បណ្តាញសង្គម

គ្រោះថ្នាក់រថយន្តក្រុងនៅទីក្រុងឌូបៃ ផ្តាច់ជីវិតមនុស្ស១៧នាក់!

  (ឌូបៃ)៖ គ្រោះថ្នាក់រថយន្តក្រុង ដឹកអ្នកដំណើរមួយគ្រឿង នៅឯទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានបណ្តាលឲ្យមនុស្សយ៉ាងតិច  ១៧នាក់ បាត់បង់ជីវិត។

អាន​បន្ត៖ គ្រោះថ្នាក់រថយន្តក្រុងនៅទីក្រុងឌូបៃ ផ្តាច់ជីវិតមនុស្ស១៧នាក់!

តុលាការអឺរ៉ុបចេញសេចក្តីសម្រេចប្រឆាំងកម្មវិធី Skype របស់ក្រុមហ៊ុនអាមេរិក Microsoft

  (ព្រុចសែល)៖ តុលាការសហភាពអឺរ៉ុប បានប្រកាសនៅថ្ងៃពុធនេះថា សេវាកម្មហៅទូរស័ព្ទ តាមបណ្តាញអ៊ីនធើណិត  និងផ្ញើសាររបស់កម្មវិធី Skype ដែលជាកម្មសិទ្ធិ របស់ក្រុមហ៊ុនយក្សអាមេរិក Microsoft នោះ គឺអាចត្រូវបានចាត់ទុកថា  ជាប្រតិបត្តិករ ទូរគមនាគមន៍មួយទៅហើយ ព្រោះតែវាបាន តម្រូវឲ្យអតិថិជនទាំងអស់ បង់ថ្លៃសេវា និងមានកិច្ចព្រមព្រៀង រវាងកម្មវិធីនេះ  ជាមួយនិងប្រតិបត្តិករ បណ្តាញនានា ដើម្បីអាចធ្វើការហៅទូរស័ព្ទបាន។

អាន​បន្ត៖ តុលាការអឺរ៉ុបចេញសេចក្តីសម្រេចប្រឆាំងកម្មវិធី Skype របស់ក្រុមហ៊ុនអាមេរិក...

ប្រជាជនឥណ្ឌាភ័យខ្លាចបាត់បង់ការងារ ចំពោះមុខការដំឡើងនិងយកពន្ធដោយលែងយោគយល់ ពីសហរដ្ឋអាមេរិក

(ញូដេលី)៖ អាជីវកម្មរាប់ពាន់កន្លែង នៅក្នុងប្រទេសឥណ្ឌា នាថ្ងៃពុធនេះនឹងក្លាយជាជនរងគ្រោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចបិទបញ្ចប់ ការលើកលែងពន្ធ ឲ្យប្រទេសឥណ្ឌា នៅក្រោមប្រព័ន្ធផែនការអនុគ្រោះពន្ធទូទៅ ហៅកាត់ GSP ដែលជាលទ្ធផល ប្រជាជនឥណ្ឌាជាច្រើននាក់ ត្រូវប្រឈមនឹងការបាត់បង់ការងារ។

អាន​បន្ត៖ ប្រជាជនឥណ្ឌាភ័យខ្លាចបាត់បង់ការងារ ចំពោះមុខការដំឡើងនិងយកពន្ធដោយលែងយោគយល់...

ម្ចាស់ពានណូបែលសេដ្ឋកិច្ចអាមេរិក៖ «លោក ដូណាល់ ត្រាំ កំពុងធ្វើឲ្យអាមេរិកក្លាយជាប្រទេស ដែលគ្មានភាពទទួលខុសត្រូវលើឆាកអន្តរជាតិ»

(វ៉ាស៊ីនតោន)៖ ម្ចាស់ពានរង្វាន់ណូបែល ផ្នែកសេដ្ឋកិច្ច និងជាសេដ្ឋវិទូអាមេរិក លោក ផូល ក្រាកមែន (Paul Krugman) បាននិយាយថា  ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងធ្វើឲ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេស គ្មានការទទួលខុសត្រូវ នៅលើឆាកអន្តរជាតិ។

អាន​បន្ត៖ ម្ចាស់ពានណូបែលសេដ្ឋកិច្ចអាមេរិក៖ «លោក ដូណាល់ ត្រាំ...

