បណ្តាញសង្គម

ការសាកល្បងចំណាំមុខ បានចាប់ផ្តើ មនាអាកាសយាន្តដ្ឋានប្រទេសឥណ្ឌា

វាជាលើកដំបូង១នៅក្នុងប្រទេស ដែលអាកាសយាន្តដ្ឋាន Rajiv Gandhi (RGIA) នាទីក្រុង Hyderabad ភាគខាងត្បូងប្រទេសឥណ្ឌា បានចាប់ ផ្តើម ការសាកល្បង ការចំណាំមុខសម្រាប់អ្នកដំណើរទាំងអស់ នៅក្នុងការដេញថ្លៃ១ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរដោយមិនប្រើក្រដាសហើយជៀសវាងនូវការត្រួតពិនិត្យអត្តសញ្ញាណ នៅចំណុចជាច្រើនមុនពេលអ្នកដំណើរជិះយន្តហោះ។

អាន​បន្ត៖ ការសាកល្បងចំណាំមុខ បានចាប់ផ្តើ មនាអាកាសយាន្តដ្ឋានប្រទេសឥណ្ឌា

ស្លាប់៤០នាក់ ក្នុងការវាយប្រហារតាមអាកាស លើមជ្ឍមណ្ឌលជនអន្តោប្រវេសន៍លីប៊ី

ការវាយប្រហារតាមអាកាស បានប៉ះចំមជ្ឍមណ្ឌលសម្រាប់ជនអន្តោ-ប្រវេសន៍ កាលពីល្ងាចថ្ងៃអង្គារ៍ ក្នុងតំបន់ជាយក្រុងរដ្ឋធានី Tripoli របស់ប្រទេសលីប៊ី ដោយបន្សល់មនុស្សយ៉ាងហោចណាស់ ៤០នាក់ស្លាប់បាត់បង់ជីវិត នេះបើយោងតាមអជ្ញាធរសុខាភិបាល។

អាន​បន្ត៖ ស្លាប់៤០នាក់ ក្នុងការវាយប្រហារតាមអាកាស លើមជ្ឍមណ្ឌលជនអន្តោប្រវេសន៍លីប៊ី

ប្រទេសឥណ្ឌូនេស៊ី គ្រោងបញ្ជូនត្រលប់នូវកុងតឺន័រសម្រាមចំនួន ៤៩ ទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិក

កុងតឺន័រដឹកជញ្ជូន១០ជាង ដែលពោរពេញដោយសម្រាម នឹងត្រូវវិលត្រលប់ទៅកាន់ប្រទេសបារាំង និងប្រទេសអភិវឌ្ឍន៍ដទៃទៀតៗ នេះបើតាមប្រទេសឥណ្ឌូនេស៊ី ប្រាប់កាលពីថ្ងៃអង្គារ៍ ខណះបណ្តាប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍ ជំទាស់យ៉ាងខ្លាំងដែលបម្រើការជាទីលានចាក់សម្រាមអន្តរជាតិបែបនេះ។

អាន​បន្ត៖ ប្រទេសឥណ្ឌូនេស៊ី គ្រោងបញ្ជូនត្រលប់នូវកុងតឺន័រសម្រាមចំនួន ៤៩ ទៅកាន់អឺរ៉ុប...

នាវិក១៤នាក់ បានស្លាប់ក្នុងអគ្គិភ័យ ឆាបឆេះនាវាមុជទឹកប្រទេសរុស្សី

កម្មករដើរសមុទ្រជនជាតិរុស្សីចំនួន ១៤នាក់ បានស្លាប់បាត់បង់ជីវិតក្នុងអគ្គិភ័យ លើនាវាស្រាវជ្រាវមុជទឹកជ្រៅមួយគ្រឿង នេះបើតាមក្រសួងការពារប្រទេសរុស្សី ប្រាប់នៅថ្ងៃអង្គារ៍ នៅចំពេលការផ្សាយរបស់បណ្តាញព័ត៌មានក្នុងស្រុកថា នាវានោះ គឺជានាវាមុជទឹកខ្នាតតូចប្រើប្រាស់ថាមពលនុយក្លេអ៊ែរដ៏សំងាត់មួយគ្រឿង។

