីអេហ្ស៊ីប លោក Mursi ត្រូវគេសម្លាប់,...

ក្រុមហ៊ុនអង់គ្លេស និងចិនទើបចុះកិច្ចព្រមព្រៀងថ្មីទំហំ «៦២៧លានដុល្លារ» ដែលនឹងផ្តល់ការងាររាប់រយកន្លែង

(ឡុងដ៍)៖ ក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស និងប្រទេសចិន បានចុះកិច្ចព្រមព្រៀងថ្មីៗ សរុបទំហំ ៥០០លានផោន ស្មើនឹង ៦២៧លានដុល្លារ សហរដ្ឋអាមេរិក ដែលនឹងផ្តល់ការងាររាប់រយកន្លែង នៅប្រទេសអឺរ៉ុបមួយនេះ។

អាន​បន្ត៖ ក្រុមហ៊ុនអង់គ្លេស និងចិនទើបចុះកិច្ចព្រមព្រៀងថ្មីទំហំ «៦២៧លានដុល្លារ»...

មនុស្សជាច្រើន​រួច​ផុត​ពី​អណ្តាត​ភ្លើង ដោយសារ​អ្នក​បើក​ឡានក្រុង​ជួយ​សង្គ្រោះ

(ប៉េកាំង)៖ អ្នកបើកឡានក្រុងម្នាក់ បានជួយសង្គ្រោះជីវិត ប្រជាជនជាច្រើននាក់ ពីអាគារដែលកំពុងមានភ្លើង ឆាបឆេះមួយកន្លែង ក្នុងទីក្រុង Zhumadian ភាគកណ្តាលនៃខេត្ត Henan ប្រទេសចិន តាមរយៈបើកឡានទៅចត នៅគៀកនឹងអាគារ ដែលកំពុងឆេះ  ដើម្បីឲ្យពួកគេ ហក់ចុះមកលើរថយន្ត។

អាន​បន្ត៖ មនុស្សជាច្រើន​រួច​ផុត​ពី​អណ្តាត​ភ្លើង ដោយសារ​អ្នក​បើក​ឡានក្រុង​ជួយ​សង្គ្រោះ

សហរដ្ឋអាមេរិកប្រកាសផ្តាច់ជំនួយរាប់រយលានដុល្លារ ពីប្រទេសចំនួនបីនៅអាមេរិកកណ្តាល ព្រោះតែបញ្ហាជនភៀសខ្លួន

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងបញ្ឈប់ការផ្ដល់ជំនួយ ជាមូលនិធិថ្មី ដល់ប្រទេសអ៊ែលសាលប៉ាដ័រ (El Salvador), ហ្គាតេម៉ាឡា (Guatemala) និង ហុងឌួរ៉ាស់ (Honduras) ដោយសារតែ ប្រទេសក្នុងតំបន់ អាមេរិកកណ្ដាលទាំង៣នេះ  បរាជ័យក្នុងការដោះស្រាយ បញ្ហាអន្តោប្រវេសន៍។

អាន​បន្ត៖ សហរដ្ឋអាមេរិកប្រកាសផ្តាច់ជំនួយរាប់រយលានដុល្លារ ពីប្រទេសចំនួនបីនៅអាមេរិកកណ្តាល...

អ៉ីស្រាអែល បង្ហាញតំបន់អាណានិគមថ្មីលើទឹកដីស៉ីរីជាផ្លូវការ ដោយយកឈ្មោះតាមលោក ត្រាំ

  (អ៉ីស្រាអែល)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានដាក់បង្ហាញជាផ្លូវការ  ហើយពីតំបន់អាណានិគមថ្មីមួយ នៅលើទឹកដី Golan Heights ដោយយកឈ្មោះ តាមប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ។

អាន​បន្ត៖ អ៉ីស្រាអែល បង្ហាញតំបន់អាណានិគមថ្មីលើទឹកដីស៉ីរីជាផ្លូវការ ដោយយកឈ្មោះតាមលោក ត្រាំ