អាហ្សែបៃហ្សង់ «លុបចោលកិច្ចសន្យាទិញយន្តហោះ 737 MAX ចំនួន១០គ្រឿងពី Boeing» ព្រោះតែខ្លាចបញ្ហាសុវត្ថិភាព

(អាហ្សែបៃហ្សង់)៖ អាកាសចរណ៍អាហ្សាល់ (Azal) នៃប្រទេសអាហ្សែបៃហ្សង់ បានសម្រេចលុបចោល កិច្ចព្រមព្រៀងតម្លៃ  ១ពាន់លានដុល្លារ ក្នុងការបញ្ជាទិញយន្តហោះ ប្រភេទ 737 MAX របស់ក្រុមហ៊ុនអាមេរិក Boeing ក្រោយពីអាជ្ញាធរអាកាសចរណ៍អាមេរិក  FAA បានចេញរបាយការណ៍ ស៊ើបអង្កេតជាបឋមថា ផ្នែកស្លាបរបស់យន្តហោះប្រភេទនេះ ដែលត្រូវបានផលិតរួចទៅហើយ ចំនួនជាង ៣០០គ្រឿង ទំនងជាមានបញ្ហា។

អាន​បន្ត៖ អាហ្សែបៃហ្សង់ «លុបចោលកិច្ចសន្យាទិញយន្តហោះ 737 MAX ចំនួន១០គ្រឿងពី Boeing»...

ប្រធានាធិបតីមិចស៊ីកូប្រកាសថា «លោកមិនទៅចូលរួមកិច្ចប្រជុំកំពូល G20 នោះឡើយ» ដែលអាចមកពីអាមេរិកគំរាមដំឡើងពន្ធ...

(មិចស៊ីកូស៊ីធី)៖ ប្រទេសធានាធិបតីមិចស៊ីកូលោក អាន់ឌ្រែស ម៉ានូអ៊ែល ឡូប៉ែស អូប្រាដឺ (Andres Manuel Lopez Obrador) បានប្រកាស នៅថ្ងៃអង្គារសប្តាហ៍នេះថា លោកនឹងមិនទៅចូលរួម កិច្ចប្រជុំកំពូល នៃមហាអំណាចសេដ្ឋកិច្ច G20 នៅក្នុងទីក្រុងអូសាកា  នៃប្រទេសជប៉ុននោះឡើយ ខណៈបញ្ហាមួយចំនួន កំពុងជាក្លាយឧបសគ្គ។

អាន​បន្ត៖ ប្រធានាធិបតីមិចស៊ីកូប្រកាសថា «លោកមិនទៅចូលរួមកិច្ចប្រជុំកំពូល G20 នោះឡើយ»...

សហរដ្ឋអាមេរិក នឹងលក់ឌ្រូនស៊ើបយកការណ៏ ចំនួន៣៤គ្រឿង ដល់សម្ព័ន្ធមិត្ត ក្នុងតំបន់ដែនសមុទ្រចិនខាងត្បូង

រដ្ឋបាលលោកត្រាំ បានធ្វើចលនានាំមុខជាមួយនឹងការលក់យន្តហោះឌ្រូនឈ្លបយកការណ៏ ទៅកាន់សម្ព័ន្ធមិត្តអាមេរិកចំនួន៤ប្រទេស ក្នុងតំបន់ដែនសមុទ្រចិនខាងត្បូង ខណះលោករដ្ឋមន្រ្តីការពារជាតិស្តីទី Patrick Shanahan បានថ្លែងថា រដ្ឋធានីវ៉ាស៊ិនតោន នឹងលែង “ដើរលបៗ” ជុំវិញឥរិយាបថរបស់ប្រទេសចិន ក្នុងទ្វីបអាស៊ីទៀតហើយ។

អាន​បន្ត៖ សហរដ្ឋអាមេរិក នឹងលក់ឌ្រូនស៊ើបយកការណ៏ ចំនួន៣៤គ្រឿង ដល់សម្ព័ន្ធមិត្ត...

ប្រមុខការពារជាតិនៃប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នា លើបញ្ហាស្ថានភាពសន្តិសុខឧបទ្វីបកូរ៉េ

ប្រមុខការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នា នារដ្ឋធានីសេអ៊ូល កាលពីថ្ងៃចន្ទ លើបញ្ហាស្ថានភាពសន្តិសុខឧបទ្វីបកូរ៉េ នេះបើយោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង។

អាន​បន្ត៖ ប្រមុខការពារជាតិនៃប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នា...