អាន​បន្ត៖ នាវិក១៤នាក់ បានស្លាប់ក្នុងអគ្គិភ័យ ឆាបឆេះនាវាមុជទឹកប្រទេសរុស្សី

មីស៊ីលប្រឆាំងយន្តហោះមួយ បានធ្លាក់ក្បែររដ្ឋធានី Cypriot

គ្រាប់ មីស៊ីលប្រឆាំងនឹងយន្តហោះមួយ ដែលប្រហែលជាវង្វេងខុសទិស បន្ទាប់ពីត្រូវបានបាញ់តបនឹងយន្តហោះអ៊ីស្រាអែលរំលងប្រទេសស៊ីរី បានធ្លាក់នៅភាគខាងជើងរដ្ឋធានី Cypriot កាលពីព្រឹកថ្ងៃចន្ទ បង្កឲ្យមានអគ្គិភ័យនៅលើភ្នំ នេះបើតាមមន្រ្តី Cypriot ប្រទេសក្រិក និងទួគី ប្រាប់។

អាន​បន្ត៖ មីស៊ីលប្រឆាំងយន្តហោះមួយ បានធ្លាក់ក្បែររដ្ឋធានី Cypriot

ប្រធានាធិបតីកោះតៃវ៉ាន់ គ្រោងទៅទស្សនកិច្ចសហរដ្ឋអាមេរិក នាខែកក្កដា បង្កការខឹងសម្បារពីសំណាក់ប្រទេសចិន

ប្រធានាធីបតីកោះតៃវ៉ាន់ គឺលោកស្រី Tsai Ing-wen នឹងចំណាយពេល៤យប់ លើទឹកដីសហរដ្ឋអាមេរិក នាខែកក្កដា ខណះទស្សនកិច្ចសម្ព័ន្ធមិត្តការទូត Caribbean នេះបើតាមរដ្ឋាភិបាលលោកស្រីប្រាប់ កាលពីថ្ងៃចន្ទ ដែលបញ្ហានេះ បានធ្វើឲ្យប្រទេសចិនខឹងសម្បារ ហើយជម្រុញឲ្យរដ្ឋធានី Washington មិនអនុញ្ញាតិដំនើរទស្សនកិច្ចរបស់លោកស្រី។

អាន​បន្ត៖ ប្រធានាធិបតីកោះតៃវ៉ាន់ គ្រោងទៅទស្សនកិច្ចសហរដ្ឋអាមេរិក នាខែកក្កដា...

ទឹកភ្លៀងដ៏ខ្លាំង ក្នុងទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា បានបង្កឲ្យបាក់រលំជញ្ជាំង ដែលសម្លាប់មនុស្សអស់ ១៣នាក់

ជញ្ជាំងមួយផ្ទាំង បានបាក់រលំលើខ្ទមរខេករខាក ក្នុងរដ្ឋធានីហិរញ្ញវត្ថុ Mumbai របស់ឥណ្ឌា កាលពីថ្ងៃអង្គារ៍ ដោយសម្លាប់មនុស្សហោចណាស់ ១៣នាក់ ខណះទឹកភ្លៀងធ្លាក់ខ្លាំង នាថ្ងៃទី២ជាប់គ្នា បានរំខានដល់ចរាចរណ៏ផ្លូវអាកាស និងផ្លូវរថភ្លើង ហើយបង្ខំឲ្យអជ្ញាធរ ប្រកាសដាក់ជាថ្ងៃសម្រាកតែម្តង។

អាន​បន្ត៖ ទឹកភ្លៀងដ៏ខ្លាំង ក្នុងទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា បានបង្កឲ្យបាក់រលំជញ្ជាំង...

ស្លាប់៣៤នាក់ និងរងរបួស ៦៨នាក់ ខណះមានការផ្ទុះ រញ្ជួយរដ្ឋធានី Kabul

មានមនុស្សរហូតដល់ ៣៤នាក់ ត្រូវបានអះអាងថា បាត់បង់ជីវិត និង៦៨នាក់ទៀត បានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងមួយ រញ្ជួយរដ្ឋធានី Kabul នាម៉ោងប្រញឹកពេលព្រឹក កាលពីថ្ងៃចន្ទ នេះបើតាមបណ្តាញទូរទស្សន៍ផ្សព្វផ្សាយក្នុងស្រុក Tolo រាយការណ៏។

អាន​បន្ត៖ ស្លាប់៣៤នាក់ និងរងរបួស ៦៨នាក់ ខណះមានការផ្ទុះ រញ្ជួយរដ្ឋធានី Kabul

អ៉ីរ៉ង់បង្កើនការចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ ជាការសងសឹកនឹងទណ្ឌកម្មអាមេរិក

(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Javad Zarif នៅថ្ងៃចន្ទនេះ បានទទួលស្គាល់ហើយថា ទីក្រុង តេហេរ៉ង់ បានរំលោភ លើកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ តាមរយៈការបង្កើនការចម្រាញ់ និងស្ដុកទុក សារធាតុអ៊ុយរ៉ាញ៉ូម លើសពី៣០០គីឡូក្រាម។

អាន​បន្ត៖ អ៉ីរ៉ង់បង្កើនការចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ...