គ្រាប់បែក កំទេចរថយន្តក្រុងប្រភេទតូច ក្នុងរដ្ឋធានី Kabul របស់ប្រទេសអាហ្កានីស្ថាន

មនុស្ស៥នាក់ ត្រូវគេអះអាងថា បានស្លាប់បាត់បង់ជីវិត និង១០នាក់ផ្សេងទៀត បានរងរបួស ខណះមានគ្រាប់បែកមួយគ្រាប់ បានផ្ទុះលើរថយន្តក្រុងប្រភេទតូចដែលគេកំណត់ទិសដៅ នាភាគខាងលិចនៃទីក្រុងកាប៊ូល កាលពីថ្ងៃចន្ទ នេះបើតាមអ្នកនាំពាក្យប៉ូលីសរដ្ឋធានី ប្រាប់។

អាន​បន្ត៖ គ្រាប់បែក កំទេចរថយន្តក្រុងប្រភេទតូច ក្នុងរដ្ឋធានី Kabul របស់ប្រទេសអាហ្កានីស្ថាន

កូរ៉េខាងជើងប្រារព្ធព្រឹត្តិការណ៍ដ៏ធំមួយ តែលោក គីម ជុងអ៊ុន មិនសប្បាយចិត្ត និងរិះគន់អ្នករៀបចំកម្មវិធីនេះថែមទៀត...

(ព្យុងយ៉ាង)៖ ព្រឹត្តិការណ៍សម្តែងដ៏ធំអស្ចារ្យមួយ ប្រចាំនៅកូរ៉េខាងជើង ហៅថា Mass Games ត្រូវបានប្រារព្ធឡើង សម្រាប់ឆ្នាំ២០១៩នេះ  ប៉ុន្តែប្រមុខដឹកនាំកំពូល ទីក្រុងព្យុងយ៉ាងលោក គីម ជុងអ៊ុន ហាក់មិនសប្បាយចិត្ត នឹងកម្មវិធីដ៏រីករាយនេះឡើយ។

អាន​បន្ត៖ កូរ៉េខាងជើងប្រារព្ធព្រឹត្តិការណ៍ដ៏ធំមួយ តែលោក គីម ជុងអ៊ុន មិនសប្បាយចិត្ត...

លោក ដូណាល់ ត្រាំ ទៅបង្កព្យុះភ្លៀងនៅអង់គ្លេស ដោយគ្រោងបង្ខំឲ្យទីក្រុងឡុងដ៍ ឲ្យផ្តាច់ចំណងជាមួយ Huawei ខណៈប្រជាជនអង់គ្លេសត្រៀមកម្លាំងតវ៉ាប្រឆាំង!

(ឡុងដ៍)៖ ខណៈកំពុងស្ថិតក្នុង ដំណើរបំពេញទស្សនកិច្ច នៅចក្រភពអង់គ្លេស ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃអង្គារនេះ  (ពេលវេលានៅទីក្រុងឡុងដ៍) ត្រូវបានគេរំពឹងថា នឹងទាមទារឲ្យអង់គ្លេស ដាក់បម្រាមលើក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់ចិន Huawei ពីការផ្គត់ផ្គង់បណ្តាញ 5G របស់ខ្លួន។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ ទៅបង្កព្យុះភ្លៀងនៅអង់គ្លេស ដោយគ្រោងបង្ខំឲ្យទីក្រុងឡុងដ៍...

ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធជាមួយសហរដ្ឋអាមេរិក លើបញ្ហាពាណិជ្ជកម្ម ប៉ុន្តែបើកទ្វារដើម្បីការពិភាក្សាជានិច្ច

ប្រទេសចិន គឺបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធជាមួយសហរដ្ឋអាមេរិក លើបញ្ហាពាណិជ្ជកម្ម ប៉ុន្តែទ្វាររបស់ខ្លួន គឺនៅតែបន្តបើកសម្រាប់ការពិភាក្សាជានិច្ច នេះបើតាមរដ្ឋមន្រ្តីក្រសួងការពារប្រទេស ថ្លែងក្នុងកិច្ចសន្ទនាសន្តិសុខអន្តរជាតិ ក្នុងប្រទេសសឹង្ហបុរី កាលពីថ្ងៃអាទិត្យ។

អាន​បន្ត៖ ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធជាមួយសហរដ្ឋអាមេរិក...