យន្តហោះមួយគ្រឿង បានធ្លាក់ និងសម្លាប់មនុស្ស១០នាក់ នារដ្ឋតិចសាស់

យន្តហោះដឹកអ្នកដំណើរទំហំតូចមួយគ្រឿង ដែលមានម៉ាស៊ីនភ្លោះ បានធ្លាក់ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ដោយសម្លាប់មនុស្សអស់១០នាក់ នេះបើតាមក្រុមមន្រ្តីប្រាប់។

អាន​បន្ត៖ យន្តហោះមួយគ្រឿង បានធ្លាក់ និងសម្លាប់មនុស្ស១០នាក់ នារដ្ឋតិចសាស់

ការវាយឆ្មក់តាមអាកាសរបស់ពួកអាហ្កាន បានសម្លាប់ពួកសកម្មជនតាលីបង់ចំនួន ១២នាក់ នាខេត្តភាគខាងជើង

ពួកសកម្មប្រយុទ្ធជាសរុបចំនួន១២នាក់ ដែលរួមមានមេបញ្ជាការដ៏សំខាន់មួយរបស់ក្រុមតាលីបង់ ត្រូវបានអះអាងថា ស្លាប់បាត់បង់ជីវិត ខណះយន្តហោះប្រយុទ្ធ បានបាញ់លើជម្រកលាក់ខ្លួនរបស់ពួកតាលីបង់ ក្នុងខេត្ត Ghazni ភាគខាងកើត កាលពីយប់ថ្ងៃសៅរ៍ នេះបើតាមអ្នកនាំពាក្យអភិបាលខេត្ត ប្រាប់កាលពីថ្ងៃអាទិត្យ។

អាន​បន្ត៖ ការវាយឆ្មក់តាមអាកាសរបស់ពួកអាហ្កាន បានសម្លាប់ពួកសកម្មជនតាលីបង់ចំនួន ១២នាក់...

ចុង​ក្រោយ ត្រាំ ព្រម​អនុញ្ញាត​ឱ្យ Huawei ចូល​ជាន់​ដី​អា​មេ​រិ​ក​វិញ

អូសាកា៖ តាមប្រភពព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រោយបញ្ចប់កិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកា ប្រទេសជប៉ុន ជាមួយនឹងប្រធានាធិបតីចិនលោក ស៊ី ជីនពីង លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានអះអាងថា ក្រុមហ៊ុនអាមេរិកនានានឹងទទួលការអនុញ្ញាតឲ្យធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនចិន Huawei ឡើងវិញ ។

លោក ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងអូសាកាយ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនអាមេរិកអាចលក់ផលិតផលរបស់ពួកគេឱ្យទៅ Huawei បាន។ ពួកយើងនិយាយនេះ គឺសំដៅទៅលើផលិតផលណា ដែលគ្មានការគម្រាមកំហែងដល់សន្តិសុខជាតិអាមេរិក»។

លោកបានបន្តថា៖«ខ្ញុំបាននិយាយហើយ វាគឺគ្មានបញ្ហាទេ! វាធ្វើឲ្យយើងអាចបន្តលក់ផលិតផលរបស់យើង… ពួកគេគឺជាក្រុមហ៊ុនរបស់អាមេរិក ដែលបានផលិតផលិតផលទាំងនេះ (បរិក្ខាបំពាក់ឲ្យ Huawei) ។ វាពិតជាស្មុគស្មាញណាស់ចំពោះរឿងនេះ ។ ខ្ញុំយល់ព្រមអនុញ្ញាតឲ្យពួកគេបន្តលក់ផលិតផលនោះ នោះទើបក្រុមហ៊ុនអាមេរិកអាចបន្តដំណើរទៅមុខទៀតបាន»។