រលកកំដៅ បានបន្តក្នុងប្រទេសឥណ្ឌា ខណះសីតុណ្ហភាព បានឡើងដល់ ៥០អង្សារសេ ក្នុងផ្នែកខ្លះនៃប្រទេស

នាយកដ្ឋានឧត្តុនិយមរបស់ប្រទេសឥណ្ឌា បានចេញនូវការព្រមានពីស្ថានភាពរលកកំដៅដ៏ធ្ងន់ធ្ងរ ក្នុងតំបន់ដាច់ស្រយាលមួយចំនួន នាភាគខាងជើងប្រទេសឥណ្ឌា ពិសេសក្នុងរដ្ឋ Uttar Pradesh, Haryana, Delhi និងទឹកដីសហភាព Chandigarh ។

អាន​បន្ត៖ រលកកំដៅ បានបន្តក្នុងប្រទេសឥណ្ឌា ខណះសីតុណ្ហភាព បានឡើងដល់ ៥០អង្សារសេ...

គ្រាប់បែកអត្តឃាតក្នុងឡាន បានសម្លាប់ប៉ូលីសចំនួន ៨នាក់ ក្នុងប្រទេសអាហ្កានីស្ថានខាងកើត

គ្រាប់បែកអត្តឃាតដែលបង្កប់ក្នុងឡានមួយគ្រឿង បានសម្លាប់មន្រ្តីប៉ូលីសអាហ្កានចំនួន ៨នាក់ និងបានបង្ករបួស៧នាក់ ផ្សេងទៀត បន្ទាប់ពីដៅទិសដៅចំស្ថានីយប៉ូលីសមួយកន្លែង ក្នុងខេត្ត Ghazni ភាគខាងកើតរបស់ប្រទេស បើតាមមន្រ្តីអះអាងកាលពីថ្ងៃអាទិត្យ។

អាន​បន្ត៖ គ្រាប់បែកអត្តឃាតក្នុងឡាន បានសម្លាប់ប៉ូលីសចំនួន ៨នាក់...

លោក Netanyahu ព្រមានអ៊ីរ៉ង់៖ ឱ្យតែហ៊ានគំរាមកំហែងអ៊ីស្រាអែល នោះនឹងត្រូវឈឺចាប់ជាទីបំផុត

  (អ៊ីស្រាអែល)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានអ៊ីរ៉ង់ថានឹងត្រូវ រងការឈឺចាប់ជាទីបំផុត  បើសិនជាហ៊ាន គំរាមកំហែងដល់ អ៊ីស្រាអែល ខណៈសម្ព័ន្ធមិត្ តរបស់អ៊ីរ៉ង់ គឺស៊ីរី ទើបតែរងការវាយប្រហារ ពីសំណាក់កងទ័ពអ៊ីស្រាអែល។

អាន​បន្ត៖ លោក Netanyahu ព្រមានអ៊ីរ៉ង់៖ ឱ្យតែហ៊ានគំរាមកំហែងអ៊ីស្រាអែល...

ចិនដាស់តឿននិស្សិតរបស់ខ្លួនគិតគូរឲ្យបានហ្មត់ចត់ពីហានិភ័យនៃការទៅសិក្សានៅអាមេរិក

  (ប៉េកាំង)៖ ទីក្រុងប៉េកាំង នាថ្ងៃចន្ទនេះ បានក្រើនរំលឹកនិស្សិតរបស់ខ្លួន ឲ្យធ្វើការពិចារណាឲ្យបានល្អិតល្អន់ អំពីការចេញទៅ ទទួលយកការសិក្សា នៅឯសហរដ្ឋអាមេរិក ដោយលើកឡើងនូវហេតុផល អំពីការរឹតត្បិតលើទិដ្ឋាការនៅទីនោះ។

អាន​បន្ត៖ ចិនដាស់តឿននិស្សិតរបស់ខ្លួនគិតគូរឲ្យបានហ្មត់ចត់ពីហានិភ័យនៃការទៅសិក្សានៅអាមេរិក

អាមេរិកទើបធ្វើតេស្តរ៉ុក្កែត សម្រាប់បាញ់ផ្កាយរណបយោធាឡើងទៅលើទីអវកាស ប៉ុន្តែរ៉ុក្កែតនៅមានបញ្ហានៅឡើយ

  (វ៉ាស៊ីនតោន)៖ គ្រាប់រ៉ុក្កែតស៊េរីថ្មី របស់កងទ័ពអាកាសអាមេរិក អូមេហ្គា (OmegA) ដែលនឹងត្រូវប្រើដើម្បី បញ្ជូនផ្កាយរណប ទៅកាន់ទីអវកាសនោះ ត្រូវបានបញ្ឆេះ ដើម្បីធ្វើតេស្តហើយ នៅវេលាម៉ោង ១៖០៥នាទីរសៀល ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅវ៉ាស៊ីនតោន)។

អាន​បន្ត៖ អាមេរិកទើបធ្វើតេស្តរ៉ុក្កែត សម្រាប់បាញ់ផ្កាយរណបយោធាឡើងទៅលើទីអវកាស...