ក្រោយបញ្ចប់កិច្ចប្រជុំកំពូល G20 និងកិច្ចប្រជុំទ្វេភាគីរវាងលោក ត្រាំ និងលោក ស៊ី ជិនពីង ភាពវិជ្ជមានជាច្រើនបានកើតឡើងដូចជា អាមេរិកបានសន្យាមិនដំឡើងពន្ធលើចិនទៀត និងបានព្រមព្រៀងគ្នាបន្តកិច្ចពិភាក្សា ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម ជាពិសេសគឺបញ្ហា Huawei នេះតែម្តង ។

គួរបញ្ជាក់ផងដែរថា កន្លងមកអាមេរិកបានប្រកាសថាបិទ Huawei ពីការពាក់ព័ន្ធប្រព័ន្ធ 5G ដោយអះអាងថា វាគឺជាការគម្រាមកំហែងដល់សន្តិសុខជាតិ។ ខាងអាមេរិកបានចោទប្រកាន់ថា រដ្ឋាភិបាលរបស់ចិនអាចនឹងប្រើប្រាស់ផលិតផលរបស់ខ្លួន ដើម្បីតាមដានប្រទេសដែលប្រើប្រាស់ប្រព័ន្ធទូរស័ព្ទរបស់ Huawei ៕

ដកស្រង់ពី៖ កោះសន្តិភាព ប្រភព ៖ Bloomberg

ប៉ូលីសទីក្រុងប៉េកាំង បានកម្ទេចគ្រឿងញៀនចំនួន ១.៦តោន

កាលពីថ្ងៃសុក្រ ប៉ូលីសទីក្រុងប៉េកាំង បានកម្ទេចគ្រឿងញៀនជាសរុបចំនួន ១.៦តោន ដែលខ្លួនបានរឹបអូស កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។

អាន​បន្ត៖ ប៉ូលីសទីក្រុងប៉េកាំង បានកម្ទេចគ្រឿងញៀនចំនួន ១.៦តោន

កូនសិស្សជាច្រើន បានធ្លាក់ខ្លួនឈឺត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីសាលារៀន ក្នុងរដ្ឋ Pasir Gudang ត្រូវបានបើកឡើងវិញ ចំពេលវិបត្តិការបំពុល

កូនសិស្សជាច្រើន ក្នុងរដ្ឋ Pasir Gudang របស់ប្រទេសម៉ាឡេស៊ីបានទទួលរងបញ្ហាផ្លូវដង្ហើម និងចង់ក្អួត កាលពីថ្ងៃអាទិត្យ ត្រឹមតែប៉ុន្មានម៉ោង បន្ទាប់សាលារៀនចំនួន១១១កន្លែង ក្នុងតំបន់នោះ ត្រូវបានបើកឡើងវិញ បន្ទាប់ពីត្រូវគេចេញបញ្ជាឲ្យបិទទ្វារ កាលពីថ្ងៃអង្គារ៍សប្តាហ៍មុន ដោយសារតែការភ័យខ្លាចការបំពុល។

អាន​បន្ត៖ កូនសិស្សជាច្រើន បានធ្លាក់ខ្លួនឈឺត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីសាលារៀន...

លោក Trump និងលោក Kim Jong Un បានជួប និងចាប់ដៃគ្នាក្នុងតំបន់ Panmunjom

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងមេដឹកនាំជាន់ខ្ពស់របស់សាធារណះរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ Kim Jong Un បានជួប និងចាប់ដៃគ្នា កាលពីថ្ងៃអាទិត្យ នាភូមិ Panmunjom តាមបណ្តាយព្រំដែនអន្តកូរ៉េ នេះបើតាមការផ្សាយបន្តផ្ទាល់បង្ហាញ។

អាន​បន្ត៖ លោក Trump និងលោក Kim Jong Un បានជួប និងចាប់ដៃគ្នាក្នុងតំបន់ Panmunjom

ប្រធានាធិបតីអ៊ុយក្រែនថ្មីស្នើសុំលោក វ្ល៉ាឌីមៀ ពូទីន ដោះលែងក្រុមនាវិកអ៊ុយក្រែនទាំង២៤នាក់ ឲ្យត្រឡប់មកជួបជុំគ្រួសារវិញ

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន ដែលទើបឡើងកាន់អំណាច លោក វ៉ូឡូឌីមៀ ហ្សេឡេនស្កាយ (Volodymyr Zelensky) នាថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះបានស្នើ ឲ្យប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ពិចារណាដោះលែង ក្រុមនាវិកអ៊ុយក្រែនវិញ។

អាន​បន្ត៖ ប្រធានាធិបតីអ៊ុយក្រែនថ្មីស្នើសុំលោក វ្ល៉ាឌីមៀ ពូទីន...

ការប្រមូលផ្តុំគ្នា បានកើតមានជាថ្មី ក្នុងទីក្រុងហុងកុង ខណះក្រុមអ្នកតវ៉ា ប្រឆាំងនឹងច្បាប់បត្យាប័ន

បាតុកររាប់សិបរយនាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃព្រហស្បត្តិ៍ នៅខាងក្រៅការិយាល័យលេខាធិការយុត្តិធម៌របស់ទីក្រុងហុងកុង បន្ទាប់ពីការតវ៉ាមួយយប់ទៀត លើច្បាប់បត្យាប័នដែលបានផ្អាក និងដែលបាននាំទីក្រុងដែលគ្រប់គ្រងដោយប្រទេសចិន ឲ្យធ្លាក់ចូលក្នុងវិបត្តិនយោបាយ។

អាន​បន្ត៖ ការប្រមូលផ្តុំគ្នា បានកើតមានជាថ្មី ក្នុងទីក្រុងហុងកុង ខណះក្រុមអ្នកតវ៉ា...

ប្រទេសចិន បានអំពាវនាវកិច្ចប្រជុំ G20 នាពេលខាងមុខ ឲ្យគាំទ្រដល់ពហុតោភាគី

ប្រទេសចិន សង្ឃឹមថា កិច្ចប្រជុំកំពូល G20នាពេលខាងមុខ ក្នុងទីក្រុង Osaka របស់ប្រទេសជប៉ុន អាចបញ្ជូននូវសញ្ញាដ៏រឹងម៉ាំនៃកិច្ចគាំទ្រពហុ-តោភាគី និងប្រឆាំងលើឯកតោភាគី នេះបើអ្នកនាំពាក្យក្រសួងការបរទេសចិន ប្រាប់កាលពីថ្ងៃអង្គារ៍។

អាន​បន្ត៖ ប្រទេសចិន បានអំពាវនាវកិច្ចប្រជុំ G20 នាពេលខាងមុខ ឲ្យគាំទ្រដល់ពហុតោភាគី

ទាហានអាមេរិក ២នាក់ ត្រូវបានសម្លាប់ក្នុងប្រទេសអាហ្កានីស្ថាន

ទាហានអាមេរិកចំនួន ២នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសអាហ្កា-នីស្ថាន កាលពីថ្ងៃពុធ នេះបើតាមអ្នកនាំពាក្យបេសកកម្មគាំទ្រ ដែលដឹកនាំដោយអង្គការណាតូ ប្រចាំប្រទេសអាហ្កានីស្ថាន អះអាងបញ្ជាក់ប្រាប់កាសែតស៊ិនហួរ តាមទូរស័ព្ទ។

អាន​បន្ត៖ ទាហានអាមេរិក ២នាក់ ត្រូវបានសម្លាប់ក្នុងប្រទេសអាហ្កានីស្ថាន

លោក ដូណាល់ ត្រាំ ធ្វើដំណើរមកដល់ជប៉ុនហើយ ដើម្បីចូលរួមកិច្ចប្រជុំ G20

(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ប្រទេសជប៉ុនហើយ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំ G20 នៅក្នុងទីក្រុងអូសាកា ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមិថុនា នេះ។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ ធ្វើដំណើរមកដល់ជប៉ុនហើយ ដើម្បីចូលរួមកិច្ចប្រជុំ G20

ទីបំផុតកប៉ាល់-រោងចក្រនុយក្លេអ៊ែរដំបូងបំផុតក្នុងលោក ត្រូវរដ្ឋាភិបាលរុស្ស៊ីអនុញ្ញាតឲ្យដំណើរការ!

(ម៉ូស្គូ)៖ នៅទីបំផុតរដ្ឋាភិបាលរុស្ស៊ី បានយល់ព្រមអនុញ្ញាត ឱ្យកប៉ាល់រោងចក្រ ថាមពលនុយក្លេអ៊ែរ ដំបូងគេបំផុតមួយ នៅលើពិភពលោកឈ្មោះ អាកាដេមីក ឡូម៉ូណូសូវ (Akademik Lomonosov) ចាប់ផ្ដើមបំពេញតួនាទី ផ្គត់ផ្គង់ថាមពលអគ្គិសនី របស់ខ្លួនហើយ។

អាន​បន្ត៖ ទីបំផុតកប៉ាល់-រោងចក្រនុយក្លេអ៊ែរដំបូងបំផុតក្នុងលោក...