កូរ៉េខាងជើងប្រហារជីវិតមន្ត្រីកំពូល ដែលរៀបចំជំនួបកំពូលត្រាំ-គីម លើកទីពីរនៅវៀតណាម!

(សេអ៊ូល)៖ ប្រភពព័ត៌មាន ពីមន្ត្រីស៊ើបការណ៍សម្ងាត់ កូរ៉េខាងត្បូងបានឲ្យដឹងថា របបដឹកនាំកូរ៉េខាងជើង បានប្រហារជីវិតមន្ត្រីកំពូលៗ  និងបណ្តេញមន្ត្រីមួយចំនួនទៀត ពីតំណែង ដែលពួកគេ សុទ្ធតែទទួលបន្ទុក កិច្ចចរចានុយក្លេអ៊ែរ និងការរៀបចំជំនួបកំពូល ត្រាំ-គីម ជាលើកទីពីរ នៅទីក្រុងហាណូយ នៃប្រទេសវៀតណាម។

អាន​បន្ត៖ កូរ៉េខាងជើងប្រហារជីវិតមន្ត្រីកំពូល ដែលរៀបចំជំនួបកំពូលត្រាំ-គីម...

ទីបំផុតកាណាដាបញ្ជូនកប៉ាល់មកដឹកសំរាម៦៩កុងតឺនី ពីហ្វីលីពីនត្រឡប់ទៅទឹកដីខ្លួនវិញ!

(ម៉ានីល)៖ កប៉ាល់ទឹកទំនិញ ដែលជាកម្មសិទ្ធិ របស់ប្រទេសកាណាដា បានចូលមកដល់ កំពង់ផែរបស់ប្រទេសហ្វីលីពីនហើយ  ដើម្បីរៀបចំ ដឹកជញ្ជូនសំរាមប្រមាណ ៦៩កុងតឺនី ត្រឡប់ទៅវិញ ក្រោយពីបានដឹកមកចាក់ចោល នៅប្រទេសអាស៊ានមួយនេះ កាលពីកំឡុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ ដែលជាសម័យកាលដឹកនាំរបស់ អតីតប្រធានាធិបតីហ្វីលីពីនលោក ប៊ែនីកណូ អាគីណូ ទី៣។

អាន​បន្ត៖ ទីបំផុតកាណាដាបញ្ជូនកប៉ាល់មកដឹកសំរាម៦៩កុងតឺនី ពីហ្វីលីពីនត្រឡប់ទៅទឹកដីខ្លួនវិញ!

អ៊ីរ៉ង់៖ យើងលែងខ្លាចនាវាដឹកយន្តហោះចម្បាំងអាមេរិកទៀតហើយ ព្រោះយើងមានអាវុធដែលអាចបង្ក្រាបវាបាន

(តេហេរ៉ង់)៖ មេបញ្ជាការ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោកឧត្ដមសេនីយ ហូស្សេន សាឡាមី (Hossein Salami) បាននិយាយថា  បច្ចុប្បន្នទីក្រុងតេហរ៉ង់ លែងព្រួយបារម្ភចំពោះវត្តមាន នាវាផ្ទុកយន្ដហោះចម្បាំង របស់សហរដ្ឋអាមេរិក ទៀតហើយ ពីព្រោះ អ៊ីរ៉ង់មានអាវុធ ដែលអាចបង្រ្កាប នាវាចម្បាំងនេះបាន។

អាន​បន្ត៖ អ៊ីរ៉ង់៖ យើងលែងខ្លាចនាវាដឹកយន្តហោះចម្បាំងអាមេរិកទៀតហើយ...

មនុស្ស៧នាក់ស្លាប់, ១៩នាក់បាត់ខ្លួន ក្នុងគ្រោះថ្នាក់លិចទូកនៅប្រទេសហុងគ្រី

(ហុងគ្រី)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋហុងគ្រី បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៧នាក់បានស្លាប់ និង១៩នាក់បាត់ខ្លួន  ក្រោយទូក ដឹកភ្ញៀវទេសចរណ៍មួយគ្រឿង លិចចូលទឹក Danube ស្ថិតក្នុងរដ្ឋ Budapest ប្រទេសហុងគ្រី។

អាន​បន្ត៖ មនុស្ស៧នាក់ស្លាប់, ១៩នាក់បាត់ខ្លួន ក្នុងគ្រោះថ្នាក់លិចទូកនៅប្រទេសហុងគ្រី